បរទេស៖ អ្នកជំនួញជនជាតិអាមេរិក ដើមកំណើតវៀតណាមម្នាក់ ត្រូវបានព្រះរាជអាជ្ញាវៀតណាម សុំទោសជាសាធារណៈ បន្ទាប់ពីលោកត្រូវបានឃុំខ្លួន ពីរដងពីបទឧក្រិដ្ឋ ដែលលោកមិនបានប្រព្រឹត្ត។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Lam Hong Son អាយុ ៦៨ ឆ្នាំ...
បរទេស៖ ទស្សនាវដ្តី Forbes បានសរសេរកាលពីថ្ងៃចន្ទថា អ៊ុយក្រែនទំនងជាបានបំផ្លើសចំនួនយន្តហោះចម្បាំងរុស្ស៊ី ដែលខ្លួនអះអាងថាបានបាញ់ទម្លាក់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា ទស្សនាវដ្តីធុរកិច្ចអាមេរិក បានវិភាគសេចក្តីថ្លែងការណ៍ដែលធ្វើឡើងដោយមេដឹកនាំអ៊ុយក្រែនលោក វ្ល៉ាឌីមៀ ហ្សេលេនស្គី និងក្រសួងការពារជាតិ ហើយឈានដល់ការសន្និដ្ឋានថា មិនមែនសុទ្ធតែអាចផ្ទៀង ផ្ទាត់ដោយឯករាជ្យបានទេ។ ទីក្រុងគៀវបានអះអាងថា...
កំពត៖ អ្នកឧកញ៉ា សុខ គង់ អគ្គនាយកក្រុមហ៊ុនសូគីម៉ិច អ៊ិនវេសមេន គ្រុប បានមានប្រសាសន៍ថា គិតមកទល់នឹង ពេលនេះ ការវិនិយោគអភិវឌ្ឍន៍ តំបន់ទេសចរណ៍ឧទ្យានជាតិព្រះមុនីវង្ស (បូកគោ) បានចំណាយទុនអស់ប្រហែលពី ៧០០ទៅ ៨០០លានដុល្លារអាមេរិកហើយ ។ អ្នកឧកញ៉ា មានប្រសាសន៍ក្នុងឱកាសជួបសំណេះសំណាល ជាមួយអ្នកសារព័ត៌មានមកពី ៣០ស្ថាប័ន ដែលរៀបចំឡើង...
ព្រឹត្តិការណ៍នេះរៀបចំឡើងដោយអង្គការ INTERKULTUR ដែលជាស្ថាប័ននាំមុខគេលើពិភពលោក ក្នុងព្រឹត្តិការណ៍ ចម្រៀង ជាពួកអន្តរជាតិ សហការជាមួយក្រុមហ៊ុន All Dreams Cambodia និងមានការគាំទ្រ ពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ ក្រសួងព័ត៌មាននិងរដ្ឋបាលរាជធានីភ្នំពេញផងដែរ។ ថ្លែងនៅក្នុងពិធីបើកកម្មវិធីប្រកួត នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ នៅសាលមហោស្រពចតុម្មុខ លោកជំទាវបណ្ឌិត...
ភ្នំពេញ៖ អគ្គិសនីកម្ពុជា នឹងដាក់ឱ្យពិគ្រោះថ្លៃជាសាធារណៈ ស្តីពី ការផ្គត់ផ្គង់ O-Ring Rubber for Power Transformer ចំនួន១០មុខ (កញ្ចប់១៣) (អាទិភាពទី១) ជូនអង្គភាព អនុស្ថានីយ នៃនាយកដ្ឋានបញ្ជូនអគ្គិសនី (ផែនការឆ្នាំ ២០២៤) (លើកទី ២) ។ តាមរយៈសេចក្ដីជូនដំណឹង...
កំពង់ស្ពឺ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានចេញបទបញ្ជាលោក អ៊ូច ភា អភិបាលខេត្តតាកែវ ត្រូវរកឲ្យឃើញក្រុមក្មេងទំនើង ដេញកាប់គ្នាអនាធិបតេយ្យ នៅម្ដុំផ្សារអង្គតាសោម ក្នុងស្រុកត្រាំកក់ ។ កាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ក្រុមក្មេងទំនើង បានប្រដេញវាយគ្នា ប្រដាប់ដោយកាំបិត ពូថៅ...
