បរទេស៖ សមាជិកនាវិក ១០ នាក់មកពីកងនាវាចរ ប្រទេសម៉ាឡេស៊ី (TLDM) បានស្លាប់ បន្ទាប់ពីឧទ្ធម្ភាគចក្ររបស់ពួកគេបានបុកគ្នាអំឡុងពេលហាត់សមហោះដង្ហែរនៅព្រឹកថ្ងៃអង្គារ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា កងទ័ពជើងទឹកម៉ាឡេស៊ី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យន្តហោះទាំងពីរបានធ្លាក់នៅឯមូលដ្ឋានទ័ពជើងទឹក Lumut TLDM ខណៈពេលដែលកំពុងអនុវត្តការហាត់សមហោះហើរសម្រាប់ការប្រារព្ធខួបលើកទី ៩០ ។...
បរទេស៖ លោក Tran Qui Thanh ប្រធានក្រុមហ៊ុនផលិតភេសជ្ជៈឈានមុខគេ Tan Hiep Phat ក្នុងប្រទេសវៀតណាម និងកូនស្រីពីរនាក់ កំពុងត្រូវបានកាត់ទោសកាលពីថ្ងៃអង្គារពីបទ «បំពានលើការទុកចិត្តចំពោះទ្រព្យសម្បត្តិអ្នកដទៃ»។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា រដ្ឋអាជ្ញារបស់វៀតណាមបាននិយាយថា ពួកគេបានផ្តល់ប្រាក់កម្ចីប្រឆាំងនឹងវត្ថុបញ្ចាំ...
ភ្នំពេញ ៖ លោក ថងលុន ស៊ីសុលីត (Thongloun Sisoutlith) ប្រធានរដ្ឋឡាវបានគាំទ្រគម្រោងព្រែកជីកហ្វូណនរបស់កម្ពុជា ។ ការលើកឡើងរបស់លោកនេះ ក្នុងជំនួបពិភាក្សាការងារជាមួយ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ក្នុងឱកាសលោកអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវរដ្ឋនៅកម្ពុជា ចាប់ពីថ្ងៃទី២៣-២៤ មេសា ។ នេះបើយោងតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់សម្តេចតេជោ។ ក្នុងជំនួបនោះដែរ សម្ដចតេជោ...
ភ្នំពេញ៖ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានលើកឡើងថា ទំនាក់ទំនងដ៏ល្អកម្ពុជា-ចិន មិនត្រឹមនាំមកនូវផលប្រយោជន៍ ដល់ប្រទេសទំាងពីរប៉ុណ្ណោះទេ តែនាំមកនូវវិបុលភាពជូនប្រជាជាតិក្នុងតំបន់ និងសកលលោកផងដែរ។ ក្នុងជំនួបពិភាក្សាការងារជាមួយ លោក ចាង ឈីងលី (ZHANG Qingli) អនុប្រធានគណៈកម្មការជាតិទី១៣ នៃសន្និសីទប្រឹក្សានយោបាយចិន និងជាប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមកិច្ចចិន នៅថ្ងៃ២៣...
បរទេស៖ យោធារុស្ស៊ីកាលពីថ្ងៃចន្ទ បានធ្វើការវាយប្រហារ ដោយភាពជាក់លាក់ខ្ពស់ ទៅលើអង់តែនទូរទស្សន៍ដ៏ធំមួយ ដែលមានទីតាំងនៅទីក្រុង Kharkov ភាគខាងកើតអ៊ុយក្រែន ហើយវីដេអូជាច្រើន បានផ្សព្វផ្សាយតាមអ៊ីនធឺណិត។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងផ្អែកតាមសារព័ត៌មាន RIA Novosti បានរាយការណ៍ដោយសំអាងលើ អ្នកស្រុកដែលគាំទ្ររុស្ស៊ីថា អង់តែននេះត្រូវបានប្រើប្រាស់ ដោយយោធារបស់ទីក្រុងគៀវ...
