យេរ៉ូសាឡឹម៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានឲ្យដឹងថា លោកនឹងយល់ព្រមលើកិច្ចព្រមព្រៀង បទឈប់បាញ់ជាមួយក្រុមហាម៉ាស់ ប្រសិនបើអនុញ្ញាតឱ្យអ៊ីស្រាអែល ចាប់ផ្តើមប្រតិបត្តិការយោធារបស់ខ្លួន ឡើងវិញនៅតំបន់ហ្គាហ្សា បន្ទាប់ពីមានការដោះលែងចំណាប់ខ្មាំង។ ខណៈដែលអ្នកសម្រុះសម្រួលអន្តរជាតិរៀបចំ សម្រាប់កិច្ចចរចានាពេលខាងមុខនៅទីក្រុងគែរ ដើម្បីជំរុញការចរចា លោក ណេតាន់យ៉ាហ៊ូ បានគូសបញ្ជាក់ពីលក្ខខណ្ឌ មិនអាចចរចាបានចំនួនប្រាំ ដើម្បីបញ្ចប់ជម្លោះរយៈពេល ៩ខែ។ លោកបានសង្កត់ធ្ងន់ថា...
តេអេរ៉ង់៖ លោក Masoud Pezeshkian ដែលជាប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់អ៊ីរ៉ង់ នឹងត្រូវស្បថចូលកាន់តំណងនៅដើមខែសីហា នេះបើយោងតាមសមាជិកសភាជាន់ខ្ពស់អ៊ីរ៉ង់ ដែលដកស្រង់ដោយទីភ្នាក់ងារព័ត៌មានផ្លូវការ IRNA។ លោក Mojtaba Yousefi សមាជិកនៃគណៈប្រធានសភាអ៊ីរ៉ង់ បានគូសបញ្ជាក់ពីកាលវិភាគនៃស្ថាប័ននីតិប្បញ្ញត្តិ សម្រាប់ការបញ្ជាក់សមាជិកគណៈរដ្ឋមន្ត្រី ដែលបានស្នើឡើងរបស់លោក Pezeshkian នៅក្នុងបទសម្ភាសន៍ជាមួយ IRNA ។ លោកបានបញ្ជាក់ថា ពិធីសម្ពោធចូលកាន់តំណែង...
ហ្គាហ្សា ៖ កងពលតូច Al-Qassam ដែលជាស្លាបប្រដាប់អាវុធរបស់ក្រុមហាម៉ាស់ បានឲ្យដឹងថា ពួកគេបានជ្រើសរើសអ្នកប្រយុទ្ធថ្មីរាប់ពាន់នាក់ ក្នុងអំឡុងពេលសង្រ្គាម ដែលកំពុងបន្តជាមួយអ៊ីស្រាអែល ចាប់តាំងពីខែតុលា ឆ្នាំ២០២៣ ដោយបានត្រៀមខ្លួនជាស្រេច ដើម្បីចូលរួមក្នុង សង្គ្រាមប្រសិនបើចាំបាច់ ។ នៅក្នុងសេចក្តីថ្លែងការណ៍ជាវីដេអូមួយ លោក Abu Obaida អ្នកនាំពាក្យរបស់កងពលតូច Al-Qassam បានឲ្យដឹងថា...
បរទេស៖ កុប្បកម្ម ការប៉ះទង្គិចគ្នា និងការលួចប្លន់ បានផ្ទុះឡើងនៅទូទាំងប្រទេសបារាំង ខណៈដែលអ្នកគាំទ្រឆ្វេងនិយម បាននាំគ្នាសម្រុកមកកាន់ដងផ្លូវ ដើម្បីអបអរសាទរជ័យជម្នះរបស់ក្រុមចម្រុះរណសិរ្សថ្មី លើគណបក្ស National Rally ស្តាំនិយម និងក្រុមកណ្តាលរបស់ប្រធានាធិបតី Emmanuel Macron កាលពីថ្ងៃអាទិត្យ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤...
