ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី៣០មេសានេះ បានដឹកនាំមន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌ៧មករា ចុះពិនិត្យទីតាំងពហុកីឡដ្ឋានជាតិអូឡាំពិក ដើម្បីត្រៀមការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងព្រឹត្តិការណ៍បាល់ទាត់ មិត្តភាពសប្បុរសធម៌ ក្រោមមូលបទ រួមគ្នា ដើម្បីសប្បុរសធម៌ និងប្រយុទ្ធប្រឆាំងគ្រឿងញៀន ដែលគ្រោងធ្វើឡើង នៅល្ងាចថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៤ស្អែកនេះ ក្រោមវត្តមានដ៏ខ្ពង់ខ្ពស់...
ប៉េរូត៖ កងពលតូច Al-Qassam ដែលជាក្រុមប្រយុទ្ធស្លាបខាងស្ដាំរបស់ក្រុមហាម៉ាស់ បានអះអាងទទួលខុសត្រូវ ចំពោះការបាញ់បង្ហោះគ្រាប់រ៉ុក្កែតពីភាគខាងត្បូងលីបង់ ឆ្ពោះទៅកាន់ទីស្នាក់ការកណ្តាលនៃកងពលតូចភាគខាងកើត នៅភាគខាងជើង ដែលកាន់កាប់ប៉ាឡេស្ទីន។ កងពលតូច Al-Qassam បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ពួកគេបានទម្លាក់គ្រាប់បែកពីភាគខាងត្បូងប្រទេសលីបង់ ទីស្នាក់ការកណ្តាលនៃកងពលតូចភាគខាងកើតទី៧៦៩ (ជំរុំ Jibour) នៅភាគខាងជើងដែលកាន់កាប់ដោយប៉ាឡេស្ទីន ដើម្បីឆ្លើយតបទៅនឹងការសម្លាប់រង្គាលរបស់សត្រូវ Zionist នៅតំបន់ហ្គាហ្សា និងការបះបោរនៅតំបន់ West...
ភ្នំពេញ ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ នៃរដ្ឋសភា បានដំណើរការក្នុងរយៈពេលជាង ៨ខែ ក្រសួងបរិស្ថាន បានដាក់ឱ្យអនុវត្តន៍យុទ្ធសាស្រ្ត ចក្រាវិស័យបរិស្ថាន មានមុំបីសំខាន់គឺ ៖ ភាពស្អាត ភាពបៃតង និងចីរភាព ។ លោកបណ្ឌិត...
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានណែនាំប្រធានមន្ទីរអប់រំ យុវជន និង កីឡារាជធានី ខេត្ត ពីការអនុវត្តម៉ោងបង្រៀន និងរៀននៅក្នុងរដូវប្រាំង ដែលមានអាកាសធាតុក្តៅខ្លាំង អាចមានសីតុណ្ហភាពលើសពី ៤០ អង្សារ ។ តាមរយៈលិខិតរបស់ ក្រសួងអប់រំ នាថ្ងៃទី៣០ មេសា នេះ...
បរទេស ៖ រដ្ឋាភិបាលរុស្ស៊ី បានសម្រេចចិត្តលុបបំបាត់ ពន្ធលើការនាំចេញធ្យូងថ្មកំដៅ និងអាន់ត្រាស៊ីត ចាប់ពីថ្ងៃទី០១ ខែឧសភា ដល់ថ្ងៃទី៣១ ខែសីហា។ រដ្ឋាភិបាលបញ្ជាក់ថា វិធានការនេះ មានគោលបំណងជួយដល់សហគ្រាសឧស្សាហកម្មធ្យូងថ្មក្នុងស្រុក នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ប្រទេសរុស្ស៊ី បានដាក់ឱ្យប្រើប្រាស់ឡើងវិញ នូវប្រព័ន្ធពន្ធ ដែលអាចបត់បែនបាន សម្រាប់ការនាំចេញធ្យូងថ្មនៅថ្ងៃទី០១ ខែមីនា ដែលភ្ជាប់អត្រាពន្ធគយ...
ភ្នំពេញ ៖ នារសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ នេះ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ...
