គែរ៖ ប្រទេសអេហ្ស៊ីប ហ្ស៊កដានី អារ៉ាប់រួម ឥណ្ឌូណេស៊ី ប៉ាគីស្ថាន តួកគី អារ៉ាប៊ីសាអូឌីត និងកាតា បានចេញសេចក្តីថ្លែងការណ៍រួមមួយ ដោយស្វាគមន៍ ចំពោះជំហានរបស់ក្រុមហាម៉ាស់ ឆ្ពោះទៅរកផែនការបទឈប់បាញ់ ដែលស្នើឡើងដោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដើម្បីបញ្ចប់សង្រ្គាមនៅតំបន់ហ្គាហ្សាស្ទ្រីប។ យោងតាមសេចក្តីថ្លែងការណ៍ រដ្ឋមន្ត្រីការបរទេសនៃប្រទេសទាំង៨ បានស្វាគមន៍ “ជំហានដែលធ្វើឡើងដោយក្រុមហាម៉ាស...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី រដ្ឋមន្ដ្រីក្រសួងមុខងារសាធារណៈ បានចាត់ទុកជនជាតិថៃមួយចំនួនធ្វើទង្វើអសីលធម៌មកលើ សម្ដេចតេជោ ហ៊ុន សែន មិនស័ក្តិសមជាប្រជាជនស៊ីវិល័យ នោះទេ។ ការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី បន្ទាប់ពី ប្រជាជនថៃមួយចំនួន បានយករូបភាពរបស់ សម្ដេចតេជោ ហ៊ុន សែន...
បាត់ដំបង៖ ពីថ្ងៃទី៥ ខែ តុលា ឆ្នាំ ២០២៥ ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងក្រោមយោបល់ដឹកនាំបញ្ជារបស់លោក ឧត្តមសេនីយ៍ទោដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងកម្លាំ ងនគរបាលស្រុកមោងឫស្សី ដែលមានលោក វរសេនីយ៍ឯក ស គឹមឡុង ជាអធិការបានដឹក...
វីយែន៖ អង្គការនៃប្រទេសនាំចេញប្រេង (OPEC) និងសម្ព័ន្ធមិត្តរបស់ខ្លួនដែលត្រូវបានគេស្គាល់ថា OPEC + បានសម្រេចចិត្តបង្កើនទិន្នផលប្រេងចំនួន ១៣៧០០០បារ៉ែលក្នុងមួយថ្ងៃ នៅក្នុងខែវិច្ឆិកា បន្ទាប់ពីការកើនឡើងស្រដៀងគ្នានៅក្នុងខែតុលា។ អង្គការ OPEC បានឧ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការសម្រេចចិត្តនេះត្រូវបានប្រកាសបន្ទាប់ពី កិច្ចប្រជុំនិម្មិតនៃប្រទេសសមាជិក រួមមាន អារ៉ាប៊ីសាអូឌីត រុស្ស៊ី អ៊ីរ៉ាក់ អារ៉ាប់រួម កូវ៉ែត កាហ្សាក់ស្ថាន...
BUDAPEST៖ រដ្ឋមន្ត្រីក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រី លោក Peter Szijjarto បានរិះគន់សហភាពអឺរ៉ុប ដែលបានស្នើឡើងនូវក្របខណ្ឌថវិការយៈពេល ៧ឆ្នាំ សម្រាប់ឆ្នាំ ២០២៨-២០៣៤ ដោយហៅវាថាជា “ថវិកាអ៊ុយក្រែន” និងព្រមានថា ប្រាក់របស់អ្នកជាប់ពន្ធអឺរ៉ុប នឹងត្រូវចំណាយនៅអ៊ុយក្រែន ជំនួសឱ្យការពង្រឹងសេដ្ឋកិច្ចរបស់អឺរ៉ុប។ ថ្លែងទៅកាន់វិទ្យុ Kossuth Radio លោក Szijjarto...
