បេរូត៖ ក្រុមហេសបូឡា បានបើកការវាយប្រហារ ដោយយន្តហោះដ្រូន កាលពីថ្ងៃព្រហស្បតិ៍ ទៅលើទីបញ្ជាការយោធាអ៊ីស្រាអែល នៅតំបន់តាំងទីលំនៅ Kfar Giladi ភាគខាងជើងប្រទេសអ៊ីស្រាអែល ដោយបានអះអាងថា បណ្តាលឱ្យមានអ្នកស្លាប់ និងរបួសក្នុងចំណោមមន្ត្រីអ៊ីស្រាអែល។ ក្រុមហេសបូឡា បានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយថា ការវាយប្រហារត្រូវបានធ្វើឡើងដោយយន្តហោះដ្រូន ជាច្រើនគ្រឿង ក្នុងការសងសឹក ចំពោះការធ្វើឃាតរបស់អ៊ីស្រាអែល ទៅលើសមាជិកក្រុមហេសបូឡា ៣នាក់នៅក្នុងភូមិ...
ភ្នំពេញ ៖ សិស្សដែលកំពុងសិក្សា ជំនាញវិជ្ជាជីវៈ និងបច្ចេកទេស នៅវិទ្យាស្ថាន ពហុបច្ចេកទេស ខេត្តកំពង់ស្ពឺ លើកឡើងថា ការដឹកនាំអ្នកសាព័ត៌មាន ចុះមកទស្សនកិច្ចផ្ទាល់ នៅតាមវិទ្យាស្ថានបណ្តុះបណ្តាល បច្ចេកទេស គឺជារឿងចាំបាច់ ដើម្បីអ្នកសារព័ត៌មានស្វែង យល់កាន់តែច្បាស់ និងដើម្បីផ្សព្វផ្សាយព័ត៌មាន បានយ៉ាងទូលំទូលាយ អំពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសនេះទៅកាន់ប្រជាពលរដ្ឋ។ ការលើកឡើងបែបនេះ បន្ទាប់ពីក្រសួងការងារ...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT កងទ័ពឥណ្ឌាគ្រោង នឹងបញ្ឈប់ការនាំចូលគ្រាប់រំសេវ នៅឆ្នាំក្រោយ ដោយសារឧស្សាហកម្ម ក្នុងស្រុកបានបង្កើន សមត្ថភាពផលិតរបស់ខ្លួន ដើម្បីបំពេញតម្រូវការជាតិ បានល្អប្រសើរជាងមុន និងគ្រប់គ្រាន់តាមផែនការ។ របាយការណ៍បាននិយាយថា កងទ័ពដែលពឹងផ្អែក ជាប្រវត្តិសាស្ត្រលើការនាំចូល បានរកឃើញប្រភពក្នុងស្រុក សម្រាប់អាវុធប្រហែល១៥០ ក្នុងចំណោម១៧៥ប្រភេទដែលអង្គភាព ត្រូវការនិងប្រើប្រាស់ ។ ទីក្រុងញូវដែលីបាន...
វ៉ាស៊ីនតោន ៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានបន្ថែមអង្គភាពរបស់ចិនចំនួន ៣៧ ទៅក្នុងបញ្ជីខ្មៅពាណិជ្ជកម្ម របស់ខ្លួន ដោយលើកឡើង ពីការព្រួយបារម្ភផ្នែកសន្តិសុខជាតិ ដោយ ១១ ក្នុងចំណោមពួកគេ ត្រូវបានគេចោទប្រកាន់ថា មានទំនាក់ទំនង ជាមួយបាឡុងចារកម្ម ដែលសង្ស័យ ដែលបានហោះពីលើតំបន់រសើប នៃសហរដ្ឋអាមេរិក កាលពីឆ្នាំមុន ។ អង្គភាពនានា រួមទាំងក្រុមហ៊ុន...
