បរទេស៖ បុរសជនជាតិថៃ ៤នាក់ ត្រូវបានចាប់ខ្លួននៅខេត្ត Nong Khai រួមជាមួយនិងថ្នាំញៀនមេតំហ្វេតាមីន ១.៤០០គីឡូក្រាម ដែលត្រូវបានចោទប្រកាន់ថា បានរត់ពន្ធពីប្រទេសឡាវ ដែលរឹបអូសដោយប៉ូលិស និងទាហាននៃកងវរសេនាធំ Ranger កាលពីសប្តាហ៍មុន។ យោងតាមសារព័ត៌មាន The Nation ចេញផ្សាយនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា ថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃសុក្រ...
បរទេស៖ ប្រធានាធិបតីកូឡុំប៊ី លោក Gustavo Petro បានអះអាងកាលពីថ្ងៃសុក្រថា តុលាការឧក្រិដ្ឋកម្មអន្តរជាតិ និងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ត្រូវតែចាត់វិធានការដើម្បីការពារ “អំពើប្រល័យពូជសាសន៍” របស់ប្រជាជនប៉ាឡេស្ទីន នៅទីក្រុង Rafah ដែលមានប្រជាជនរស់នៅយ៉ាងក្រាស់ក្រែល នៅភាគខាងត្បូងតំបន់ហ្គាហ្សា។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា គណៈរដ្ឋមន្ត្រីផ្នែកសង្គ្រាមរបស់អ៊ីស្រាអែលបានអនុម័ត...
គៀវ៖ ក្រុមហ៊ុនថាមពលរដ្ឋរបស់អ៊ុយក្រែន Ukrenergo បានឲ្យដឹងថា ប្រទេសនេះស្ថិតក្នុងការខ្វះខាតអគ្គិសនីយ៉ាងខ្លាំង ដោយសារតែការវាយប្រហារដោយមីស៊ីល និងយន្តហោះដ្រូនរបស់រុស្ស៊ី។ ក្រុមហ៊ុន Ukrenergo បានឲ្យដឹងនៅក្នុងសារបង្ហោះនៅលើ Telegram ថា រោងចក្រថាមពលរបស់ប្រទេសអ៊ុយក្រែន មិនអាចផលិតថាមពលអគ្គិសនីបានដូចមុនពេលការវាយប្រហាររបស់រុស្ស៊ីដែលជាលទ្ធផលនៃការខូចខាតទ្រង់ទ្រាយធំនោះទេ។ ប្រទេសនេះកំពុងអនុវត្តកាលវិភាគកំណត់ថាមពល សម្រាប់អ្នកប្រើប្រាស់ឧស្សាហកម្មចាប់ពីម៉ោង ៦ ល្ងាចតទៅនៅថ្ងៃសុក្រ ដល់ម៉ោង ៧ព្រឹកថ្ងៃសៅរ៍នេះ ដើម្បីទូទាត់ការខ្វះខាតអគ្គិសនីមួយផ្នែក។ ទន្ទឹមនឹងនេះដែរ...
ហ្គាហ្សា៖ ប្រភពក្នុងស្រុកមួយបានឲ្យដឹងថា អ៊ីស្រាអែល បានចាប់ផ្តើមការទម្លាក់គ្រាប់បែកយ៉ាងខ្លាំងក្លាទៅលើទីក្រុងរ៉ាហ្វា ភាគខាងត្បូងបំផុតរបស់ហ្គាហ្សា នៅថ្ងៃសុក្រម្សិលមិញនេះ បន្ទាប់ពីកិច្ចចរចា ស្តីពីបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ដែលធ្វើឡើងនៅទីក្រុងគែរ ប្រទេសអេហ្ស៊ីប បានបរាជ័យកាលពីថ្ងៃព្រហស្បតិ៍។ ចំនួនអ្នកស្លាប់និងរបួសមិនទាន់ត្រូវបានបង្ហាញនៅឡើយទេ ដោយប្រភពបានប្រាប់កាសែតស៊ីនហួក្នុងលក្ខខណ្ឌអនាមិកឲ្យដឹងថា មន្ទីរពេទ្យគុយវ៉ែតក្នុងទីក្រុងរ៉ាហ្វា ត្រូវបានបិទដំណើរការទាំងស្រុង។ ទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិ សម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីននៅតំបន់ជិតបូព៌ា (UNRWA) បានឲ្យដឹងនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមកាលពីថ្ងៃសុក្រថា មនុស្សប្រហែល...
