ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានផ្ដល់គោលការណ៍ឱ្យរដ្ឋបាលខេត្តទាំងអស់ ពិនិត្យសើរើឡើងវិញ រាល់ឯកសារព្រមព្រៀង ជាមួយក្រុមហ៊ុនផលិត លក់ ចែកចាយ និងទទួលផ្សព្វផ្សាយគ្រឿងស្រវឹងទាំងអស់ ដើម្បីឈានទៅបញ្ចប់រាល់ការព្រមព្រៀង ផ្សព្វផ្សាយផលិតផលគ្រឿងស្រវឹងតាមដងផ្លូវ និងទីសាធារណៈ។ នាឱកាសអញ្ជើញប្រកាសចូលកាន់មុខតំណែង លោក នួន ផារ័ត្ន ជាអភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ នារសៀលថ្ងៃ៨...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT វិមានក្រឹមឡាំងបានប្រកាសកាលពីថ្ងៃចន្ទថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បាននិយាយជាមួយសមភាគីអ៊ីរ៉ង់ ដែលទើបជាប់ឆ្នោតថ្មីរបស់លោក Masoud Pezeshkian និងដោយបានថ្លែងអបអរសាទរ ចំពោះមុខតំណែងថ្មីនេះផងដែរ ។ លោកPezeshkian អាយុ ៦៩ឆ្នាំ បានឈ្នះនៅក្នុងការបោះឆ្នោតចុងក្រោយ កាលពីចុងសប្តាហ៍ដោយឈ្នះ ៣លានសម្លេង ច្រើនជាងបេក្ខភាពប្រជែងលោក Saeed...
ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានព្រមានធ្ងន់ៗថា ជនទាំងឡាយណា ទោះមន្ត្រីក្ដី ឈ្មួញក្ដី ដែលឈរពីក្រោយបទល្មើសធនធានធម្មជាតិ ត្រូវប្រញាប់ដកខ្លួនចេញជាបន្ទាន់ បើមិនចង់អស់លក្ខណ៍ ខូចអនាគត និងកិត្តិយស។ ការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា នាឱកាសអញ្ជើញជាអធិបតី នៃពិធីប្រកាសចូលកាន់មុខតំណែង លោក នួន...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិកលោក Joe Biden បានបញ្ជាក់ជាថ្មីម្តងទៀត នូវការប្តេជ្ញាចិត្តរបស់គាត់ ក្នុងការឈរឈ្មោះសម្រាប់អាណត្តិទីពីរ នៅក្នុងខែវិច្ឆិកានេះ ហើយបានសរសេរសំបុត្រមួយច្បាប់ ទៅកាន់សមាជិកសភាបក្សប្រជាធិបតេយ្យ របស់គាត់ដើម្បីបញ្ជាក់អំពីជំហផងដែរ។ សាររបស់លោក Biden កើតឡើងបន្ទាប់ពីការជជែកដេញដោល ជាងមួយសប្តាហ៍នៅក្នុងប្រព័ន្ធ ផ្សព្វផ្សាយរបស់សហរដ្ឋអាមេរិក និងក្នុងចំណោមអ្នកប្រជាធិបតេយ្យជាន់ខ្ពស់ អំពីអ្នកណាដែលអាចជំនួសគាត់ជា បេក្ខភាពសម្រាប់ការបោះឆ្នោតនៅឆ្នាំនេះ។ ថ្មីៗកន្លងមកនេះក្រុមអ្នកគាំទ្រ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ចំនួននៃអ្នកបាត់បង់ជីវិតពិតប្រាកដ ពីសង្គ្រាមនៅក្នុងតំបន់ហ្គាហ្សា អាចមានលើសពី១៨៦០០០ នាក់ ដែលខ្ពស់ជាងចំនួនធ្លាប់បានប្រកាស ៣៧៣៩៦នាក់ កាលពីខែមុនដោយអាជ្ញាធរ សុខាភិបាលនៃតំបន់នេះ។ ខណៈពេលដែលរដ្ឋាភិបាលអ៊ីស្រាអែល បានបដិសេធទៅនឹងតួរលេខរបស់ ក្រសួងជាយូរមកហើយនោះ ពួកគេត្រូវបានទទួលស្គាល់ ដោយអង្គការសហប្រជាជាតិ និងក្រោយមកទទួលស្គាល់ដោយស្ងាត់ៗថា ជាការពិតដោយយោធាអ៊ីស្រាអែល។ ទោះបិជាយ៉ាងណាក្តីយោងតាម ក្រុមអ្នកស្រាវជ្រាវជនជាតិអង់គ្លេស អាមេរិក និងកាណាដា...
