ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារអន្តរក្រសួង ដើម្បីចុះសិក្សា និងដោះស្រាយករណីរកឃើញ គ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ក្នុងនាវាដែលលិចក្នុងទន្លេ និងសមុទ្រ បានអញ្ជើញចុះពិនិត្យការដ្ឋានប្រតិបត្តិការ បោសសម្អាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្រោមទឹក និងស្រង់នាវាលិចក្នុងបាតទន្លេ និងសំណេះសំណាល ជាមួយកងកម្លាំងប្រតិបត្តិការ ស្ថិតនៅបរិវេណវត្តពាមរាំងក្រោម ក្នុងភូមិពាមរាំងក្រោម ឃុំពាមរាំង ស្រុកលើកដែក នាថ្ងៃ២៥ កក្កដា។...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា នៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤នេះ បានអញ្ជើញជួបពិភាក្សាការងារជាមួយ លោក តូ ឡឹម ប្រធានរដ្ឋសាធារណរដ្ឋសង្គមនិយមវៀតណាម ។ បន្ទាប់ពីបញ្ចប់កិច្ចជំនួបហើយ លោក តូ ឡឹម ក៏បានរៀបចំអាហារថ្ងៃត្រង់ ពិសារជុំគ្នាជាមួយសម្តេចផងដែរ៕
ភ្នំពេញ៖ លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់ប្រាប់សាធារណជនថា កម្ពុជាគ្មានកាត់ទឹកដី៤ខេត្ត ជូនប្រទេសវៀតណាម ដូចការចោទប្រកាន់មួលបង្កាច់ពីក្រុមជ្រុលនិយម មួយចំនួនតូចនោះឡើយ។ តាមរយៈសេចក្ដីថ្លែងការណ៍នាថ្ងៃទី២៥ កក្កដា នេះបានឲ្យដឹងថា ទោះបីជាសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបកស្រាយយ៉ាងច្បាស់ៗ អំពីកិច្ចសហប្រតិបត្តិការតំបន់អភិវឌ្ឍន៍ ត្រីកោណ កម្ពុជា ឡាវ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អធិការបតីប្រទេសអាល្លឺម៉ង់ លោក Olaf Scholz បានប្រកាសពីផែនការរបស់គាត់ ក្នុងការឈរឈ្មោះសម្រាប់តំណែងកំពូល របស់រដ្ឋាភិបាលម្តងទៀតនៅឆ្នាំ២០២៥ សាជាថ្មីម្តងទៀត។ គាត់ក៏បានច្រានចោល លទ្ធផលបោះឆ្នោតមិនល្អរបស់ គណបក្សរបស់គាត់ថាជា ការជំរុញ ដើម្បីធ្វើឱ្យកាន់តែប្រសើរឡើង ក្នុងអំឡុងពេលសន្និសីទប្រព័ន្ធផ្សព្វផ្សាយ រយៈពេលពីរម៉ោងនៅទីក្រុងប៊ែរឡាំង ។ គណបក្សសង្គមប្រជាធិបតេយ្យ (SPD) របស់លោក...
ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៥ ខែកក្កដា ឆ្នាំ២០២៤ បានដឹកនាំគណៈប្រតិភូមន្ត្រីជាន់ខ្ពស់ក្រសួងអញ្ជើញ ចូលរួមគោរពវិញ្ញាណក្ខន្ធលោក Nguyen Phu Trong អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម នៅក្នុងស្ថានទូតវៀតណាម រាជធានីភ្នំពេញ។ លោក Nguyen Phu...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានទីភ្នាក់ងារស៊ើបការណ៍សំងាត់ FBI លោក Christopher Wray បានប្រាប់សមាជិកសភា កាលពីថ្ងៃពុធថា ឃាតករ Thomas Michael Crooks បានស្រាវជ្រាវហេតុការធ្វើឃាត កាលពីអតីតកាលទៅលើ លោកអតីតប្រធានាធិបតីអាមេរិក កាលពីសម័យអតីតកាលលោក John F Kennedy...