ភ្នំពេញ៖ នាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងជាតំណាងប្រមុខរាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ អញ្ជើញចូលរួមកិច្ចប្រជុំផ្សព្វផ្សាយ បទបញ្ជារបស់ប្រមុខរាជរដ្ឋាភិបាល ស្តីពីការការពារ ទប់ស្តាត់ និងបង្រ្កាបបទល្មើសធនធានធម្មជាតិ នៅទីបញ្ជាការយោធភូមិភាគទី៤ ។ ក្នុងកិច្ចប្រជុំនេះ លោកឧត្តមសេនីយ៍ត្រី ង៉ែត សុវណ្ណអរុណដេត...
ភ្នំពេញ៖ ជាជំនួបដៃដន្យ និងកម្រ ដោយមិនបានព្រៀងទុក កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ នៅសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិកក្រុមហ៊ុន ជីប ម៉ុង បានជួបសំណេះសំណាលពិភាភ្សា ផ្លាស់ប្ដូរយោបល់ ក៏ដូចជាបទពិសោធន៍ នូវភាពជាអ្នកដឹកនាំ ជាមួយ...
ភ្នំពេញ៖ លោក នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ និង លោក វ៉ា ថន អភិបាលខេត្តក្រចេះ បានអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាព នៃដំណើរការសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ និងផ្លូវប្រវែងជាង ៣០គីឡូម៉ែត្រ នៅខេត្តក្រចេះ នារសៀលថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤។ តាមការបញ្ជាក់របស់អ្នកគ្រប់គ្រងគម្រោង បានអោយដឹងថា ដំណើរការសាងសង់...
បរទេស៖ អាហារ និងទឹកដ៏បរិបូរណ៍, កំណើនពាណិជ្ជកម្មបរទេស និងសេដ្ឋកិច្ចរីកចម្រើន ត្រូវបានព្យាករណ៍ក្នុងពិធីច្រត់ព្រះនង្គ័លនៅទីវាល Sanam Luang ក្នុងទីក្រុងបាងកកកាលពីព្រឹកម្សិលមិញ ទី១០ឧសភា។ យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា ពិធីប្រចាំឆ្នាំ ក្រោមព្រះរាជាអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចព្រះមហាក្សត្រី និងព្រះមហាក្សត្រីរបស់ព្រះថៃ គឺជាការចាប់ផ្តើមប្រពៃណីនៃរដូវដាំដុះស្រូវនៅក្នុងប្រទេស។ ពិធីនេះក៏មានការចូលរួមពីលោកនាយករដ្ឋមន្ត្រី...
ម៉ូស្គូ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានចុះហត្ថលេខាលើក្រឹត្យមួយ ដោយតែងតាំងលោក Mikhail Mishustin ជានាយករដ្ឋមន្ត្រីឡើងវិញ នេះបើយោងតាមការិយាល័យសារព័ត៌មាន វិមានក្រឹមឡាំង។ ក្រឹត្យនេះបានឲ្យដឹងថា “ស្របតាមចំណុច ‘a’ នៃមាត្រា ៨៣ នៃរដ្ឋធម្មនុញ្ញនៃសហព័ន្ធរុស្ស៊ីតែងតាំងលោក Mikhail Vladimirovich Mishustin ជាប្រធានរដ្ឋាភិបាលនៃសហព័ន្ធរុស្ស៊ី”...
