ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល និងមន្ត្រីរាជការទាំងអស់ បានផ្ញើសារលិខិតថ្វាយព្រះពរ ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា ក្នុងព្រះរាជវរោកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មគម្រប់ព្រះជន្មាយុ ៧១ យាងចូល ៧២ ព្រះវស្សា។ ដែលប្រព្រឹត្តទៅនៅថ្ងៃអង្គារ ៧កើត ខែពិសាខ ឆ្នាំរោង...
ភ្នំពេញ ៖ អគ្គនាយកដ្ឋានអប់រំ បណ្ដុះបណ្ដាលបច្ចេកទេសវិជ្ជាជីវៈ នៃក្រសួងការងារ និងបណ្ដុះបណ្ដាល និងវិជ្ជាជីវៈ បានបង្ហាញ ពីឱកាសសិក្សាជំនាញ បច្ចេកទេសដល់ពលការិនីចំនួន ២៤នាក់ ដែលទើបត្រឡប់មក ពីប្រទេសអារ៉ាប៊ីសាអូឌីត។ ការផ្សព្វផ្សាយឱកាសសិក្សា ជំនាញបច្ចេកទេស ដល់ពលការិនីនេះ ក្នុងគោលបំណងឲ្យពលការិនី មានជំនាញមួយពិតប្រាដក មានការងារធ្វើ មានចំណូលសមរម្យ សម្រាប់ទ្រទ្រង់ជីវភាពគ្រួសារ។ នៅថ្ងៃទី១២...
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបង្ហាញការស្វាគមន៍ជូនដល់ក្រុមហ៊ុនកូរ៉េ និងវិនិយោគិនទាំងអស់ ចំពោះគម្រោងវិនិយោគ លើការទាញយក ថាមពលអគ្គិសនី តាមរយៈការកែច្នៃសំរាមនៅកម្ពុជា។ លោក ស៊ុន ចាន់ថុល បានលើកឡើងបែបនេះ នាឱកាសទទួលជួបពិភាក្សាការងារ ជាមួយគណៈប្រតិភូក្រុមហ៊ុនកូរ៉េ HYUCKJIN ENERGY...
ភ្នំពេញ ៖ ដើម្បីជាការបង្ហាញ នូវឆន្ទៈនៃការគាំទ្រ សហគមន៍ក្នុងឪកាសអបអរ ទិវាអ្នកម្តាយនេះ Marum Estate និង Angkor Art Gallery មានមោទនភាពក្នុងការរៀបចំកម្មវិធី “Save Mommy” ឫ “គាំទ្រមាតា” ដែលជាការតាំងពិព័ណ៌ ស្នាដៃសិល្បៈសប្បុរសធម៌ ក្នុងគោលបំណងលើកកម្ពស់ ដល់ស្ត្រីតាមរយៈស្នាដៃសិល្បៈ និងផ្តល់ការគាំទ្រ...
ភ្នំពេញ ៖ កុមារអាយុ១១ ឆ្នាំម្នាក់មកពីខេត្តស្វាយរៀង បានជួបគ្រោះថ្នាក់ចរាចរណ៍ ដោយរងរបួសធ្ងន់ធ្ងរបន្ទាប់ពីប៉ះទង្គិចជាមួយ ធាងត្នោបណ្តាលឲ្យដាច់សរសៃឈាមវែន នៅតំបន់បំពង់ក ធ្វើឲ្យហូរឈាមអស់ស្ទើរតែខ្សោះអស់ពីខ្លួន និងប្រឈមនឹងបាត់បង់ជីវិតនោះ ត្រូវបានជួយសង្រ្គោះបានហើយ ដោយក្រុមគ្រូពេទ្យគន្ធបុប្ផា។ បើតាមហ្វេសប៊ុកមូលនិធីគន្ធបុប្ផាកម្ពុជា នាថ្ងៃទី១៣ ឧសភានេះ បានបញ្ជាក់បន្តថា បន្ទាប់ពីបានបញ្ជូនមកដល់មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ កុមារមកពីខេត្តស្វាយរៀងរូបនេះ ត្រូវបានបញ្ជូលឈាម និងវះកាត់តសសៃឈាមភ្លាមៗ ដោយក្រុមគ្រូពេទ្យឯកទេសវះកាត់បេះដូង និងបានធ្វើឲ្យកុមាររូបនេះ...
