អង់ការ៉ា៖ រដ្ឋាភិបាលតួកគី បានសម្តែងការព្រួយបារម្ភរបស់ខ្លួនថា ភាពតានតឹងរវាងអ៊ីរ៉ង់ និងអ៊ីស្រាអែល អាចក្លាយជាជម្លោះកាន់តែទូលំទូលាយ ដោយបានអំពាវនាវឱ្យប្រទេសទាំងពីរ បដិសេធពីជំហានណាមួយ ដែលអាចបង្កើនជម្លោះ បន្ទាប់ពីការវាយប្រហាររបស់អ៊ីស្រាអែល ប្រឆាំងនឹងគោលដៅអ៊ីរ៉ង់។ ក្រសួងការបរទេសតួកគីបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ដោយគិតពីការវិវឌ្ឍចុងក្រោយនេះ វាកាន់តែបង្ហាញឱ្យឃើញ កាន់តែច្បាស់ថាភាពតានតឹង ដែលត្រូវបានបង្កឡើងដោយការ វាយប្រហារខុសច្បាប់របស់អ៊ីស្រាអែល លើស្ថានទូតអ៊ីរ៉ង់នៅទីក្រុងដាម៉ាស់ ហានិភ័យប្រែទៅជាជម្លោះអចិន្ត្រៃយ៍” ។ ក្រសួងបានសង្កត់ធ្ងន់ថា...
តូក្យូ៖ ប្រទេសជប៉ុន នៅថ្ងៃសុក្រនេះ បានចាប់ផ្តើមជុំទី៥ នៃការបញ្ចេញទឹកសំណល់ ដែលបំពុលដោយនុយក្លេអ៊ែរ ចេញពីរោងចក្រថាមពលនុយក្លេអ៊ែរ Fukushima Daiichi ដែលខូចចូលទៅក្នុងមហាសមុទ្រប៉ាស៊ីហ្វិក។ ទោះបីជាមានការប្រឆាំង ក្នុងចំណោមអ្នកនេសាទក្នុងស្រុកក៏ដោយ អ្នកស្រុក ក៏ដូចជាការរិះគន់ពីសហគមន៍អន្តរជាតិ ក្រុមហ៊ុនថាមពលអគ្គិសនីតូក្យូ (TEPCO) ដែលជាប្រតិបត្តិកររោងចក្របានចាប់ផ្តើម បញ្ចេញទឹកសំណល់វិទ្យុសកម្មនៅពេលព្រឹក ដែលជាជុំទីមួយក្នុងសារពើពន្ធឆ្នាំ២០២៤។ ស្រដៀងគ្នាទៅនឹងបួនជុំមុនដែរ ទឹកសំណល់ប្រហែល ៧,៨០០តោន...
កូឡាឡាំពួរ៖ នៅថ្ងៃសុក្រនេះ ប្រទេសម៉ាឡេស៊ី បានសម្តែងការខកចិត្តរបស់ខ្លួន ចំពោះការសម្រេចចិត្តរបស់សហរដ្ឋអាមេរិក ក្នុងការប្រើវេតូរបស់ខ្លួនដើម្បីបដិសេធ សមាជិកភាពពេញសិទ្ធិរបស់ប៉ាឡេស្ទីន នៅក្នុងអង្គការសហប្រជាជាតិ (អ.ស.ប)។ ក្រសួងការបរទេសម៉ាឡេស៊ី បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនក៏បានចោទសួរពីភាពស្មោះត្រង់ របស់សហរដ្ឋអាមេរិកក្នុងការដឹង ពីសិទ្ធិដែលមិនអាចកាត់ផ្តាច់ បានរបស់ប៉ាឡេស្ទីន រួមទាំងសិទ្ធិក្នុងការសម្រេចចិត្ត ដោយខ្លួនឯងផងដែរ ។ ក្រសួងបានឲ្យដឹងថា “ម៉ាឡេស៊ី មានការព្រួយបារម្ភយ៉ាងខ្លាំង និងមានការខកចិត្តជាខ្លាំងដែលវេតូមួយ...