ភ្នំពេញ ៖ លោក កែវ រ៉េមី ទេសរដ្ឋមន្រ្តី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជាបានផ្ញើសារទៅកាន់នាយករដ្ឋមន្រ្តីថៃថ្មី គឺលោក អានុទីន ចានវីរៈគុល ត្រូវគិតពិចារណាឲ្យបានស៊ីជម្រៅទៅដល់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ច ។ យោងតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់លោកទេសរដ្ឋមន្រ្តី កែវ រ៉េមី នាថ្ងៃទី៦ តុលានេះបានឲ្យដឹងថា អ្នកកាន់អំណាចថៃត្រូវគិតពិចារណាឲ្យបានស៊ីជម្រៅទៅដល់ជីវិតប្រជាជន និងសេដ្ឋកិច្ច ។ ដោយលោកសង្កត់ធ្ងន់ថា...
ភ្នំពេញ ៖ នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារលើវិស័យកសិកម្មជាមួយ លោក Datuk Dr. Abdul Rahman Junaidi អនុរដ្ឋមន្រ្តីក្នុងខុទ្ទកាល័យនាយករដ្ឋមន្ត្រីនៃរដ្ឋសារ៉ាវ៉ាក់ ប្រទេសម៉ាឡេស៊ី ខណៈភាគីទាំងពីរ...
ម៉ូស្គូៈ ក្រសួងការពារជាតិរុស្ស៊ី បានឧ្យដឹងថា កងកម្លាំងរុស្ស៊ី បានបើកការវាយប្រហារ ដ៏ធំមួយពេញមួយយប់ប្រឆាំង នឹងអគារឧស្សាហកម្មយោធា និងហេដ្ឋារចនាសម្ព័ន្ធថាមពល របស់ប្រទេសអ៊ុយក្រែន កាលពីយប់ថ្ងៃសៅរ៍ ។ ក្រសួងបានឧ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយ នៅលើបណ្ដាញ Telegram ថា ការវាយឆ្មក់នេះពាក់ព័ន្ធនឹងយន្តហោះគ្មានមនុស្សបើកប្រយុទ្ធ និងអាវុធច្បាស់លាស់រយៈចម្ងាយឆ្ងាយ រួមទាំងកាំជ្រួច Aeroballistic “Kinzhal” ដែលមានល្បឿនលឿនជាងសំឡេង។...
ពោធិ៍សាត់ ៖ នៅព្រឹកទី ៦ ខែតុលា ឆ្នាំ ២០២៥ នេះ លោក ផាយ ឡេង អភិបាល នៃគណៈអភិបាលក្រុងពោធិ៍សាត់ បានដឹកនាំកិច្ចប្រជុំមួយ ដើម្បីដាក់ចេញនូវវិធានការណែនាំ និងពង្រឹងការរៀបចំ អនាម័យ និង សណ្តាប់ធ្នាប់សាធារណៈ នៅតាមបណ្តាសង្កាត់ទាំង ៧ ក្នុងភូមិសាស្ត្រក្រុងពោធិ៍សាត់...
បរទេស៖ ជនសង្ស័យប្រដាប់អាវុធចំនួន៨នាក់ បានធ្វើសកម្មភាពប្លន់យ៉ាងគគ្រឹកគគ្រេង នៅក្នុងហាងមាសមួយកន្លែងក្នុងផ្សារទំនើប Big C ក្នុងស្រុក Su-ngai Kolok ខេត្ត Narathiwat កាលពីល្ងាចថ្ងៃអាទិត្យ បណ្តាលឲ្យមន្ត្រីសន្តិសុខម្នាក់រងរបួស។ ការផ្ទុះពីរត្រូវបានគេរាយការណ៍ថបន្ទាប់ពីឧប្បត្តិហេតុប្លន់នេះកើតឡើង។ យោងតាមសារព័ត៌មាន Khaosod English ចេញផ្សាយនៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា ហេតុការណ៍ប្លន់នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៣០នាទីយប់...
