បរទេស៖ ទីភ្នាក់ងារថាមពលអន្តរជាតិ (IEA) នៅថ្ងៃអង្គារ បានព្យាករណ៍ថា ការលក់រថយន្តអគ្គិសនី នឹងកើនឡើងយ៉ាងខ្លាំង នៅឆ្នាំ ២០២៤ បើទោះបីជាមានវិបត្តិសេដ្ឋកិច្ច នៅក្នុងទីផ្សារមួយចំនួនក៏ដោយ ប៉ុន្តែទីភ្នាក់ងារនេះថា បញ្ហាតម្លៃសមរម្យ និង ហេដ្ឋារចនាសម្ព័ន្ធសាកថ្ម (កន្លែងសាកថ្មី) គឺនឹងក្លាយជាគន្លឹះ នៃកំណើននាពេលអនាគត ។ យោងតាមសារព័ត៌មាន Reuters ចេញផ្សាយ...
The US has been accusing China of overcapacity in its new-energy vehicles industry, saying it is flooding the global market with cheap...
ភ្នំពេញ ៖ ឈានចូលថ្ងៃទីពីរ នៃដំណើរទស្សនកិច្ច ពោលគឺនាថ្ងៃ២៣ ខែមេសា ឆ្នាំ២០២៤ នេះ អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកស្រី បានបន្តដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ស្ដាប់បទបង្ហាញចំនួនពីរ គឺ«របៀបរបបដំណើរការពហុកម្រិត នៃប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ» និង «ការចូលរួមរបស់ប្រជាពលរដ្ឋស្វីស៖ យន្តការជាក់ស្តែងនៃលទ្ធិប្រជាធិបតេយ្យដោយផ្ទាល់»។ បទបង្ហាញស្ដីពី...
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជាសម្រេចឲ្យមេធាវី ដកពាក្យបណ្តឹងដែលប្តឹងលោក ជា ប៉ូចអតីតតំណាងរាស្ត្រនៃអតីតគណបក្សសង្រ្គោះជាតិទៅតុលាការ។ ការសម្រេចឲ្យមេធាវីធ្វើបែបនេះពីសំណាក់សម្តេចតេជោ ធ្វើឡើងនារាត្រីថ្ងៃ២៣ មេសា ក្រោយសម្តេចទទួលយកការសុំអភ័យទោសពីលោក ជាប៉ូច។ នេះបើតាមហ្វេសប៊ុកសម្តេចតេជោ។ ក្នុងហ្វេសប៊ុកសម្តេចបញ្ជាក់ថា “ជូនលោកជា ប៉ូច ខ្ញុំបានទទួលរួចហើយនូវលិខិត របស់លោក។ ក្នុងស្មារតី បង្រួបបង្រួមជាតិខ្ញុំ...
ភ្នំពេញ៖ លោក ថងលុន ស៊ីសុលីត (Thongloun Sisoulith) ប្រធានរដ្ឋ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងឡាវ-កម្ពុជា ដើម្បីផលប្រយោជន៍ប្រជាជន និងប្រទេសទាំងពីរ ។ ការប្តេជ្ញារបស់ប្រធានរដ្ឋឡាវ ខាងលើនេះ ធ្វើឡើងក្នុងឱកាសជួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ដើម្បីពិភាក្សាការងារនៅវិមានសន្តិភាព នារសៀលថ្ងៃទី២៣...
ភ្នំពេញ ៖ កម្លាំងនគរបាល នៅរសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤នេះ បានឃាត់ខ្លួនលោក ជួន គន្ធាពាក់ព័ន្ធប្រកាសយកដីរដ្ឋ ចំនួន៦,០០០ដីឡូត៍ ស្ថិតនៅភូមិរោងម៉ាស៊ីន ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ទៅចែកជូនប្រជាពលរដ្ឋក្រីក្រ ក្នុងម្នាក់ៗមួយឡូតិ៍ (១០មx៣០ម) ។ ក្នុងនោះពលរដ្ឋត្រូវតែចេញលុយ ៤៥០ដុល្លារ ជាថ្លៃរដ្ឋបាល និងការឈូសឆាយដីផងដែរ...
