Phnom Penh, 12 March 2024: Today, European Commissioner for International Partnerships H.E. Jutta Urpilainen, representatives from the European Union Member States and Deputy Prime...
ភ្នំពេញ៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល បានចេញសេចក្ដីជូនដំណឹង ស្តីពីការបិទចរាចរណ៍រថយន្តធុនធ្ងន់គ្រប់ប្រភេទ នៅលើកំណាត់ផ្លូវជាតិលេខ២១ ចាប់ពីវេលាម៉ោង០៖០០នាទី រំលងអាធ្រាត្រ រហូតដល់វេលាម៉ោង១៣៖០០នាទីរសៀល ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤។ តាមរយៈសេចក្ដីជូនដំណឹង បានឱ្យដឹងថា ការបិទចរាចរណ៍រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទ នៅលើកំណាត់ផ្លូវជាតិលេខ២១នេះ គឺធ្វើឡើង ចាប់ពីចំណុចគ.ម៧+៥៨០(ស្ពានរំលងផ្លូវ ក្រវាត់ក្រុងទី៣) ដល់គ.ម៤៦+៧១០(ស្ពានកោះធំ) ស្ថិតក្នុងក្រុងតាខ្មៅ ស្រុកស្អាង...
ភ្នំពេញ៖ លោកស្រី Jutta Urpilainen ស្នងការសហភាពអឺរ៉ុប ទទួលបន្ទុកកិច្ចការភាពជាដៃគូអន្តរជាតិ បានប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងសហភាពអឺរ៉ុប-កម្ពុជា ឱ្យបានកាន់តែរីកចម្រើនបន្ថែមទៀត ។ ក្នុងឱកាសសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា អនុញ្ញាតឲ្យចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នារសៀលថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤នេះ លោកស្រី...
ភ្នំពេញ៖លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងកោតសរសើរដល់វិទ្យាស្ថានប៉េ អេស អឺ នៃអង្គការដើម្បីភាពញញឹមនៃកុមារចំពោះការជ្រើសរើសការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់យុវជនកម្ពុជាដែលមានជីវភាពខ្វះខាតឱ្យមានជំនាញជាក់លាក់ក្នុងរយៈពេលខ្លីហើយទទួលបានឱកាសការងារសមរម្យដើម្បីលើកស្ទួយជីវភាពគ្រួសារ។ ការថ្លែងកោតសរសើរដូចនេះ គឺក្នុងពេលដែលលោករដ្ឋមន្ត្រី បានអញ្ជើញជាអធិបតីក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់សិស្ស និស្សិតរបស់វិទ្យាស្ថានប៉េ អេស អឺនៃអង្គការដើម្បីភាពញញឹមនៃកុមារនាព្រឹកថ្ងៃអង្គារ ទី១២ ខែមីនា ឆ្នាំ២០២៤នេះ។ ថ្លែងទៅកាន់អង្គពិធីនៅវិទ្យាស្ថានប៉េ អេស អឺ លោករដ្ឋមន្ត្រី...
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើការណែនាំ ដល់អភិបាលខណ្ឌឬស្សីកែវទេីបចូលកាន់តំណែងថ្មី លោក ជិន ប៊ុនធឿន ឱ្យបន្តខិតខំដោះស្រាយ បញ្ហាទំនាស់ដីធ្លី និងទប់ស្កាត់នូវទំនាស់ដីធ្លីថ្មី កុំឲ្យកើតមានឡើងទៀត ។ លោក ឃួង ស្រេង បានណែនាំឲ្យអភិបាលខណ្ឌឬស្សីកែវ ដែលទើបឡើងថ្មី ត្រូវបំពេញការងារឲ្យបានល្អប្រសើរ ពិសេសការរក្សាសន្តិសុខសណ្ដាប់ធ្នាប់...
