ពោធិ៍សាត់ :លោកខូយ រីដា អភិបាល នៃ គណះអភិបាលខេត្តពោធិ៍សាត់នៅរសៀលថ្ងៃទី ១៣ ខែ មិថុនា ឆ្នាំ ២០២៤បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសចូលកាន់មុខតំណែងប្រធាន និង សមាជិកក្រុមប្រឹក្សាស្រុកតាលោសែនជ័យចំនួន ១៥ រូបអាណត្តិទី ៤ ។ សមាសភាពក្រុមប្រឹក្សាស្រុកតាលោសែនជ័យរួមមាន:១-លោកសឺន សាក់សារ៉ាន់ ជាប្រធានក្រុមប្រឹក្សាស្រុក២-លោកហៃ សុីម៉េង ជាសមាជិកក្រុមប្រឹក្សាស្រុក៣-លោកអាន...
ភ្នំពេញ៖លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជិវៈលើកឡើងថា ការចូលរួមផ្សព្វផ្សាយពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស និងការចូលរួមលើកទឹកចិត្តឱ្យយុវជនមកចុះឈ្មោះចូលរៀន គឺជាការស្នេហាជាតិ និងជួយសង្គមជាតិមួយដ៏ត្រឹមត្រូវ។ ការលើកឡើងបែបនេះបន្ទាប់ពីក្រសួងការងារបាននិងកំពុងបន្តយុទ្ធនាការកៀរគរយុវជនមកចុះឈ្មោះចូលរៀនជំនាញបច្ចេកទេសឱ្យកាន់តែផុសផុលនៅទូទាំងប្រទេសបន្ថែមទៀត បន្ទាប់ពីទទួលបានផ្លែផ្កាក្នុងការបណ្តុះបណ្តាលជំនាញដល់យុវជននៅវគ្គទី១។ លោកបានគូសបញ្ជាក់បន្ថែមថា៖«ពលរដ្ឋម្នាក់ ជួយជំរុញយុវជនឱ្យបានម្នាក់ មកចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈគឺជាការស្រលាញ់ជាតិ ជាស្មារតីស្នេហាជាតិ ជួយសង្គមជាតិ និងចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជាឱ្យរីកចំរើនរុងរឿង តាមរយៈយុវជនម្នាក់មានជំនាញមួយច្បាស់លាស់ប្រចាំជីវិត មានការងារធ្វើល្អ និងប្រាក់ចំណូលសមរម្យ»។...
ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ លោក ឆាយ ឫទ្ធិសែន នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ នេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់ជាផ្លូវការខេត្តព្រះសីហនុ ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF)។ ពិធីនេះត្រូវបានរៀបចំឡើក្នុងបរិវេណទីលាន៧មករា ស្ថិតក្នុងភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីសំណាក់ រដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងការបរទេស និងរតនាគារជាតិអាមេរិកកាលពីថ្ងៃពុធបានដាក់ទណ្ឌកម្មបុគ្គល និងអង្គភាពបន្ថែមចំនួន៣០០នៅក្នុងប្រទេសរុស្ស៊ី និងកន្លែងផ្សេងទៀត ដែលខ្លួនបានចោទប្រកាន់ថាមានទំនាក់ទំនងទៅនឹង សេដ្ឋកិច្ចសង្រ្គាម នៃរដ្ឋាភិបាលទីក្រុងមូស្គូ។ យោងតាមនាយកដ្ឋានរតនាគារ វិធានការចុងក្រោយបង្អស់បានកំណត់គោលដៅបុគ្គល និងក្រុមហ៊ុនដែលសង្ស័យថាបានអនុញ្ញាតឱ្យទីក្រុងមូស្គូគេចចេញពីការហ៊ុមព័ទ្ធពីលោកខាងលិចបានយ៉ាងជោគជ័យនាពេលកន្លងមក។ រដ្ឋលេខាធិការនៃរតនាគារជាតិ Janet Yellen បាននិយាយថា៖សកម្មភាពនាពេលបច្ចុប្បន្ននេះ វាយប្រហារលើផ្លូវដែលនៅសល់សម្រាប់សម្ភារៈ និងឧបករណ៍អន្តរជាតិ រួមទាំងការពឹងផ្អែកលើការផ្គត់ផ្គង់សំខាន់ៗពីប្រទេសទីបី ។ គេសង្កេតឃើញថាវិធានការកាលពីថ្ងៃពុធគឺជាផែនការក្នុងការកំណត់គោលដៅដែលមានទំហំជាង១០០...