ភ្នំពេញ ៖ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានថ្លែងថា ស្រ្តីមានលក្ខណៈសម្បត្តិ សមស្របជាច្រើន ក្នុងការបំពេញ បេសកកម្មការទូត ដែលនាំមកនូវផលប្រយោជន៍ ជូនប្រទេសជាតិ និងប្រជាជន ។ សម្តេចលើកឡើងបែបនេះ នៅថ្ងៃ១៣ ឧសភា នាឱកាសអនុញ្ញាត ឲ្យលោកស្រី ទួត បញ្ញា...
ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងារជាមួយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤ លោក ពីង គិតនីកន (Ping M. Kitnikone) អគ្គរដ្ឋទូតកាណាដាប្រចាំកម្ពុជា បានពេញចិត្តចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងកាណាដា-កម្ពុជា។ ក្នុងឱកាសជំនួប លោកស្រីអគ្គរដ្ឋទូត បានបញ្ជាក់ពីការពេញចិត្តចំពោះទំនាក់ទំនងការទូតជាប្រវត្តិសាស្រ្ត...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងលោក Obaid Saeed Obaid Bintaresh Aldhaheri ឯកអគ្គរាជទូតអេមីរ៉ាតអារ៉ាប់រួម ប្រចាំកម្ពុជា បានបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម វិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន កសិកម្ម ថាមពល និងទេសចរណ៍។ ភាគីទាំងពីរ...
ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងមន្ត្រីក្រោមឱវាទ ចំណុះឲ្យរដ្ឋបាលរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤នេះ បានជួបជុំគ្នា ដើម្បីប្រកាសគាំទ្រ យ៉ាងពេញទំហឹង ចំពោះគម្រោងជាប្រវត្តិសាស្ត្រ “ព្រែកជីកហ្វូណន-តេជោ” ដែលផ្តល់អត្ថប្រយោជន៍ ធំធេង ចំពោះជាតិនិងប្រជាពលរដ្ឋខ្មែរ ទាំងមូល។ ការជួបជុំគ្នានេះ ដឹកនាំដោយលោក...
ភ្នំពេញ ៖ លោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក គោរពថ្វាយ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា ក្នុងឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្មវស្សា គម្រប់៧១ព្រះវស្សា យាងចូល៧២ព្រះវស្សា ៕
ភ្នំពេញ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន គូសបញ្ជាក់ថា ក្រសួងព័ត៌មាន បន្តចូលរួមធ្វើឱ្យសម្រេចបាននូវសិទ្ធិជាមូលដ្ឋានទាំង៤ របស់កុមារ ក្នុងបុព្វហេតុបង្កើតធនធានមនុស្សប្រកបដោយចំណេះដឹង មានសុជីវធម៌ គុណធម៌ ចរិយាធម៌ និងសីលធម៌ ។ នេះជាការថ្លែងបញ្ជាក់របស់ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកស្រី ទុយ...
វ៉ាស៊ីនតោន ៖ អ្នកជំនាញបានព្រមាន ជាយូរមកហើយអំពីការគំរាមកំហែង ដែលបង្កឡើង ដោយបញ្ញាសិប្បនិម្មិត “AI” ដោយកំពុងធ្វើសកម្មភាព បោកបញ្ឆោតមនុស្សជាតិ ប៉ុន្តែឯកសារស្រាវជ្រាវថ្មីមួយ បានបង្ហាញថា វាកំពុងកើតឡើង រួចហើយនាពេលបច្ចុប្បន្ននេះ ។ ក្រុមអ្នកវិទ្យាសាស្ត្រ បានជជែកវែកញែក នៅលើទស្សនាវដ្តី Patterns ថា ប្រព័ន្ធ AI បច្ចុប្បន្ន...
ភ្នំពេញ៖ ក្រោយពីព្រះចៅស៊ុលតង់ ហាជី ហាសសាណាល់ បុលគីយ៉ាស់ ព្រះមហាក្សត្រប្រទេសព្រុយ បានបំពេញទស្សនកិច្ចនៅកម្ពុជា កាលពីថ្ងៃ៣០ មេសារួចមក ព្រះចៅស៊ុលតង់ ក៏បានអញ្ជើញសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ទៅបំពេញទស្សនកិច្ចនៅប្រទេសព្រះអង្គម្តងវិញ ដើម្បីពង្រឹងបន្ថែមទៀតចំណងមិត្តភាព ដ៏យូរអង្វែងរវាងប្រជាជន និងប្រទេសទាំងពីរ។ បើយោងតាមសារលិខិតរបស់ព្រះចៅស៊ុលតង់ ផ្ញើជូនសម្ដេចតេជោ នាថ្ងៃ១ ឧសភា...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងការពារជាតិរុស្ស៊ី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអាទិត្យថាទីក្រុងគៀវ បានធ្វើការវាយប្រហារភេរវកម្ម ឆ្លងព្រំដែនលើអគារលំនៅដ្ឋាន នៅក្នុងទីក្រុង Belgorod របស់រុស្ស៊ីដោយប្រើមីស៊ីលផ្លោង Tochka-U ។ ក្រសួងបានរាយការណ៍ថា រដ្ឋធានីនៃតំបន់ Belgorod ត្រូវបានគេកំណត់គោលដៅដោយមីស៊ីលផ្លោង Tochka-U និងគ្រាប់រ៉ុក្កែតពី Olkha និងគ្រាប់រ៉ុក្កែត Vampire...
