ហាណូយ៖ ទីភ្នាក់ងារ Xinhua បានចុះផ្សាយនៅថ្ងៃទី២៩ ខែមេសានេះថា ការិយាល័យស្ថិតិទូទៅបានឲ្យដឹងកាលពីថ្ងៃចន្ទថា ប្រទេសវៀតណាម បានឃើញការមកដល់របស់ ភ្ញៀវទេសចរអន្តរជាតិជិត ៦.២លាននាក់ នៅក្នុងរយៈពេល ៤ខែដំបូងនៃឆ្នាំ២០២៤នេះ ដោយបានកើនឡើង៦៨,៣ភាគរយ ពី១ឆ្នាំទៅ១ឆ្នាំ និង៣,៩ភាគរយ ខ្ពស់ជាងកម្រិតមុនការរាតត្បាត ដោយជំងឺនៃរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៩ ។ គិតតែនៅក្នុងខែមេសានេះ ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បានស្វាគមន៍ភ្ញៀវទេសចរបរទេសជាង ១,៦លាននាក់...
បរទេស ៖ យោងតាមការ ចេញផ្សាយរបស់ RT ប្រធានាធិបតីបារាំង លោក Emmanuel Macron បានថ្លែងសុន្ទរកថា ស្តីពីអនាគតនៃទ្វីបរួមរបស់យើង។ គាត់កំពុងអំពាវនាវឱ្យមានកំណែ ទម្រង់ពិភពលោកចាស់ ព្រោះវាប្រឈម នឹងការស្លាប់បាត់បង់ទៅ ។ ចំណាប់អារម្មណ៍ទូទៅរបស់គាត់ គឺថាអ្វីដែលគាត់ហៅថា អឺរ៉ុបគឺយឺតពេក ច្របូកច្របល់ពេក ហើយជាញឹកញាប់មិនអាចជួប នឹងបញ្ហាប្រឈមទំនើបៗជាច្រើន។...
ភ្នំពេញ ៖ លោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ ក្រសួងអប់រំ យុវជន និងកីឡា នាថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ បានដឹកនាំកិច្ចប្រជុំ ស្ដីពីការត្រៀមរៀបចំ ការប្រកួតក្រុមភ្លេងកាយរឹទ្ធិថ្នាក់ជាតិ លើកទី១ ក្រោមប្រធានបទ “ភ្លេងសន្តិភាព” ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT មន្ត្រីអាមេរិកបានប្រាប់កាសែត Washington Post ចំនួន និងភាពមមាញឹក នៃទាហានអ៊ុយក្រែន ដែលបានទទួលការ ហ្វឹកហ្វឺននៅក្នុងមូលដ្ឋាន ទ័ពអាមេរិក នៅអឺរ៉ុបខាងលិច បានធ្លាក់ចុះស្ទើរតែសូន្យ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ដែលបង្ហាញថាទីក្រុងគៀវ កំពុងអស់កម្លាំង ដើម្បីប្រយុទ្ធជាមួយកងកម្លាំងរុស្ស៊ី។ គ្រូបង្ហាត់ជនជាតិអាមេរិក បានចាប់ផ្តើមបណ្តុះបណ្តាលកងទ័ពអ៊ុយក្រែន...
យេរ៉ូសាឡឹម៖ ប្រភពចេញពីរដ្ឋាភិបាល អ៊ីស្រាអ៊ែល បានប្រាប់ដលទីភ្នាក់ងារថា Xinhua ថា ប្រទេសអ៊ីស្រាអ៊ែល គ្រោងនឹងបញ្ជូនគណៈប្រតិភូ មួយក្រុម ទៅកាន់ទីក្រុងគែរ ដើម្បីពិភាក្សាជាមួយក្រុមហាម៉ាស់ លើសំណើបទឈប់បាញ់ថ្មីមួយ សំដៅធានាការដោះលែង ចំណាប់ខ្មាំង ដែលកាន់កាប់ នៅតំបន់ហ្គាហ្សា ។ ប្រភពក្នុងលក្ខខណ្ឌ សុំមិនបញ្ចេញ ឈ្មោះបានឲ្យដឹងថា គណៈប្រតិភូដែលមានសមាសភាព ពីមន្ត្រីសន្តិសុខនឹងចាកចេញ...