សិង្ហបុរី៖ បើយោងតាមសេចក្តីថ្លែងការណ៍ របស់ក្រុមហ៊ុនចុះថ្ងៃទី ១៧ ខែមេសាថា ក្រុមហ៊ុនបច្ចេកវិទ្យាយក្សអាមេរិក Apple Inc គ្រោងនឹងវិនិយោគទឹងកប្រាក់ជាង ២៥០ លានដុល្លារ ដើម្បីពង្រីកសាខាក្នុងតំបន់ ឬប្រតិបត្តិការរបស់ខ្លួននៅ Ang Mo Kio ប្រទេសសិង្ហបុរី ។ ក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ សហរដ្ឋអាមេរិកបាននិយាយថា អគារចំនួន ២...
ភ្នំពេញ៖ អគ្គីសនីកម្ពុជា បានឱ្យដឹងថា នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤ ខាងមុខ នឹងមានការដាក់ឱ្យពិគ្រោះថ្លៃ ជាសាធារណៈ លើការផ្គត់ផ្គង់និងជួសជុល លើសម្ភារៈមួយចំនួន ជូនដល់នាយកដ្ឋានបញ្ជួនអគ្គីសនី និងរោងចក្រ ព្រមទាំងអនុស្ថានីយ៍។ ខ្លឹមសារលម្អិត មានដូចខាងក្រោម៖
ភ្នំពេញ៖ លោកសាស្រ្តាចារ្យ សំបូរ មាណ្ណារ៉ា ទីប្រឹក្សាសម្តេចធិបតីនាយករដ្ឋមន្ត្រី បានទទួលមរណភាពនៅវេលាម៉ោង ៥និង ៤០ នាទី ថ្ងៃទី ២០ ខែមេសា ឆ្នាំ ២០២៤ នៅមន្ទីរពេទ្យកាល់ម៉ែត្រ ដោយរោគាពាធ។ សពរបស់លោកនឹង តម្កល់ទុកធ្វើបុណ្យ តាមប្រពៃណីព្រះពុទ្ធសាសនា នៅផ្ទះលេខ ១ ផ្លូវ...
សៀមរាប៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតី “សម្ពោធអគារមជ្ឈមណ្ឌលផ្ដល់សេវាវះកាត់ នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ” ។
ម៉ូស្គូ៖ លោក Vladimir Vladimirov អ្នកគ្រប់គ្រងតំបន់ប្រចាំនៅ Stavropol បានឲ្យដឹងនៅលើបណ្តាញសង្គមនៅថ្ងៃសុក្រនេះថា សមាជិកម្នាក់នៃសហសេវឹកយន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី Tu-22M3 បានបាត់បង់ជីវិតនៅក្នុងពេលយន្តហោះធ្លាក់ នៅក្នុងស្រុក Krasnogvardeisky ។ គាត់បានសរសេរនៅលើបណ្តាញសង្គមឲ្យដឹងថា ព័ត៌មានដែលទទួលបានថ្មីៗពីគ្រោះថ្នាក់នេះ ជាអកុសល សមាជិកទី៣ បានស្លាប់ ។ ការរុករកពីឡុតទី៤នៅតែបន្តធ្វើ ។ យន្តហោះបានធ្លាក់នៅក្នុងស្រុក...
បរទេស៖ យោងតាមប្រធានាធិបតីកេនយ៉ា លោក William Ruto បាននិយាយថា មេយោធានៃប្រទេសកេនយ៉ា ស្ថិតក្នុងចំណោមមនុស្ស ៩នាក់ដែលបានស្លាប់ នៅក្នុងការធ្លាក់ឧទ្ធម្ភាគចក្រ កាលពីថ្ងៃព្រហស្បតិ៍។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា ឧត្តមសេនីយ Francis Ogolla ដែលជាប្រធានកងកម្លាំងការពារប្រទេសកេនយ៉ា ស្ថិតលើឧទ្ធម្ភាគចក្រជាមួយបុគ្គលិកយោធា...
បរទេស៖ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Hossein Amirabdollahian បាននិយាយកាលពីថ្ងៃសុក្រថា អ៊ីរ៉ង់នឹងឆ្លើយតបភ្លាមៗ និងកម្រិតអតិបរមា (ខ្លាំង) ប្រសិនបើអ៊ីស្រាអែលធ្វើសកម្មភាពប្រឆាំងនឹងផលប្រយោជន៍របស់ខ្លួន។ យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Amirabdollahian បាននិយាយតាមរយៈអ្នកបកប្រែក្នុងបទសម្ភាសន៍មួយជាមួយ NBC News ថា...
ភ្នំពេញ៖ គ្រប់ការប្រកបវិជ្ជាជីវៈការងារទាំងអស់ ក៏ដូចជាក្នុងអាជីពសារព័ត៌មានដែរ សុទ្ធតែមានក្រមសីលធម៌វិជ្ជាជីវៈ សម្រាប់អ្នកប្រកបអាជីពនោះប្ដេជ្ញាចិត្តគោរព និងអនុវត្តតាម ដើម្បីធានាភាពត្រឹមត្រូវ ភាពស្របច្បាប់ និងភាពសុច្ចរឹតក្នុងសង្គម។ នៅកម្ពុជា ភាពស្រពិចស្រពិល និងកង្វះភាពសុខុដុមនីយកម្ម ក្នុងការកំណត់ក្រមសីលធម៌វិជ្ជាជីវៈរួមមួយសម្រាប់អ្នកសារ ព័ត៌មានបានកើតមានឡើង មូលហេតុដោយសារគេបានកត់សម្គាល់ឃើញមានគំនិត និងការប្រកាន់យកជំហរផ្សេងៗ តែរៀងៗខ្លួន ពីអង្គភាពសារព័ត៌មានមួយទៅអង្គភាពសារព័ត៌មានមួយ និងពីសមាគមមួយទៅសមាគមមួយទៀត។ ការណ៍នេះទាមទារឱ្យប្រទេសកម្ពុជា ចាំបាច់រៀបចំឡើងនូវគោលការណ៍រួមស្ដីពីក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន...
ភ្នំពេញ៖ ជាជោគជ័យមួយជំហានមួយទៀតហើយ របស់ ខ្មែរ ប៊ែរវើរីជីស ដែលជាក្រុមហ៊ុនបង្កើតឡើងដោយសហគ្រិនខ្មែរ ក្នុងការនាំយកម៉ាកយីហោផលិតផលខ្មែរ «Made in Cambodia» ទៅកាន់ទីផ្សារអន្តរជាតិ ខណៈដែលកាលពីថ្ងៃទី ១៨ ខែមេសា ឆ្នាំ២០២៤ ក្រុមហ៊ុនយក្សរបស់កម្ពុជាមួយនេះ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ជាមួយនឹងក្រុមហ៊ុនម៉ាឡេស៊ី Kingsman Holding SDN. BHD...
បរទេស៖ កោះតៃវ៉ាន់បាននិយាយនៅថ្ងៃសុក្រថា ការសម្រេចចិត្តរបស់ប្រទេសចិន ក្នុងការបើកផ្លូវអាកាសថ្មីដែលរត់យ៉ាងគ្រោះថ្នាក់នៅជិតកោះពីរដែលគ្រប់គ្រងដោយកោះតៃវ៉ាន់ គឺជាហានិភ័យសុវត្ថិភាពនៃការហោះហើរដែលមិនមានការពិគ្រោះយោបល់។ យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា រដ្ឋាភិបាលរបស់កោះតៃវ៉ាន់បានសម្តែងការខឹងសម្បារកាលពីខែមករា បន្ទាប់ពីប្រទេសចិនបានផ្លាស់ប្តូរដោយឯកតោភាគី នូវផ្លូវហោះហើរហៅថា M503 នៅជិតខ្សែបន្ទាត់កណ្តាលដ៏រសើបនៅក្នុងច្រកសមុទ្រតៃវ៉ាន់។ ផ្លូវហោះហើរថ្មីរបស់ចិនទៅកាន់ទីក្រុង Xiamen និង Fuzhou របស់ប្រទេសចិន ដែលហៅថា...
ភ្នំពេញ ៖ ក្រោមកិច្ចសម្របសម្រួល និងគាំទ្រពីរដ្ឋាភិបាលនៃសហព័ន្ធស្វីស និងសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ និងដោយបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា, លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញបំពេញទស្សនកិច្ចនៅសហព័ន្ធស្វីស និងសាធារណរដ្ឋសហព័ន្ធ អាល្លឺម៉ង់ ចាប់ពីថ្ងៃទី២០ ដល់...