មុនដំណើរទស្សនកិច្ចផ្លូវរដ្ឋ របស់លោក Xi Jinping លោកVucicប្រធានាធិបតីស៊ែប៊ី បានផ្តល់បទសម្ភាសន៍ពិសេស ជាមួយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន ។ លោកVucic បានថ្លែងថា “ខ្ញុំមានពាក្យជាច្រើនចង់និយាយ មានរឿងជាច្រើនចង់ពិភាក្សា ជាមួយលោកប្រធានរដ្ឋចិនXi Jinping ។ ពីផ្លូវដែក ដល់ហេដ្ឋារចនាសម្ព័ន្ធ ពីឧស្សាហកម្មដល់សេដ្ឋកិច្ច ពីវិស័យទេសចរណ៍ ដល់វិស័យវប្បធម៌ ប្រទេសយើងទាំងពីរ...
ដោយសារកិច្ចខិតខំប្រឹងប្រែង រួមគ្នា នៃទំនាក់ទំនង ដ៏ជិតស្និទ្ធរវាងចិន និងអឺរ៉ុប មានការរីកចម្រើន យ៉ាងខ្លាំង ដោយចាប់តាំង ពីទំនាក់ទំនងការទូត រវាងចិន និងហុងគ្រី កាលពី៧៥ឆ្នាំមុន ហើយចិន និងបារាំង តាំងពី៦០ឆ្នាំមុនរួចមក ។ រាល់ពេលនៃដំណើរទស្សនកិច្ច របស់លោក Xi Jinping ប្រធានរដ្ឋចិន មកកាន់អឺរ៉ុប...
បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយថា សមូហភាពលោកខាងលិច បានធ្វើការដោយមិន នឿយហត់ក្នុងការ បំពាក់អាវុធអ៊ុយក្រែនប្រឆាំង នឹងរុស្ស៊ី ដោយព្យាយាមបំផ្លាញ វាក្នុងទម្រង់បច្ចុប្បន្នរបស់ខ្លួន តាំងតែពីពេលជម្លោះចាប់ផ្តើមមក ។ លោកប្រធានាធិបតី បានធ្វើការកត់សម្គាល់នេះ ខណៈដែលកំពុងទទួលក្រុមមេបញ្ជាការយោធា...
ភ្នំពេញ ៖ ថ្ងៃទី១០ ខែឧសភា ឆ្នាំ ២០២៤ ក្រុមហ៊ុន Visa ជាក្រុមហ៊ុនបច្ចេកវិទ្យា ទូទាត់សាច់ប្រាក់ តាមរយៈប្រព័ន្ធឌីជីថល ឈានមុខគេ នៅក្នុងពិភពលោក កំពុងចេញ នូវយុទ្ធនាពាំនាំ នូវប្រភពចំណេះដឹងបន្ថែម ដើម្បីជួយពាណិជ្ជករកម្ពុជា ជាពិសេសអាជីវកម្មខ្នាតតូច និងមធ្យម (SMBs) ក្នុងការទាញយកអត្ថប្រយោជន៍ ពេញលេញចេញពីដំណោះស្រាយទូទាត់តាមរយៈឌីជីថលរបស់ក្រុមហ៊ុន...
បរទេស៖ ហាងលក់គ្រឿងអលង្ការជាច្រើន គឺមានអតិថិជនច្រើនកុះករសម្លឹងរកទិញមាស ខណៈតម្លៃមាសបានឡើងថ្លៃខ្ពស់គ្រប់ពេលវេលា។ យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា តម្លៃដុំមាសរបស់ក្រុមហ៊ុន Saigon Jewelry បានឡើងថ្លៃ ២,៦ភាគរយ ដល់តម្លៃខ្ពស់គ្រប់ពេលថ្មីគឺ ៩១,៨9 លានដុង ស្មើនឹង ៣.៦០៩,៦ដុល្លារក្នុងមួយថេល (ទម្ងន់មាសគិតក្នុងប្រទេសចិន)...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានបង្ហើបឱ្យដឹងថា ប្រទេសរុស្ស៊ីបានយល់ព្រមដកកងទ័ព និងឆ្មាំព្រំដែនរបស់ខ្លួនចេញពី តំបន់នានាក្នុងប្រទេសអាមេនី។ ប្រភពដដែលបានឲ្យដឹងទៀតថាលោកបានបន្ថែមថា ការសម្រេចចិត្តនេះនឹងមិនប៉ះពាល់ ដល់យោធភូមិភាគយោធារុស្ស៊ី នៅតាមព្រំដែនអតីតសាធារណរដ្ឋ សូវៀតជាមួយទួរគីនិងអ៊ីរ៉ង់នោះទេ។ ទំនាក់ទំនងរវាងប្រទេសអាមេនី និងប្រទេសជិតខាង Azerbaijan ត្រូវបានតានតឹងចាប់តាំងពីការដួលរលំ នៃសហភាពសូវៀត នៅពេលដែលប្រជាជនអាមេនីដ៏លើសលុប...
