ភ្នំពេញ៖មេសហជីពនៅកម្ពុជាបានលើកឡើងថា គោលនយោបាយក្នុងការផ្តល់ សេវាបេឡាជាតិសន្តិសុខសង្គម (បសស) មិនត្រឹមតែផ្តល់អត្ថប្រយោជន៍ជូនកម្មករនិយោជិតប៉ុណ្ណោះទេ ថែមទាំងបានកាត់បន្ថយជម្លោះ រវាងកម្មករ និងនិយោជក នៅតាមបណ្តារោងចក្រសហគ្រាសទៀតផង។ លោក សំ សឿន ប្រធានសហភាពពលកម្មជាតិកម្ពុជា បានឱ្យដឹងថា បសស បានជួយសម្រាលបន្ទុកដ៏ច្រើនសម្រាប់កម្មករនិយោជិត ដែលមានការគាំពារចំពោះការព្យាបាលជំងឺ ការថែទាំសុខភាព ការពិនិត្យផ្ទៃពោះ និងសម្រាលកូន ជាដើម មិនតែប៉ុណ្ណោះ...
ភ្នំពេញ៖ ខ្មែរ ប៊ែវើរីជីស បាននាំយកកម្មវិធីពិសេស មកកាន់ពិធីបិទព្រឹត្តិការណ៍ប្រកួតបាល់ទាត់ ពានរង្វាន់ Soccer League លើកទី៧ ដោយធ្វើការផ្ដល់ជូនរង្វាន់ម៉ូតូ ៣គ្រឿង ដើម្បីជាការអរគុណ ដល់បងប្អូនទាំងអស់ ដែលតែងតែគាំទ្ររាល់សកម្មភាពសប្បុរសធម៌របស់ ខ្មែរ ប៊ែវើរីជីស និងគាំទ្រដល់ Soccer League ទាំងមូល។ ព្រឹត្តិការណ៍ប្រកួតបាល់ទាត់ ពានរង្វាន់...
ភ្នំពេញ ៖ លោក លី ធុជ ទេសរដ្ឋមន្រ្តី អនុប្រធានទី១ អាជ្ញាធរមីន បានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា នឹងបន្តគាំទ្រដល់ការ អនុវត្តគម្រោងរបស់ JMAS ដើម្បីរួមចំណែកលើកកម្ពស់ដល់ជីវិភាពរស់នៅរបស់ប្រជាពលរដ្ឋ នៅតាមសហគមន៍ ក្រោយបោសសម្អាតមីនរួច។ ការលើកឡើងរបស់លោក លី ធុជ នាឱកាសអញ្ជើញទទួលជួបពិភាក្សាការងារជាមួយលោក YAMAZAKI Koji...
ភ្នំពេញ ៖ ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានលើកឡើងថា យុវជនខ្មែរដែលកើតក្រោយសម័យសង្គ្រាម មានឱកាសនិងអំណោយ ផលគ្រប់បែបយ៉ាង ក្នុងការសិក្សារៀនសូត្រ ក្នុងសុខសន្តិភាព និងទទួលបានផ្លែផ្កាពីការអភិវឌ្ឍ ដែលផ្ទុយស្រឡះពីយុវជន កើតក្នុងសម័យសង្គ្រាម ត្រូវរស់នៅឆ្លងកាត់ការរត់គេច ពីគ្រាប់ផ្លោង មិនបានរៀនសូត្រ គ្មានចំណីអាហារគ្រប់គ្រាន់ រស់ក្នុងភាពភ័យខ្លាច និងលំបាកលំបិនជាប្រចាំ។ ការលើកឡើងរបស់...
បរទេស៖ ទីភ្នាក់ងារព័ត៌មាន BFMTV បានរាយការណ៍កាលពីថ្ងៃអង្គារ ដោយដកស្រង់ប្រភពថា រដ្ឋអាជ្ញាបារាំងបានចាប់ផ្តើមការស៊ើបអង្កេតលើ “ការផ្តល់ហិរញ្ញប្បទានគួរឱ្យសង្ស័យ ឬខុសច្បាប់” ដោយលោកស្រី Marine Le Pen និងគណបក្សNational Rally (RN) ស្តាំនិយមជ្រុល ក្នុងអំឡុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២២ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៩ ខែកក្កដា...
