បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសហ្វាំងឡង់លោកស្រី Elina Valtonen បាននិយាយថាប្រធានាធិបតីបារាំង Emmanuel Macron បានធ្វើរឿងត្រឹមត្រូវជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់គាត់ដើម្បីរក្សា ភាពមិនច្បាស់លាស់ជាយុទ្ធសាស្ត្រ ដើម្បីបន្តឱ្យរុស្ស៊ីទស្សន៍ទាយថាតើក្រុមលោកខាងលិចពិតជាអាចដាក់ពង្រាយកងទ័ពទៅកាន់អ៊ុយក្រែនឬអត់។ ថ្លែងទៅកាន់កាសែត Financial Times កាលពីថ្ងៃអាទិត្យ លោកស្រី Valtonen បានគាំទ្រគោលជំហរដែលធ្វើឡើងដោយប្រធានាធិបតីបារាំង លើការដាក់ពង្រាយកងទ័ព ដើម្បីគាំទ្រទីក្រុងគៀវប្រឆាំងនឹងទីក្រុងមូស្គូ ដោយប្រកែកថា...
វ៉ាស៊ីនតោន ៖ សង្រ្គាមពាណិជ្ជកម្មជាមួយប្រទេសចិន “បានធ្វើឱ្យសហរដ្ឋអាមេរិក មានភាពអវិជ្ជមាន” ដោយសារតែវាជាគោលនយោបាយជំរុញទឹកចិត្ត និងរំខានផ្នែកនយោបាយ ដែលមិនដែលសម្រេច បាននូវគោលដៅរបស់ទីក្រុងវ៉ាស៊ីនតោន ក្នុងការលុបបំបាត់ឱនភាពពាណិជ្ជកម្ម។ លោក Stephen Roach សមាជិកជាន់ខ្ពស់ នៅមជ្ឈមណ្ឌល Paul Tsai China នៃសាលាច្បាប់ Yale បានឲ្យដឹងថា “ខ្ញុំបានរិះគន់...
ការ៉ាកាស ៖ ប្រធានាធិបតី វេណេស៊ុយអេឡាលោក នីកូឡា ម៉ាឌូរ៉ូ បានព្រមានប្រឆាំង នឹងការគំរាមកំហែងថ្មី ពីសហរដ្ឋអាមេរិក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក ម៉ាឌូរ៉ូ បានសរសេរនៅលើគេហទំព័រ X ដែលជាអតីត Twitter ឲ្យដឹងថា “ចក្រភពអាមេរិកបានជ្រើសរើសថ្ងៃ Good Friday ដើម្បីគំរាមប្រទេសវ៉េណេស៊ុយអេឡាម្តងទៀត”។...
ហ្គាហ្សា ៖ ក្រសួងសុខាភិបាល នៃក្រុមហាម៉ាសបានឲ្យដឹងថា ចំនួនអ្នកស្លាប់ របស់ប៉ាឡេស្ទីន ដោយសារការវាយប្រហារ របស់អ៊ីស្រាអែល លើតំបន់ហ្គាហ្សាស្ទ្រីប បានកើនឡើងដល់ ៣២,៧០៥នាក់ហើយ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងបាននិយាយថា ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ កងទ័ពអ៊ីស្រាអែលបានសម្លាប់មនុស្សចំនួន ៨២ នាក់ និងបានរងរបួសចំនួន ៩៨ នាក់ទៀតនៅក្នុងរង្វង់តំបន់ឆ្នេរប៉ាឡេស្ទីន។ នេះនាំឱ្យចំនួនអ្នកស្លាប់...
