បរទេស៖ អ៊ុយក្រែនបាននិយាយនៅថ្ងៃព្រហស្បតិ៍ថា ខ្លួនបានរារាំងស្ទើរតែទាំងអស់នៃការវាយប្រហារតាមអាកាសរបស់រុស្ស៊ីនៅពេលយប់ ដោយប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែនបានបាញ់ទម្លាក់មីស៊ីលរុស្ស៊ីចំនួន ៥ គ្រាប់ និងយន្តហោះគ្មានមនុស្សបើកចំនួន ២៣ គ្រឿង។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា កងទ័ពអាកាសអ៊ុយក្រែនបាននិយាយថា កងកម្លាំងរុស្ស៊ីបានបាញ់មីស៊ីលសរុបចំនួន ៦ គ្រាប់ទៅកាន់ប្រទេសអ៊ុយក្រែន ប៉ុន្តែមិនបានបញ្ជាក់ពីគោលដៅនៃការវាយប្រហារនោះទេ។ របាយការណ៍ពីមន្ត្រីក្នុងតំបន់បានបង្ហាញថា រុស្ស៊ីបានបាញ់មីស៊ីល...
ភ្នំពេញ៖ ឆ្ហើយតបនឹងមតិមួយចំនួន ដែលសើចចំអកនូវទិសដៅ របស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយកម្ពុជា ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់ នៅឆ្នាំ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០ សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ទាល់តែដាក់ទិសដៅខ្ពស់ ទើបយើងប្រឹងខ្លាំង ហើយរួមគ្នាសម្រេចភារកិច្ចនេះបាន ។ ការថ្លែងគូសបញ្ជាក់របស់សម្តេចធិបតី បានធ្វើឡើងក្នុងពិធីសំណេះសំណាល និងពិសាអាហារសាមគ្គី មហាគ្រួសារសហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា...
នាពេលបច្ចុប្បន្ននេះ នៅតំបន់អាស៊ីអាគ្នេយ៍ ប្រទេសហ្វីលីពីន គឺជាប្រទេសដែលជិតស្និតនឹងសហរដ្ឋអាមេរិកជាងគេ ។ ប៉ុន្តែពួកគេប្រហែល នឹងខកចិត្តយ៉ាងខ្លាំង ពីព្រោះពាក្យសម្តីរបស់អតីតមន្ត្រីបរទេសមួយចំនួន អំពីទំនាក់ទំនងរវាងហ្វីលីពីននិងអាមេរិកនាពេលថ្មីៗ កន្លងទៅនេះបានប៉ះទង្គិច ផ្លូវចិត្តយ៉ាងខ្លាំង ដល់អ្នកនយោបាយហ្វីលីពីនដ៏ឆោតល្ងង់ ។ នៅពេលផ្តល់បទសម្ភាសន៍ ជាមួយប្រព័ន្ធសារព័ត៌មាននាពេលថ្មីៗនេះ លោក Mahathir Mohamad អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានចោទជាមន្ទិលសង្ស័យ ចំពោះការដើរតួរបស់អាមេរិក នៅតំបន់អាស៊ីអាគ្នេយ៍...