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា និងអង្គការអន្តរជាតិខាងការងារ (ILO) បានបន្តពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងការលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋកម្ពុជា។ ភាគីទាំងពីរ បានលើកឡើងបែបនេះ នាឱកាសសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា អនុញ្ញាតឲ្យលោកស្រី Chihoko Asada Miyakawa ឧបការីអគ្គនាយក និងជានាយិកាប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក នៃអង្គការអន្តរជាតិខាងការងារ (ILO)...
ស៊ូដង់៖ ប្រធានក្រុមប្រឹក្សាអធិបតេយ្យភាព អន្តរកាលរបស់ប្រទេសស៊ូដង់ លោក Abdel Fattah Al-Burhan បានឲ្យដឹងថា នឹងមិនមានការចរចា ឬបទឈប់បាញ់គ្នានោះទេ រហូតដល់កងកម្លាំងគាំទ្ររហ័សប៉ារ៉ាយោធា (RSF) ត្រូវបរាជ័យ។ ក្រុមប្រឹក្សាអធិបតេយ្យភាព បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Al-Burhan ដែលជាមេបញ្ជាការទូទៅ នៃកងកម្លាំងប្រដាប់អាវុធស៊ូដង់ (SAF) បានធ្វើការកត់សម្គាល់នៅពេលថ្លែង ទៅកាន់កងកម្លាំងយោធានៅក្នុងរដ្ឋ...
ភ្នំពេញ ៖ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចោទប្រកាន់គ្រូបង្រៀន២នាក់ និងមន្រ្តីក្រសួងផែនការ១នាក់ ពីបទរំលោភអំណាច ពាក់ព័ន្ធករណីរត់ការយកមនុស្សចូលក្របខណ្ឌ ក្រោយពីអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បញ្ជូនពួកគាត់ទៅកាន់អយ្យការអមសាលាដំបូង រាជធានីភ្នំពេញកាលពីថ្ងៃ៩ ឧសភា ។ លោក សយ ច័ន្ទវិចិត្រ អ្នកនាំពាក្យអង្គភាពប្រឆាំង អំពើពុករលួយបានឲ្យដឹងថា ACU បានឃាត់ខ្លួនអ្នកទាំង៣កាលពីថ្ងៃទី៧ ឧសភា ក្រោយពួកគេបានសហការគ្នារត់ការ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អគ្គលេខាធិការនៃប្លុកដឹកនាំ ដោយសហរដ្ឋអាមេរិក លោក Jens Stoltenberg បាននិយាយកាលពីថ្ងៃពុធថា អង្គការណាតូមិនមានគម្រោង ដាក់ពង្រាយកងទ័ពទៅកាន់ ប្រទេសអ៊ុយក្រែននោះទេ។ លោកបានធ្វើការកត់សម្គាល់នេះ ទៅកាន់ទីភ្នាក់ងារសារព័ត៌មាន ANSA របស់ប្រទេសអ៊ីតាលី ក្នុងអំឡុងពេលធ្វើដំណើរ ទៅកាន់ប្រទេសនេះ ដែលជាកន្លែងដែលគាត់បានជួប ជាមួយនាយករដ្ឋមន្រ្តី Giorgia Meloni...