ភ្នំពេញ៖ ក្រុមប្រឹក្សារាជធានីភ្នំពេញ បានសម្តែងការកោតសរសើរ ចំពោះកងកម្លាំងមានសមត្ថកិច្ចរាជធានីភ្នំពេញ ដែលបានយកអស់កម្លាំងកាយចិត្ត ក្នុងបង្ក្រាបនិង ទប់ស្កាត់បទល្មើស ក្នុងខែមិថុនាកន្លងនេះ ដែលបានធ្វើឲ្យបទល្មើស ព្រហ្មទណ្ឌថយចុះ ប៉ុន្តែក្រុមប្រឹក្សារាជធានីភ្នំពេញ ក៏បានកត់សម្គាល់ថា គ្រោះថ្នាក់ចរាចរណ៍មានការកើនឡើង ។ ការលើកឡើងរបស់ក្រុមប្រឹក្សារាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំវិសាមញ្ញលើកទី១ របស់ក្រុមប្រឹក្សារាជធានីភ្នំពេញ អាណត្តិទី៤ នាព្រឹកថ្ងៃ២៥ កក្កដា ក្រោមអធិបតីភាពលោក ម៉ប់...
ជំងឺក្អក គឺជាជំងឺដែលមនុស្សទូទៅគិតថា ជាអាការសមញ្ញមួយ និងអាចកើត ចំពោះទាំងមនុស្សធំ និងកុមារ។ ផ្ទុយទៅវិញ ប្រសិនបើអ្នកទាំងអស់គ្នា នៅតែប្រងើយកន្តើយ ចំពោះអាការមួយនេះ នោះវានឹងអាចធ្វើឲ្យសុខភាព របស់លោកអ្នកធ្លាក់ក្នុងសភាពធ្ងន់ធ្ងរបាន។ អត្ថបទមួយនេះ នឹងប្រាប់អ្នកអំពីវីធីមួយចំនួន ដែលអាចជួយឲ្យអ្នកបង្ការខ្លួនពីជំងឺមួយនេះ។ វាគឺជាវិធីដ៏សាមញ្ញមួយ ដើម្បីអនុវត្តន៏មុនពេលចូលគេង ដែលវាអាចបំបាត់នូវអាការក្អក នៅពេលអ្នកក្រោកឡើងពីដំណេកវិញនាព្រឹកព្រលឹម។ ១-ជឿជាក់ថា អ្នកមានភួយដ៏កក់ក្តៅ មួយនៅលើគ្រែរបស់អ្នក។...
ភ្នំពេញ ៖ រដ្ឋសភាកម្ពុជា នៅព្រឹកថ្ងៃ២៥ កក្កដានេះ បានអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រម លើអនុសញ្ញាស្តីពីឯកភាវូបនីយកម្មនៃវិធានមួយចំនួន ពាក់ព័ន្ធនឹងការដឹកជញ្ជូន អន្តរជាតិតាមផ្លូវអាកាស ក្រោមអធិបតីសម្តេច ឃួន សុដារី ប្រធានរដ្ឋសភា ។ មុនអនុម័តជាឯកច្ឆន្ទនូវសេចក្តីព្រាងច្បាប់នេះ សមាជិកទាំងអស់ដែលបានចូលរួមក្នុងសម័យប្រជុំរដ្ឋសភា បានពិនិត្យ និងពិភាក្សាលើសេចក្តីព្រាងច្បាប់មួយមាត្រាម្តងៗ យ៉ាងម៉ត់ចត់ ។ សេចក្តីព្រាងច្បាប់នេះ...
ភ្នំពេញ ៖ ក្នុងនាមជាអ្នកជួសជុល ប្រាសាទបុរាណនៅជំនាន់ថ្មីនេះ បានខិតខំអស់ពីកម្លាំងកាយចិត្ត និងដោយក្តីស្រឡាញ់ មរតកដូនតា ដែលមានអាយុកាលរាប់រយឆ្នាំ រួចផុតពីការខូចខាត ទៅតាមអាយុកាល ចង់ឃើញស្នាដៃដូនតានៅគង់ វង្សយូរអង្វែង សម្រាប់កូនខ្មែរគ្រប់ជំនាន់។ បើតាមហ្វេសប៊ុកអាជ្ញាធរជាតិអប្សរា នាថ្ងៃទី២៥ កក្កដានេះ លោក ឃឹម សុផល អាយុ៤៥ឆ្នាំ ជាអ្នកភូមិស្រះស្រង់ខាងជើង សង្កាត់នគរធំ...
ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួង សុខាភិបាលនៅថ្ងៃ២៤ កក្កដា បានជួបសំណេះសំណាល ជាមួយមន្រ្តី នៃនាយកដ្ឋាន សហប្រតិបត្តិការអន្តរជាតិ ដោយមានការចូលរួមពីរដ្ឋលេខាធិការ ទទួលបន្ទុក អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ និងអនុប្រធានការិយាល័យ ។...
ភ្នំពេញ៖ កូនត្រីប្រមាណ៥មឺុនក្បាល (ត្រីឆ្ពិន ២០ ០០០កូន ត្រីពលូង ៥ ០០០ ត្រីកាហែ ៥ ០០០ ត្រីអណ្ដែងទន់៥ ០០០ ត្រីប្រា១៥ ០០០) ត្រូវបានលែងនៅក្នុងប្រឡាយស្ដារភូមិព្រៃស្នួល ដែលមានទីតាំងស្ថិតនៅភូមិព្រៃស្នួល ឃុំរវៀង ស្រុកសំរោង ខេត្តតាកែវ ក្រោមការដឹកនាំរបស់លោក ពុំ...
ភ្នំពេញ ៖ អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) បានធ្វើការណែនាំដល់គ្រប់ភាគីពាក់ព័ន្ធ ត្រូវពង្រឹងវិធានការបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ក្នុងពេល និងក្រោយពេលគ្រោះទឹកជំនន់។ ការណែនាំរបស់អាជ្ញាធរមីន បន្ទាប់ពីក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្ដីជូនដំណឹងស្តីពី ស្ថានភាពធាតុអាកាស ប្រព័ន្ធសម្ពាធទាបនៅតែមានឥទ្ធិពល គ្របដណ្តប់លើសមុទ្រចិនខាងត្បូង សមុទ្រ Andaman ភាគកណ្តាលនិងខាងកើតឈូងសមុទ្រថៃ កម្ពុជា...
កំពង់ស្ពឺ៖ កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានចុះបង្ក្រាបទីតាំងលួចលក់ ប្រេងម៉ាស៊ីនក្លែងក្លាយមួយកន្លែង ដេប៉ូយីហោ ហេង សុខជា ស្ថិតក្នុងភូមិក្រាំងពលទេព សង្កាត់រកាធំក្រុងច្បារមន ខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃទី២៤ ខែកក្កដាឆ្នាំ២០២៤។ លោកវរសេនីយ៍ឯក ហេង សម្រេច នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចបានឲ្យដឹងថា បន្ទាប់ពីទទួលបានពាក្យបណ្តឹងក្រុមហ៊ុនចំនួន២ ៖ទី១-ក្រុមហ៊ុន PKl និងក្រុមហ៊ុន Siam...
ម៉ានីល៖ ក្រុមប្រឹក្សាឧតុនិយមម៉ានីល បានប្រកាសជាផ្លូវការនូវស្ថានភាព គ្រោះមហន្តរាយនៅក្នុងតំបន់ រដ្ឋធានីនៅថ្ងៃពុធនេះ ខណៈភ្លៀងបាននឹងកំពុងធ្លាក់ចុះដោយសារ ខ្យល់មូសុងនិរតីដែលបានបង្កឲ្យមានព្យុះទីហ្វុង Gaemi កើតឡើង ហើយបានបណ្តាលឱ្យមានគ្រោះទឹកជំនន់ភ្លាមៗ នៅក្នុងតំបន់ផ្សេងៗនៃរដ្ឋធានីរបស់ហ្វីលីពីន ។ គ្រោះទឹកជំនន់កើនឡើងដែលមានជម្រៅ៧ហ្វីត នៅក្នុងតំបន់មួយចំនួនដោយបានបង្ខំឱ្យ រដ្ឋាភិបាលជម្លៀសប្រជាជនដែលរស់នៅជិត ឈូងសមុទ្រម៉ានីល និងទន្លេទៅកាន់ទីទួលសុវត្ថិភាព និងបានបិទសាលារៀន និងការិយាល័យជាច្រើនផងដែរ ។ ខណៈដែលឧតុនិយមម៉ានីល ត្រូវបានដាក់ឱ្យស្ថិតក្រោមស្ថានភាពនៃគ្រោះមហន្តរាយ...
