ភ្នំពេញ៖ អ្នកនាំពាក្យរបស់ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានលើកឡើងថា លោក ស សុខា មិនមែនជាមនុស្សប្រជែងមុខតំណែង ដូចពាក្យអុចអាលញុះញង់នោះទេ ប៉ុន្ដែលោក ប្រកាន់វប្បធម៌រួមចំណែកធ្វើអ្វីៗគ្រប់យ៉ាងដើម្បីជាតិ និងប្រជាជន។ ការលើកឡើងរបស់ អ្នកនាំពាក្យ បែបនេះបន្ទាប់ពី ក្នុងរយៈពេលចុងក្រោយនេះ នៅតែមានមនុស្សមួយក្រុមតូច បន្តព្យាយាមផ្សព្វផ្សាយព័ត៌មាន មិនពិត...
បរទេស៖ មេធាវីគឺលោក Winyat Chartmontri បាននិយាយកាលពីថ្ងៃសៅរ៍ថា អតីតនាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ត្រូវបានរួមបញ្ចូលនៅក្នុងការលើកលែងទោសរបស់ព្រះមហាក្សត្រសម្រាប់អ្នកទោស ហើយការដោះលែងរបស់គាត់នឹងបញ្ចប់នៅថ្ងៃអាទិត្យ។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា ការដោះលែងលោកថាក់ស៊ីនត្រូវបញ្ចប់នៅចុងខែនេះ។ លោក Winyat បាននិយាយថា...
បរទេស៖ លោកស្រី ផែតងតាន ស៊ីណាវ៉ាត្រា (Paetongtarn Shinawatra) បានទទួលការយល់ព្រមជាផ្លូវការពីព្រះមហាក្សត្រ ព្រះអង្គ Maha Vajiralongkorn ដើម្បីក្លាយជានាយករដ្ឋមន្ត្រីក្មេងជាងគេរបស់ប្រទេសថៃហើយ។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា ការផ្តល់សច្ចាប័នរបស់រាជវង្សដល់លោកស្រី ផែតងតាន ស៊ីណាវ៉ាត្រា បានធ្វើឡើងនៅក្នុងពិធីប្រពៃណីមួយនៅថ្ងៃអាទិត្យនេះ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ការលុកលុយចូលទៅក្នុងតំបន់ Kursk ក្នុងប្រទេសរុស្ស៊ីបានបង្ខំឱ្យអ៊ុយក្រែនដាក់កម្លាំងបម្រុងដែលក្រុងគៀវបាននឹងកំពុងរៀបចំដោយមានការគាំទ្រពីលោកខាងលិចសម្រាប់ប្រតិបត្តិការនៅចុងឆ្នាំនេះ និងនៅឆ្នាំ២០២៥។ យោងតាមកាសែតបានឱ្យដឹងថាទាហាន ៦,០០០នាក់ ត្រូវបានគេរាយការណ៍ថាបានបញ្ជូនទៅកាន់តំបន់ Kursk ហើយកងទ័ពបន្ថែមរហូតដល់ ៤,០០០នាក់ ទៀតត្រូវបានដាក់ពង្រាយនៅក្នុងតួនាទីគាំទ្រនៅក្នុងតំបន់ Sumy របស់អ៊ុយក្រែនដែលមានព្រំប្រទល់ជាប់នឹងប្រទេសរុស្ស៊ី។ ការលុកលុយចូលទៅក្នុងតំបន់ Kursk ត្រូវបានធ្វើឡើងដោយកងកម្លាំងយោធាអ៊ុយក្រែនកាលពីថ្ងៃទី៦ ខែសីហា ដែលជាការវាយលុកដ៏ធំបំផុតលើទឹកដីរុស្ស៊ីចាប់តាំងពីការផ្ទុះឡើងនៅក្នុងខែកុម្ភៈ ឆ្នាំ២០២២...