ភ្នំពេញ៖ សមាជិកព្រឹទ្ធសភាបានពិភាក្សា និងអនុម័តទាំងស្រុងលើ សេចក្តីព្រាង ច្បាប់ស្តីពី ការដឹកជញ្ជូនតាមផ្លូវទឹកដែលមាន១៨ជំពូកនិង ២៧៥មាត្រា។ ការអនុម័តសេចក្តីព្រាងច្បាប់នេះធ្វើឡើងក្នុងសម័យប្រជុំវិសាមញ្ញ នីតិកាលទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ កិត្តិសង្គហបណ្ឌិត ទេព ងន អនុប្រធានទី២ព្រឹ ទ្ធសភា ជាប្រធានអង្គប្រជុំដោយមានសមាជិកព្រឹទ្ធសភាមានវត្តមានចំនួន ៥៧រូប។ សេចក្តីព្រាងច្បាប់នេះ តាក់តែងឡើងក្នុងគោលបំណង ដើម្បីធានាការគ្រប់គ្រង និងការ អភិវឌ្ឍវិស័យដឹកជញ្ជូនតាមផ្លូវទឹក...
ភ្នំពេញ ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានឱ្យដឹងថា គម្រោងវិនិយោគចំនួន ៣៧ មានទុនវិនិយោគសរុបប្រមាណជិត ១,២ពាន់លានដុល្លារអាមេរិក ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីខែកុម្ភៈ ឆ្នាំ២០២៤ កន្លងទៅនេះ។ តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នៅថ្ងៃទី១២ មីនា នេះបានឱ្យដឹងថា «កាលពីខែកុម្ភៈ ឆ្នាំ២០២៤ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងថ្មី...
ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាការងារ និងពង្រឹងកិច្ចសហប្រតិបត្តិការ ជាមួយអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុក និងបរទេស។ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះរួមមាន រដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និងមន្រ្តីពាក់ព័ន្ធជាច្រើនរូបទៀត។ ជាមួយគ្នានេះដែរ ក៏មានការអញ្ជើញចូលពីសំណាក់ តំណាងអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកនិងបរទេសចំនួន ៤៤...
ស្វាយរៀង៖ លោក សរ សុដានីអភិបាលរងខេត្តស្វាយរៀង ក្នុងនាមអភិបាលខេត្ត និងរដ្ឋបាលខេត្តស្វាយរៀង សូមប្រកាសគាំទ្រលើកទឹកចិត្តដល់វិស័យឯកជន ឱ្យមកវិនិយោគឱ្យបានច្រើននៅខេត្តស្វាយរៀង ខណៈក្រុមហ៊ុនរោងចក្រមួយផលិតសម្ភារៈកីឡាបោះទុនវិនិយោគផ្ដល់ការងារធ្វើដល់កម្មករជិត៣ពាន់នាក់នៅឃុំព្រៃតាអី ស្រុកស្វាយទាប ខេត្តស្វាយរៀង។ លោកសរ សុដានី អភិបាលរងខេត្ត ប្រកាសគាំទ្រនិងលើកទឹកចិត្តដល់អ្នកវិនិយោគទុនបែបនេះបានធ្វើឡើង ខណៈដែល លោកតំណាង លោកអភិបាលខេត្ត បានអញ្ជើញចូលរួមពីធីបើកការរដ្ឋានសាងសង់រោងចក្រក្រុមហ៊ុន ហ្គ្រីនលែន អ៊ិនវេសសិន និងអភិវឌ្ឍន៍...
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៤នឹងអញ្ជើញជាអធិបតី សម្ពោធមន្ទីរពេទ្យតេជោសែនកោះធំ ។ សូមរំលឹកថា មន្ទីរពេទ្យតេជោសែនកោះធំ មានឈ្មោះដើមមន្ទីរពេទ្យបង្អែកកោះធំ និងជាកន្លែងផ្តល់សេវាពិគ្រោះ និងព្យាបាលជំងឺទូទៅ ជំងឺកុមារ រោគស្ត្រី ជំងឺវះកាត់ និងជំងឺរបេងជាដើម ។ មន្ទីរពេទ្យនេះ ស្ថិតនៅផ្លូវជាតិលេខ២១...
បរទេស៖ នាវានៃកងទ័ពជើងទឹករុស្ស៊ី ចិន និងអ៊ីរ៉ង់ កំពុងធ្វើសមយុទ្ធរួមគ្នានៅសមុទ្រអារ៉ាប់ក្នុងសប្តាហ៍នេះ ដោយចាប់ផ្តើមពីកំពង់ផែ Chah Bahar ក្នុងឈូងសមុទ្រអូម៉ង់។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា ល្បែងសង្រ្គាមដែលត្រូវបានគេហៅថា “ខ្សែក្រវាត់សន្តិសុខដែនសមុទ្រ” ដំណើរការនៅចន្លោះថ្ងៃទី១២ ខែមីនាដល់ថ្ងៃទី ១៥ ខែមីនា ហើយមាននាវា...
