ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ បានបើកកិច្ចប្រជុំ ប្រមូលធាតុចូល ពីអង្គការពិភពកុមារ និងអភិវឌ្ឍន៍ និងធានាគារពិភពលោក (World Bank) ដើម្បីរៀបចំទារកដ្ឋាន សហគមន៍ សម្រាប់កម្មករ ឱ្យមានលក្ខណៈស្តង់ដារអន្តរជាតិ ។នៅក្នុងកិច្ចប្រជុំដែលធ្វើឡើង...
ថ្ងៃទី១៨ខែមេសា នៅក្នុងសន្និសីទកាសែត ជាប្រចាំរបស់ក្រសួងការបរទេសចិន មានអ្នកសារព័ត៌មាន បានសួរថា ពួកយើងបានចាប់អារម្មណ៍ថា សេចក្តីថ្លែងការណ៍ ដែលចេញផ្សាយ នៅក្នុងកិច្ចប្រជុំកំពូលត្រីភាគី រវាងអាមេរិក ជប៉ុននិងហ្វីលីពីន ដែលធ្វើឡើងនាពេលថ្មីៗនេះ បានសម្តែងការព្រួយ បារម្ភយ៉ាងខ្លាំង ចំពោះសកម្មភាពរបស់ប្រទេសចិន នៅសមុទ្រចិនខាងត្បូង និងអំពាវនាវ ឱ្យភាគីចិនគោរព តាមការកាត់ក្តី នៃសំណុំរឿងមជ្ឈត្តការ សមុទ្រចិន ខាងត្បូងឆ្នាំ២០១៦។...
ឥស្លាម៉ាបាដ៖ មន្ត្រីម្នាក់បានប្រាប់ដល់ទីភ្នាក់ងារ Xinhua ឲ្យដឹងថា មានភ្លៀងធ្លាក់ចុះយ៉ាងខ្លាំង និងមានផ្លេកបន្ទោរ បានបង្កការបំផ្លិចបំផ្លាញ នៅក្នុងតំបន់ផ្សេងៗគ្នានៃប្រទេសប៉ាគីស្ថាន ដែលបានបណ្តាលឲ្យមនុស្សចំនួន ៧១នាក់ស្លាប់ និងអ្នកផ្សេងទៀតចំនួន៦៧នាក់ បានរងរបួសគិតចាប់តាំងពីថ្ងៃសៅរ៍។ មន្ត្រីអាជ្ញាធរជាតិគ្រប់គ្រងគ្រោះមហន្តរាយ ហៅកាត់ (NDMA) បានឲ្យដឹងថា ខេត្ត Khyber Pakhtunkhwa ដែលស្ថិតនៅភាគពាយ័ព្យ គឺជាតំបន់ដែលរងគ្រោះខ្លាំងជាងគេ ដែលមានមនុស្សចំនួន៣២នាក់...
តូក្យូ៖ ក្រុមហ៊ុន Toyota Motor Corp បានឲ្យដឹងថា ខ្លួនកំពុងធ្វើការប្រមូលរថយន្តកូនកាត់ Prius ចំនួន១៣៥.៣០៥ គ្រឿងនៅក្នុងប្រទេសជប៉ុន ដោយសារមានហានិភ័យនៃ ការបើកទ្វារនៅក្នុងអំឡុងពេលបើកបរ ។ យោងតាមឯកសារប្រមូលរថយន្ត របស់ក្រុមហ៊ុនផលិតរថយន្តទៅកាន់ ក្រសួងដឹកជញ្ជូនរបស់ប្រទេសជប៉ុន កាលពីថ្ងៃពុធបានឲ្យដឹងថា គិតរហូតមកដល់ពេលនេះ មានករណីបណ្តឹងចំនួន៣ ហើយដែលមានជាប់ពាក់ព័ន្ធនឹង បញ្ហារបើកទ្វារខាងក្រោយ ត្រូវបានគេរាយការណ៍មកថា...
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានផ្ញើសាររំលែកទុក្ខ ជូនចំពោះអ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិកក្រុមហ៊ុនជីបម៉ុង និងលោកស្រី ព្រមទាំងក្រុមគ្រួសារ ចំពោះការបាត់បង់ឪពុកក្មេក គឺអ្នកឧកញ៉ា មហាឧបាសក គឹម ចំរើន (លឹម តេក អៀក) ដែលបានទទួលអនិច្ចកម្ម កាលពីថ្ងៃទី១៧...