គៀវ៖ ទីភ្នាក់ងារសារព័ត៌មាន Interfax-Ukraine បានរាយការណ៍ថា លោក Oleksandr Pavliuk មេបញ្ជាការកងទ័ពជើងគោកអ៊ុយក្រែន បានឲ្យដឹងថា ប្រទេសនេះនឹងប្រឈមមុខនឹង “ដំណាក់កាលសំខាន់នៃសង្គ្រាម” ក្នុងរយៈពេលពីរខែខាងមុខ។ លោកបានស្នើថា រុស្ស៊ីនឹងបន្តផ្តោតលើការវាយលុកនៅក្នុងតំបន់ Luhansk និង Donetsk ប៉ុន្តែក៏អាចវាយប្រហារស្រុកភាគឦសាននៃតំបន់ Kharkiv និងតំបន់ Sumy ផងដែរ។...
យូអិន៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិកាលពីថ្ងៃសុក្រ បានអំពាវនាវឱ្យអ្នកស៊ើបអង្កេត ត្រូវបានអនុញ្ញាតឱ្យចូលទៅកាន់ផ្នូរកប់សពដ៏ធំៗ នៅក្នុងតំបន់ហ្គាហ្សាដោយមិនមានការរារាំង។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ សមាជិកក្រុមប្រឹក្សាបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងរបស់ពួកគេ ចំពោះរបាយការណ៍នៃការរកឃើញទីតាំងផ្នូរកប់សពដ៏ធំនៅក្នុង និងជុំវិញកន្លែងវេជ្ជសាស្ត្រ Nasser និង Al Shifa ក្នុងតំបន់ហ្គាហ្សា ដែលជាកន្លែងសាកសពរាប់រយនាក់ រួមទាំងស្ត្រី កុមារ និងមនុស្សចាស់ត្រូវបានកប់។ ពួកគេបានគូសបញ្ជាក់អំពីតម្រូវការនៃការទទួលខុសត្រូវ ចំពោះការរំលោភច្បាប់អន្តរជាតិ និងបានអំពាវនាវឱ្យអ្នកស៊ើបអង្កេត ត្រូវបានអនុញ្ញាតឱ្យចូលទៅកាន់ទីតាំងទាំងអស់នៃផ្នូរកប់សពដ៏ធំនៅតំបន់ហ្គាហ្សា...
ហ្គាហ្សា៖ ប៉ុន្មានថ្ងៃបន្ទាប់ពីកងទ័ពអ៊ីស្រាអែលបានគ្រប់គ្រងច្រកឆ្លងកាត់តំបន់រ៉ាហ្វា ទីភ្នាក់ងារអង្គការសហប្រជាជាតិកាលពីថ្ងៃសុក្រ បានរំលឹកឡើងវិញពីវិបត្តិមនុស្សធម៌ដ៏ធ្ងន់ធ្ងរនៅក្នុងតំបន់ហ្គាហ្សា និងបានសង្កត់ធ្ងន់លើតម្រូវការបន្ទាន់សម្រាប់ជំនួយមនុស្សធម៌។ លោក Volker Turk ប្រធានសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រ ដោយថ្កោលទោសសកម្មភាព ដែលបង្កគ្រោះថ្នាក់ដល់ការចូល និងការចែកចាយជំនួយមនុស្សធម៌ ដែលត្រូវការចាំបាច់យ៉ាងខ្លាំងទៅកាន់តំបន់ហ្គាហ្សា។ លោកបានលើកឡើងថា “ការឆ្លងកាត់ដីមួយចំនួនតូចចូលទៅក្នុងហ្គាហ្សា បម្រើជាខ្សែជីវិត សម្រាប់ការផ្គត់ផ្គង់ស្បៀងអាហារ ថ្នាំពេទ្យ ប្រេងឥន្ធនៈ និងតម្រូវការចាំបាច់ផ្សេងទៀតដែលត្រូវតែអនុញ្ញាតឱ្យទៅដល់ប្រជាជន ដែលអស់សង្ឃឹម...