បរទេស៖ គណៈកម្មាធិការរៀបចំការបោះឆ្នោតរបស់ប្រទេសថៃ បានបោះឆ្នោតជាឯកច្ឆ័ន្ទ ដើម្បីប៉ុនប៉ងរំលាយគណបក្ស Move Forward បន្ទាប់ពីតុលាការធម្មនុញ្ញសម្រេចថា គណបក្សនេះបានបំពានធម្មនុញ្ញដោយយុទ្ធនាការធ្វើវិសោធនកម្មច្បាប់ស្តីពីការប្រមាថព្រះមហាក្សត្រ។ យោងតាមសារព័ត៌មាន The Nation របស់ថៃ ចេញផ្សាយនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា សមាភាពគណៈកម្មការរៀបចំការបោះឆ្នោតទាំងប្រាំរូបបានបោះឆ្នោតជាឯកច្ឆ័ន្ទ នៅថ្ងៃអង្គារដើម្បីជំរុញឱ្យមានការរំលាយគណបក្ស Move Forward ស្របតាមពាក្យបណ្តឹងដែលប្តឹងដោយ អ្នកដាក់...
Phnom Penh, 12 March 2024: Today, European Commissioner for International Partnerships Jutta Urpilainen, representatives from the EU Member States and Deputy Prime Minister,...
ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក ម៉ឹង ពន្លក អគ្គនាយនៃអគ្គនាយកដ្ឋាន ភស្តុភារ ហិរញ្ញវត្ថុ ក្រសួងការពារជាតិ នៅព្រឹកថ្ងៃអង្គារ៍ ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣នេះ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយយោធិននារី ទូទាំងអគ្គនាយកដ្ឋាន ភស្តុភារ ហិរញ្ញវត្ថុ ក្រសួងការពារជាតិចំនួន៣៨០នាក់ និងអបអរសាទរ ទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១៣ ឆ្នាំ២០២៤...
បរទេស៖ នាវាផ្ទុកយន្តហោះ HMS Queen Elizabeth របស់ចក្រភពអង់គ្លេសបានឆាបឆេះ ខណៈពេលដែលចតក្នុងប្រទេសស្កុតឡែន ដើម្បីដកគ្រាប់រំសេវចេញ មុនពេលជួសជុល ។ បញ្ហារបស់ស្លាបចក្របានធ្វើឱ្យនាវាចម្បាំងតម្លៃ ៣ ពាន់លានផោន ខកខានការធ្វើសមយុទ្ធដ៏ធំបំផុតរបស់អង្គការណាតូក្នុងរយៈពេលជាច្រើនទសវត្សរ៍កាលពីខែមុន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា អ្នកនាំពាក្យកងទ័ពជើងទឹកបាននិយាយកាលពីថ្ងៃសៅរ៍ថា អគ្គិភ័យបានផ្ទុះឡើង...
ភ្នំពេញ ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានថ្លែងប្រាប់សហភាពអឺរ៉ុប (EU) អំពីជំហររបស់កម្ពុជា ដែលបើកចំហរស្វាគមន៍រាល់គ្រប់វិនិយោគិនទាំងអស់ ចូលមកវិនិយោគលើគ្រប់វិស័យ និងមានការលើកទឹកចិត្តលើវិស័យមួយចំនួនផងដែរ។ នាឱកាសអនុញ្ញាតឲ្យលោក Peteris Ustubs នាយកសម្រាប់មជ្ឈឹមបូព៌ាអាស៊ី និងបាស៊ីហ្វិក នៃអគ្គនាយកដ្ឋានភាពជាដៃគូអន្តរជាតិ (DG INTPA)...