ថ្ងៃទី២៧ ខែមិថុនាឆ្នាំ២០២៤ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានបើកកិច្ចប្រជុំ ដើម្បីសិក្សាអំពីបញ្ហាសំខាន់ៗនៃការអភិវឌ្ឍជាតិដូចជា ការបង្កើនការធ្វើកំណែទម្រង់ឱ្យកាន់តែស៊ីជម្រៅ ដោយគ្រប់ជ្រុងជ្រោយថែមមួយកម្រិតទៀត និងការជំរុញការធ្វើទំនើបកម្មតាមបែបផែនចិនជាដើម។ លោក Xi Jinping អគ្គលេខាធិការ នៃគណៈកមា្មធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានអញ្ជើញជាអធិបតី។ កិច្ចប្រជុំបានសម្រេចថា សន្និសីទពេញអង្គលើកទី៣ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនអាណត្តិទី ២០ នឹងបើកធ្វើនៅក្រុងប៉េកាំងពីថ្ងៃទី១៥ ដល់ថ្ងៃទី១៨ ខែកក្កដាខាងមុខនេះ ៕
អគ្គិសនីកម្ពុជា នឹងដាក់ឲ្យដេញថ្លៃ ជាសាធារណៈដើម្បីផ្គត់ផ្គង់ Accessories បន្ថែម និង Upgrade Software លើម៉ាស៊ីនតេស្តមានស្រាប់ ចំនួន២គ្រឿង តាមរយៈសេចក្ដីជូនដំណឹង បានឱ្យដឹងថា អគ្គិសនីកម្ពុជា បានរៀបចំឯកសារសម្រាប់ក្រុមហ៊ុន/សហគ្រាសបំពេញដើម្បីចូលរួមដេញថ្លៃ និងមានដាក់លក់នៅ អង្គភាពលទ្ធកម្មអគ្គិសនីកម្ពុជា ដែលមានអាសយដ្ឋាន : អាគារលេខ២ ផ្លូវព្រះយុគន្ធរ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញចាប់ពី...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅរសៀលថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីសំណេះសំណាល និងពិសាអាហារសាមគ្គី មហាគ្រួសារសហគ្រាសធុនតូច មធ្យម និងសិប្បកម្មកម្ពុជា ដោយមានអ្នកចូលរួមប្រមាណជាង៥ពាន់ ស្ថិតនៅមជ្ឈមណ្ឌលសាលសន្និបាត និងពិព័រណ៍កោះពេជ្រ ។ វត្តមានដ៏ឧត្តុង្គឧត្ដមរបស់ សម្តេចធិបតី ហ៊ុន...
ភ្នំពេញ ៖ ថ្លែងក្នុងសន្និសីទសារព័ត៌មាន រៀបចំដោយ ក្រុមអ្នកនាំពាក្យ ក្រសួងមហាផ្ទៃ នាពេលថ្មីៗនេះ លោកឧត្តមសេនីយ៍ឯក ចេវ ហាក់ អគ្គស្នងការរង ទទួលផែនចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាន នគរបាលជាតិ បានពន្យល់ច្បាស់អំពីបច្ចេកទេស នៃការកសាងសំណុំរឿង គ្រោះថ្នាក់ចរាចរណ៍ ទាំងការវាស់វែង និង ការស្រាវជ្រាវរបស់មន្រ្តីជំនាញ ដោយផ្អែកលើអង្គហេតុបានកើតឡើង...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងអំណរគុណដល់ប្រទេសថៃ ដែលបានបង្កលក្ខណៈងាយស្រួល ដល់ពលរដ្ឋ និងពលករកម្ពុជាបានទៅធ្វើការក្នុងប្រទេសថៃ ដោយបានបង្កើនរយៈពេលស្នាក់នៅមិនចាំបាច់មានទិដ្ឋាការ ពីរយៈពេល៤០ថ្ងៃ ទៅ៦០ថ្ងៃ។ សម្ដេចបញ្ជាក់ថា ការបង្កភាពងាយស្រួលនេះ មិនត្រឹមតែបានអនុញ្ញាត ឱ្យពលករកម្ពុជា មានចំណូលប៉ុណ្ណោះទេ ថែមទាំងទទួលបាននូវ ជំនាញថែមទៀតផងដែរ ព្រមទាំងផ្ដល់ឱកាស ឱ្យប្រជាជននៃប្រទេសទាំងពីរ មានទំនាក់ទំនងកាន់តែស៊ីជម្រៅ...