ហ្គាហ្សាៈ ក្រុមហាម៉ាស់បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួននឹងធ្វើការពិគ្រោះយោបល់ជាមួយមេដឹកនាំនៃបក្សពួកប៉ាឡេស្ទីនផ្សេងទៀត ដើម្បីពិចារណាឡើងវិញ នូវយុទ្ធសាស្ត្រចរចារបស់ខ្លួនក្នុងការឈានដល់បទឈប់បាញ់ ចំពោះជម្លោះអ៊ីស្រាអែល និងប៉ាឡេស្ទីន ដែលកំពុងបន្ត។ សេចក្តីថ្លែងការណ៍បានបន្ថែមថា “ការបដិសេធប្រកបដោយប្រសិទ្ធភាព” របស់អ៊ីស្រាអែល ចំពោះការផ្តល់ជូនបទឈប់បាញ់ បានលុបចោលកិច្ចខិតខំប្រឹងប្រែងទាំងអស់ ដើម្បីឈានដល់បទឈប់បាញ់។ ក្រុមហាម៉ាស់ក៏បានចោទប្រកាន់ភាគីអ៊ីស្រាអែលពីបទ “គេចវេស” កិច្ចព្រមព្រៀងបទឈប់បាញ់ ដោយលើកឡើងពីការពិតដែលថា អ៊ីស្រាអែលបន្តសកម្មភាពយោធានៅទីក្រុងរ៉ាហ្វា របស់ប៉ាឡេស្ទីន និងបានកាន់កាប់ភាគីប៉ាឡេស្ទីននៃច្រកព្រំដែនរ៉ាហ្វា សូម្បីតែបន្ទាប់ពីក្រុមហាម៉ាស់បានទទួលយកសំណើរបស់អ្នកសម្របសម្រួលក៏ដោយ។...
ភ្នំពេញ៖ «សកម្មភាពការងារ និងហេដ្ឋារចនាសម្ពន្ធ័របស់សាខាកាកបាទក្រហមកម្ពុជាខេត្តក្រចេះ បានបម្រើបុព្វហេតុមនុស្សធម៌យ៉ាងមានប្រសិទ្ធភាព និងស្របតាមទិសស្លោក “ ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា” និង “កាកបាទក្រហមកម្ពុជា មានគ្រប់ទីន្លែង សម្រាប់គ្រប់ៗគ្នា មិនទុកនរណាម្នាក់ចោល»។ នេះជាការថ្លែងរបស់ លោក នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តក្រចេះ ក្នុងឱកាសអញ្ជើញអធិបតី ក្នុងពិធីប្រគល់-ទទួលថវិកា...
ភ្នំពេញ៖ ក្នុងនាមសម្តេចប្រធានគណបក្ស ក៏ដូចជាក្នុងនាមក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តក្រចេះ និងគណៈកម្មាធិការ គណបក្សខេត្តក្រចេះ, ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅ ចំពោះសមាជិកសមាជិក ក្រុមប្រឹក្សាឃុំសង្កាត់នៃខេត្តក្រចេះ ដែលបានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា បានឈ្នះការបោះឆ្នោត ព្រឹទ្ធសភានាពេលកន្លងទៅ និងសូមបន្តគាំទ្រ គណបក្សប្រជាជនកម្ពុជា នៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាខេត្ត ក្រុងស្រុកនាថ្ងៃទី២៦ ខែឧសភា ខាងមុខនេះ ដើម្បីគណបក្សប្រជាជនកម្ពុជាបន្តគ្រប់គ្រង និងដឹកនាំក្រុមប្រឹក្សាខេត្ត និងក្រុងស្រុកបន្តទៀត»។ នេះគឺជាការថ្លែងរបស់លោក...
ភ្នំពេញ៖ កម្លាំង នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានចុះឆែកឆេរថយន្តមួយគ្រឿង តាមពាក្យបណ្តឹង របស់ម្ចាស់រថយន្ត ដែលជួលឱ្យគេ តែមិនបានថ្លៃឈ្នួលជាច្រេីនថ្ងៃ ដោយបានរកឃើញអាវុធវែងខ្លី៧ដេីម គ្រាប់មួយចំនួន និងឈានដល់ឃាត់ខ្លួន ជនសង្ស័យជនជាតិចិនម្នាក់ ជាមួយគ្រឿងញៀនជាង៥០គីឡូក្រាម។ យោងតាមរបាយការណ៍ ស្នងការនគរបាលខេត្តព្រះសីហនុ នាថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤នេះ បានឱ្យដឹងថា ដោយទទួលបានបទបញ្ជាពីលោក ឧត្តមសេនីយ៍ឯកអគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ...
ភ្នំពេញ៖ ក្រោយមានការជួយអន្តរាគមន៍ និង សម្របសម្រួលជាបន្តបន្ទាប់ ពលការិនីខ្មែរចំនួន ២៤នាក់បន្ថែមទៀត បានធ្វើដំណើរមកដល់ប្រទេសកម្ពុជាវិញហើយ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤នេះ ក្រោមការជួយ ជ្រោមជ្រែង របស់រាជរដ្ឋាភិបាលកម្ពុជា និងភាគី នៃរាជរដ្ឋាភិបាលអារ៉ាប៊ីសាអូឌីត ដែលជាប្រទេសជាមិត្ត ។ ក្រោយមកដល់ ប្រទេសកម្ពុជាវិញ ពលការិនីជុន សារុន ដែលធ្វើការនៅក្រុមហ៊ុនBABនៅប្រទេសអារ៉ាប៊ីសាអូឌីត...
បរទេស៖ យោងតាមអាជ្ញាធរអនាម័យ និងភូតគាម វៀតណាម (SPS Việt Nam) ក្រោមក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ (MARD) បានឱ្យដឹងថា ផ្លែពោតបារាំង វៀតណាម ដែលនាំចេញទៅសហភាពអឺរ៉ុប អាចប្រឈមនឹងការផ្អាក ដោយសារតែកម្រិតថ្នាំ សំលាប់សត្វល្អិតកម្រិតខ្ពស់។ យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី១០ ខែឧសភា...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky បានអះអាងកាលពីថ្ងៃសុក្រថា កងកម្លាំងរុស្ស៊ី បានបើកការវាយ លុកទ្រង់ទ្រាយធំថ្មីមួយ លើតំបន់ Kharkov នៃប្រទេសអ៊ុយក្រែន ។ ការវិវត្តនេះ ត្រូវបានប្រកាស ជាលើកដំបូងដោយក្រសួងការពារជាតិ អ៊ុយក្រែនដែលបានអះអាង នៅមុនថ្ងៃដែលកងកម្លាំងរុស្ស៊ី បានវាយប្រហារទីតាំង...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT បណ្តាញជាច្រើនបានរាយការណ៍ថា ការពង្រីកទៅលើប្រតិបត្តិការ របស់អ៊ីស្រាអែលនៅក្នុងទីក្រុង Rafah ដែលមានប្រជាជនច្រើន នៅភាគខាងត្បូងហ្គាហ្សាត្រូវបានអនុម័តដោយគណៈរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការងារសន្តិសុខ របស់នាយករដ្ឋមន្ត្រី Benjamin Netanyahu កាលពីយប់ថ្ងៃព្រហស្បតិ៍។ របាយការណ៍នេះកើតឡើង បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក Joe Biden បានប្តេជ្ញាបញ្ឈប់ការផ្គត់ផ្គង់ អាវុធវាយលុកដល់អ៊ីស្រាអែល ប្រសិនបើយោធារបស់ខ្លួន...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT មួយផ្នែកធំ នៃកងកម្លាំងប្រដាប់អាវុធអាល្លឺម៉ង់ នឹងត្រូវប្រគល់ឲ្យទៅស្ថិត នៅក្រោមការបញ្ជារបស់ណាតូ នៅឆ្នាំ២០២៥ខាងមុខនេះ។ ប្រភពដដែលបានឲ្យដឹង ទៀតថាចំនួន នៃកងទ័ពដែលអាចមាន ប្រហែលជា៣៥០០០នាក់ ត្រូវបានដាក់ឲ្យរៀបចំ នៅក្នុងកម្រិតនៃការត្រៀមខ្លួនខ្ពស់បំផុត នេះបើយោងតាមការបញ្ជាក់ ដោយរដ្ឋមន្ត្រីការពារជាតិ Boris Pistorius បានប្រកាសក្នុងអំឡុងសុន្ទរកថា សំខាន់នៅឯសាកលវិទ្យាល័យ...
វ៉ាស៊ីនតោន៖ រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានឲ្យដឹងនៅក្នុងរបាយការណ៍មួយកាលពីថ្ងៃសុក្រថា វាសមហេតុផលក្នុងការវាយតម្លៃថា សព្វាវុធរបស់សហរដ្ឋអាមេរិក ដែលផ្គត់ផ្គង់ដល់អ៊ីស្រាអែល អាចត្រូវបានប្រើប្រាស់ដោយរំលោភលើច្បាប់មនុស្សធម៌អន្តរជាតិ (IHL)។ រដ្ឋបាលលោក បៃដិន បានឲ្យដឹងនៅក្នុងរបាយការណ៍ហួសកាលកំណត់ ដែលព្រាងដោយក្រសួងការបរទេស និងបញ្ជូនទៅសភាថា សហរដ្ឋអាមេរិកមិនត្រូវបានចែករំលែកជាមួយ “ព័ត៌មានពេញលេញ” ដោយអ៊ីស្រាអែល “ដើម្បីផ្ទៀងផ្ទាត់ថាតើអត្ថបទការពារជាតិរបស់សហរដ្ឋអាមេរិក” ដែលគ្របដណ្តប់ដោយរបាយការណ៍នេះ ដែលបានវាយតម្លៃការប្រើប្រាស់...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា បានបញ្ចប់ការ សាងសង់ខ្សែបញ្ជូនអគ្គិសនី តង់ស្យុងខ្ពស់ ២៣០ គីឡូវ៉ុល និងដាក់ឱ្យដំណើរ ការជំហានដំបូង ១១៥ គីឡូវ៉ុល ពីអនុស្ថានីយទី៤ (GS4) ព្រៃទទឹង ផ្លូវជាតិលេខ៣ មក ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ប្រវែង ៣០គីឡូម៉ែត្រ នៅដើមខែឧសភា...
ភ្នំពេញ៖ ពលករខ្មែរនៅអារ៉ាប៊ីសាអូឌីត បានបង្ហាញអារម្មណ៍សប្បាយចិត្តជាខ្លាំង និងបានអរគុណដល់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការខ្នះខ្នែងជួយឲ្យពួកគាត់បានវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ។ ពលការិនី ផាត ហាន ដែលជាពលការិនីខ្មែរម្នាក់ក្នុងចំណោមពលករទាំង ២៤នាក់ ដែលនឹងវិលត្រឡប់មកដល់ប្រទេសកម្ពុជា បានបង្ហាញនូវអារម្មណ៍សប្បាយរីករាយ និងការដឹងគុណជាខ្លាំងដល់រាជរដ្ឋាភិបាលកមម្ពុជា ដែលបានខ្នះខ្នែងយកចិត្តទុកដាក់ និងជួយសម្របសម្រួលជូនពួកគាត់បានទាន់ពេលវេលា ក៏ដូចជា បានសម្របសម្រួលកន្លែងស្នាក់នៅ និងការហូបចុកជូនពួកគាត់យ៉ាងយកចិត្តទុកដាក់ អំឡុងពេលដែលពួកគាត់រង់ចាំការវិលត្រឡប់មកកាន់មាតុប្រទេសវិញ។ ពលការិនី ផាត ហាន...
ភ្នំពេញ ៖ លោក កែម ជាក់នី នាយកវិទ្យាស្ថាន ពហុបច្ចេកទេស ខេត្តកំពង់ស្ពឺ លើកឡើងថា កម្មវិធីបណ្តុះបណ្តាល ជំនាញបច្ចេកទេស និងវិជ្ជាជីវៈ របស់រាជរដ្ឋាភិបាល អាណត្តិទី៧នេះ គឺជាការចូលរួមចំណែកយ៉ាងសំខាន់ ដល់យុវជនដែលមានជីវភាពក្រីក្រ អាចបន្តក្តីស្រមៃ ក្នុងការសិក្សា អភិវឌ្ឍសមត្ថភាពជំនាញ ដើម្បីមានឱកាសក្នុងការប្រគួត ប្រជែងក្នុងទីផ្សារការងារ ដែលមានស្រាប់...