បរទេស៖ អធិការបតីអាល្លឺម៉ង់ លោក Olaf Scholz បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា សមាជិកនៃអង្គការណាតូគួរតែស្វែងរកប្រព័ន្ធការពារដែនអាកាស Patriot ដែលផលិតដោយសហរដ្ឋអាមេរិកបន្ថែមទៀតសម្រាប់ផ្តល់ឱ្យប្រទេសអ៊ុយក្រែន។ ទីក្រុងប៊ែរឡាំងបានសន្យាថានឹងផ្តល់ប្រព័ន្ធការពារអាកាសបែបនេះក្នុងពេលអនាគតដ៏ខ្លី បន្ថែមពីលើប្រព័ន្ធពីរដែលខ្លួនបានបញ្ជូនរួចហើយទៅកាន់ទីក្រុងគៀវ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Scholz បាននិយាយថា លោកបានស្វែងរកការផ្សព្វផ្សាយគំនិតនេះក្នុងអំឡុងពេល “ការពិភាក្សាជាច្រើន”...
ប៉េកាំង៖ ក្រសួងពាណិជ្ជកម្មរបស់ប្រទេសបានឲ្យដឹងថា ប្រទេសចិនប្រឆាំងដាច់ខាត ចំពោះវិធានការរឹតត្បិតថ្មីរបស់សហរដ្ឋអាមេរិកលើផលិតផលដែកថែប និងអាលុយមីញ៉ូមរបស់ចិន។ អ្នកនាំពាក្យរបស់ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា វិធានការថ្មីដែលអាចបង្កើនពន្ធបីដងលើផលិតផលទាំងនេះ ជាធម្មតាជាសកម្មភាពឯកតោភាគី និងការការពារនិយម ហើយការចោទប្រកាន់របស់សហរដ្ឋអាមេរិកប្រឆាំងនឹងប្រទេសចិន គឺគ្មានមូលដ្ឋាន។ សហរដ្ឋអាមេរិក កំពុងបន្តដើរលើផ្លូវខុស ដោយសារខ្លួនបានព្រងើយកន្តើយនឹងច្បាប់ និងសណ្តាប់ធ្នាប់សេដ្ឋកិច្ច និងពាណិជ្ជកម្មអន្តរជាតិ បញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្មដែលមាននិន្នាការនយោបាយ បានរំលោភលើអ្វីដែលគេហៅថា នីតិវិធីត្រួតពិនិត្យពន្ធដារផ្នែកទី៣០១ និងទាមទារដោយបើកចំហនូវការកែសម្រួលពន្ធតាមអំពើចិត្តលើផលិតផលចិន។ សេចក្តីថ្លែងការណ៍បានឲ្យដឹងថា...
បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT ប្រទេសអាហ្សង់ទីនបានធ្វើការស្នើសុំជាផ្លូវការទៅកាន់អង្គការណាតូទទួលយកខ្លួនទៅជា ដៃគូសកលថ្មី នេះបើយោងតាមការអះអាង ដោយរដ្ឋមន្ត្រីការពារជាតិ របស់ប្រទេសលោក Luis Petri បានប្រកាស កាលពីថ្ងៃព្រហស្បតិ៍បន្ទាប់ពីកិច្ចប្រជុំ ជាមួយអគ្គលេខាធិការរង នៃប្លុកយោធា ដែលដឹកនាំដោយសហរដ្ឋអាមេរិក Mircea Geoana ។ នៅក្នុងការបង្ហោះនៅលើបណ្តាញសង្គម X...
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ស្អែកនេះ នឹងអញ្ជើញជាអធិបតី “សម្ពោធអគារមជ្ឈមណ្ឌល ផ្ដល់សេវាវះកាត់ នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ” ។
បរទេស៖ ការបំផ្ទុះបានបន្លឺឡើងជុំវិញ ទីក្រុងអ៊ីរ៉ង់កាលពីព្រឹកថ្ងៃសុក្រ នៅក្នុងអ្វីដែលប្រភពបានពិពណ៌នាថា ជាការវាយប្រហារ របស់អ៊ីស្រាអែល ប៉ុន្តែរដ្ឋាភិបាលទីក្រុងតេហេរ៉ង់បានបដិសេធឧប្បត្តិហេតុនេះ ហើយបង្ហាញថា វាមិនមានផែនការ សម្រាប់ការសងសឹកទេ ដែលជាការឆ្លើយតប ដែលបង្ហាញឡើងដើម្បីបញ្ចៀស សង្គ្រាមទូទាំងតំបន់ ។ យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា ទំហំនៃការវាយប្រហារមានកំណត់ និងការឆ្លើយតបដោយការស្ងប់ស្ងាត់របស់អ៊ីរ៉ង់...