លោក វ៉ាង យី បញ្ជាក់ថា ថ្នាក់ដឹកនាំចិន មានការយកចិត្តទុកដាក់ខ្ពស់ ចំពោះមេដឹកនាំកម្ពុជាhttps://dap-news.com/national/2024/04/23/409563/ ចិន គាំទ្រកម្ពុជា លើកិច្ចប្រឹងប្រែង ការពារអធិបតេយ្យភាពជាតិ សន្តិសុខ និងផលប្រយោជន៍នៃការអភិវឌ្ឍhttps://dap-news.com/national/2024/04/23/409588/ កម្ពុជា បន្តប្រកាសមិនបង្កើត ទំនាក់ទំនងផ្លូវការណាមួយ ជាមួយតៃវ៉ាន់https://dap-news.com/national/2024/04/23/409590/ ឡាវ គាំទ្រគម្រោងព្រែកជីកហ្វូណនរបស់កម្ពុជា ព្រោះមិនប៉ះពាល់បរិស្ថានhttps://dap-news.com/national/2024/04/23/409643/ វិមានក្រឹមឡាំង ៖...
ម៉ូស្គូ៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បានឲ្យដឹងថា ប្រទេសរុស្ស៊ី នឹងសងសឹកវិញ ប្រសិនបើទ្រព្យសម្បត្តិ ដែលជាប់គាំងរបស់ខ្លួន ត្រូវបានរឹបអូសនោះ។ សភាតំណាងរាស្រ្តសហរដ្ឋអាមេរិក កាលពីថ្ងៃសៅរ៍បានអនុម័តច្បាប់ជំនួយបរទេសជាបន្តបន្ទាប់ រួមទាំងវិធានការរឹបអូសទ្រព្យសម្បត្តិរុស្ស៊ីដែលបង្កក ដើម្បីផ្តល់មូលនិធិដល់អ៊ុយក្រែន។ លោក Peskov បានលើកឡើងថា “នេះគឺជាការទន្ទ្រានយកទ្រព្យសម្បត្តិរដ្ឋ” ។ លោកបានបន្ថែមថា វាជារឿងខុសច្បាប់...
តេអេរ៉ង់៖ អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Nasser Kanaani បានព្រមានថា ប្រទេសរបស់លោកនឹងធ្វើការឆ្លើយតប “កាន់តែតឹងរ៉ឹង និងសម្រេចចិត្តជាងនេះ” ប្រសិនបើអ៊ីស្រាអែល ធ្វើកំហុសមួយផ្សេងទៀត។ លោកបានធ្វើការកត់សម្គាល់នៅក្នុងសន្និសីទសារព័ត៌មានប្រចាំសប្តាហ៍ក្នុងរដ្ឋធានីតេអេរ៉ង់ ខណៈដែលលោកបានអត្ថាធិប្បាយអំពីប្រតិបត្តិការយោធាសងសឹកដ៏ធំរបស់អ៊ីរ៉ង់នាពេលថ្មីៗនេះប្រឆាំងនឹងអ៊ីស្រាអែល ដែលត្រូវបានអនុវត្តជាការឆ្លើយតបទៅនឹងការវាយប្រហារដ៏សាហាវរបស់អ៊ីស្រាអែលកាលពីថ្ងៃទី០១ ខែមេសា ប្រឆាំងនឹងស្ថានកុងស៊ុលអ៊ីរ៉ង់ នៅក្នុងប្រទេសស៊ីរី។ លោក Kanaani បានលើកឡើងថា ការវាយប្រហាររបស់អ៊ីស្រាអែល ទៅលើទីតាំងការទូតរបស់អ៊ីរ៉ង់...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានប្រាប់ប្រធានាធិបតីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី តាមទូរស័ព្ទកាលពីថ្ងៃចន្ទថា រដ្ឋបាលរបស់លោក នឹងផ្តល់អាវុធបន្ថែមដល់អ៊ុយក្រែន ក្នុងពេលឆាប់ៗនេះ នៅពេលដែលច្បាប់ផ្តល់សិទ្ធិថវិកាពាក់ព័ន្ធ។ សេតវិមានបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “លោកប្រធានាធិបតី ចូ បៃដិន បានចែករំលែកថា រដ្ឋបាលរបស់លោក នឹងផ្តល់កញ្ចប់ជំនួយសន្តិសុខថ្មីយ៉ាងរហ័ស ដើម្បីបំពេញតម្រូវការសមរភូមិបន្ទាន់...