វ៉ាស៊ីនតោន ៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក បានអនុញ្ញាត ឱ្យផ្ទេរគ្រាប់បែក និងយន្តហោះចម្បាំង ដែលមានតម្លៃ រាប់ពាន់លានដុល្លារ ទៅកាន់ប្រទេសអ៊ីស្រាអែល បើទោះបីជាមានការប្រេះឆា កាន់តែខ្លាំងឡើង រវាងសេតវិមាន និងរដ្ឋាភិបាល របស់លោក នេតាន់យ៉ាហ៊ូ ជុំវិញប្រតិបត្តិការលើដីដ៏មានសក្តានុពលមួយ ដោយយោធាអ៊ីស្រាអែល នៅទីក្រុងរ៉ាហ្វា ។ កញ្ចប់សព្វាវុធថ្មីរួមមានគ្រាប់បែក MK84 ទម្ងន់...
ហ្គាហ្សា៖ យ៉ាងហោចណាស់ ជនជាតិប៉ាឡេស្ទីន ១២នាក់បានស្លាប់ និង ៣០នាក់រងរបួស ដោយការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល ទៅលើអ្នកដែលទទួលខុសត្រូវ ក្នុងការធានាជំនួយ នៅទីក្រុងហ្គាហ្សា កាលពីយប់ថ្ងៃសៅរ៍ នេះបើយោងតាមទូរទស្សន៍ប៉ាឡេស្ទីន។ ប្រភពសន្តិសុខបានប្រាប់កាសែតស៊ិនហួឲ្យដឹងថា ក្រុមគ្រូពេទ្យបានតស៊ូក្នុងការដឹកជញ្ជូនអ្នកស្លាប់ដោយអ្នកខ្លះនៅតែដេកនៅលើដីរង់ចាំជំនួយ។ កងកម្លាំងការពារ អ៊ីស្រាអែល (IDF) មិនបានធ្វើអត្ថាធិប្បាយលើឧប្បត្តិហេតុនេះទេ នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន ចិនស៊ិនហួ ។...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រទេសរុស្សីបានធ្វើការឆ្លើយតប ទៅនឹងការស្នើរបស់ប្រធានាធិបតី អ៊ុយក្រែនលោក Vladimir Zelensky ពាក់ព័ន្ធទៅនឹងការវិលត្រឡប់ទៅរកព្រំដែនឆ្នាំ១៩៩១ប៉ុន្តែអះអាងថា វាមិនមែនជាលក្ខខណ្ឌអទិភាព ដូចពីមុនទៀតឡើយ។ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា អ៊ុយក្រែន ត្រូវតែគិតគូរពីការពិតដែលថា ព្រំដែនរបស់ខ្លួនបានផ្លាស់ប្តូរយ៉ាងខ្លាំង ចាប់តាំងពីការចាប់ផ្តើមនៃជម្លោះជាមួយរុស្ស៊ី។ កាលពីដើមសប្តាហ៍នេះ...
ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង បណ្តុះបណ្តលវិជ្ជាជីវៈ និង លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ នៅយប់ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ម្សិលមិញ បានរៀបចំអាហារសាមគ្គី ជាមួយរដ្ឋបាលរោងចក្រ និងប្រតិភូបុគ្គលិក ប្រមាណជិត១០០០នាក់ ដែលមកពី៨៧រោងចក្រ នៃខណ្ឌពោធិ៍សែនជ័យ...
តាកែវ ៖ កោសឈ្នះៗ ដែលជាកម្មវិធីចែកជូនរង្វាន់ម៉ូតូ ហុងដាវេវ ស៊េរីថ្មី របស់ក្រុមហ៊ុន អង្គរមីល បានរកឃើញ ម្ចាស់រង្វាន់បន្តបន្ទាប់ទៀតហើយ បន្ទាប់ពីអតិថិជននៅក្រុងបាវិត ខេត្តស្វាយរៀង កាលពីថ្មីៗម្សិលមិញនេះ។ នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ នេះ អតិថិជនដែលជាម្ចាស់រង្វាន់ម៉ូតូ គឺបានទៅលើ បងស្រី ភុំ ស៊ូ...