ព្យុងយ៉ាង៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជេីង បានឧ្យដឹងថា ប្រទេសកូរ៉េខាងជើង បានបើកការតាំងពិពណ៌អាវុធទំនេីបចុងក្រោយបំផុតរបស់ខ្លួននៅទីក្រុងព្យុងយ៉ាង ដោយមេដឹកនាំលោក គីម ជុងអ៊ុន បានប្តេជ្ញាប្រឆាំងនឹងការគំរាមកំហែងរបស់សហរដ្ឋអាមេរិក ដោយការពង្រឹងការអភិវឌ្ឍយោធា និងបច្ចេកវិទ្យារបស់ខ្លួន។ លោក គីម ជុងអ៊ុន បានឧ្យដឹងនៅក្នុងពិធីបើកកម្មវិធី Defence Development-2025 កាលពីថ្ងៃសៅរ៍ថា ព្រឹត្តិការណ៍នេះ “បង្ហាញពីលទ្ធផលថ្មីៗនៃគម្រោងសំខាន់ៗ” ដែលប្រទេសនេះបានអនុវត្ត ដើម្បីដាក់រចនាសម្ព័ន្ធនៃសមត្ថភាពយោធារបស់ខ្លួនលើ...
ភ្នំពេញ ៖ នៅព្រឹកថ្ងៃចន្ទ ទី៦ ខែតុលា ឆ្នាំ២០២៥ នេះ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាសហប្រធាន គណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ បានអញ្ជើញជាសហអធិបតី ជាមួយលោក សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម...
ខេត្តតាកែវ : លោក ជា សុផល អធិការនគរបាលស្រុកគីរីវង់ នៅថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៥ បញ្ជាឲ្យកម្លាំងអធិការដ្ឋាននគរបាលស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍ទាំង១២ បន្តដូចភ្លៀងរលឹម ចុះសម្រង់ព័ត៌មានបទល្មើស និងផ្សព្វផ្សាយស្តីពី គោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព ដូចជា ផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងញៀន បញ្ហាក្មេងទំនើង បញ្ហាចោរកម្ម...
បរទេស៖ កាលពីថ្ងៃទី៥ ខែតុលា តម្លៃ Bitcoin បានឡើងលើស ១២៥.០០០ ដុល្លារ ដែលជាកម្រិតខ្ពស់បំផុតមិនធ្លាប់មាន។ យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា Bitcoin ត្រូវបានជួញដូរក្រោម ១១០.០០០ ដុល្លារ ក្នុងរយៈពេលពីរខែកន្លងមកនេះ។ ទោះយ៉ាងណាក៏ដោយ...
បរទេស៖ ក្រសួងរតនាគារអាមេរិកកំពុងពិចារណាដាក់រូបភាពប្រធានាធិបតីអាមេរិកលោក Donald Trump លើកាក់មួយដុល្លារ សម្រាប់ថ្ងៃដែលប្រារព្ធខួបលើកទី២៥០ នៃឯករាជ្យរបស់អាមេរិក។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៤ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា យោងតាមសេចក្តីព្រាងការរចនាដំបូងដែលបានបង្ហាញកាលពីថ្ងៃសុក្រ កាក់នេះបង្ហាញពីទម្រង់របស់លោក Trump នៅម្ខាង រួមជាមួយនឹងពាក្យ “សេរីភាព” និង ពាក្យ “នៅក្នុងព្រះដែលយើងទុកចិត្ត”...
ភ្នំពេញះ ៖ សម្តេចតេជោហ៊ុន សែន ប្រមុខរដ្ឋស្តីទីកម្ពុជាបានប្រាប់ទៅប្រជាពលរដ្ឋខ្មែរនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃត្រូវប្រញាប់ប្តូរប្រាក់បាតថៃ ជាមួយប្រាក់រៀល ឬដុល្លារ ព្រោះបើមុនដូរទេនៅពេលខាងមុខនឹងអាចជួបបញ្ហា។ ការស្នើសុំរបស់សម្តេចតេជោនេះ ក្រោយទង្វើរបស់ទាហានថៃម្នាក់បាន ដាក់តាំងរូបភាពរបស់សម្តេច និងអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជាលោកស្រី ម៉ាលី សុជាតា ដើម្បីបាញ់យករង្វាន់។ តាមរយៈបណ្តាញទំនាក់ទំនងសង្គមនាថ្ងៃទី តុលា នេះដោយភ្ជាប់វិដេអូដែលជនជាតិថៃដាក់តាំងរូបសម្តេចដើម្បីបាញ់យករង្វាន់នោះ សម្តេចបានគូសបញ្ជាក់ត្រឡប់ផ្តាំទៅវិញថា សូមពលរដ្ឋកម្ពុជា កុំធ្វើទង្វើអាក្រក់បែបនេះដែលជាទង្វើអមនុស្ស និងអន់ជាងសត្វ។...
