ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចាត់ទុកការងារបណ្តុះបណ្តាលមន្ដ្រី នគរបាលជាតិ គឺជាការងារចាំបាច់ ត្រូវតែបន្តធ្វើជាប់ជាប្រចាំ ដោយគ្មានទីបញ្ចប់នោះទេ ក្នុងគោលដៅធ្វើឲ្យកងកម្លាំងនគរបាលជាតិ មានចំណេះដឹងគ្រប់គ្រាន់។ នាឱកាសអញ្ជើញសម្ពោធសមិទ្ធផលនានា និងបិទវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល នៅសាលានគរបាលជាតិភូមិភាគ២ នាថ្ងៃទី២ កក្កដា លោកឧបនាយករដ្ឋមន្ដ្រី ស សុខា បានបង្ហាញក្ដីសង្ឃឹមយ៉ាងមុតមាំថា...
ភ្នំពេញ៖ ឧកញ៉ា សូវ សច្ចៈសម្បត្តិ បានស្នើសុំឲ្យនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃក្រសួងមហាផ្ទៃ ជួយអន្តរាគមន៍ និងចាត់វិធានការ ចំពោះជនខិលខូល ដែលយករូប និងឈ្មោះរបស់លោក ទៅបង្កើតគណនី Telegram ក្លែងក្លាយក្នុងអំពើទុច្ចរិត ដោយបង្កើតគ្រុប Telegram ហើយអំពាវនាវឲ្យមានសាធារណជន ធ្វើការវិនិយោគប្រាក់ ។ ជាមួយគ្នានោះដែរឧកញ៉ា សូវ សច្ចៈសម្បត្តិ...
កណ្ដាល ៖ ក្រោយឡើងកាន់តំណែង លោក គួច ចំរើន អភិបាលខេត្តកណ្ដាលថ្មី បានណែនាំអាជ្ញាធរ គ្រប់លំដាប់ថ្នាក់ ត្រូវយកចិត្តទុកដាក់អនុវត្ត គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព ដើម្បីលើកកម្ពស់ការចូលរួមបង្ការ ទប់ស្កាត់ និង បង្ក្រាបបទល្មើសនានា។ នាឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយមន្ត្រីរាជការ នៃរដ្ឋបាលខេត្តកណ្ដាល នៅថ្ងៃទី២ កក្កដា...
ភ្នំពេញ ៖ សម្ព័ន្ធសហជីពជាតិ បានដាក់ពាក្យប្តឹង ទៅក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២ ខែកក្កដានេះ ដើម្បីស្នើសុំអន្តរាគមន៍ពិនិត្យមើលភាពមិនប្រក្រតី នៃរបាយការណ៍សង់ត្រាល់ ដែលធ្វើឱ្យអង្គការវិជ្ជាជីវៈ បែកបាក់ ប្រកាន់បក្ខពួក រើសអើង និង ញុះញង់ធ្វើឲ្យប៉ះពាល់ ដល់ការងាររបស់កម្មករនិយោជិត ទូទាំងប្រទេស និងភាពស្អាតស្អំរបស់ប្រទេសជាតិ ។ លោក ហ្វា សាលី...
តូក្យូ៖ ប្រទេសជប៉ុន បានបាញ់បង្ហោះ ដោយជោគជ័យនូវរ៉ុក្កែត H3 ថ្មីរបស់ខ្លួនដែលដឹកផ្កាយរណប សង្កេតផែនដីពីមជ្ឈមណ្ឌលអវកាស នៅលើកោះភាគនិរតី ក្នុងការជំរុញដល់ក្តីប្រាថ្នា អវកាសរបស់ប្រទេសបន្ទាប់ពីការបរាជ័យ លើកដំបូង របស់យានកាលពីឆ្នាំមុន។ រ៉ុក្កែត H3 លេខ 3 ផលិតក្នុងស្រុកបានហោះចេញពីមជ្ឈមណ្ឌលអវកាស Tanegashima ក្នុងខេត្ត Kagoshima នៅម៉ោង ១២,០៦ថ្ងៃត្រង់...