បរទេស ៖ យោងតាមការចេញ ផ្សាយរបស់ RT ប្រធានាធិបតី Vladimir Zelensky បានបង្ហាញថា ការវិលត្រឡប់ ទៅកាន់ព្រំដែនឆ្នាំ ១៩៩១ របស់អ៊ុយក្រែន មិនមែនជាលក្ខខណ្ឌ សម្រាប់កិច្ចចរចាសន្តិភាព ជាមួយទីក្រុងមូស្គូទៀតទេ បើទោះបីជាគាត់បន្តជំរុញ ទៅមុខជាមួយនឹង រូបមន្តសន្តិភាព ផ្ទាល់ខ្លួនរបស់គាត់ ដែលត្រូវបានវិមានក្រឹមឡាំង ច្រានចោលថាមិនសមហេតុផល...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អ៊ីស្រាអែល កំពុងពិចារណាបង្កើត កងកម្លាំងយោធាពហុជាតិ នៅក្នុងតំបន់ហ្គាហ្សា ដើម្បីទទួលបន្ទុក សន្តិសុខ ក្នុងតំបន់នេះបើ យោងតាមរបាយការណ៍ ហើយគំនិតនេះ បានមកពីរដ្ឋមន្ត្រីការពារជាតិ អ៊ីស្រាអែល Yoav Gallant ដែលបានបញ្ចេញ វាក្នុងអំឡុងពេលដំណើរទស្សនកិច្ច របស់គាត់ទៅកាន់ទីក្រុងវ៉ាស៊ីនតោន កាលពីដើមសប្តាហ៍នេះ ។...
តូក្យូ ៖ ប្រភពពីរដ្ឋាភិបាលបានឲ្យដឹងថា ប្រទេសជប៉ុន និងសហរដ្ឋអាមេរិក គ្រោងនឹងពង្រឹងភាពជាដៃគូសន្តិសុខរបស់ពួកគេជាមួយប្រទេសអង់គ្លេស អូស្ត្រាលី និងហ្វីលីពីន ដើម្បីប្រឆាំងនឹងជំហរ យោធាដ៏រឹងមាំរបស់ប្រទេសចិន។ ប្រភពបានឲ្យដឹងថា នៅក្រោមទំនាក់ទំនងសន្តិសុខ កាន់តែជិតស្និទ្ធ ប្រទេសទាំង៥ នឹងបង្កើនសមយុទ្ធរួមគ្នានៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក និងជំរុញកិច្ចសហប្រតិបត្តិការ លើបច្ចេកវិទ្យាការពារ។ ភាពជាដៃគូថ្មីនេះ ត្រូវបានគេរំពឹងថា នឹងត្រូវបានយល់ព្រមនៅក្នុងកិច្ចប្រជុំរបស់នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា...
ភ្នំពេញ ៖ អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ នៅថ្ងៃទី៣០ មីនា បានចេញសេចក្ដីណែនាំស្ដីពីការសម្រួលដំណើរ ចូល-ចេញ ប្រទេសជូនពលករកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៤។ តាមរយៈសេចក្ដីណែនាំ បានឱ្យដឹងថា ដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាពស្មារតីសេចក្តីប្រកាសរបស់ រាជរដ្ឋាភិបាល នៃប្រទេសទាំងពីរ កម្ពុជា ថៃ ស្តីពីការសម្រួលការធ្វើដំណើរ ចូល-ចេញ ប្រទេសរបស់ពលករកម្ពុជា ក្នុងឱកាសបុណ្យចូលឆ្នាំ ប្រពៃណីជាតិខ្មែរនាពេលដ៏ខ្លីខាងមុខនេះ...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងប្រកាសផ្ដល់រង្វាន់សម្រាប់រាជធានី-ខេត្តណា មិនមានគ្រោះថ្នាក់ចរាចរណ៍ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី នាពេលខាងមុខនេះ។ ក្នុងពិធីសម្ពោធឆ្លងបទុមចេតិយ ក្នុងវត្តមណីរតនារាម ស្ថិតនៅសង្កាត់រលាប ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ចង់ឲ្យរាជធានី...
វ៉ាស៊ីនតោន ៖ កាលពីថ្ងៃសុក្រ សហរដ្ឋអាមេរិកបានប្រកាសថា ខ្លួនកំពុង “ចាត់វិធានការ” ដើម្បីដាក់ការទប់ស្កាត់ទិដ្ឋាការថ្មីលើមន្ត្រីក្រុងហុងកុង ដែលទទួលខុសត្រូវ ចំពោះការបង្ក្រាបសិទ្ធិនៅក្នុងទីក្រុងរបស់ប្រទេសចិន ហើយប៉ុន្មានថ្ងៃខាងមុខច្បាប់សន្តិសុខជាតិថ្មីនឹងចូលជាធរមាន ។ លោក Antony Blinken រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយ យ៉ាងដូច្នេះថា ក្រុងប៉េកាំងបាន “បន្តចាត់វិធានការប្រឆាំង នឹងកម្រិតខ្ពស់ដែលបានសន្យា របស់ក្រុងហុងកុងនូវស្វ័យភាព ស្ថាប័នប្រជាធិបតេយ្យ...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT រដ្ឋាភិបាលទីក្រុងញូវដែលី បានសន្មតថា ឧប្បត្តិហេតុដែលបានកើតឡើងនៅខែមីនាឆ្នាំ២០២២ថាជា ដំណើរការខុស បច្ចេកទេស កំឡុងពេលថែទាំនិងជួសជុល។ កាសែត Indian Times បានរាយការណ៍ កាលពីថ្ងៃសៅរ៍ដោយដកស្រង់ សេចក្តីថ្លែងការណ៍ដែល IAF បានធ្វើ ចំពោះតុលាការជាន់ខ្ពស់ ក្រុងដេលីថា កងកម្លាំងអាកាសឥណ្ឌា...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban បាននិយាយថា ផ្លូវទៅកាន់សន្តិភាព និងសន្តិសុខរបស់ អ៊ុយក្រែន អាចស្ថិតនៅក្នុងការបង្កើត តំបន់ការពារមួយ នៅជាប់ព្រំដែនរុស្ស៊ី។ លោកបានបន្តថា ជាមួយនឹងជម្លោះ រវាងទីក្រុងមូស្គូ និងទីក្រុងគៀវក្នុងឆ្នាំទី៣ ទៅហើយនោះលំហូរ នៃជំនួយផ្នែកយោធា និងហិរញ្ញវត្ថុរបស់លោកខាងលិចដល់អ៊ុយក្រែនកំពុងធ្លាក់ចុះ...
ភ្នំពេញ៖ លោក ហេង សួរ សមាជិកគណៈកម្មាធិការកណ្តាលនៃគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌចំការមន និងខណ្ឌពោធិ៍សែនជ័យ នៅថ្ងៃសៅរ៍ ទី៣០ ខែមីនា ឆ្នាំ២០២៤ បានជំរុញឱ្យក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌចំការមន និងពោធិ៍សែនជ័យឱ្យបន្តការខិតខំប្រឹងប្រែងយកចិត្តទុកដាក់ និងផ្តល់សេវាជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានឱ្យកាន់តែប្រសើរបន្ថែមទៀតទៅតាមស្មារតីរបស់គណបក្សដែលតែងតែយកចិត្តទុកដាក់ បម្រើ និងដោះស្រាយតម្រូវការចំពោះពលរដ្ឋជាចម្បង។ ការលើកឡើងដូចនេះ គឺនៅក្នុងពេលដែលលោកអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាពក្រុមការងារគណបក្សចុះមូលដ្ឋានខណ្ឌចំការមន និងខណ្ឌពោធិ៍សែនជ័យដែលប្រារព្ឋនៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ។ លោក បានជំរុញឱ្យក្រុមការងារទាំងអស់ដែលចុះមូលដ្ឋាន បន្តក្តាប់សំណូមពររបស់ប្រជាពលរដ្ឋ...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានធ្វើការណែនាំដល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រៀបចំឯកសារនានា ដើម្បីដាក់ពាក្យ «សង្ក្រាន្ដ នៅកម្ពុជា» ទៅក្នុងបញ្ជីបេតិកភណ្ឌអរូបីនៅឆ្នាំ២០២៥ ខាងមុខនេះ។ ការលើកឡើងរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត បែបនេះ បន្ទាប់ពីមានករណីលើកឡើងតាមបណ្តាញសង្គមថា «ថៃ បានចុះពាក្យ...
