ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ នេះ បាន និងកំពុងអញ្ជើញដឹកនាំ កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ ។ យោងតាមបណ្ដាញសង្គមរបស់សម្ដេចតេជោ បានឱ្យដឹងថា កិច្ចប្រជុំនេះនឹងពិភាក្សាលេីរបៀបវារៈដូច ខាងក្រោម៖១- ការពិនិត្យ និងសម្រេចអំពីការបង្កើតក្រុមមិត្តភាពព្រឹទ្ធសភា នៃព្រះរាជាណាចក្រ...
មីនស៍៖ ទីភ្នាក់ងារព័ត៌មាន BelTA បានរាយការណ៍ថា រដ្ឋមន្ត្រីក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រី លោក Peter Szijjarto បានឲ្យដឹងថា គោលនយោបាយដាក់ទណ្ឌកម្ម របស់លោកខាងលិចបានបរាជ័យ។ លោក Szijjarto បានប្រាប់អ្នកយកព័ត៌មាន បន្ទាប់ពីកិច្ចប្រជុំនៃគណៈកម្មការអន្តររដ្ឋាភិបាល នៃប្រទេសបេឡារុស្ស-ហុងគ្រី ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចនេះថា “គោលនយោបាយដាក់ទណ្ឌកម្ម បានបរាជ័យ ហើយនេះមិនមែនជាសេចក្តីថ្លែងការណ៍ នយោបាយនោះទេ។...
ការ៉ាកាស៖ ក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត (CNE) របស់ប្រទេសវេណេស៊ុយអេឡា កាលពីថ្ងៃអង្គារ បានដកការអញ្ជើញ ទៅបេសកកម្ម របស់សហភាពអឺរ៉ុប ដើម្បីសង្កេតមើលការបោះឆ្នោត ប្រធានាធិបតី នៃប្រទេសអាមេរិកខាងត្បូង នៅថ្ងៃទី២៨ ខែកក្កដា។ ក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត CNE បានឲ្យដឹងកាលពីថ្ងៃពុធថា អឺរ៉ុប “មានបំណងជ្រៀតជ្រែក” នៅក្នុងការសម្រេចចិត្តរបស់ស្ថាប័ន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។...
បរទេស៖ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានប្រកាសថា ពួកគេបានបង្កើតការគ្រប់គ្រង ទាំងស្រុង លើព្រំដែននៃតំបន់ Gaza Strip ជាមួយនឹងប្រទេសអេហ្ស៊ីប។ សេចក្តីថ្លែងការណ៍នេះកើតឡើង ចំពេលមានសម្ពាធកាន់តែខ្លាំងឡើង លើអ៊ីស្រាអែល ឱ្យបញ្ឈប់សង្គ្រាមរបស់ខ្លួន លើក្រុមហាម៉ាស់ នៅតំបន់ហ្គាហ្សា ដែលកំពុងតែឈានចូលដល់ខែទីប្រាំបី នៅសប្តាហ៍ក្រោយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣០ ខែឧសភា...
ញូវយ៉ក៖ អ្នកជំនាញអាមេរិកបានឲ្យដឹងថា គោលនយោបាយឧស្សាហកម្មដ៏ធំ របស់សហរដ្ឋអាមេរិក ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ រួមជាមួយនឹង ភាពមិនច្បាស់លាស់ ខាងនយោបាយ បាននាំឱ្យមានភាពវឹវរផ្សេងៗ។ គោលនយោបាយឧស្សាហកម្ម របស់សហរដ្ឋអាមេរិក ដែលពិបាកដកចេញ នៅពេលដំឡើងរួច បានធ្វើឱ្យប៉ះពាល់ដល់ប្រជាជនអាមេរិក តាមវិធីជាច្រើន នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ។ លោក Scott Lincicome អនុប្រធានផ្នែកសេដ្ឋកិច្ចទូទៅ...