ស្វីស៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជួបពិភាក្សាការងារជាមួយលោកស្រី Deborah FRANCE-MASSIN ប្រធានការិយាល័យសកម្មភាពនិយោជក (ACT/EMP) នៃអង្គការអន្តរជាតិខាងការងារកាលពីរសៀលម៉ោង៣ និង៣០នាទីថ្ងៃទី១២ ខែមិថុនាម្សិលមិញម៉ោងនៅប្រទេសស្វីស។ នេះជាជំនួបដែលបានធ្វើឡើងក្នុងអំឡុងពេលដែលលោករដ្ឋមន្ត្រីចូលរួមកិច្ចប្រជុំប្រចាំឆ្នាំរបស់អង្គការអន្តរជាតិខាងការងារ(ILO)ក្នុងទីក្រុងហ្សឺណែវ ប្រទេសស្វីស។ ក្នុងជំនួបនោះ លោករដ្ឋមន្ត្រី បានរំលឹកពីការជួយបណ្តុះបណ្តាលនិងការពង្រឹងសមត្ថភាពដល់សហព័ន្ធនិយោជកកម្ពុជាកាលពីពេលកន្លងទៅ ដែលបានរួមចំណែកធ្វើឱ្យនិយោជកកម្ពុជាកាន់តែមានសមត្ថភាពខ្ពស់មួយកម្រិតបន្ថែមទៀត។ ជាមួយគ្នានេះ លោករដ្ឋមន្ត្រី...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិលោក Igor Melicher បានអះអាងថា រដ្ឋាភិបាលមុនរបស់ស្លូវ៉ាគី មិនមានសិទ្ធិបរិច្ចាគយន្តហោះចម្បាំង MiG-29 សម័យសូវៀត ដល់អ៊ុយក្រែនទេ ។ នៅក្នុងខែមីនា ឆ្នាំ ២០២៣រដ្ឋាភិបាលបណ្តោះអាសន្នរបស់នាយករដ្ឋមន្ត្រី Eduard Heger បានអនុញ្ញាតឱ្យប្រគល់យន្តហោះ MiG-29 ចំនួន១៣គ្រឿងទៅកាន់ទីក្រុងគៀវ នេះបើយោងតាមទូរទស្សន៍ជាតិស្លូវ៉ាគី...
បរទេស៖ រន្ទះបាញ់ជាង ១០.០០០ដង បានវាយប្រហារផ្ទៃមេឃក្នុងទីក្រុងហាណូយក្នុងរយៈពេល ៣ ម៉ោងកាលពីព្រឹកថ្ងៃពុធ ទី៥ ខែមិថុនា ឆ្នាំ២០២៤ ដោយមាន ៧.០០០ដង បាញ់មកលើដី បណ្តាលឱ្យស្ត្រីម្នាក់រងរបួសយ៉ាងធ្ងន់ធ្ងរ។ យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយកាលពីថ្ងៃពុធ ទី៥ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក...
បរទេស៖ តុលាការធម្មនុញ្ញរបស់ប្រទេសថៃ បានឱ្យដឹងកាលពីថ្ងៃពុធថា ខ្លួននឹងបើកសវនាការលើសំណុំរឿងនៅថ្ងៃទី១៨ ខែមិថុនា ដែលអាចឈានទៅដល់ការបណ្តេញនាយករដ្ឋមន្ត្រី សេដ្ឋា ថាវីស៊ីន ពីតំណែង ជុំវិញការតែងតាំងគណៈរដ្ឋមន្ត្រីដែលត្រូវបានចោទប្រកាន់ថាបានបំពានរដ្ឋធម្មនុញ្ញ។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា សំណុំរឿងប្រឆាំងនឹងលោក សេដ្ឋា ថាវីស៊ីន គឺបានធ្វើតាមពាក្យបណ្តឹងរបស់សមាជិកព្រឹទ្ធសភាដែលតែងតាំងដោយយោធាចំនួន ៤០...
បរទេស៖ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បាននិយាយថា បណ្តានៃប្រទេស BRICS គួរតែធ្វើការរួមគ្នា ដើម្បីលើកកម្ពស់សន្តិភាព និងទប់ស្កាត់ការចាប់ផ្តើមនៃសង្គ្រាមត្រជាក់ថ្មីមួយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា ថ្លែងនៅក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេស BRICS នៅទីក្រុង Nizhny Novgorod...