ភ្នំពេញ ៖ អ្នកជំនាញធ្វើរបាយការណ៍ បានរិះគន់ខ្លាំងៗចំពោះការធ្វើរបាយការណ៍ ដែលគ្មានជំនាញវិជ្ជាជីវៈច្បាស់លាស់របស់អង្គការសង់ត្រាល់ ដែលគិតតែពីប្រយោជន៍បុគ្គល អាត្មានិយម បម្រើមហិច្ឆតាបរទេស ដោយបំប៉ោងការពិត នាំឱ្យមានបញ្ហាប៉ះពាល់ធ្ងន់ធ្ងរ ដល់ការងារកម្មករ ក្នុងវិស័យកាត់ដេរ ប្រមាណ១លាននាក់នៅកម្ពុជា ។ លោកបណ្ឌិត ហុង វណ្ណ: អ្នកជំនាញសេដ្ឋកិច្ច នៃរាជបណ្ឌិត្យសភាកម្ពុជា លើកឡើងថា គោលការណ៍នៃការស្រាវជ្រាវ និងធ្វើរបាយការណ៍...
គៀវ៖ អគ្គសេនាធិការនៃកងទ័ពអ៊ុយក្រែន បានឲ្យដឹងថា ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី បានចុះហត្ថលេខាលើក្រឹត្យមួយ ដើម្បីអនុវត្តសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិ (NSDC) ស្តីពីការបង្កើតកងកម្លាំងថ្មី ទទួលបន្ទុកសង្គ្រាមយន្តហោះដ្រូន។ យោងតាមអគ្គសេនាធិការ អង្គភាពថ្មី កងកម្លាំងប្រព័ន្ធយន្ដហោះដ្រូន នឹងក្លាយជាសាខា នៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ កាលពីថ្ងៃអង្គារ NSDC...
បរទេស ៖ គ្រូបង្រៀនតន្ត្រីម្នាក់ ត្រូវបានបណ្តេញចេញពីសាលា Patumkongka បន្ទាប់ពីប្រឈម នឹងការចោទប្រកាន់ចំនួន ១០ ពាក់ព័ន្ធនឹងការរំលោភផ្លូវភេទ លើសិស្សអាយុ ១៥ឆ្នាំម្នាក់ ក្នុងរយៈពេល ២ ឆ្នាំកន្លងមកនេះ ។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា...
ភ្នំពេញ៖ លោក ទៀ ស្យាម (Tea Siam) អនុប្រធានសហព័ន្ធ កីឡាយានយន្តកម្ពុជា និងប្រធានក្លិបមហាគ្រួសាររថយន្តOff-roadកម្ពុជា និងលោកស្រី នាថ្ងៃទី២៧មិថុនានេះ បានអញ្ជើញទៅដល់ប្រទេសថៃ ដើម្បីលើកទឹកចិត្ត និងសួរសុខទុក្ខកីឡាករ ក្រុមប្រណាំងរថយន្ត Off-Road កម្ពុជា និងបានផ្តល់អនុវសាសន៍ ក៏ដូចជាយុទ្ធសាស្ត្រមួយចំនួន ដល់កីឡាករ និងក្រុមការងារផ្ទាល់ នៅទីលានប្រកួត...
ភ្នំពេញ៖ លោក Maris SANGIAMPONGSA រដ្ឋមន្ត្រីការបរទេសនៃព្រះរាជាណាចក្រថៃ បានបន្តធានាអះអាងថា មិនអនុញ្ញាតឱ្យជនអមិត្តណាប្រើប្រាស់ ទឹកដីរបស់ខ្លួន ធ្វើសកម្មភាពប្រឆាំងនឹង រដ្ឋាភិបាលកម្ពុជា។ ក្នុងជំនួបជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ នេះ លោក Maris SANGIAMPONGSA បានជម្រាបជូនសម្ដេចតេជោថា...
ប៉េកាំង៖ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានជួបជាមួយរដ្ឋមន្ត្រីការបរទេសវៀតណាម លោក Bui Thanh Son នៅទីក្រុងប៉េកាំង កាលពីថ្ងៃពុធ ជុំវិញទំនាក់ទំនងទ្វេភាគី នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក វ៉ាង យី ដែលជាសមាជិកការិយាល័យ នយោបាយនៃគណៈកម្មាធិការ មជ្ឈិមបក្សកុម្មុយនិស្តចិន បានឲ្យដឹងថា...