ភ្នំពេញ ៖ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយសនៃមូលនិធិគន្ធបុប្ផាកម្ពុជា បានឲ្យដឹងថា យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ដើម្បីជួយមន្ទីរពេទ្យគន្ធបុប្ផា ទោះបីយុទ្ធនាការនេះ មិនទាន់ចាប់ផ្តើមជាផ្លូវការ មានអ្នកបរិច្ចាគ ចំនួន ៣៨.១៧០ នាក់ សរុបជាទឹកប្រាក់ ៦៥៧.៧៧៧.០៣៤ រៀល និង...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅរាត្រីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤នេះ បានទម្លាយនូវសារដែលលោក អាត់ ធន់ អតីតមេសហជីពមួយរូប ដែលតែងតែ មានសកម្មភាពប្រឆាំងទៅនឹងរាជរដ្ឋាភិបាល បានស្នើសុំអន្តរាគមន៍ ពីសម្ដេច តាមរយៈលោក សយ សុភាព ក្នុងរឿងបោះឆ្នោត ជ្រើសតាំងតំណែងប្រធានសហជីព នាពេលកន្លងទៅថ្មីៗនេះ...
សម្ដេចធិបតី ៖ ព្រែកជីកហ្វូណនតេជោ នឹងបើកការដ្ឋានសាងសង់ នៅខែសីហា ឆ្នាំ២០២៤https://dap-news.com/?p=418735 សម្ដេចធិបតី បញ្ជាអភិបាលខេត្តតាកែវ រកឲ្យឃើញក្រុមក្មេងទំនើង ដេញកាប់គ្នា នៅម្ដុំផ្សារអង្គតាសោម ស្រុកត្រាំកក់https://dap-news.com/?p=418754 អ្នកឧកញ៉ា សុខ គង់៖ ការវិនិយោគអភិវឌ្ឍន៍តំបន់ ទេសចរណ៍ឧទ្យានជាតិព្រះមុនីវង្ស (បូកគោ) ចំណាយទុន ប្រមាណជិត ៨០០លានដុល្លារhttps://dap-news.com/?p=418779 គណបក្សប្រជាជន...
ភ្នំពេញ៖ នៅចំពោះមុខឯកអគ្គរាជទូតអង់គ្លេស នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤នេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបង្ហាញនូវកង្វល់អំពីយុទ្ធសាស្ត្រដ៏សំបូរបែប ពីបណ្ដាប្រទេសផ្សេងៗ នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ក្នុងនោះរួមមានយុទ្ធសាស្ត្ររបស់ ជប៉ុន អូស្ត្រាលី សហរដ្ឋអាមេរិក សហគមន៍អឺរ៉ុប កាណាដា ឥណ្ឌា និងកូរ៉េខាងត្បូង។ សម្ដេចគួសបញ្ជាក់ថា «តែទោះជាយ៉ាងនេះក៏ដោយ...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានចាត់ទុកបញ្ហាសមុទ្រចិនខាងត្បូងសភាពការណ៍ តំបន់សមុទ្រចិនខាងត្បូងនាពេលបច្ចុប្បន្ន មិនក្តៅដូចនៅឆ្នាំ ២០២២ ពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាន ហើយបញ្ហានេះ មិនមែនជាបញ្ហារវាងអាស៊ាននិងចិននោះទេ ដូច្នេះប្រទេសពាក់ព័ន្ធត្រូវធ្វើការ សម្របសម្រួលគ្នា។ ក្នុងជំនួបពិភាក្សាការងារ នៅថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ សម្ដេចតេជោ ហ៊ុន សែន បានប្រាប់...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានលើកឡើងថា វត្តមានរបស់លោក ម៉ានី ផាគីអាវ កំពូលកីឡាករប្រដាល់កម្រិតពិភពលោក នៅកម្ពុជា នឹងចូលរួមចំណែក ក្នុងការលើកស្ទួយវិស័យកីឡា និងវិស័យទេសចរណ៍ ។ ការលើកឡើងរបស់សម្តេចធិបតី ខាងលើនេះ ធ្វើឡើងក្នុងឱកាស អនុញ្ញាតឱ្យលោក ម៉ានី ប៉ាគីអាវ...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ ស្អែកនេះ នឹងអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា នីតិកាលទី៥ ដោយមានរបៀបវារៈដូច ខាងក្រោម៖១) ការពិនិត្យ និងសម្រេចអំពីការបង្កើត ក្រុមមិត្តភាពព្រឹទ្ធសភា នៃព្រះរាជាណាចក្រ កម្ពុជា ជាមួយព្រឹទ្ធសភា-រដ្ឋសភា នៃបណ្តាប្រទេសជាមិត្ត។ ២) ការពិនិត្យ...
ពោធិ៍សាត់: លោកខូយ រីដា អភិបាលខេត្តពោធិ៍សាត់នៅថ្ងៃទី ៣០ ខែ ឧសភា ឆ្នាំ ២០២៤នៅសាលប្រជុំជាន់ទី ១ នៃរដ្ឋបាលខេត្តបានណែនាំ និង ជម្រុញដល់មន្ត្រីជំនាញធ្វើយ៉ាងណាត្រូវសហការរួមគ្នាបង្ក្រាប នូវ បទល្មើសជលផលទាំងនៅរដូវបើកនេសាទ និង នៅរដូវបិទនេសាទដែលនិងមកដល់ក្នុងថ្ងៃទី ១ ខែ មិថុនា ឆ្នាំ ២០២៤...
សេអ៊ូល៖ យោធាក្រុងសេអ៊ូលបានឲ្យដឹងថា កូរ៉េខាងជើងបានបាញ់មីស៊ីលផ្លោងរយៈចម្ងាយខ្លីមួយគ្រាប់នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ នៅប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីទីក្រុងព្យុងយ៉ាងបានបញ្ជូនបាល់ឡុងហោះដែលផ្ទុកពោរពេញទៅដោយកម្ទេចកម្ទីរាប់រយបំណែកឆ្លងកាត់ព្រំដែន ដើម្បីដាក់ទណ្ឌកម្មលើកូរ៉េខាងត្បូង ។ អគ្គសេនាធិការចម្រុះរបស់កូរ៉េខាងត្បូង ហៅកាត់ថា (JCS) បានឲ្យដឹងថា ខ្លួនបានរកឃើញការបាញ់បង្ហោះ “អ្វីដែលគេសង្ស័យថា ជាមីស៊ីលផ្លោងរយៈចម្ងាយខ្លីប្រហែល១០គ្រាប់” ដែលបានបាញ់ចូលទៅក្នុងដែនទឹកភាគខាងកើតនៃឧបទ្វីបកូរ៉េ ។ អគ្គលេខាធិការ JCS បានបញ្ជាក់ថា មីស៊ីលបានហោះបានចម្ងាយប្រហែល៣៥០គីឡូម៉ែត្រ ដោយបានបន្ថែមថា ខ្លួនកំពុងធ្វើការវិភាគលើចំណុចជាក់លាក់...
ម៉ូស្គូ៖ កាលពីថ្ងៃពុធ លោក Sergei Ryabkov អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី បានលើកឡើងថា ផែនការឈ្លានពានរបស់អង្គការ NATO សំដៅទៅកាន់ប្រទេសរុស្ស៊ី អាចបង្កើនល្បឿនកំណត់ពេលវេលាសម្រាប់ការអភិវឌ្ឍន៍ និងការដាក់ពង្រាយសក្តានុពលរបស់ទីក្រុងម៉ូស្គូនូវមីស៊ីលដែលបាបាញ់បានរយៈចម្ងាយមធ្យម និងរយៈចម្ងាយខ្លី ។ លោក Ryabkov បានកត់សម្គាល់ថា ការងារស្រាវជ្រាវពាក់ព័ន្ធ និងការត្រៀមរៀបចំសម្រាប់ការអភិវឌ្ឍប្រព័ន្ធមីស៊ីលបែបនេះត្រូវបានប្រកាសកាលពីឆ្នាំមុន ប៉ុន្តែ “ការបង្ហាញនេះគឺជាបង្កើនការឈ្លានពាន” របស់អង្គការ...
HELSINKI៖ អាជ្ញាធរក្នុងតំបន់បានបញ្ជាឱ្យជម្លៀសអ្នកស្រុកចេញពីភូមិ Grindavik និងរមណីយដ្ឋាន Blue Lagoon ដ៏ល្បីល្បាញនៅឧបទ្វីប Reykjanes ដែលស្ថិតនៅភាគនិរតីនៃប្រទេសអ៊ីស្លង់ ក្រោយពីភ្នំភ្លើងនៅក្បែរនោះបានផ្ទុះកាលពីថ្ងៃពុធ ។ ភ្នំភ្លើងស្ថិតនៅភាគខាងជើងនៃភូមិ Grindavik បានចាប់ផ្តើមផ្ទុះនៅមុនម៉ោង១រសៀល ។ ការិយាល័យឧតុនិយមបានបញ្ជាក់ថា ម៉ោងក្នុងស្រុក គឺម៉ោង១១និង០០នាទីម៉ោងសកល ដែលនៅមុនពេលផ្ទុះគឺមានការរញ្ជួយដីជាច្រើនលើក ។ ការិយាល័យខាងលើបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រភពទឹកកម្អែភ្នំភ្លើងបានផុសឡើងដល់កម្ពស់៥០ម៉ែត្រ...
ភ្នំពេញ៖ អ្នកវិភាគ និងមេសហជីពនៅកម្ពុជា បានអះអាងថាគ្រប់បុគ្គលណាក៏ដោយ សុទ្ធតែស្ថិតនៅក្រោមបន្ទាត់ច្បាប់ហើយក្នុងករណីមេសហជីពបានប្រព្រឹត្តខុសច្បាប់ ផ្សំគំនិតលួចទ្រព្យរបស់រោងចក្រ ត្រូវតែអនុវត្តទៅតាមផ្លូវច្បាប់ និងមិនត្រូវយកសិទ្ធិជាមេសហជីពប្រព្រឹត្តទង្វើដែលផ្ទុយពីច្បាប់នោះឡើយ។ការលើកឡើងបែបនេះ បានធ្វើឡើងក្រោយតុលាការខេត្តកំពង់ស្ពឺ បានបើកសវនាជំនុំជម្រះសំណុំរឿងព្រហ្មទណ្ឌលើលោក ជា ចាន់ ប្រធានសហជីពមូលដ្ឋានប្រចាំរោងចក្រ វីងស្តាស៊ូ ខេត្តកំពង់ស្ពឺ នៅសាលាដំបូង ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤។ លោកបណ្ឌិត យង់...
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃព្រហស្បតិ៍ ទី៣០ ខែឧសភា ឆ្នាំ២០២៤នេះ បានជួបពិភាក្សាការងារជាមួយលោកស្រី Jyotsana Varma នាយិកាធនាគារអភិវឌ្ឍន៍អាស៊ី(ADB)ប្រចាំនៅកម្ពុជា។ ក្នុងកិច្ចប្រជុំដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោករដ្ឋមន្ត្រី បានបង្ហាញពីទស្សនៈវិស័យនៃការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់ប្រជាពលរដ្ឋកម្ពុជា និងយុវជនក្រុមគោលដៅមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ១.៥លាននាក់ដែលរាជរដ្ឋាភិបាលអាណត្តិទី៧បានដាក់ចេញជាគោលនយោបាយតាំងពីដើមអាណត្តិ។ បន្ថែមពីនេះលោករដ្ឋមន្ត្រីក៏បានបញ្ជាក់ពីវឌ្ឍនភាពស្តីពីការបណ្តុះបណ្តាលជំនាញដែលក្រសួងបានបណ្តុះបណ្តលដើម្បីធ្វើឱ្យកម្ពុជាមានកម្លាំងពលកម្មដែលពឹងផ្អែកលើជំនាញក្នុងគោលបំណងធានាបាននូវការប្រកួតប្រជែង និងទាក់ទាញវិនិយោគិន...
ភ្នំពេញ ៖ បញ្ជាដ៏ម៉ឺងម៉ាត់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា ឱ្យអាជ្ញាធរគ្រប់រាជធានី ខេត្ត បង្កើនការយកចិត្តទុកដាក់បង្ក្រាបក្រុមក្មេងទំនើងនៅគ្រប់មូលដ្ឋាន បានធ្វើឱ្យលទ្ធផលនៃកិច្ចប្រតិបត្តិការរបស់កម្លាំងនគរបាលជាតិ នៃក្រសួងមហាផ្ទៃ ដែលបាននិងកំពុងអនុវត្តយ៉ាងសកម្មលើការងារនេះចាប់តាំងពីដើមនីតិកាលទី៧ នៃរដ្ឋសភាមកនោះ កាន់តែមានប្រសិទ្ធភាពខ្ពស់។ លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឱ្យដឹងថា ក្នុងរយៈពេល៧ថ្ងៃ បន្ទាប់ការចេញបញ្ជាដ៏មុតស្រួចរបស់សម្ដេចមហាបវរធិបតី...
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានលើកឡើងថា ស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា) ក្រោយស្ថាបនារួច នឹងអាចដោះស្រាយ ការកកស្ទះចរាចរណ៍ លើកំណាត់ផ្លូវជាតិលេខ១ កាន់តែប្រសើរថែមទៀត ដោយសាររដ្ឋបាលរាជធានីភ្នំពេញ បានសម្រេចបង្កើតផ្លូវមួយខ្សែទៀត តភ្ជាប់ពីផ្លូវជាតិលេខ១ កាត់តាមបុរី ប៉េង ហួត បឹងស្នោរ រហូតដល់គល់ស្ពាននេះតែម្តង ។...
ញ៉ូដេលី៖ ព្យុះស៊ីក្លូន និងគ្រោះបាក់ដីដែលបង្កឡើងដោយជំនន់ទឹកភ្លៀង ដែលបានបង្កឡើង ក្រោយពីព្យុះស៊ីក្លូន Remal បានសម្លាប់មនុស្សយ៉ាងហោចណាស់៣២នាក់ និងជាច្រើននាក់ទៀតបានរងរបួស នៅទូទាំងរដ្ឋ West Bengal របស់ប្រទេសឥណ្ឌា និងរដ្ឋចំនួន៤នៅភាគឦសាន ។ ចំនួនអ្នកស្លាប់នៅក្នុងរដ្ឋ West Bengal ដែលស្ថិតនៅភាគខាងកើតនៃប្រទេសឥណ្ឌា ក្រោយពីព្យុះស៊ីក្លូន Remal បានកើនឡើងដល់៧នាក់ហើយ ។...
ប៉ារីស៖ កាលពីថ្ងៃពុធ លោក Emmanuel Macron ប្រធានាធិបតីបារាំង បានអំពាវនាវឱ្យមាន “កំណែទម្រង់” ពីអាជ្ញាធរប៉ាឡេស្ទីន ដែលជាទស្សនៈនៃការទទួលស្គាល់រដ្ឋប៉ាឡេស្ទីន ។ យោងតាមសេចក្តីប្រកាសព័ត៌មាន ពីសារព័ត៌មាន Elysee លោក Macron បានជួបពិភាក្សាតាមទូរស័ព្ទជាមួយប្រធានាធិបតីប៉ាឡេស្ទីន លោក Mahmoud Abbas ជុំវិញស្ថានភាពនៅតំបន់ហ្គាហ្សា ។...
ភ្នំពេញ៖ អគ្គិសនីកម្ពុជា នឹងដាក់ឲ្យដេញថ្លៃ ជាសាធារណៈដើម្បីផ្គត់ផ្គង់ 115kV & 230kV Overhead Line Air Breaker Switch (ABS) សម្រាប់ប្រើប្រាស់នៅលើខ្សែបញ្ជូន ជូនអង្គភាពខ្សែបញ្ជួន នៃនាយកដ្ឋានបញ្ជូនអគ្គិសនី ។ តាមរយៈសេចក្ដីជូនដំណឹងបានឱ្យដឹងថា អគ្គិសនីកម្ពុជា បានរៀបចំឯកសារសម្រាប់ក្រុមហ៊ុន/សហគ្រាសបំពេញដើម្បីចូលរួមដេញថ្លៃ និងមានដាក់លក់នៅ អង្គភាពលទ្ធកម្មអគ្គិសនីកម្ពុជា...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT បាតុករគាំទ្រប៉ាឡេស្ទីន បានដុតជញ្ជាំងស្ថានទូត អ៊ីស្រាអែល ក្នុងទីក្រុងម៉ិកស៊ិក បន្ទាប់ពីមានការប៉ះទង្គិចគ្នា ជាមួយប៉ូលីសកុប្បកម្ម ដែលដាក់ពង្រាយ ដើម្បីរក្សាពួកគេឱ្យនៅឆ្ងាយ ពីទីតាំងនេះក្តី។ មនុស្សប្រហែល ២០០នាក់ បានប្រមូលផ្តុំគ្នានៅខាងក្រៅ បរិវេណក្នុងសង្កាត់ Lomas de Chapultepec កាលពីថ្ងៃអង្គារ...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រភពពីលោកខាងលិច ជាច្រើនបានលើកឡើងពីការព្រួយបារម្ភថា សមាជិកភាពរបស់ទីក្រុងគៀវ នៃប្លុកនេះមិនគួររំពឹងថានឹងចូលរួម ជាមួយណាតូក្នុងរយៈពេលប៉ុន្មាន ខែខាងមុខនេះនោះទេ ។ យោងតាមប្រភពមួយដែលស្និទ្ធនឹងរដ្ឋ បាលរបស់ប្រធានាធិបតី Joe Biden សហរដ្ឋអាមេរិក និងអាល្លឺម៉ង់ ប្រឆាំងនឹងការកំណត់ ពេលវេលា សម្រាប់ការចូលជាសមាជិក របស់អ៊ុយក្រែន មុនកិច្ចប្រជុំកំពូលរបស់អង្គការណាតូ...
ភ្នំពេញ៖ ដោយមើលឃើញពីតម្រូវការ នៃការប្រើប្រាស់បង់អង្គុយនៅតាមទីតាំងសាធារណៈ និងស្ថាប័នរដ្ឋនានា ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ជាក្រុមហ៊ុនដែលបង្កើតឡើង ដោយសហគ្រិនខ្មែរ និងរីកលូតលាស់ នៅក្នុងប្រទេសកម្ពុជា មិនឈរឱបដៃមើលឡើយ គឺក្រុមហ៊ុនបានផលិតបង់អង្គុយចំនួន ១ម៉ឺនបង់ សរុបទឹកប្រាក់អស់ ១លានដុល្លារ សម្រាប់ធ្វើការចែកជូនដោយឥតគិតថ្លៃ។ គិតសរុបមកដល់ពេលនេះ ខ្មែរ ប៊ែវើរីជីស បានចែកបង់អង្គុយចំនួន ៣៨៣បង់ ដល់ទីតាំងសាធារណៈ...
ភ្នំពេញ ៖ ពីវេទិកាអធិបតីនៃពិធីអបអរសាទរខួបលើកទី៧៥ ទិវាកុមារអន្តរជាតិ និងទិវាកុមារកម្ពុជា ១មិថុនា ប្រារព្ធនាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា កុមារត្រូវតែទទួលបានការថែទាំ អប់រំយ៉ាងយកចិត្តទុកដាក់ ទាំងទៅលើផ្នែកចំណេះដឹង ស្មារតី មនសិការស្នេហាជាតិ សីលធម៌នៅក្នុងការរស់នៅ។ បើតាមលោកឧបនាយករដ្ឋមន្ត្រី កុមារ...
ភ្នំពេញ ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក ជាអគ្គនាយកធនាគារ អភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនាំសហការីធនាគារ ARDB ចូលរួមទស្សនកិច្ចសិក្សាការដាំដុះបន្លែសុវត្ថិភាព (Organic Vegetables Farm) ក្នុងខេត្ត ស៊ូផាបូរី ប្រទេសថៃដែលរៀបចំឡើងដោយធនាគារ BAAC នាថ្ងៃទី៣០...
ភ្នំពេញ៖ អគ្គិសនីកម្ពុជា នឹងដាក់ឲ្យដេញថ្លៃជាសាធារណៈដើម្បីផ្គត់ផ្គង់ Relay and Converter ចំនួន ០៧ មុខ (កញ្ចប់លេខ ០២) ជូនការិយាល័យប្រព័ន្ធរ៉ឺឡេការពារ នៃនាយកដ្ឋានបញ្ជូន អគ្គិសនី (ផែនការឆ្នាំ២០២៤) (អាទិភាពទី១) ។ តាមរយៈសេចក្ដីជូនដំណឹង បានឱ្យដឹងថា អគ្គិសនីកម្ពុជា បានរៀបចំឯកសារសម្រាប់ក្រុមហ៊ុន/សហគ្រាសបំពេញដើម្បីចូលរួមដេញថ្លៃ និងមានដាក់លក់នៅ...
ភ្នំពេញ ៖ គណបក្សប្រជាជនកម្ពុជា នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤នេះ បានសម្រេចបង្កើត និងតែងតាំងសមាសភាព គណៈប្រចាំការ នៃគណៈអចិន្ត្រៃយុវជន គណបក្សថ្នាក់កណ្ដាល ចំនួន៩រូប ដោយមានលោក ជ្រុន ថេរ៉ាវ៉ាត ជាប្រធាន ។ បើតាមសេចក្ដីសម្រេច បានបញ្ជាក់ថា គណៈប្រចាំការ នៃគណៈអចិន្ត្រៃយុវជន គណបក្សថ្នាក់កណ្ដាល...