ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ បានថ្លែងអះអាងច្បាស់ៗថា កម្ពុជាមិនចងសម្ព័ន្ធយោធា ឬចូលក្នុង កិច្ចព្រមព្រៀងយោធាណាមួយ ដែលមិនស្របនឹងអព្យាក្រឹតភាពរបស់ខ្លួនឡើយ ។ ក្នុងពិធីបើកសមយុទ្ធ«នាគមាសឆ្នាំ២០២៤» រវាងកងយោធពលខេមរភូមិន្ទ ជាមួយកងទ័ពរំដោះប្រជាជនចិន នាថ្ងៃ១៦ ឧសភា នាយឧត្តមសេនីយ៍ វង្ស ពិសេន បានមានប្រសាសន៍ថា...
ភ្នំពេញ ៖ ថ្លែងក្នុងពិធីបើកសមយុទ្ធ «នាគមាសឆ្នាំ២០២៤» រវាងកងយោធពលខេមរភូមិន្ទ ជាមួយកងទ័ពរំដោះប្រជាជនចិន នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤នេះ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានបញ្ជាក់ថា សមយុទ្ធនាគមាសបានក្លាយជា និម្មិតរូបនៃកិច្ចសហ ប្រតិបត្តិការដ៏រឹងមាំមិនអាចបំបែកបាន រវាងប្រទេសនិងកងទ័ពទាំងពីរកម្ពុជា-ចិន។ បើតាមនាយឧត្តមសេនីយ៍ វង្ស ពិសេន សមយុទ្ធនាគមាសប្រចាំឆ្នាំ...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យក្រសួងការបរទេសរុស្សីលោកស្រី Maria Zakharova បាននិយាយនៅក្នុងកម្មវិធីពិភាក្សា របស់អ្នកកាសែត Vladimir Soloviev កាលពីល្ងាចថ្ងៃពុធថា រុស្សីសង្ឃឹមថា លោកនាយករដ្ឋមន្ត្រីស្លូវ់ាគី Robert Fico នឹងឆាប់ធូរស្បើយរហ័សឡើងវិញ។ នាយករដ្ឋមន្រ្តីស្លូវ៉ាគីលោកRobert Fico ត្រូវបានគេដឹងថា ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ បន្ទាប់ពីរងរបួសដោយគ្រាប់កាំភ្លើង...
កំពង់ស្ពឺ ៖ លោក ហន ភក្តី អភិបាលរងខេត្ត មានប្រសាសន៍ថា គោលបំណង នៃការបង្កើតជាវេទិកាពិគ្រោះពិភាក្សា រវាងរាជរដ្ឋាភិបាលជាមួយ និងរដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីរួមគ្នា វាយតម្លៃអំពីវឌ្ឍនភាព បញ្ហាប្រឈម កំណត់ដំណោះស្រាយ និងការដាក់ ចេញនូវការតម្រង់ទិស ផ្នែកគោលនយោបាយ សម្រាប់សម្រួចការ អនុវត្តកម្មវិធីកំណែ ទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ...