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី29-05-2024 សភាសម្ព័ន្ធសហជីពជាតិកម្ពុជា NACC បានរៀបចំពិធីប្រគល់និងទទួលអំណោយពី សហជីពទូទាំងប្រទេសចិន ACFTU និងមូលនិធិចិន ដើម្បីសន្តិភាពនិងការអភិវឌ្ឍCFPD ក្នុងនោះមានចានស្រាក់ ចំនួន5000និងដបទឹកក្ដៅ ចំនួន5000 ។ កម្មវិធីនេះ ក៏មានការអញ្ជើញចូលរួមពី លោក Wang Zhiquan អគ្គកុងស៊ុលនៃ ស្ថានទូតចិនប្រចាំកម្ពុជានិង លោកជំទាវ...
កំពង់ស្ពឺ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានថ្លែង ប្រកាសយ៉ាងច្បាស់ៗថា គម្រោងព្រែក ជីកហ្វូណនតេជោ នឹងបើកការដ្ឋានសាងសង់ នៅខែសីហា ឆ្នាំ២០២៤ ខាងមុខនេះហើយ។ សម្តេចធិបតី បានលើកឡើងបែបនេះ នាឱកាសអញ្ជើញ ជាអធិបតីសម្ពោធឆ្លង «ធម្មចេតិយទី១ តម្កល់ព្រះត្រៃបិដក ចម្លាក់ថ្មម៉ាប ១...
បាងកក៖ នៅថ្ងៃពុធនេះ ព្រះរាជអាជ្ញាបានឲ្យដឹងថា លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីថៃ នឹងត្រូវចោទប្រកាន់ពីបទ ប្រមាថព្រះមហាក្សត្រ និង បទឧក្រិដ្ឋកម្មតាមកុំព្យូទ័រ ។ លោក Prayut Phetcharakhun អ្នកនាំពាក្យការិយាល័យ អគ្គមេធាវីបានលើកឡើងថា ការចោទប្រកាន់ ចំពោះលោកថាក់ស៊ីន នឹងត្រូវកំណត់ឡើងវិញនៅថ្ងៃទី១៨ ខែមិថុនា ក្រោយឹពីសំណើសុំពន្យារពេលកាលពីដំបូងរបស់គាត់...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RTទីភ្នាក់ងារស៊ើបការណ៍ សម្ងាត់អ៊ុយក្រែន បានបង្កើនសកម្មភាព របស់ពួកគេនៅតាមព្រំដែនរបស់រុស្ស៊ី ហើយបាននិងកំពុងព្យាយាម ជ្រើសរើសពលរដ្ឋ ក្នុងតំបន់ថែមទៀតផង។ ការអះអាងនេះ ត្រូវបានធ្វើឡើង ដោយអនុប្រធានទីមួយ នៃទីភ្នាក់ងារសន្តិសុខ សហព័ន្ធរុស្ស៊ី (FSB) និងជាប្រធានសេវា ឆ្មាំព្រំដែន របស់ខ្លួន លោកឧត្តមសេនីយ៍ Vladimir...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានគូសបញ្ជាក់ កាលពីថ្ងៃអង្គារថា អ្នកគាំទ្រលោកខាងលិច របស់ទីក្រុងគៀវត្រូវយល់ថា ការវាយប្រហាររយៈចម្ងាយឆ្ងាយ លើទឹកដីរុស្ស៊ីដោយប្រើអាវុធ ដែលពួកគេបានផ្គត់ផ្គង់នឹងតំណាង ឱ្យការកើនឡើងនៃជម្លោះ និងនាំឱ្យមាន ផលវិបាកធ្ងន់ធ្ងរជា បន្តបន្ទាប់ជាមិនខាន ។ ថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅចុងបញ្ចប់...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT រថក្រោះអ៊ីស្រាអែល តាមសេចក្តីរាយការណ៍ បានធ្វើដំណើរចូលទៅ ដល់កណ្តាលក្រុង Rafah ខណៈដែលកងកម្លាំងការពារ អ៊ីស្រាអែល (IDF) បានបន្តប្រតិបត្តិការរបស់ខ្លួន នៅក្នុងទីក្រុងរបស់រដ្ឋប៉ាឡេស្ទីន កាលពីថ្ងៃអង្គារ។ រ៉យទ័របានរាយការណ៍ថា រថពាសដែក អាចត្រូវបានគេមើល ឃើញនៅជិតវិហារឥស្លាម Al Awda ដែលជាកន្លែងសម្គាល់ទីក្រុង...