វ៉ាស៊ីនតោន៖ ទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោក Jake Sullivan បានឲ្យដឹងថា អង្គការណាតូ និងដៃគូឥណ្ឌូប៉ាស៊ីហ្វិកចំនួន៤ របស់ខ្លួនគឺ អូស្ត្រាលី ជប៉ុន នូវែលសេឡង់ និងកូរ៉េខាងត្បូង នឹងចាប់ផ្តើមគម្រោងរួមគ្នាថ្មីចំនួន៤ ដែលទាក់ទងនឹងអ៊ុយក្រែន បញ្ញាសិប្បនិមិត្ត ព័ត៌មានមិនពិត និងសន្តិសុខតាមអ៊ីនធឺណិត។ ថ្លែងនៅក្នុងព្រឹត្តិការណ៍មួយក្នុងទីក្រុងវ៉ាស៊ីនតោន មុនពេលចាប់ផ្តើមកិច្ចប្រជុំកំពូល របស់អង្គការណាតូ ដើម្បីរំលឹកខួបលើកទី៧៥ នៃសម្ព័ន្ធភាពឆ្លងអាត្លង់ទិក...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT និងទីប្រឹក្សាសេដ្ឋកិច្ចកំពូលរបស់ប្រធានាធិបតី Vladimir Putin គឺលោក Maksim Oreshkin បានឱ្យដឹងថា ប្រទេសរុស្ស៊ី និងឥណ្ឌាបានកំណត់គោលដៅ ដើម្បីឈានឲ្យបានទៅដល់ ទំហំទឹកប្រាក់១០០ពាន់លានដុល្លារ នៅក្នុងពាណិជ្ជកម្មទ្វេភាគី ត្រឹមឆ្នាំ២០៣០ខាងមុខ។ លោក Oreshkin បាននិយាយថា៖ តួលេខបង្ហាញថាការអភិវឌ្ឍន៍ លើវិស័យពាណិជ្ជកម្ម កំពុងកើតឡើងនៅទីនេះ...
ថ្ងៃទី១០ខែកក្កដា 《របាយការណ៍ស្តី ពីការស៊ើបអង្កេតនិងវាយតម្លៃ ចំពោះសភាពការណ៍ បរិស្ថានអេកូឡូស៊ី នៅលំហសមុទ្រកោះ Huangyan 》 ត្រូវបានចេញផ្សាយ ។ ក្រសួងបរិស្ថាននិងអេកូឡូស៊ីចិន បានរៀបចំសន្និសីទ សារព័ត៌មា ន ដើម្បីធ្វើបទឧទ្ទេសនាម អំពីសភាព ការណ៍ពាក់ព័ន្ធ ។ នេះជា “ការពិនិត្យសុខភាព ដោយគ្រប់ជ្រុងជ្រោយ” ជាលើកទីមួយ...
នៅក្នុងសន្និសីទសារព័ត៌ជាប្រចាំ នៃក្រសួងការបរទេសចិន ដែលធ្វើឡើងនៅថ្ងៃទី ៩ ខែកក្កដា មានអ្នកសារព័ត៌មានសួរថា ៖ មជ្ឈមណ្ឌលសន្តិសុខសាយប័រនៃប្រទេសអូស្ត្រាលីនិងប្រទេស”សម្ព័ន្ធភ្នែក៥”ដូចជាសហរដ្ឋអាមេរិក អង់គ្លេស កាណាដា នូវែលសេឡង់ជា ដើមព្រមនិង ស្ថាប័នសន្តិសុខសាយប័រ នៃប្រទេសជប៉ុន កូរ៉េខាងត្បូងនិងអាល្លឺម៉ង់ ជាដើមបានរួមគ្នា ចេញផ្សាយរបាយការណ៍ ដោយអះអាងថា អង្គការ” APT40″ដែលគាំទ្រដោយប្រទេសចិន បានកំណត់យករដ្ឋាភិបាល នៃបណ្ដាប្រទេស...