ប៉ារីស៖ នាយករដ្ឋមន្ត្រីបារាំង លោក Gabriel Attal បានប្រកាសកាលពីយប់ថ្ងៃអាទិត្យ ដើម្បីដាក់សំណើសុំលាលែងពីតំណែងរបស់លោក ទៅកាន់ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង នៅថ្ងៃចន្ទនេះ បន្ទាប់ពីការបរាជ័យនៃក្រុមចម្រុះរបស់លោក ម៉ាក្រុង នៅក្នុងការបោះឆ្នោតនីតិបញ្ញត្តិ។ លោក Attal បានឲ្យដឹងនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ថា “ល្ងាចនេះ ក្រុមនយោបាយ ដែលខ្ញុំតំណាងឱ្យក្នុងយុទ្ធនាការនេះ ទទួលបាន...
ភ្នំពេញ៖ ក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន (Orkide Development) បានឈានជើងចូលទីផ្សារអចលនទ្រព្យជាង១០ឆ្នាំមកហើយ ដែលមកដល់សព្វថ្ងៃនេះ ក្រុមហ៊ុនបានអភិវឌ្ឍន៍គម្រោងនីមួយៗជាមួយនឹងស្តង់ដាហេដ្ឋារចនាសម្ព័ន្ធដ៏ប្រណិត និងនៅតែបន្តការអភិវឌ្ឍន៍ លំនៅឋាន គ្រឿងបរិក្ខារ មានដូចជា សួនកំសាន្ត ក្លឹបហាត់ប្រាណ ប្រព័ន្ធរំដោះទឹក និងសេវាបម្រើអតិថិជនជាច្រើនបន្តបន្ទាប់ទៀតដើម្បី បំពេញតម្រូវការអតិថិជន។ ក៏ដូចគ្នានេះដែរ គ្រប់គម្រោងទាំងអស់នៃក្រុមហ៊ុន អ័រគីដេ ឌីវែឡុបម៉ិន...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតី ប្រកាសចូលកាន់មុខតំណែង អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ នៅសាលប្រជុំសាលាខេត្តឧត្តរមានជ័យ ។ សូមបញ្ជាក់ថា លោក មាន ចាន់យ៉ាដា ឋានន្តរស័ក្តិឧត្តមមន្ត្រី ថ្នាក់លេខ១ អតីតអភិបាលរង...
សៀមរាប ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ថ្លែងថាចាប់ពីខែសីហា ឆ្នាំ២០២៤ ខាងមុខនេះ មន្ត្រីរាជការ មន្ត្រីសាធារណៈ ក៏ដូចជាអង្គភាពនីមួយៗ នឹងអាចចុះឈ្មោះជាសមាជិកបេឡាជាតិ សន្តិសុខសង្គម ( ប.ស.ស.)ដោយខ្លួនឯងបានតាមរយៈទូរសព្ទដៃ ឬកុំព្យូទ័រដោយពុំចាំបាច់មានវត្តមានមន្ត្រី ប.ស.ស. ទៀតនោះទេ ។ នេះគឺជាការថ្លែង...
ភ្នំពេញ ៖ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ប៉ែន បូណា បានរំលឹកថា ថ្នាក់ដឹកនាំកម្ពុជាមិនយកអធិបតេយ្យភាពខ្លួនទៅប្តូរយកជំនួយ ឬក៏ការអនុគ្រោះពន្ធណាមួយនោះទេ ដូច្នេះកុំព្យាយាមដាក់បន្ទុកលើកម្ពុជា។ ការលើកឡើងរបស់លោកប៉ែន បូណា ធ្វើឡើងបន្ទាប់ពីវិទ្យុបរទេសមួយបានផ្សាយកាលពីថ្ងៃ៦ កក្កដាថា សហភាពអឺរ៉ុបបង្ហាញការសោកស្ដាយ និងចាត់ទុកថាជារឿងអយុត្តិធម៌ ក្រោយតុលាការបានកាត់ទោសក្រុមយុវជនចលនាមាតាធម្មជាតិ៥រូប ឲ្យជាប់ពន្ធនាគារពី៦ទៅ៨ឆ្នាំ ពីបទរួមគំនិតក្បត់ និងប្រមាថព្រះមហាក្សត្រ ហើយបានបញ្ជូនពួកគេទៅដាក់ឃុំក្នុងពន្ធនាគារតាមខេត្តផ្សេងៗគ្នា ដោយសហភាពអឺរ៉ុបរំលឹកពីការដកហូតប្រព័ន្ធអនុគ្រោះពន្ធ...