បរទេស៖ អ៊ុយក្រែន បានទទួលជំនួយយោធាថ្មីជាង ១ ពាន់លានដុល្លារ ពីប្រទេសបែលហ្ស៊ិក ក្នុងកិច្ចព្រមព្រៀងមួយនៅថ្ងៃអង្គារ ដែលរួមមានការផ្តល់ យន្តហោះចម្បាំង F-16 ចំនួន ៣០ គ្រឿង។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយ នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា កិច្ចព្រមព្រៀងនេះ បានកើតឡើងនៅពេល...
កំពង់ស្ពឺ៖សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នាថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤នេះ បានអញ្ជើញសម្ពោធ ឆ្លងសមិទ្ធផលនានា ក្នុងមជ្ឈមណ្ឌលវប្បធម៌ ព្រះពុទ្ធសាសនាកម្ពុជា ។ នៅក្នុងកម្មវិធីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នឹងអញ្ជើញ កាត់ខ្សែបូសម្ពោធ ព្រះធម្មចេតិយទី១ ផ្លូវបេតុង៩ខ្សែ...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អេស្បាញបានប្តេជ្ញាផ្តល់ជំនួយយោធា ដល់អ៊ុយក្រែនក្នុងចំនួន ដ៏ច្រើនសន្ធឹកសន្ធាប់ក្នុងឆ្នាំនេះ ក្រោមកិច្ចព្រមព្រៀងសន្តិសុខថ្មីមួយដែលបានចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រី Pedro Sanchez និងលោក Vladimir Zelensky ក្នុងទីក្រុង Madrid កាលពីថ្ងៃចន្ទ។ អេស្បាញនឹងបញ្ជូនជំនួយយោធា សរុបចំនួន1ពាន់លានអឺរ៉ូឬត្រូវជា១,០៨ពាន់លានដុល្លារ ក្នុងឆ្នាំនេះ ហើយនឹងផ្តល់មូលនិធិបន្ថែម សម្រាប់តម្រូវការផ្សេងទៀត ដូចជាជំនួយមនុស្សធម៌...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ ដល់ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៤ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនី...
ភ្នំពេញ ៖ ក្រោយពីមានការបង្ហោះតាមបណ្តាញសង្គម ក៏ដូចជាបណ្តាញសារព័ត៌មាននានា ពីសកម្មភាព បោះសំរាមចោលចូលទន្លេសាប ដែលនាំឲ្យមានការរិះគន់យ៉ាងខ្លាំង ក្រសួងបរិស្ថាន នៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤នេះ បានថ្កោលទោសផងដែរ។ ដោយក្រសួងអះអាងថា បុគ្គលបោះចោលសំរាមផ្តេសផ្តាសចូលទៅក្នុងទន្លេ ប្រព្រឹត្តល្មើសច្បាប់ ស្ដីពី«ការគ្រប់គ្រងសំរាម សំណល់រឹងនៅទីប្រជុំជន» ដែលរាជរដ្ឋាភិបាលបានប្រកាសដាក់ចេញ កាលពីខែវិច្ឆិកា ឆ្នាំ២០១៥។ ជាមួយគ្នានេះ ក្រសួងបរិស្ថាន...
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅរសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ បានបើកកិច្ចប្រជុំពិនិត្យវឌ្ឍនភាព និងជំរុញផែនការសកម្មភាពនៃយុទ្ធសាស្ត្រស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធឆ្នាំ២០២៣-២០២៨។ ក្នុងកិច្ចប្រជុំដែលបានធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោករដ្ឋមន្ត្រី ហេង...
ភ្នំពេញ ៖ នៅថ្ងៃពុធ ទី២៩ ខែឧសភា ឆ្នាំ២០២៤ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារជាមួយ គណៈប្រតិភូក្រុមហ៊ុន Royal Railway Cambodia (RRC) ដឹកនាំដោយលោក John Guiry នាយកប្រតិបត្តិក្រុមហ៊ុន ដោយមានការចូលរួមពី...
ភ្នំពេញ ៖ នារសៀលថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្តីពីវឌ្ឍនភាពកិច្ចប្រតិបត្តិការចុះសិក្សា និងបោសសម្អាសគ្រាប់ យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវា ដែលលិចក្នុងទន្លេ និងសមុទ្រ ដើម្បីចុះសិក្សានិងដោះស្រាយចំពោះករណីរកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវា ដែលលិចក្នុងទន្លេ និងសមុទ្រ។ កិច្ចប្រជុំនេះមានការចូលរួមពីក្រុមការងារអន្តរក្រសួង ដើម្បីចុះសិក្សា និងដោះស្រាយករណីរកឃើញគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងនាវាលិចក្នុងទន្លេ និងសមុទ្រ ដែលមានសមាសភាពមកពីក្រសួងមហាផ្ទៃ...
ភ្នំពេញ៖ នៅក្នុងបរិការណ៍កាលានុវត្តភាពថ្មី ខាងផ្នែកបច្ចេកវិទ្យាបច្ចុប្បន្ន សង្គមកម្ពុជា បានបោះជំហានឱ្យស្របនឹងការវិវត្តរីកចម្រើនរបស់សង្គម ក្នុងរបត់បរិវត្តកម្មឌីជីថល ប៉ុន្តែនេះក៏ជាពេលដែលយើងចាំបាច់ ត្រូវគ្រប់គ្រងសណ្តាប់ធ្នាប់ក្នុងវិស័យព័ត៌មាន បង្កើនគុណភាព និងប្រសិទ្ធភាពប្រព័ន្ធផ្សព្វផ្សាយ ទាំងប្រព័ន្ធផ្សព្វផ្សាយប្រពៃណីនិងទំនើប ខណៈលើកកម្ពស់ ការពង្រឹងសមត្ថភាពជំនាញរបស់អ្នកសារព័ត៌មាន ដើម្បីចុះយកព័ត៌មាន ផលិត និងផ្សព្វផ្សាយព័ត៌មាន ដោយធានាសុក្រិតភាព តម្លាភាព និងគោរពក្រមសីលធម៌វិជ្ជាជីវៈ សារព័ត៌មានឱ្យបានត្រឹមត្រូវ។ នេះជាការលើកឡើងរបស់ លោក...
ភ្នំពេញ៖ ប្រជាពលរដ្ឋប្រមាណ៤០០នាក់ ដែលជាកម្មករ កម្មការិនី និងប្រជាពលរដ្ឋ ក្នុងខណ្ឌពោធិ៍សែនជ័យ បានទទួលសេវាកម្មកាត់សក់ ដោយមិនគិតថ្លៃ ពីសមាគមមិត្តយើង នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ដែលធ្វើឡើងនៅភូមិព្រៃទា សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ លោក វ៉ា សាវឿន ចៅសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ...
ភ្នំពេញ ៖ លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងបរិស្ថាន បានឲ្យដឹងថា សត្វព្រៃជាច្រើនប្រភេទ ត្រូវបានរកឃើញ នៅតំបន់ទេសភាពភ្នំថ្មកំបោរ ក្នុងភូមិសាស្ដ្រខេត្តបាត់ដំបង ដោយថនិកសត្វប្រភេទ មានដោយកម្រ និងប្រភេទមានដោយបង្គួរ។ សត្វព្រៃជាច្រើនប្រភេទនេះ ត្រូវបានរកឃើញ រួមមាន ៖ សត្វកែះ ឆ្មាដាវ...
ភ្នំពេញ ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា យុវជនតបស្នងគុណ ឪពុក-ម្តាយ តាមរយៈការចេះរកលុយ ជាជាងសុំលុយពី ឪពុក-ម្តាយ។ ការលើកឡើងរបស់ លោករដ្ឋមន្រ្តីបរិស្ថាន ធ្វើឡើងនៅចំពោះមុខសិស្សនិស្សិត នៃសកលវិទ្យាល័យភូមិន្ទភ្នំពេញប្រមាណជាង ២,០០០នាក់ ក្នុងពិធីផ្តល់បាឋកថាស្តីពី «យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន» នាថ្ងៃ២៩ ឧសភា ។...
ភ្នំពេញ ៖ មន្រ្តីជាន់ខ្ពស់នៃរាជបណ្ឌិតសភាកម្ពុជា លោក គិន ភា បានមើលឃើញថា មិនឲ្យធ្វើឲ្យមានបញ្ហាភូមិសាស្រ្តទាំងក្នុងតំបន់ និងពិភពលោកតានតឹងនោះទេ ក្រោយពីសមយុទ្ធនាគមាស លើកទី៦ រវាងកងទ័ពកម្ពុជានិងចិន បានបញ្ចប់កាលពីថ្ងៃ២៧ ឧសភា ។ ការលើកឡើងរបស់លោកនេះ ព្រោះមានមតិក្រុមប្រឆាំងមួយចំនួននិយាយថា សមយុទ្ធនេះត្រូវបានភាគីអាមេរិក តាមដានយកចិត្តទុកដាក់ជាខ្លាំងផងដែរ ។ ដោយអាមេរិកបារម្ភខ្លាចពីឥទ្ធិពលចិន កាន់តែមានបន្ថែមមកលើកម្ពុជា...
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃ២៩ ឧសភា បានទទួលជួបពិភាក្សា ការងារជាមួយ លោក Igor Driesmans ឯកអគ្គរដ្ឋទូត សហភាពអឺរ៉ុបប្រចាំកម្ពុជា ដើម្បីពិភាក្សាអំពីបេសកកម្ម របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អញ្ជើញគោះទ្វារវិនិយោគ នៅសហភាពអឺរ៉ុប។ កិច្ចប្រជុំនាឱកាសនេះត្រូវបានរៀបចំឡើង...
ភ្នំពេញ ៖ បន្ទាប់ពីមានការចោទប្រកាន់មួលបង្កាច់ថា “ក្រុមគ្រួសារសម្តេច ស ខេង កំពុងគ្រប់គ្រងតំណែងធំៗ នៅក្នុងក្រសួងមហាផ្ទៃ” លោក ទូច សុឃៈ អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ បានបដិសេធចោលទាំងស្រុង ដោយលោកអះអាងថា ការចោទប្រកាន់នេះ គ្មានលក្ខណៈវិទ្យាសាស្រ្តទេ ដោយឡើង តាមអារម្មណ៍របស់ខ្លួនប៉ុណ្ណោះ ដើម្បីឆ្លៀតឱកាសកេង ចំណេញនយោបាយ ។...
ភ្នំពេញ៖លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបញ្ជាក់ថា ការផ្លាស់ប្តូររថយន្តដឹកកម្មករនិយោជិត ឱ្យស្របតាមបទដ្ឋានបច្ចេកទេស និងផាសុកភាព គឺជាការគិតគូរ ដែលរាជរដ្ឋាភិបាលនឹងជួយទៅដល់កម្មករ ឱ្យធ្វើដំណើរប្រកបដោយផាសុកភាព និងស្របតាមបទដ្ឋានបច្ចេកទេស ហើយអ្នកប្រកបរបរដឹកជញ្ជូន ក៏នឹងមិនប៉ះពាល់ដល់ចំណូលរបស់ខ្លួនផងដែរ។ ការបញ្ជាក់យ៉ាងដូចនេះ គឺក្នុងពេលដែលលោករដ្ឋមន្ត្រី បានអញ្ជើញបើកសិក្ខាសាលានៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៤ ស្តីពី “ការជំរុញការផ្លាស់ប្តូររថយន្តដឹកកម្មករ...
កាលពីថ្ងៃទី ២៧ ខែឧសភា នៅក្រុងប៉េកាំង ការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិន បានធ្វើកិច្ចប្រជុំសិក្សារៀនសូត្រលើកទី ១៤ ស្តីពីការជំរុញឱកាសការងារ ឱ្យបានពេញលេញ និងប្រកបដោយគុណភាពខ្ពស់ ។ លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្ស កុម្មុយនីស្តចិន បានធ្វើជាអធិបតី និងគូសបញ្ជាក់ថា ការជំរុញឱកាសការងារ...
ភ្នំពេញ ៖ អាជ្ញាធរ បានបញ្ឈប់ការ ប្រកបអាជីវកម្មទូកកាណូតទេសចរណ៍ឈ្មោះ «បុប្ផាអង្គរ» បន្ទាប់ពីម្ចាស់ទូកទទួលស្គាល់កំហុសថា ខ្លួន «ពិតជាបានបោះចោលសំរាម ចូលក្នុងទន្លេ ពិតប្រាកដមែន»។ ការបញ្ឈប់ប្រកបអាជីវកម្មទូកកាណូតទេសចរណ៍ឈ្មោះ «បុប្ផាអង្គរ» នេះ បន្ទាប់ពីមានហ្វេសប៊ុកឈ្មោះ Buntha Chheang បានសរសេរថា «សូមសមត្ថកិច្ចខណ្ឌដូនពេញ ជួយមើលទូកដឹកភ្ញៀវទេសចរមួយនេះ ដឹកសំរាមទៅបោះចោលក្នុងទន្លេ រួចបើកចូលមកខាងវិញ»។...