កិច្ចប្រជុំកំពូល នៃអង្គការណាតូ បានប្រារព្ធធ្វើនៅក្រុងវ៉ាស៊ីនតោន នៅថ្ងៃទី៩ខែកក្កដា តាមម៉ោងក្នុងតំបន់។ លោកStoltenbergអគ្គលេខាធិការ អង្គការណាតូបានថ្លែងថា “អង្គការណាតូត្រូវ ធ្វើកិច្ចសហប្រតិបត្តិការ យ៉ាងជិតស្និទ្ធជាមួយដៃគូនៅតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ”ដើម្បីទប់ស្កាត់ប្រទេសចិនជាដើម ។ ពាក្យសម្តីបែបនេះ ត្រូវបានគេយល់ឃើញ យ៉ាងទូលំទូលាយថា អង្គការណាតូគឺ យកប្រទេសចិនធ្វើជាលេស ដើម្បីសម្រេចបាននូវ ឧបាយកលដែលលូកដៃ ចូលតំបន់អាស៊ីប៉ាស៊ីហ្វិក និងគាំពារអនុត្តរភាពបែបអាមេរិក។ មជ្ឈដ្ឋានខាងក្រៅបានកត់សម្គាល់ឃើញថា...
ភ្នំពេញ៖ សម្តេចព្រះមហាអរិយវង្សបណ្ឌិត យ៉ន សេង យៀត សម្តេច ព្រះចៅអធិការ ព្រះធម្មឃោសាចារ្យ ជួន សាវឿន ព្រះគ្រូសូធ្យស្តាប់ ព្រះកិត្តិធម្មវង្ស ស្រី ណារុន ព្រះគ្រូសូធ្យឆ្វេង ព្រះឥន្ទវង្សា ព្រឿន សឿន ព្រះវិន័យធរវត្ត ព្រះកិត្តិវិសាលវង្ស ញ៉េប តាត...
ភ្នំពេញ ៖ លោក ផន រឹម អ្នកនាំពាក្យ ក្រសួងសាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា ការត្រួតពិនិត្យលក្ខណៈបច្ចេក ទេសយានយន្ត(ឆៀក)នៅឆមាសទី១ ឆ្នាំ២០២៤ មានចំនួន១១៥.៨៣៨គ្រឿង កើនឡើងចំនួន៤១.៥៤៨គ្រឿង បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ ដែលមានរថយន្តមកឆៀកចំនួន ៧៤.២៩០គ្រឿង។ លោក ផន រឹម បានឲ្យដឹង នៅថ្ងៃ១០ កក្កដាថា...
ភ្នំពេញ៖ គណៈប្រតិភូធុរកិច្ចអូស្រ្តាលី ដឹកនាំដោយ ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអូស្រ្តាលីនិងណូវែលហ្សេឡង់ លោក ជឺនបូរាណ ច័ន្ទបូរី និង លោក តាំង សិទ្ធី ប្រធានសភាពាណិជ្ចកម្មកម្ពុជាប្រចាំទីក្រុងមែលប៊ន នៅថ្ងៃទី០៨ ខែកក្ដដា ឆ្នាំ២០២៤ ចុះមកសិក្សានិងស្វែងយល់ពីសក្តានុពលវិនិយោគនៅកម្ពុជា។ គណៈប្រតិភូធុរកិច្ចអូស្រ្តាលីដែលមកពីបណ្ដាក្រុមហ៊ុនក្នុងវិស័យសំខាន់ៗ ដូចជា កសិ-ចំណីអាហារ ហេដ្ឋារចនាសម្ព័ន្ធ ទេសចរណ៍ ថាមពលបៃតង...
ភ្នំពេញ ៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម និងជាប្រធានគណៈកម្មាធិការ ជាតិទន្លេមេគង្គកម្ពុជា អមដោយថ្នាក់ដឹកនាំ និងមន្ត្រីរាជការក្រសួង នៅព្រឹកថ្ងៃ១០ កក្កដានេះ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព ការងាររៀបចំទីតាំងត្រៀម ប្រារព្ធពិធីបើកការដ្ឋានសាងសង់ ព្រែកជីកហ្វូណនតេជោ ស្ថិតនៅភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោក...
ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក នេត វន្ថា ប្រធាននាយកដ្ឋាននគរបាលបង្ការ ពន្លត់អគ្គិភ័យ និងសង្គ្រោះ បានឲ្យដឹងថា ក្នុងរយៈពេល៦ខែ ឆ្នាំ២០២៤នេះ អគ្គិភ័យនៅទូទាំងប្រទេសបានកើតឡើងចំនួន ៧៣៨លើក បានបណ្ដាលឲ្យមនុស្សស្លាប់៩នាក់, របួស ២៥នាក់, ឆេះផ្ទះ ៤៥០ខ្នង, តូប ៥០២តូប។ ក្នុងពិធិធ្វើសមយុទ្ធលំហាត់ពន្លត់អគ្គិភ័យ សង្គ្រោះ និងជម្លៀសមនុស្ស...
នីហ្សេរីយ៉ា៖ ក្រសួងការពារជាតិនីហ្សេរីយ៉ា និងក្រសួងការពារជាតិអាមេរិក បានប្រកាសនៅថ្ងៃចន្ទ ទី៩ ខែកក្កដា អំពីការបញ្ចប់ដំណាក់កាលដំបូង នៃការដកកងកម្លាំង និងសម្ភារៈរបស់សហរដ្ឋអាមេរិក ចេញពីទឹកដីនីហ្សេរីយ៉ា។ ការប្រកាសនេះត្រូវបានធ្វើឡើងនៅក្នុងពិធីចុះហត្ថលេខាលើឯកសារផ្ទេរសិទ្ធិរបស់អាមេរិកដល់កងទ័ពនីហ្សេរីយ៉ា នៅមូលដ្ឋានទ័ពអាកាស ១០១ ក្នុងរដ្ឋធានីណៃម៉ី នៃប្រទេសនីហ្សេរីយ៉ា ក្នុងវត្តមានរបស់ឯកអគ្គរដ្ឋទូតអាមេរិកលោក Kathleen FitzGibbon ព្រមទាំងបុគ្គលិកលក្ខណៈស៊ីវិល និងយោធាផ្សេងទៀត នៃប្រទេសទាំងពីរ។ យោងតាមលោកវរសេនីយ៍ឯក...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ ចេញពីកាសែត The Bloomberg បានរាយការណ៍ថា ក្រុមប្រទេស G7 ទំនងជា បានបោះបង់ចោលផែនការ របស់សហរដ្ឋអាមេរិក ក្នុងការដកហូត ទ្រព្យ សម្បត្តិរុស្សីដែលបានបង្កក ដោយសារតែមាន ការគំរាមពីអារ៉ាប៊ីសាអូឌីត។ សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស បាននឹងកំពុងជំរុញ...
បរទេស ៖ យោងតាមការ ចេញផ្សាយរបស់ RT បានដកស្រង់ព័ត៌មាន ចេញពីកាសែតPolitico ថាប្លុក EU កំពុងតែពិចារណាក្នុងការ ដកហូតតំណែងប្រធាន ប្លុករបស់ប្រទេសហុងគ្រី ជុំវិញការធ្វើដំណើរ របស់នាយករដ្ឋមន្ត្រី Viktor Orban ទៅកាន់ទីក្រុងមូស្គូ នាពេលកន្លងមកថ្មីៗនេះ។ នាយករដ្ឋមន្ត្រីហុងគ្រីបានចូលកាន់តំណែងជាប្រធានក្រុមប្រឹក្សាអឺរ៉ុបប្តូរវេន ហើយបានប្តេជ្ញាថានឹងធ្វើឱ្យ “អឺរ៉ុបដ៏អស្ចារ្យម្តងទៀត (MEGA)។ដោយក្នុងនោះលោកនាយករដ្ឋមន្ត្រី...
បរទេស៖ យោងតាមអ្នកនាំពាក្យសេតវិមាន លោកស្រី Karine Jean-Pierre បាននិយាយថា ប្រធានាធិបតីសហរដ្ឋអាមេរិក Joe Biden ប្តេជ្ញាបន្តកាន់តំណែងជាលើកទីពីរ ពេញមួយអាណត្តិ ប្រសិនបើជាប់ឆ្នោតឡើងវិញ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Biden...