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រមុខប៉ូលីសរដ្ឋលោក Armands Ruks បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកកាលពីថ្ងៃចន្ទថា ប៉ូលីសឡាតវីនឹង ធ្វើការត្រួតពិនិត្យទៅលើជនជាតិរុស្ស៊ីដែលនឹងត្រូវធ្វើដំណើរទៅកាន់ស្ថានទូតរបស់ប្រទេសរបស់ពួកគេដើម្បីបោះឆ្នោតនៅក្នុងការបោះឆ្នោតប្រធានាធិបតី ក្នុងសប្តាហ៍នេះ ។ លោក Ruks បានព្រមានថា មួយចំនួនក្នុងចំណោមអ្នកដែលត្រូវបានពិនិត្យអាចត្រូវបានជ្រើសរើសសម្រាប់ការនិរទេសខ្លួនផងប្រសិនបើប៉ូលីសស្វែងរកឃើញ កំហុសឆ្គងណាមួយក្នុងនាមជាពលរដ្ឋដែលរស់នៅក្នុងប្រទេសឡាតវី។ គួរឲ្យដឹងដែរថាជិតមួយភាគបួននៃចំនួនប្រជាជនរបស់ប្រទេសឡាតវីគឺជាជនជាតិរុស្សី ហើយរដ្ឋបាល់ទិកនេះគឺជាផ្ទះរបស់ពលរដ្ឋរុស្ស៊ីសរុបប្រហែលជា២៥០០០នាក់ ហើយពួកគេមានសិទ្ធិបោះឆ្នោតនៅក្នុងការបោះឆ្នោតប្រធានាធិបតីរុស្ស៊ីនាពេលខាងមុខ ដែលដំណើរការពីថ្ងៃសុក្ររហូតដល់ថ្ងៃអាទិត្យ។ មេប៉ូលីសរូបនេះក៏បានព្រមានផងដែរថា មន្រ្តីនឹងត្រៀមខ្លួនជាស្រេចដើម្បី...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អាឡឺម៉ង់អាចទទួលយកការផ្តល់ជូនរបស់ចក្រភពអង់គ្លេសក្នុងការផ្គត់ផ្គង់មីស៊ីលដល់អ៊ុយក្រែនជាថ្នូរនឹង អាវុធរយៈចម្ងាយឆ្ងាយពីទីក្រុងប៊ែរឡាំង ហើយរដ្ឋមន្ត្រីការបរទេសលោកស្រី Annalena Baerbock បានប្រាប់ទូរទស្សន៍រដ្ឋ ARD កាលពីថ្ងៃអាទិត្យ។ គួរឲ្យដឹងដែរថាទង្វើបែបនេះនឹងធ្វើឱ្យមានការបដិសេធយ៉ាងមានប្រសិទ្ធភាពចំពោះការប្រឆាំងរបស់អធិការបតី Olaf Scholz ក្នុងការផ្តល់ឱ្យទីក្រុង គៀវនូវ មីស៊ីលដែលអាចទៅដល់ទីក្រុងមូស្គូ ឬSt Petersburg៕ គួរឲ្យដឹងដែរថាអ៊ុយក្រែនបានស្នើសុំសព្វាវុធពីអាល្លឺម៉ង់ជាយូរមកហើយ ប៉ុន្តែលោកអធិកាបតី Scholz...
បរទេស៖ យោងតាមការដកស្រង់ព័ត៌មានរបស់ RT ប្រធានាធិបតីដែលកំពុងកាន់អំណាចរបស់រុស្ស៊ី លោក Vladimir Putin ត្រូវបាន គេរំពឹងថានឹងឈ្នះការបោះឆ្នោតប្រធានាធិបតីនាពេលខាងមុខជាមួយនឹងការគាំទ្រយ៉ាងខ្លាំងក្លាពីសំណាក់ប្រជាពលរដ្ឋរុស្សី។ ការចេញផ្សាយដើមដោយការព្យាករណ៍ពីមជ្ឈមណ្ឌលស្រាវជ្រាវមតិសាធារណៈរុស្ស៊ី (VTSIOM) និងដោយផ្អែកលើការស្ទង់មតិជាបន្តបន្ទាប់ បានបង្ហាញការស្ទាបស្ទង់ទៀតថាលោក Putin ដែលកំពុងឈរឈ្មោះនោះ ទំនងជាឈ្នះ ៨២ភាគរយនៃការបោះឆ្នោតហើយ គូប្រជែងរបស់គាត់ គឺបេក្ខជនបក្សកុម្មុយនិស្ត Nikolay Kharitonov និង...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT លោក Donald Trump ពិតជាមានបំណងបញ្ចប់ជម្លោះអ៊ុយក្រែនប្រសិនបើជាប់ឆ្នោតជាប្រធានាធិបតីអាមេរិក ឡើងវិញ ហើយលោកមានផែនការលម្អិតដើម្បីធ្វើដូច្នេះ។ ការលើកឡើងនេះធ្វើឡើងដោយនាយករដ្ឋមន្ត្រីហុងគ្រី លោក Viktor Orban ដោយបានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបន្ទាប់ពីបានជួបជាមួយបេក្ខភាពតំណាងមកពីគណបក្សសាធារណរដ្ឋ។ អតីតមេដឹកនាំអាមេរិករូបនេះបានអះអាងម្តងហើយម្តងទៀត នៅតាមផ្លូវ នៃយុទ្ធនាការរបស់គាត់ថា ប្រសិនបើគាត់បានវិលត្រឡប់ មកកាន់សេតវិមានវិញសម្រាប់អាណត្តិទីពីរ វានឹងមិនមានអរិភាពរវាងទីក្រុងម៉ូស្គូ និងទីក្រុងគៀវឡើយហើយ ប្រសិនបើបោះឆ្នោតឡើងវិញ...