សេអ៊ូល ៖ មេដឹកនាំកំពូលកូរ៉េខាងជើង បានត្រួតពិនិត្យសមយុទ្ធ តបតនុយក្លេអ៊ែក្លែងធ្វើ ដែលពាក់ព័ន្ធនឹងគ្រឿង រ៉ុក្កែតធំៗជាច្រើន កាលពីថ្ងៃចន្ទ ក្នុងគោលបំណងពង្រឹង សមត្ថភាព វាយប្រហារតបតភ្លាមៗ របស់ប្រទេស សម្រាប់កម្លាំងនុយក្លេអ៊ែរ និងបង្កើន ការរារាំងសង្គ្រាម។ យោងតាមរបាយការណ៍ បានឱ្យដឹងថា អង្គភាពកាំភ្លើងធំរបស់កូរ៉េខាងជើង នៃគ្រាប់រ៉ុក្កែតធំៗជាច្រើន បានបាញ់នៅក្នុងទីក្រុង Salvo ដោយគ្រាប់ផ្លោង...
ហ្សឺណែវ៖ សង្រ្គាមនៅតំបន់ហ្គាហ្សា បាន “បំផ្លាញ” ប្រព័ន្ធសុខាភិបាលនៅទីនោះទាំងស្រុង ហើយសិទ្ធិទទួលបានសុខភាព ត្រូវបានកាត់ផ្តាច់នៅគ្រប់កម្រិតទាំងអស់” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Tlaleng Mofokeng អ្នករាយការណ៍ពិសេសរបស់ អង្គការសហប្រជាជាតិទទួលបន្ទុក ផ្នែកសិទ្ធិទទួលបានសុខភាពបានប្រាប់ អ្នកសារព័ត៌មាននៅទីក្រុងហ្សឺណែវថា “នេះគឺជាសង្រ្គាមសិទ្ធិទទួលបាន សុខភាពតាំងពីដំបូងមក ក៏ដូចជាកត្តាកំណត់នៃសុខភាពជាដើម”។ លោក Mofokeng បានលើកឡើងថា...
ភ្នំពេញ ៖ លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានណែនាំឲ្យបញ្ឈប់ជាបន្ទាន់ នូវសកម្មភាពកាប់រានទន្រ្ទានដីព្រៃ របស់រដ្ឋដោយខុសច្បាប់ ពីព្រោះទង្វើបំពាននេះ មិនអាចលាក់កំបាំងបានទេ ហើយរាជរដ្ឋាភិបាល កំពុងយកចិត្តទុកដាក់ និងអនុវត្តយ៉ាងតឹងរ៉ឹង នូវវិធានការច្បាប់ ប្រកបដោយតម្លាភាព និងប្រសិទ្ធភាព ។ ការលើកឡើងរបស់ លោក អ៊ាង សុផល្លែតបែបនេះ...
បរទេស ៖ អ្នកនាំពាក្យប្រធានាធិបតីរុស្សី លោក Dmitry Peskov បាននិយាយថា ការសន្យា ផ្តល់ប្រាក់ជំនួយចំនួន ៦១ ពាន់លានដុល្លារ របស់ទីក្រុងវ៉ាស៊ីនតោន ចំពោះទីក្រុងគៀវ គឺនឹងធ្វើឱ្យមានភាពខុសប្លែកគ្នា តិចតួចនៅលើសមរភូមិ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា...
ប៊ែរឡាំង៖ ស្ថានទូតចិនប្រចាំប្រទេសអាល្លឺម៉ង់ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយផ្ញើទៅកាន់កាសែតស៊ីនហួឲ្យដឹងថា ភាគីចិន បានច្រានចោលយ៉ាងម៉ឺងម៉ាត់ចំពោះការចោទប្រកាន់ថា “ចិនកំពុងធ្វើសកម្មភាពចារកម្ម ដែលគេសង្ស័យនៅក្នុងប្រទេសអាល្លឺម៉ង់”។ សេចក្តីថ្លែងការណ៍បានឲ្យដឹងថា “យើងអំពាវនាវឱ្យភាគីអាល្លឺម៉ង់ បញ្ឈប់ការកេងប្រវ័ញ្ចលើការចោទប្រកាន់ពីបទចារកម្មក្នុងគោលបំណងដើម្បីបំភាន់មុខមាត់របស់ប្រទេសចិន និងបង្ខូចកេរ្តិ៍ឈ្មោះប្រទេសចិន”៕ ប្រែសម្រួល ឈូក បូរ៉ា
ភ្នំពេញ៖ លោក តាង ហ្គោដុន អនុប្រធានក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) បានប្តេជ្ញាចូលរួមចំណែក ក្នុងការគាំទ្រដល់ការរៀបចំ កីឡាយុវជនអូឡាំពិកអាស៊ីនាឆ្នាំ២០២៩ (the Asian Youth Games) ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ តាមរយៈការផ្ដួចផ្ដើមគំនិត នៅក្នុងការនាំយកនូវព្រឹត្តិការណ៍កីឡាសំខាន់ៗ បន្ថែមទៀត មកបញ្ចូលក្នុងកម្មវិធីប្រកួត ។ ការប្តេជ្ញារបស់អនុប្រធានក្រុមប្រឹក្សាអូឡាំពិកអាស៊ីខាងលើ ក្នុងឱកាសសម្តេចធិបតី ហ៊ុន...