ភ្នំពេញ៖ព្រឹតិ្តការណ៍ការប្រកួតកីឡាហែលទឹក ជ្រើសរើសជើងឯកយុវជន-យុវនារី ស.ស.យ.កលើកទី១ ឆ្នាំ២០២៤ (1st UYFC Junior Swimming Championships 2024) ដែលមានកីឡាករ-កីឡាការិនីហែលទឹកវ័យក្មេងចំនួន ១២៧ នាក់នៅអាទិត្យ ទី៣១ ខែមីនា ឆ្នាំ២០២៤ នៅអាងហែលទឹកនៃពហុកីឡដ្ឋានជាតិ រាជធានីភ្នំពេញបានបើកការប្រកួតជាផ្លូវការហើយ។ លោក ហែម គីរី អគ្គលេខាធិការនៃសហព័ន្ធខ្មែរកីឡាហែលទឹកបាននិយាយថា...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងប្រាប់ប្រជាពលរដ្ឋ កុំព្រួយបារម្ភរឿងសង្ក្រាន្ត ខណៈពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំ២០២៤ ខាងមុខនេះ នឹងប្រារព្ធធ្វើឡើង សប្បាយជាងឆ្នាំមុនៗ ។ នាឱកាសអញ្ជើញសម្ពោធឆ្លង បទុមចេតិយ ក្នុងវត្តមណីរតនារាម ខេត្តពោធិ៍សាត់ នៅថ្ងៃអាទិត្យ ទី៣១ មីនា ២០២៤...
ភ្នំពេញ៖ លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាគុនខ្មែរបានប្រកាសបើកមហាព្រឹត្តិការណ៍ជំនួបស្តេចនាគទាំង ៤ លើសង្វៀនយ័ន្ត៨ទិសរបស់ស្ថានីយទូរទស្សន៍ TOWN FULL HDTV តែមួយគត់របស់ភេសជ្ជៈប៉ូវកម្លាំង WURKZ ដែលប្រព្រឹតិ្តទៅនៅទីក្រុងតាខ្មៅ ខេត្តកណ្តាលនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ ក្រោមការសហការស្ថានីយទូរទស្សន៍ TOWN FULL HDTV និងសហព័ន្ធកីឡាគុនខ្មែរ។ មហាព្រឹត្តិការណ៍...
នីកូស៊ី៖ ទីភ្នាក់ងារសារព័ត៌មានពាក់កណ្តាលរដ្ឋ Cyprus បានរាយការណ៍មកថា ការដឹកជញ្ជូនជំនួយស្បៀងអាហារប្រហែល៨៧៥តោនសម្រាប់អ្នកស្រុកហ្គាហ្សា បានចាកចេញពីកំពង់ផែកាលពីព្រឹកថ្ងៃសៅរ៍ ។ ទីភ្នាក់ងារខាងលើបានឲ្យដឹងថា ស្បៀងអាហារទាំងនោះ គឺភាគច្រើនជាម្សៅ អង្ករ និងស្ករ ត្រូវបានផ្ទុកនៅលើនាវាចំនួន៣និងវេទិកាមួយ ដែលនៅខាងក្រៅកំពង់ផែរួចហើយ ហើយកំពុងធ្វើដំណើរទៅកាន់តំបន់ហ្គាហ្សា។ គួរបញ្ជាក់ថា នេះគឺជាការដឹកជញ្ជូនជំនួយលើកទី២ទៅកាន់តំបន់ហ្គាហ្សា ដោយចេញពី Larnaca ចាប់តាំងពីច្រករបៀងជំនួយសមុទ្រ Amalthea ត្រូវបានផ្តួចផ្តើមបើកដំណើរការកាលពីថ្ងៃទី១២...