បរទេស៖ ក្រុមអ្នកតវ៉ាបានស្នើឱ្យកងទ័ពចេញមុខប្រឆាំងទៅនឹងអ្វីដែលពួកគេហៅថា ជាសំណើសុំនៅក្រៅឃុំ ដែលគេរំពឹងថា នឹងស្វែងរកដោយអតីតនាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា នៅពេលគាត់រាយការណ៍ទៅព្រះរាជអាជ្ញាដើម្បីទទួលស្គាល់ការចោទប្រកាន់ពីបទប្រមាថព្រះមហាក្សត្រ និងបទឧក្រិដ្ឋកម្មកុំព្យូទ័រនៅសប្តាហ៍ក្រោយ។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ របស់ថៃ ចេញផ្សាយនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្រុមបាតុករមកពីបណ្តាញនិស្សិត និងប្រជាជនកំណែទម្រង់ប្រទេសថៃ និងប្រជាជនថៃ ក្រុមការពាររាជានិយម...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បាទមានប្រសាសន៍ណែនាំឲ្យសមាជិកក្រុមប្រឹក្សាស្រុកស្ទឹងត្រង់ ដែលទើបនឹងប្រកាសចូលកាន់តំណែង ត្រូវខិតខំធ្វើការបម្រើផលប្រយោជន៍ និងសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋទាំងអស់ដោយតម្លាភាព គណនេយ្យភាព សមធម៌ មិនត្រូវប្រកាន់និន្នាការនយោបាយណាមួយនោះឡើយ។ លោកអភិបាលខេត្ត បានលើកឡើងដូច្នេះ នាព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ ក្នុងពិធីប្រកាសចូលកាន់តំណែង សមាជិក សមាជិកាក្រុមប្រឹក្សាស្រុកស្ទឹងត្រង់ អាណត្តិទី៤ ដែលពិធីនេះធ្វើឡើងនៅសលាស្រុកស្ទឹងត្រង់...
ភ្នំពេញ ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានកោះហៅមន្ត្រីនគរបាលចរាចរណ៍ចំនួន២នាក់ ឈរជើងនៅគោលដៅស្តុបផ្លូវជាតិលេខ៤ កែងមហាវិថីឈ្នះឈ្នះ មកសួរនាំពាក់ព័ន្ធឃាត់ម៉ូតូ១គ្រឿង កំពុងបើកបរគ្មានបទល្មើសច្បាប់។ នេះយោងតាមគេហទំព័រហ្វេសប៊ុករបស់ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី១២ មិថុនា។ បើតាមក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រោយពីទទួលបានព័ត៌មានដែលបង្ហោះលើបណ្តាញសង្គម នៅថ្ងៃទី១២ មិថុនា ពាក់ព័ន្ធមន្ត្រីនគរបាលចរាចរណ៍ដែលឈរជើងនៅគោលដៅខាងលើ កាក់ហៅម៉ូតូប្រជាពលរដ្ឋ ១គ្រឿងកំពុងបើកបរគ្មានបទល្មើស ដែលនាំឲ្យរងការរិះគន់ពីប្រជាពលរដ្ឋអ្នកលេងបណ្តាញសង្គម ឧត្តមសេនីយ៍ឯក...
ភ្នំពេញ ៖ ដោយមានទិសដៅច្បាស់លាស់ ត្រឹមត្រូវនៅឆ្នាំ២០៥០ កម្ពុជា នឹងដកខ្លួនចេញពីប្រទេសក្រីក្រ ក្លាយជាប្រទេសអ្នកមាន ហើយអាចប្រកួតប្រជែង ជាមួយប្រទេសផ្សេងៗបាន។ នេះបើតាមសម្តេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ។ សម្តេចធិបតី បានលើកឡើងក្នុងពិធីអញ្ជើញជាអធិបតី “ប្រគល់សញ្ញាបត្រជូនដល់និស្សិត សាកលវិទ្យាល័យ លីមកុងវីង” នាព្រឹកថ្ងៃ១៣ មិថុនា ថា «...