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT កាលពីថ្ងៃសៅរ៍ថា រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាល្លឺម៉ង់ លោក Christian Lindner បានចេញសំណើមួយទៅកាន់ក្រសួងការពារជាតិរបស់ប្រទេស ដោយអំពាវនាវឱ្យមានការកំណត់និងកម្រិតជំនួយយោធាដល់ប្រទេសអ៊ុយក្រែន។ សំណើនេះត្រូវបានធ្វើឡើងនៅក្នុងលិខិតមួយផ្ញើទៅកាន់រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ Boris Pistorius និងរដ្ឋមន្ត្រីការបរទេស Annalena Baerbock ហើយបានបញ្ជាក់ថា មានតែជំនួយយោធាដែលត្រូវបានអនុម័តរួចហើយប៉ុណ្ណោះដែលអាចបញ្ជូនទៅទីក្រុងគៀវ។ ពាក្យស្នើសុំបន្ថែមពីក្រសួងការពារជាតិនឹងមិនត្រូវបានទទួលយកទៀតទេ បើទោះបីជាត្រូវបានចេញតាមបញ្ជារបស់អធិការបតី Olaf Scholz...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោក Israel Katz បាននិយាយថា ប្រទេសរបស់លោករំពឹងមិនត្រឹមតែសហរដ្ឋអាមេរិកប៉ុណ្ណោះទេ ប៉ុន្តែក៏មានសម្ព័ន្ធមិត្តរបស់ខ្លួនផងដែរ រួមទាំងអង់គ្លេស និងបារាំង ដើម្បីជួយក្នុងប្រតិបត្តិការវាយលុកប្រឆាំងនឹងអ៊ីរ៉ង់ ក្នុងករណីមានជម្លោះដោយផ្ទាល់ណាមួយកើតឡើង។ លោកKatz បានធ្វើការអត្ថាធិប្បាយក្នុងអំឡុងកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីការបរទេសអង់គ្លេស David Lammy និងរដ្ឋមន្ត្រីការបរទេសបារាំង Stéphane Séjourne ក្នុងទីក្រុង...
គៀវ៖ លោក Oleksandr Syrsky អគ្គមេបញ្ជាការនៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនបានឲ្យដឹងថា កងទ័ពអ៊ុយក្រែនបានរុលទៅមុខពីមួយទៅ ៣គីឡូម៉ែត្រនៅក្នុងតំបន់មួយចំនួននៅក្នុងតំបន់ Kursk ភាគខាងលិចនៃប្រទេសរុស្ស៊ីចាប់តាំងពីដើមថ្ងៃសុក្រ។ លោក Syrsky បានឲ្យដឹងនៅក្នុងវីដេអូមួយដែលត្រូវបានបង្ហោះនៅលើបណ្តាញ Telegram ផ្លូវការរបស់ប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី ថា “ការប្រយុទ្ធនៅតែបន្តនៅជួរមុខទាំងមូល សរុបមក ស្ថានភាពគឺស្ថិតនៅក្រោមការគ្រប់គ្រង” ។ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានឲ្យដឹងថា កិច្ចព្រមព្រៀងឈប់បាញ់នៅមជ្ឈិមបូព៌ាគឺ “កាន់តែខិតជិតជាងពេលណាៗទាំងអស់” ខណៈពេលដែលលោកបានកត់សម្គាល់ថា “យើងមិនទាន់នៅទីនោះទេ” ។ លោក បៃដិន បានឲ្យដឹងនៅក្នុងព្រឹត្តិការណ៍មួយនៅក្នុងការិយាល័យ Oval នៃសេតវិមាន នៅពេលសួរថា តើកិច្ចព្រមព្រៀងបទឈប់បាញ់នៅតំបន់ហ្គាហ្សា ត្រូវបានឈានដល់ថា “យើងមានភាពជិតស្និទ្ធជាងអ្វី ដែលយើងធ្លាប់ធ្វើឬអត់” ។...
ភ្នំពេញ ៖ លោក ហ៊ែល តូនី អនុប្រធានក្តាប់រួមអាជ្ញាធរទន្លេសាប តំណាងលោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធាន អាជ្ញាធរទន្លេសាប នៅថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំប្រតិភូអន្តរក្រសួង ស្ថាប័នពាក់ព័ន្ធ មន្រ្តីក្រុមការងារបច្ចេកទេស អាជ្ញាធរទន្លេសាប និងរដ្ឋបាលថ្នាក់ក្រោមជាតិ...
ហ្គាហ្សា៖ លទ្ធផលនៃកិច្ចចរចាសន្តិភាពតំបន់ហ្គាហ្សា រវាងអ៊ីស្រាអែល និងសហរដ្ឋអាមេរិក អ្នកសម្រុះសម្រួលអេហ្ស៊ីប និងកាតា នៅទីក្រុងដូហា គឺមិនសមស្របនឹងសំណើរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ដែលដាក់ជូនក្រុមហាម៉ាស់កាលពីក្នុងខែកក្កដា នោះទេ។ ប្រភពបានឲ្យដឹងថា “កិច្ចព្រមព្រៀងណាមួយ ដែលសម្រេចបាន ដោយមិនរាប់បញ្ចូលបទឈប់បាញ់ដ៏ទូលំទូលាយនៅតំបន់ហ្គាហ្សា អនុញ្ញាតឱ្យមានការវិលត្រឡប់នៃជនភៀសខ្លួនទៅកាន់ផ្ទះរបស់ពួកគេ ការកសាងឡើងវិញនូវតំបន់ហ្គាហ្សា និងការដោះដូរអ្នកទោស គឺគ្មានប្រយោជន៍ ហើយផ្តល់ឱ្យអ៊ីស្រាអែលនូវពេលវេលាបន្ថែមទៀត...
ប៉េកាំង៖ ប្រទេសចិន ឡាវ មីយ៉ាន់ម៉ា និងថៃ បានពិភាក្សាអំពីឧក្រិដ្ឋកម្មឆ្លងដែន កាលពីថ្ងៃសុក្រនៅក្នុងកិច្ចពិភាក្សាក្រៅផ្លូវការ រវាងរដ្ឋមន្ត្រីការបរទេសនៃប្រទេសចិន ឡាវ មីយ៉ាន់ម៉ា និងថៃ នៅទីក្រុងឈៀងម៉ៃ ប្រទេសថៃ។ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានឲ្យដឹងថា សន្តិសុខគឺជាតម្រូវការជាមុន និងជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍន៍របស់ប្រទេសទាំងអស់។ លោកថា បច្ចុប្បន្ននេះ...
ភ្នំពេញ៖ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ក្នុងនាមជាអ្នកគាំទ្រវិស័យកីឡាធំជាងគេនៅកម្ពុជា និងជាអ្នកជំរុញកីឡាបាល់ទះកម្ពុជាឱ្យឈ្នះមេដាយមាសស៊ីហ្គេម នាពេលខាងមុខ នៅតែបន្តឆន្ទៈសហការជាមួយសហព័ន្ធកីឡាបាល់ទះ ឧបត្ថម្ភមិនដកដៃ នឹងប្រកាសរៀបចំព្រឹត្តិការណ៍បាល់ទះចំនួន ៤ កម្មវិធី ៣ ពាន ។ នៅថ្ងៃទី១៧ ខែសីហា ២០២៤នេះ ខ្មែរ ប៊ែវើរីជីស បានចុះហត្ថលេខាលើអនុស្សរណៈ នៃការឧបត្ថម្ភ ស្ដីពីការរៀបចំប្រកួតកីឡាបាល់ទះកម្ពុជា SEA V LEAGUE 2024, ពានរង្វាន់សម្ដេចមហាបវរធិបតី...
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងការពារជាតិ បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ជាពិសេសយុវជន យុវតី រក្សាភាពស្ងប់ស្ងាត់ និងកុំជឿតាមការឃោសនាអូសទាញ និងញុះញង់របស់ក្រុមជ្រុលនិយមមួយក្តាប់តូច។ ការចេញមកអំពាវនាវនេះ បន្ទាប់ពីនាពេលថ្មីៗនេះ មានបុគ្គលម្នាក់បានក្លែងឯកសណ្ឋាន នៃកងយោធពលខេមរភូមិន្ទ ហើយអះអាងថាខ្លួនជា «វរៈសេនីយ៍ទោ មី ដារ៉ា អតីតនាយរងការិយាល័យយោធភូមិភាគទី៥» បានអំពាវនាវឱ្យយុវជន ចូលរួមធ្វើបាតុកម្មប្រឆាំង រាជរដ្ឋាភិបាលស្របច្បាប់ នៅថ្ងៃទី១៨ ខែសីហា...
ភ្នំពេញ៖ ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព ជូនប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ និងដើម្បីទប់ស្កាត់ក្រុមអគតិ និងពួកជ្រុលនិយម ដែលគ្រោងរៀបចំធ្វើបាតុកម្ម ដើម្បីផ្តួលរំលំ រាជរដ្ឋាភិបាលស្របច្បាប់ គណៈបញ្ជាការឯកភាព រដ្ឋបាលរាជធានីភ្នំពេញ ដឹកនាំដោយលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅរាត្រីថ្ងៃទី១៧សីហាបានចាត់ចែងកម្លាំងមានសមត្ថកិច្ចជាទ្រង់ទ្រាយធំចំនួន២ក្រុម តាមដានសភាពការណ៍សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ របៀបរៀបរយ សាធារណៈក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ...
ភ្នំពេញ៖ អាជីវករលក់ដូរ នៅផ្សារអូឬស្សី និងផ្សារទួលទំពូង ដែលសុទ្ធសឹងជាផ្សារនៅកណ្តាលរាជធានីភ្នំពេញ បានសម្តែងការគាំទ្រ លើកិច្ចសហប្រតិបត្តិការ អភិវឌ្ឍតំបន់ត្រីកោណ CLV DTA ដោយជឿជាក់ទៅលើរាជរដ្ឋាភិបាល នឹងធ្វើឱ្យតំបន់ព្រំដែនប្រសើរឡើង ហើយបានបដិសេធមិនគាំទ្រ ចំពោះចលនារបស់ជនអគតិជ្រុលនិយម នៅក្រៅប្រទេស ដែលញុះញង់ឱ្យខ្មែរឈ្លោះបែកបាក់គ្នា ។ តាមរយៈការផ្តល់បទសម្ភាសន៍ជាមួយអ្នកសារព័ត៌មាន នាថ្ងៃសៅរ៌ទី១៧ សីហាលោកផង់ កុសល់ អាជីវករលក់សម្ភារៈសែនព្រេង...
ភ្នំពេញ៖ តាងនាមថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៅក្នុង អគ្គនាយកដ្ឋានភស្តុភារ ហិរញ្ញវត្ថុ នៃក្រសួងការពារជាតិសូមប្រកាសជាឱឡារិក ថ្កោលទោសយ៉ាង ដាច់អហង្ការ និងប្រឆាំងដាច់ខាតចំពោះ ទង្វើទាំងឡាយ ដែលបង្កើតឡើងដោយក្រុមឧទ្ទាមក្រៅច្បាប់ នៅក្រៅប្រទេស ដែលប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ដឹកនាំ ដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។ ការប៉ុនប៉ងរបស់ក្រុមឧទ្ទាមក្រៅច្បាប់...
យេរ៉ូសាឡឹម៖ ទូរទស្សន៍រដ្ឋរបស់អ៊ីស្រាអែល បានរាយការណ៍កាលពីយប់ថ្ងៃសុក្រ ទី១៦ ខែសីហាឲ្យដឹងថា ការប្រយុទ្ធគ្នារបស់កងទ័ពអ៊ីស្រាអែល នៅតំបន់ហ្គាហ្សាស្ទ្រីប បានបញ្ចប់ហើយ។ ដោយលើកឡើងពីមន្ត្រីសន្តិសុខជាន់ខ្ពស់ បានឲ្យដឹងថា អ៊ីស្រាអែលអាចត្រឡប់ និងចូលតំបន់ហ្គាហ្សាឡើងវិញ “នៅពេលដែលមានព័ត៌មានសម្ងាត់ថ្មី” ប៉ុន្តែជាទូទៅសកម្មភាពរបស់យោធាអ៊ីស្រាអែលនៅក្នុងក្របខណ្ឌប៉ាឡេស្ទីន ត្រូវបានបញ្ចប់។ យោងតាមប៉ុស្តិ៍ កងទ័ពអ៊ីស្រាអែលបានប្រាប់អ្នកធ្វើសេចក្តីសម្រេចចិត្តថា កងពលតូចរ៉ាហ្វា នៃក្រុមហាម៉ាស់ ត្រូវបានចាញ់ ប៉ុន្ដែថាវាមិនមានភាពជាក់ស្តែងនោះទេ។ ប្រភពបានបន្ថែមថា...
តូក្យូ៖ មន្ត្រីបក្សបានឲ្យដឹងថា គណបក្សកាន់អំណាចរបស់នាយករដ្ឋមន្ត្រីលោក ហ្វូមីអូ គីស៊ីដា កំពុងពិចារណារៀបចំការបោះឆ្នោតប្រធានបក្សថ្មី ដើម្បីជ្រើសរើសអ្នកស្នងតំណែងពីមេដឹកនាំដែលផុតអាណត្តិលោក គីស៊ីដា នៅថ្ងៃទី២៧ ខែកញ្ញា។ ប្រសិនបើត្រូវបានបញ្ចប់ កាលវិភាគនឹងអនុញ្ញាតឱ្យលោក គីស៊ីដា ដែលកាន់តំណែងជាប្រធានគណបក្សប្រជាធិបតេយ្យសេរី ចូលរួមសម័យប្រជុំពិភាក្សាប្រចាំឆ្នាំរបស់មេដឹកនាំពិភពលោកនៅឯមហាសន្និបាតអង្គការសហប្រជាជាតិ ដែលនឹងចាប់ផ្តើមនៅថ្ងៃទី២៤ ខែកញ្ញា នៅទីក្រុងញូវយ៉ក។ ក្រុមមន្ត្រីបានឲ្យដឹងថា រយៈពេលនៃយុទ្ធនាការផ្លូវការសម្រាប់តំណែងប្រធានគណបក្ស LDP អាចចាប់ផ្តើមនៅថ្ងៃទី១២...
ពោធិ៍សាត់ ៖ តំបន់ទេសចរណ៍ធម្មជាតិភ្នំ១៥០០ ស្ថិតក្នុងស្រុកវាលវែងខេត្តពោធិ៍សាត់ ដែលជាខេត្តមួយ នៅភាគខាងលិច នៃប្រទេសកម្ពុជា ។ តំបន់ទេសចរណ៍ធម្មជាតិភ្នំ១៥០០ ដែលភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ហៅផ្លូវនេះថា ជាផ្លូវអន្ទង់អាំង អមទៅដោយសម្រស់ខៀវខ្ចី នៃព្រៃព្រឹក្សាធម្មជាតិ នារដូវវស្សា ។ នៅក្នុងឱកាសជួបសំណេះណាលជាមួយអ្នកសារព័ត៍មាន ដឹកនំាដោយក្លឹបអ្នកការសែតកម្ពុជា (ក.អ.ក)នាល្ងាចថ្ងៃទី១៦ ខែសីហា ឆ្នាំ២០១២៤...
ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានណែនាំដល់កងកម្លាំងមកពី កងពលតូចលេខ៧០ និងមន្ទីរសុខាភិបាលរាជធានីភ្នំពេញ ដែលមានតួនាទីបាញ់ថ្នាំសម្លាប់មូស ត្រូវបាញ់នៅតំបន់ដែលមានហានិភ័យខ្ពស់ ដើម្បីបង្ការទប់ស្កាត់ជំងឺគ្រុនឈាម ជូនប្រជាពលរដ្ឋ នៅមូលដ្ឋានរាជធានីភ្នំពេញ។ ការណែនាំរបស់លោក ឃួង ស្រេង បែបនេះ ធ្វើឡើងនារសៀលថ្ងៃទី១៧សីហានេះ ក្នុងពិធីបេីក យុទ្ធនាការបាញ់ថ្នាំ សម្លាប់មូស...
តូក្យូ៖ ក្រសួងការពារជាតិជប៉ុនគ្រោងនឹងស្នើសុំថវិកា កំណត់ត្រាចំនួនជាង ៨ពាន់ពាន់លានយ៉េន (៥៤ពាន់លានដុល្លារ) សម្រាប់សារពើពន្ធឆ្នាំ២០២៥ ដោយបង្ហាញពីការដាក់ ពង្រាយយន្តហោះដ្រូន ដើម្បីការពារកោះដាច់ស្រយាល ឱ្យកាន់តែប្រសើរឡើង ចំពេលមានការអះអាង ផ្នែកយោធាដែលកំពុងកើន ឡើងរបស់ប្រទេសចិន ។ វានឹងជាលើកទីមួយហើយដែលក្រសួងបានស្វែងរកប្រាក់ជាង ៨ពាន់ពាន់លានយ៉េន លើសកំណត់ត្រាថវិកាដំបូងចំនួន ៧,៩ពាន់ពាន់លានយ៉េនសម្រាប់សារពើពន្ធឆ្នាំ២០២៤ ដែលដំណើរការរហូតដល់ខែមីនាខាងមុខ។ ប្រភពបានឲ្យដឹងថា សំណើសម្រាប់ ឆ្នាំសារពើពន្ធ...
ម៉ូស្គូ ៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ RIA Novosti របស់រុស្ស៊ី បានរាយការណ៍នៅថ្ងៃសៅរ៍នេះថា អង្គភាពមួយមានទាហាន ២៤នាក់ មកពីកងពលតូចមេកានិចទី២២ ដាច់ដោយឡែករបស់អ៊ុយក្រែន បានដាក់អាវុធសុំចុះចាញ់កងកម្លាំង ប្រដាប់អាវុធរុស្ស៊ីនៅទីក្រុង Kursk ។ ទាហានអ៊ុយក្រែនទាំងនេះបានចុះចាញ់ជាក្រុម នៅជិតភូមិ Komarovka ក្នុងតំបន់ Kursk នេះបើតាមអ្នកតំណាង នៃកងកម្លាំងសន្តិសុខ...
ភ្នំពេញ ៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយថ្នាក់ដឹកនាំ មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរធនធានទឹក និងឧតុនិយមខេត្តមណ្ឌលគិរី រួមជាមួយលោក ថង សាវុន អភិបាល នៃគណៈអភិបាលខេត្តមណ្ឌលគិរី និង មន្ទីរពាក់ព័ន្ធ ព្រមទាំងអាជ្ញាធរមូលដ្ឋាន នៅថ្ងៃសៅរ៍ ទី១៧ ខែសីហា...
បរទេស៖ អ្នកនាំពាក្យក្រសួងការពារជាតិចិន លោក Zhang Xiaogang បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃសុក្រថា អាមេរិកគឺជាគ្រោះថ្នាក់ដ៏ធំបំផុត សម្រាប់ពិភពលោក នៅពេលដែលវាឈានដល់ហានិភ័យ នៃជម្លោះនុយក្លេអ៊ែរដ៏មានសក្តានុពល។ ទីក្រុងប៉េកាំងបានចោទប្រកាន់ក្រុងវ៉ាស៊ីនតោនថា បានធ្វើ “ការសម្រេចចិត្តមិនទទួលខុសត្រូវ” ក្នុងការប៉ុនប៉ងដើម្បីរក្សាអនុត្តរភាពរបស់ខ្លួន (ភាពចងសត្រូវ) រួមទាំងតាមរយៈការបំភិតបំភ័យសហគមន៍អន្តរជាតិ ជាមួយនឹងឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤...
បរទេស៖ រដ្ឋាភិបាលវៀតណាម និងប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិនបានឱ្យដឹងថា មេដឹកនាំកំពូលរបស់វៀតណាម លោក To Lam នឹងធ្វើទស្សនកិច្ចជាផ្លូវការនៅប្រទេសចិន ពីថ្ងៃអាទិត្យរហូតដល់ថ្ងៃទី ២០ ខែសីហា ដោយការពង្រឹងទំនាក់ទំនងជិតស្និទ្ធ រវាងប្រទេសជិតខាងដែល គ្រប់គ្រងដោយកុម្មុយនិស្ត។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយកាលពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្នុងដំណើរទស្សនកិច្ចបរទេសលើកដំបូង ចាប់តាំងពីលោកបានតែងតាំងក្នុងខែនេះជាអគ្គលេខាធិការបក្សកុម្មុយនិស្ត...
បរទេស៖ ប្រទេសចិនកាលពីថ្ងៃសុក្របានព្រមានជប៉ុនថា ជប៉ុនគួរតែត្រៀមខ្លួន “ដើម្បីបង់ថ្លៃដ៏ធ្ងន់” ប្រសិនជប៉ុនជ្រៀតជ្រែកក្នុងផែនការរបស់ ទីក្រុងប៉េកាំងសម្រាប់កោះតៃវ៉ាន់ ដែលជាកោះគ្រប់គ្រងដោយខ្លួនឯង ដែលទីក្រុងប៉េកាំងចាត់ទុកថា ជាខេត្តដែលបែកបាក់របស់ចិន ហើយដែលនៅថ្ងៃណាមួយត្រូវតែរួបរួមគ្នា ជាមួយចិនដីគោកឡើងវិញដោយបង្ខំ ប្រសិនបើចាំបាច់។ ស្ថានទូតចិននៅទីក្រុងតូក្យូ បានចេញការព្រមាននេះ បន្ទាប់ពីដំណើរទស្សនកិច្ចទៅកាន់កោះតៃវ៉ាន់ ក្នុងសប្តាហ៍នេះដោយក្រុមសមាជិកសភាជប៉ុនទាំងពីរបក្ស រួមទាំងអតីតរដ្ឋមន្ត្រីក្រសួងការពារជាតិ Shigeru Ishiba ដែលជាបេក្ខជនដ៏មានសក្តានុពល ក្នុងការធ្វើជានាយករដ្ឋមន្ត្រីបន្ទាប់របស់ប្រទេសជប៉ុន។ លោក...
បរទេស៖ ការវាយតប់គ្នាមួយបានផ្ទុះឡើង នៅក្នុងសភារបស់ប្រទេសតួកគីកាលពីថ្ងៃសុក្រ នៅពេលដែលអនុប្រធានបក្សប្រឆាំងម្នាក់ ត្រូវបានរងការវាយប្រហារបន្ទាប់ពី បានហៅសហការីរបស់គាត់ឈ្មោះ Can Atalay ថាជាប់គុកពីបទរៀបចំការតវ៉ាប្រឆាំងរដ្ឋាភិបាល ប៉ុន្តែចាប់តាំងពីបានជាប់ឆ្នោតជាសមាជិកសភា ទើបសមាជិករូបនោះបានចូលសភា។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៤ បានឱ្យដឹងថា រូបភាពវីដេអូបានបង្ហាញសមាជិកសភា សម្រាប់គណបក្ស AKP ដែលកំពុងកាន់អំណាចបានប្រញាប់ប្រញាល់ ចូលទៅដាល់លោក...
ភ្នំពេញ៖ ជាដំណឹងដ៏គួរឲ្យរីករាយមួយ ដែលកូនទោចថ្ពាល់លឿង ថ្មីមួយក្បាលទៀត បានកើតនៅតំបន់ជំរុំសត្វទោច ចាហ៊ូ ក្នុងទឹកដីនៃខេត្តមណ្ឌលគិរី ។ នេះបើយោងតាមហ្វេសប៊ុក USAD Cambodia នាថ្ងៃទី១៦ សីហា ។ USAD Cambodia បានឲ្យដឹងថា «សត្វទោចថ្ពាល់លឿង នៅក្នុងក្រុមគ្រួសារសត្វទោចទី២ នៅតំបន់ជំរុំសត្វទោច ចាហ៊ូ ទើបតែបង្កើតបានកូនតូចថ្មីមួយ...
ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា បានអំពាវនាវដល់សមាជិក-សមាជិកា និងអ្នកគាំទ្រគណបក្សប្រជាជនកម្ពុជា ព្រមទាំងប្រជាពលរដ្ឋទាំងអស់ កុំចាញ់ល្បិចកល ញុះញង់របស់ក្រុមជនអគតិជ្រុលនិយមមួយចំនួន ព្យាយាមធ្វើគ្រប់បែបយ៉ាង ក្នុងការប៉ុនប៉ងបំបែក បំបាក់សាមគ្គីភាពផ្ទៃ ក្នុងរបស់គណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាលកម្ពុជា។ ការលើកឡើងរបស់ អនុប្រធានគណបក្សប្រជាជនកម្ពុជា ស្របពេលដែលមជ្ឈដ្ឋានប្រឆាំង មួយចំនួនតូចនៅក្នុងប្រទេស ដែលមានការញុះញង់ គាំទ្រពីក្រុមប្រឆាំងជ្រុលនិយមនៅក្រៅប្រទេស បាននិងកំពុងប្រើប្រាស់ប្រព័ន្ធទំនាក់ទំនងសង្គមបំផុសឱ្យ...
បរទេស៖ គណៈកម្មាធិការជាតិប្រឆាំងអំពើពុករលួយថៃ (NACC) បានបញ្ជាឱ្យស៊ើបអង្កេតលើអតីតសមាជិកសភាចំនួន ៤៤ នាក់នៃគណបក្សឆ្ពោះទៅមុខ ឬ Move Forward Party (MFP) ដែលបានចុះហត្ថលេខាលើ កិច្ចព្រមព្រៀងមួយដើម្បីកែប្រែមាត្រា ១១២ នៃក្រមព្រហ្មទណ្ឌ ដែលគេស្គាល់ថាជាច្បាប់ប្រមាថព្រះមហាក្សត្រ។ ការស៊ើបអង្កេតនឹងចំណាយពេល ប្រហែលប្រាំមួយខែ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១៧...