ស្វីស៖ថ្លែងក្នុងសុន្ទរកថានាសម័យប្រជុំលើកទី១១២នៃសន្និសីទអន្តរជាតិខាងការងារនៅទីក្រុងហ្សឺណែវប្រទេសស្វីសនាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤នេះ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានគូសបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការធ្វើឱ្យប្រសើរឡើងក្នុងវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅកម្ពុជា។ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ប្រឈមនឹងបម្រែបម្រួល និងការផ្លាស់ប្តូរលើការប្រែប្រួលអាកាសធាតុ បច្ចេកវិទ្យាទំនើប និងវឌ្ឍនាការថ្មីៗ តម្រូវឱ្យរាជរដ្ឋាភិបាលកម្ពុជា ដាក់ចេញនូវកិច្ចខិតខំប្រឹងប្រែងស្តីពីដំណើរឆ្ពោះទៅកាន់ការរួមគ្នាធ្វើឲ្យកិច្ចសន្យាសង្គមដើម្បីពង្រឹងយុត្តិធម៌សង្គម ការលុបបំបាត់ភាពក្រីក្រក្នុងគោលបំណងធានាបាននូវផលិតភាពការងារខ្ពស់ រួមទាំងការលើកកម្ពស់ការយល់ដឹងស្តីពីទំនួលខុសត្រូវសង្គម។ បន្ថែមពីនេះ លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា...
នៅថ្ងៃទី 8 ខែមិថុនា ឆ្នាំ2024 ក្រុមហ៊ុន អ អិម អេ (ខេមបូឌា) បានបង្កើតនូវមហាព្រឹត្តិការណ៍ដ៏ធំសម្បើមជាថ្មីម្តងទៀតប្រចាំឆ្នាំនោះគឺការប្រារព្ធកម្មវិធីបើកបរសាកល្បង និងពិធីសម្ពោធជាផ្លូវការនៃរថយន្ត Ford Territory Dark Edition ដែលកម្មវិធីនេះបានប្រារព្ធធ្វើឡើងនៅ ដឹ ព្រេមៀ សេនធ័រ សែនសុខ ដែលមានភ្ញៀវកិត្តិយសអញ្ជើញចូលរួមប្រមាណជាង 2,000...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានក្រើនរំលឹកដល់ប្រជាពលរដ្ឋ ត្រូវយកចិត្តទុកដាក់ប្រុងប្រយ័ត្ន ថែរក្សាសុខភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារ ដើម្បីបង្ការនូវការឆ្លង រាលដាលជំងឺផ្តាសាយ និងជំងឺកូវីដ-១៩ ជាលក្ខណៈទ្រង់ទ្រាយធំជាយថាហេតុ។ តាមរយៈសេចក្ដីប្រកាសព័ត៌មាននាថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤នេះ ក្រសួង បានបញ្ជាក់ថា តាមរយៈប្រព័ន្ធ តាមដានជំងឺផ្តាសាយ និងប្រព័ន្ធតាមដានជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរ នៅព្រះរាជាណាចក្រកម្ពុជា បានរកឃើញថា មានការកើនឡើងនូវជំងឺផ្តាសាយ...
ភ្នំពេញ ៖ នាឱកាស សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា អនុញ្ញាតឱ្យចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នារសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ លោក ម៉ាសាស៊ូហ្គូ អាសាកាវ៉ា (Masatsugu Asakawa) ប្រធានធនាគារអភិវឌ្ឍន៍អាស៊ី ADB បានលើកឡើងថា...
យេរ៉ូសាឡឹម៖ មន្ត្រីអ៊ីស្រាអែលបានឲ្យដឹងថា អ៊ីស្រាអែល បានទទួលការឆ្លើយតបរបស់ពួកហាម៉ាសចំពោះសំណើ ដែលព្រាងដោយសហរដ្ឋអាមេរិក សម្រាប់កិច្ចព្រមព្រៀងឈប់បាញ់-ចំណាប់ខ្មាំង ហើយចលនានេះបានច្រានចោល។ ក្រុមហាម៉ាស់ និងក្រុមជីហាតអ៊ីស្លាមប៉ាឡេស្ទីនបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយនៅមុនថ្ងៃ ដែលពួកគេបានបញ្ចេញការឆ្លើយតបរបស់ពួកគេ ចំពោះសំណើទៅកាន់អ្នកសម្រុះសម្រួលកាតា និងអេហ្ស៊ីប ដោយបង្ហាញពី “ឆន្ទៈក្នុងការដោះស្រាយជាវិជ្ជមាន ដើម្បីឈានដល់កិច្ចព្រមព្រៀងមួយ” ។ ពួកគេបានសង្កត់ធ្ងន់លើអាទិភាពរបស់ពួកគេក្នុងការបញ្ឈប់សង្គ្រាមនៅតំបន់ហ្គាហ្សាស្ទ្រីប និងធានាការដកទ័ពអ៊ីស្រាអែល ទាំងស្រុងចេញពីទឹកដី។ អ៊ីស្រាអែល មិនទាន់បានប្រកាសជាផ្លូវការនូវជំហររបស់ខ្លួននៅឡើយទេ បើទោះជាទាំងប្រធានាធិបតីអាមេរិកលោក...
នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការផ្សព្វផ្សាយនិងដាក់ឲ្យប្រើប្រាស់ នូវគោលការណ៍ប្រតិបត្តិស្តង់ដា (SOP) ដល់កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីអនុវត្តនូវប្រព័ន្ធការងារតាមបែបឌីជីថលថ្មី ទាក់ទងនឹងការគ្រប់គ្រងចំនួនទ័ព ការតាមដានស្ថានភាពសុខភាពទ័ពម្នាក់ៗ ផែនការប្រតិបត្តិការនិងហ្វឹកហ្វឺន ការប្រមូលនិងរក្សាព័ត៌មាន ដោយផ្តោតលើការប្រើប្រព័ន្ធអ៊ីនធឺណេតកុំព្យូទ័រនិងទូរស័ព្ទដៃជាសំខាន់។ ចំពោះគោលការណ៍ប្រតិបត្តិស្តង់ដា...
ភ្នំពេញ៖ ប្រព័ន្ធអនុគ្រោះពន្ធ EBA ដែលជាសន្លឹកបៀរមួយ របស់អ្នកនយោយបាយបក្សជំទាស់ តែងតែលើកយកធ្វើជាប្រធានបទ ក្នុងការវាយប្រហាររាជរដ្ឋាភិបាលកម្ពុជានោះ ហាក់បីស្ងប់ស្ងាត់ ខណៈនៅក្នុងជំនួបរវាងមេដឹកនាំនយោបាយកំពូលកម្ពុជា និង លោក អ៊ីហ្គោរ៍ ទ្រីសម៉ាន់(Igor Driesmans) ឯកអគ្គរដ្ឋ សហភាពអឺរ៉ុបប្រចាំកម្ពុជា ប្រចាំព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤នេះ គ្មានឡើយការលើកយក ប្រធានបទនេះ មកពិភាក្សា។...
យេរ៉ូសាឡឹម៖ មន្ត្រីអ៊ីស្រាអែលបានឲ្យដឹងថា អ៊ីស្រាអែល បានទទួលការឆ្លើយតបរបស់ពួកហាម៉ាសចំពោះសំណើ ដែលព្រាងដោយសហរដ្ឋអាមេរិក សម្រាប់កិច្ចព្រមព្រៀងឈប់បាញ់-ចំណាប់ខ្មាំង ហើយចលនានេះបានច្រានចោល។ ក្រុមហាម៉ាស់ និងក្រុមជីហាតអ៊ីស្លាមប៉ាឡេស្ទីនបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍រួមមួយនៅមុនថ្ងៃ ដែលពួកគេបានបញ្ចេញការឆ្លើយតបរបស់ពួកគេ ចំពោះសំណើទៅកាន់អ្នកសម្រុះសម្រួលកាតា និងអេហ្ស៊ីប ដោយបង្ហាញពី “ឆន្ទៈក្នុងការដោះស្រាយជាវិជ្ជមាន ដើម្បីឈានដល់កិច្ចព្រមព្រៀងមួយ” ។ ពួកគេបានសង្កត់ធ្ងន់លើអាទិភាពរបស់ពួកគេក្នុងការបញ្ឈប់សង្គ្រាមនៅតំបន់ហ្គាហ្សាស្ទ្រីប និងធានាការដកទ័ពអ៊ីស្រាអែល ទាំងស្រុងចេញពីទឹកដី។ អ៊ីស្រាអែល មិនទាន់បានប្រកាសជាផ្លូវការនូវជំហររបស់ខ្លួននៅឡើយទេ បើទោះជាទាំងប្រធានាធិបតីអាមេរិកលោក...