បរទេស៖ ប្រធានាធិបតីបារាំងលោក Emmanuel Macron នៅថ្ងៃចន្ទបានស្នើឱ្យនាយករដ្ឋមន្ត្រី បន្តតួនាទីនៅពេលនេះ ដោយរង់ចាំការចរចាដ៏លំបាក ដើម្បីបង្កើតរដ្ឋាភិបាលថ្មី បន្ទាប់ពីការកើនឡើងសំឡេងគាំទ្រ នៃការបោះឆ្នោតខាងបក្សឆ្វេងនិយម ដ៏គួរឱ្យភ្ញាក់ផ្អើល ដែលជាផ្តល់សម្រាប់រដ្ឋាភិបាលចម្រុះ។ យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថាក្រុមឆ្វេងនិយមថ្មី (NFP) បានលេចចេញជាកម្លាំងលេចធ្លោ នៅក្នុងរដ្ឋសភាបន្ទាប់ពីការបោះឆ្នោតកាលពីថ្ងៃអាទិត្យ ដោយរារាំងដំណើរស្វែងរករបស់...
ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត យាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីរុក្ខទិវា ៩ កក្កដា ស្ថិតនៅស្ថានីយផ្សព្វផ្សាយ និងស្ដារព្រៃឈើបន្ទាយអង្គរ ភូមិខ្នា ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ នៅព្រឹកថ្ងៃទី៩ ខែកក្កដា...
សម្តេចធិបតី សង្ឃឹមថា បារាំងនឹងលើកពានបាល់ទាត់ Euro2024https://dap-news.com/?p=428914 សម្តេចធិបតី៖ បារាំង កំពុងមានការវិនិយោគធំ ជាងគេមួយនៅកម្ពុជា ក្នុងចំណោមប្រទេសអឺរ៉ុបhttps://dap-news.com/?p=428938 សម្តេចធិបតី៖ បារាំង កំពុងមានការវិនិយោគធំ ជាងគេមួយនៅកម្ពុជា ក្នុងចំណោមប្រទេសអឺរ៉ុបhttps://dap-news.com/?p=428938 Power Bank មិនអាចប្រើប្រាស់ ដើម្បីលួចយកលុយក្នុងគណនីទូរស័ព្ទ បានឡើយhttps://dap-news.com/?p=428988 ករណីយុវជនមាតាធម្មតា ! លោក...
ញ៉ូវយ៉ក៖ ក្រុមហ៊ុន Boeing បានយល់ព្រមសារភាពកំហុសចំពោះការចោទប្រកាន់ពីបទសមគំនិតក្លែងបន្លំឧក្រិដ្ឋកម្មដើម្បីដោះស្រាយការស៊ើបអង្កេតរបស់ក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក ដែលពាក់ព័ន្ធនឹងករណីធ្លាក់យន្តហោះ 737 MAX ចំនួន២គ្រឿងនាពេលកន្លងមក ។ សំណូមពរដែលទាមទារឲ្យមាការយល់ព្រមពីចៅក្រមសហព័ន្ធនឹងដាក់ឈ្មោះអ្នកផលិតយន្តហោះថា ជាឧក្រិដ្ឋជនដែលត្រូវបានកាត់ទោស ។ ក្រសួងយុត្តិធម៌ ហៅកាត់ (DOJ) បានឲ្យដឹងនៅក្នុងឯកសារមួយ ដែលបានដាក់នៅតុលាការសហព័ន្ធក្នុងរដ្ឋតិចសាស់ ដែលផ្តល់ទិដ្ឋភាពទូទៅនៃកិច្ចព្រមព្រៀងជាគោលការណ៍ ។ គួរបញ្ជាក់ថា ការចោទប្រកាន់នេះពាក់ព័ន្ធនឹងករណីធ្លាក់យន្តហោះ 737...