ភ្នំពេញ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ នៅវេលាម៉ោងជាង១១ថ្ងៃត្រង់ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ បានបញ្ជូនអូប័រពេទ្យ របស់ក្រុមហ៊ុន GTVC ទៅទទួលស្រ្តីមួយរូប ជាប្រជាពលរដ្ឋ ក្នុងក្រុងកោះរ៉ុង ដែលមានបញ្ហាសម្ពាធឈាមឡើងខ្ពស់ យកមកខេត្តព្រះសីហនុ ដើម្បីសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យ។ អ្នកឧកញ៉ា ទៀ...
រូបថតដែលថតនៅខែមីនា ឆ្នាំ១៩៩៩ បានកត់ត្រានូវរឿងរ៉ាវ អំពីការបន្តវេប្រពៃណីគ្រួសារ លោកស្រីQi Xin អ្នកម្តាយរបស់លោកXi Jinpingធ្លាប់បានចម្លងបាវចនារបស់មន្ត្រីមួយ ដែលបានបន្សល់ទុកតាំងពីរជ្ជកាលMing គឺ៖ ថ្នាក់ក្រោមកោតខ្លាចខ្ញុំមិនមែន ដោយសារតែខ្ញុំតឹងរ៉ឹងនោះទេ ប៉ុន្តែដោយសារតែខ្ញុំស្អាតស្អំ, ប្រជាជនទុកចិត្តខ្ញុំ មិនមែនដោយសារខ្ញុំពូកែទេ តែដោយសារខ្ញុំធ្វើការដោយយុត្តិធម៌។ បើអ្នកយុត្តិធម៌ ប្រជជនមិនហ៊ានបោកទេ បើអ្នកស្អាតស្អំ ថ្នាក់ក្រោមមិនហ៊ានមើលងាយទេ។ ធ្វើការដោយយុត្តិធម៌ ទើបអាចដឹងត្រូវដឹងខុស...
ភ្នំពេញ៖ ក្នុងរយៈពេល៦ថ្ងៃ ចាប់ពីថ្ងៃទី៥-១១ ឧសភា មន្ត្រីទទួលបន្ទុកសេវាអត្តសញ្ញាណកម្ម ទូទាំងប្រទេស បានបន្តបំពេញតួនាទី និងភារកិច្ចផ្ដល់សេវាជូន ប្រជាពលរដ្ឋយ៉ាងសកម្មជាប្រក្រតី ក្នុងនោះមានអត្តសញ្ញាណបណ្ណ សញ្ជាតិខ្មែរសរុបចំនួន ៧ ៩០៣សន្លឹកទៀតហើយ ដែលត្រូវបានផ្ដល់ជូនប្រជាពលរដ្ឋ ដោយឥតគិតថ្លៃនៅទូទាំងប្រទេស។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ បើតាមអ្នកនាំពាក្យរងក្រសួងមហាផ្ទៃ នៅថ្ងៃ៥ ឧសភា...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីបារាំង លោក Emmanuel Macron បាននិយាយថា ខណៈពេលដែលទីក្រុងប៉ារីស ស្វែងរកការបញ្ចៀសការជាប់ពាក់ព័ន្ធ ដោយផ្ទាល់នៅក្នុងជម្លោះអ៊ុយក្រែន ការធ្វើអន្តរាគមន៍ប្រហែលជាចាំបាច់ ដើម្បីរារាំងប្រទេសរុស្ស៊ី ពីការឈានទៅមុខលឿនពេក។ លោក Macron បាននិយាយនៅក្នុងវីដេអូមួយ ដែលត្រូវបានបង្ហោះនៅលើ X កាលពីថ្ងៃសៅរ៍ដោយឆ្លើយតបទៅនឹង សំណួរមួយថាតើបារាំង នឹងធ្វើសង្គ្រាមឬយ៉ាងណា...
កំពង់ស្ពឺ៖ យ៉ាងហោចណាស់មាន មនុស្សប្រុសស្រីចំនួន ៥នាក់បានរងរបួសធ្ងន់ស្រាល បន្ទាប់ពីត្រូវរថយន្តបុកម៉ូតូ តាមបណ្តោយផ្លូវជាតិលេខ៤ ចន្លោះបង្គលគីឡូម៉ែត្រ ( ៥៥-៥៦ ) ត្រង់ចំណុចភូមិឡ ឃុំកាហែង ស្រុកសំរោងទង ខេត្ដកំពង់ស្ពឺ កាលពីវេលាម៉ោង ៦ព្រឹកថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៤។ សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា មុនកើតហេតុគេឃើញរថយន្ដមូយគ្រឿងម៉ាក SHACMAN ពណ៌ស-បៃតង...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋកូរ៉េរយៈពេល៥ថ្ងៃ ពីថ្ងៃទី១៥-១៩ឧសភា តបតាមការអញ្ជើញរបស់ លោក យួន សកយ៉ល (Yoon Suk Yeol) ប្រធានាធិបតីកូរ៉េ។ យោងតាមសេចក្ដីប្រកាស ព័ត៌មានក្រសួងការបរទេស នៅថ្ងៃទី១៣ ឧសភា នេះបានឲ្យដឹងថា...
នាថ្ងៃសៅរ៍ ទី២៧ ខែមេសា ឆ្នាំ២០២៤ វេលាម៉ោង ៨:០០នាទីព្រឹក នៅផ្សារទំនើប អ៉ីអនលភ្នំពេញ កម្មវិធី “យោគៈ និងសមាធិ ដើម្បីបង្កើនគុណភាពជីវិត លើកទី៤” ដែលជាកម្មវិធីមួយដ៏ប្រពៃ រៀបចំឡើងដោយសភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា~សាខាទួលគោក ត្រូវបានប្រារព្ធឡើងយ៉ាងអធិកអធម ក្រោមការចូលរូមពីក្រុមប្រឹក្សាភិបាលសភាយុវពាណិជ្ជករកម្ពុជា ទាំងថ្នាក់ជាតិនិងថ្នាក់តំបន់ ព្រមជាមួយនឹងវត្តមានដ៏មានតម្លៃពី ដៃគូរសហការ ម្ចាស់អាជីវកម្ម សាធារណៈជន...
កំពង់ស្ពឺ ៖ នាយប៉ុស្តិ៍រដ្ឋបាលឃុំនិទាន រងរបួសធ្ងន់ បន្ទាប់ពីបុរសជាជនជាតិថៃម្នាក់ ព្យាយាមបើកបរម៉ូតូគេចវេស ចេញពីកន្លែងត្រួតពិនិត្យ នៅត្រង់ចំណុច ភូមិក្រសាំងតាគង់ ឃុំនិទាន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង ១០យប់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ ។ លោក វរៈសេនីយ៍ឯក ចន សុភិច អធិការនគរបាលស្រុកបសេដ្ឋ...
ភ្នំពេញ ៖ កម្លាំងជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន (ក៧) ដឹកនាំដោយលោក វរសេនីយ៍ឯក វ័រ វុទ្ធា នាយករងមន្ទីរ និងលោក វរសេនីយ៍ឯក យេង ប៊ុនណា នាយការិយាល័យ សហការជាមួយស្នងការដ្ឋានរាជធានីភ្នំពេញ មានការដឹកនាំ និងសម្របសម្រួលដោយលោក គឹម ហុងសាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាថ្ងៃទី១១...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT សភាជាន់ខ្ពស់ នៃសភារុស្សី បានប្រកាសកាលពីថ្ងៃអាទិត្យថា រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavro ត្រូវបានគេរំពឹងថានឹងបន្ត នៅក្នុង តួនាទីរបស់គាត់ បន្ទាប់ពីការរុះរើរដ្ឋាភិបាល ដែលមាន អាណត្តិដោយលោក Vladimir Putin ចូលកាន់តំណែង ជាប្រធានាធិបតីសាជាថ្មី នាពេលកន្លងមក។ លោក...