យេរ៉ូសាឡឹម៖ ក្រុមសកម្មប្រយុទ្ធ នៅតំបន់ហ្គាហ្សាបាន បាញ់រ៉ុក្កែតចំនួន ៨ គ្រាប់ពីតំបន់រ៉ាហ្វា ឆ្ពោះទៅកាន់តំបន់ Kerem Shalom Crossing ក្នុងប្រទេសអ៊ីស្រាអែល ភ្លាមៗ បន្ទាប់ពីវាបានបើកឡើង វិញកាលពីថ្ងៃពុធ ដោយបានធ្វើឱ្យទាហាន អ៊ីស្រាអែល ម្នាក់រងរបួស នេះបើយោង តាមកងទ័ពអ៊ីស្រាអែល។ កងទ័ពបានឲ្យដឹងនៅ ក្នុងសេចក្តីថ្លែងការណ៍មួយថា ទាហានបានរងរបួសស្រាល...
ភ្នំពេញ ៖ ដោយទទួលបានការអនុញ្ញាត ដ៏ខ្ពង់ខ្ពស់ពីលោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុក ជាអគ្គនាយកធនាគារ ARDB, មន្ត្រីធនាគារ បានចូលរួមសិក្ខាសាលា ស្ដីពី” មូលដ្ឋានគ្រឹះ នៃការប្រើប្រាស់សារធាតុបន្ថែម និងការរៀបចំខ្សែ សង្វាក់ផលិតកម្ម ស្របតាមស្តង់ដារ សុវត្ថិភាពចំណីអាហារ” និងផ្សព្វផ្សាយពីផលិតផល សេវាកម្មរបស់ធនាគារ នៅសណ្ឋាគាររេនហ្វេរេស៍...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានធ្វើការអំពាវនាវដល់គ្រួសារ និងសហគមន៍នីមួយៗ ត្រូវបន្តពង្រឹងស្មារតីសាមគ្គីភាព យកចិត្តទុកដាក់អប់រំសីលធម៌ ប្រពៃណី និងទំនៀមទម្លាប់ សំដៅពង្រឹង និងអភិវឌ្ឍន៍សមត្ថភាពធនធានមនុស្ស ក្នុងគ្រួសារប្រកបដោយភាពរឹងមាំ។ យោងតាមសារលិខិតសម្ដេចធិបតី ក្នុងឱកាសទិវាអន្តរជាតិស្ដីពីគ្រួសារ ថ្ងៃទី១៥ ឧសភា គូសបញ្ជាក់ថា «ខ្ញុំសូមអំពាវនាវគ្រួសារ និងសហគមន៍នីមួយៗ...
កង់បេរ៉ា ៖ អូស្ត្រាលី បានប្រាប់ទៅកាន់អ៊ីស្រាអែលថា ការវាយលុកលើដីដ៏ធំមួយ នៅក្នុងទីក្រុងរ៉ាហ្វា ភាគខាងត្បូង នៃតំបន់ហ្គាហ្សា នឹងមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលត្រូវបានបង្ហោះ នៅលើប្រព័ន្ធផ្សព្វផ្សាយ សង្គមកាលពីយប់ថ្ងៃពុធ រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី Penny Wong បានឲ្យដឹងថា រដ្ឋាភិបាល សហព័ន្ធបានអះអាងជាថ្មី ចំពោះអ៊ីស្រាអែល...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បានប្រាប់កាសែត CNN ឲ្យដឹងថា សហរដ្ឋអាមេរិក នឹងមិនបញ្ជូនសព្វាវុធទៅឱ្យអ៊ីស្រាអែលនោះទេ ប្រសិនបើពួកគេត្រូវប្រើក្នុងប្រតិបត្តិការយោធាដ៏ធំមួយ នៅទីក្រុងរ៉ាហ្វា ភាគខាងត្បូងតំបន់ហ្គាហ្សាស្ទ្រីប។ សុន្ទរកថារបស់លោកប្រធានាធិបតី គឺជាលើកទីមួយ របស់លោក ដែលនិយាយទៅកាន់ការផ្គត់ផ្គង់ អាវុធរបស់អាមេរិកដល់អ៊ីស្រាអែល បន្ទាប់ពីការសម្រេចចិត្តរបស់រដ្ឋបាល កាលពីសប្តាហ៍មុន ក្នុងការផ្អាកការដឹកជញ្ជូនគ្រាប់បែក ដែលជាការព្រមានថា...