ភ្នំពេញ៖ អគ្គិសនីកម្ពុជា បានជូនដំណឹងដល់ បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ដែលបាន ចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជាឱ្យបានជ្រាបថា៖ អគ្គិសនីកម្ពុជានឹងដាក់ឱ្យពិគ្រោះថ្លៃជាសាធារណៈស្តីពី ការផ្គត់ផ្គង់ម៉ាស៊ីន Photocopy ចំនួន២គ្រឿង ជូនការិយាល័យថាមពលពន្លឺព្រះអាទិត្យ និងការិយាល័យ បច្ចេកទេសសម្ភារ-បរិក្ខារអគ្គិសនី នៃនាយកដ្ឋានអាជីវកម្មចែកចាយ (លើកទី2) នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ ខាងមុខ។ អគ្គិសនីកម្ពុជា...
ភ្នំពេញ៖ អគ្គិសនីកម្ពុជា បានជូនដំណឹងដល់បណ្តា ក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំងអស់ដែល បានចុះបញ្ជីត្រឹមត្រូវក្នុងព្រះរាជាណាចក្រកម្ពុជា ឲ្យបានជ្រាបថា អគ្គិសនីកម្ពុជានឹងបន្ថែមការផ្សព្វផ្សាយសេចក្តីជូនដំណឹងពាក់ ព័ន្ធនឹងការដេញថ្លៃ និងពិគ្រោះថ្លៃ តាមរយៈកាសែតអនឡាញ ដើមអំពិល Dap-News (www.dap-news.com) ចាប់ពីថ្ងៃទី ១៧ ខែ មេសា ឆ្នាំ ២០២៤តទៅ ។...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT សហរដ្ឋអាមេរិក បានធ្វើការសម្រេចចិត្តវេតូ លើសេចក្តីសម្រេច របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដែលនឹងត្រួសត្រាយផ្លូវសម្រាប់ ប៉ាឡេស្ទីន ដើម្បីក្លាយជាសមាជិក នៃស្ថាប័នពិភពលោកនេះ។ បច្ចុប្បន្នប៉ាឡេស្ទីនគឺជា រដ្ឋអ្នកសង្កេតការណ៍អចិន្ត្រៃយ៍ នៅអង្គការសហប្រជាជាតិ ដែលចូលរួមក្នុងកិច្ចប្រជុំជាច្រើន ប៉ុន្តែមិនមានសិទ្ធិបោះឆ្នោត ដូចទៅនឹងប្រទេស ឯករាជ្យដទៃទៀតឡើយ ។ សេចក្តីព្រាងច្បាប់ដែលត្រូវបាន ដាក់ឲ្យពិភាក្សាកាលពីថ្ងៃព្រហស្បតិ៍...
បរទេស៖ នាយក FBI លោក Christopher Wray បាននិយាយ នៅថ្ងៃព្រហស្បតិ៍ថា ពួក Hacker ដែលមានទំនាក់ទំនង នឹងរដ្ឋាភិបាលចិន បានចូលទៅក្នុងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់សហរដ្ឋអាមេរិក ហើយកំពុងរង់ចាំ “ពេលវេលាត្រឹមត្រូវដើម្បីបំផ្លិចបំផ្លាញ” ។ យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា...
បរទេស ៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា ឧត្តមសេនីយឆ្មាំបដិវត្តន៍ជាន់ខ្ពស់របស់អ៊ីរ៉ង់ បានគំរាមកាលពីថ្ងៃព្រហស្បតិ៍ចំពោះការកំណត់គោលដៅ “កន្លែងនុយក្លេអ៊ែរ” របស់អ៊ីស្រាអែល ប្រសិនបើអ៊ីស្រាអែល ហ៊ានវាយប្រហារទីតាំងរបស់អ៊ីរ៉ង់ ដោយរំពឹងថា នឹងមានការសងសឹក ចំពោះការវាយប្រហារ ចុងសប្តាហ៍របស់ទីក្រុងតេអេរ៉ង់វិញ ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា អ៊ីស្រាអែលបានប្តេជ្ញាឆ្លើយតបចំពោះការវាយប្រហារតាមអាកាសរបស់អ៊ីរ៉ង់ ដែលភាគច្រើនត្រូវបានស្ទាក់ចាប់...