ឡាឡាំពួរ៖ ភាពចម្រុងចម្រើនរបស់អាស៊ីប៉ាស៊ីហ្វិកស្ថិតនៅក្នុងការរួមរស់ដោយសន្តិភាព ដែលមិនបង្កគ្រោះថ្នាក់ដល់នយោបាយប្លុក ដូចដែលបានឈ្នះដោយអ្នកខ្លះកំពុងស្វែងរកការប្រើប្រាស់តំបន់ជាផ្នែកនៃយុទ្ធសាស្ត្រប្រឈមមុខគ្នា នេះបើយោងតាមការលើកឡើងរបស់មន្ត្រីរុស្ស៊ី។ ដោយលើកឡើងពីតម្រូវការ សម្រាប់កិច្ចសហប្រតិបត្តិការជិតស្និទ្ធនៅទូទាំងតំបន់ ដើម្បីធានាបាននូវដំណើរការរលូននៃពាណិជ្ជកម្មអន្តរជាតិ និងដើម្បីធានាសន្តិភាព និងស្ថិរភាព រុស្ស៊ីស្វែងរកកិច្ចសហប្រតិបត្តិការជិតស្និទ្ធជាមួយដៃគូក្នុងតំបន់ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Andrey Rudenko បានឲ្យដឹងនៅក្នុងបាឋកថា “គោលនយោបាយរបស់រុស្ស៊ី នៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក” ប្រគល់ជូននៅវិទ្យាស្ថានអាស៊ី-អឺរ៉ុប (AEI) នៃសាកលវិទ្យាល័យម៉ាឡាយ៉ា។ លោកបានលើកឡើងថា “ល្បឿននៃការអភិវឌ្ឍន៍អាស៊ីប៉ាស៊ីហ្វិក...
ភ្នំពេញ ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអំពាវនាវឱ្យសមត្ថកិច្ច ធ្វើការស្រាវជ្រាវរកអ្នកកាត់តបង្កើតរូបភាពនារីថៃម្នាក់ជាន់ព្រះកេសព្រះ នៅមុខប្រសាទអង្គរវត្ត។ ជាមួយគ្នានេះក្រសួងអំពាវនាវឱ្យ ប្រជាពលរដ្ឋកុំនាំគ្នាចែកចាយបន្ត នូវរូបភាពកាត់តក្លែងក្លាយនេះ។ យោងតាមគេហទំព័រហ្វេសប៊ុក របស់ក្រសួងវប្បធម៌ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤នេះ បញ្ជាក់ថា«រូបភាព Poster ដែលបានផ្សព្វផ្សាយក្នុងផេក ការពិត -Fact នេះ គឺជារូបភាពកាត់ត...
ភ្នំពេញ ៖ កម្ពុជា-វៀតណាម-ឡាវ បានបន្តផ្តល់កិច្ចសហការ និងសម្របសម្រួលទៅវិញទៅមក ក្នុងការងារប្រយុទ្ធប្រឆាំងបទល្មើសគ្រប់ទម្រង់ សំដៅធានាសន្តិសុខ និងសណ្តាប់ធ្នាប់សង្គម។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងមហាផ្ទៃ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៤ បានឲ្យដឹងថា នាថ្ងៃទី២៩ មីនា ឆ្នាំ២០២៤ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា, ឧត្តមសេនីយ៍ឯក...