កង់បេរ៉ា៖ រដ្ឋាភិបាលអូស្ត្រាលី បានប្តេជ្ញាចិត្ត ក្នុងការទាញយក និងប្រើប្រាស់ឧស្ម័ន ជាប្រភពថាមពល លើសពីឆ្នាំ២០៥០ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ ។ គណបក្សការងារ ដែលកំពុងគ្រប់គ្រង អំណាចនៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសពីយុទ្ធសាស្ត្រឧស្ម័ន នាពេលអនាគត របស់ប្រទេសអូស្ត្រាលី ដោយកំណត់តួនាទីឧស្ម័ន នឹងដើរតួនៅពេលដែលប្រទេសនេះ បន្តគោលដៅនៃការបំភាយ កាបូនសូន្យ នៅត្រឹមឆ្នាំ២០៥០។ នាយករដ្ឋមន្ត្រីអូស្រ្ដាលីលោក...
ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានលើកឡើងថា ការចាប់ខ្លួន លោក ស៊ុន ចន្ធី ប្រធានគណបក្សកម្លាំងជាតិ ក្រោយពាក់ព័ន្ធនឹងដំណើររឿងបទ «ញុះញង់បង្កឲ្យមានភាពវឹកវរធ្ងន់ធ្ងរ ដល់សន្តិសុខសង្គម» កាលពីថ្ងៃ៩ ឧសភា ដោយសារបុគ្គលរូបនេះ បានផ្សព្វផ្សាយព័ត៌មាន លើបណ្តាញសង្គម ទម្លាក់កំហុសដោយអសុទ្ធចិត្តទៅលើរាជរដ្ឋាភិបាល លើការចែកប័ណ្ណក្រីក្រ ជូនប្រជាពលរដ្ឋថា មានការលម្អៀង និងរើសអើង។...
តូក្យូ ៖ អ្នកនាំពាក្យរដ្ឋាភិបាលឲ្យដឹងថា ប្រទេសជប៉ុនគ្រោងនឹង បន្ថែមប្រភេទត្រីបាឡែន មួយប្រភេទទៀត ទៅក្នុងបញ្ជីប្រមាញ់ពាណិជ្ជកម្មរបស់ខ្លួន ដោយបានបន្តសកម្មភាពនេះ ក្នុងឆ្នាំ២០១៩ បន្ទាប់ពីបានផ្អាក អស់រយៈពេលជាង ៣ ទសវត្សរ៍ ។ ប្រធានខុទ្ទកាល័យលោក Yoshimasa Hayashi បានឲ្យដឹងថា ទីភ្នាក់ងារជលផលបាននឹង កំពុងប្រមូលមតិ ពីសាធារណជនចាប់តាំងពីថ្ងៃអង្គារ ទាក់ទងនឹងផែនការ...
កំពង់ស្ពឺ ៖ ព្រះរាជពិធីបុណ្យទ្វារទសមាសច្រត់ព្រះនង្គ័លឆ្នាំនេះ នឹងត្រូវប្រារពធ្វើឡើងនៅក្នុងភូមិត្រពាំងលើក សង្កាត់រកាធំ ក្រុងច្បារមន បរិវេណ មន្ទីរអប់រំយុវជន និងកីឡា ខេត្តកំពង់ស្ពឺ ។ ក្រោមព្រះរាជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៤...
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃ៩ ឧសភា បានជួបសំណេះសំណាល ពិនិត្យវឌ្ឍនភាព និង ពិភាក្សាការងារ ជាមួយថ្នាក់ដឹកនាំ នៃនាយកដ្ឋានមន្ទីរពេទ្យ និងអគ្គនាយករង នៃអគ្គនាយកដ្ឋាន បច្ចេកទេសសុខាភិបាល។ ក្នុងឱកាសនោះដែរ សាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរ គុណដល់ថ្នាក់ដឹកនាំ និងមន្រ្តីរាជការ...
ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានគាំទ្រយ៉ាងទូលំទូលាយ ចំពោះដៃគូទាំងអស់ ដែលធ្វើការក្នុងវិស័យបរិស្ថាន ដើម្បីឆ្លើយតបជាពិសេស នឹងភាពស្អាតក្នុង សង្គមកម្ពុជា ដែលផ្តើមពីភាពស្អាតផ្នត់គំនិត ភាពស្អាតបុគ្គល ភាពស្អាតនៅក្នុងសង្គម និង ភាពស្អាតរបស់កម្ពុជា នៅក្នុងតំបន់-អន្តរជាតិ ។ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងបែបនេះ ក្នុងឱកាសទទួលជួបពិភាក្សាជាមួយ...
បាងកក៖ កាលពីថ្ងៃពុធ នាយករដ្ឋមន្ត្រីថៃ បានថ្លែងថា ប្រទេសថៃឡង់ដ៏ នឹងចុះបញ្ជីកញ្ឆាឡើងវិញ ជាគ្រឿងញៀន នៅចុងឆ្នាំនេះ ពោលគឺក្នុងរយៈពេល២ឆ្នាំ ក្រោយប្រែក្លាយជាប្រទេសមួយ ក្នុងចំណោមប្រទេសដំបូងគេនៅអាស៊ី ដែលកាត់ផ្តាច់ការប្រើប្រាស់ សារធាតុនេះធ្វើសម្រាប់បម្រើ ដល់ការកម្សាន្តរបស់ខ្លួន ។ គួរបញ្ជាក់ថា ការផ្លាស់ប្តូរនេះបានកើតឡើង បើទោះបីជាមានការរីកចម្រើន យ៉ាងឆាប់រហ័ស នៃវិស័យលក់រាយក្នុង ស្រុកសម្រាប់កញ្ឆាក៏ដោយ ជាមួយនឹងហាង...
វ៉ាស៊ីនតោន ៖ ក្រសួងពាណិជ្ជកម្ម បានឲ្យដឹងថា សហរដ្ឋអាមេរិក បានដកហូតអាជ្ញាប័ណ្ណមួយចំនួន សម្រាប់ការ នាំចេញ របស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស របស់ចិន Huawei ។ ក្រសួងពាណិជ្ជកម្មបានបញ្ជាក់ថា មានការប្រឆាំងពីទីក្រុងប៉េកាំង កាលពីថ្ងៃពុធ ។ គួរបញ្ជាក់ថា ការផ្លាស់ប្តូរនេះបានកើតឡើង ក្រោយពីមានការរិះគន់ កាលពីខែមុនដោយសមាជិកសភា មកពីគណបក្សសាធារណរដ្ឋ ដែលបានជំរុញ...
បរទេស៖ ប្រធានាធិបតី អាមេរិក លោក Joe Biden បានទទួលស្គាល់ថា យ៉ាងហោចណាស់ ជនស៊ីវិលប៉ាឡេស្ទីន មួយចំនួននៅ Gaza ត្រូវបានសម្លាប់ដោយគ្រាប់បែក ដែលផលិតដោយសហរដ្ឋអាមេរិក ហើយលោកក៏បានប្តេជ្ញា បញ្ឈប់ការផ្គត់ផ្គង់អាវុធ ដែលអ៊ីស្រាអែល អាចប្រើប្រាស់យ៉ាង សកម្មនៅក្នុងប្រតិបត្តិការយោធា ដ៏សំខាន់មួយ ផ្សេងទៀត នៅក្នុងទីក្រុង Rafah...
បរទេស៖ នាយកប្រតិបត្តិ Facebook លោក Mark Zuckerberg បានពិចារណាក្នុងការទិញ ឬយកភាគហ៊ុនធំ នៅក្នុងទីភ្នាក់ងារសារ ព័ត៌មាន Associated Press ។ នេះបើតាមសារព័ត៌មាន Business Insider បានរាយការណ៍ កាលពីថ្ងៃអង្គារ ដោយដកស្រង់ប្រភព មួយចំនួន ។ កិច្ចព្រមព្រៀងដ៏មានសក្ដានុពលនេះ...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC) បានចេញសេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៤ ដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៤ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹង លម្អិតខាងក្រោម ។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់...