តូក្យូ៖ ដោយគ្មានទីបញ្ចប់ នៃសង្រ្គាមនៅអ៊ុយក្រែន បន្ទាប់ពីការលុកលុយ របស់រុស្ស៊ី កាលពីជាង ២ឆ្នាំមុន អ្នកជម្លៀសអ៊ុយក្រែននៅក្នុងប្រទេសជប៉ុន ត្រូវប្រឈមមុខនឹងការពិតថា ការវិលត្រឡប់ទៅប្រទេស កំណើតមិនមែនជាជម្រើស ជាក់ស្តែង សម្រាប់អនាគត ដ៏ខ្លីខាងមុខនោះទេ ខណៈដែលពួកគេត្រៀមស្នាក់ នៅប្រទេសម្ចាស់ផ្ទះរបស់ពួកគេ សម្រាប់រយៈពេលវែង។ ខណៈពេលដែលអ្នកជម្លៀសត្រូវតែជំនះឧបសគ្គខ្ពស់នៃការទទួលបានជំនាញភាសាជប៉ុន ដើម្បីសម្រេចបាននូវជីវិត ដែលមានស្ថិរភាពនៅ ក្នុងប្រទេសជប៉ុន អ្នកជម្លៀសអ៊ុយក្រែន...
ប៉េកាំង៖ ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅសហរដ្ឋអាមេរិក លោក Xie Feng បានឲ្ុដឹងថា ប្រទេសចិន មិនចាត់ទុកអន្ទាក់ Thucydides ជាផ្នែកមួយ ដែលមិនអាចជៀសបាននៃទំនាក់ទំនង របស់ខ្លួនជាមួយ សហរដ្ឋអាមេរិកនោះទេ ហើយដើម្បីជៀសវាងការបោះជំហាន ចូលទៅក្នុងវា ទីក្រុងវ៉ាស៊ីនតោន គួរតែព្យាយាមធ្វើការ ជាមួយទីក្រុងប៉េកាំង។ លោក Xie បានធ្វើការកត់សម្គាល់...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បាននិយាយកាលពីថ្ងៃចន្ទថា សមូហភាពដឹកនាំដោយសហរដ្ឋអាមេរិក ដឹកនាំដោយលោកខាងលិច អាចបង្កឱ្យមានសង្គ្រាម ដ៏មហន្តរាយរវាងមហាអំណាច នុយក្លេអ៊ែរពិភពលោក ដោយសារតែជំហរអរិភាព ដោយបើកចំហចំពោះរុស្ស៊ី និងការខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យ ខូចដល់កិច្ចព្រមព្រៀងគ្រប់គ្រង អាវុធដែលមានស្រាប់។ ថ្លែងទៅកាន់សន្និសិទស្តីពី ការមិនរីកសាយភាយនៃទីក្រុងមូស្គូ ដែលរៀបចំដោយមជ្ឈមណ្ឌលសិក្សាថាមពល និងសន្តិសុខ លោក...
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា បានរៀបចំព្រះរាជពិធីទទួលស្វាគមន៍ និងព្រះរាជពិធីសវនាការ ជូនលោក ថងលុន ស៊ីសុលីត (THONGLOUN SISOULITH) ប្រធានរដ្ឋឡាវ និងលោកស្រីក្នុងឱកាសអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា រយៈពេល២...
ភ្នំពេញ៖ កម្ពុជាបានបញ្ជាក់ឡើងវិញ ពីការប្តេជ្ញាចិត្តរបស់ខ្លួន ចំពោះគោលនយោបាយចិនតែមួយ និងទទួលស្គាល់ថា សាធារណរដ្ឋប្រជាមានិតចិន គឺជារដ្ឋាភិបាលស្របច្បាប់តែមួយគត់ ហើយកម្ពុជាក៏មិនបង្កើត ទំនាក់ទំនងផ្លូវការណាមួយ ជាមួយតៃវ៉ាន់នោះទេ ។ ការប្រកាសរបស់កម្ពុជាខាងលើនេះ ធ្វើឡើងក្នុងពេលលោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិន បានអញ្ជើញបំពេញទស្សនកិច្ចនៅកម្ពុជា ចាប់ពីថ្ងៃទី២១-២៣ មេសា ។ យោងតាមសេចក្តីប្រកាសព័ត៌មានរួម ស្តីពីដំណើរទស្សនកិច្ចរបស់លោក...
ភ្នំពេញ ៖ ក្នុងដំណើរទស្សនកិច្ចរបស់លោក វ៉ាង យី រដ្ឋមន្ត្រីការបរទេសចិនមកកាន់កម្ពុជារយៈពេល៣ថ្ងៃចាប់ពីថ្ងៃ២១-២៣មេសា បានបង្ហាញឲ្យឃើញថា ភាគីចិន បានគូសបញ្ជាក់សារជាថ្មី នូវការគាំទ្រចំពោះជម្រើសរបស់កម្ពុជា លើមាគ៌ាអភិវឌ្ឍន៍ដែលស្របនឹងលក្ខខណ្ឌជាតិ និងគាំទ្រកិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ដើម្បីការពារអធិតេយ្យភាពជាតិ សន្តិសុខ និងផលប្រយោជន៍នៃការអភិវឌ្ឍ ។ យោងតាមសេចក្តីប្រកាសព័ត៌មានរួម ស្តីពីដំណើរទស្សនកិច្ចរបស់លោក វ៉ាង យី មកកម្ពុជា និងកិច្ចប្រជុំលើកទី៧...
ហេតុអ្វីសាធារណរដ្ឋប្រជាមានិតចិនក៏ត្រូវបានហៅថា «ប្រទេសចិនថ្មី»?ព្រោះចាប់ពីខែតុលាឆ្នាំ ១៩៤៩ ប្រទេសចិនដ៏ថ្មីស្រឡាងបានចាប់ផ្តើមធ្វើទំនើបកម្មដោយវិជ្ជមាន។ ពេលដែលយើងលើកឡើងពីប្រទេសចិនថ្មី ចាំបាច់ត្រូវលើកឡើងពីពាក្យដ៏ពេញនិយមមួយឃ្លារបស់ចិន— «好好学习 天天向上/ ខំប្រឹងរៀនសូត្រ ដើម្បីរីកចម្រើនជារៀងរាល់ថ្ងៃ»។ តើហេតុអ្វីប្រជាជនចិនតែងលើកឡើងពាក្យមួយឃ្លានេះ? តាំងពីបុរាណមក ក្នុងសង្គមចិនមានបរិយាកាសគោរពអ្នកចេះដឹងនិងចំណេះដឹង ដែលជាសិលធម៌ប្រពៃណីជនជាតិចិនបុរាណបានសម្គល់ថា «មិនអានសៀវភៅមួយថ្ងៃ មិនអាចធ្វើគ្រប់កិច្ចការបាន» ។ មានមតិឯកភាពមួយ៖ កិច្ចការណាមួយធ្វើបានល្អជោគជ័យ មុខជាទទួលបានផលពីការរៀនសូត្រ ។ តាមពិតទៅឃ្លា...
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២២ មេសា នៅទីស្តីការក្រសួង បានដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំ លើកទី២ នៃខែមេសា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត។ ក្នុងប្រជុំនោះ សាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការសុខាភិបាល ចំពោះការអនុវត្តការងារជាច្រើនកន្លងមកបានល្អប្រសើរ ហើយការងារដែលមិនទាន់អនុវត្តបានល្អ ត្រូវចូលរួមអនុវត្តបន្ថែមទៀត ដោយធ្វើការប្រមើលមើលនូវបទពិសោធន៍ល្អៗ...
ភ្នំពេញ ថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២៤ – ក្រុមហ៊ុន Vietjet បង្ហាញជម្រើសនៃការធ្វើដំណើរដ៏ស្រស់បំព្រង ជាមួយនឹងការកើនឡើងនូវប្រេកង់នៅលើផ្លូវហោះហើរត្រង់ពីកោះឋានសួគ៌ភូកុកទៅកាន់ទីក្រុងសេអ៊ូល និង តៃប៉ិ ខណៈដែលតម្រូវការធ្វើដំណើរអន្តរជាតិក្នុងរដូវក្តៅកើនឡើង។ ចាប់ពីថ្ងៃទី ១៣ ខែមិថុនា ឆ្នាំ ២០២៤ ក្រុមហ៊ុន Vietjet បង្កើនការតភ្ជាប់ដោយផ្ទាល់រវាងកោះភូកុក...
ភ្នំពេញ ៖ សមាជិកការិយាល័យនយោបាយ និងជាប្រធាន ការិយាល័យគណៈកម្មការកិច្ចការបរទេស នៃគណៈកម្មាធិការមជ្ឈិម បក្សកុម្មុយនីស្តចិន និងជារដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) បានបញ្ជាក់អះអាងថា ថ្នាក់ដឹកនាំចិន មានការយកចិត្តទុកដាក់ខ្ពស់ ចំពោះមេដឹកនាំកម្ពុជា។ ការបញ្ជាក់នេះ ធ្វើឡើងក្នុងឱកាសលោកវ៉ាង យី ចូលជួបពិភាក្សាការងារ ជាមួយសម្ដេចតេជោ...
បរទេស៖យោងតាមការចេញផ្សាយ របស់ RT កញ្ចប់ជំនួយថ្មី របស់សហរដ្ឋអាមេរិក នឹងធ្វើឱ្យការតស៊ូរបស់ទាហាន អ៊ុយក្រែនកាន់តែរឹងប៉ឹង ប៉ុន្តែនឹងមិនគ្រប់គ្រាន់ ដើម្បីទប់ស្កាត់កម្លាំង ក្នុងជម្លោះជាមួយរុស្ស៊ីនោះទេនេះបើតាមការរាយការណ៍ របស់មន្ត្រីនៅទីក្រុងគៀវ និងអ្នកវិភាគយោធា បានប្រាប់កាសែត Financial Times ។ សភាតំណាងរាស្រ្តអាមេរិកកាលពីថ្ងៃសៅរ៍បានអនុម័តកញ្ចប់សន្តិសុខចំនួន៦១ពាន់លានដុល្លារសម្រាប់ទីក្រុងគៀវ បន្ទាប់ពីសភាបានឈ្លោះប្រកែកគ្នាជាច្រើនខែជុំវិញការទាមទាររបស់គណបក្សសាធារណរដ្ឋសម្រាប់សេតវិមានដើម្បីបង្កើនសន្តិសុខនៅតាមព្រំដែនម៉ិកស៊ិក។ សេចក្តីព្រាងច្បាប់នេះនៅតែត្រូវអនុម័ត ដោយព្រឹទ្ធសភាដែលភាគច្រើន មកពីគណបក្សប្រជាធិបតេយ្យ និងចុះហត្ថលេខាដោយប្រធានាធិបតី...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ នឹងទទួលបដិសណ្ឋារកិច្ច លោក ថងលុន ស៊ីសុលីត ប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ សម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋ នៅកម្ពុជា៕
ភ្នំពេញ៖ លោក នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន តំណាងលោកនេត្រ សាវឿន ឧបនាយករដ្ឋមន្រ្តី នាព្រឹកថ្ងៃអង្គារទី ២៣ ខែមេសា ឆ្នាំ២០២៤ អញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់កម្មវិធី ទូរស័ព្ទដៃ NoDrug របស់អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន នៅសាកលវិទ្យាល៏យប៊ែលធី។
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អធិការបតីអាល្លឺម៉ង់ Olaf Scholz បានអះអាងថា សម័យកាលនៃឥន្ធនៈហ្វូស៊ីល នៅក្នុងទិន្នផលថាមពលពិភពលោក គឺជិតដល់ទីបញ្ចប់ហើយ ដោយបន្ថែមថាប្រទេសរបស់លោកមានគោលបំណងផលិតថាមពលអគ្គិសនីចំនួន ៨០ភាគរយ ពីប្រភពកកើតឡើងវិញនៅឆ្នាំ ២០៣០ខាងមុខនេះប៉ុណ្ណោះ ។ ឧស្សាហកម្មអាល្លឺម៉ង់អស់ជាច្រើន ទសវត្សរ៍បានពឹងផ្អែកលើឧស្ម័នរុស្ស៊ី ដែលមានតំលៃថោកសមរម្យ និងក្នុងកម្រិតប្រេងតិចជាងប៉ុន្តែ ទោះបីជាយ៉ាងណាក៏ដោយ បន្ទាប់ពីការផ្ទុះឡើងនៃ ជម្លោះអ៊ុយក្រែនក្នុងខែកុម្ភៈ...