ពោធិ៍សាត់ ៖ ក្នុងកិច្ចប្រជុំសាមញ្ញក្រុមប្រឹក្សាខេត្តលើកទី២ ឆ្នាំទី១ អាណត្តិទី៤ នៅព្រឹកថ្ងៃ២៣ កក្កដា លោក ខូយ រីដា អភិបាល ខេត្តពោធិ៍សាត់បានឲ្យមន្ត្រីជំនាញក្រោមឱវាទ ចុះណែនាំ និងផ្សព្វផ្សាយឲ្យក្រុមហ៊ុនស្រាបៀរទាំងអស់ក្នុងខេត្ត ត្រូវរុះរើស្លាកប៉ាណូផ្សព្វផ្វាយស្រាបៀរ របស់ខ្លួនដែលមាននៅតាមផ្លូវសារធារណៈ ទីប្រជុំជននានាត្រូវទម្លាក់ ឲ្យអស់ដោយមិនអនុញ្ញាតបន្តលើក ឬដាក់តាំងបង្ហាញ ទៀតឡើយ ខណៈរដ្ឋបាលខេត្តមួយចំនួន បាននិងកំពុងអនុវត្តជាបន្តបន្ទាប់។...
បាងកក៖ ព្រឹទ្ធសភាថៃដែលទើបជាប់ឆ្នោតថ្មី បានកោះប្រជុំកាលពីថ្ងៃអង្គារនៅក្នុងសប្តាហ៍នេះ ដោយបានធ្វើការបោះឆ្នោតជ្រើសរើស ប្រធានព្រឹទ្ធសភាចំនួន ១រូប និងសមាជិកសភាចំនួន ២រូប ក្រោយពីពិធីស្បថចូលកាន់មុខតំណែង ។ ជាមួយនឹងសំឡេងគាំទ្រ ១៥៩យ៉ាងលើសលប់ សភាជាន់ខ្ពស់នៃសមាជិកសភាចំនួន ២០០រូប បានបោះឆ្នោតជ្រើសរើសលោក Mongkol Surasajja អតីតអគ្គនាយកនៃរដ្ឋបាលខេត្ត ឲ្យធ្វើជាប្រធានព្រឹទ្ធសភា ដែលជាមុខតំណែងមួយខ្ពស់ ជាអនុប្រធានរដ្ឋសភាដល់ទៅទ្វេដង ។...
ភ្នំពេញ ៖ វេទិកាទឹកស្អាតកម្ពុជា ត្រូវបានរៀបចំឡើង នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ ដោយផ្តោតលើការពង្រឹង កិច្ចសហការរវាងរដ្ឋ វិស័យឯកជន និងស្ថាប័នហិរញ្ញវត្ថុ ដើម្បីកម្ពស់លទ្ធភាពទទួលសេវាទឹកស្អាតទូទាំងប្រទេសកម្ពុជា។ វេទិកា ដែលធ្វើឡើងក្រោមអធិបតីភាព លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានប្រមូលផ្តុំភាគី...
ភ្នំពេញ ៖ បន្ទាប់ពីមានបណ្តាញសង្គមដូចជា Facebook, Instagram, X, YouTube និង Telegram Channel ដែលមានឈ្មោះតែមួយដូចគ្នាហើយនោះ សម្តេចធបតី ក៏បានបញ្ជាក់នូវការប្រើប្រាស់គណនីតិកតុក (Tik Tok) ផ្លូវការផ្ទាល់ខ្លួនបន្ថែមទៀត ដែលឈ្មោះថា Manet Hun និងគណនីឈ្មោះ Samdech Thipadei...