ម៉ូស្គូៈ ក្រសួងការបរទេសរុស្ស៊ីបានឲ្យដឹងថា ប្រទេសរុស្ស៊ី បានចេញការហាមឃាត់ការចូលជាអចិន្ត្រៃយ៍លើពលរដ្ឋកាណាដាចំនួន ៩៩នាក់ ដែលជាវិធានការតបតវិញលើរដ្ឋាភិបាលកាណាដា។ ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ប្រទេសរុស្ស៊ីដាក់បម្រាមចូលជាអចិន្ត្រៃយ៍លើពលរដ្ឋកាណាដាចំនួន ៩៩នាក់ ដែលពាក់ព័ន្ធនឹងការលម្អិត និងការអនុវត្តគោលនយោបាយប្រឆាំងរុស្ស៊ីរបស់ទីក្រុងអូតាវ៉ា ជាវិធានការតបត” ។ ក្រសួងបានបន្ថែមថា ការហាមប្រាមនេះ មិនសំដៅទៅលើប្រជាជនកាណាដាធម្មតានោះទេ ព្រោះវាអាចបែងចែកឥស្សរជន នយោបាយបច្ចុប្បន្នរបស់ប្រទេសកាណាដា ជាមួយនឹងប្រជាជនកាណាដា ៕ប្រែសម្រួល ឈូក បូរ៉ា
កំពង់ចាម ៖ លោក អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ បានអញ្ជើញសម្ពោធ ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវអគារសាលសហសិក្សា ផ្ទាំងLED តុ កៅអី សម្ភារៈ ផ្លូវ និងសួនច្បារ និងពិធីបិទវគ្គបណ្តុះបណ្តាល កម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៨...
តេអេរ៉ង់៖ រដ្ឋាភិបាលអ៊ីរ៉ង់ និងប្រទេសតួកគី បានព្រមានពីផលវិបាក នៃការវាយប្រហារដ៏យូរ របស់អ៊ីស្រាអែល ប្រឆាំងនឹងតំបន់ហ្គាហ្សា និងការវាយប្រហារ ដ៏មានសក្តានុពលលើប្រទេសលីបង់ ។ នៅក្នុងការសន្ទនាតាមទូរស័ព្ទកាលពីថ្ងៃអាទិត្យ រដ្ឋមន្ត្រីការបរទេសជាអ្នកចាំផ្ទះអ៊ីរ៉ង់លោក Ali Bagheri Kani និងរដ្ឋមន្ត្រីការបរទេសតួកគី Hakan Fidan បានពិភាក្សាអំពីការវិវត្តចុងក្រោយបង្អស់ នៅក្នុងតំបន់ហ្គាហ្សា ឧក្រិដ្ឋកម្មរបស់អ៊ីស្រាអែល ប្រឆាំងនឹងប៉ាឡេស្ទីន...
តេអេរ៉ង់ ៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanaani បានស្តីបន្ទោសរដ្ឋាភិបាលលោកខាងលិចមួយចំនួន ចំពោះការអនុញ្ញាតឲ្យ “អ្នករំខាន” មួយចំនួន បំភិតបំភ័យ និងប្រមាថអ្នកបោះឆ្នោតអ៊ីរ៉ង់ នៅក្រៅប្រទេស ក្នុងអំឡុងការបោះឆ្នោតប្រធានាធិបតីទី១៤ របស់ប្រទេសនេះ។ លោកបានធ្វើការកត់សម្គាល់នៅក្នុងការបង្ហោះ នៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X បន្ទាប់ពីបុគ្គលប្រឆាំងអ៊ីរ៉ង់ ជាច្រើននាក់ បានយាយីអ្នកបោះឆ្នោត អ៊ីរ៉ង់...
ភ្នំពេញ៖ ណាហ្គាវើលដ៍ ជាមណ្ឌលកម្សាន្តចម្រុះប្រណីត លំដាប់ពិភពលោក ដែលមានទីតាំង ក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជា មានសោមនស្សរីករាយ ប្រកាសអំពីការឈ្នះពានរង្វាន់ដ៏មានកិត្យានុភាពចំនួន ៣ នៅពិធីប្រគល់ពានរង្វាន់ សហគ្រាសដែលមានទំនួលខុសត្រូវប្រចាំទ្វីបអាស៊ី (AREA) ឆ្នាំ២០២៤ បានធ្វើឡើងនៅថ្ងៃសុក្រ ទី២៨ ខែមិថុនា ឆ្នាំ២០២៤ នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម ។ ណាហ្គាវើលដ៍បាន...
ភ្នំពេញ៖ មន្ត្រីសាខាគយនិងរដ្ឋាករខេត្តស្វាយរៀង សហការជាមួយមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ បានដុតកម្ទេចបំណែក សាច់មាន់បង្កកចំនួន ១ ៥០៩ គីឡូក្រាម ។ បំណែកសាច់មាន់បង្កកទាំងអស់នេះ ជាទំនិញហាមឃាត់ក្នុងការនាំចូល និងត្រូវបានបង្ក្រាបដកហូតពីឈ្មួញ នាពេលដឹកជញ្ជូនតាមរថយន្ត ១គ្រឿង ចូលតាមច្រករបៀងក្រសាំងជ្រុំ ក្នុងភូមិក្រសាំងជ្រុំ ឃុំគ្រួស ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។...
ភ្នំពេញ ៖ ក្នុងរយៈពេល៧ថ្ងៃ ចាប់ពីថ្ងៃទី២៥ ខែមិថុនា ដល់ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ សមត្ថកិច្ចចំណុះក្រសួងមហាផ្ទៃ បានបង្ក្រាបករណីក្មេងទំនើងសរុបចំនួន ៣១ករណី និងឃាត់ខ្លួនក្មេងទំនើងសរុប ១២៤នាក់ ក្នុងភូមិសាស្រ្តរាជធានី-ខេត្តចំនួន១១។ បើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ ករណីបង្ក្រាបក្មេងទំនើង ក្នុងភូមិសាស្រ្តរាជធានី-ខេត្តចំនួន១១ រួមមាន ៖...
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈបញ្ជាការឯកភាព រាជធានីភ្នំពេញ បានជំរុញឲ្យអភិបាលខណ្ឌទាំង១៤ ត្រូវបន្តបង្ក្រាបក្រុមក្មេងទំនើប ឲ្យកាន់តែខ្លាំងក្លាបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាឲ្យភូមិ សង្កាត់មានសុវត្ថិភាព ។ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី១ កក្កដា នៅសាលារាជធានីភ្នំពេញ លោក ឃួង ស្រេង បានលើកឡើងថា ការរៀបចំសណ្តាប់ធ្នាប់...
ឡុងដ៍៖ មេដឹកនាំឧស្សាហកម្ម រថយន្តអង់គ្លេសមួយរូប បានជំរុញឱ្យជៀសវាងការកើនឡើង នៃរបាំងពាណិជ្ជកម្ម នៅទូទាំងទីផ្សារពិភពលោក ចំពេលមាន ភាពតានតឹង នៅសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ជុំវិញការដំឡើងពន្ធ លើរថយន្តអគ្គិសនី របស់ចិន ។ លោក Mike Hawes នាយកប្រតិបត្តិនៃសមាគមក្រុមហ៊ុនផលិតរថយន្ត និងពាណិជ្ជកររបស់ចក្រភពអង់គ្លេស (SMMT) បានកត់សម្គាល់ថា “គ្មាននរណាម្នាក់ចង់បានសង្រ្គាមពាណិជ្ជកម្មនោះទេ។...
ភ្នំពេញ ៖ នៅម៉ោងប្រមាណជា១០ព្រឹកថ្ងៃ២ កក្កដានេះ កំពុងមានករណីអគ្គិភ័យឆាបឆេះផ្សារទួលគោក ក្នុងរាជធានីភ្នំពេញ ដោយរថយន្តពន្លត់អគ្គិភ័យជាច្រើនចុះអន្តរាគមន៍៕
ភ្នំពេញ ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងថា ថ្នាក់ដឹកនាំ និងមន្រ្តីរាជការរបស់ក្រសួងទាំងអស់ ត្រូវសិក្សាស្វែងយល់បន្ថែម លើយុទ្ធសាស្រ្តស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ដើម្បីចូលរួមអនុវត្តយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានឲ្យទទួលបានលទ្ធផលល្អប្រសើរ ក្នុងបុព្វហេតុបរិស្ថានកម្ពុជា ជាពិសេសចូលរួមជាមួយអន្តរជាតិ ក្នុងការឆ្លើយតប នឹងបញ្ហាបរិស្ថានសកល។ ការលើកឡើងរបស់ លោកបណ្ឌិត អ៊ាង សុផល្លែ ក្នុងជំនួបជាមួយថ្នាក់ដឹកនាំ និងមន្រ្តីរាជការក្រសួងបរិស្ថាន...
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាព្រឹកថ្ងៃទី២ កក្កដា បានអនុញ្ញាតឲ្យក្រុមប្រឹក្សាភិបាលសមាគមសិល្បករខ្មែរ ដឹកនាំដោយ អ្នកឧកញ៉ា ម៉ៅ ចំណាន ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព ។ សមាគមត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៦ ដោយគិតមកដល់ពេលបច្ចុប្បន្ននេះ មានអាយុកាល ១៨ ឆ្នាំ ឬ ៦...
ហែលហ្សេនគី៖ សភាហ្វាំងឡង់ បានអនុម័តកិច្ចព្រមព្រៀង សហប្រតិបត្តិការការពារជាតិ (DCA) ជាមួយសហរដ្ឋអាមេរិក នេះបើតាមការប្រកាស របស់សភាកាលពីថ្ងៃចន្ទ។ យោងតាមទូរទស្សន៍ជាតិហ្វាំងឡង់ Yle នៅក្រោមកិច្ចព្រមព្រៀងនេះ ហ្វាំងឡង់ នឹងបើកមូលដ្ឋានយោធាចំនួន ១៥ របស់ខ្លួនសម្រាប់ការប្រើប្រាស់ សក្តានុពលដោយកងកម្លាំងយោធា របស់សហរដ្ឋអាមេរិក ហើយនឹងអនុញ្ញាតឱ្យសហរដ្ឋអាមេរិក នាំយកឧបករណ៍ការពារ ការផ្គត់ផ្គង់សម្ភារៈ និងទាហានទៅកាន់ប្រទេសហ្វាំងឡង់ផងដែរ។ លើសពីនេះ...
សៅប៉ូឡូ៖ យ៉ាងហោចណាស់មនុស្ស ៣៣ នាក់កំពុងបាត់ខ្លួននៅក្នុងប្រទេសប្រេស៊ីល បន្ទាប់ពីទឹកជំនន់ និងការរអិលបាក់ដីបានធ្វើឱ្យមានការបំផ្លិចបំផ្លាញនៅក្នុងរដ្ឋ ៩០ភាគរយនៃភាគខាងត្បូងនៃរដ្ឋ Rio Grande do Sul ដែលបណ្តាលឱ្យមនុស្ស ១៧៩នាក់បានស្លាប់។ ថ្ងៃនៃអាកាសធាតុធ្ងន់ធ្ងរដែលមិនធ្លាប់មានពីមុនមក ដែលចាប់ផ្តើមពីថ្ងៃទី២៩ ខែមេសា បានប៉ះពាល់ដល់ប្រជាជនជាង ២,៣៩លាននាក់ នេះបើយោងតាមរបាយការណ៍ចុងក្រោយរបស់ទីភ្នាក់ងារនេះ។ របាយការណ៍បានឲ្យដឹងថា នៅកម្រិតគ្រោះមហន្តរាយមនុស្សជាង ៤៥...
គៀវ៖ ក្រសួងការពារជាតិបានឲ្យដឹងកាលពីថ្ងៃចន្ទថា យោធាអ៊ុយក្រែនបានអនុម័តលើគំរូសព្វាវុធ និងឧបករណ៍យោធាប្រហែល៤៨០ប្រភេទសម្រាប់ប្រើប្រាស់នៅក្នុងពាក់កណ្តាលដំបូងនៃឆ្នាំ២០២៤នេះ ។ ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ជាពិសេស ម៉ូដែលចំនួន២៩០ប្រភេទ គឺជាផលិតផលរបស់ក្រុមហ៊ុនផលិតអាវុធក្នុងស្រុក ។ នៅក្នុងចំណោមសព្វាវុធដែលត្រូវបានអនុម័តក្នុងអំឡុងខែមករាដល់ខែមិថុនា ក្រសួងបានរាយបញ្ជីប្រភេទផ្សេងៗ ក្នុងនោះរួមមាន យន្តហោះគ្មានមនុស្សបើក (UAV) រួមទាំងយន្តហោះគ្មានមនុស្សបើកឈ្លបយកការណ៍តាមដែនអាកាស និងគ្រាប់រំសេវផ្សេងៗ ។ ក្រៅពីនេះ ប្រទេសអ៊ុយក្រែន បានយកមធ្យោបាយទំនាក់ទំនង មធ្យោបាយធ្វើសង្គ្រាមតាមវិទ្យុអេឡិចត្រូនិក...
គៀវ៖ ក្រសួងការពារជាតិបានឲ្យដឹងកាលពីថ្ងៃចន្ទថា យោធាអ៊ុយក្រែនបានអនុម័តលើគំរូសព្វាវុធ និងឧបករណ៍យោធាប្រហែល ៤៨០ប្រភេទ សម្រាប់ប្រើប្រាស់នៅក្នុងពាក់កណ្តាលដំបូង នៃឆ្នាំ២០២៤នេះ ។ ក្រសួងបានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយថា ជាពិសេស ម៉ូដែលចំនួន២៩០ប្រភេទ គឺជាផលិតផលរបស់ ក្រុមហ៊ុនផលិតអាវុធក្នុងស្រុក ។ នៅក្នុងចំណោមសព្វាវុធដែលត្រូវបានអនុម័ត ក្នុងអំឡុងខែមករាដល់ខែមិថុនា ក្រសួងបានរាយបញ្ជីប្រភេទផ្សេងៗ ក្នុងនោះរួមមាន យន្តហោះគ្មានមនុស្សបើក (UAV) រួមទាំងយន្តហោះគ្មានមនុស្ស...
បរទេស៖ អតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា បានប្រាប់គណបក្សប្រជាធិបតេយ្យថា លោក Joe Biden ដែលកំពុងកាន់អំណាចមិនមាន ឱកាសជាប់ឆ្នោតឡើងវិញនោះទេ បន្ទាប់ពីការជជែកដេញដោលនាពេលថ្មីៗនេះ ប្រឆាំងនឹងសមាជិកជួរមុខ របស់គណបក្សសាធារណរដ្ឋ (GOP) លោក Donald Trump , នេះបើតាមអ្នកកាសែតអភិរក្សនិយមអាមេរិកលោក Tucker Carlson...
ពោធិ៍សាត់: ដោយអនុវត្តតាមការ ណែនាំរបស់លោកខូយ រីដា អភិបាលខេត្ត និង ជាប្រធានគណះបញ្ជាការឯកភាព រដ្ឋបាលខេត្ត បទល្មើសជលផលរួមមានរបាំងស្បៃមុងចំនួន ១៥ ខែ្សប្រវែង ៥៥០ ម៉ែត្រ លូស្បៃមុងចំនួន ២១ មាត់ និង បង្គោលចំនួន ១៨៥ ដើមត្រូវបានកម្លាំងចម្រុះដឹកនាំដោយលោកហុក ម៉េងអាន នាយសង្កាត់រដ្ឋបាលជលផលកណ្តៀងនិង...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ស្ថានទូតអ៊ីស្រាអែល ប្រចាំនៅទីក្រុងគៀវ បានព្រមានថា ជនជាតិអ៊ីស្រាអែល ដែលកាន់លិខិតឆ្លងដែនអ៊ុយក្រែន គួរតែជៀសវាងការធ្វើដំណើរ ទៅកាន់ប្រទេសអ៊ុយក្រែន ដោយសារការកើនឡើង នៃរបាយការណ៍នៃពលរដ្ឋមានលិខិតឆ្លងដែន ពីរមិនត្រូវបានអនុញ្ញាត ឱ្យចាកចេញពីប្រទេសមាន ការកើនឡើងខ្លាំង។ ការព្រមាននេះកើតឡើងនៅពេល ដែលអាជ្ញាធរអ៊ុយក្រែន រឹតបន្តឹងច្បាប់ស្តីពីការចល័ត ដែលរារាំងបុរសទាំងអស់ ដែលមានអាយុពី១៨ទៅ៦០ឆ្នាំមិនឱ្យចាកចេញ...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT យោងតាមការរាយការណ៍ដោយ Wall Street Journal និង Die Weltរដ្ឋាភិបាលក្នុងទីក្រុងគៀវ មិនអាចសង្ឃឹមថានឹង ចាប់ផ្តើមប្រតិបត្តិការ វាយលុកដោយគ្មានកម្លាំង មនុស្សបន្ថែមទៀតនោះទេ ប៉ុន្តែសូម្បីតែការជ្រើសរើសបុគ្គលិកនៅក្នុងពន្ធនាគារក៏ខ្វះខាតនូវតម្រូវការរបស់វាដែរ នេះបើយោងតាមការរាយការណ៍ ដោយ Wall Street Journal...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ចំណាត់ថ្នាក់ប្រាក់ចំណូលជាតិ ប្រចាំឆ្នាំរបស់ធនាគារពិភពលោក ដែលចេញផ្សាយកាលពីថ្ងៃចន្ទ បានបង្ហាញថា ប្រទេសរុស្ស៊ី បានកើនឡើង ចំណាត់ថ្នាក់របស់ខ្លួនពីប្រទេស ចំណូលកណ្តាលខ្ពស់ Upper Middle ទៅ ជាប្រទេសមាន ចំណូលកម្រិតខ្ពស់High ដោយសារតែភាពរឹងមាំ នៃកំណើន សេដ្ឋកិច្ចរបស់ខ្លួន។ ធនាគារអន្តរជាតិនេះ...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ក្រុមហ៊ុន អាកាសចរណ៍ Lufthansa របស់អាល្លឺម៉ង់ បានប្រកាសផ្អាកជើងហោះហើរ ពេលយប់ទៅកាន់ ប្រទេសលីបង់ ដោយសារជម្លោះរវាងអ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធ លីបង់ហេបូឡា Hezbollah ។ ការបាញ់ផ្លោងគ្រាប់រ៉ុក្កែតរវាងអ៊ីស្រាអែល និងក្រុមហេសបូឡាបានផ្ទុះឡើង កាន់តែខ្លាំងឡើងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដែលនាំឱ្យអ្នកស្រុកនៅ សងខាងព្រំដែនត្រូវបានជម្លៀស ចេញពីតំបន់ដែលពួកគេកំពុងរស់នៅ។...
ភ្នំពេញ៖ ក្រុមប្រណាំងរថយន្ត Off-Road កម្ពុជា ដែលបានចេញទៅប្រកួតក្នុងកម្មវិធី The Magnificent Ten 2024 នៅប្រទេសថៃ បានបញ្ចប់ហើយ ដោយក្នុងចំណោម២៨ក្រុម ដែលស្មើនឹងរថយន្ត ៨៤គ្រឿង មកពី៤ប្រទេស ក្រុមកីឡាករកម្ពុជា ធ្វើបានល្អដោយទទួលបានចំណាត់ថ្នាក់លេខ៩ ខណៈការចូលរួមប្រកួតនេះ សម្រាប់កីឡាករកម្ពុជា កាន់តែទទួលបានបទពិសោធន៍ថ្មីបន្ថែមទៀត ។ សូមរំលឹកថា...
ច្រកឆ្លងកាត់ទន្លេពី Shenzhen ទៅ Zhongshan បានបញ្ចប់ការសាងសង់និងដាក់ឱ្យប្រើប្រាស់កាលពីថ្ងៃទី ៣០ ខែមិថុនា។ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាការធិការយោធាមជ្ឈិមចិនបានផ្ញើលិខិតអបអរសាទរចំពោះការដាក់ឱ្យប្រើប្រាស់ច្រកផ្លូវនេះ និងសម្តែងការសួរសុខទុក្ខយ៉ាងស្មោះត្រង់ចំពោះបុគ្គលទាំងអស់ដែលចូលរួមក្នុងការគ្រោងផែនការនិងការសាងសង់ច្រកផ្លូវនេះ ។ លោក Xi Jinping បានលើកឡើងថា ច្រកឆ្លងកាត់ទន្លេពី Shenzhen ទៅ...
អ៊ីស្តង់ប៊ុល៖ មានករណីផ្ទុះឧស្ម័នធម្មជាតិមួយនៅក្នុងខេត្ត Izmir ស្ថិតនៅភាគខាងលិចនៃប្រទេស តួកគី កាលពីថ្ងៃអាទិត្យ ដោយបានបណ្តាលស្លាប់មនុស្សចំនួន៥នាក់ និងយ៉ាងហោចណាស់មនុស្សចំនួន ៦០នាក់ផ្សេងទៀតបានរងរបួស ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយ TRT ដែលគ្រប់គ្រងដោយរដ្ឋបានឲ្យដឹងថា ការផ្ទុះបានកើតឡើងនៅម៉ោង ២និង៤៣នាទីរសៀល ។ ម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង១១និង៤៣នាទីម៉ោងសកលនៅឯទីតាំងអាជីវកម្មមួយកន្លែងនៅជាន់ផ្ទាល់ដីនៃអគារមួយនៅក្នុងស្រុក Torbali ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយ TRT...