អាឌែន៖ បេសកជនពិសេសរបស់ អង្គការសហប្រជាជាតិប្រចាំនៅយេម៉ែន លោក Hans Grundberg បានចេញសេចក្តីអំពាវនាវមួយ សម្រាប់ការដោះលែងបុគ្គលិក បុគ្គលិកជំនួយ និងសមាជិកអង្គការសង្គមស៊ីវិល ជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ ដែលក្រុម Houthi ឃុំខ្លួនតាមអំពើចិត្តក្នុងទីក្រុងសាណា។ ការអំពាវនាវនេះធ្វើឡើងបន្ទាប់ពី កិច្ចចរចាផ្លាស់ប្តូរអ្នកទោសចុងក្រោយ បង្អស់រវាងរដ្ឋាភិបាលយេម៉ែន និងក្រុម Houthi ដែលបានបញ្ចប់កាលពីថ្ងៃសៅរ៍នៅទីក្រុង Muscat...
ភ្នំពេញ ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤នេះ បានចេញមកច្រានចោលសារសំឡេងក្លែងក្លាយ ដែលប្រឌិតឡើងដោយនារីម្នាក់ ពាក់ព័ន្ធការប្រើប្រាស់ Power Bank ដើម្បីលួចយកទិន្នន័យ ឬលុយពីគណនីធនាគារក្នុងទូរស័ព្ទ។ អគ្គស្នងការដ្ឋាននគរបាលជាតិ បានធ្វើការអំពាវនាវដល់សាធារណៈជន ពិសេសអ្នកប្រើប្រាស់បណ្តាញសង្គមកុំបន្ដចែកចាយព័ត៌មានប្រឌិត តាមរយៈសារសំឡេងរបស់នារី ដែលជាជនអនាមិកម្នាក់នោះ។ អគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជាក់ច្បាស់ៗថា «តាមការសិក្សាលក្ខណៈបច្ចេកទេសរបស់មន្ដ្រីជំនាញ គឺមិនអាចប្រើប្រាស់...
ហ្គាហ្សា៖ ប្រភពពីប៉ាឡេស្ទីនបានរាយការណ៍ថា ជនជាតិប៉ាឡេស្ទីនរាប់សិបនាក់បានស្លាប់ ឬរងរបួសកាលពីថ្ងៃអាទិត្យ នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើសង្កាត់នានានៅភាគខាងកើត នៃទីក្រុងហ្គាហ្សា ភាគខាងជើងតំបន់ហ្គាហ្សាស្ទ្រីប។ ប្រភពវេជ្ជសាស្ត្របានប្រាប់ស៊ីនហួថា អ្នករងរបួសរាប់សិបនាក់ រួមទាំងកុមារត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ Kamal Adwan នៅភាគខាងជើងតំបន់ហ្គាហ្សា ដោយសារតែការទម្លាក់គ្រាប់បែកនេះ។ ការបាញ់ផ្លោងបានកើតឡើងបន្ទាប់ពី កងទ័ពអ៊ីស្រាអែល បានណែនាំអ្នកស្រុក Tuffah, Daraj និងតំបន់ផ្សេងទៀតឱ្យជម្លៀសភ្លាមៗ ទៅកាន់ទីជម្រកនៅភាគខាងលិច...