ព្រៃវែង ៖ ក្រសួងធនធានទឹក និងឧតុនិយម ក្នុងនាមជាសេនាធិការ របស់រាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ជាមួយ នឹងលក្ខណៈបច្ចេកទេសត្រឹមត្រូវ មានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្រ្តី នៃនាយកដ្ឋាន ធារាសាស្រ្តកសិកម្ម របស់ក្រសួង ព្រមទាំង មានកិច្ចសហការល្អ ជាមួយមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង រដ្ឋបាលថ្នាក់ក្រោមជាតិ អាជ្ញាធរដែនដី ពាក់ព័ន្ធទាំងអស់...
កំពងស្ពឺ ៖ សមត្ថកិច្ចបានបញ្ជូនក្រុមជនសង្ស័យ៣ ក្នុងចំណោមបក្ខពួក១០នាក់ មកស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ កាលពីល្ងាចថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៤ ករណីវាយសម្លាប់បុរសម្នាក់។ លោកឧត្តមសេនីយ៍ត្រី សម សាក់ ស្នងការង ទទួលផែនព្រហ្មទណ្ឌ ខេត្តកំពង់ស្ពឺ បានឲ្យដឹងថា ជនសង្ស័យ៣នាក់ រួមមាន៖១,ឈ្មោះ រី រ៉ុម ភេទប្រុស អាយុ២២ឆ្នាំ...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ការិយាល័យអគ្គរដ្ឋអាជ្ញា នៃប្រទេសអាល្លឺម៉ង់ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា បុរសពីរនាក់ ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសអាល្លឺម៉ង់ ពីបទសង្ស័យថា មានគម្រោងបំផ្លាញហេដ្ឋារចនាសម្ព័ន្ធ យោធាក្នុងស្រុក រួមទាំងមូលដ្ឋានទ័ពអាមេរិក ផងដែរ ។ ដីកាសម្រាប់ចាប់ខ្លួនបុរសទាំងពីរនាក់ ដែលបានកំណត់អត្តសញ្ញាណត្រឹមតែឈ្មោះ Dieter S. និង Alexander J....
បរទេស ៖ ឧត្តមសេនីយ៍ Kittirat Panpetch អគ្គស្នងការរង នគរបាលជាតិ និងជាស្នងការ នគរបាលស្តីទីរបស់ថៃ កាលពីថ្ងៃព្រហស្បតិ៍ បានចុះហត្ថលេខា លើបទបញ្ជាបង្គាប់ ឱ្យលោកឧត្តមសេនីយ Surachate “Big Joke” Hakparn ដែលជាស្នងការរង នគរបាលផងដែរនោះ ត្រូវចុះចេញពីតំណែងជាបណ្ដោះអាសន្ន ពីកម្លាំងនគរបាល រួមនឹងមន្ត្រីនគរបាលបួននាក់ផ្សេងទៀត...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចឲ្យក្រសួងបរិស្ថាន រៀបចំពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើ ក្រោមមូលបទ «ពន្លកបៃតង» ចាប់ពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ នៅមុខទីស្តីការក្រសួង សម្រាប់ការដាក់តាំងបង្ហាញ និងចែកកូនឈើជូនប្រជាពលរដ្ឋ យកទៅដាំដុះនៅតាមគេហដ្ឋាន សាលារៀន វត្តអារាម ទីកន្លែងសាធារណៈ និងទីតាំងឯកជននានា ដោយឥតគិតថ្លៃ ។ លោក...
បរទេស៖ អ៊ីស្រាអ៊ែលបានធ្វើការវាយប្រហារជាបន្តបន្ទាប់លើប្រទេសអ៊ីរ៉ង់នៅព្រឹកព្រលឹមថ្ងៃសុក្រនេះ, នេះបើតាមសារព័ត៌មានជាច្រើនបានរាយការណ៍ដោយដកស្រង់សម្តីមន្ត្រីជាន់ខ្ពស់អាមេរិក។ ដំណឹងនេះកើតឡើង មិនដល់មួយសប្តាហ៍នោះទេ បន្ទាប់ពីសាធារណរដ្ឋអ៊ីស្លាមបានវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក និងមីស៊ីល ដាក់ប្រទេសអ៊ីស្រាអែល។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា ទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់ Mehr បានរាយការណ៍ថា ការផ្ទុះជាច្រើនត្រូវបានគេឮនៅម៉ោងប្រហែល ៤ ព្រឹកម៉ោងក្នុងស្រុក នៅលើមេឃលើទីក្រុង អ៊ីសហ្វាហាន។...