ភ្នំពេញ ៖ ក្នុងជំនួបពិភាក្សាការងារជាមួយ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា នារសៀលថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ លោក ថងលុន ស៊ីសុលីត (Thongloun SISOULITH) ប្រធានរដ្ឋឡាវ បានថ្លែងថា ទំនាក់ទំនងរវាងកម្ពុជា-ឡាវ គឺជាទ្រព្យដ៏មានតម្លៃ និងមិនអាចកាត់ថ្លៃបាន សម្រាប់ប្រជាជន នៃប្រទេសទាំងពីរ...
ភ្នំពេញ៖ ក្រុមថ្នាក់ដឹកនាំជាន់ខ្ពស់ សមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា (CEMEA) នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤នេះ បានអញ្ជើញដឹកនាំក្រុមការងារ CEMEA ប្រជុំជាលើកទី៣ ដោយបានសម្រេចកិច្ចការសំខាន់ៗ ឆ្ពោះទៅរកចក្ខុវិស័យរបស់ខ្លួន។ លោក យិន លាងគង់ ប្រធានសមាគមសហគ្រិន សារព័ត៌មានសេដ្ឋកិច្ចកម្ពុជា មានប្រសាសន៍ក្នុងកិច្ចប្រជុំថា គិតមកដល់ពេលនេះ CEMEA ទើបតែមានអាយុមិនដល់២ខែទេ ប៉ុន្តែសមាគមមានការទទួលស្គាល់...
ភ្នំពេញ ៖ លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឲ្យដឹងថាចាប់ពីថ្ងៃទី១៧-២១ មេសា កម្លាំងនគរបាល បានបង្ក្រាបបទល្មើសជួញដូរ និងប្រើប្រាស់គ្រៀងញៀនបានចំនួន៦១ករណី និងឃាត់ខ្លួនជនសង្ស័យ សរុបចំនួន១៥៧នាក់ នៅទូទាំងប្រទេស ។ លោកថា ក្នុងចំណោមនេះ មាននៅរាជធានីភ្នំពេញចំនួន១៣ករណី ជនល្មើស១៧នាក់ , ខេត្តកណ្ដាល២ករណី ជនល្មើស២នាក់...
ភ្នំពេញ៖ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ មិត្តហ្វូនសាខាព្រះសីហនុ បានសហការជាមួយរដ្ឋបាលខេត្តដើម្បីរៀបចំសម្អាត និងអនាម័យឆ្នេរអូរឈើទាល ដែលមានប្រវែងជាង ២គីឡូម៉ែត្រ។ នាថ្ងៃនោះផងដែរ បុគ្គលិកមិត្តហ្វូនសាខាខេត្តព្រះសីហនុ និងមន្ត្រីរដ្ឋបាលខេត្ត រួមគ្នាសម្អាត រើសសំរាម និងសម្អាតឆ្នេរអូរឈើទាល ប្រវែងជាង ២គីឡូម៉ែត្រ អស់រយៈពេលជិត ២ម៉ោង។ សកម្មភាពនេះទទួលបានការគាំទ្រ ពីសំណាកប្រជាពលរដ្ឋ និងភ្ញៀវទេសចរមួយចំនួនក៏បានចូលរួមសកម្មភាព...
កំពង់ចាម ៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី ២៣ ខែមេសា ឆ្នាំ ២០២៤ នេះ បានអញ្ជើញ បំពាក់ឋានន្តរសក្តិជូនដល់ លោក ថេង ឆេងលីម និងប្រកាសផ្លាស់ប្តូរមុខតំណែងជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម ជំនួសលោកឧត្តមសេនីយ៍ សោ សាវឿន...
ភ្នំពេញ ៖ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ លោក សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា បានលើកឡើងថា រាជរដ្ឋាភិបាល កម្ពុជាបានដាក់ចេញគោលនយោបាយវិនិយោគបើកចំហ ។ ការលើកឡើងនេះ នាឱកាសលោកបានដឹកនាំក្រុមការងារទទួលជួបពិភាក្សាការងារជាមួយក្រុមការងារ GIZ Cambodia តំណាងដោយ លោកស្រី គង់ ដារ៉ែន ទីប្រឹក្សាជាន់ខ្ពស់នៃគម្រោងសហគ្រាសធុនតូច...