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានសំណូមពរដល់កងកម្លាំង នគរបាលជាតិទាំងអស់ ឲ្យបន្តខិតខំប្រឹងប្រែង បំពេញភារកិច្ច ដើម្បីបុព្វហេតុជាតិ សាសនា ព្រះមហាក្សត្រ ប្តូរផ្តាច់ការពាររាជរដ្ឋាភិបាល ស្របច្បាប់ និងបម្រើប្រជាពលរដ្ឋ ប្រកបដោយភាពអត់ធ្មត់។ តាមរយៈសារលិខិតជូនពររបស់ នាយឧត្តមសេនីយ៍ ស ថេត ផ្ញើជូនកងកម្លាំង...
ភ្នំពេញ ៖ ស្ថិតនៅក្នុងភូមិទំពូង ឃុំកាហែង ស្រុកសំរោងទង នៃខេត្តកំពង់ស្ពឺ វិទ្យាស្ថានពហុបច្ចេកទេស ខេត្តកំពង់ស្ពឺ ដែលស្ថិតនៅក្រោមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ គឺជាគ្រឹះស្ថានដ៏ធំមួយ ដែលកំពុងបណ្តុះបណ្តាល ជំនាញបច្ចេកទេស និងវិជ្ជាជីវៈ រហូតដល់១៩មុខជំនាញ ទៅដល់ប្រជាពលរដ្ឋ ជាពិសេសយុវជន ដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ តាមរយៈ «កម្មវិធីបណ្តុះបណ្តាល ជំនាញវិជ្ជាជីវៈ...
ពោធិ៍សាត់:លោកខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និង ជាប្រធានគណះបញ្ជាការឯកភាពរដ្ឋបាលខេត្ត នៅព្រឹកថ្ងៃទី ១០ ខែ ឧសភា ឆ្នាំ ២០២៤បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់ប័ណ្ណសរសើរ លិខិតសរសើរ និង ថវិការបស់ក្រសួងមហាផ្ទៃជូនដល់រដ្ឋបាលឃុំ សង្កាត់ និង ប៉ុស្តិ័នគរបាលរដ្ឋបាលដែលមានស្នាដៃល្អក្នុងការអនុវត្តគោលនយោបាយភូមិឃុំសង្កាត់មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់ឆ្នាំ ២០២៣ ។ លោកខូយ រីដា...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ជឿជាក់ថា កងកម្លាំង នគរបាលទាំងអស់ នឹងបន្តអភិវឌ្ឍខ្លួន ឲ្យកាន់តែល្អប្រសើរថែមទៀត ដើម្បីសម្រេចនូវ បេសកកម្មដ៏ថ្លៃថ្លា ជាប្រវត្តិសាស្ត្ររបស់ខ្លួន ក្នុងនាមជាសេវាករ បម្រើប្រជាពលរដ្ឋ។ តាមសារលិខិតជូនពររបស់ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា ផ្ញើជូនកងកម្លាំងនគរបាលជាតិ ក្នុងឱកាសរំឭកខួប...
កាប៊ុល ៖ ប្រព័ន្ធផ្សព្វផ្សាយ ក្នុងស្រុកបាន រាយការណ៍ឲ្យដឹង នៅថ្ងៃសុក្រនេះថា លោក Mawlawi Abdul Kabir ឧបនាយករដ្ឋមន្ត្រី ស្តីទីអាហ្វហ្គានីស្ថាន ទទួលបន្ទុកកិច្ចការនយោបាយ បានចោទប្រកាន់សហរដ្ឋអាមេរិកថា បានរំលោភលើដែនអាកាស របស់ប្រទេសខ្លួន ។ សារព័ត៌មាន Tolonews បានដកស្រង់សម្តីលោក Kabir ដែលបានថ្លែងថា...