ភ្នំពេញ៖ ក្រសួងសុខាភិបាល ហាមឃាត់ការចែកចាយ ឬលក់ឱសថ Ketosteril tablets គ្មានលេខបញ្ជិកាពីក្រសួងសុខាភិបាល ដែលមានលក្ខណៈស្រដៀង នឹងឱសថមានលេខបញ្ជិកា ហើយកំពុងចែកចាយដោយក្រុមហ៊ុន Mega Lifesciences Pty,. Ltd៕
ភ្នំពេញ៖ ចាប់ពីសមាជបក្សកុម្មុយនីស្តចិនលើកទី ១៨ មក ប្រទេសចិនបានឈានចូលដំណាក់កាលថ្មី នៃការកសាងទំនើបកម្មតាមបែបផែនចិន ដោយក្រោមការដឹកនាំរបស់លោក Xi Jinping អគ្គលេខាធិការនៃ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន។ ក្នុងមហាសន្និបាតសភាទាំងពីរប្រទេសចិនឆ្នាំមុនៗ លោកXi Jinping តែងឆ្លៀតឱកាសចូលរួមការពិគ្រោះពិភាក្សា នៃគណៈប្រតិភូសភាខេត្តនិងតំបន់មួយចំនួន ដោយបានផ្លាស់ប្តូរយ៉ាងស៊ីជម្រៅ ជាមួយតំណាងសភានិងសមាជិក មកពីតំបន់និងមជ្ឈដ្ឋានខុសគ្នា។ លោកបានលើកឡើងពីទិសដៅ អភិវឌ្ឍជាតិចិននៅពេលអនាគតដូចជា៖«អភិវឌ្ឍកម្លាំងផលិតកម្មគុណភាពថ្មី តាមសភាពការជាក់ស្តែងរបស់តំបន់ខុសគ្នា»«កំណត់វិធានការសំខាន់នៃ...
ភ្នំពេញ ៖ នៅក្នុងសប្ដាហ៍កន្លងទៅនេះ មន្រ្តីអត្តសញ្ញាណកម្ម ទូទាំងប្រទេស ក្របខណ្ឌអគ្គនាយកដ្ឋាន អត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ បានផ្ដល់សេវាអត្តសញ្ញាណកម្ម ជូនប្រជាពលរដ្ឋទាំង ២៥រាជធានី-ខេត្ត បានចំនួន១៦.៦២២សេវា។ នេះបើតាមលោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។ កាលពីសប្ដាហ៍មុន មានសេវាអត្តសញ្ញាណកម្មប្រមាណ ២ម៉ឺនសេវា ត្រូវបានមន្រ្តីផ្ដល់ជូនប្រជាពលរដ្ឋ។ សម្រាប់សប្ដាហ៍ ចុងក្រោយនេះវិញ...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានចាត់ឱ្យមន្ត្រីជំនាញនៃមន្ទីរកសិកម្មខេត្ត ចុះធ្វើការសម្របសម្រួលជាបន្ទាន់ លើបញ្ហាការទិញស្រូវរបស់ប្រជាពលរដ្ឋ ខុសតម្លៃគ្នា ក្នុងឃុំចំនួន ៣ នៃស្រុកស្ទឹងត្រង់ ។ លោកអភិបាលខេត្ត បានដាក់វិធានការនោះ នាព្រឹកថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២៤ ក្នុងឱកាសប្រជុំសាមញ្ញ លើកទី...