បរទេស៖ សមាជិកនាវិក ១០ នាក់មកពីកងនាវាចរ ប្រទេសម៉ាឡេស៊ី (TLDM) បានស្លាប់ បន្ទាប់ពីឧទ្ធម្ភាគចក្ររបស់ពួកគេបានបុកគ្នាអំឡុងពេលហាត់សមហោះដង្ហែរនៅព្រឹកថ្ងៃអង្គារ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា កងទ័ពជើងទឹកម៉ាឡេស៊ី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យន្តហោះទាំងពីរបានធ្លាក់នៅឯមូលដ្ឋានទ័ពជើងទឹក Lumut TLDM ខណៈពេលដែលកំពុងអនុវត្តការហាត់សមហោះហើរសម្រាប់ការប្រារព្ធខួបលើកទី ៩០ ។...
បរទេស៖ លោក Tran Qui Thanh ប្រធានក្រុមហ៊ុនផលិតភេសជ្ជៈឈានមុខគេ Tan Hiep Phat ក្នុងប្រទេសវៀតណាម និងកូនស្រីពីរនាក់ កំពុងត្រូវបានកាត់ទោសកាលពីថ្ងៃអង្គារពីបទ «បំពានលើការទុកចិត្តចំពោះទ្រព្យសម្បត្តិអ្នកដទៃ»។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា រដ្ឋអាជ្ញារបស់វៀតណាមបាននិយាយថា ពួកគេបានផ្តល់ប្រាក់កម្ចីប្រឆាំងនឹងវត្ថុបញ្ចាំ...
ភ្នំពេញ ៖ លោក ថងលុន ស៊ីសុលីត (Thongloun Sisoutlith) ប្រធានរដ្ឋឡាវបានគាំទ្រគម្រោងព្រែកជីកហ្វូណនរបស់កម្ពុជា ។ ការលើកឡើងរបស់លោកនេះ ក្នុងជំនួបពិភាក្សាការងារជាមួយ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា ក្នុងឱកាសលោកអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវរដ្ឋនៅកម្ពុជា ចាប់ពីថ្ងៃទី២៣-២៤ មេសា ។ នេះបើយោងតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់សម្តេចតេជោ។ ក្នុងជំនួបនោះដែរ សម្ដចតេជោ...
ភ្នំពេញ៖ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានលើកឡើងថា ទំនាក់ទំនងដ៏ល្អកម្ពុជា-ចិន មិនត្រឹមនាំមកនូវផលប្រយោជន៍ ដល់ប្រទេសទំាងពីរប៉ុណ្ណោះទេ តែនាំមកនូវវិបុលភាពជូនប្រជាជាតិក្នុងតំបន់ និងសកលលោកផងដែរ។ ក្នុងជំនួបពិភាក្សាការងារជាមួយ លោក ចាង ឈីងលី (ZHANG Qingli) អនុប្រធានគណៈកម្មការជាតិទី១៣ នៃសន្និសីទប្រឹក្សានយោបាយចិន និងជាប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គមកិច្ចចិន នៅថ្ងៃ២៣...
បរទេស៖ យោធារុស្ស៊ីកាលពីថ្ងៃចន្ទ បានធ្វើការវាយប្រហារ ដោយភាពជាក់លាក់ខ្ពស់ ទៅលើអង់តែនទូរទស្សន៍ដ៏ធំមួយ ដែលមានទីតាំងនៅទីក្រុង Kharkov ភាគខាងកើតអ៊ុយក្រែន ហើយវីដេអូជាច្រើន បានផ្សព្វផ្សាយតាមអ៊ីនធឺណិត។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងផ្អែកតាមសារព័ត៌មាន RIA Novosti បានរាយការណ៍ដោយសំអាងលើ អ្នកស្រុកដែលគាំទ្ររុស្ស៊ីថា អង់តែននេះត្រូវបានប្រើប្រាស់ ដោយយោធារបស់ទីក្រុងគៀវ...