ភ្នំពេញ ៖ លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន បានសំណូមពរដល់ ប្រជាពលរដ្ឋចូលរួម ក្នុងសកម្មភាពចាំបាច់ ក្នុងការបញ្ឈប់ការបំផ្លិចបំផ្លាញធនធានធម្មជាតិ និងចូលរួមពង្រឹង ប្រព័ន្ធស្បៀង និងកសិកម្ម ។ តាមរយៈសារតេឡេក្រាម នាថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៤ លោក ខ្វៃ អាទិត្យា អ្នកនាំពាក្យក្រសួងបរិស្ថាន...
ភ្នំពេញ ៖ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី និងរដ្ឋមន្ត្រីក្រសួងមុខងារសារធារណៈ នៅថ្ងៃទី ១០ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញចូលរួមពិធីបើកព្រឹត្តិការណ៍ វាយកូនបាល់កម្រិតអន្តរជាតិ Davis Cup Asia/Oceania Group IV 2024 នៅពហុកីឡដ្ឋានជាតិមរតកតេជោទី លានវាយកូនបាល់ក្នុងប្រវត្តិសាស្ត្រ ក្នុងនាមកម្ពុជា...
ប៉េកាំង ៖ សេដ្ឋវិទូអាមេរិក ដ៏ល្បីល្បាញមួយរូប បានប្រាប់សារព័ត៌មាន South China Morning នៅថ្ងៃទី០៩ ខែកក្កដានេះថា គោលនយោបាយរបស់សហរដ្ឋអាមេរិក ដែលមិនសមហេតុផល ដែលមានបំណងទប់ស្កាត់ប្រទេសចិន គឺជាការបរាជ័យ ហើយគ្រាន់ តែបង្កើតភាពតានតឹង ធ្វើឱ្យប៉ះពាល់ដល់សុខុមាលភាពសេដ្ឋកិច្ច និងធ្វើឱ្យការគំរាមកំហែង នៃសង្គ្រាមកាន់តែធំឡើង។ ប្រកាស។ នៅក្នុងបទសម្ភាសន៍មួយដែលត្រូវបានចេញផ្សាយកាលពីថ្ងៃចន្ទ លោក...
ស៊ីដនី៖ នាយករដ្ឋមន្ត្រីអូស្ត្រាលី លោក អាន់តូនីញ៉ូ អាល់បានី បានរំលឹកឡើងវិញនូវការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលសហព័ន្ធ ក្នុងការគាំទ្រដំណោះស្រាយរដ្ឋពីរ ក្នុងការដោះស្រាយជម្លោះប៉ាឡេស្ទីន និងអ៊ីស្រាអែល។ លោកបានលើកឡើងថា “យើងបានគាំទ្របទឈប់បាញ់ដើម្បីជំរុញសន្តិសុខ និងសន្តិភាព សម្រាប់ប្រជាជននៅមជ្ឈិមបូព៌ា។ យើងបានគាំទ្រយ៉ាងខ្ជាប់ខ្ជួននូវដំណោះស្រាយរដ្ឋពីរ ដែលជាការចាំបាច់សម្រាប់សន្តិសុខរបស់ទាំងអ៊ីស្រាអែល និងប៉ាឡេស្ទីន ដើម្បីអាចរស់នៅដោយសន្តិភាព និងសន្តិសុខ”។ លោកបានកត់សម្គាល់ថា គោលជំហររបស់រដ្ឋាភិបាលអូស្ត្រាលីចំពោះដំណោះស្រាយរដ្ឋពីរគឺជាការប្រកាន់យកជាយូរមកហើយ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោកបន្ដថា...
ភ្នំពេញ៖ សមាជិកសរុប នៃបេឡាជាតិសន្តិសុខសង្គម(ប.ស.ស.) នៃក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ កើនឡើងដល់ជាង ២,២ លាននាក់ (២ ២២៩ ៥២២នាក់) គិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៤ ។ នេះបើតាមការបញ្ជាក់របស់ លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ...
បរទេស៖ រុស្ស៊ីបានបំផ្ទុះមន្ទីរពេទ្យ ធំកុមារនៅទីក្រុងគៀវ ជាមួយនឹង គ្រាប់មីស៊ីល ទាំងក្នុងពេលថ្ងៃ ហើយបានបាញ់ស្រោច កាំជ្រួច ទៅលើទីក្រុងផ្សេងទៀត នៅទូទាំងប្រទេសអ៊ុយក្រែន ដោយបានសម្លាប់ជនស៊ីវិល យ៉ាងហោចណាស់ ៤១នាក់នៅក្នុងការវាយប្រហារ តាមអាកាសដ៏ខ្លាំងក្លាបំផុត អស់រយៈពេលជាច្រើនខែមកនេះ។ យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា...