បរទេស៖យោងតាមការស្ទាបស្ទង់ និងដកស្រង់សម្លេង នៃការគាំទ្រទូទាំង ប្រទេសរវាងបេក្ខភាពប្រធានាធិបតី អាមេរិកលទ្ធផល កាលពីថ្ងៃម្សិលមិញនេះ បានបញ្ជាក់ថា លោកស្រីអនុប្រធានាធិបតីអាមេរិក Kamala Harris បាននាំមុខគូប្រជែង របស់គណបក្សសាធារណរដ្ឋ និងអតីតប្រធានាធិបតី Donald Trump ប៉ុន្តែក្នុងចំនួនតិចតួចនៅឡើយ។ ការស្ទង់មតិរបស់ Reuters/Ipsos គឺជាការស្ទង់មតិមួយក្នុង ចំណោមការស្ទង់មតិដំបូងបង្អស់ ដែលធ្វើឡើងចាប់តាំង ពីប្រធានាធិបតីអាមេរិកលោក...
ភ្នំពេញ ៖ នៅម៉ោងប្រមាណជាជាង៩ព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធ សភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញដល់ អាកាសយានដ្ឋាណយបាយ រដ្ឋធានីហាណូយ ប្រទេសវៀតណាម ប្រកបដោយសុវត្តិភាព ដើម្បីអញ្ជើញគោរពវិញ្ញាណក្ខន្ធសព លោក Nguyen Phu Trong អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmitry Kuleba បានប្រាប់សមភាគីចិន លោក Wang Yi ថា ក្រុងគៀវ បានត្រៀមខ្លួនជាស្រេច ដើម្បីធ្វើកិច្ចចរចាសន្តិភាព ជាមួយទីក្រុងមូស្គូ ដើម្បីបញ្ចប់ជម្លោះដ៏រ៉ាំរ៉ៃរបស់ពួកគេ។ ថ្លែងទៅកាន់អ្នកសារព័ត៌មាន កាលពីថ្ងៃពុធ អ្នកនាំពាក្យក្រសួងការបរទេសចិន លោកស្រី...
ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាល សម្ដេចធិបតី ហ៊ុន ម៉ាណែត បានចេញសេចក្ដីសម្រេច ស្ដីពីការបង្កើតអនុគណៈកម្មាធិការ ទទួលបន្ទុកការគ្របដណ្ដប់សុខភាពជាសាកល នៅកម្ពុជា ដោយមាន លោក ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម ជាប្រធាន។ សូមបញ្ជាក់ថា គណៈកម្មាធិការ ទទួលបន្ទុកការគ្របដណ្ដប់សុខភាពជាសាកល នៅកម្ពុជា...
តូក្យូ៖ នាយករដ្ឋមន្រ្តីជប៉ុនលោក ហ្វូមីអូ គីស៊ីដា បានប្តេជ្ញាថា នឹងបង្កើតច្បាប់ ដែលមានគោលបំណងគាំទ្រ ដល់ការផលិតឧបករណ៍អេឡិចត្រូនិក កម្រិតខ្ពស់ក្នុងស្រុក ដោយជួយក្រុមហ៊ុនផលិត ទទួលបានមូលនិធិគ្រប់គ្រាន់។ លោក គីស៊ីដា បានប្រាប់អ្នកយកព័ត៌មាន បន្ទាប់ពីបានត្រួតពិនិត្យរោងចក្រ Rapidus Corp. ដែលកំពុងសាងសង់ នៅកោះហុកកៃដូ ភាគខាងជើងប្រទេសជប៉ុនថា “ខ្ញុំនឹងស្វែងរកការបញ្ជូន ដំបូងទៅកាន់សភានៃច្បាប់...
ភ្នំពេញ ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤នេះ បានអញ្ជើញដឹកនាំមន្ត្រី នៃព្រឹទ្ធសភា ធ្វើដំណើរទៅកាន់ប្រទេសវៀតណាម ដើម្បីគោរពវិញ្ញាណក្ខន្ធ លោក Nguyen Phu Trong អគ្គលេខាធិការ គណៈកម្មាធិការមជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម។ សូមរំលឹកថា លោក...