ភ្នំពេញ៖ លោក អ៊ីហ្គោរ៍ ទ្រីសម៉ាន់(Igor Driesmans) ឯកអគ្គរដ្ឋសហភាពអឺរ៉ុប ប្រចាំព្រះរាជាណាចក្រកម្ពុជា បានសម្ដែងការកោតសរសើរ សម្ដេចតេជោ និងកម្ពុជាដែលមានជំហរឯករាជ្យ នៅលើបញ្ហាសង្គ្រាម នៅអ៊ុយក្រែន និងកោតសរសើរសម្ដេច ក្នុងការប្រឹងប្រែងរកសុខសន្តិភាព នៅមីយ៉ាន់ម៉ាផងដែរ។ ការកោតសរសើរនេះ ធ្វើឡើង នៅក្នុងឱកាសសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតលោក...
ភ្នំពេញ ៖ ក្នុងកិច្ចសហប្រតិបត្តិការទ្វេភាគី រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងអន្តោប្រវេសន៍ សញ្ជាតិ និងកិច្ចការវប្បធម៌ នៃប្រទេសអូស្ត្រាលី លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានបង្ហាញឆន្ទៈ និងគោលនយោបាយច្បាស់លាស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបង្ការទប់ស្កាត់បទល្មើសឆបោក និងសកម្មភាពអនឡាញខុសច្បាប់ ហើយក្រសួងមហាផ្ទៃកម្ពុជា បាននិងកំពុងបន្តអនុវត្តយ៉ាងសកម្មបំផុត។ នាឱកាសអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ បើកកិច្ចប្រជុំទ្វេភាគីជាមួយលោក Andrew Giles...
ភ្នំពេញ ៖ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា និងលោកស្រី មីឡេនណា ការីដាដ ហ្សាឌីវ៉ា ពាដ្រា (Milena Caridad Zaldivar Piedra) ឯកអគ្គរដ្ឋទូតគុយបាទើបតែងថ្មីប្រចាំកម្ពុជា បានលើកឡើងពីទំនាក់ទំនងនិងមិត្តភាពដ៏ល្អនៃប្រទេសទំាងពីរ ដែលឈរលើគោលការណ៍គោរពគ្នាឲ្យតម្លៃគ្នា ស្មោះត្រង់ និងផលប្រយោជន៍ជាមួយគ្នាទៅវិញទៅមក។ ឈរលើមូលដ្ឋានដ៏រឹងមាំនៃទំនាក់ទំនងជាប្រពៃណី និងប្រវតិ្តសាស្រ្តនេះ...
ភ្នំពេញ ៖ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ធ.អ.ជ.ក.) នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤បានរៀបចំកិច្ចប្រជុំថ្នាក់ដឹកនាំដើម្បីពិនិត្យ និងពិភាក្សាលើ វឌ្ឍនភាពការងារប្រចាំខែ និងទិសដៅការងារខែបន្ទាប់ របស់ ធ.អ.ជ.ក., និន្នាការសាកលនៃទីផ្សារធនាគារអភិវឌ្ឍ និងការអភិវឌ្ឍនៃវិស័យធនាគារ និងរបៀបវារៈផ្សេងៗ ។ កិច្ចប្រជុំនេះរៀបចំឡើងក្រោមអធិបតីភាព លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា...
ភ្នំពេញ ៖ ក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤នេះ បានរៀបចំធ្វើសន្និសីទ សារព័ត៌មានស្តីពី ទិវាជាតិអប់រំបណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈលើកទី៧ ឆ្នាំ២០២៤ ក្រោមប្រធានបទ «TVET រៀនឱ្យចប់ ឱ្យចេះ ឱ្យមានការងារ»។សន្និសីទសារព័ត៌មាន ដែលរៀបចំធ្វើឡើង នៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនេះ មានការអញ្ញើញ...
តេអេរ៉ង់៖ អ្នកនាំពាក្យ ក្រសួង ការបរទេសអ៊ីរ៉ង់ លោក Nasser Kanaani បានថ្កោលទោសសេចក្តីសម្រេច របស់តុលាការអាមេរិក ដែលបានបញ្ជាឱ្យបញ្ឈប់ការ តវ៉ាគាំទ្រប៉ាឡេស្ទីន និងការវាយប្រហារ ដោយនិស្សិតអាមេរិក និង បុគ្គលិកសាកលវិទ្យាល័យ ។ លោកបានធ្វើការកត់សម្គាល់ នៅក្នុងការបង្ហោះនៅលើវេទិកា ប្រព័ន្ធផ្សព្វផ្សាយសង្គម X បន្ទាប់ពីចៅក្រមតុលាការ ជាន់ខ្ពស់...