សេអ៊ូល ៖ មេដឹកនាំកំពូលកូរ៉េខាងជើង បានត្រួតពិនិត្យសមយុទ្ធ តបតនុយក្លេអ៊ែក្លែងធ្វើ ដែលពាក់ព័ន្ធនឹងគ្រឿង រ៉ុក្កែតធំៗជាច្រើន កាលពីថ្ងៃចន្ទ ក្នុងគោលបំណងពង្រឹង សមត្ថភាព វាយប្រហារតបតភ្លាមៗ របស់ប្រទេស សម្រាប់កម្លាំងនុយក្លេអ៊ែរ និងបង្កើន ការរារាំងសង្គ្រាម។ យោងតាមរបាយការណ៍ បានឱ្យដឹងថា អង្គភាពកាំភ្លើងធំរបស់កូរ៉េខាងជើង នៃគ្រាប់រ៉ុក្កែតធំៗជាច្រើន បានបាញ់នៅក្នុងទីក្រុង Salvo ដោយគ្រាប់ផ្លោង...
ហ្សឺណែវ៖ សង្រ្គាមនៅតំបន់ហ្គាហ្សា បាន “បំផ្លាញ” ប្រព័ន្ធសុខាភិបាលនៅទីនោះទាំងស្រុង ហើយសិទ្ធិទទួលបានសុខភាព ត្រូវបានកាត់ផ្តាច់នៅគ្រប់កម្រិតទាំងអស់” នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Tlaleng Mofokeng អ្នករាយការណ៍ពិសេសរបស់ អង្គការសហប្រជាជាតិទទួលបន្ទុក ផ្នែកសិទ្ធិទទួលបានសុខភាពបានប្រាប់ អ្នកសារព័ត៌មាននៅទីក្រុងហ្សឺណែវថា “នេះគឺជាសង្រ្គាមសិទ្ធិទទួលបាន សុខភាពតាំងពីដំបូងមក ក៏ដូចជាកត្តាកំណត់នៃសុខភាពជាដើម”។ លោក Mofokeng បានលើកឡើងថា...
ភ្នំពេញ ៖ លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានណែនាំឲ្យបញ្ឈប់ជាបន្ទាន់ នូវសកម្មភាពកាប់រានទន្រ្ទានដីព្រៃ របស់រដ្ឋដោយខុសច្បាប់ ពីព្រោះទង្វើបំពាននេះ មិនអាចលាក់កំបាំងបានទេ ហើយរាជរដ្ឋាភិបាល កំពុងយកចិត្តទុកដាក់ និងអនុវត្តយ៉ាងតឹងរ៉ឹង នូវវិធានការច្បាប់ ប្រកបដោយតម្លាភាព និងប្រសិទ្ធភាព ។ ការលើកឡើងរបស់ លោក អ៊ាង សុផល្លែតបែបនេះ...
បរទេស ៖ អ្នកនាំពាក្យប្រធានាធិបតីរុស្សី លោក Dmitry Peskov បាននិយាយថា ការសន្យា ផ្តល់ប្រាក់ជំនួយចំនួន ៦១ ពាន់លានដុល្លារ របស់ទីក្រុងវ៉ាស៊ីនតោន ចំពោះទីក្រុងគៀវ គឺនឹងធ្វើឱ្យមានភាពខុសប្លែកគ្នា តិចតួចនៅលើសមរភូមិ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា...