បរទេស៖ ទីប្រឹក្សាហិរញ្ញវត្ថុដែលមាន មូលដ្ឋាននៅទីក្រុងហុងកុង Angelo Giuliano បានប្រាប់ RT ថា ផែនការរបស់សហភាពអឺរ៉ុបក្នុងការ ទាញយកប្រាក់ចំណេញពីទ្រព្យសម្បត្តិ របស់រុស្ស៊ីដែលបានបង្កក ដើម្បីទិញអាវុធសម្រាប់អ៊ុយក្រែន គឺកំពុងផ្តល់អត្ថប្រយោជន៍ដល់ ក្រុមហ៊ុនផលិតអាវុធលោកខាងលិច និងមិនមែនប្រជាជន នៃប្រទេសអ៊ុយក្រែននោះទេ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា...
ប៉េកាំង៖ អ្នកនាំពាក្យរបស់ចិនដីគោក បានជំរុញឱ្យអាជ្ញាធររបស់ គណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ (DPP) របស់តៃវ៉ាន់ បញ្ឈប់ការរារាំង និងជ្រៀតជ្រែកជាមួយអ្នកសារព័ត៌មានចិនដីគោក ដែលឈរជើងនៅតៃវ៉ាន់ និងបញ្ឈប់ការរំខានដល់ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការធម្មតា ក្នុងវិស័យព័ត៌មានរបស់ភាគីទាំងពីរ។ លោក Zhu Fenglian អ្នកនាំពាក្យការិយាល័យកិច្ចការ កោះតៃវ៉ាន់នៃក្រុមប្រឹក្សារដ្ឋបានប្រាប់ សន្និសីទសារព័ត៌មានប្រចាំថ្ងៃថា ការផ្លាស់ប្តូរអ្នកសារព័ត៌មាន ដែលឈរជើងនៅទូទាំងច្រកសមុទ្រតៃវ៉ាន់ គឺអំណោយផលដល់ការលើកកម្ពស់ ទំនាក់ទំនងឆ្លងច្រកសមុទ្រ...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានរៀបចំទិវាជាតិ សហគ្រាសធុនមីក្រូតូច និង មធ្យម លើកទី១ ក្រោមប្រធានបទ៖ “ពង្រឹងប្រព័ន្ធអេកូឡូស៊ី សហគ្រាសធុនមីក្រូ តូច និងមធ្យម ដើម្បីកំណើនកាន់តែប្រសើរ”។ ពិធីនេះត្រូវបានធ្វើឡើងនៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៤ ក្រោមអធិបតីភាព លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយក...
ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងារជាមួយ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា នាថ្ងៃ២៧ មិថុនា លោក Maris SANGIAMPONGSA រដ្ឋមន្ត្រីការបរទេសថៃ បានប្ដេជ្ញាបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឲ្យកាន់តែរឹងមាំបន្ថែមទៀត។ ក្នុងជំនួប លោករដ្ឋមន្ត្រីការបរទេសថៃ បានគោរពជម្រាបជូនសម្ដេចធិបតីថា «ក្នុងតួនាទីជារដ្ឋមន្រ្តីការបរទេស ឯកឧត្តមនឹងខិតខំពង្រឹង ទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែរឹងមាំ...
