វៀងចន្ទន៍៖ ក្រសួងសុខាភិបាលឡាវ បានបញ្ជាឱ្យ មន្ត្រីសុខាភិបាល និងអាជ្ញាធរមូលដ្ឋាន នៅទូទាំងប្រទេសអាស៊ីអាគ្នេយ៍ មួយនេះមានការប្រុងប្រយ័ត្ន បន្ទាប់ពី មានករណីឆ្លង ជំងឺអង់ត្រាក់ រឺហៅថា ជំងឺឈាមខ្មៅ ចំនួន៥៤ករណី នៅក្នុងស្រុកចំនួន២ក្នុងខេត្ត ចំប៉ាសាក់ភាគខាងត្បូង ។ គេហទំព័រព័ត៌មាន ឡាវ ឈ្មោះថា Lao Phattana News...
ភ្នំពេញ៖ ក្នុងឱកាសអនុញ្ញាតឱ្យប្រធាន សមាគមមិត្តភាពឡាវ-កម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅរដ្ឋធានីវៀងចន្ទន៍ ប្រទេសឡាវ សម្តេចធិបតី ហ៊ុន ម៉ាណែតបានលើកទឹកចិត្ត ឲ្យសមាគមមិត្តភាព ឡាវ-កម្ពុជា ខិតខំធ្វើសកម្មភាពបន្ថែមទៀត ក្នុងការសម្របសម្រួល ឱ្យមានការតភ្ជាប់ រវាងប្រទេសទាំងពីរកាន់តែច្រើន ។ ក្នុងជំនួបដែលធ្វើឡើង កាលពីរសៀលថ្ងៃទី២៥ ខែមីនា លោក ខាំបៃ...
ម៉ូស្គូ៖ នៅថ្ងៃចន្ទនេះ ប្រទេសរុស្ស៊ី បានជំទាស់នឹងការអះអាង របស់សហរដ្ឋអាមេរិកដែលថា ក្រុមសកម្មប្រយុទ្ធរដ្ឋឥស្លាម ហៅកាត់ថា (IS) បានរៀបចំការ វាយប្រហារដោយកាំភ្លើងមកលើ សាលប្រគុំតន្ត្រីមួយ នៅខាងក្រៅទីក្រុងម៉ូស្គូ ដែលបានសម្លាប់មនុស្សអស់ចំនួន១៣៧នាក់ និងបង្កឲ្យមានរបួស១៨២នាក់ទៀត ដោយចោទប្រកាន់ក្រុងវ៉ាស៊ីនតោនថា បានគ្រប់គ្រងលើប្រទេសអ៊ុយក្រែន ។ នៅក្នុងការវាយប្រហារដ៏សាហាវបំផុត នៅក្នុងប្រទេសរុស្ស៊ី អស់រយៈពេល២ទសវត្សរ៍មកនេះ បុរស៤នាក់បានបំផ្ទុះចូលទៅ ក្នុងសាលាក្រុង...
ភ្នំពេញ ៖ តបតាមការអញ្ជើញរបស់ លោក លី ប៉ោទុង អគ្គលេខាធិការ នៃវេទិកាបូអាវសម្រាប់អាស៊ី សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញចូលរួមសន្និសីទប្រចាំឆ្នាំ នៃវេទិកា បូអាវ ចាប់ពីថ្ងៃទី២៧-២៩ ខែមីនា ឆ្នាំ២០២៤ នៅខេត្តហៃណាន ប្រទេសចិន។...
ប៉ារីស៖ រដ្ឋាភិបាលបារាំង បានសម្រេចចិត្តកាលពីថ្ងៃអាទិត្យ ដើម្បីដំឡើងប្រព័ន្ធប្រកាសអាសន្នសន្តិសុខជាតិ Vigipirate ដល់កម្រិតខ្ពស់បំផុតរបស់ខ្លួន ដើម្បីទប់ទល់នឹងការគំរាមកំហែងដ៏មានសក្តានុពល ដែលប្រទេសនេះកំពុងប្រឈមមុខ បន្ទាប់ពីការវាយប្រហារភេរវកម្មដ៏សាហាវកាលពីថ្ងៃសុក្រ នៅទីក្រុងមូស្គូ របស់ប្រទេសរុស្ស៊ី។ នាយករដ្ឋមន្រ្តីលោក Gabriel Attal បានឲ្យដឹងនៅលើគណនី X របស់លោកថា ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង បានកោះប្រជុំការពារជាតិ និងសន្តិសុខកាលពីយប់ថ្ងៃអាទិត្យនៅវិមាន...
គែរ៖ ប្រធានាធិបតីអេហ្ស៊ីប Abdel-Fattah al-Sisi ដែលកំពុងបំពេញទស្សនកិច្ចនៅអង្គការសហប្រជាជាតិ និងអគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានសម្តែងការច្រានចោលទាំងស្រុងចំពោះការផ្លាស់ទីលំនៅរបស់ប៉ាឡេស្ទីន ចេញពីទឹកដីរបស់ពួកគេ និងប្រតិបត្តិការយោធាណាមួយរបស់អ៊ីស្រាអែល នៅភាគខាងត្បូងបំផុតនៃទីក្រុងរ៉ាហ្វា។ ប្រធានាធិបតីអេហ្ស៊ីបបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្នុងអំឡុងពេលកិច្ចពិភាក្សារបស់ពួកគេនៅទីក្រុងគែរ មេដឹកនាំទាំងពីរបានព្រមានប្រឆាំងនឹងប្រតិបត្តិការរបស់អ៊ីស្រាអែលណាមួយនៅក្នុងទីក្រុងរ៉ាហ្វា ដើម្បីបញ្ចេញនូវផលវិបាកដ៏មហន្តរាយ ចំពោះស្ថានភាពដ៏អាក្រក់រួចហើយនៅក្នុងទីក្រុង។ សេចក្តីថ្លែងការណ៍បានបន្ថែមថា ពួកគេក៏បានពិភាក្សាអំពីកិច្ចខិតខំប្រឹងប្រែងកាន់តែខ្លាំងឡើងដើម្បីឈានដល់បទឈប់បាញ់ភ្លាមៗនៅតំបន់ហ្គាហ្សា និងផ្តល់ជំនួយមនុស្សធម៌គ្រប់គ្រាន់ដល់ប្រជាជននៅក្នុងតំបន់ដែលឡោមព័ទ្ធ។ ប្រធានាធិបតី...
តូក្យូ៖ ប្រភពដែលដឹងអំពីបញ្ហានេះ បានឲ្យដឹងថា គណបក្សប្រជាធិបតេយ្យសេរី ដែលកំពុងកាន់អំណាច របស់ប្រទេសជប៉ុន កំពុងពិចារណាដាក់ទណ្ឌកម្មយ៉ាងធ្ងន់ធ្ងរ លើសមាជិកជាន់ខ្ពស់ របស់ខ្លួនចំនួន ៤នាក់ជុំវិញការជាប់ពាក់ព័ន្ធ របស់ពួកគេនៅក្នុងរឿងអាស្រូវ ថវិកានយោបាយ ជាមួយនឹងការមិនយល់ព្រម នៅក្នុងការបោះឆ្នោត ក្នុងចំណោមការពិន័យ ដែលអាចកើតមាន។ សមាជិកទាំងបួននាក់ដែលចោទសួរគឺ អតីតរដ្ឋមន្ត្រីអប់រំ Ryu Shionoya អតីតប្រធានគោលនយោបាយ LDP...
ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សាលើវឌ្ឍនភាពនៃការផ្ដល់ធាតុចូលសម្រាប់ការរៀបចំគោលនយោបាយជាតិអភិវឌ្ឍន៍ជនបទ ២០២៥-២០៣៥ ដោយមានការអញ្ជើញចូលរួមពីសំណាក់ រដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ថ្នាក់ដឹកនាំដែលជាសមាជិកគណៈកម្មាធិការដឹកនាំការងាររៀបចំគោលនយោបាយជាតិអភិវឌ្ឍន៍ជនបទ និងក្រុមអ្នកជំនាញរៀបចំគោលនយោបាយ នៃមជ្ឈមណ្ឌលសិក្សាគោលនយោបាយ។ ក្នុងឱកាសនោះ លោក...
ភ្នំពេញ៖ លោកនាយឧត្តមសេនីយ៍ ម៉ៅ សុផាន់ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានស្នើ នាយឧត្តមសេនីយ៍ ដុង ជីន (DONG JUN) រដ្ឋមន្រ្តីការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន បន្តគាំទ្រ ដល់គោលគំនិតកិច្ចសហប្រតិបត្តិការ ដែលបានឯកភាពគ្នាកន្លងទៅ ដើម្បីចូលរួមចំណែកគាំទ្រដល់ដំណើការទៅមុខ នៃភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រវាងប្រទេសទាំងពីរ ។ ...
ភ្នំពេញ ៖ ក្នុងដំណើរបំពេញទស្សនកិច្ច របស់នាយករដ្ឋមន្ត្រីកម្ពុជា ទៅកាន់ប្រទេសឡាវ នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤នេះ ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ បានប្តេជ្ញារួមគ្នា បន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបតិ្តការឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅថែមទៀត ។ ការប្តេជ្ញារួមគ្នានេះ ធ្វើឡើងក្នុងឱកាសសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជួបប្រជុំពិភាក្សាការងារទ្វេភាគីជាមួយ លោកបណ្ឌិត...
ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំខែមីនា និងលើកទិសដៅការងារខែមេសា ឆ្នាំ២០២៤ និងផ្សព្វផ្សាយ អនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី នៃកម្ពុជា ចំនួន១៣ចំណុច ក្នុងឱកាសបិទសន្និបាតបូក សរុបលទ្ធផលការងារឆ្នាំ២០២៣...
កំពង់ចាម ៖ក្រសួងសាធារណការ និងដឹកជញ្ជូន និងរដ្ឋបាលខេត្តកំពង់ចាម បានបើកកិច្ចប្រជុំពិភាក្សាពិនិត្យលើ វឌ្ឍនភាព នៃដំណើរការសាងសង់ កែលម្អរ ផ្លូវជាតិលេខ ៧ ប្រវែងជាង ៤៥ គីឡូម៉ែត្រ គឺព្រុំប្រទល់ទីប្រជុំជនសគន់ ស្រុកជើងព្រៃ មកទល់និងគល់ស្ពានគីហ្សូណា ក្នុងក្រុងកំពង់ចាម ។ កិច្ចប្រជុំនេះប្រព្រឹត្តទៅ នៅរសៀលថ្ងៃទី ២៥ ខែមីនាឆ្នាំ...
ភ្នំពេញ៖ ទីភ្នាក់ងារជាតិ និងមុខរបរ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤នេះ បាននាំយកឱកាសការងារជាង ៨០០០ កន្លែងដល់កម្មកររោងចក្រ អ.ជី ហ្វ៊ូតវែរ (ខេមបូឌា) ឯ.ក ស្ថិតក្នុងស្រុកអង្គស្នួល ខេត្តកណ្តាល។ តាមរយៈការដាក់មជ្ឈមណ្ឌលការងារចល័ត របស់ទីភ្នាក់ងារជាតិ និងមុខរបរ នៅជុំវិញរោងចក្រនាពេលនេះគឺជាយន្តការរបស់រាជរដ្ឋាភិបាលដែលមាន សម្តេចមហាបវរធិបតី ហ៊ុន...
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា មានក្តីរន្ធត់ ចំពោះការស្លាប់បាត់បង់ជីវិតមនុស្សរាប់សិបនាក់ និងការរងរបួសរាប់ រយនាក់ នៅក្នុងការវាយប្រហារភេរវកម្ម នៅសាលមហោស្រពទីក្រុងមូស្គូ និងថ្កោលទោសយ៉ាងខ្លាំងក្លាបំផុត ចំពោះអំពើវាយប្រហារ ដ៏សាហាវឃោរឃៅនេះ។ យោងតាម សេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្ដីពីការវាយប្រហារភេរវកម្ម នៅសាលមហោស្រព នៅទីក្រុងមូស្គូ សហព័ន្ធរុស្ស៊ី បានបញ្ជាក់ថា “យើងមានក្តីរន្ធត់ ចំពោះការស្លាប់បាត់បង់ជីវិតរបស់មនុស្ស រាប់សិបនាក់...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក លោក សនសៃ ស៊ីផាន់ដន (Sonexay Siphandone) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានអញ្ជើញជាអធិបតីក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នា លើឯកសារចំនួន៧ ផ្តោតសំខាន់ លើសន្ធិសញ្ញាកំណត់ព្រំដែន និងវិស័យថាមពលរវាងប្រទេសទាំងពីរ ។ យោងតាមបណ្តាញសង្គមរបស់សម្តេចធិបតី នារសៀលថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤នេះ...
ភ្នំពេញ ៖ កម្លាំងនគរបាលជាតិ បានបន្តប្រតិបត្តិការបង្ក្រាប បទល្មើសគ្រឿងញៀនយ៉ាងសកម្ម នៅគ្រប់មូលដ្ឋានភូមិ ឃុំ សង្កាត់ ទូទាំងប្រទេស ដោយនៅក្នុងសប្ដាហ៍កន្លងទៅនេះ ដោយឃាត់ជនសង្ស័យ ពាក់ព័ន្ធនឹងបទល្មើសគ្រឿងញៀន ទ្រង់ទ្រាយតូចចំនួន២៩៥នាក់ទៀតហើយ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ បើតាមលោក ទូច សុឃៈ ជនសង្ស័យខាងលើនេះ...
ភ្នំពេញ៖ បុរសម្នាក់បានធ្លាក់ខ្លួនឈឺរហូតដល់ស្លាប់ ក៏ព្រោះតែទឹកចិត្តល្អពេករាប់អានចំមិត្តភ័ក្រអន្យតិរ្ថិយ សុខចិត្តឲ្យដីរបស់ខ្លួនជិត៤ហិកតា យកទៅដាក់បញ្ចាំដើម្បីដោះទ័លតែទីបំផុត ត្រូវបានមិត្តភ័ក្រចិត្តជាទេវត្ត ឃុបឃិតគ្នាលួចធ្វើប្លង់រឹង ចុងក្រោយបានត្រឹមបង្ហោះសារពីលើគ្រេ ក្នុងមន្ទីរពេទ្យមុនស្លាប់ សុំកិច្ចអន្តរាគមន៍ឲ្យថ្នាក់ដឹកនាំជួយស្វែងរកភាពយុត្តិធម៌ឲ្យ។ បើតាមប្រភពព័ត៌មានពីអ្នកស្និទនិងគ្រួសារជនរងគ្រោះបានឲ្យដឹងថា លោក សូ បិនឡា បានឈឺចាប់ធ្លាក់ខ្លួនឈឺរហូតដល់ស្លាប់ ក្រោយពីបានជួយយកអាសារមិត្តភ័ក្រឈ្មោះ ជា ឡង់ឌី យកដីជិត៤ហិកតា ទៅដាក់បញ្ចាំដើម្បីជួយដោះស្រាយការលំបាក តែចុងបញ្ចប់បុគ្គលនេះ បានឃុបឃិតគ្នាជាមួយឈ្មោះ...
ទស្សនាវិដេអូ ក្រុមបវរកញ្ញា Universal Women 2024 បានធ្វើដំណើរទៅលេងកម្សាន្ត នៅលើកោះរ៉ុង ជាមួយនឹងការកម្សាន្តនៅ ម៉ាហ្វីយ៉ា រីសត ព្រមទាំងលេងល្បែង ប្រជាប្រិយខ្មែរមួយចំនួនដូចជា វាយក្អម រាំដណ្តើមកៅអី ទូលក្អមដើរ ដណ្តើមស្លឹកឈើជាដើម។
តូក្យូ៖ ប្រភពការទូត បានឲ្យដឹងថា យោធាអាមេរិកគ្រោងនឹងពង្រឹងមុខងារ នៃទីបញ្ជាការរបស់ខ្លួន នៅក្នុងប្រទេសជប៉ុន ព្រោះវាមានបំណង សម្រាប់កិច្ចសហប្រតិបត្តិការ កាន់តែរលូនជាមួយកងកម្លាំងស្វ័យការពារ របស់ប្រទេសអាស៊ីក្នុងការដោះស្រាយ ការគំរាមកំហែងផ្នែកសន្តិសុខ ដែលបង្កឡើងដោយប្រទេសចិន និងកូរ៉េខាងជើង ។ ប្រភពបានឲ្យដឹងថា ប្រទេសជប៉ុន និងសហរដ្ឋអាមេរិកត្រូវបានគេរំពឹងថា នឹងយល់ព្រមលើការពិនិត្យឡើងវិញនៃប្រតិបត្តិការបញ្ជា និងការគ្រប់គ្រងរបស់ពួកគេ នៅពេលដែលនាយករដ្ឋមន្ត្រីលោក ហ្វូមីអូ គីស៊ីដា...
ភ្នំពេញ៖ កម្លាំងជំនាញ (ក៧) នៃមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងស្នងការរដ្ឋាន នគរបាលរាជធានីភ្នំពេញ និងដោយមានការដឹកនាំ សម្របសម្រួលដោយលោក គឹម ហុងសាន ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ បានបើកប្រតិបត្តិការ បានបង្ក្រាបនៅ ២គោលដៅ៖ គោលដៅទី១៖ ដីឡូត៍បណ្តោយផ្លូវ១០០៣ សង្កាត់ច្រាំងចំរេះ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ...
ភ្នំពេញ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានខេត្តក្រចេះ បានលើកឡើងថា ទិសដៅសំខាន់របស់ក្រុមការងារ រាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តក្រចេះ ទាំងថ្នាក់ជាតិ និងថ្នាក់ខេត្ត គឺមានបេសកកម្មរួមមួយ ដោយត្រូវអនុវត្តឱ្យបានជោគជ័យ នូវកម្មវិធីគោលនយោបាយ និងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ។ ក្នុងឱកាសអញ្ជើញជាអធិបតី នៃកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ប្រចាំត្រីមាសទី១ ឆ្នាំ២០២៤ និងលើកទិសដៅការងារបន្ត...
ភ្នំពេញ៖ លោក សំ វិច្ឆិកា អ្នកនាំពាក្យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្នើឲ្យម្ចាស់រថយន្តម៉ាក Toyota Tundra ពាក់ផ្លាកលេខ ភ្នំពេញ 2BI-5863 ចូលខ្លួនមកកាន់អធិការដ្ឋាន នគរបាលខណ្ឌពោធិ៍សែនជ័យ ឬមកកាន់ការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោកជាបន្ទាន់ ដើម្បីធ្វើការដោះចេញភ្លើងហ្វា កែច្នៃខុសលក្ខណៈបច្ចេកទេស ដែលម្ចាស់រថយន្តបានបំពាក់ ខុសលក្ខណៈបច្ចេកទេសខុសច្បាប់ ស្តីពីច្បាប់ចរាចរណ៍ផ្លូវគោក បង្កប៉ះពាល់ដល់អ្នកធ្វើដំណើរ អ្នកដទៃ...
ភ្នំពេញ ៖ សមាគមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ (TYDA) បានចុះពិនិត្យព្យាបាលជំងឺទូទៅ ជំងឺមាត់ធ្មេញ ជំងឺសន្លាក់ ជំងឺបេះដូង ភ្នែក និងសួត ដោយឥតគិតថ្លៃ ជូនដល់ប្រជាពលរដ្ឋ ចំនួន ២.៣៧០ នាក់ ស្មើនិង ៤.០៨៧ ករណី រស់នៅក្នុងស្រុកថ្មគោល ខេត្តបាត់ដំបង ក្រោមការចង្អុលបង្ហាញ...
ព្រឹកថ្ងៃទី១៨ខែមីនា ការិយាល័យព័ត៌មាន របស់ក្រុមប្រឹក្សាកិច្ចការរដ្ឋចិនបានធ្វើសន្និសីទសារព័ត៌មាន អ្នកទទួលខុសត្រូវពាក់ព័ន្ធ នៃរដ្ឋបាលជាតិស្ថិតិចិន ណែនាំថា ក្នុងរយៈពេល២ខែ ដើមឆ្នាំ២០២៤ ស្របពេលដែលប្រសិទ្ធភាព នៃគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច ត្រូវបានបញ្ចេញជាបន្តបន្ទាប់ តម្រូវការផ្នែក ផលិតកម្ម បានកើនឡើងជាលំដាប់ ស្ថានភាពប្រកបការងារ មានស្ថិរភាពជាទូទៅ សន្ទស្សន៍នៃថ្លៃទំនិញប្រើប្រាស់ របស់ប្រជាជន បានប្រែពីការធ្លាក់ចុះ ទៅជាការកើនឡើងបើប្រៀបធៀប នឹងរយៈពេលដូចគ្នានៃឆ្នាំ២០២៣ គុណភាពនៃការអភិវឌ្ឍមានភាពល្អប្រសើរឡើងជាបន្តបន្ទាប់...