ម៉ូស្គូ៖ ក្រសួងការពារជាតិរុស្ស៊ីបានឲ្យដឹងថា កងកម្លាំង ប្រដាប់អាវុធរុស្ស៊ី និងបេឡារុស្ស បានចាប់ផ្តើមដំណាក់ កាលទីពីរនៃសមយុទ្ធអាវុធ នុយក្លេអ៊ែរយុទ្ធសាស្ត្រ។ ក្រសួងបានឲ្យដឹងថា “សមយុទ្ធនេះមានគោលបំណង រក្សាការត្រៀមខ្លួនរបស់បុគ្គលិក និងឧបករណ៍របស់អង្គភាព សម្រាប់ការប្រយុទ្ធនៃការប្រើប្រាស់អាវុធនុយក្លេអ៊ែរ ដែលមិនមែនជាយុទ្ធសាស្ត្ររបស់រុស្ស៊ី និងបេឡារុស្ស ដើម្បីធានាអធិបតេយ្យភាព និងបូរណភាពទឹកដីនៃរដ្ឋសហភាព ដោយគ្មានលក្ខខណ្ឌ”។ នៅក្នុងដំណាក់កាលដំបូងនៃសមយុទ្ធ កងកម្លាំងរុស្ស៊ីបានធ្វើកិច្ចការហ្វឹកហ្វឺន ប្រយុទ្ធដែលពាក់ព័ន្ធ នឹងប្រព័ន្ធមីស៊ីលប្រតិបត្តិការ-យុទ្ធសាស្ត្រ...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកទឹកចិត្តដល់គ្រឹះស្ថានឧត្តមសិក្សារដ្ឋ និងឯកជន បន្តធ្វើបច្ចុប្បន្នកម្ម កម្មវិធីសិក្សាឲ្យស្របនឹងតម្រូវការនៃទីផ្សារការងារ និងបន្តអភិវឌ្ឍន៍កម្មវិធីសិក្សាថ្មីៗ។ នាឱកាសអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យ លីមកុងវីង នៅព្រឹកថ្ងៃ១៣ មិថុនា សម្តេចធិបតី បានណែនាំដល់និស្សិតជ័យលាភី របស់សាកលវិទ្យាលីមកុកវីងទាំងអស់ បន្តសិក្សាជំនាញឯកទេស បន្ថែមទៀត ដើម្បីបង្កើនសក្តានុពលរបស់ ខ្លួនឲ្យកាន់តែខ្ពស់...
បរទេស៖ កាសែត Kommersant បានរាយការណ៍ថា ការផ្គត់ផ្គង់ឱសថ អាំងស៊ុយលីនម៉ាក Humalog ដែលផលិតដោយក្រុមហ៊ុន Eli Lilly បានអស់ហើយ នៅក្នុងប្រទេសរុស្ស៊ី។ អតិថិជនរបស់ថ្នាំភាគច្រើន គឺជាកុមារដែលមានជំងឺទឹកនោមផ្អែមប្រភេទទី ១ ។ នេះបើយោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤។ នៅខែមីនា...
ស្វាយរៀង ៖ លោកស្រីបណ្ឌិតសភាចារ្យភឿង សកុណា រដ្ឋមន្ត្រីក្រសួង វប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមការងារ រាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី១៣ ខែមិថុនាឆ្នាំ ២០២៤ នេះបានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រកាសចូលកាន់តំណែងក្រុមប្រឹក្សាខេត្តស្វាយរៀង អាណត្តិទី៤ ដែលប្រារព្ធឡើងនៅសាលាខេត្តស្វាយរៀង។ ពិធីនេះមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ លោកប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង និងមន្ត្រីពាក់ព័ន្ធជាច្រើននាក់ផងដែរ។ នៅក្នុងឱកាសនោះ...
បរទេស៖ លោក Aleksandr Bortnikov នាយកសេវាសន្តិសុខ សហព័ន្ធរុស្ស៊ី (FSB) បាននិយាយថា អំពើភេរវកម្ម និងការបំផ្លិចបំផ្លាញសរុបចំនួន ១៣៤ ត្រូវបានរារាំង នៅកណ្តាលប្រទេសរុស្ស៊ី ចាប់តាំងពីការផ្ទុះឡើង នៃជម្លោះរវាងទីក្រុងម៉ូស្គូ និងទីក្រុងគៀវ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា...
បរទេស៖ នាយកសេវាសន្តិសុខ សហព័ន្ធរុស្ស៊ី (FSB) បាននិយាយថា សេវាស៊ើបការណ៍សម្ងាត់ អ៊ុយក្រែន បានជាប់ពាក់ព័ន្ធ ក្នុងការវាយប្រហារ ភេរវកម្មដ៏ខ្លាំងក្លានៅឯកន្លែងប្រគុំតន្ត្រី Crocus City Hall នៅខាងក្រៅទីក្រុងមូស្គូ ក្នុងខែមីនា។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក...