បរទេស ៖ រដ្ឋមន្ត្រីក្រសួងការពារជាតិអង់គ្លេស លោក Grant Shapps បាននិយាយថា ការដាក់កងទ័ព របស់អង់គ្លេស ឬណាតូផ្សេងទៀត នៅលើមូលដ្ឋានក្នុងប្រទេស អ៊ុយក្រែន នឹងមិនសមហេតុផលទេ ប៉ុន្តែមានមធ្យោបាយផ្សេងទៀត ក្នុងការជួយទីក្រុងគៀវ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា មន្ត្រីមួយចំនួននៅក្នុងទីក្រុងគៀវ...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាបានលើកឡើងបែបឆ្ងល់ ទៅជនបរទេសជាពិសេសជនជាតិខ្មែរប្រឆាំងគម្រោងព្រែកជីកហ្វូណនតេជោ មានបំណងអ្វីឲ្យពិតប្រាកដ? ។ ព្រោះសម្តេចថាបានអះអាងថា នៅពេលធ្វើព្រែកជីកនេះរួចហើយ នឹងផ្តល់ផលចំណេញយ៉ាងច្រើនដល់កម្ពុជា លើការដឹកជញ្ជូនដោយមិនចាំបាច់ ពឹងពាក់លើប្រទេសវៀតណាមទៀតដែលត្រូវឆ្លងកាត់។ ជនជាតិខ្មែរដែលសម្តេចសំដៅ ដល់នោះទោះបីជា មិនបញ្ចេញចំឈ្មោះក៏ដោយ ក៏គ្រប់គ្នាដឹងថា ជាលោកសម រង្ស៊ីដែរ ព្រោះជាញឹកញាប់លោក សម...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានអះអាងថា នៅពេលគម្រោងព្រែកជីកជីកហ្វូណនតេជោនេះ កសាងរួចពេលណានោះ ក៏អាចនឹងមានតំបន់ទេសចរណ៍ នៅតាមដងព្រឹកនេះដែរ ដោយបង្កើនចំណូលដល់ប្រជាពលរដ្ឋ៕
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថាប្រធានាធិបតីរុស្ស៊ី លោក Vladimir Putinបានធ្វើដំណើរទៅដល់ទីក្រុងប៉េកាំង សម្រាប់ដំណើរទស្សនកិច្ច លើកដំបូងរបស់គាត់ នៅក្រៅប្រទេស ចាប់តាំងពីការបោះឆ្នោតឡើងវិញ។ ប្រភពដដែលបានសរសេរទៀតថា ដំណើរទស្សនកិច្ចរយៈពេលពីរថ្ងៃលើកនេះ ធ្វើឡើងនៅចំខួបលើកទី៧៥ នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ នឹងមានជំនួបជាមួយប្រធានាធិបតីចិន Xi Jinping ផងដែរ។ យោងតាមការតាមដានជាមុននៃ ដំណើរទស្សនកិច្ចដែលផ្តល់ ដោយជំនួយការប្រធានាធិបតី...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky បានពន្យារពេលដំណើរទស្សនកិច្ចបរទេស ដែលគ្រោងធ្វើនៅចុងសប្តាហ៍នេះ នេះបើតាមការប្រកាសរបស់ លេខាធិការសារព័ត៌មានរបស់លោកដោយ ការអត្ថាធិប្បាយរបស់លោកកើត មានចំពេលមានការវាយលុក របស់រុស្សីនៅព្រំដែនតំបន់ Kharkov។ សេចក្តីថ្លែងការណ៍នេះត្រូវបានធ្វើឡើង កាលពីថ្ងៃពុធដោយលោក Sergey Nikiforov ដែលបានសរសេរនៅលើទំព័រហ្វេសប៊ុក របស់គាត់ថាមេដឹកនាំអ៊ុយក្រែនថា៖ បានណែនាំថាព្រឹត្តិការណ៍អន្តរជាតិទាំងអស់...