តេអេរ៉ង់ ៖ អ្នកនាំពាក្យ ក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanaani បានថ្កោលទោសយ៉ាងដាច់អហង្ការ ចំពោះការវាយប្រហារ តាមអាកាសរបស់អ៊ីស្រាអែល ដែលបានសម្លាប់មនុស្សលើតំបន់ ដែលនៅជិតទីក្រុងអាឡេប៉ូ ភាគខាងជើងនៃប្រទេសស៊ីរី កាលពីព្រឹកព្រលឹម ថ្ងៃសុក្រម្សិលមិញនេះ ។ លោកបានធ្វើការកត់សម្គាល់ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយនៅលើគេហទំព័ររបស់ក្រសួងការបរទេសអ៊ីរ៉ង់ ខណៈពេលដែលលោកបាន ចូលរួមរំលែកទុក្ខ និងការអាណិតអាសូរដល់រដ្ឋាភិបាល...
មូស្គូ ៖ គណៈកម្មាធិការស៊ើបអង្កេតរុស្ស៊ី បានឲ្យដឹងថា ខ្លួនបានរកឃើញ ភស្តុតាង ដែលបង្ហាញថា ភេរវករដែលជាប់ពាក់ព័ន្ធ ក្នុងការវាយប្រហារសាលប្រគុំ តន្ត្រីនៅទីក្រុងមូស្គូ គ្រោងនឹងឆ្លងចូលអ៊ុយក្រែន ដើម្បីទទួលបានរង្វាន់ របស់ពួកគេ។ គណៈកម្មាធិការបានឲ្យដឹងនៅលើ Telegram របស់ពួកគេថា “តាមការណែនាំ របស់អ្នកសម្របសម្រួល បន្ទាប់ពីប្រព្រឹត្តបទឧក្រិដ្ឋ ភេរវករបានបើកឡាន ឆ្ពោះទៅព្រំដែនរុស្ស៊ី-អ៊ុយក្រែន ដើម្បីឆ្លងកាត់វាជាបន្តបន្ទាប់...
បេរូត៖ បើយោងតាមគេហទំព័រ ព័ត៌មានក្នុងស្រុក Elnashra បានរាយការណ៍កាលពីថ្ងៃសៅរ៍ថា យន្តហោះរបស់អ៊ីស្រាអ៊ែលចំនួន១គ្រឿង បានវាយប្រហារទៅលើឧទ្ធម្ភាគចក្រ ដែលជាបកម្មសិទ្ធិ របស់ក្រុមបេសកកម្មរក្សាសន្តិភាព របស់អង្គការសហប្រជាជាតិ នៅភាគខាងត្បូងនៃប្រទេសលីបង់ ហៅកាត់ថា (UNIFIL) នៅជិតភូមិ Rmeish ស្ថិតនៅភាគខាងត្បូង នៃប្រទេសលីបង់ បានបណ្តាលឲ្យមនុស្សជាច្រើននាក់រងរបួស ។ យោងតាមប៉ុស្តិ៍ទូរទស្សន៍ក្នុងស្រុក al-Manar បានផ្សព្វផ្សាយថា...
ម៉ូស្គូ៖ ទីភ្នាក់ងារព័ត៌មាន Xinhua បានផ្សព្វផ្សាយ កាលពីរាត្រីថ្ងៃសៅរ៍ថា ចំនួនអ្នកស្លាប់ ដោយសារការវាយប្រហារ ភេរវកម្មនៅសាលប្រគុំតន្ត្រីនៅឯជាយក្រុងម៉ូស្គូ បានកើនឡើងដល់១៤៤នាក់ ហើយអ្នករបួសមានចំនួនដល់ទៅ៥៥១នាក់ ។ នាយកដ្ឋានស្ថានការណ៍អាសន្ននៃតំបន់ម៉ូស្គូ បានឲ្យដឹងនៅលើគេហទំព័រ របស់ខ្លួនថា គិតត្រឹមម៉ោង៦ព្រឹក ត្រូវនឹងម៉ោង៣និង០០នាទី ម៉ោងសកលនៅថ្ងៃសៅរ៍ អ្នកស្លាប់រួមមានកុមារចំនួន៥នាក់ និងកុមារ១០នាក់ ផ្សេងទៀតបានរងរបួស ។ គួររំលឹកថា...