ភ្នំពេញ៖ ឆ្លើយតបនឹងសំណើររបស់ សកលវិទ្យាល័យការពារជាតិ ចំពោះការបង្កើនប្រាក់កម្រៃម៉ោងបង្រៀន និងម៉ោងស្រាវជ្រាវ របស់យោធាចារ្យ ត្រូវបានសម្តេចធិបតី ប្រកាសឯកភាព។ ការឯកភាពរបស់សម្តេចធិបតី ក្នុងឱកាស អញ្ជើញសម្ពោធអគារសហសិក្សា អគារស្នាក់នៅ អគារអាហារដ្ឋាន និងបិទវគ្គបណ្ដុះបណ្ដាល និងហ្វឹកហ្វឺនឆ្នាំ២០២៣ បន្តបើកវគ្គសិក្សាឆ្នាំ២០២៤ នាថ្ងៃទី១៩ មេសា ។ ក្នុងវេទិកាខាងលើនេះ សកលវិទ្យាល័យការពារជាតិ បានស្នើសុំដល់សម្តេចធិបតី...
កាប៊ុល៖ លោក Mullah Janan Saeq អ្នកនាំពាក្យអាជ្ញាធរគ្រោះមហន្តរាយជាតិ បានរាយការណ៍មកថា ចំនួនអ្នកស្លាប់ និងរបួសដោយសារគ្រោះទឹកជំនន់ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ក្នុងរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ បានកើនឡើង ខណៈដែលមនុស្សចំនួន ៧០នាក់ត្រូវបានបញ្ជាក់ថា បានស្លាប់ និងជាង ៥០នាក់ផ្សេងទៀតបានរងរបួស។ លោក Saeq បានប្រាប់ដល់ប្រព័ន្ធ ផ្សព្វផ្សាយកាលពីយប់ថ្ងៃពុធថា “ចំនួនអ្នកស្លាប់ដោយសារ...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបង្ហាញនូវការជឿជាក់ថា ព្រឹទ្ធសភាអាណត្តិទី៥ នឹងដំណើការល្អ បន្ទាប់ពីសមាជិកព្រឹទ្ធសភា មកពីបក្សជំទាស់ (គណបក្សឆន្ទះខ្មែរ) ទាំង៣រូប បានចូលជួបសន្ទនាជាមួយសម្ដេច ប្រកបដោយភាពស្មោះត្រង់ស្និទ្ធស្នាល ប្រមាណជាង៣ម៉ោង កាលពីព្រឹកថ្ងៃ១៨ ខែមេសា ។ តាមរយៈគណនីហ្វេសប៊ុក សម្ដេចតេជោ ហ៊ុន សែន...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ដរាបណាកម្ពុជា នៅតែជាប្រទេសឯករាជ្យមួយ មានអធិបតេយ្យភាព នោះកិច្ចការពារជាតិ គឺជាកិច្ចការដែលត្រូវធ្វើជាប់ជាប្រចាំ ហើយជាកាត្តព្វកិច្ចសំខាន់របស់ទាំងអស់គ្នា ខណៈស្នូលនៃសមត្ថភាពការពារជាតិ គឺគុណភាព នៃធនធានមនុស្ស ។ ការលើកឡើងរបស់សម្តេចធិបតី ខាងលើនេះ ក្នុងឱកាសអញ្ជើញសម្ពោធអគារសហសិក្សា អគារស្នាក់នៅ អគារអាហារដ្ឋាន និងបិទវគ្គបណ្ដុះបណ្ដាល...
បរទេស៖ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍កាលពីថ្ងៃពុធថា ក្រុមសកម្មប្រយុទ្ធ ហេសស្បូឡា បានបាញ់ផ្លោងចេញពីប្រទេសលីបង់ សំដៅលើទឹកដីអ៊ីស្រាអែល ដោយបានធ្វើឱ្យមនុស្ស ១៨ នាក់រងរបួស។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានអះអាងពីការវាយប្រហារនេះ ដោយនិយាយថា ខ្លួនបានសងសឹក និងវាយប្រហារគោលដៅនៅក្នុងប្រទេសជិតខាងគឺលីបង់។ ក្រុមប្រដាប់អាវុធនិកាយស៊ីអ៊ីតបានទម្លាក់គ្រាប់បែកជាបន្តបន្ទាប់ទៅលើអ្នកជិតខាងភាគខាងត្បូងរបស់ខ្លួនចាប់តាំងពីជម្លោះយោធារវាងអ៊ីស្រាអែល...