ប៊ែរឡាំង៖ ស្ថានទូតចិនប្រចាំប្រទេសអាល្លឺម៉ង់ បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយផ្ញើទៅកាន់កាសែតស៊ីនហួឲ្យដឹងថា ភាគីចិន បានច្រានចោលយ៉ាងម៉ឺងម៉ាត់ចំពោះការចោទប្រកាន់ថា “ចិនកំពុងធ្វើសកម្មភាពចារកម្ម ដែលគេសង្ស័យនៅក្នុងប្រទេសអាល្លឺម៉ង់”។ សេចក្តីថ្លែងការណ៍បានឲ្យដឹងថា “យើងអំពាវនាវឱ្យភាគីអាល្លឺម៉ង់ បញ្ឈប់ការកេងប្រវ័ញ្ចលើការចោទប្រកាន់ពីបទចារកម្មក្នុងគោលបំណងដើម្បីបំភាន់មុខមាត់របស់ប្រទេសចិន និងបង្ខូចកេរ្តិ៍ឈ្មោះប្រទេសចិន”៕ ប្រែសម្រួល ឈូក បូរ៉ា
ភ្នំពេញ៖ លោក តាង ហ្គោដុន អនុប្រធានក្រុមប្រឹក្សាអូឡាំពិកអាស៊ី (OCA) បានប្តេជ្ញាចូលរួមចំណែក ក្នុងការគាំទ្រដល់ការរៀបចំ កីឡាយុវជនអូឡាំពិកអាស៊ីនាឆ្នាំ២០២៩ (the Asian Youth Games) ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ តាមរយៈការផ្ដួចផ្ដើមគំនិត នៅក្នុងការនាំយកនូវព្រឹត្តិការណ៍កីឡាសំខាន់ៗ បន្ថែមទៀត មកបញ្ចូលក្នុងកម្មវិធីប្រកួត ។ ការប្តេជ្ញារបស់អនុប្រធានក្រុមប្រឹក្សាអូឡាំពិកអាស៊ីខាងលើ ក្នុងឱកាសសម្តេចធិបតី ហ៊ុន...
តូក្យូ៖ ដោយគ្មានទីបញ្ចប់ នៃសង្រ្គាមនៅអ៊ុយក្រែន បន្ទាប់ពីការលុកលុយ របស់រុស្ស៊ី កាលពីជាង ២ឆ្នាំមុន អ្នកជម្លៀសអ៊ុយក្រែននៅក្នុងប្រទេសជប៉ុន ត្រូវប្រឈមមុខនឹងការពិតថា ការវិលត្រឡប់ទៅប្រទេស កំណើតមិនមែនជាជម្រើស ជាក់ស្តែង សម្រាប់អនាគត ដ៏ខ្លីខាងមុខនោះទេ ខណៈដែលពួកគេត្រៀមស្នាក់ នៅប្រទេសម្ចាស់ផ្ទះរបស់ពួកគេ សម្រាប់រយៈពេលវែង។ ខណៈពេលដែលអ្នកជម្លៀសត្រូវតែជំនះឧបសគ្គខ្ពស់នៃការទទួលបានជំនាញភាសាជប៉ុន ដើម្បីសម្រេចបាននូវជីវិត ដែលមានស្ថិរភាពនៅ ក្នុងប្រទេសជប៉ុន អ្នកជម្លៀសអ៊ុយក្រែន...
ប៉េកាំង៖ ឯកអគ្គរដ្ឋទូតចិន ប្រចាំនៅសហរដ្ឋអាមេរិក លោក Xie Feng បានឲ្ុដឹងថា ប្រទេសចិន មិនចាត់ទុកអន្ទាក់ Thucydides ជាផ្នែកមួយ ដែលមិនអាចជៀសបាននៃទំនាក់ទំនង របស់ខ្លួនជាមួយ សហរដ្ឋអាមេរិកនោះទេ ហើយដើម្បីជៀសវាងការបោះជំហាន ចូលទៅក្នុងវា ទីក្រុងវ៉ាស៊ីនតោន គួរតែព្យាយាមធ្វើការ ជាមួយទីក្រុងប៉េកាំង។ លោក Xie បានធ្វើការកត់សម្គាល់...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov បាននិយាយកាលពីថ្ងៃចន្ទថា សមូហភាពដឹកនាំដោយសហរដ្ឋអាមេរិក ដឹកនាំដោយលោកខាងលិច អាចបង្កឱ្យមានសង្គ្រាម ដ៏មហន្តរាយរវាងមហាអំណាច នុយក្លេអ៊ែរពិភពលោក ដោយសារតែជំហរអរិភាព ដោយបើកចំហចំពោះរុស្ស៊ី និងការខិតខំប្រឹងប្រែងដើម្បីធ្វើឱ្យ ខូចដល់កិច្ចព្រមព្រៀងគ្រប់គ្រង អាវុធដែលមានស្រាប់។ ថ្លែងទៅកាន់សន្និសិទស្តីពី ការមិនរីកសាយភាយនៃទីក្រុងមូស្គូ ដែលរៀបចំដោយមជ្ឈមណ្ឌលសិក្សាថាមពល និងសន្តិសុខ លោក...