កង់បេរ៉ា ៖ រដ្ឋាភិបាលអូស្ត្រាលី បានប្តេជ្ញាផ្តល់ មូលនិធិបន្ថែម សម្រាប់ជំនួយមនុស្សធម៌នៅក្នុងតំបន់ហ្គាហ្សា នេះបើយោងតាមការ ចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ ។ រដ្ឋាភិបាលសហព័ន្ធកាលពីថ្ងៃពុធ បានប្រកាសផ្តល់ប្រាក់បន្ថែម ចំនួន ១០លានដុល្លារអូស្ត្រាលី (៦,៦លានដុល្លារអាមេរិក) ដើម្បីជួយកម្មវិធីស្បៀង អាហារពិភពលោកដោះស្រាយតម្រូវការ បន្ទាន់នៅក្នុងតំបន់ហ្គាហ្សា ចំពេលមានជម្លោះដែលកំពុងបន្តនៅមជ្ឈិមបូព៌ា។ រដ្ឋមន្ត្រីការបរទេស Penny Wong...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានចេញប្រកាសដកហូតមុខតំណែង នាយនគរបាលចំនួន៤រូប នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និងនាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្ដ្រ ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ។ មន្ដ្រីនគរបាល ត្រូវបានដកហូតមុខតំណែងនោះ ៣នាក់ ជាអនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ និងម្នាក់ជានាយរងការិយាល័យពិនិត្យវិភាគកន្លែងកើតហេតុ នៃនាយកដ្ឋាននគរបាលបច្ចេកទេស និងវិទ្យាសាស្ដ្រ ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ៕
បរទេស ៖ កូនប្រុសរបស់ប្រធានាធិបតីអាមេរិក Joe Biden គឺលោក Hunter ត្រូវបានតុលាការ ក្រុង Delaware រកឃើញថាមានពិរុទ្ធភាព លើការចោទប្រកាន់ផ្នែក សហព័ន្ធចំនួនបី ទាក់ទងនឹងការកាន់ កាប់អាវុធ ខណៈពេលដែលញៀនថ្នាំ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា...
គ៊ែរ៖ កាតា និងអេហ្ស៊ីបបានទទួលការ ឆ្លើយតបពីក្រុមហាម៉ាស់ ទាក់ទងនឹងសំណើសុំបទឈប់បាញ់ នៅតំបន់ហ្គាហ្សាស្ទ្រីប នេះបើយោងតាមសេចក្តីថ្លែងការណ៍ របស់ក្រសួងការបរទេសកាតា កាលពីថ្ងៃអង្គារ។ ក្រុមហាម៉ាស់ និងបក្សពួកប៉ាឡេស្ទីនផ្សេងទៀតបានឆ្លើយតបកាលពីថ្ងៃអង្គារចំពោះ “សំណើថ្មីបំផុត សម្រាប់កិច្ចព្រមព្រៀងបទឈប់បាញ់ និងការផ្លាស់ប្តូរអ្នកទោស និងអ្នកជាប់ឃុំ”។ ប្រទេសទាំងពីរបានបញ្ជាក់ថា ពួកគេកំពុងសម្រុះសម្រួល ជាមួយសហរដ្ឋអាមេរិក រហូតដល់មានកិច្ចព្រមព្រៀងមួយ ប៉ុន្តែមិនបានបង្ហាញពីព័ត៌មានលម្អិតនោះទេ នេះបើយោងតាមសេចក្តីថ្លែងការណ៍។ អ្នកសម្របសម្រួល...
ស្វីស៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានជួបពិភាក្សាការងារ ជាមួយលោក Gilbert F. Houngbo អគ្គនាយកអង្គការ អន្តរជាតិខាងការងារ (ILO) កាលពីថ្ងៃម្សិលមិញម៉ោង៥ល្ងាច ម៉ោងនៅប្រទេសស្វីស ។ ជាជំនួបដែលលោករដ្ឋមន្ត្រី អញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ របស់អង្គការអន្តរជាតិ ខាងការងារ(ILO) ។...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា ការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ គឺជាមូលដ្ឋានដ៏ចាំបាច់បំផុត ក្នុងការកសាងនូវប្រព័ន្ធរដ្ឋបាលសាធារណៈមួយ ដែលប្រកបដោយសមិទ្ធកម្ម មានជវភាព និងមានភាពធន់។ នាឱកាសអញ្ជើញ ដឹកនាំកិច្ចប្រជុំលើកទី២ របស់គណៈកម្មាធិការជាតិ ជំរុញការអនុវត្តវិធានការគន្លឹះ ក្នុងការកែទម្រង់រដ្ឋបាល សាធារណៈ របស់រាជរដ្ឋាភិបាល នាថ្ងៃ១២...
វ៉ាស៊ីនតោន៖ សេតវិមានបានឲ្យដឹងថា សហរដ្ឋអាមេរិក នឹងប្រកាសពី “សំណុំផលប៉ះពាល់” នៃទណ្ឌកម្មបន្ថែម និងសកម្មភាព ត្រួតពិនិត្យការនាំចេញប្រឆាំង នឹងរុស្ស៊ី ដែលជាផ្នែកមួយ នៃកិច្ចខិតខំប្រឹងប្រែង ដើម្បីដកហូតវិមានក្រឹមឡាំងនៃធនធានដែលប្រើ ដើម្បីទ្រទ្រង់ការឈ្លានពាន របស់ខ្លួនលើអ៊ុយក្រែន ។ អ្នកនាំពាក្យសន្តិសុខជាតិសេតវិមានលោក John Kirby បានប្រាប់អ្នកយកព័ត៌មានថា ការប្តេជ្ញាចិត្តរបស់ក្រុមប្រទេសទាំង៧ ចំពោះអ៊ុយក្រែនក៏នឹងបន្ត “ត្រឹមត្រូវ...
ភ្នំពេញ ៖ រថភ្លើង Kiha-183 ប្រភេទ DMU (Diesel Multiple Unit)ចំនួន៤គ្រឿង ក្នុងចំណោម១១គ្រឿង ដែលកម្ពុជាបញ្ជាទិញពីជប៉ុន ត្រូវបានបើកបរតេស្តសាកល្បងជាលើកទី២ លើផ្លូវដែកភាគខាងជើង (ភ្នំពេញ-ខេត្តកំពង់ឆ្នាំង) ក្នុងរយៈចម្ងាយជាង៥៥គីឡូម៉ែត្រប្រកបដោយជោគជ័យ នៅព្រឹកថ្ងៃ១២ មិថុនា ។ នេះបើតាមហ្វេសប៊ុករបស់លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អាជ្ញាធរក្នុងរដ្ឋធានីរុស្ស៊ី បាននិយាយថា អ្នកតំណាងមកពីជាង២០០ នាក់មកពីទីក្រុងជុំវិញ ពិភពលោកត្រូវបានអញ្ជើញ ឱ្យចូលរួមក្នុងវេទិកា ក្រុងអន្តរជាតិ BRICS ដែលគ្រោងធ្វើនៅខែសីហា ខាងមុខនេះនៅទីក្រុងមូស្គូ។ អ្នករៀបចំបាននិយាយ នៅក្នុងសន្និសីទសារព័ត៌មាន មួយកាលពីល្ងាចថ្ងៃអង្គារថា អ្នកចូលរួមជាង៥០០០នាក់ មកពី១២៦ប្រទេស និង ៨៩យុត្តាធិការរបស់រុស្ស៊ី ត្រូវបានគេរំពឹងថា...
ស្វីស ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ បានជួបពិភាក្សាការងារជាមួយលោកស្រី Roopa Nair ប្រធានកម្មវិធីការងារ កាន់តែប្រសើរ (Better Work) នៃអង្គការអន្តរជាតិ ខាងការងារ (ILO)កាលពីថ្ងៃអង្គារ ទី១១ ខែមិថុនាម្សិលមិញ ម៉ោងនៅប្រទេសស្វីស ក្នុងខណៈដែលលោកចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ...
ភ្នំពេញ៖ ផ្អើលមនុស្ស ឈូឆរ មកចោមរោមមើល ថាតើគេយកម៉ូតូមកធ្វើអីច្រើនម៉្លេះ? ការពិត គឺយកមកចែកជូនបុរសមហាសំណាងទាំង៥នាក់ ដែលឈ្នះរង្វាន់ម៉ូតូ Vespa Sprint S150 ស៊េរីថ្មី ម្នាក់មួយគ្រឿងពី CAMBODIA LITE សោះ។ កាលពីថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៤ នៅផ្សារទំនើប ជីប ម៉ុង...
កំពង់ចាម ៖ បន្ទាប់ពីការប្រកាស ចូលកាន់តំណែង របស់ក្រុមប្រឹក្សា ខេត្តកំពង់ចាមរួច នាព្រឹកថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៤ ក្រុមប្រឹក្សាស្រុកកំពង់សៀម អាណត្តិទី៤ ក៍ត្រូវបានប្រកាស ចូលកាន់តំណែងផងដែរ ដែលពិធីនេះធ្វើឡើង នៅសលាស្រុកកំពង់សៀម ក្រោមអធិបតីភាព លោក ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម ។ លោក ខ្លូត...
បរទេស៖ ទីភ្នាក់ងារសារព័ត៌មាន Associated Press (AP) បានរាយការណ៍ថា យោធាកូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃចន្ទថា ទីក្រុងព្យុងយ៉ាងហាក់ដូចជាកំពុងដំឡើង ឧបករណ៍បំពងសំឡេងនៅតាមព្រំដែន ដើម្បីរៀបចំសម្រាប់ការសងសឹក ចំពោះការផ្សាយដោយទីក្រុងសេអ៊ូល។ កាលពីថ្ងៃអាទិត្យ ខាងត្បូងបានចាក់ផ្សាយការឃោសនា ប្រឆាំងក្រុងព្យុងយ៉ាងរយៈពេលពីរម៉ោង ជាលើកដំបូងក្នុងរយៈពេលប្រាំមួយឆ្នាំ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៤ បានឱ្យដឹងថា សារព័ត៌មាន...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT លោក Vladimir Zelensky ប្រធានាធិបតីអ៊ុយក្រែន បានជំរុញជនរួមជាតិរបស់គាត់ឱ្យត្រឡប់ទៅផ្ទះវិញ ដោយមិនរង់ចាំការបញ្ចប់ជម្លោះជាមួយរុស្ស៊ី ដោយនិយាយថាប្រទេសនេះ ត្រូវការកម្លាំងពលកម្មបន្ថែមដើម្បី កសាងប្រទេសឡើងវិញ ។ លោកZelensky បានធ្វើការកត់សម្គាល់កាលពីថ្ងៃអង្គារ ក្នុងអំឡុងពេលសន្និសីទសារព័ត៌មាន ចំពេលដែលគេហៅថា សន្និសិទការងើបឡើងវិញរបស់អ៊ុយក្រែន ដែលរៀបចំដោយប្រទេសអាល្លឺម៉ង់នៅទីក្រុងប៊ែរឡាំង។ ព្រឹត្តិការណ៍នេះគឺជាការតាមដាន ការជួបជុំស្រដៀងគ្នាមួយដែលធ្វើឡើង ក្នុងទីក្រុងឡុងដ៍កាលពីមួយឆ្នាំមុន។...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT វិមាន Elysee បាននិយាយកាលពីថ្ងៃអង្គារថា ប្រធានាធិបតីបារាំងលោក Emmanuel Macron មិនមានចេតនាលាលែងពីតំណែងទេ ប្រសិនបើការបោះឆ្នោតខ្ទាស់ មិនដំណើរការតាមការពេញចិត្តរបស់លោក។ លោក Macron បានរំលាយសភាជាតិកាលពីថ្ងៃអាទិត្យ ខណៈដែលការស្ទង់មតិចាកចេញ បានបង្ហាញថាគណបក្សប្រឆាំង (RN) ទទួលបានសំលេងគាំទ្រពីរដងច្រើនជាង សម្រាប់សភាអឺរ៉ុប ខណៈដែលក្រុមចម្រុះដឹកនាំដោយគណបក្ស Renaissance...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ឧត្តមសេនីយ៍ Wieslaw Kukula ប្រធានអគ្គសេនាធិការនៃ កងទ័ពប៉ូឡូញបាននិយាយថា កងទ័ពប៉ូឡូញដែលដាក់ពង្រាយ នៅតាមព្រំដែនជាមួយប្រទេសបេឡារុស្ស នឹងត្រូវបានបំពាក់បំពាន់ឱ្យកាន់តែប្រសើរឡើង និងស្នាក់នៅរយៈពេលវែងខាងមុខនេះ។ រដ្ឋាភិបាលទីក្រុង Warsaw បានបញ្ជូនទាហានប្រចាំការរាប់ពាន់នាក់ ទៅពង្រឹងឆ្មាំព្រំដែនកាលពីរដូវក្តៅមុន ដោយលើកឡើងពីវត្តមានរបស់បុគ្គលិក Wagner Group នៅក្នុងប្រទេសបេឡារុស្ស ហើយបានចោទប្រកាន់ទីក្រុងមូស្គូ និងទីក្រុងMinskថាកំពុងរៀបចំឲ្យមានសង្គ្រាមកូនកាត់។...