បរទេស៖ ក្រសួងការបរទេសរបស់ប្រទេសជប៉ុន បានប្រកាសកាលពីថ្ងៃអង្គារថា ក្រុមហ៊ុនជប៉ុននឹងបន្តចូលរួម ក្នុងគម្រោងថាមពលរបស់រុស្ស៊ីនៅលើកោះ Sakhalin ដោយសារតែសារៈសំខាន់របស់ពួកគេ សម្រាប់សន្តិសុខថាមពលរបស់ទីក្រុងតូក្យូ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្រសួងការបរទេសជប៉ុន បាននិយាយនៅក្នុងសៀវភៅខៀវការទូត ប្រចាំឆ្នាំរបស់ខ្លួន ដែលពិនិត្យមើលសកម្មភាព កិច្ចការបរទេសរបស់ប្រទេសជប៉ុនថា ទីក្រុងតូក្យូនឹងបន្ត “កិច្ចសហប្រតិបត្តិការជិតស្និទ្ធ” ជាមួយក្រុមប្រទេសឧស្សាហកម្មទាំងប្រាំពីរ...
ដូហា៖ នាយករដ្ឋមន្ត្រីកាតា និងជារដ្ឋមន្ត្រីការបរទេស Sheikh Mohammed bin Abdulrahman bin Jassim Al Thani បានឲ្យដឹងថា ស្ថានភាពនៅក្នុងតំបន់ គឺមាន “រសើបខ្លាំង” នាយករដ្ឋមន្ត្រីបានធ្វើការកត់សម្គាល់នេះ ក្នុងការសន្ទនាជាមួយនាយករដ្ឋមន្ត្រីរ៉ូម៉ានី Marcel Ciolacu។ យោងតាមសេចក្តីថ្លែងការណ៍ ដែលចេញផ្សាយដោយក្រសួងការបរទេសកាតា ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈ...
វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក នឹងមិនបន្តអាជ្ញាប័ណ្ណ ដែលផ្តល់ការអនុញ្ញាតបណ្តោះអាសន្ន ដល់ការផលិតប្រេង និងឧស្ម័ន នៅក្នុងប្រទេសវេណេស៊ុយអេឡា នោះទេ ព្រោះវាមិនមានសញ្ញាគ្រប់គ្រាន់ ដែលបង្ហាញថា រដ្ឋាភិបាលវេណេស៊ុយអេឡា មានឆន្ទៈក្នុងការធានាឱ្យ មានការបោះឆ្នោតប្រធានាធិបតី ប្រកបដោយបរិយាប័ន្ន និងប្រកួតប្រជែង នៅក្នុងប្រទេសនេះនៅចុងឆ្នាំនេះ។ យោងតាមមន្ត្រីដែលបានពន្យល់ អ្នកសារព័ត៌មានអំពីការសម្រេចចិត្ត ក្នុងអំឡុងពេលការហៅទូរស័ព្ទមួយ ទីក្រុងវ៉ាស៊ីនតោន នឹងអនុញ្ញាតឱ្យអាជ្ញាប័ណ្ណទូទៅ ៤៤...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានលើកឡើងថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំខ្មែរ នាពេលកន្លទៅ បញ្ហាអសន្តិសុខ និងការបង្កហិង្សានានា បានថយចុះប្រមាណ ៣០ភាគរយ បើធៀបទៅនឹងឆ្នាំមុន ។ សម្តេចថា នេះជាស្មារតី នៃការអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី។ បុណ្យចូលឆ្នាំខ្មែរ ឆ្នាំនេះ បានរៀបចំយ៉ាងល្អ...
កំពង់ស្ពឺ៖ ជនបរទេសម្នាក់បានស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ បន្ទាប់ពីរថយន្ត បុករថយន្តលើផ្លូវល្បឿនលឿនចន្លោះគីឡូម៉ែត្រ91+700 ស្ថិតនៅភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង៩យប់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ។ សមត្ថកិច្ចមូលដ្ឋាន បានឲ្យដឹងថា មុនកើតហេតុគេឃើញ រថយន្តមួយគ្រឿង ម៉ាក LEXUS RX330 ពាក់ស្លាកលេខភ្នំពេញ 2AQ-6610...