ពេលចូលរួមសន្និសីទ ប្រចាំឆ្នាំ២០២៤ នៃវេទិកាជាន់ខ្ពស់ ស្តីពីការអភិវឌ្ឍរបស់ចិន ដែលបើកធ្វើនៅក្រុងប៉េកាំង កាលពីថ្ងៃទី២៤ខែមីនា លោកAJay Banga ប្រធានធនាគារពិភពលោកបានថ្លែងថា “ផ្លូវអភិវឌ្ឍន៍មិនមែនមានភាព រលូននោះទេ តែគឺពោរពេញទៅដោយភាព បត់បែននិងកំហុសឆ្គង អង្គភាពសេដ្ឋកិច្ចទាំងអស់ សុទ្ធតែអ៊ីចឹង ប៉ុន្តែ បើមើលពីប្រទេសចិននាពេលបច្ចុប្បន្ន យើងក៏នឹងដឹងថា អ្វីៗទាំងអស់ សុទ្ធតែមានលទ្ធភាពអាចធ្វើបាន។” លោកបានលើកឧទាហរណ៍មួយថា ៖...
ប៉េកាំង៖ នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា បានបង្ហាញពីចេតនា របស់លោកក្នុងការជួបលោក គីម ជុងអ៊ុន នេះបើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង បានរាយការណ៍នៅថ្ងៃចន្ទនេះ ដោយដកស្រង់សេចក្តីថ្លែងការណ៍ របស់ប្អូនស្រីរបស់មេដឹកនាំរូបនេះ។ លោក គីស៊ីដា ចង់ជួបពិភាក្សាជាមួយលោក គីម ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ ប្អូនស្រីរបស់មេដឹកនាំលោកស្រី គីម យូជុង បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ ដែលរាយការណ៍ដោយទីភ្នាក់ងារ...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំឆ្លង សេចក្ដីព្រាងអនុក្រឹត្យ ស្ដីពីការបង្កើតក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ។ សេចក្ដីព្រាងអនុក្រឹត្យនេះ មាន៨ជំពូក និង ១៩មាត្រា។ ថ្លែងបើកកិច្ចប្រជុំ លោកឧបនាយករដ្ឋមន្ដ្រី បានកោតសរសើរក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ដែលយកចិត្តទុកដាក់បំពេញកិច្ចការងារ...
បរទេស៖ ឧបនាយករដ្ឋមន្ត្រីអ៊ីតាលី លោក Salvini បាននិយាយថា លោកប្រធានាធិបតី Macron បង្កគ្រោះថ្នាក់ដល់អឺរ៉ុប បន្ទាប់ពីមេដឹកនាំបារាំងរូបនេះ បានលើកឡើងពីលទ្ធភាពនៃការបញ្ជូនកងទ័ពជើងគោកលោកខាងលិចទៅកាន់អ៊ុយក្រែន។ យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា ឧបនាយករដ្ឋមន្ត្រីអ៊ីតាលី Matteo Salvini មេដឹកនាំគណបក្សសម្ព័ន្ធស្តាំនិយមក្នុងរដ្ឋាភិបាលចម្រុះរបស់នាយករដ្ឋមន្ត្រីបាននិយាយថា “គំនិតរបស់ប្រធានាធិបតីបារាំង...
ភ្នំពេញ៖ ហាងនំប៉័ងបាយ័ន បានបង្ហាញខ្លួនក្នុងពិព័រណ៍បច្ចេកវិទ្យា និងវិទ្យាសាស្ត្រ ដើម្បីឲ្យអ្នកចូលរួមបានស្គាល់ និងភ្លក្សរសជាតិនំថ្មីៗ ។ «ជួបគ្នានៅស្តង់បាយ័ន ចាប់ពីថ្ងៃទី២៤-២៦ ខែមីនា ឆ្នាំ២០២៤ ដើម្បីបានស្គាល់ និងភ្លក្សរសជាតិនំថ្មីៗ និងស្វែងយល់អំពីសេវាកម្ម ដ៏សំបូរបែបពីហាងនំប៉័ងបាយ័នយើងខ្ញុំ» ។ ការបង្ហាញខ្លួនតាមរយៈស្តង់បាយ័ន ក្នុងពិព័រណ៍នេះ គឺដើម្បីចូលរួមអបអរទិវាជាតិ លើកទី២ វិទ្យាសាស្ត្រ បច្ចេកវិទ្យា...