បរទេស ៖ យោងតាមការចេញ ផ្សាយរបស់សារព័ត៌មាន Business Insider (BI) បានរាយការណ៍កាលពីថ្ងៃសៅរ៍ថា កងទ័ពអាកាសអ៊ុយក្រែន កំពុងព្យាយាម អនុវត្តយុទ្ធសាស្ត្រ របស់អាមេរិកដែលមាន អាយុកាលរាប់ទសវត្សរ៍ ដើម្បីបន្សាបប្រព័ន្ធការពារដែនអាកាស របស់រុស្ស៊ីនៅក្នុងជម្លោះដែលកំពុងបន្ត។ យុទ្ធសាស្ត្រដែលត្រូវបានគេដាក់ ឈ្មោះថា Project Wild Weasel គ្រោងការណ៍ របស់សហរដ្ឋអាមេរិក...
ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក ឌិត ទីណា និងលោក Linkham DOOUANGSAVNH រដ្ឋមន្ត្រីក្រសួងកសិកម្ម និងព្រៃឈើឡាវ បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់-ទទួលសត្វដំរី ដែលជាអំណោយ របស់រដ្ឋាភិបាលឡាវ ថ្វាយព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នៅឧទ្យានសួនសត្វព្រៃការពារ...
ភ្នំពេញ ៖ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញចូលរួមជា អធិបតីក្នុងពិធីបើក «ថ្នាក់អក្សរផ្ចង់ចិន មិត្តភាពកម្ពុជា-ចិន» ។ កម្មវិធីនេះសហការរៀបចំឡើងដោយសាលារៀនជំនាន់ថ្មី វិទ្យាល័យព្រះយុគន្ធរ និងសាលា Step Forward Abroad School ក្រោមការជួយគាំទ្រ...
TEL AIV ៖ ពលរដ្ឋអ៊ីស្រាអ៊ែល រាប់ពាន់នាក់បានដើរដង្ហែរ នៅតាមផ្លូវ កាលពីថ្ងៃសៅរ៍ ដោយទាមទារឱ្យរដ្ឋាភិបាល របស់លោកនាយករដ្ឋមន្រ្តី Benjamin Netanyahu ធ្វើកិច្ចការងារ បន្ថែមទៀត ដើម្បីទទួលបានការដោះលែង ចំណាប់ខ្មាំង ដែលកំពុងត្រូវ បានឃុំខ្លួននៅក្នុងតំបន់ហ្គាហ្សា ស្ទ្រីប ដែលបានចាប់ឃុំខ្លួន ដោយក្រុមសកម្មប្រយុទ្ធហាម៉ាស់ ។គេឃើញសមាជិកគ្រួសារ នៃក្រុមចំណាប់ខ្មាំង...
ភ្នំពេញ ៖ បន្ទាប់ពីការសាកល្បង «យុទ្ធនាការកម្ពុជាស្អាត» នៅឃុំព្រះធាតុ ឃុំមៀន និងឃុំដទៃទៀត ក្នុងស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ បានជោគជ័យហើយនោះ ក្រសួងបរិស្ថាន នឹងប្រកាសចាប់ផ្តើមយុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» ជាផ្លូវការ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤ ខាងមុខនេះតទៅ ។ លោក អ៊ាង...
បរទេស៖យោងតាមការ ចេញផ្សាយរបស់ RT ក្រសួងការបរទេស សហរដ្ឋអាមេរិក បានចេញផ្សាយរបាយការណ៍មួយ ដែលបានរិះគន់ការប្រព្រឹត្ត របស់អ៊ីស្រាអែល ក្នុងសង្គ្រាមរបស់ខ្លួនប្រឆាំងនឹងក្រុមហាម៉ាស់នៅក្នុងតំបន់ហ្គាហ្សា ប៉ុន្តែដោយមិនបាន រកឃើញការរំលោភជាក់លាក់ណាមួយ ដែលតម្រូវឱ្យមានការហាម ឃាត់ជំនួយយោធានោះទេ។ យោធាអ៊ីស្រាអែលកំពុងប្រឈមមុខ នឹងការបង្កើនការត្រួតពិនិត្យជាអន្តរជាតិ នៅពេលដែលប្រតិបត្តិការយោធា របស់ខ្លួននៅតំបន់ហ្គាហ្សាឈាន ចូលដល់ខែទី៨របស់ខ្លួន ដោយបានឆក់យកជីវិតប្រជាជនប៉ាឡេស្ទីនជាង៣៤០០០នាក់ ដែលភាគច្រើន ជាជនស៊ីវិល។ កាលពីខែកុម្ភៈ...