គៀវ៖ ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី និងអគ្គលេខាធិការនៃអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) លោក Jens Stoltenberg បានយល់ព្រមរៀបចំកិច្ចប្រជុំបន្ទាន់មួយ របស់ក្រុមប្រឹក្សាអ៊ុយក្រែន-ណាតូ។ លោក ហ្សេឡិនស្គី បានឲ្យដឹងនៅក្នុងការបង្ហោះនៅលើ Telegram បន្ទាប់ពីការសន្ទនាតាមទូរស័ព្ទជាមួយលោក Stoltenberg ថា “អគ្គលេខាធិការនៃសម្ព័ន្ធ បានបញ្ជាក់ពីការកោះប្រជុំវិសាមញ្ញនៃក្រុមប្រឹក្សាអ៊ុយក្រែន-ណាតូ តាមសំណើរបស់អ៊ុយក្រែន” ។...
ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានថ្លែងអំណរគុណចំពោះលោក LEE Jaeyoo អគ្គស្នងការ នៃអគ្គស្នងការដ្ឋាន អន្តោប្រវេសន៍ នៃក្រសួងយុត្តិធម៌ របស់សាធារណរដ្ឋកូរ៉េ ដែលតែង តែផ្តល់ កិច្ចសហប្រតិបត្តិកា គាំទ្រយ៉ាងល្អ ចំពោះវិស័យការងារ នៃប្រទេសទាំងពីរប្រកប ដោយផ្លែផ្កាសម្រាប់ ប្រជាជាតិទាំងសងខាង...
ភ្នំពេញ៖ ក្រសួងព័ត៌មាន រៀបចំសិក្ខាសាលាតម្រង់ទិស ដើម្បីរៀបចំស្តង់ដាប្រតិបត្តិរួម សម្រាប់វិជ្ជាជីវៈសារព័ត៌មាន នាព្រឹកថ្ងៃ សុក្រ ទី ១៩ ខែមេសា ឆ្នាឱ២០២៤ នាទីស្តីការក្រសួង។ លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានលើកឡើងថា សិក្ខាសាលានេះ មានសារៈសំខាន់សម្រាប់ប្រមូលធាតុចូល ក្នុងការរៀបចំស្តង់ដាប្រិបត្តិរួម សម្រាប់វិជ្ជាជីវៈសារព័ត៌មាន។ សិក្ខាសាលានេះ...
រ៉ាម៉ាឡា៖ នាយករដ្ឋមន្ត្រីប៉ាឡេស្ទីន លោក Mohammad Mustafa បានសង្កត់ធ្ងន់នៅថ្ងៃពុធអំពីបញ្ហាប្រឈមសំខាន់ៗ ដែលកំពុងប្រឈមមុខ នៅតំបន់ហ្គាហ្សាស្ទ្រីប ចំពេលមានជម្លោះដែលកំពុងបន្ត។ នៅក្នុងជំនួបជាមួយលោក Muhannad Hadi អ្នកសម្របសម្រួលអង្គការ សហប្រជាជាតិ សម្រាប់កិច្ចការមនុស្សធម៌ នៅប៉ាឡេស្ទីន លោក Mustafa បានឲ្យដឹងថា បញ្ហាប្រឈម រួមមាន ការធានាគុណភាព...
ភ្នំពេញ៖លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីយប់អាធ្រាត្រម៉ោង ១១៖៣៨នាទី ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ បានខលតាមវីឌីអូ ជួបជាមួយបងប្អូន ពលការិនីខ្មែរចំនួន ២៩នាក់ ដែលកំពុងស្នាក់នៅ ផ្ទះបណ្តោះអាសន្ន ក្នុងទីក្រុងJeddah នៃប្រទេសអារ៉ាប៊ីសាអូឌីត ដើម្បីជម្រាបព័ត៌មាន ដល់បងប្អូនដោយផ្ទាល់ថា សម្តេចធិបតីហ៊ុន...