សិង្ហបុរី៖ ប្រទេសថៃឡង់ដ៏ នឹងបិទហាងទំនិញដោយមិនឲ្យបង់ពន្ធនៅតំបន់មកដល់នៃអាកាសយានដ្ឋានអន្តរជាតិរបស់ខ្លួនឡើយ ដើម្បីលើកទឹកចិត្តដល់អ្នកធ្វើដំណើរឱ្យចំណាយកាន់តែច្រើននៅកន្លែងផ្សេងទៀតនៅក្នុងប្រទេស ។ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bangkok Post ដែលបានដកស្រង់សម្តីអ្នកនាំពាក្យរងរដ្ឋាភិបាលដែលបានលើកឡើងថា ប្រតិបត្តិករទាំង៣នៃអាជីវកម្មដោយមិនបង់ពន្ធនាំចូលនៅអាកាសយានដ្ឋានអន្តរជាតិចំនួន៨ រួមទាំងអាកាសយានដ្ឋាន សុវណ្ណភូមិរបស់ទីក្រុងបាងកក និងដនមឿង បានយល់ព្រមផ្អាកប្រតិបត្តិការ ។ យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយផ្សេងៗបានឲ្យដឹងថា អាកាសយានដ្ឋានផ្សេងទៀតគឺ នៅឈៀងម៉ៃ ភូកេត Hat Yai, Rayong,...
ភ្នំពេញ ៖ លោកទេសរដ្ឋមន្រ្តី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន បានលើកឡើងថា ភាពជោគជ័យ នៃវិស័យសកម្មភាពមីននៅកម្ពុជា គឺជាភាពជោគជ័យមួយរបស់អង្គការសហប្រជាជាតិ (UN) ប្រចាំកម្ពុជា ក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីឱ្យកម្ពុជារួចចាកផុតពីមរតកសង្រ្គាម។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុក លោកទេសរដ្ឋមន្រ្តីលីធុជ។ ការលើកឡើងរបស់ លោកទេសរដ្ឋមន្រ្តី លី ធុជ នាឱកាសអញ្ជើញដឹកនាំលោក...
ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ នេះ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីប្រកាសចូលកាន់មុខតំណែងអភិបាលខេត្តកំពង់ធំ នៅសាលប្រជុំសាលាខេត្តកំពង់ធំ។ សូមបញ្ជាក់ថា លោក នួន ផារ័ត្ន ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ៣ អតីតអភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ ត្រូវបានតែងតាំងជាអភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានសម្ដែងនូវការគាំទ្រចំពោះគំនិតផ្ដួចផ្ដើម របស់ក្រុមហ៊ុន Toyota Tsusho Manufacturing (Cambodia) លើការបង្កើតសាលាបណ្ដុះបណ្ដាលជំនាញយានយន្តនៅកម្ពុជា។ ការលើកឡើងរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាឱកាសអនុញ្ញាតឱ្យ លោក Fujita Ryoji នាយកក្រុមហ៊ុន...
ហ្សាការតា៖ តាមការបញ្ជាក់របស់មន្ត្រីបានឲ្យដឹងនៅថ្ងៃចន្ទនេះថា យ៉ាងហោចណាស់មានមនុស្សចំនួន១២នាក់បានស្លាប់ និង១៨នាក់កំពុងបាត់ខ្លួន ក្រោយពីមានភ្លៀងធ្លាក់យ៉ាងគំហុក បានបណ្តាលឱ្យមានគ្រោះបាក់ដីកើតឡើងនៅក្នុងអណ្តូងរ៉ែមាសខុសច្បាប់មួយកន្លែងកាលពីចុងសប្តាហ៍ នៅលើកោះ Sulawesi របស់ប្រទេសឥណ្ឌូនេស៊ី ។ លោក Heriyanto ប្រធានទីភ្នាក់ងារជួយសង្គ្រោះក្នុងស្រុក បានលើកឡើងថា គ្រោះបាក់ដីបានកើតឡើងកាលពីព្រឹកថ្ងៃអាទិត្យនៅក្នុងស្រុក Suwawa ខេត្ត Gorontalo ដោយបានសម្លាប់អ្នករុករករ៉ែ និងពលរដ្ឋដែលរស់នៅក្បែរអណ្តូងរ៉ែខុសច្បាប់នោះ ។ លោកបានលើកឡើងថា...
ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម នាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤នេះ បានដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំ ដើម្បីពិនិត្យ និងពិភាក្សាពី វឌ្ឍនភាពការងារប្រចាំសប្តាហ៍ និងទិសដៅការងារបន្ទាប់ របស់ ធ.អ.ជ.ក. និងរបៀបវារៈផ្សេងៗ ។
ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងារជាមួយ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ លោក Geoffroy Roux de Bézieux ប្រធានសម្ព័ន្ធនិយោជកហ្វ្រង់កូហ្វូនី (APF) បន្តជំរុញ និងចែករំលែកនូវព័ត៌មាន អំពីឱកាសវិនិយោគនៅកម្ពុជាដល់វិនិយោគិននិយាយភាសាបារាំង។ ក្នុងឱកាសនៃជំនួប លោក...
កណ្ដាល÷ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល នឹងបើកការដ្ឋានកាយចិញ្ចើមផ្លូវ ដើម្បីរំដោះ ទឹកតាមបណ្ដោយផ្លូវជាតិលេខ២១ ខាងឆ្វេងដៃ ចាប់ពីគីឡូម៉ែត្រលេខ១២+៨៩០ (ស្ពានលេខ៦) ដល់ ១៣+៨៩០ (ស្ពានលេខ៧)។ តាមរយៈសេចក្ដីជូនដំណឹង បានឱ្យដឹងថាតាមការចាំបាច់ របស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល ដើម្បីរំដោះទឹកចេញពី ចិញ្ចើមផ្លូវ តាមបណ្ដោយផ្លូវជាតិលេខ២១ ក្នុងសង្កាត់រកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល...
ភ្នំពេញ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃកម្ពុជា បានផ្ដល់អនុសាសន៍ថាហ្វីលីពីនគួរតែពិនិត្យ និងច្បាមយកឱកាស វិនិយោគនៅកម្ពុជា ជាពិសេសក្នុងវិស័យផលិតស្រូវអង្ករ ដោយវិនិយោគិនពីហ្វីលីពីនអាចមកបណ្ដាក់ទុន ១០០% នៅកម្ពុជា ។ ក្នុងឱកាសអនុញ្ញាតឲ្យលោកស្រី ផ្លេរីដា អែន ខាំមែល ភីម៉ាយយូ (Flerida Ann Camille P....
ស្វាយរៀង ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤នេះ បានបន្តចុះផ្សព្វផ្សាយ ស្ដីពី “ការអនុវត្តរបបសន្តិសុខ សង្គមផ្នែកថែទាំសុខភាព តាមរបបភាគទានដោយស្ម័គ្រចិត្ត សម្រាប់អ្នកក្នុងបន្ទុកសមាជិក ប.ស.ស. ជាមន្ត្រីសាធារណៈ និង “កម្មវិធីបណ្ដុះបណ្ដាល ជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ” នៅសាលាខេត្តស្វាយរៀង...
ភ្នំពេញ៖ សម្រាប់ឆមាសទី១ ឆ្នាំ២០២៤កន្លងមកនេះ ក្រុមការងារឆ្លើយតប និងផ្តល់ព័ត៌មានពាក់ព័ន្ធនឹងសេវាសាធារណៈ (Call Center) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឆ្លើយតប និងផ្តល់ព័ត៌មានជូនសាធារណជនចំនួន ១៣៧ ៩៥៦ ដង តាមរយៈការហៅទូរសព្ទចូល(Hot Line) លេខ ១២៨៦ និង ១២៩៧ ។ នេះបើតាមការបញ្ជាក់ពី...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានលើកយកដំណោះស្រាយចំនួន៣ចំនុច លើបញ្ហាសមុទ្រចិនខាងត្បូង ប្រាប់ លោកស្រី ផ្លេរីដា អែន ខាំមែល ភីម៉ាយយូ (Flerida Ann Camille P. Mayo) ឯកអគ្គរដ្ឋទូតហ្វីលីពីន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ ក្នុងឱកាសសម្ដេចតេជោ...
ភ្នំពេញ ៖ លោក ឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ឱ្យដឹងថា ថ្មីៗនេះ ក្រសួងមហាផ្ទៃ បានបើកប្រតិបត្តិការ ចុះត្រួតពិនិត្យឆែកឆេរបន្ទប់ឃុំឃាំង តាមពន្ធនាគារ និងមណ្ឌលអប់រំកែប្រែទូទាំងប្រទេស ដោយរកឃើញនូវសម្ភារៈមិន គប្បីមួយចំនួន ដែលច្បាប់មិនអនុញ្ញាតឱ្យអ្នកជាប់ឃុំប្រើប្រាស់ ដូចជា៖ អាវុធ គ្រឿងញៀន ដែកចុងស្រួច ឡាម...
ភ្នំពេញ៖ លោកស្រី ផ្លេរីដា អែន ខាំមែល ភីម៉ាយយូ (Flerida Ann Camille P. Mayo) ឯកអគ្គរដ្ឋទូតហ្វីលីពីន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា បានសម្ដែងការកោតសរសើរ លោកស្រី ផ្លេរីដា អែន ខាំមែល ភីម៉ាយយូ (Flerida Ann Camille...
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានណែនាំឱ្យអនុវត្តកម្មវិធីសិក្សាបំណិនជីវិតតាមមូលដ្ឋាន នៅតាមគ្រឹះស្ថានបឋមសិក្សា និងមធ្យមសិក្សាសាធារណៈ ហើយបំណិនដែលរួមចំណែក ក្នុងការលើកស្ទួយសុខុមាលភាព និងជីវិតប្រកបដោយផលិតភាព។ តាមរយៈសេចក្ដីណែនាំរបស់ ក្រសួងអប់រំ នៅថ្ងៃទី៨ កក្កដា នេះ បញ្ជាក់ថា «បំណិនជីវិត គឺជាបំណិនបញ្ញាបុគ្គលិកលក្ខណៈ អន្តរបុគ្គល និងវិជ្ជាជីវៈ ដែលអាចជួយដល់ការធ្វើការ...
បរទេស៖ ប្រទេសហ្វីលីពីន និង ជប៉ុន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទៅវិញទៅមក (RAA) ដែលអនុញ្ញាតឱ្យប្រទេសទាំងពីរ ដាក់ពង្រាយកម្លាំងនៅលើដីរបស់គ្នាទៅវិញទៅមក ដែលជាព្រឹត្តិការណ៍សំខាន់ ក្នុងទំនាក់ទំនងសន្តិសុខ របស់ពួកគេចំពេលមានភាពតានតឹង កើនឡើងនៅក្នុងឥណ្ឌូប៉ាស៊ីហ្វិក។ យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងការពារជាតិហ្វីលីពីន លោក Gilberto Teodoro...
កណ្ដាល÷ មន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកណ្តាល នឹងធ្វើការជួសជុលឡើងវិញកំណាត់ផ្លូវលេខ២១១ ២១៣ និង២១៥ ដោយលុបជង្ហុកសំបុក មាន់ ភ្ជួរកៀរកិនបង្ហាប់ បន្ថែមថ្មមិច(M30) រួចចាក់ក្រាលកៅស៊ូបាចថ្មពីរស្រទាប់(DBST) ចាប់ពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ ខាងមុខនេះតទៅ រហូតដល់គម្រោងត្រូវបញ្ចប់។ អាស្រ័យហេតុនេះសូមប្រជាពលរដ្ឋទាំងអស់ និងសមត្ថកិច្ចពាក់ព័ន្ធ មេត្តាជ្រាប និងសូមការអធ្យាស្រ័យ ដោយជួយ...
កំពង់ស្ពឺ៖ នៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្តកំពង់ស្ពឺ លោក ជាម ចន្ទ័សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ បានលើកឡើងថា បញ្ហាគ្រឿងញៀន គឺជាបញ្ហាមួយ ដែលបច្ចុប្បន្នប្រជាពលរដ្ឋបាន នឹងកំពុងមានការព្រួយបារម្ភយ៉ាងខ្លាំង។ លោកអភិបាលបានលើកឡើងថា ដើម្បីឆ្លើយតបទៅនឹងក្តីកង្វល់នេះ អាជ្ញាធរក្រុងស្រុកទាំងអស់ ពិសេសកងកម្លាំងទាំងបីប្រភេទ ត្រូវបង្កើនការផ្សព្វផ្សាយឱ្យបានទូលំទូលាយពីផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន ត្រូវបង្កើនសកម្មភាពបង្ការ និងបង្ក្រាបឱ្យមានប្រសិទ្ធិភាពខ្ពស់។ ចំពោះមន្ត្រីរាជការ ដែលមានការពាក់ពន្ធ័ជាមួយគ្រឿងញៀន គឺត្រូវតែដកចេញពីមុខតំណែងភ្លាមៗ។ហើយភូមិ...
ប៉ារីស ៖ ខែមុន គឺជាខែមិថុនា ដែលមានអាកាសធាតុក្តៅបំផុត នៅក្នុងកំណត់ត្រាជុំវិញពិភពលោក ដែលអ្នកឃ្លាំមើល អាកាសធាតុរ បស់សហភាពអឺរ៉ុបបានលើកឡើងឲ្យដឹងនៅថ្ងៃចន្ទនេះ ដោយបានបិទរយៈពេលកន្លះឆ្នាំ នៃអាកាសធាតុអាក្រក់ខ្លាំង និងបានបំផ្លិចបំផ្លាញ ក្រោយពីមានគ្រោះទឹកជំនន់រហូតដល់ឈានមកប្រែក្លាយជារលកកម្ដៅវិញ ។ ក្រុមសេវាកម្មតានដាន ការបំរ៉ែបំរួលអាកាសធាតុ ហៅកាត់ថា (C3S) បានឲ្យដឹងថា ជារៀងរាល់ខែ គិតចាប់តាំងពីខែមិថុនា ឆ្នាំ២០២៣...
បរទេស៖ សេវាសន្តិសុខសហព័ន្ធរុស្ស៊ី (FSB) បាននិយាយថា ផែនការមួយរបស់សេវាស៊ើបការណ៍សម្ងាត់ របស់ប្រទេសអ៊ុយក្រែនក្នុងការប្លន់ យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ ដែលមានសមត្ថភាពនុយក្លេអ៊ែររុស្ស៊ី Tu-22M3 គឺត្រូវបានទប់ស្កាត់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា សេវាសន្តិសុខសហព័ន្ធរុស្ស៊ី (FSB) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ មួយកាលពីថ្ងៃចន្ទថា ចារបុរសរបស់ទីក្រុងគៀវបានផ្តល់ប្រាក់ ដល់អ្នកបើកយន្តហោះកងទ័ពអាកាសរុស្ស៊ី...
ភ្នំពេញ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ បានចេញប្រកាសព័ត៌មាន ពីករណីជំងឺផ្តាសាយបក្សី(H5N1)កើតលើក្មេងស្រីអាយុ ៥ឆ្នាំ រស់នៅឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង្ស ខេត្តតាកែវ។ នេះជាករណីទី២ហើយ កើតឡើងនាពេលថ្មីៗនេះ ក្រោយស្ងាត់អស់មួយរយៈពេលកន្លងមក។ តាមរយៈសេចក្ដីប្រកាសបានឲ្យដឹងថា ក្មេងស្រីនេះ មានគ្រុនក្តៅ និងត្រូវជាបងជីដូនមួយ ក្មេងប្រុសអាយុ៣ឆ្នាំវិជ្ជមានកាលពីថ្ងៃទី៥ កក្កដា ព្រមទាំងរស់នៅផ្ទះជាមួយគ្នា។ បច្ចុប្បន្ន...