ភ្នំពេញ៖ ឆ្លើយតបទៅនឹងសកម្មភាពអសីលធម៍របស់ជនជាតិថៃ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានប្រាប់ពលរដ្ឋកុំយកព្រះឆាយាលក្ខព្រះមហាក្សត្រថៃ ឬរូបថតមេដឹកនាំថៃ ណាមួយមកធ្វើមិនគប្បីឱ្យសោះ។ នៅលើបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន បានបង្ហោះវីដេពីសកម្មភាពអសីលធម៍ របស់ជនជាតិថៃ ដោយភ្ជាប់នូវខ្លឹមសារថា «នេះឬជាជនជាតិស៉ីវិល័យមានគុណធម៌ សីលធម៌ និងអរិយធម៌ខ្ពស់?...
ភ្នំពេញ ៖ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា ចំណេះដឹងបញ្ញា សិប្បនិមិត្ត (AI) នឹងក្លាយជាតម្លៃបន្ថែម សម្រាប់ជួយសមត្ថភាពគិត វិភាគ និង ដោះស្រាយបញ្ហាជាក់លាក់ ដោយសារបច្ចេកវិទ្យានេះបានវិវត្តចេញ ពីការយកលំនាំតាម សមត្ថភាពខួរក្បាលរបស់មនុស្ស។...
បរទេស៖ ប្រទេសមួយក្រុម ដែលជាផ្នែកមួយ នៃសម្ព័ន្ធភាព OPEC+ នៃប្រទេសនាំចេញប្រេង បានយល់ព្រមលើការជំរុញ តិចតួចនៃផលិតកម្មប្រេង ដោយលើកឡើងពី ទស្សនវិស័យសេដ្ឋកិច្ចពិភពលោក ដែលមានស្ថិរភាព។ យោងតាមសារព័ត៌មាន AP ចេញផ្សាយ នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា ក្រុមនេះបាននិយាយបន្ទាប់ ពីកិច្ចប្រជុំតាមអនឡាញ កាលពីថ្ងៃអាទិត្យថា ខ្លួននឹងបង្កើនផលិតកម្មប្រេងចំនួន...
ភ្នំពេញ ៖ មន្ទីរសាធារណការ និង ដឹកជញ្ជូនខេត្តព្រៃវែង និងអាជ្ញាធរស្រុកពារាំង បានប្រកាសថា ដោយសារទឹកជំនន់ ហក់ឡើងខ្ពស់ បណ្តាលឱ្យមានការហូរបុកច្រោះផ្លូវជាច្រើនកន្លែងលើកំណាត់ផ្លូវកៅស៊ូ ពីភូមិតាំងស្នាយ ឃុំរកា ទៅភូមិមេសរប្រចាន់ ឃុំមេសរប្រចាន់ ស្រុកពារាំង ខេត្តព្រៃវែង ។ ដូច្នេះអាជ្ញាធរសម្រេច ផ្អាកការចរាចរណ៍ ឆ្លងកាត់លើកំណាត់ផ្លូវនេះ ជាបណ្តោះអាសន្ន ដើម្បីរក្សាបានសុវត្ថិភាព...
នៅវេលាម៉ោង ៨:00 យប់ថ្ងៃទី ៦ ខែតុលា កម្មវិធីរាត្រីសមោសរ អបអរពិធីបុណ្យសែនព្រះខែ នៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន នឹងចាក់ផ្សាយទៅកាន់ ទូទាំងពិភពលោក។ កម្មវិធីរាត្រីសមោសរអបអរ ពិធីបុណ្យសែនព្រះខែ នៃឆ្នាំនេះនឹងរួមបញ្ចូលគ្នា នូវមនោសញ្ចេតនា ស្នេហាជាតិ វប្បធម៌ និងទេសភាពនៃតំបន់ស៊ឺឈួន ដើម្បីបង្ហាញពីសិរីមង្គល។ សូមបញ្ជាក់ថា នៅវេលាម៉ោង ៨:00...