យូអិន៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធ ដោយថ្កោលទោស “នៅក្នុងលក្ខខណ្ឌខ្លាំងបំផុត” ចំពោះការវាយប្រហារភេរវកម្មនៅទីក្រុង Dagestan របស់រុស្ស៊ី កាលពីថ្ងៃអាទិត្យ។ សេចក្តីថ្លែងការណ៍បានឲ្យដឹងថា សមាជិកនៃក្រុមប្រឹក្សាសន្តិសុខបានថ្កោលទោស “ក្នុងន័យខ្លាំងបំផុតនៃការវាយប្រហារភេរវកម្មដ៏សាហាវ និងកំសាក” នៅក្នុងសាធារណរដ្ឋ Dagestan សហព័ន្ធរុស្ស៊ី។ សេចក្តីថ្លែងការណ៍បានឲ្យដឹងថា ការអាណិតអាសូរ និងរំលែកទុក្ខដ៏ក្រៀមក្រំបំផុត ត្រូវបានបង្ហាញដល់ក្រុមគ្រួសារនៃជនរងគ្រោះទាំងអស់ ចំពោះរដ្ឋាភិបាល និងប្រជាជននៃប្រទេសរុស្ស៊ី...
សេអ៊ូល៖ យោធាកូរ៉េខាងត្បូងបានឲ្យដឹងថា ម្សិលមិញនេះ កូរ៉េខាងជើង បានបាញ់មីស៊ីលផ្លោងឆ្ពោះទៅសមុទ្រជប៉ុន ប៉ុន្តែមីស៊ីលនេះត្រូវបានគេជឿថាបានបរាជ័យ ដោយសារវាទំនងជាបានផ្ទុះនៅកណ្តាលអាកាស មុនពេលធ្លាក់ចូលសមុទ្រ។ យោធាបានឲ្យដឹងថា កូរ៉េខាងត្បូង បានរកឃើញការបាញ់បង្ហោះនៅជិតទីក្រុងព្យុងយ៉ាងនៅម៉ោងប្រហែល ៥ និង ៣០នាទី ព្រឹក ហើយកាំជ្រួចនេះមិនបានបង្កការខូចខាតដល់យន្តហោះ ឬនាវានោះទេ។ ប្រភពយោធាមួយបានឲ្យដឹងថា កូរ៉េខាងជើង ប្រហែលជាបានបាញ់សាកល្បងមីលស៊ីល ដែលមានល្បឿនលឿនជាងសំឡេង ដែលបំពាក់ដោយម៉ាស៊ីនឥន្ធនៈរឹង...
ភ្នំពេញ ៖ នៅរសៀលថ្ងៃ២៧ មិថុនានេះ ក្រោយឃើញការផ្សព្វផ្សាយ ជាបន្តបន្ទាប់អំពីករណីព្យាបាល ជំងឺទឹកនោមបំផ្លើសខុសពីការពិត ក្រសួងសុខាភិបាល បានចេញមកច្រានចោលទាំងស្រុងព័ត៌មាន ដែលបានចុះផ្សាយមិនពិតរបស់គណនី “ព្យាបាលជាសះស្បើយ ជំងឺទឹកនោមផ្អែមនៅផ្ទះ” ។ ដោយក្រសួងអះអាងថា ជាព័ត៌មានក្លែងក្លាយ។ ជាមួយគ្នានេះ ក្រសួងសុខាភិបាល ស្នើសុំឲ្យម្ចាស់គណនីត្រូវធ្វើការលុបជាបន្ទាន់ និងចាត់វិធានការតាមផ្លូវច្បាប់ផងដែរ ៕
ភ្នំពេញ ៖ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានគូសបញ្ជាក់ថា គ្មានអ្វីឈ្នះការពិត និងអំពើល្អដែលរាជរដ្ឋាភិបាលគណបក្សប្រជាជនកម្ពុជា បាននិងកំពុងបន្តធ្វើចំពោះជាតិ និងប្រជាពលរដ្ឋខ្មែរឡើយ។ ការលើកឡើងនេះ បានធ្វើឡើងក្នុងឱកាសលោក ប៉ែន បូណា ចូលរួមជាអធិបតី និងជាវាគ្មិនក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «ប្រសិទ្ធភាពនៃការងារព័ត៌មាននិងនាំពាក្យ» ជូនដល់មន្ត្រីព័ត៌មាននិងអ្នកនាំពាក្យ នៃរដ្ឋបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃ២៧...
ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៅថ្ងៃ២៦ មិថុនា បានចេញព្រះរាជក្រឹត្យតែងតាំងនាយទាហាន នៃកងយោធពលខេមរភូមិន្ទ៤រូប ជារដ្ឋលេខាធិការ , អនុរដ្ឋលេខាធិការ និងអគ្គនាយក នៃក្រសួងការពារជាតិ ។ ក្នុងនោះនាយឧត្តមសេនីយ៍ ចៅ ភិរុណ អគ្គនាយក នាំអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស...
បរទេស៖ ទាហានប្រដាប់ដោយអាវុធធុនធ្ងន់ លើរថពាសដែកបានដក ខ្លួនចេញពីកណ្តាលទីលាន Plaza Murillo ក្នុងរដ្ឋធានី La Paz ប្រទេសបូលីវី បន្ទាប់ពីប្រធានាធិបតី Luis Arce បានបរិហារអ្វីដែលលោកបាននិយាយថា ជាការប៉ុនប៉ងធ្វើរដ្ឋប្រហារប្រឆាំងនឹងរដ្ឋាភិបាលរបស់លោក។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា ទាហានមួយក្រុមដឹកនាំដោយមេបញ្ជាការកងកម្លាំងប្រដាប់អាវុធ...
ភ្នំពេញ ៖ ក្នុងឱកាសជួបជាមួយនាយឧត្ដមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ នាព្រឹកថ្ងៃទី២៧ ខែមិថុនានេះ លោកវរសេនីយ៍ឯក ចាំង ជេគីលី (Thang Jacky Ly) នាយការិយាល័យអនុព័ន្ធយោធា សហរដ្ឋអាមេរិកចប់អាណត្តិ ប្រចាំកម្ពុជា បានពាំនាំនូវការផ្ដាំផ្ញើ ពីរដ្ឋមន្ត្រីការពារជាតិអាមេរិក ចំពោះការចង់ឲ្យមានទំនាក់ទំនងល្អ រវាងអាមេរិកនិងកម្ពុជាឡើងវិញ...
បាងកក៖ កាលពីថ្ងៃពុធ ប្រទេសថៃឡង់ដ៏ បានដុតបំផ្លាញគ្រឿងញៀន ដែលរឹបអូសបានជាង២០តោន ដែលមានតម្លៃ៦,៤៥ពាន់លានបាត ស្មើនឹងប្រហែល១៧៥លានដុល្លារសហរដ្ឋអាមេរិក ដើម្បីប្រារព្ធទិវាអន្តរជាតិប្រឆាំងគ្រឿងញៀន និងការជួញដូរខុសច្បាប់ ។លោក Somsak Thepsutin រដ្ឋមន្ត្រីក្រសួងសុខាភិបាល សាធារណៈ បានថ្លែងថា គ្រឿងញៀនខុសច្បាប់ដែលត្រូវបានដុតបំផ្លាញ ដែលរឹបអូសបានពី៤១.៨០០ករណី ដែលរួមមានភាគច្រើន មេតាមហ្វេតាមីន គឺជាផ្នែកមួយនៃយុទ្ធសាស្ត្រ ដ៏ទូលំទូលាយរបស់ប្រទេស អាស៊ីអាគ្នេយ៍មួយនេះ...
តូក្យូ៖ ប្រទេសជប៉ុន សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បានព្រមព្រៀងគ្នា កាលពីថ្ងៃពុធ ដើម្បីពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ សម្រាប់សារធាតុរ៉ែសំខាន់ៗ ដូចជាវត្ថុប្រើប្រាស់ក្នុងឧបករណ៍ អេឡិចត្រូនិក និងរថយន្តអគ្គិសនី ដើម្បីរក្សាតុល្យភាពនៃឥទ្ធិពលកើនឡើងរបស់ប្រទេសចិន នៅក្នុងសេដ្ឋកិច្ចពិភពលោក។ ក្នុងអំឡុងពេលកិច្ចប្រជុំមួយ ដែលមានការចូលរួមពីរដ្ឋមន្ត្រីឧស្សាហកម្មមកពីប្រទេសទាំងបី ក្នុងទីក្រុងវ៉ាស៊ីនតោន អ្នកទាំងបីបានឲ្យដឹងថា ពួកគេក៏បានយល់ព្រម លើកិច្ចសហប្រតិបត្តិការស៊ីជម្រៅលើបញ្ញាសិប្បនិម្មិត និងបច្ចេកវិជ្ជាទំនើបផ្សេងទៀត រួមទាំងការផ្សារភ្ជាប់ជាមួយ នឹងការត្រួតពិនិត្យការនាំចេញ...