ប៉ារីស៖ ប៉ូលិសបារាំង បានចាប់ខ្លួនបុរសជនជាតិរុស្សីម្នាក់ ដែលត្រូវបានគេសង្ស័យថា បានរៀបចំផែនការ ដើម្បីរំខានដល់ព្រឹត្តិការណ៍កីឡា អូឡាំពិកទីក្រុងប៉ារីស នេះបើយោងតាមសេចក្តីរាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយបារាំង។ ការចាប់ខ្លួននេះបានធ្វើឡើង ប៉ុន្មានថ្ងៃមុនពិធីបើកកីឡាអូឡាំពិកនៅថ្ងៃសុក្រ ដែលបង្ហាញពីការដង្ហែទូកនៅលើទន្លេ Seine នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានក្យូដូជប៉ុន។ យោងតាមលោក Le Monde ជនសង្ស័យត្រូវបានគេជឿថា ជាសមាជិក នៃសេវាសន្តិសុខសហព័ន្ធរុស្ស៊ី ដែលបានសិក្សានៅសាលា...
បរទេស៖ តុលាការធម្មនុញ្ញ របស់ប្រទេសថៃ បានប្រកាសនៅថ្ងៃពុធថា ខ្លួននឹងប្រកាសសេចក្តីសម្រេចនៅថ្ងៃទី ១៤ ខែសីហា ក្នុងសំណុំរឿង ស្វែងរកការបណ្តេញនាយករដ្ឋមន្ត្រីលោក សេដ្ឋា ថាវីស៊ីន ចេញពីតំណែង។ តុលាការបាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា “តុលាការធម្មនុញ្ញបានពិចារណា និងរកឃើញថា ករណីនេះគឺជាបញ្ហាផ្លូវច្បាប់ ហើយមានភស្តុតាងគ្រប់គ្រាន់ ដើម្បីសម្រេចរឿងក្តីនេះ”។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍...
បរទេស៖ ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ ដោយដកស្រង់ប្រភពមិនបញ្ចេញឈ្មោះថា ទីប្រឹក្សារបស់បេក្ខជនប្រធានាធិបតី មកពីគណបក្សសាធារណរដ្ឋលោក ដូណាល់ ត្រាំ បានស្នើឱ្យបង្កើនគោលដៅ ចំណាយលើវិស័យការពារជាតិ សម្រាប់ប្រទេសសមាជិកណាតូដល់ ៣ភាគរយ នៃផលិតផលក្នុងស្រុកសរុប។ យ៉ាងណាក៏ដោយ សមាជិកជាច្រើននៃប្លុកដែលដឹកនាំ ដោយសហរដ្ឋអាមេរិក ទើបតែបានជួបការលំបាក នាពេលថ្មីៗនេះដើម្បីឈាន ដល់គោលដៅ ២ភាគរយ នៅពេលបច្ចុប្បន្ន។...
បរទេស៖ សហភាពអឺរ៉ុប បានលាតត្រដាងពីពេលវេលា ដែលខ្លួននឹងចាប់ផ្តើមបញ្ជូន ប្រាក់ដែលរឹបអូសពីរុស្ស៊ី យកទៅឱ្យអ៊ុយក្រែន ។ អ្នកការទូតកំពូល របស់ប្លុកអឺរ៉ុប លោក Josep Borrell បានអះអាងថា ការប្រាក់ដំបូង ដែលទទួលបាន លើទ្រព្យសកម្មរបស់រុស្ស៊ីដែលបានបង្កកចំនួន ៣០០ពាន់លានអឺរ៉ូ សរុបប្រហែល ១,៤ ពាន់លានអឺរ៉ូ នឹងត្រូវបញ្ជូនទៅទីក្រុងគៀវក្នុងសប្តាហ៍ដំបូងនៃខែសីហា ដើម្បីផ្តល់មូលនិធិដល់ការទិញអាវុធ។...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកស្រី Kristin Parco ប្រធានបេសកកម្មនៃអង្គការអន្តរជាតិ ទេសន្តរប្រវេសន៍ប្រចាំកម្ពុជា (IOM) បានផ្លាស់ប្ដូរមតិយោបល់គ្នាយ៉ាងស៊ីជម្រៅ អំពីកិច្ចសហប្រតិបត្តិការរវាងក្រសួងមហាផ្ទៃ និងអង្គការ IOM ក្នុងការងារលើកកម្ពស់និងគាំពារសិទ្ធិជន ទេសន្តរប្រវេសន៍ ដោយភាគីទាំងពីរ បានបង្ហាញការពេញចិត្ត ចំពោះលទ្ធផល នៃកិច្ចសហប្រតិបត្តិការ...