ភ្នំពេញ៖ អគ្គិសនីកម្ពុជា បានចេញ សេចក្តីជូនដំណឹង (លើកទី2) ស្តីពីការរផ្គត់ផ្គង់គ្រឿងបន្លាស់ម៉ាស៊ីនភ្លើង ចំនួន១០មុខ ជូនតាមបណ្តារោងចក្រអគ្គិសនីខេត្តចំនួន៦ សម្រាប់ផែនការឆ្នាំ២០២៤។ អគ្គិសនីកម្ពុជា បានរៀបចំឯកសារសម្រាប់ក្រុមហ៊ុន/សហគ្រាសបំពេញដើម្បីចូលរួមដេញថ្លៃ និងមានដាក់លក់នៅ អង្គភាពលទ្ធកម្មអគ្គិសនីកម្ពុជា ដែលមានអាសយដ្ឋាន : អាគារលេខ២ ផ្លូវព្រះយុគន្ធរ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញចាប់ពី – ថ្ងៃទី ៣០...
ខណៈពេលដែលលោកប្រធានរដ្ឋចិន Xi Jinping នឹងទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅប្រទេសហុងគ្រី នៅថ្ងៃទី ២៩ ខែមេសា តាមម៉ោងក្នុងតំបន់ សកម្មភាព«រដូវកាលភាពយន្ត ឯកសារចិន»ដែលរួមសហការរៀបចំ ដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និងស្ថានីយទូរទស្សន៍ ATV របស់ប្រទេសហុងគ្រី បានចាប់ដំណើរការនៅទីក្រុង Budapest ប្រទេសហុងគ្រី ។ ភាពយន្តឯកសារចំនួនជាង ១០...
ស្វាយរៀង ៖ លោកសាស្ត្រាចារ្យ ទុំ សារាវុធ សាកលវិទ្យាធិការ សាកលវិទ្យាល័យស្វាយរៀង នៅព្រឹកថ្ងៃទី៣០ ខែមេសាឆ្នាំ២០២៤ នេះ បានអញ្ជើញចូលរួមប្រកាស បើកដំណើរ ការជាផ្លូវការជំនាញ ផែនដីវិទ្យា សម្រាប់ការកាត់ បន្ថយហានិភ័យ គ្រោះមហន្តរាយ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យស្វាយរៀង។ កម្មវិធីនេះ មានអ្នកចូលរួម១៥០នាក់ រួមមានលោកសាកលវិទ្យាធិការរង...
បរទេស៖យោងតាមការចេញផ្សាយ របស់ RT តុលាការឧក្រិដ្ឋកម្មអន្តរជាតិ ហៅកាត់ថាICC អាចចោទប្រកាន់ នាយករដ្ឋមន្ត្រី អ៊ីស្រាអែល លោក Benjamin Netanyahu និងមន្ត្រីកំពូល របស់គាត់ពីបទឧក្រិដ្ឋកម្មសង្រ្គាម និងចេញដីកាសម្រាប់ការ ចាប់ខ្លួនពួកគេនៅ ដើមសប្តាហ៍នេះ។ ដោយលើកឡើងពីមន្ត្រីអ៊ីស្រាអែល បណ្តាញអាមេរិក បានអះអាងថា ដីកាអាចត្រូវបានចេញ សម្រាប់លោក Netanyahu...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT អគ្គលេខាធិការ អង្គការណាតូលោក Jens Stoltenberg បាននិយាយថា អ៊ុយក្រែនទំនង ជាមិន ចូលរួមជាមួយណា តូក្នុងកិច្ចប្រជុំកំពូលដ៏សំខាន់ របស់ប្លុកនៅចុងឆ្នាំនេះទេ ដោយសារតែសមាជិក ទាំងអស់ នៃប្លុកយោធាដែលដឹកនាំ ដោយសហរដ្ឋអាមេរិក ត្រូវតែគាំទ្រការដេញថ្លៃ របស់ខ្លួនជាមុនសិន។ ថ្លែងក្នុងអំឡុងដំណើរទស្សនកិច្ច...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ បានចាត់តាំង លោកខៀវ សុភ័គ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និង ជានាយកខុទ្ទកាល័យ ដឹកនាំប្រតិភូចូលរួមរំលែកមរណទុក្ខ និងប្រគល់ថវិកា សរុបចំនួន៨០លានរៀល ជូននាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការ...