ភ្នំពេញ ៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានឲ្យដឹងថា នៅព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ ក្រសួងបានសម្របសម្រួល ជូនក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) អញ្ជើញចុះពិនិត្យទីតាំង ជាក់ស្តែង នៅភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍...
ភ្នំពេញ ៖ ឯកអគ្គរាជទូត អ៊ិន តារា តំណាងអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ(UN)បានលើកឡើងថា សកម្មភាពតស៊ូរាល់ថ្ងៃ របស់ថ្នាក់ដឹកនាំកម្ពុជា ដើម្បីការពារសហគមន៍ តាមបណ្តោយព្រំដែន ក្រោយពីភាគីថៃ បានបង្កជម្លោះជាមួយកម្ពុជា អស់រយៈពេលជិត៣ខែកន្លងមកនេះ ។ ការលើកឡើងរបស់ឯកអគ្គរាជទូត អ៊ិន តារា តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការ សហប្រជាជាតិ និងអង្គការអន្តរជាតិ នៅទីក្រុងហ្សឺណែវ...
បរទេស៖យោងតាមការចេញផ្សាយរបស់ RTការបោះឆ្នោតសភាជាលើកដំបូងចាប់តាំងពីការដួលរលំនៃរដ្ឋាភិបាលរបស់លោក Bashar Assad បានបញ្ចប់នៅក្នុងប្រទេសស៊ីរីកាលពីថ្ងៃអាទិត្យ។ មនុស្សចន្លោះពី ៧០០០ ទៅ ៨០០០ នាក់ដែលត្រូវបានជ្រើសរើសដោយគណៈកម្មាធិការរៀបចំការបោះឆ្នោតកណ្តាលនៃសាធារណរដ្ឋអារ៉ាប់ស៊ីរីបានជ្រើសរើសសមាជិកសភាចំនួន ១៤០នាក់។ ដោយឡែកសមាជិកសភាតំណាងចំនួន៧០នាក់ទៀតក្នុងចំណោមសមាជិក២១០រូប នឹងត្រូវតែងតាំងដោយប្រធានាធិបតីបណ្តោះអាសន្ន លោក Ahmed al-Sharaa ខណៈដែលបញ្ជីឈ្មោះចុងក្រោយនឹងត្រូវប្រកាសនៅថ្ងៃចន្ទ។ យោងតាមការបញ្ជាក់ដោយក្រុមមន្ត្រីស៊ីរី បេក្ខជនជាង ១៥០០ នាក់ នោះក៏មានរួមទាំងស្ត្រីជាង២០០នាក់បានឈរឈ្មោះសម្រាប់សភាដែលនឹងមានអាណត្តិជារៀងរាល់៣០ខែម្តងនេះផងដែរ។...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអាមេរិក លោក Donald Trump បានបញ្ចេញប្រតិកម្មជាវិជ្ជមានចំពោះសំណើរបស់សមភាគីរុស្ស៊ីលោក Vladimir Putin ក្នុងការពន្យារកិច្ចព្រមព្រៀងគ្រប់គ្រងអាវុធដែលនៅសល់ចុងក្រោយរវាងប្រទេសទាំងពីរសម្រាប់រយៈពេលមួយឆ្នាំទៀត។ ប្រធានាធិបតីអាមេរិកត្រូវបានសួរអំពីការទទួលយកការផ្តល់ជូនរបស់លោកពូទីននៅលើសន្ធិសញ្ញា New STARTខណៈកំពុងនិយាយទៅកាន់អ្នកសារព័ត៌មាននៅខាងក្រៅសេតវិមានកាលពីថ្ងៃអាទិត្យ។លោកបាននិយាយថា៖វាហាក់ដូចជាគំនិតល្អសម្រាប់ខ្ញុំ។ ការកត់សម្គាល់របស់លោក Trump ត្រូវបានស្វាគមន៍ដោយលោក Kirill Dmitriev ទីប្រឹក្សាសេដ្ឋកិច្ចរបស់លោក Putin និងជាឥស្សរជនសំខាន់ម្នាក់ក្នុងកិច្ចខិតខំប្រឹងប្រែងបន្តដើម្បីធ្វើឱ្យទំនាក់ទំនងមានលក្ខណៈធម្មតាជាមួយទីក្រុងវ៉ាស៊ីនតោន។ លោក...