ភ្នំពេញ៖ ដោយបានការអនុញ្ញាតពីក្រសួងការពារជាតិ និងអគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នឹងដឹកនាំប្រតិភូអញ្ជើញទៅបំពេញទស្សនកិច្ចជាផ្លូវការ នៅជប៉ុនរយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី៨-១១ កក្កដា ។ បើតាមសេចក្ដីប្រកាសព័ត៌មានរបស់កងទ័ពជើងគោក បានឲ្យដឹងថា ដំណើរទស្សនកិច្ចធ្វើឡើងតបតាមការអញ្ជើញរបស់ ឲនាយឧត្តមសេនីយ៍ យ៉ាស៊ីណូរី ម៉ូរីស៊ីភា...
បរទេស៖ ប្រទេសបារាំង អាចប្រឈមមុខនឹង ការជាប់គាំងនយោបាយដ៏មានសក្តានុពល បន្ទាប់ពីការបោះឆ្នោត កាលពីថ្ងៃអាទិត្យ ដោយក្រុមសម្ព័ន្ធភាពឆ្វេង និយមបានដណ្តើមយកតំណែង កំពូលដោយមិននឹកស្មានដល់ ប៉ុន្តែគ្មានក្រុមណាឈ្នះសំឡេងភាគច្រើនឡើយ។ យោងតាមសារព័ត៌មាន Reuters ចេញផ្សាយនៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា អ្នកបោះឆ្នោតបានផ្តល់ នូវការខកចិត្តដ៏ធំមួយសម្រាប់ក្រុមអ្នកជាតិនិយម National Rally (RN) របស់លោកស្រី...
តាំងពីឆ្នាំ២០២៣មក រដ្ឋាភិបាលអាមេរិក បានឆ្លងតាមរយៈការប្រឌិតព័ត៌មាន ដែលហៅថា អង្គការHacker”Volt Typhoon”ដែលគាំទ្រដោយរដ្ឋាភិបាលប្រទេសចិន បានបំផុសការវាយប្រហារ តាមបណ្តាញអ៊ីនធើណេត ទៅលើហេដ្ឋារចនាសម័្ពន្ធគន្លឹះរបស់អាមេរិក ដើម្បីឃោសនាបំប៉ោងយ៉ាងគឃ្លើនពី”ការគំរាមកំហែងរបស់ចិន” និងមួលបង្កាច់រូបភាពអន្តរជាតិរបស់ចិន ។ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៤ មជ្ឈមណ្ឌលជាតិឆ្លើយ តបបន្ទាន់ចំពោះវីរុសកុំព្យូទ័រ ជាបន្ទាន់របស់ចិន បន្ទប់ពិសោធន៍ គម្រោងជាតិអំពីបច្ចេកទេ សបង្ការនិងគ្រប់គ្រងវីរុស កុំព្យូទ័រនិងក្រុមហ៊ុនសន្តិសុខឌីជីថល...
ពេលថ្មីៗនេះ កិច្ចប្រជុំលើកទី ២៤ នៃក្រុមប្រឹក្សាប្រមុខរដ្ឋនៃរដ្ឋសមាជិក នៃអង្គការសហប្រតិបត្តិការ សៀងហៃ (SCO)បានប្រារព្ធធ្វើនៅទីក្រុង Astana ប្រទេសកាហ្សាក់ស្ថាន ។ ក្នុងអំឡុងពេលកិច្ចប្រជុំកំពូល លើកនេះ លោក Xi Jinping ប្រធានរដ្ឋចិនបានធ្វើការពិគ្រោះពិភាក្សា អំពីផែនការអភិវឌ្ឍន៍និងប្រមូលផ្តុំគំនិត ឯកភាពរួម នៃកិច្ចសហប្រតិបត្តិការ ជាមួយថ្នាក់ដឹកនាំ នៃបណ្តាប្រទេសនានា ក្នុងតំបន់...
ក្នុងអំឡុងពេលលោក Xi Jinping ប្រធានរដ្ឋចិន បានបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសតាជីគីស្ថាន ចាប់ពីថ្ងៃទី៤ ដល់ថ្ងៃទី៦ខែមិថុនា ភាគីទាំងពីរចិននិងតាជីគីស្ថាន បានប្រកាសបង្កើតទំនាក់ទំនងភាព ជាដៃគូសហប្រតិបត្តិការ យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងចិននិង តាជីគីស្ថាន ក្នុងយុគសម័យថ្មី ដែលបានគ្រោងផែនការថ្មី សម្រាប់ការកសាងសហគមន៍ រួមវាសនារវាងចិន និងតាជីគីស្ថាន ដោយឈរលើចំណុចចាប់ផ្តើមកាន់តែខ្ពស់។ ក្រឡេកទៅមើលប្រវត្តិសាស្រ្ត នៃទំនាក់ទំនងរវាងចិន...
អ៊ីស្លាម៉ាបាដ៖ មន្ត្រីប៉ូលិសបានឲ្យដឹងថា មន្ត្រីនៃនាយកដ្ឋានប្រឆាំងភេរវកម្ម (CTD) ម្នាក់ត្រូវបានសម្លាប់នៅក្នុងការ វាយប្រហារភេរវកម្មនៅទីក្រុងកំពង់ផែការ៉ាជី ភាគខាងត្បូងនៃប្រទេសប៉ាគីស្ថាន។ អគ្គអធិការរង CTD លោក Asif Aijaz Shaikh បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា ភេរវករមិនស្គាល់មុខ ដែលជិះម៉ូតូបានបើកការ បាញ់ប្រហារទៅលើមន្ត្រីជាន់ខ្ពស់ CTD នៅពេលដែលលោកកំពុង ទៅលេងមិត្តរបស់លោកនៅតំបន់ Karimabad នៃទីក្រុងការ៉ាជី...
ភ្នំពេញ ថ្ងៃទី ៨ ខែកក្កដា – ស្រាបៀរ Heineken® 0.0 ដែលជាស្រាបៀរគ្មានជាតិអាល់កុលឈានមុខគេលើពិភពលោកនឹងមកដល់ប្រទេសកម្ពុជាក្នុងពេលឆាប់ៗនេះ ដែលស្របជាមួយនឹងការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ក្នុងការលើកកម្ពស់ការប្រើប្រាស់ប្រកបដោយការទទួលខុសត្រូវ និងផ្តល់ជម្រើសដល់អ្នកប្រើប្រាស់។ ស្រាបៀរ Heineken® 0.0 នឹងក្លាយជាស្រាបៀរគ្មានជាតិអាល់កុលដំបូងគេនៅចំណោមម៉ាកយីហោរបស់ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា។ ការចាប់ផ្តើមនៃការបង្កើតថ្មីនេះ...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា មានប្រសាសន៍ថា គន្លងសេដ្ឋកិច្ចដ៏រឹងមាំ និងភាពធន់របស់កម្ពុជា បានជំរុញឲ្យកម្ពុជាក្លាយទៅជា គោលដៅវិនិយោគដ៏លេចធ្លោមួយ ក្នុងចំណោមទីផ្សារដែលកំពុងរីកលូតលាស់ នៃតំបន់អាស៊ីអាគ្នេយ៍។ នាឱកាសអញ្ជើញជាអធិបតី បើកវេទិកាធុរកិច្ចកម្ពុជា-បារាំង នាព្រឹកថ្ងៃទី៨ កក្កដា សម្ដេចធិបតី បានលើកឡើងថា ក្នុងបរិបទ មិនប្រាកដប្រជាខ្ពស់ជាសកល ដែលកើតចេញពីការធ្លាក់ចុះនៃសេដ្ឋកិច្ចសកល...
ប្រ៊ុចសែល៖ ថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤ គឺជាខែទី១២ ជាប់ៗគ្នានៃសីតុណ្ហភាពសកលលោក ឡើងដល់ ១,៥ អង្សាសេ លើសពីកម្រិតមុនឧស្សាហកម្ម (១៨៥០-១៩០០) នេះបើយោងតាមសេវាបម្រែបម្រួលអាកាសធាតុ Copernicus របស់សហភាពអឺរ៉ុប។ របាយការណ៍មួយបានចេញផ្សាយថា សីតុណ្ហភាពជាមធ្យមពិភពលោកក្នុងរយៈពេល ១២ខែចុងក្រោយ (ខែកក្កដា ឆ្នាំ២០២៣ ដល់ខែមិថុនា ឆ្នាំ២០២៤) គឺខ្ពស់បំផុតក្នុងកំណត់ត្រាគឺ...
បរទេស៖ សារព័ត៌មាន RIA Novosti បានរាយការណ៍កាលពីថ្ងៃអាទិត្យ ដោយដកស្រង់ប្រភពសន្តិសុខ និងចែករំលែកវីដេអូមួយថា ទាហានអ៊ុយក្រែនមួយក្រុមក្លាហាន ដោយនាំគ្នាហែលទឹកទន្លេ Dnieper ក្នុងគោលបំណងដើម្បីបង្ហាញការ ចុះចាញ់ជាមួយទាហានរុស្ស៊ី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា រូបភាពសខ្មៅថតពីយន្តហោះគ្មានមនុស្សបើក ពេលយប់បង្ហាញបុរសបួននាក់ ហែលទឹកទៅត្រើយម្ខាងទន្លេ។ ឃ្លីបនោះបង្ហាញពួកគេចេញពីទឹក...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា តែងគិតគូរពីសុខុមាលភាព របស់វិនិយោគិនទាំងអស់ ដោយយកចិត្តទុកដាក់ស្ដាប់ជាប់ជាប្រចាំ នូវបញ្ហាប្រឈមដែលក្រុមវិនិយោគលើកឡើង។ នាឱកាសអញ្ជើញ ជាអធិបតីបើកវេទិកាធុរកិច្ចកម្ពុជា-បារាំង នាព្រឹកថ្ងៃទី៨ កក្កដា សម្ដេចធិបតីបញ្ជាក់ថា វិនិយោគិនបរទេសអាចបង្កើតគម្រោងវិនិយោគ ជាមួយនឹងកម្មសិទ្ធិបរទេស ១០០% នៅក្នុងវិស័យភាគច្រើន ដោយមិនមានលក្ខខណ្ឌតម្រូវឲ្យមាន...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា បារាំង នៅតែជាដៃគូពាណិជ្ជកម្ម និងវិនិយោគធំជាងគេមួយនៅកម្ពុជា ក្នុងចំណោមបណ្តាប្រទេសអឺរ៉ុប ខណៈធំហំពាណិជ្ជកម្មទ្វេភាគី ត្រឹម៥ខែដើមឆ្នាំ២០២៤ មានទៅដល់ ២០៦,៤១លានដុល្លារ ។ ក្នុងឱកាសអញ្ជើញបើកវេទិកាធុរកិច្ចកម្ពុជា-បារាំង នាព្រឹកថ្ងៃ៨ កក្កដា សម្តេចធិបតីបង្ហាញការជឿជាក់ថា “ជាមួយនឹងទស្សនវិស័យសេដ្ឋកិច្ចដ៏អស្ចារ្យរបស់កម្ពុជា ខ្ញុំជឿជាក់ថា...
ភ្នំពេញ៖ នាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ នាថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំផ្លាស់ប្តូរមុខតំណែង និងការងារផ្សេងៗរបស់កងទ័ពជើងទឹក នៅបញ្ជាការដ្ឋានកងទ័ពជើងទឹក។ ឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរង កងទ័ពជើងទឹក និងជាអគ្គលេខាធិការរង...
ភ្នំពេញ៖ កម្ពុជាបានត្រៀមខ្លួនរួច ជាស្រេចក្នុងការស្វាគមន៍ និងផ្ដល់ការគាំទ្រពេញទំហឹង ក៏ដូចជា ការទទួលបដិសណ្ឋារកិច្ច ដល់វិនិយោគិននិងធុរជន។ នេះបើតាម សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា នាឱកាសអញ្ជើញជាអធិបតី បើកវេទិកាធុរកិច្ចកម្ពុជា-បារាំង នាព្រឹកថ្ងៃទី៨ កក្កដា ។ ជាមួយគ្នានេះ សម្ដេចធិបតីក៏បានអញ្ជើញ វិនិយោគិនបារាំងទាំងអស់ មកស្វែងយល់ពីសក្តានុពលវិនិយោគដ៏ធំធេង, ស្វែងរកកាលានុវត្តភាពដ៏សម្បូរបែប...
តាកែវ៖ ប្រជាពលរដ្ឋចំនួន៥៧ភូមិ នៃឃុំចំនួន៥ ក្នុងស្រុកសំរោង ខេត្តតាកែវ នឹងលែងមានបញ្ហាប្រឈមការខ្វះទឹកស្អាត សម្រាប់ប្រើប្រាស់ ដូចរៀងរាល់ឆ្នាំ ខណៈការស្ដារបឹងបត់រការ សម្រេចបានជិត៤ហិកតា ។ នេះបើតាមការបញ្ជាក់ពី ម្ចាស់សិប្បកម្មទឹកស្អាតបត់រកា។ សូមរំលឹកថា រាជរដ្ឋាភិបាល ដែលមានក្រសួងធនធានទឹកនិងឧតុនិយម ជាសេនាធិការ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤កន្លងទៅថ្មីៗនេះ បានសម្រេចអនុញ្ញាត ឱ្យម្ចាស់សិប្បកម្មផលិតទឹកស្អាតបត់រកា...
ភ្នំពេញ៖ ថ្លែងនៅមុនបើកវេទិកាធុរកិច្ចកម្ពុជា-បារាំង សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាបានឆ្លៀតយកឱកាសនេះ ចូលរួមអបអរសារទរ ជាមួយប្រទេសបារាំង ក៏ដូចជាក្រុមបាល់ទាត់បារាំង ដែលបានឡើងមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ក្នុងការប្រកួតពាន់រង្វាន់សហគមន៍អឺរ៉ុបឆ្នាំ២០២៤ សម្តេចសង្ឃឹមថា ប្រទេសនេះជាអ្នកលើកពានបាល់ទាត់ Euro2024។ ក្នុងឱកាសអញ្ជើញបើកវេទិកាធុរកិច្ចកម្ពុជា-បារាំង នាថ្ងៃ៨ កក្កដា សម្តេចធិបតីមានប្រសាសន៍ថា សម្តេចក៏ជាអ្នកស្នេហាវិស័យកីឡាបាល់ទាត់ផងដែរ និងបានជូនពរឲ្យបារាំង ជាប់នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងឈានទៅក្លាយជាជើងឯក...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤នេះ បានអនុញ្ញាតឲ្យលោកស្រី ហ្វ្លើរីដា អាន ខេមៀល ភី ម៉ាយូ (Flerida Ann Camille P. Mayo ) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព...
ភ្នំពេញ ៖ កម្លាំងជំនាញ (ក៤) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន កាលពីថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៤ បានសហការជាមួយស្នងការដ្ឋានរាជធានី ដោយមានការដឹកនាំនិងសម្របសម្រួល ដោយលោក គឹម ហុងសាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូង រាជធានីភ្នំពេញ បានចុះស្រាវជ្រាវ ស៊ើបអង្កេតរហូតឈាន ដល់បង្រ្កាបករណីរក្សាទុក ដឹកជញ្ជូន និងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅ២គោលដៅផ្សេងគញនា...