ភ្នំពេញ ៖ សម្តេចតេជោហ៊ុន សែន ប្រធានព្រឹទ្ធសភា បានឆ្លើយតបទៅមនុស្សមួយចំនួន ដែលមានក្តីបារម្ភថា គម្រៅងព្រែកជីកហ្វូណនតេជោ នឹងធ្វើឲ្យបាត់បង់ទឹក៥០ភាគរយនោះគឺមិនត្រឹមត្រូវ ព្រោះកម្ពុជា មិនបណ្តោយឲ្យទឹកសាប ហូរចូលទៅទឹកសមុទ្រនោះទេ ហើយក៏មិនឲ្យទឹកសមុទ្រហូរ ចូលទឹកសាបនោះដែរ ។ សម្តេចគូសបញ្ជក់ថា “កម្ពុជាមិនល្ងង់សុខៗ ទៅទាញទឹកប្រៃបំផ្លាញទឹកសាបនោះទេ”៕
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៅពេលកសាងព្រែកជីកហ្វូណនតេជោ រួចរាល់ហើយ នឹងផ្តល់ផលចំណេញយ៉ាងធំធេងសម្រាប់ វិស័យដឹកជញ្ជូនរបស់កម្ពុជា ដែលចំណេញដល់សេដ្ឋកិច្ចជាតិ។ ជាមួយគ្នានេះដែរ សម្តេចថា ក៏នឹងទាក់ទាញអ្នកវិនិយោគបរទេស បានច្រើនផងដែរ៕
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ជម្រុញសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ឲ្យបើកការដ្ឋានសាងសងព្រែកជីកហ្វូណនតេជោឲ្យបានឆាប់រហ័ស កុំពន្យាពេលទៀត។ បើតាមគម្រោងព្រែកជីកនេះ នឹងបើកការសាងសង់នៅចុងឆ្នាំ២០២៤ ឬដើមឆ្នាំ២០២៥៕
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រទេសរុស្ស៊ីបានឃើញការកើនឡើង នៃទេសចរណ៍បរទេស នៅក្នុងត្រីមាសទីមួយនៃឆ្នាំ២០២៤ ជាមួយនឹងការមកដល់ជិត ២១៩០០០នាក់ ត្រូវបានកត់ត្រាទុកដោយក្នុងនោះ ភ្ញៀវទេសចរចិនមានចំនួន ជិតពាក់កណ្តាលនៃតួលេខនេះ។ របាយការណ៍នេះបង្ហាញថា ការមកដល់របស់ភ្ញៀវទេសចរបរទេស សរុបមកប្រទេសនេះមានចំនួនច្រើនជាងបីដង ធៀបនឹងរយៈពេលដូចគ្នានៃឆ្នាំមុន។ យោងតាមសមាគមប្រតិបត្តិករទេសចរណ៍ នៃប្រទេសរុស្ស៊ីហៅកាត់ថា ATOR បានឱ្យដឹងថា ពលរដ្ឋចិនមានចំនួនជិត១០ម៉ឺននៃ ការធ្វើដំណើរទាក់ទងនឹង ទេសចរណ៍ក្នុងខែមករាដល់ខែមីនា...
ហ្សាការតា៖ តាមការបញ្ជាក់របស់ក្រុមហ៊ុន Garuda Indonesia បានឲ្យដឹងថា យន្តហោះដឹកមនុស្សចំនួន៤៦៨នាក់ ពីប្រទេសឥណ្ឌូនេស៊ីទៅកាន់ ប្រទេសអារ៉ាប៊ីសាអូឌីត បានធ្វើការចុះចតជាបន្ទាន់កាលពីថ្ងៃពុធ ដោយសារភ្លើងឆេះម៉ាស៊ីន ។ ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌូណេស៊ីបានឲ្យដឹងថា ជើងហោះហើរ Garuda-1105 ឆ្ពោះទៅកាន់ Madinah ដែលដំណើរការដោយយន្តហោះ Boeing 747-400 បានត្រលប់មកអាកាសយានដ្ឋាន ដើមរបស់ខ្លួនវិញនៅក្នុងទីក្រុង Makassar...
ភ្នំពេញ៖ ក្នុងឱកាសថ្លែងសារពិសេស ស្តីពី ព្រែកជីកហ្វូណនតេជោ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានស្នើឲ្យប្រទេសមួយចំនួនបញ្ឈប់ ធ្វើនយោបាយប្រឆាំងចិនទាក់ទង ទៅនឹងគម្រោងព្រែកជីកហ្វូណនតេជោ ក្នុងពេលដែលកម្ពុជាកំពុងមាន ទំនាក់ទំនងល្អជាមួយចិន និងវៀតណាមក៏មានទំនាក់ទំនងល្អ ជាមួយចិនផងដែរ ៕
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានលើកឡើងថា គម្រោងព្រែកជីកហ្វូណនតេជោគឺជាគំនិតផ្តួចផ្តើមដោយកម្ពុជាសុទ្ធសាធ ចិនគ្មានបានដឹងនោះទេ គ្រាន់តែកម្ពុជាបានស្នើឲ្យភាគីចិនគាំទ្រ និងពិភាក្សាជាមួយដើម្បីរកអ្នកមកវិនិយោគប៉ុណ្ណោះ ដូច្នេះអ្នកផ្សាយខុស ពីការពិតបញ្ឈប់ការផ្សាយទៅ៕
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅម៉ោងប្រមាណជា១១និង៣០នាទីព្រឹកថ្ងៃ១៦ ឧសភានេះ បាននិងកំពុងថ្លែងសារពិសេស ស្តីពី ព្រែកជីកហ្វូណនតេជោ ។ ដោយជាកិច្ចចាប់ផ្តើមសម្តេចថា មានពលរដ្ឋយ៉ាងផុសផុលបាននាំគ្នាធ្វើចលនាប្តូររូបប្រូហ្វាល់ហ្វេសប៊ុក និងតេឡេក្រាម ។ បន្តមកសម្តេចបានលើកពីបណ្តាញសារព័ត៌មានមួយចំនួនបំភ្លៃពីគម្រោងព្រែកជីកនេះ និងភាគីវៀតណាមនៅតែបន្តលើកឡើងពីកង្វល់របស់ខ្លួន។ ដោយសម្តេចអះអាងថា មិនបានបំពានទៅលើអ្វីនោះទេ៕
ភ្នំពេញ៖ ប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋចំនួន៤ ចំណុះឲ្យក្រសួងព័ត៌មាន បានត្រៀមខ្លួនជាស្រេច ដោយសហការជាមួយ ក្រុមការងារមជ្ឈមណ្ឌលធនធាន នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា(អ.វ.ត.ក.) ដើម្បីផ្សព្វផ្សាយព្រឹត្តិការណ៍សន្និសីទស្ដីពី «អនាគតកម្ពុជាគ្មាន អំពើប្រល័យពូជសាសន៍ ការពារ និងឆ្លើយតតាមរយៈការអប់រំ និងការថែទាំសុខភាព» ដែលនឹងប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន...
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញនឹងបញ្ចៀសចរាចរជាបណ្តោះអាសន្ន នៅថ្ងៃ១៧ ឧសភា ចាប់ពីម៉ោង៦ព្រឹក ដោយគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ នឹងរៀបចំធ្វើមីទ្ទីងបើកយុទ្ធនាការ ឃោសនាបោះឆ្នោត ជ្រើសរើស ក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខណ្ឌ នីតិកាលទី៤ ឆ្នាំ២០២៤ នៅទីស្នាក់ការមន្ទីរគណៈកម្មាធិការគណបក្ស ប្រជាជនកម្ពុជា រាជធានីភ្នំពេញ ស្ថិតនៅសង្កាត់ អូរបែកក្អម ខណ្ឌសែនសុខ...
គៀវ៖ ក្រុមហ៊ុនថាមពលរដ្ឋរបស់អ៊ុយក្រែន Ukrenergo បានឲ្យដឹងកាលពីថ្ងៃអង្គារថា ខ្លួននឹងណែនាំការរឹតបន្តឹងការផ្គត់ផ្គង់ ថាមពលដល់អ្នកប្រើប្រាស់ឧស្សាហកម្ម និងគ្រួសារនៅទូទាំងប្រទេស ។ កាលវិភាគកំណត់អគ្គិសនីសម្រាប់ឧស្សាហកម្ម និងគ្រួសារនឹងធ្វើឡើងចាប់ពីម៉ោង៩យប់តទៅ ។ ក្រុមហ៊ុនបានឲ្យដឹងនៅក្នុងការ បង្ហោះនៅលើបណ្តាញសង្គម Telegram ដល់ពាក់កណ្តាលអធ្រាត្រថ្ងៃអង្គារ ហើយនៅថ្ងៃពុធនេះ វិធានការសម្រាប់អ្នកប្រើប្រាស់ ឧស្សាហកម្មនឹងចូលជាធរមានពេញម៉ោង ។ ក្រុមហ៊ុន Ukrenergo បានឲ្យដឹងថា...
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួង សុខាភិបាល នៅថ្ងៃ១៥ ឧសភា បានអនុញ្ញាតឲ្យ លោកស្រីវេជ្ជបណ្ឌិត Jaana Marianna Trias តំណាងអង្គការ សុខភាពពិភពលោកប្រចាំកម្ពុជា ជួបប្រជុំពិភាក្សាការងារ តាមប្រព័ន្ធវីដេអូសន្និសីទ ដើម្បីត្រៀមចូលរួមក្នុងមហាសន្និបាត សុខភាពពិភពលោក លើកទី៧៧ នាថ្ងៃទី២៧...
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលនៅថ្ងៃ១៥ ឧសភា បានទទួលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយ លោកCherdkiat Attharkor ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា។ ក្នុងនាមក្រសួងសុខាភិបាល សាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាលថៃ តាមរយៈស្ថានទូតប្រចាំកម្ពុជា ដែលកន្លងមកតែងតែមានទំនាក់ទំនងការទូតដ៏ល្អរវាងកម្ពុជា-ថៃ និងបានចូលរួមគាំទ្រអភិវឌ្ឍន៍ដល់កម្ពុជា រួមទាំងក្រសួងសុខាភិបាល ក្នុងការអភិវឌ្ឍ ប្រព័ន្ធថែទាំសុខភាព ឲ្យកាន់តែមានភាពធន់...
ញ៉ូដេលី៖ ក្រុមមន្ត្រីបានឲ្យដឹងថា សិស្សសាលាចំនួន១០នាក់នៅក្រុង Kanpur នៅរដ្ឋ Uttar Pradesh រដ្ឋភាគខាងជើង នៃប្រទេសឥណ្ឌា បានទទួលការគំរាមកំហែង ដោយគ្រាប់បែកនៅថ្ងៃពុធនេះ ដោយជំរុញឲ្យរដ្ឋបាលសាលា ធ្វើការជម្លៀសកូនសិស្ស និងទូរស័ព្ទទៅប៉ូលិស ។ ប៉ូលិសបានទៅដល់ ដោយបានធ្វើការដាក់ពង្រាយ ក្រុមដោះគ្រាប់បែកជាច្រើន និងស្វែងរកនៅក្នុងសាលានា ពេលឥឡូវនេះមិនមានធ្វីដែលជា ការសង្ស័យត្រូវបានរកឃើញនោះទេ ហើយប៉ូលិសជឿជាក់ថា...
កាប៊ុល៖ អង្គការសង្គ្រោះកុមារពិភពលោក បានឲ្យដឹងកាលពីថ្ងៃចន្ទថា កុមារប្រមាណ ៤០.០០០នាក់ បានបាត់បង់ផ្ទះសម្បែងរស់នៅ របស់ពួកគេនៅខេត្ត Baghlan ភាគខាងជើងនៃប្រទេសអាហ្វហ្គានីស្ថាន ដោយសារភ្លៀងធ្លាក់ចុះយ៉ាងគំហុគ និងបង្កជាគ្រោះទឹកជំនន់ភ្លាមៗនៅក្នុងខេត្ត និងក្នុងតំបន់ផ្សេងៗទៀតកាលពីថ្ងៃសុក្រ ។ លោក Arshad Malik នាយកប្រចាំប្រទេសនៃអង្គការ ជួយសង្គ្រោះនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន បានឲ្យដឹងថា “កុមារ មានការភ័យខ្លាច ។...
SANAA៖ យោងតាមទូរទស្សន៍ Houthi-run al-Masirah បានផ្សព្វផ្សាយឲ្យដឹងថា កាលពីថ្ងៃអង្គារ យន្តហោះចម្បាំងរបស់សម្ព័ន្ធ កងទ័ពជើងទឹកអាមេរិក និងចក្រភពអង់គ្លេស បានបើកការវាយប្រហារតាមផ្លូវអាកាសចំនួន ៤ដង ទៅលើអាកាសយានដ្ឋាននៃ ទីក្រុងកំពង់ផែសមុទ្រក្រហម Hodeidah របស់ប្រទេសយេមែនដែលស្ថិតនៅ ក្រោមការគ្រប់គ្រងរបស់ក្រុមឧទ្ធាម ហួធី (Houthi) ។ ទូរទស្សន៍របស់ក្រុម ហួធី មិនបានផ្តល់ព័ត៌មានលម្អិតបន្ថែមនោះទេ...
បរទេស៖ ជំនួយការសភាបីនាក់បាននិយាយនៅថ្ងៃអង្គារថា រដ្ឋបាលលោក Biden បានប្រាប់សមាជិកសភាសំខាន់ៗថា ខ្លួនកំពុងបញ្ជូនកញ្ចប់ថ្មី ដែលមានទឹកប្រាក់ជាង ១ពាន់លានដុល្លារជាអាវុធ និងគ្រាប់រំសេវដល់អ៊ីស្រាអែល។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថាវវាជាការដឹកជញ្ជូនអាវុធ លើកដំបូងទៅកាន់ប្រទេសអ៊ីស្រាអែល ដែលត្រូវបានប្រកាសដោយរដ្ឋបាលអាមេរិក ចាប់តាំងពីវាបានដាក់ការ ផ្ទេរអាវុធមួយផ្សេងទៀត – ដែលមានគ្រាប់បែកចំនួន ៣.៥០០គ្រាប់...
បរទេស៖ និស្សិតចិនម្នាក់ដែលរៀននៅប្រទេសអូស្ត្រាលី ត្រូវបានជួយសង្គ្រោះ បន្ទាប់ពីក្រុមក្មេងទំនើង បានបោកបញ្ឆោតនាងឱ្យទៅប្រទេសថៃ ហើយបានគំរាមគ្រួសារនាង យកលុយជាងមួយលានដុល្លារថែមទៀត។ យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា ក្រុមបុរសដែលល្បួងនាងទៅប្រទេសថៃ គឺបានទារប្រាក់ចំនួន ៨ លានយន់ (១,១ លានដុល្លារ) ហើយបានគំរាមបញ្ចេញរូប អាសអាភាសរបស់នាង...
ភ្នំពេញ ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា ការរួមសាមគ្គីគ្នា ដើរតួនាទីតួនាទីសំខាន់ក្នុងការអភិវឌ្ឍសង្គម ដូចគ្នាក្នុងការផ្សព្វផ្សាយព័ត៌មាន ដែលមានភាពប្រាកដនិយម បម្រើឲ្យឧត្តមប្រយោជន៍នៃសង្គមជាតិកម្ពុជា ជាពិសេសក្នុងវិស័យបរិស្ថាន និងធនធានធម្មជាតិ។ លោកបណ្ឌិតថ្លែងបែបនេះ ក្នុងឱកាសទទួលជួបជាមួយ យុវជននៃបណ្តាញអង្គការ សមាគម ជាង២០ ស្ថាប័នផ្សេងគ្នា ដឹកនាំដោយ លោក...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានសម្រេចតែងតាំងសមាស ភាពគណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយ ដែលបង្កគ្រោះថ្នាក់មាន ហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គម។ សូមបញ្ជាក់ថា គណៈកម្មការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយនេះ មានលោក នៅ លក្ខណា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាប្រធាន, នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការ...
ភ្នំពេញ ៖ ក្រសួងធនធាន និងឧតុនិយម បានឲ្យដឹងថា ចាប់ពីថ្ងៃទី១៦-១៨ ឧសភា តំបន់មួយចំនួននឹងបន្តមានភ្លៀងធ្លាក់ ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់គ្របដណ្ដប់ លើផ្ទៃដី ពី១៥ទៅ២៥%។ តាមរយៈសេចក្ដីជូនដំណឹង ក្រសួងធបានឲ្យដឹងទៀតថា សម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្រថៃ កម្ពុជា ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។ ស្ថានភាពបែបនេះនឹងធ្វើតំបន់វាលទំនាប ចាប់ពីថ្ងៃ១៦-១៨ ឧសភា...