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានព្រមានថា ប្រធានាធិបតីអាមេរិក លោក Donald Trump នឹងដោះស្រាយវិបត្តិដ៏ធំមួយចំពោះទំនាក់ទំនងរវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងមូស្គូ ប្រសិនបើលោកយល់ព្រមលើការបញ្ជូនមីស៊ីល Tomahawk រយៈចម្ងាយឆ្ងាយទៅកាន់ប្រទេសអ៊ុយក្រែន។ កាលពីចុងខែមុន អនុប្រធានាធិបតីអាមេរិក លោក J.D. Vance...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បាននិយាយថាលោកសង្ឃឹមថានឹងអាចប្រកាសអំពីការដោះលែងចំណាប់ខ្មាំងដែលត្រូវបានឃុំខ្លួននៅហ្គាហ្សា ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។ ក្រុមហាម៉ាស់បានយល់ព្រមដោះលែងចំណាប់ខ្មាំងក្រោមផែនការសន្តិភាពរបស់សហរដ្ឋអាមេរិក នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនកាលពីថ្ងៃសុក្រ។ យ៉ាងណាក្តីផែនការនេះមិនបាននិយាយអំពីការរំសាយអាវុធទេ ហើយពួកគេបានទាមទារឱ្យមានការចរចាលើប្រធានបទផ្សេងទៀត រួមទាំង បញ្ហាផ្សេងទៀតដែលបានលើកឡើង នៅក្នុងសំណើរបស់សហរដ្ឋអាមេរិក។ នៅក្នុងសេចក្តីថ្លែងការណ៍តាមទូរទស្សន៍មួយកាលពីថ្ងៃសៅរ៍ លោក Netanyahu បានប្តេជ្ញាថា ក្រុមហាម៉ាស់នឹងត្រូវបានដកហូតអាវុធ ហើយហ្គាហ្សានឹងក្លាយជាតំបន់គ្មានយោធា...
កំពង់ចាម ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានលើកឡើងថា ទិវាដើរពិភពលោក ក្រោមប្រធានបទ៖ «ដើរដើម្បីសន្តិភាព Walk For Peace» បានបង្ហាញអំពីគុណតម្លៃដ៏មហិមាមិនអាចកាត់ថ្លៃបាននៃកត្តាសុខសន្តិភាព ដែលសន្តិភាពប្រៀបដូចជាអុកស៊ីសែន ដែលត្រូវការជារៀងរាល់ថ្ងៃ។ ការលើកឡើងរបស់ រដ្ឋមន្ដ្រី ហួត ហាក់ នាឱកាសអញ្ជើញជាអធិបតី រួមជាមួយ...
ភ្នំពេញ ៖ លោក ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានស្នើដល់ ឪពុក-ម្តាយ និងអ្នកអាណាព្យាបាលទាំងអស់ ជួយអប់រំកូនចៅរបស់ខ្លួន ឱ្យចេះគោរពឱនលំទោន មានចរិយាល្អ មានគុណធម៌ និងចេះដឹងគុណគ្រូ ដោយសារពួកគាត់ បានបង្ហាត់បង្រៀន ឱ្យកូនចៅ របស់យើងឱ្យមានចំណេះដឹង។ ការស្នើរបស់...
ភ្នំពេញ ៖ ក្រសួងបរិស្ថាន បានរកឃើញ ក្រុមហ៊ុន Jin Yuan Xi Garment Co., Ltd ជាប្រភេទរោងចក្រ កាត់ដេរសម្លៀកបំពាក់ នៅភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ បានប្រព្រឹត្តល្មើសច្បាប់ ដោយធ្វើការដុតកម្ទេចក្រណាត់ ក្នុងច្រវ៉ាក់ផលិតកម្មរបស់ខ្លួន និងបានធ្វើការបំពុលខ្យល់ ដែលល្មើសនឹង។...