សេអ៊ូល៖ ទីភ្នាក់ងារព័ត៌មានមជ្ឈិមកូរ៉េ ហៅកាត់ថា (KCNA) បានរាយការណ៍ឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសកូរ៉េខាងជើង បានធ្វើតេស្ដ ដោយជោគជ័យកាលពីថ្ងៃពុធ លើការបំបែក និងដឹកនាំការសាកល្បងក្បាល គ្រាប់ចល័តនីមួយៗ ។ ទីភ្នាក់ងារ KCNA បានរាយការណ៍មកថា ការធ្វើតេស្តនេះត្រូវបានអនុវត្តដោយប្រើម៉ាស៊ីន ដំណាក់កាលទី១មីស៊ីលផ្លោងឥន្ធនៈរឹង កម្រិតមធ្យមក្នុងរយៈចម្ងាយពី១៧០ទៅ២០០គីឡូម៉ែត្រ ។ យោងតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ក្បាលគ្រាប់ចល័តដែលបំបែកបានត្រូវបាន ដឹកនាំយ៉ាងត្រឹមត្រូវ...
បាងកក៖ កាលពីថ្ងៃពុធ ប្រទេសថៃឡង់ដ៏ បានរៀបចំការបោះឆ្នោត ជុំចុងក្រោយសម្រាប់ ការបោះឆ្នោតព្រឹទ្ធសភា ក្នុងទីក្រុងបាងកក ក្រោយពីអាណត្តិសមាជិកព្រឹទ្ធសភាអាណត្តិ៥ឆ្នាំបានបញ្ចប់នៅក្នុងខែឧសភា ។គណៈកម្មាធិការរៀបចំការបោះឆ្នោតថៃ ហៅកាត់ថា (EC) បានឱ្យដឹងថា កាលពីមុនប្រកួតប្រជែងនៅថ្នាក់ស្រុក និងខេត្តនៅទូទាំងប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បេក្ខជនទទួលជោគជ័យចំនួន២.៩៨៩ នាក់បានឈានទៅបោះឆ្នោតព្រឹទ្ធសភាជាតិ ដែលពួកគេបានបោះឆ្នោតក្នុងចំណោម ពួកគេដើម្បីជ្រើសរើសសមាជិក សភាជាន់ខ្ពស់ចំនួន២០០រូប តំណាងឱ្យក្រុមសង្គម និងវិជ្ជាជីវៈចំនួន ២០ប្រភេទ...
ញ៉ូដេលី៖ បើតាមការបញ្ជាក់ របស់មន្ត្រីនាយកដ្ឋានសុខភាព នៅក្នុងតំបន់បានឲ្យដឹងកាលពីថ្ងៃពុធថា មនុស្ស២នាក់ ត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានផ្ទុកមេរោគ Zika នៅរដ្ឋ Maharashtra ដែលស្ថិតនៅភាគនិរតី នៃប្រទេសឥណ្ឌា ។វេជ្ជបណ្ឌិតអាយុ៤៦ឆ្នំា និងកូនស្រីជំទង់របស់គាត់ បានធ្វើតេស្តវិជ្ជមានឃើញមានវីរុស Zika ក្នុងខ្លួន រស់នៅក្នុងសង្កាត់ Pune នៃរដ្ឋ Maharashtra ហើយអ្នកទាំង២...