ភ្នំពេញ៖ អគ្គិសនីកម្ពុជា នឹងដាក់ឲ្យដេញថ្លៃ ជាសាធារណៈដើម្បី ផ្គត់ផ្គង់ Spare Part ចំនួន ០៨ មុខ (កញ្ចប់លេខ០៦) របស់អង្គភាពប្រព័ន្ធ SCADA និងទូរគមនាគមន៍បញ្ជូនអគ្គិសនី នៃនាយកដ្ឋានបញ្ជូនអគ្គិសនី (ផែនការឆ្នាំ២០២៤) (អាទិភាពទី១) ។ តាមរយៈសេចក្ដីជូនដំណឹងបានឱ្យដឹងថា អគ្គិសនីកម្ពុជា បានរៀបចំឯកសារសម្រាប់ក្រុមហ៊ុន/សហគ្រាសបំពេញដើម្បីចូលរួមដេញថ្លៃ និងមានដាក់លក់នៅ...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានថ្លែងប្រាប់សិស្ស-និស្សិតថា មិនមែនត្រឹមតែរៀន សម្រាប់តែកម្ពុជាប៉ុណ្ណោះទេ ប៉ុន្ដែរៀនសម្រាប់ត្រៀមប្រកួតប្រជែង ជាមួយបណ្ដាប្រទេស ក្នុងពិភពលោក។ នាឱកាសអញ្ជើញជាអធិបតីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យ លីមកុងវីង នៅព្រឹកថ្ងៃ១៣ មិថុនា សម្ដេចធិបតីមានប្រសាសន៍ថា ការខិតខំពង្រឹងទៅលើមូលដ្ឋាននៃការអប់រំរបស់កម្ពុជាដែលរាជរដ្ឋាភិបាលអាណត្តិទី៧នេះ បានពង្រឹងបន្ថែមទៀត នូវវិស័យអប់រំ គឺរាជរដ្ឋាភិបាល ក៏បានបើកឱកាសទាំងក្នុង...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានមានប្រសាសន៍ថា កូនអ្នកមានជីវភាពធូរធា មិនប្រាកដថា ជោគជ័យនោះទេ បើពួកគេមិនខិតខំប្រឹងសិក្សារៀនសូត្រ និងពង្រឹងសមត្ថភាពខ្លួនឯង ។ នាឱកាសអញ្ជើញជាអធិបតី ប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យ លីមកុងវីង នៅព្រឹកថ្ងៃ១៣ មិថុនា សម្ដេចធិបតីបានលើកឡើងថា កូនអ្នកមានជីវភាពខ្វះខាត ឬកូនកសិករ...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតី «ប្រគល់សញ្ញាបត្រជូនដល់ និស្សិត នៃសាកលវិទ្យាល័យ លីមកុងវីង» នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៣ ខែមិថុនា ឆ្នាំ២០២៤។ និស្សិតទទួលសញ្ញាបត្រ នាព្រឹកថ្ងៃនេះ រួមមាន ៖ ថ្នាក់បរិញ្ញាបត្ររង ចំនួន...
ភ្នំពេគ៖ អគ្គិសនីកម្ពុជា នឹងដាក់ឲ្យដេញថ្លៃជាសាធារណៈដើម្បី ផ្គត់ផ្គង់ Relay NARI and Converter ចំនួន០៣ មុខ (កញ្ចប់លេខ ០៣) ជូនការិយាល័យប្រព័ន្ធរ៉ឺឡេការពារ នៃនាយកដ្ឋានបញ្ជូនអគ្គិសនី (ផែនការឆ្នាំ ២០២៤) (អាទិភាពទី១) ។ តាមរយៈសេចក្ដីជូនដំណឹង បានឱ្យដឹងថា អគ្គិសនីកម្ពុជា បានរៀបចំឯកសារសម្រាប់ក្រុមហ៊ុន/សហគ្រាសបំពេញដើម្បីចូលរួមដេញថ្លៃ...
បេរូត ៖ រដ្ឋមន្ត្រីក្រសួងបរិស្ថានលីបង់ លោក Nasser Yassin បានឲ្យដឹងថា ការវាយប្រហារ របស់អ៊ីស្រាអែល ទៅលើភាគខាងត្បូងប្រទេសលីបង់ បានបំផ្លាញដីកសិកម្មចំនួន ១,២៥០ ហិកតា និងបានសម្លាប់សត្វពាហនៈចំនួន ៣៤០,០០០ ក្បាល ដែលបណ្តាលឱ្យកសិករប្រមាណ ៧០ ភាគរយនៅភាគខាងត្បូង គ្មានការងារធ្វើ។ លោក Yassin...
ព្រុចសែល៖ ទីភ្នាក់ងារសារព័ត៌មាន Ukrayinska Pravda បានរាយការណ៍ថា សហភាពអឺរ៉ុប កំពុងពិចារណាពង្រីក ការការពារបណ្តោះអាសន្ន រយៈពេលមួយឆ្នាំទៀត សម្រាប់ប្រជាជន ដែលភៀសខ្លួន ចេញពីអ៊ុយក្រែន ដោយសារជម្លោះរុស្ស៊ី និងអ៊ុយក្រែន ។ យោងតាមរបាយការណ៍ គណៈកម្មការអឺរ៉ុប បានស្នើឱ្យពន្យារ របបពិសេសចាប់ពីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៥ ដល់ថ្ងៃទី០៤...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ ដល់ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹង លម្អិតខាងក្រោម។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជា និងបច្ចុប្បន្នជាប្រធានព្រឹទ្ធសភា បានទម្លាយថា សម្ដេចបានធ្វើការជាមួយថ្នាក់ដឹកនាំ CIA តាំងតែពីឆ្នាំ១៩៩៧មកម្ល៉េះ។ ការទម្លាយនេះ ធ្វើឡើងបន្ទាប់ពីមានការចុះផ្សាយរបស់កាសែតបរទេស The Diplomat ដែលលោក ដេវីត ហួត (David Hutt) បានអះអាងថា លោក Bill...
(ភ្នំពេញ)៖ ដើម្បីសមិទ្ធផលថ្ងៃមុខ ការខិតខំបច្ចុប្បន្នមិនអាចបោះបង់ចោលជាដាច់ខាត។ ខ្មែរ ប៊ែវើរីជីស ជាដៃគូសហការយូរអង្វែងនៅក្នុងវិស័យកីឡានៅកម្ពុជា បានប្ដេជ្ញាចិត្តជំរុញកីឡាបាល់ទះកម្ពុជាឱ្យឈ្នះមេដាយមាស ស៊ីហ្គេម ទោះបីជាស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្នមិនឋិតថេរ។ ខ្មែរ ប៊ែវើរីជីស ក្នុងនាមជាក្រុមហ៊ុនខ្មែរ ដែលតែងតែឧបត្ថម្ភ គាំទ្រយ៉ាងសកម្ម និងលើកស្ទួយវិស័យកីឡាបាល់ទះកម្ពុជា តាមរយៈការឧបត្ថម្ភថវិការ ៥០ម៉ឺនដុល្លារ រយៈពេល៥ឆ្នាំ ជូនដល់សហព័ន្ធកីឡាបាល់ទះកម្ពុជា ដើម្បីគាំទ្រលើការបណ្ដុះបណ្ដាលកីឡាករ និងការចំណាយលើសម្ភារៈកីឡាផ្សេងៗ។ កន្លងមក...
ភ្នំពេញ ៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បានធ្វើការណែនាំដល់ម្ចាស់អាជីវកម្ម កំពង់ចម្លងទាំងអស់ និងម្ចាស់នាវា-ទូកដឹកជញ្ជូនគ្រប់ប្រភេទ អំពីការពង្រឹងវិធានការសុវត្ថិភាព និងការរក្សា សុវត្ថិភាពនាវា-ទូកចម្លង។ យោងតាមសារាចរណែនាំរបស់ ក្រសួងសាធារណការ នាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ បានបញ្ជាក់ថា «អនុលោមតាមបទប្បញ្ញត្តិនៃច្បាប់ស្តីពី ការដឹកជញ្ជូនតាមផ្លូវទឹកនៃព្រះរាជាណាចក្រកម្ពុជា និងឆ្លើយតបនឹងស្ថានភាពដែលអាចកើតមានជាយថាហេតុនូវគ្រោះថ្នាក់ក្នុងការធ្វើដំណើរតាមនាវា ឬទូក ជាពិសេស កើតមានជាយថាហេតុនូវគ្រោះថ្នាក់ក្នុងការធ្វើ...