ភ្នំពេញ ៖ សាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅថ្ងៃ១១ មីនា បានអញ្ជើញចូលរួមក្នុងពិធីបើក «វេទិការដ្ឋាភិបាលឌីជីថលឆ្នាំ២០២៤ និងពិព័រណ៍រដ្ឋាភិបាល និងបច្ចេកវិទ្យាឌីជីថលកម្ពុជា-អន្តរជាតិ» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជា ដែលវេទិកានេះរៀបចំ ដោយក្រសួង ប្រៃសណីយ៍ និងទូរគមនាគមន៍...
ភ្នំពេញ ៖ សាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាលនៅថ្ងៃ១១ មីនា បានដឹកនាំប្រតិភូក្រសួងសុខាភិបាល អញ្ជើញចុះពិនិត្យការរៀបចំការបំពាក់សម្ភារបរិក្ខារពេទ្យ ហេដ្ឋារចនាសម្ព័ន្ធ មន្ទីរពេទ្យតេជោសែនកោះធំ ដើម្បីត្រៀមសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅថ្ងៃ១៣...
កណ្ដាល ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា នៅតែមិនជឿថា មានមន្ត្រីជាន់របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និយាយផលអវិជ្ជមានលើគម្រោងព្រែកជីកហ្វូណនតេជោ ដូចការចុះផ្សាយវិទ្យុបរទេសមួយចំនួនឡើយ។ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងបែបនេះក្រោយមានវិទ្យុបរទេសមួយចំនួនតែងតែចុះផ្សាយជាហូរហែរថា «មន្ដ្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច បាននិយាយថា គម្រោងព្រែកជីកហ្វូណនតេជោ គឺជាគម្រោងអត់បានការ ហើយគ្មានបានផលប្រយោជន៍មកឲ្យខ្មែរ និងបានចំណាយថវិកាច្រើនពាន់ លានដុល្លារដែលកម្ពុជាបានខ្ចីលុយពីបរទេស»។...
ភ្នំពេញ ៖ លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឲ្យដឹងថា ក្នុងរយៈពេលពេញមួយសប្ដាហ៍ គិតចាប់ពីថ្ងៃទី៤-១០ ខែមីនា នៅទូទាំងប្រទេស មានបទល្មើសព្រហ្មទណ្ឌកើតឡើងសរុបចំនួន៦២ករណី។ បើតាមលោក ទូច សុឃៈ ក្នុងចំណោមករណីបទល្មើសសរុប កម្លាំង នគរបាលជាតិ បានបើកប្រតិបត្តិការបង្ក្រាប បានចំនួន៤៨ករណី ក្នុងនោះមានជនសង្ស័យ សរុបចំនួន៧០នាក់ត្រូវបានឃាត់ខ្លួន...
ភ្នំពេញ ៖ សហភាពសហព័ន្ធយុវជនកម្ពុជា វិស័យទេសចរណ៍ កាលពីថ្ងៃ១១ មីនា បានឲ្យដឹងថា តារាចម្រៀងដ៏ល្បីល្បាញរបស់អាមេរិក គឺនាងTaylor Swift បានផ្សព្វផ្សាយពីតំបន់ប្រាសាទ អង្គរវត្តនៃកម្ពុជា ក្នុងអាល់ប៊ុមបទចម្រៀងរបស់នាងទៅដល់ពិភពលោក ឲ្យបានកាន់តែស្គាល់ អង្គរវត្តបន្ថែមទៀត។ Taylor Swift បានចេញអាល់ប៊ុម ភ្ញាក់ផ្អើលទីពីរប្រចាំឆ្នាំ របស់នាង ដែលមានចំណងជើងថា “evermore”...
បរទេស៖ អតីតប្រធានាធិបតីរុស្ស៊ី លោក ឌីមីទ្រី មេដវេដេវ បានអះអាងថា ប្រធានាធិបតីបារាំង លោក អេម៉ានុយអែល ម៉ាក្រុង បានពន្យារពេល ទស្សនកិច្ចរបស់លោក ទៅកាន់ប្រទេសអ៊ុយក្រែន ដោយសារតែលោក ជាមនុស្សកំសាក ។ វិមាន Elysee បានប្រកាស កាលពីថ្ងៃចន្ទថា ដំណើរទស្សនកិច្ច ដែលរង់ចាំជាយូរ...