ប៉េកាំង៖ ព្យុះកំបុតត្បូងដ៏ខ្លាំងមួយ បានបោកបក់មកលើទីក្រុងដ៏ធំរបស់ប្រទេសចិន ដែលស្ថិតនៅភាគខាងត្បូង នៃទីក្រុងក្វាងចូវ កាលពីរសៀលថ្ងៃសៅរ៍ ដោយបានសម្លាប់មនុស្ស អស់ចំនួន ៥នាក់ និងរបួស៣៣នាក់ ខណៈដែលភ្លៀង បានធ្លាក់ចុះយ៉ាងខ្លាំង និងមានព្យុះព្រិលបានវាយប្រហារ មកលើទីក្រុងនៃខេត្តក្វាងទុង។ អាជ្ញាធរបានបញ្ជាក់ថា ខ្យល់ព្យុះកំបុតត្បូងមានស្ថិតក្នុងកម្រិត៣ ដែលកម្រិតខ្ពស់បំផុតគឺកម្រិត៥ ។ ទីភ្នាក់ងារព័ត៌មានរដ្ឋ Xinhua បានរាយការណ៍ឲ្យដឹងថា ការស៊ើបអង្កេតលើការខូចខាត...
ស៊ីដនី៖ កាលពី៤ឆ្នាំមុន ជម្រកសត្វព្រៃតូចមួយ នៅឆ្នេរសមុទ្រភាគខាងត្បូងនៃរដ្ឋ New South Wales ត្រូវបានបំផ្លាញស្ទើរតែទាំងស្រុង ដោយសារភ្លើងឆេះព្រៃ ។ កសិដ្ឋាន និងជម្រកសត្វ Mudgeroo Emu ដែលរស់រានមានជីវិតភាគច្រើនតាមរយៈការបរិច្ចាគស្ម័គ្រចិត្តពីអ្នកទស្សនា ស្ថិតក្នុងចំណោមតំបន់ទេសចរណ៍ រាប់ពាន់កន្លែងនៅទូទាំងប្រទេសអូស្ត្រាលី ដែលប្រឈមនឹងផលប៉ះពាល់ ដ៏អាក្រក់នៃការប្រែប្រួលអាកាសធាតុ ។ លោកស្រី Phil...
ភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា រួមជាមួយកូនប្រុសទាំងបី គឺសម្តេចធិបតី ហ៊ុន ម៉ា ណែត នាយករដ្ឋមន្ត្រីកម្ពុជា, លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មុខងារសាធារណៈ និងឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត មេបញ្ជាការរង...
ម៉ានីល៖ កម្តៅដ៏ក្តៅគគុកនៅក្នុងប្រទេសហ្វីលីពីន អាចធ្វើឲ្យផលិតកម្មកសិកម្មរងការរំខាន ដោយសារខ្វះខាតទឹកស្រោចស្រព និងថាមពល និងធ្វើឱ្យប៉ះពាល់ដល់អាជីវកម្ម វាក៏ធ្វើឱ្យប៉ះពាល់ដល់ការ សិក្សារបស់និស្សិតផងដែរ ដោយរារាំងដល់កិច្ចខិតខំប្រឹងប្រែង របស់ប្រទេសអាស៊ីអាគ្នេយ៍មួយក្នុងការ ធ្វើយ៉ាងណាឲ្យតាមទាន់ ប្រទេសជិតខាងក្នុងវិស័យអប់រំ ។ សន្ទស្សន៍កម្តៅបានឡើងដល់ ៥០អង្សារសេ នៅក្នុងតំបន់ផ្សេងៗក្នុងប្រទេសហ្វីលីពីន ដោយសារបាតុភូតអាកាសធាតុ El Nino បង្កើនកម្តៅគ្របដណ្តប់ប្រទេស ក្នុងរដូវក្តៅរបស់ខ្លួនពីខែមីនាដល់ខែឧសភា។ ហ្វីលីពីន...
បរទេស៖ នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជិញ បានចុះអង្កេតស្ថានភាពគ្រោះរាំងស្ងួតនៅស្រុក Ninh Sơn ត្រួតពិនិត្យគម្រោងធារាសាស្ត្រ Tân Mỹ និងដឹកនាំការងារបង្ការ និងទប់ទល់នឹងផលប៉ះពាល់ នៃការកើនឡើងកំដៅដ៏យូរ និងគ្រោះរាំងស្ងួតនៅខេត្ត Ninh Thuận ភាគនិរតី ក្នុងដំណើរបំពេញទស្សនកិច្ចនៅមូលដ្ឋាននាថ្ងៃអាទិត្យ។ យោងតាមសារព័ត៌មាន Vietnam News...