កំពង់ស្ពឺ៖ សង្ឃក្លែងបន្លំខ្លួនចូលមកបិណ្ឌបាតថ្ងៃឆ្លងឆ្នាំថ្មី ១៤នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ នៅក្នុងវត្តត្រពាំងព្នៅ ស្ថិតនៅភូមិស្នួល ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ កាលពីព្រឹកថៃ្ងទី ១៨ មេសា ២០២៤ ។ លោកវរសេនីយ៍ឯក ហ៊ុន សុខហុន អធិការដ្ឋាននគរបាលស្រុកថ្ពង បានឲ្យដឹងថា ជនក្លែងបន្លំខ្លួនជាសង្ឃគ្រងស្បង់ចិវរចំនួន១៤ នាក់ បន្លំខ្លួនចូលក្នុងពិធីសាសនាបិណ្ឌបាត ថ្ងៃឆ្លងចូលឆ្នាំ...
ប៉េកាំង៖ ក្រសួងពាណិជ្ជកម្មចិនបានឲ្យដឹងថា ប្រទេសចិន មានការមិនពេញចិត្តជាខ្លាំង ចំពោះ និងប្រឆាំងដាច់ខាតចំពោះការបើកដំណើរការស៊ើបអង្កេតផ្នែកទី៣០១ របស់សហរដ្ឋអាមេរិកលើវិស័យដែនសមុទ្រ ភស្តុភារ និងការសាងសង់កប៉ាល់របស់ប្រទេសចិន។ ញត្តិរបស់សហរដ្ឋអាមេរិក គឺពោរពេញទៅដោយការចោទប្រកាន់មិនពិត នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន។ សេចក្តីថ្លែងការណ៍បានឲ្យដឹងថា ញត្តិនេះបកស្រាយខុសលើសកម្មភាពពាណិជ្ជកម្ម និងការវិនិយោគធម្មតាថាបានធ្វើឱ្យខូចដល់សន្តិសុខជាតិ និងផលប្រយោជន៍សាជីវកម្មរបស់សហរដ្ឋអាមេរិក ហើយបានបន្ទោសប្រទេសចិនចំពោះបញ្ហាឧស្សាហកម្មរបស់សហរដ្ឋអាមេរិក ដែលជាការខ្វះមូលដ្ឋានជាក់ស្តែង និងដំណើរការប្រឆាំងនឹងសតិអារម្មណ៍សេដ្ឋកិច្ច។ អ្នកនាំពាក្យរូបនេះបានឲ្យដឹងថា ការចោទប្រកាន់ទាំងនេះពីសហរដ្ឋអាមេរិក គឺមិនអាចទទួលយកបានទាំងស្រុងនោះទេ...
តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា បានឲ្យដឹងថា លោក និងប្រធានាធិបតីកូរ៉េខាងត្បូងលោក Yoon Suk Yeol បានព្រមព្រៀងគ្នាក្នុងអំឡុងកិច្ចពិភាក្សាតាមទូរស័ព្ទកាលពីថ្ងៃពុធ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគី និងត្រីភាគីរួមគ្នាជាមួយសហរដ្ឋអាមេរិក បន្ទាប់ពីដំណើរទស្សនកិច្ចនាពេលថ្មីៗនេះរបស់លោកទៅកាន់ទីក្រុងវ៉ាស៊ីនតោន។ លោក គីស៊ីដា ក៏បានឲ្យដឹងផងដែរថា លោកបានបញ្ជាក់ជាមួយលោក Yoon លើការទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងប្រទេសទាំងពីរ រួមទាំងនៅកម្រិតមេដឹកនាំផងដែរ...
ភ្នំពេញ៖ ក្រោយការទទួលបានព័ត៌មានប្រជាពលរដ្ឋខ្មែរចំនួន ៧៨នាក់ ដែលបានចាញ់បោកមេខ្យល់នាំទៅធ្វើការនៅប្រទេសអារ៉ាប់ប៊ីសាអូឌីត ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក៏ដូចជាស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអារ៉ាប់ប៊ីសាអូឌីត ដែលមាននិវេសនដ្ឋានទីក្រុងគែរ ប្រទេសអេហ្ស៊ីប បានទំនាក់ទំនងរកឃើញទីតាំង ហើយ កំពុងរៀបចំសំបុត្រយន្តហោះជូនបងប្អូន ឱ្យបានត្រឡប់មកប្រទេសកម្ពុជាវិញ នៅថ្ងៃទី១៩ ខែមេសា ចំនួន ២៩នាក់, នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ ដល់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនី...
ភ្នំពេញ៖ ក្រោយការទទួលបានព័ត៌មានប្រជាពលរដ្ឋខ្មែរចំនួន ៧៨នាក់ ដែលបានចាញ់បោកមេខ្យល់នាំទៅធ្វើការនៅប្រទេសអារ៉ាប់ប៊ីសាអូឌីត ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក៏ដូចជាស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអារ៉ាប់ប៊ីសាអូឌីត ដែលមាននិវេសនដ្ឋានទីក្រុងគែរ ប្រទេសអេហ្ស៊ីប បានទំនាក់ទំនងរកឃើញទីតាំង ហើយ កំពុងរៀបចំសំបុត្រយន្តហោះជូនបងប្អូនឱ្យបានត្រឡប់មកប្រទេសកម្ពុជាវិញ នៅថ្ងៃទី១៩ ខែមេសា ចំនួន ២៩នាក់, នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ ចំនួន...
ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បានសម្រេចចុះឈ្មោះ គណបក្សជំនាន់ថ្មី សរសេរអក្សរកាត់ថា(គ.ជ.ថ) ដោយមានអាសយដ្ឋាននៃទីស្នាក់ការកណ្តាល នៅភូមិច្រស់ ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ក្នុងបញ្ជីគណបក្សនយោបាយ នៅក្រសួងមហាផ្ទៃ។ បើយោងតាមលិខិតលេខ១៧២១ប្រ.ក និងចុះហត្ថលេខាដោយលោក ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា គណបក្សជំនាន់ថ្មី ត្រូវធ្វើសកម្មភាពស្របតាមច្បាប់ស្តីពីគណបក្សនយោបាយ លិខិតបទដ្ឋានគតិយុត្តនានា...
តូក្យូ៖ រដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិក ជប៉ុន និងកូរ៉េខាងត្បូង បានឲ្យដឹងថា ពួកគេបានពិភាក្សាអំពី “ក្តីបារម្ភយ៉ាងធ្ងន់ធ្ងរ” របស់ប្រទេសអាស៊ីអំពីការធ្លាក់ចុះយ៉ាងខ្លាំងនាពេលថ្មីៗនេះនៃរូបិយប័ណ្ណរបស់ពួកគេធៀបនឹងប្រាក់ដុល្លារអាមេរិក។ នៅពេលដែលប្រទេសនានាពង្រីកវិសាលភាពនៃកិច្ចសហប្រតិបត្តិការរបស់ពួកគេលើសពីកិច្ចការសន្តិសុខ រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិកលោកស្រី Janet Yellen និងសមភាគីជប៉ុន និងកូរ៉េខាងត្បូង Shunichi Suzuki និង Choi Sang Mok បានជួបប្រជុំគ្នានៅទីក្រុងវ៉ាស៊ីនតោន នៅខាងក្រៅកិច្ចប្រជុំនិទាឃរដូវនៃមូលនិធិរូបិយវត្ថុអន្តរជាតិ...
បរទេស៖ ប្រធានទីភ្នាក់ងារអវកាសអាមេរិក ហៅកាត់ថា NASA បាននិយាយនៅថ្ងៃពុធថា ប្រទេសចិនកំពុងពង្រឹងសមត្ថភាពអវកាសរបស់ខ្លួន ហើយកំពុងប្រើប្រាស់កម្មវិធីស៊ីវិលរបស់ខ្លួនដើម្បីបិទបាំងគោលបំណងយោធារបស់ខ្លួន ដោយព្រមានថា ទីក្រុងវ៉ាស៊ីនតោនត្រូវតែមានការប្រុងប្រយ័ត្ន។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា អ្នកគ្រប់គ្រងអង្គការ NASA លោក Bill Nelson បានប្រាប់សមាជិកសភានៅវិមាន Capitol...
នៅកម្ពុជា ការលេងជះទឹក មានតាំងពីយូរយាណាស់មកហើយ ក្នុងពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរ រៀងរាល់ពាក់កណ្តាលខែមេសា ហើយបានបន្តលេង រហូតមកដល់ឆ្នាំ២០២៤នេះ ។ សម្រាប់កម្ពុជា ប្រពៃណីដ៏សំខាន់ គឺនិមន្តព្រះសង្ឃស្រង់ទឹក និងស្រង់ព្រះពុទ្ធរូប នៅវត្តអារ៉ាម។ កូនៗ ក៏បានមុជទឹក ជូនឱពុក ម្តាយ តាយាយ ហើយនៅតាមតំបន់ រមីយដ្ឋាននានា មានការលេងទឹក...