[Jakarta, Indonesia, April 18, 2024] Today, the winners of 8th Huawei ICT Competition Asia Pacific 2023-2024 were announced at an award ceremony...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky បាននិយាយថា បុរសវ័យក្មេងគឺអាចបង្កើតទាហានបានប្រសើរជាង ដោយសារតែពួកគេមានកាយសម្បទា និងអាចគ្រប់គ្រងបច្ចេកវិទ្យាថ្មីៗបានកាន់តែងាយស្រួល។ និយាយសំភាសជាមួយ YouTuber ជនជាតិបារាំង Hugo Travers កាលពីចុងសប្តាហ៍ លោក Zelensky បានពន្យល់ពីមូលហេតុដែលលោកទើបតែចុះហត្ថលេខាលើ ច្បាប់កាត់បន្ថយអាយុ នៃការចល័តពី ២៧ទៅ...
បរទេស៖ លោក Andrzej Duda ប្រធានាធិបតីប៉ូឡូញ បាននិយាយថា ប្រទេសប៉ូឡូញបើកចំហរ ក្នុងការធ្វើជាម្ចាស់ផ្ទះអាវុធនុយក្លេអ៊ែររបស់ សហរដ្ឋអាមេរិកនៅលើទឹកដីរបស់ខ្លួន ចំពេលបច្ចុប្បន្នមានជម្លោះជាមួយរុស្ស៊ីជុំវិញបញ្ហាអ៊ុយក្រែន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា នៅក្នុងបទសម្ភាសន៍ជាមួយកាសែតប៉ូឡូញប្រចាំថ្ងៃ Fakt នៅថ្ងៃចន្ទ មេដឹកនាំប៉ូឡូញបានទទួលស្គាល់ថា បញ្ហានៃការនាំយកអាវុធនុយក្លេអ៊ែររបស់អាមេរិកទៅកាន់ប្រទេសប៉ូឡូញ ដែលកាន់តែខិតទៅជិតទឹកដីរុស្ស៊ី...
ភ្នំពេញ៖ លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មាន បានលេីកឡេីងថា ការផ្សព្វផ្សាយព័ត៌មាន ដោយបង្ហាញរូបភាពសោកនាដកម្មផ្សេងៗ ឬប្រភេទរូបភាពផ្សេងទៀត ដូចជារូបអាសអាភាស រូបបង្ហាញភាពឃោរឃៅ សកម្មភាពហិង្សា យ៉ាងចំហរស្រស់ៗ ដោយមិនមានបិទបាំងត្រឹមត្រូវ តាមបទដ្ឋានវិជ្ជាជីវៈ ឬការរាយការណ៍ព័ត៌មាន ដោយអសីលធម៌ ខុសគន្លងវិជ្ជាជីវៈ គឺប៉ះពាល់ដល់ការថែរក្សាសាសនា វប្បធម៌ ប្រពៃណីសីលធម៌ល្អ និងសេចក្តីថ្លៃថ្នូរក្នុងសង្គម...
បរទេស៖ ប្រភពសន្តិសុខអ៊ីរ៉ាក់ពីរ និងមន្ត្រីអាមេរិកម្នាក់ បានប្រាប់រ៉យទ័រថា យ៉ាងហោចណាស់គ្រាប់រ៉ុក្កែតចំនួន៥គ្រាប់ ត្រូវបានបាញ់ចេញពីទីប្រជុំជន Zummar របស់អ៊ីរ៉ាក់ ឆ្ពោះទៅកាន់មូលដ្ឋាន យោធា អាមេរិកនៅភាគឦសាន ប្រទេសស៊ីរីកាលពីថ្ងៃអាទិត្យ។ យោងតាមសារព័ត៌មាន Reuters ចេញផ្សាយ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា ការវាយប្រហារប្រឆាំង នឹងកងកម្លាំងអាមេរិកគឺជាលើកទីមួយ ចាប់តាំងពីដើមខែកុម្ភៈ...