យូអិន៖ បេសកជនចិន បានអំពាវនាវឱ្យមានការខិតខំប្រឹងប្រែងដើ ម្បីជំរុញឱ្យមានការ បញ្ឈប់ការប្រយុទ្ធគ្នា ក្នុងគោលបំណងបញ្ចប់អំពើហិង្សា ក្នុងចំណោមក្រុមប្រដាប់អាវុធ នៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យ កុងហ្គោ (DRC) ។ លោក Geng Shuang តំណាងអចិន្ត្រៃយ៍រង របស់ប្រទេសចិន ប្រចាំអង្គការ សហប្រជាជាតិ បានថ្លែងសេចក្តីថ្លែងការណ៍មួយ នៅឯកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខ ស្តីពីបេសកកម្មរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិនៅក្នុង...
ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញជំនឿចិត្តយ៉ាងមុតមាំថា បន្ទាប់ពីវេទិកាធុរកិច្ចបារាំង-កម្ពុជារួចរាល់ កំណើនវិនិយោគិនបារាំងនៅកម្ពុជា នឹងមានការកើនឡើងមួយកម្រិតទៀត ខណៈវេទិកាធុរកិច្ចបារាំង-កម្ពុជាបានធ្វើឡើងពីថ្ងៃ៨-១០កក្កដា ។ ការបង្ហាញជំនឿជឿជាក់របស់ឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ធ្វើឡើងនាល្ងាចថ្ងៃទី៩ កក្កដា ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងកម្មវីធីលៀងសាយភោជ នៃវេទិកាធុរកិច្ចបារាំង-កម្ពុជា លើកទី២...
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅព្រឹកថ្ងៃទី១០ កក្កដា បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងាររៀបចំទីតាំង ត្រៀមប្រារព្ធពិធីបើកការដ្ឋាន គម្រោងព្រែកជីកហ្វូណនតេជោ ស្ថិតនៅភូមិព្រែកតាកែវ ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាលដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី៥ សីហា ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា។...
ភ្នំពេញ៖ ក្រសួងបរិស្ថាន នឹងរៀបចំពិព័រណ៍ផ្សព្វផ្សាយ និងចែកកូនឈើដោយឥតគិតថ្លៃ ក្រោមមូលបទ «ពន្លកបៃតង» និងវេទិកាកេសរកូលជាតិលើកទី៤ ចាប់ពីរសៀលពីថ្ងៃទី១០-១២ កក្កដា នៅមុខអគារមរតកតេជោ ទីស្តីការក្រសួងបរិស្ថាន រាជធានីភ្នំពេញ។ ក្រៅពីនេះដែរ ក៏មានការចែកកូនឈើដោយឥតគិតថ្លៃ នៅតាមមន្ទីរបរិស្ថានរាជធានី-ខេត្ត ចាប់ពីថ្ងៃទី១០-១៦ កក្កដា ។ អគ្គនាយកដ្ឋានទាំងអស់របស់ក្រសួងបរិស្ថាន មន្ទីរបរិស្ថានរាជធានី-ខេត្តទាំង២៥អង្គការដៃគូ សហគមន៍តំបន់ការពារធម្មជាតិ និងស្តង់ពិព័រណ៍ផលិតផលខ្មែរ...
ភ្នំពេញ ៖ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភា អញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការ និងមិត្តភាព នៅថៃ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃ១១-១២កក្កដា។ យោងតាមសេចក្តីប្រកាសព័ត៌មាន របស់អគ្គលេខាធិការដ្ឋានរដ្ឋសភា នៅថ្ងៃ១០ កក្កដា បានឲ្យដឹងថា ដំណើរទស្សនកិច្ចនេះ តបតាមការអញ្ជើញរបស់លោក វ៉ាន់មូហាម៉ាត់ណ័រ មៈថា ប្រធានសភាតំណាងរាស្ត្រ...