បរទេស៖ តុលាការក្នុងប្រទេសថៃ នៅថ្ងៃចន្ទនេះបានកាត់ទោសសកម្មជន ប្រជាធិបតេយ្យឈានមុខគេម្នាក់ ឱ្យជាប់ពន្ធនាគាររយៈពេលពីរឆ្នាំបន្ថែមទៀត ពីបទប្រមាថព្រះមហាក្សត្រ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា វាជាការចោទប្រកាន់ចុងក្រោយបំផុត ប្រឆាំងនឹងមេធាវីសិទ្ធិមនុស្សដ៏ល្បីឈ្មោះ គឺលោក Arnon Nampa ដែលឥឡូវប្រឈមនឹង ការជាប់ពន្ធនាគារជាង ១០ ឆ្នាំ។ បច្ចុប្បន្នលោក...
ដាកា៖ប្រទេសបង់ក្លាដេស បានបន្តការជូនដំណឹងអំពីកម្តៅដែលថា រលកកម្តៅដែលកំពុងបន្តទំនងជា នឹងបន្តរយៈពេល ៧២ម៉ោងបន្ថែមទៀត គិតចាប់ពីព្រឹកថ្ងៃអាទិត្យ ។ គួរបញ្ជាក់ថា ការប្រកាសនេះបានធ្វើឡើងក្រោយ ពីមានការប្រកាសអាសន្ននៅមុននេះនៅថ្ងៃទី១៩ ខែមេសា ថ្ងៃទី២២ ខែមេសា និងថ្ងៃទី២៥ ខែមេសា ខណៈដែលនាយកដ្ឋានឧតុនិយមបង់ក្លាដែស ហៅកាត់ថា (BMD) បន្តតាមដាន និងឆ្លើយតបទៅនឹងគំរូអាកាសធាតុ ដ៏លំបាកដែលប៉ះពាល់ដល់ផ្នែកភាគច្រើន នៃប្រទេសបង់ក្លាដេស...
ភ្នំពេញ ៖ ខណៈនេះមានករណី អគ្គិភ័យកំពុងតែឆេះផ្ទះប្រជាពលរដ្ឋ នៅម្តុំចំណតឡាន គីឡូម៉ែត្រលេខ៩ សង្កាត់ច្រាំងចំរេះ ខណ្ឌឬសីកែវ រាជធានីភ្នំពេញ ចាប់តាំងពីវេលាម៉ោង ១០និង២០ នាទីព្រឹក ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ ដោយមិនទាន់ថមថយ នៅឡើយទេ ៕
ភ្នំពេញ ៖ ប្រហិតចម្រុះ (ហតដក ប្រហិតត្រីបន្ទះ ប្រហិតសាច់មឹក ប្រហិតសាច់មាន់ ប្រហិតដង្កៀបក្តាម)ខូចគុណភាព ចំនួន៨០កេសនិង១៦២បាវ ស្មើនឹង ៨,៦២០គីឡូក្រាម ត្រូវបានមន្ត្រីជំនាញ ដុតបំផ្លាញចោល ។ កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ សាខា ក.ប.ប. រាជធានីភ្នំពេញ ដោយមានការស្នើសុំ កិច្ចសហការពីមន្ត្រីជំនាញ...
ភ្នំពេញ ៖ អាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន បានណែនាំសាមីក្រសួង ស្ថាប័ន ដែលបណ្ដេញមន្ត្រី មានសារធាតុញៀន ចេញពីក្របខ័ណ្ឌ ត្រូវបញ្ជូនពួកគាត់ ទៅទទួលការព្យាបាល និងស្តារនីតិសម្បទា។ យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ អាជ្ញាធរជាតិប្រយុទ្ធ ប្រឆាំងគ្រឿងញៀន នៅថ្ងៃ២៩ មករា បានឲ្យដឹងថា បន្ទាប់ពីទទួលបានបទបញ្ជា ស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ ក្នុងការប្រយុទ្ធប្រឆាំង គ្រឿងញៀនខុសច្បាប់...
កំពង់ចាម ៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត នៅព្រឹកថ្ងៃទី ៣០ ខែមេសាឆ្នាំ ២០២៤ នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ស្ដីអំពីការត្រៀមអន្តរាគមន៍ និងឆ្លើយតបការខ្វះខាតទឹកស្អាតប្រើប្រាស់ របស់ប្រជាពលរដ្ឋ ។ បន្ទាប់ពីបានស្ដាប់របាយការណ៍ពីអង្គភាពស្ថាប័នពាក់ព័ន្ធ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម...