កណ្តាល ៖ ប្រជាពលរដ្ឋរស់នៅ ក្នុងឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល បានស្នើឲ្យថ្នាក់ដឹកនាំពាក់ព័ន្ធ ជួយដោះស្រាយករណីស្ទឹងព្រែកអំបិល បាននិងកំពុងតែរងការរីងគោក នៅកន្លែងខ្លះ ដែលជាហេតុធ្វើឲ្យពួកគាត់ គ្មានទឹកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ ក៏ដូចជាស្រោចស្រពដំណាំផ្សេងៗ។ ទាក់ទិននឹងករណីនេះ អាជ្ញាធរឃុំបានលើកឡើងថា បានកំពុងធ្វើការដោះស្រាយ ជូនប្រជាពលរដ្ឋតាមលទ្ធភាព ។ទាក់ទងនឹងករណីគោកស្ទឹងនេះ អាជ្ញាធរបានធ្វើការយ៉ាងដុតដៃដុតជើង ក្នុងការកាយផ្លូវទឹក ដើម្បីឲ្យពលរដ្ឋបានទឹកប្រើប្រាស់ខ្លះៗ។ជាងនេះអាជ្ញាធរមានសមត្ថកិច្ចភូមិ ឃុំបានស្នើដល់ថ្នាក់ស្រុក...
ភ្នំពេញ ៖ កម្មករនិយោជិតបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧នេះ បានបន្តផ្តល់អត្ថប្រយោជន៍ជាច្រើន ដល់កម្មករនិយោជិត ក្នុងការលើកកម្ពស់សិទ្ធិ និងជីវភាព របស់ពួកគេ ខណៈលក្ខខណ្ឌការងារ នៅក្នុងរោងចក្រសហគ្រាស មានភាពល្អប្រសើរ និងមានការយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ចំពោះសុខទុក្ខកម្មករ។ លោកស្រី នុត ស្រីមុំ ដែលជាកម្មការិនីបម្រើការងារ នៅរោងចក្រ Sabrina បានលើកឡើងថា...
ក្នុងឱកាសដែលលោក Xi Jinping ប្រធានរដ្ឋចិន ជិតនឹងអញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសបារាំង នៅថ្ងៃទី ៣០ ខែមេសា អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និងស្ថានទូតបារាំង ប្រចាំនៅប្រទេសចិន បានរួមគ្នាចាប់ផ្តើមផលិតកម្មវិធីផ្លាស់ប្តូរ វប្បធម៌ចំណីអាហារចិន-បារាំងខ្នាតធំ ឈ្មោះ«ការប្រកួតនៃចុងភៅចិន-បារាំង»។ លោក ShenHaixiong អនុរដ្ឋមន្រ្តី នៃក្រសួងឃោសនាការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាអគ្គនាយកអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន...
តបតាមការអញ្ជើញ របស់លោកMacron ប្រធានាធិបតី សាធារណរដ្ឋបារាំង លោក Vučić ប្រធានាធិបតីសាធារណរដ្ឋស៊ែប៊ី លោក SULYOK ប្រធានាធិបតីហុងគ្រី និងលោក Orbán នាយករដ្ឋមន្រ្តីហុងគ្រី លោក Xi Jinping ប្រធានរដ្ឋចិន នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសទាំងបី នេះចាប់ពីថ្ងៃទី៥ ដល់ថ្ងៃទី១០ ខែឧសភាឆ្នាំ២០២៤...
ការទទួលខុសត្រូវរួមគ្នា!វេទិកាស្តីពីការច្នៃប្រឌិតថ្មី ផ្នែកប្រព័ន្ធសារព័ត៌មាន សកលលើកទី៣ ប្រារព្ធធ្វើនៅទីក្រុងប៉េកាំងថ្ងៃទី ២៩ ខែមេសា វេទិកា ស្តីពីការច្នៃប្រឌិតថ្មី ផ្នែកប្រព័ន្ធសារព័ត៌មានសកល លើកទី៣ ដែលរៀបចំដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន បានប្រារព្ធធ្វើនៅទីក្រុងប៉េកាំង ។ ក្រោមប្រធានបទ “ភាពវៃឆ្លាតដើម្បីផ្តល់ផលប្រយោជន៍ ការទទួលខុសត្រូវរួមគ្នា ៖ ការគ្រប់គ្រង ប្រព័ន្ធសារព័ត៌មាន វៃឆ្លាតសិប្បនិម្មិត” ។...
កិច្ចសម្ភាសន៍ជាន់ខ្ពស់លើកនេះ បាននាំមកជូនលោកអ្នក នូវកិច្ចសម្ភាសន៍ ជាមួយលោក Gunawardena នាយករដ្ឋមន្ត្រីស្រីលង្កា ។ លោក Gunawardena បានថ្លែងថា ក្នុងរយ:ពេលជាង៦០ឆ្នាំ ដែលប្រទេសស្រីលង្កា និងចិន បានបង្កើតទំនាក់ទំនងការទូតមក ប្រទេសទាំងពីរ គឺជាដៃគូដ៏ជិតស្និទ្ធលើគ្រប់វិស័យ ។ ប្រទេសចិនបានជួយស្រីលង្កា ជាប់រហូតមកក្នុងការឆ្លើយតប នឹងបញ្ហាប្រឈមផ្សេងៗ ។ ពិភពលោកកំពុង...
តេអេរ៉ង់៖ រដ្ឋមន្ត្រីការពារជាតិអ៊ីរ៉ង់ លោក Mohammad-Reza Gharaei Ashtiani បានបង្ហាញពីការត្រៀមខ្លួន របស់ទីក្រុងតេអេរ៉ង់ ក្នុងការពង្រឹងទំនាក់ទំនងមិត្តភាព ជាមួយបណ្ដារដ្ឋអាហ្វ្រិកទាំងអស់ ជាពិសេសប្រទេសឯករាជ្យ និងបដិវត្តន៍ នៃប្រទេសហ្ស៊ីមបាវ៉េ។ លោកបានធ្វើការកត់សម្គាល់បែបនេះ នៅក្នុងកិច្ចប្រជុំមួយជាមួយនឹងដំណើរ ទស្សនកិច្ចរបស់អនុប្រធានាធិបតីហ្ស៊ីមបាវ៉េ លោកConstantino Chiwenga ក្នុងរដ្ឋធានីតេអេរ៉ង់របស់អ៊ីរ៉ង់ នេះបើយោងតាមទីភ្នាក់ងារ សារព័ត៌មានផ្លូវការរបស់អ៊ីរ៉ង់ IRNA...
ភ្នំពេញ ៖ នៅសណ្ឋាគារ Fairfield Marriott នាថ្ងៃ២៩ មេសា មានការរៀបចំកិច្ចប្រជុំជាន់ខ្ពស់រវាងក្រសួងសុខាភិបាល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធនាគារពិភពលោក និងដៃគូសហការរបស់គម្រោងលើកកម្ពស់គុណភាព និងសមធ៌មសុខាភិបាល ដំណាក់កាលទី២ Health Equity and Quality Improvement Project Phase 2...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៤ស្អែកនេះ នឹងអញ្ជើញក្នុង “ពិធីសំណេះសំណាល ជាមួយមន្រ្តីរាជការ បុគ្គលិក កម្មករ និយោជិក កំពង់ផែស្វយ័តក្រុងព្រះសីហនុ នាឱកាសអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី១៣៨ នៃទិវាពលកម្មអន្តរជាតិ ០១ ឧសភា ឆ្នាំ២០២៤” ៕
ភ្នំពេញ ៖ ក្រុមសហជីពនៅកម្ពុជា មើលឃើញថា រាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៧នេះ មានយន្តការដោះស្រាយវិវាទការងារល្អប្រសើរ រហ័ស និងមានប្រសិទ្ធភាព បម្រើដល់ផល ប្រយោជន៍កម្មករ ដែលនេះជាសញ្ញាល្អ ក្នុងការលើកកម្ពស់សិទ្ធិកម្មករ និងបង្កឱ្យមានសុខដុមរមនីយកម្ម ក្នុងវិស័យការងារនៅកម្ពុជា ។ លោកស្រី កេន ឆេងឡាង អនុប្រធានសហភាព ចលនាកម្មករកម្ពុជា លើកឡើងថា៖«ខ្ញុំមើលឃើញរាជរដ្ឋាភិបាល ដែលមានក្រសួងការងារ...
ភ្នំពេញ៖ នាថ្ងៃអង្គារ ទី៣០ ខែមេសា ឆ្នាំ២០២៤នេះ ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានរៀបចំពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារការិយាល័យកណ្តាលថ្មី ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់របស់ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ ពិធីនេះក៏មានការអញ្ជើញចូលរួមជាគណៈអធិបតីពីសំណាក់លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម...
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ អនុវត្តអនុសាសន៍ដ៏ខ្ពង់ខ្ពស់ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផល ការងារឆ្នាំ២០២៣ និងលើកទិសដៅការងារ ឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ នៅទីស្ដីការក្រសួង លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ...
ឥណ្ឌា៖ យ៉ាងហោចណាស់មនុស្ស ចំនួន២នាក់បានស្លាប់ នៅក្នុងរដ្ឋ Kerala ដែលស្ថិតនៅភាគខាងត្បូង នៃប្រទេសឥណ្ឌា ដោយសង្ស័យថា មានជំងឺដាច់សរសៃឈាមក្នុងខួរក្បាល ដោយសារកម្តៅខ្លាំង ខណៈប្រទេសនេះបានទប់ទល់ នឹងសីតុណ្ហភាពកើនឡើង ដល់កម្រិតកំណត់ត្រា ។ កាសែតហិណ្ឌូ បានរាយការណ៍ឲ្យដឹងថា ស្ត្រីវ័យ៩០ឆ្នាំ និងបុរសវ័យ៥៣ឆ្នាំម្នាក់បានស្លាប់ នៅក្នុងរដ្ឋ Kerala កាលពីថ្ងៃអាទិត្យ ខណៈដែលសីតុណ្ហភាព...
ភ្នំពេញ ៖ លោក ទន់ សោភ័ណ អ្នកសម្របសម្រួលថ្នាក់ជាតិអង្គការ ILO ប្រចាំកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧ បានសម្រេចកិច្ចការងារជាច្រើន ក្នុងការផ្តល់អត្ថប្រយោជន៍ ការពារសិទ្ធិ ដល់កម្មករនិយោជិត និងបង្កើតឱ្យមានសុខដុមនីយកម្ម នៅក្នុងរោងចក្រសហគ្រាស នៅទូទាំងប្រទេស ។ លោកគូសបញ្ជាក់ថា អត្ថប្រយោជន៍ទាំងនោះមានដូចជា រាជរដ្ឋាភិបាលកម្ពុជា...
រីយ៉ាដ៖ កាលពីថ្ងៃចន្ទ លោក Antony Blinken រដ្ឋមន្ត្រីការបរទេស សហរដ្ឋអាមេរិក បានជំរុញឱ្យក្រុមហាម៉ាស់ ទទួលយកយ៉ាងឆាប់រហ័ស នូវសំណើរបស់អ៊ីស្រាអ៊ែល សម្រាប់បទឈប់បាញ់ នៅក្នុងសង្គ្រាម នៅតំបន់ហ្គាហ្សា និងការដោះលែងចំណាប់ខ្មាំង អ៊ីស្រាអ៊ែល ដែលកាន់កាប់ដោយ ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីននោះ ។ អ្នកចរចារបស់ក្រុមហាម៉ាស់ ត្រូវបានគេរំពឹងថា នឹងជួបជាមួយអ្នកសម្របសម្រួល របស់ប្រទេសកាតា...
ភ្នំពេញ ៖ ក្រសួងអប់រំ យុវជន និងកីឡា បានចេញវិធានការណ៍ណែនាំមួយចំនួនឲ្យបុគ្គលិកអប់រំ និងអ្នកសិក្សានៅគ្រប់គ្រឹះស្ថាន សិក្សាសាធារណៈ និងឯកជនឲ្យយកចិត្ត ទុកដាក់លើសិស្សានុសិស្ស ក្នុងពេលអាកាសធាតុកំពុងតែឡើង កម្តៅជាខ្លាំដោយថ្ងៃខ្លះឡើងខ្លាំងដល់ ជាង៤០អង្សាសេ។ ក្នុងចំណោមវិធានការទាំងអស់ ក៏មានវិធានការណ៍ ឲ្យត្រូវបាញ់ទឹកដាក់ទីធ្លា គ្រឹះស្ថានសិក្សា ឬដំបូលអគារសិក្សាតាមលទ្ធភាព និងស្ថានភាពជាក់ស្តែង ដើម្បីបន្ថយកម្តៅ ឬអាចពិភាក្សាជាមួយអ្នកអាណាព្យា បាលសិស្ស...
បរទេស ៖ ម្នាក់ក្នុងចំណោមអ្នកឈ្នះរង្វាន់ Powerball ១,៣ ពាន់លានដុល្លារក្នុងខែនេះគឺជាជនអន្តោប្រវេសន៍ មកពីប្រទេសឡាវ ដែលមានជំងឺមហារីក អស់រយៈពេល ៨ ឆ្នាំហើយបានទទួលការព្យាបាល ដោយគីមីចុងក្រោយ កាលពីសប្តាហ៍មុន។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយកាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Cheng “Charlie”...
គៀវ៖ ទីភ្នាក់ងារព័ត៌មាន Ukrinform របស់រដ្ឋាភិបាលបានរាយការណ៍កាលពីថ្ងៃចន្ទថា លោក Volodymyr Zelenskyប្រធានាធិបតីអ៊ុយក្រែន និងលោក Jens Stoltenberg អគ្គលេខាធិការ នៃអង្គការសន្ធិសញ្ញាអាត្លង់ទិក ខាងជើង ហៅកាត់ (NATO) បានជួបពិភាក្សាអំពីជំនួយ សម្រាប់អ៊ុយក្រែននៅក្នុងអំឡុង ពេលកិច្ចប្រជុំរបស់ពួកគេនៅទីក្រុងគៀវ ។ លោក Zelensky បានប្រាប់ដល់អ្នកយកព័ត៌មាន...
តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា បានឲ្យដឹងថា លោកគ្មានចេតនា រំលាយសភានោះទេ ពីរថ្ងៃបន្ទាប់ពីគណបក្ស ប្រជាធិបតេយ្យសេរី របស់លោកបានបាត់បង់អាសនៈចំនួន៣ នៅក្នុងការបោះឆ្នោតសភាតំណាងរាស្រ្ត ដោយការបោះឆ្នោត។ លោក គីស៊ីដា បានប្រាប់អ្នកសារព័ត៌មានថា LDP និងរដ្ឋាភិបាលនឹង “ផ្តោតទៅលើការសម្រេចបានលទ្ធផលដោយដោះស្រាយបញ្ហាជាច្រើន។ ខ្ញុំមិនមានផែនការអ្វីទាំងអស់” ដើម្បីរំលាយសភាជាន់ទាប សម្រាប់ការបោះឆ្នោត។...
ភ្នំពេញ៖ អគ្គិសនីកម្ពុជា បានចេញ សេចក្តីជូនដំណឹង ស្តីពី ការងារជួសជុល និង Calibration ម៉ាស៊ីនតស្ដបរិក្ខារអគ្គិសនីម៉ាក Omicron ជូននាយកដា្ឋនបញ្ជូនអគ្គិសនី (លើកទី២)។ តាមរយៈសេចក្ដីជូនដំណឹង បានឱ្យដឹងថាអគ្គិសនីកម្ពុជាបានរៀបចំឯកសារសម្រាប់ក្រុមហ៊ុន/សហគ្រាសបំពេញដើម្បីចូលរួមពិគ្រោះថ្លៃ និងមានដាក់ លក់នៅអង្គភាពលទ្ធកម្ម ដែលមានអាសយដ្ឋាន៖ អគារលេខ២ ផ្លូវព្រះយុគន្ធរ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានី...
ភ្នំពេញ ៖ នាយកប្រតិបត្តិមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យង់ គិមអេង បានបង្ហាញទស្សនៈថា ក្រុមការងារគ្រប់គ្រង ការផ្សាយពាណិជ្ជកម្មផលិតផល គ្រឿងស្រវឹងដែលបង្កើតឡើងដោយរាជរដ្ឋាភិបាល គឺជាការបោះជំហានទៅមុខមួយទៀត ក្នុងការគ្រប់គ្រងការ ផ្សាយពាណិជ្ជកម្ម ផលិតផលគ្រឿងស្រវឹង។ តាមរយៈមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាថ្ងៃ៣០ មេសា លោក យង់ គិមអេង ថ្លែងថា “ខ្ញុំយល់ឃើញថា...