ភ្នំពេញ ៖សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឲ្យដឹងថា ការផ្សះផ្សាវិវាទការងារ ត្រូវបានដោះស្រាយ និងប្រព្រឹត្តទៅកាន់តែមានប្រសិទ្ធភាព និងមានភាពល្អប្រសើរជាងមុន ដោយសារភាពចាស់ទុំនៃតួអង្គពាក់ព័ន្ធ និងការពង្រឹងយន្តការ ផ្សះផ្សាវិវាទការងារ ។ តាមរយៈសារលិខិត ក្នុងឱកាសខួបអនុស្សាវរីយ៍ លើកទី១៣៨ នៃទិវាពលកម្មអន្ដរជាតិ ថ្ងៃទី១ ឧសភា សម្ដេចធិបតី បានលើកឡើងថា...
ហ្គាហ្សា៖ មន្ត្រីម្នាក់នៃចលនាតស៊ូអ៊ីស្លាមប៉ាឡេស្ទី្ ដែលគេស្គាល់ថា (ហាម៉ាស់) បានលើកឡើងកាលពីថ្ងៃអាទិត្យថា ចលនានេះនឹងមិនទទួល យកកិច្ចព្រមព្រៀង ណាមួយជាមួយអ៊ីស្រាអ៊ែល ដែលនេះ មិនរាប់បញ្ចូលទាំងការបញ្ឈប់ អរិភាពនៅក្នុងតំបន់ ហ្គាហ្សាស្ទ្រីបនោះទេ ។ លោក Sami Abu Zuhri មន្ត្រីជាន់ខ្ពស់ របស់ក្រុមហាម៉ាស់ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ចលនានេះ “នឹងមិនទទួលយកកិច្ចព្រមព្រៀងណាមួយដែលមិនរាប់បញ្ចូល...
ពោធិ៍សាត់: អភិបាលខេត្តពោធិ៍សាត់ លោកខូយ រីដា នៅព្រឹកថ្ងៃទី ២៩ ខែ មេសា ឆ្នាំ ២០២៤ បានដឹកនាំមន្ត្រីជំនាញ ក្រោយឱវាទ និង អាជ្ញាធរភូមិ ឃុំ ស្រុកចុះពិនិត្យ និង ដោះស្រយអណ្តូងស្នប់មួយ ចំនួនជូនដល់ប្រជាពលរដ្ឋ នៅឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់...
[Bangkok, Thailand, April 29, 2024] The Huawei Digital and Intelligent APAC Congress, jointly held by Huawei and the ASEAN Foundation, took place...
ភ្នំពេញ៖ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៤ អ្នកឧកញ៉ា លាង ម៉េង សហស្ថាបនិក និងជាប្រធានក្រុមអគ្គនាយកក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានប្រកាសប្តូររូបរាងថ្មីនៃ ទឹកពិសាកម្ពុជា ជូនដល់តំណាងចែកចាយ បុគ្គលិក បងប្អូនអ្នកសារព័ត៌មាន និងអតិថិជនទាំងអស់ទូទាំងប្រទេស នៅផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង ២៧១ មេហ្គា ម៉ល។ ...
ភ្នំពេញ ៖ ការងារចំនួន៩ចំនុច ដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអនុវត្តគឺដើម្បីផលប្រយោជន៍កម្មករ សហជីព និងវិស័យឯកជន និងពង្រឹងនូវភាពសុខសាន្ត នៅកន្លែងការងារ ។ នេះជាការថ្លែងបញ្ជាក់របស់ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤។ តាមការគូសបញ្ជាក់របស់លោករដ្ឋមន្រ្តី បង្ហាញថាការងារ...
ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ កាលពីថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ បានលើកឡើងថា ក្រសួងការងារ នឹងប្រកាសពីជ័យលាភី នៃពានរង្វាន់សហគ្រាសមួយ ជាសហគមន៍សុខសាន្តមួយរៀង រាល់ឆ្នាំចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ តទៅ។ លោករដ្ឋមន្រ្តីបានគូសបញ្ជាក់ថា ពានរង្វាន់ “សហគ្រាសមួយជាសហគមន៍សុខសាន្តមួយ”...
បរទេស ៖ ឧត្តមសេនីយ៍អ៊ុយក្រែន Oleksandr Syrskyi បាននិយាយ កាលពីថ្ងៃអាទិត្យថា កងទ័ពអ៊ុយក្រែន ដែលមានចំនួនច្រើន ជាងកងកម្លាំងជើងគោករុស្ស៊ី កំពុងដកថយពីទីតាំងនានា នៅភាគខាងកើតអ៊ុយក្រែន ខណៈដែលកងទ័ពរុស្ស៊ី ឆ្ពោះទៅភាគខាងលិច។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr...