នាពេលថ្មីៗកន្លងទៅនេះ ប្រព័ន្ធសារព័ត៌មានកាណាដាបានទម្លាយឱ្យដឹងថា រដ្ឋាភិបាលកាណាដាបានឈានដល់ការផ្សះផ្សាជាមួយលោក Michael Spavor ដែលជាពាណិជ្ជករកាណាដាដែលត្រូវបានចាប់ខ្លួនដោយប្រទេសចិនដើម្បី”សងថ្លៃជំងឺចិត្ត”អំពីការជាប់ពន្ធនាគារជិតបីឆ្នាំដោយសារជាប់សង្ស័យពីបទធ្វើសកម្មភាពចារកម្មនៅប្រទេសចិន ។ តាមការផ្សាយដំណឹងទម្លាយឱ្យដឹងថា ទំហំទឹកប្រាក់ចុងក្រោយនៃការឈានដល់ការផ្សះផ្សារវាងភាគីទាំងពីរ គឺ ៧ លានដុល្លារកាណាដា ។ បន្ទាប់ពីលោក Michael Spavor ត្រូវបានចាប់ខ្លួនក្នុងឆ្នាំ ២០១៨ មក រដ្ឋាភិបាលកាណាដាបានឃោសនាបំប៉ោងពី”ការឃាត់ខ្លួនតាមទំនើងចិត្ត”របស់ប្រទេសចិនជាប់រហូត ប៉ុន្តែលើកនេះអាចនិយាយបានថាជាការ”ទះកំផ្លៀងខ្លួនឯង” ។...
បរទេស៖ ការចេញអាជ្ញាប័ណ្ណសម្រាប់អាជីវកម្មខារ៉ាអូខេ និងឌីស្កូ ត្រូវតែអនុវត្តតាមផែនការយ៉ាងតឹងរ៉ឹង ធានាសុវត្ថិភាព សន្តិសុខ និងសណ្តាប់ធ្នាប់ ក៏ដូចជាការទប់ស្កាត់អគ្គិភ័យ និងការផ្ទុះ ការបំពុលបរិស្ថាន និងសំឡេង។ យោងតាមសារព័ត៌មាន VietNam News ចេញផ្សាយនៅថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា ឧបនាយករដ្ឋមន្ត្រីវៀតណាមលោក ត្រឹង ហុងហា បានធ្វើសេចក្តីថ្លែងការណ៍នេះ...
ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២0២៤ បានចុះពិនិត្យមេីលការប្រមូលផលស្រូវ នៅស្រុកមុខកំពូល ខេត្តកណ្តាល។ ក្នុងឱកាសនេះផងដែរ លោកបណ្ឌិតប្រតិភូ បានលេីកទឹកចិត្តដល់ប្រជាកសិករក្នុងតំបន់ ឲ្យមានការគិតគូរផងដែរទៅលេីថ្លៃដេីម នៃការផលិតស្រូវ ដេីម្បីអោយដឹងច្បាស់ថានៅពេលដែលប្រមូលផលរួចរាល់ កសិករអាចដឹងថានឹងទទួលបានប្រាក់ចំណេញប៉ុន្មាន។ បេីកសិករធ្វេីស្រែទៅលេីប្រភេទពូជ ដែលក្នុងមួយហិកតាទទួលបានទិន្នផលតិច នោះប្រាក់ចំណេញក៏បានតិចដែរ តែបេីកសិករជ្រេីសរេីសពូជ...
កន្លងមកមានប្រជាកសិករដែលជាអ្នកដាំស្វាយចន្ទីមួយចំនួនបានត្អូញត្អែរពីការខាតបង់ថវិការបស់ខ្លួន បន្ទាប់ពីថ្លៃគ្រាប់ស្វាយចន្ទីស្រស់បានធ្លាក់ចុះពីជាង ៥០០០៛ មកនៅ ៤៥០០៛។ ប៉ុន្តែលោក ឃឹម ហ្វីណង់ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា បញ្ហានេះបណ្តាលមកពីកសិករទាំងនោះដាំស្វាយចន្ទីក្នុងទំហំដីតូចៗ និងដាំជាលក្ខណៈគ្រួសារ ព្រមទាំងមិនមានបច្ចេកទេសគ្រប់គ្រាន់។ លោក ឃឹម ហ្វីណង់ បានលើកឡើងនូវបញ្ហា និងដំណោះស្រាយរបស់ខ្លួនដោយចោទជាចម្ងល់ថា «បើតម្លៃ...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ក្រសួងសុខាភិបាល ក្នុងតំបន់បាននិយាយថា មនុស្ស៥នាក់ រួមទាំងកុមារ២នាក់ ត្រូវបានសម្លាប់ ដោយសារការទំលាក់ ជំនួយមនុស្សធម៍ពីយន្តហោះ នៅតំបន់ហ្គាហ្សា កាលពីថ្ងៃសុក្រ ពួកគេត្រូវបានគេរាយការណ៍ថា ត្រូវបានកិនពីលើដោយដុំអាហារ នៅពេលដែលឆ័ត្រយោង របស់វាមិនអាចដាក់ពង្រាយបានត្រឹមត្រូវ។ យន្តហោះដឹកជញ្ជូន របស់សហរដ្ឋអាមេរិក បារាំង ហូឡង់...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT រដ្ឋមន្ត្រីការពារជាតិប៉ូឡូញ លោក Wladysław Kosiniak-Kamysz បាននិយាយថារដ្ឋាភិបាល ទីក្រុងវ៉ារស្សាវ៉ា នឹងមិនបញ្ជូនកងទ័ព ទៅកាន់ប្រទេស អ៊ុយក្រែននោះទេ ប៉ុន្តែវាត្រូវបានគេកំណត់ថា នឹងបន្តជួយទីក្រុងគៀវ តាមរយៈមធ្យោបាយផ្សេងទៀត ជំនួសវិញ ។ រដ្ឋមន្ត្រីរូបនេះត្រូវបានសួរអំពីលទ្ធភាព ដែលណាតូអាចដាក់ពង្រាយកងទ័ព ទៅកាន់អ៊ុយក្រែន...
ភ្នំពេញ៖ លោក Robert Boden នឹងជំនួសតំណែង លោក Partick Murphy ជាឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំកម្ពុជា។ លោក Robert Boden បានឡើងថ្លែងនៅមុខគណៈកម្មាធិការកិច្ចបរទេស នៃព្រឺទ្ធសភាអាមេរិក ថា ខ្លួននឹងពូនជ្រំទំនាក់ទំនងរវាងប្រទេស អោយកាន់តែល្អ ជាពិសេសផលប្រយោជន៍នៅកម្ពុជា។ នេះបើសេចក្តីថ្លែងការណ៍របស់លោក Robert Boden...
ដោយគោរព និងប្រតិបត្តិតាមយ៉ាងខ្ជាប់ខ្ជួន នូវបំណងដើម របស់បក្សកុម្មុយនិស្តចិន នោះមាគ៌ាអភិបាល កិច្ចតាមបែបផែនចិន ជាមាគ៌ាឆ្ពោះទៅរកការ ធ្វើទំនើបកម្មសង្គមនិយម និងជីវិតកាន់តែប្រសើរឡើង សម្រាប់ប្រជាជន ។ ប្រជាជនចិនយល់ច្បាស់ណាស់ថា ដោយមានជំនឿលើមាគ៌ា ទំនើបកម្មសង្គម និយមតាមបែបផែនចិន គឺជាមាគ៌ាដ៏ត្រឹមត្រូវ ប្រកបដោយត្រីវិស័យ ក្នុងការដឹកនាំប្រជាជាតិចិន ឆ្ពោះទៅរកភាពជឿនលឿន នៃសង្គមនិយម តាមបែបផែនចិន និង...
ភ្នំពេញ ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជាបានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំង សម្តេចរាជបុត្រីព្រះអនុជ នរោត្តម អរុណរស្មី និងព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ ជាសមាជិកព្រឹទ្ធសភា នីតិកាលទី៥។ កាលពីសប្តាហ៍មុន សមាជិករដ្ឋសភាក៏បានបោះឆ្នោតជ្រើសតាំងលោក សុខ ឥសាន និងលោក ហេង...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លោក Boris Pistorius បាននិយាយកាលពីថ្ងៃសុក្រថា ការពិភាក្សាអំពីកងកម្លាំងយោធា របស់អង្គការណាតូ នៅលើដីនៅអ៊ុយក្រែន ចាំបាច់ត្រូវបញ្ចប់ ពីព្រោះគ្មាននរណាម្នាក់ ចង់ឱ្យវាកើតឡើងនោះទេ។ លោកPistorius ថ្លែងបែបនេះក្នុងពេល ដែលលោកកំពុងមានវត្តមាន ស្ថិតនៅក្នុងប្រទេសហ្វាំងឡង់ ដើម្បីទៅសួរសុខទុក្ខកងទ័ព អាល្លឺម៉ង់...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT រដ្ឋមន្ត្រីការពារជាតិ របស់ប្រទេសតំបន់បាល់ទិក បានប្រកាសថា អង្គការណាតូនឹងដាក់ប្រព័ន្ធមីស៊ីលប្រឆាំងអាកាស Patriot ដែលផលិតដោយសហរដ្ឋអាមេរិក នៅក្នុងប្រទេសលីទុយអានី ក្នុងកំឡុងឆ្នាំ២០២៤នេះ ។ គួរឲ្យដឹងដែរថា ប្រទេសលីទុយអានី មានព្រំប្រទល់ជាប់ នឹងតំបន់ Kaliningrad របស់រុស្ស៊ី និងជាមួយបេឡារូស ដែលជាសម្ព័ន្ធមិត្ត...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT លោកប្រធានាធិបតី Joe Biden បាននិយាយនៅក្នុងសន្ទរកថា រដ្ឋសហភាព របស់គាត់កាលពីយប់ថ្ងៃព្រហស្បតិ៍ថា សហរដ្ឋអាមេរិក នឹងមិនឈប់គាំទ្រអ៊ុយក្រែន ក្នុងជម្លោះរបស់ខ្លួន ជាមួយរុស្ស៊ីនោះទេ។ នៅក្នុងសេចក្តីថ្លែងសន្ទរកថា នោះផងដែរ លោក Biden បានអះអាងថា ប្រធានាធិបតីរុស្ស៊ី Vladimir Putin...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ សារព័ត៌មាន Strana បានរាយការណ៍កាលពីថ្ងៃសុក្រ ដោយដកស្រង់ប្រភពមួយ នៅក្នុងការិយាល័យ ប្រធានាធិបតីអ៊ុយក្រែន ប្រធានាធិបតីអ៊ុយក្រែន Vladimir Zelensky កំពុងពិចារណាអំពីការបណ្តេញ រដ្ឋមន្ត្រីការបរទេស Dmitry Kuleba ចេញពីតំណែង ។ លោកKuleba អាយុ៤២ឆ្នាំ បានបំពេញការងារធ្វើជារដ្ឋមន្ត្រីការបរទេស តាំងពីខែមីនាឆ្នាំ...
ពោធិ៍សាត់ : ទោះបីជាក្រុមការងារទាំង ៩ ក្រុម នៃ អនុគណ:កម្មការទប់ស្កាត់ និង បង្រ្កាបបទល្មើសធនធានធម្មជាតិ នៅស្រុកវាលវែង និង ស្រុកភ្នំក្រវាញ ធ្លាប់បានចុះបង្រ្កាបឃ្លុំទុក និង ដកហូតផ្ទៃដី ដែលជនល្មើសបានលួចកាប់ទន្រ្ទាន បានប្រមាណជិត ២ មុឺនហិចតា កន្លងមកយ៉ាងណាក្តី ក៍សកម្មភាពកាប់រានទន្រ្ទានយកដីព្រៃ របស់រដ្ឋធ្វើជាកម្មសិទ្ធិនៅតែបន្តកើតឡើងដដែល...
“ប្រទេសចិន ពង្រីកការបើកទូលាយ ចំពោះបរទេសប្រកប ដោយកម្រិតខ្ពស់ បង្កបង្កើតបរិយាកាសគោល នយោបាយប្រកប ដោយភាពនឹងនរ តម្លាភាពនិង អាចប៉ាន់ ប្រមាណ បាន ប្រការនេះបានលើកទឹកចិត្ត ដល់ពួកយើងយ៉ាងខ្លាំង ។” ក្នុងអំឡុងពេលប្រទេសចិន បើកធ្វើមហាសន្និបាត នៃសភាទាំងពីរ របស់ចិន លោក Song Weiqun អគ្គនាយករង...
ភ្នំពេញ៖ ថ្លែងក្នុងពិធីប្រកាសព័ត៌មានជាផ្លូវការនៃ «ល្ខោនតន្ត្រីរាជិនីសំឡេងមាស» លោក សុខ វិសាល សហផលិតករ ឲ្យដឹងថា ល្ខោនតន្ត្រីរាជិនីសំឡេងមាស ជាទស្សនីយភាពទម្រង់ថ្មីមិនធ្លាប់មានពីមុនមកនៅកម្ពុជា។ លោក សុខ វិសាល សហផលិតករ “ល្ខោនតន្ត្រីរាជិនីសំឡេងមាស” បានប្រាប់ឲ្យដឹងថា គម្រោងក្នុងការដាក់បង្ហាញការសម្ដែងផ្ទាល់ជូនដល់អ្នកទូស្សនា “ល្ខោនតន្ត្រីរាជិនីសំឡេងមាស” នេះគឺធ្វើឡើងនៅក្នុងរាជធានីភ្នំពេញមុនគេប្រហែលជាមាន១០Shows នៅទីតាំងផ្សេងគ្នា។ លោកបន្តថា បន្ទាប់ពីបានធ្វើការសម្ដែងនៅរាជធានីភ្នំពេញចប់ហើយ...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT លេខាធិការ នៃក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី បាននិយាយថា ហ្គេមសង្រ្គាមឬសមយុទ្ធ យោធាដែលមឈ្មោះថា Steadfast Defender 2024 ដែលកំពុងបន្តរបស់ណាតូ កំពុងបង្កើនភាពតានតឹង ជាសកលដោយការក្លែង ធ្វើការប្រឈមមុខគ្នា ផ្នែកយោធាជាមួយទីក្រុងមូស្គូ។ នេះជាការលើកឡើង ដោយលោកNikolay Patrushev ហើយលោកក៏បានលើកឡើង ពីការកើនឡើង...
បរទេស ៖ ប្រធានាធិបតីកូរ៉េខាងជើង លោក គីម ជុងអ៊ុន នាពេលថ្មីៗនេះ បានធ្វើដំណើរទៅពិនិត្យមូលដ្ឋានស្នូល នៃកងទ័ពប្រជាជនកូរ៉េ។ ក្នុងអំឡុងពេលទស្សនកិច្ចនោះ លោកបានត្រួតពិនិត្យហេដ្ឋារចនា សម្ព័ន្ធហ្វឹកហ្វឺន និងត្រួតពិនិត្យសមយុទ្ធយោធាផងដែរ ។ នេះបើយោងតាមរបាយការណ៍ ពីទីភ្នាក់ងារសារព័ត៌មាន KCNA កូរ៉េខាងជើង ។ លោក គីម ត្រូវបានអមដំណើរ...
បរទេស ៖ ក្រសួងមហាផ្ទៃរុស្ស៊ី បានចេញដីកា ចាប់ខ្លួនអ្នកកាសែតអង់គ្លេស ឈ្មោះ Tom Rogan ដែលមានមូលដ្ឋាន នៅអាមេរិកកាលពីឆ្នាំ ២០១៨ បានអំពាវនាវឲ្យអ៊ុយក្រែន វាយប្រហារ លើស្ពាន គ្រីមៀ ។ អ្នកយកព័ត៌មានអង់គ្លេសរូបនេះ ត្រូវបានគេចោទប្រកាន់ថា បានបំពានលើមាត្រា មិនជាក់លាក់ នៃក្រមព្រហ្មទណ្ឌរុស្ស៊ី។ យោងតាមសារព័ត៌មាន...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងការបរទេសបាន ប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា អតីតអគ្គមេបញ្ជាការអ៊ុយក្រែនលោក Valery Zaluzhny ត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតថ្មី របស់ប្រទេសនេះប្រចាំនៅចក្រភពអង់គ្លេស។ ក្រសួងបានពន្យល់ថា ខ្លួនបានជូនដំណឹងដល់ទីក្រុងឡុងដ៍ អំពីការអភិវឌ្ឍន៍រួចហើយ ដោយស្នើសុំការយល់ព្រម ជាផ្លូវការពីការសម្រេចចិត្តនេះផងដែរ។ ក្រសួងបាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍ខ្លីមួយថា៖ ប្រធានាធិបតីអ៊ុយក្រែនបាន អនុម័តបេក្ខភាពលោក Valery Zaluzhny សម្រាប់តំណែងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយកាលពីថ្ងៃពុធថា ពិភពលោកទំនើបនេះ គឺមិនមានភាពយុត្តិធម៌ឡើយ សម្រាប់គ្រប់គ្នាប៉ុន្តែ វិសមភាពសង្គម និងវិសមភាពសកលអាចត្រូវបាន ដោះស្រាយដោយការបង្កើតពិភពលោកពហុប៉ូឡា។ ថ្លែងនៅក្នុងពិធីបិទមហោស្រព យុវជនពិភពលោក (WYF) នៅទីក្រុង Sochi លោក Putin បាននិយាយថា...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រទេសស៊ុយអែតបានក្លាយជាសមាជិកទី ៣២ នៃប្លុកយោធាណាតូដែលដឹកនាំដោយសហរដ្ឋអាមេរិកជាផ្លូវការបន្ទាប់ពី ឯកសារផ្លូវការនៃការចូល ជាសមាជិករបស់រដ្ឋធានី Stockholm បានចូលជាធរមានកាលពីថ្ងៃព្រហស្បតិ៍។ ពិធីចូលកាន់តំណែង នឹងធ្វើឡើងក្នុងទីក្រុងវ៉ាស៊ីនតោន ជាកន្លែងដែលនាយករដ្ឋមន្ត្រីស៊ុយអែត Ulf Kristerssonនឹងបញ្ជូនឯកសាររបស់ប្រទេស របស់គាត់ទៅកាន់រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken។ ឯកសារដែលចេញផ្សាយដោយ ក្រសួងការបរទេសអាមេរិកអះអាងថា លក្ខខណ្ឌទាំងអស់សម្រាប់...
ម៉ានីល៖ រដ្ឋាភិបាលហ្វីលីពីន បានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា សមាជិកនាវិកហ្វីលីពីន ២នាក់ ស្ថិតក្នុងចំណោមអ្នកដែលត្រូវបាន សម្លាប់នៅក្នុងការវាយប្រហារដោយមីស៊ីល ដែលបានបាញ់ដោយក្រុមឧទ្ទាម ហួធី (Houthi) នៅក្នុងប្រទេសយ៉េមែនមកលើកប៉ាល់ ១គ្រឿងនៅឈូងសមុទ្រ អាដែន ។ អ្នកដែលត្រូវបានសម្លាប់នៅក្នុង ការវាយប្រហារកាលពីថ្ងៃពុធ ហាក់ដូចជាការស្លាប់កាលពីដំបូង ដែលបណ្តាលមកពីការវាយប្រហាររបស់ក្រុម ហួធី មកលើកប៉ាល់ពាណិជ្ជករដែលឆ្លងកាត់ ផ្លូវពាណិជ្ជកម្មសមុទ្រក្រហមដ៏សំខាន់។ ទីភ្នាក់ងារនេះបានឲ្យដឹង...
ភ្នំពេញ៖ លោក ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា បានលើកទឹកចិត្តដល់វិនិយោគិនចិន ធ្វើទំនើបកម្មនូវវិស័យឧស្សាហកម្ម កសិកម្ម នៅប្រទេសកម្ពុជា ដើម្បីបំពេញតម្រូវការដ៏ធំសម្បើម នៃទីផ្សារចិន និងអន្តរជាតិ។ នាឱកាសអញ្ជើញចូលរួម ក្នុងកិច្ចប្រជុំស្ដីពីការកសាង កិច្ចសហប្រតិបត្តិការផ្លាស់ប្ដូរ យោបល់គ្នារវាងខេត្តសានទុង និងកម្ពុជាក្នុងការអភិវឌ្ឍ «ច្រករបៀងឧស្សាហកម្ម» និង «ច្រករបៀងមច្ឆា និងអង្ករ» នាថ្ងៃទី៨...
ប៉េកាំង៖ នៅថ្ងៃព្រហស្បតិ៍នេះ លោក វ៉ាង យី រដ្ឋមន្ត្រីក្រសួងការបរទេសចិន បានរិះគន់ទៅលើសហរដ្ឋអាមេរិក និងបានកើតសរសើរភាពជាដៃគូ របស់ប្រទេសលោកជាមួយនឹងរុស្ស៊ី ទៅវិញ ការថ្លែងបែបបនេះបានធ្វើឡើង នៅក្នុងសន្និសីទសារព័ត៌មានដ៏ធំមួយ ដែលលោកបានហៅសង្គ្រាមនៅតំបន់ហ្គាហ្សា ថា ជា “រឿងអាម៉ាស់សម្រាប់អរិយធម៌” ។ លោក វ៉ាង បានរិះគន់នូវអ្វីដែលលោកហៅថា ជាកិច្ចខិតខំប្រឹងប្រែងរបស់ទីក្រុងវ៉ាស៊ីនតោន ថា...
ម៉ូស្គូ៖ លោក Dmitry Peskov អ្នកនាំពាក្យ វិមានក្រឹមឡាំង បានឲ្យដឹងកាលពីថ្ងៃពុធថា មេដឹកនាំលោកខាងលិចកំពុង “ប្រលែងជាមួយភ្លើង” ដោយបានពិភាក្សាអំពីលទ្ធភាព នៃការបញ្ជូនកងទ័ពអឺរ៉ុប ទៅកាន់ប្រទេសអ៊ុយក្រែន ។ លោក Peskov បានថ្លែងដូច្នេះនៅខាងក្រៅមហោ ស្រពយុវជនពិភពលោកដោយបានអះអាង អំពីមេដឹកនាំលោកខាងលិចដែលបាន ពិភាក្សាគ្នាអំពីគំនិតបែបនេះថា “ប្រធានាធិបតីបារាំង កំពុងពិភាក្សាអំពីគំនិតនៃ ការបញ្ជូនក្រុមបរទេស...
ហាណូយ៖ នៅថ្ងៃព្រហស្បតិ៍នេះ តម្លៃមាសក្នុងស្រុករបស់ វៀតណាមបានកើនឡើង ដែលបង្កើតកំណត់ត្រាថ្មីមួយនៅ ក្នុងតម្លៃ៨១,២៥លានដុងវៀតណាម ស្មើនឹង៣.៣៨៥,៤ដុល្លារសហរដ្ឋអាមេរិក ក្នុង១តម្លឹងសម្រាប់មាសដុំរបស់ក្រុមហ៊ុន Saigon Jewelry (SJC) និង៦៨,៨លានដុងសម្រាប់ចិញ្ចៀនមាស ។ នេះបើតាមទីភ្នាក់ងារព័ត៌មាន វៀតណាមបានផ្សាយឲ្យដឹងដូច្នេះ ។ នៅម៉ោង៩ និង៣០នាទីព្រឹក ម៉ោងក្នុងស្រុក ត្រូវនឹងម៉ោង២និង៣០នាទីម៉ោងសកល តម្លៃមាស SJC...
សេអ៊ូល៖ មេដឹកនាំកំពូលនៃសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតកូរ៉េ ហៅកាត់ (កូរ៉េខាងជើង) កាលពីថ្ងៃពុធបានណែនាំ ដល់កងកម្លាំងប្រដាប់អាវុធរបស់ ប្រទេសនេះឱ្យបង្កើនសមយុទ្ធសង្រ្គាមជាក់ស្តែង និងការត្រៀមរៀបចំសមយុទ្ធសង្រ្គាម នៅក្នុងពេលនៃការបំពេញទស្សនកិច្ច ទៅកាន់មូលដ្ឋានហ្វឹកហ្វឺនប្រតិបត្តិការ ដ៏សំខាន់មួយនៅក្នុងប្រទេស ។ ទីភ្នាក់ងារសារព័ត៌មានមជ្ឈឹមកូរ៉េ ហៅកាត់ថា (KCNA) បានរាយការណ៍ឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ការធ្វើនេះស្ថិតនៅតំបន់ភាគខាងលិច នៃកងទ័ពប្រជាជនកូរ៉េ ។ ទីភ្នាក់ងារ KCNA...
សេអ៊ូល៖ ក្រសួងដឹកជញ្ជូនបានឲ្យដឹងថ្ងៃនៅព្រហស្បតិ៍នេះថា ក្រុមហ៊ុនផលិតរថយន្តក្នុងស្រុក និងបរទេសចំនួន៤ នៅក្នុងប្រទេសកូរ៉េខាងត្បូង នឹងធ្វើការប្រមូលរថយន្តមកវិញ ដោយស្ម័គ្រចិត្តប្រហែល ៦៩.០០០គ្រឿង ដោយសារមានបញ្ហាក្នុងការផលិត ។ ក្រុមហ៊ុន Hyundai Motor នឹងប្រមូលរថយន្តចំនួន ២២.៨០៣គ្រឿង នៃម៉ូដែល៣ផ្សេងគ្នា រួមទាំង EQ900 សម្រាប់ភាពធន់មិនល្អនៅក្នុង បំពង់ផ្គត់ផ្គង់ប្រេងម៉ាស៊ីន ក៏ដូចជារថយន្ត Porter...
ហ្គាហ្សា៖ ក្រសួងសុខាភិបាលប៉ាឡេស្ទីន បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ មួយកាលពីថ្ងៃពុធថា ចំនួនអ្នកស្លាប់របស់ពលរដ្ឋប៉ាឡេស្ទីន ពីការវាយប្រហាររបស់អ៊ីស្រាអ៊ែល មកលើតំបន់ហ្គាហ្សាស្ទ្រីបបានកើនឡើងដល់ ៣០.៧១៧នាក់ហើយ និងចំនួន ៧២.១៥៦នាក់ផ្សេងទៀតបានរងរបួស ។ នៅក្នុងរបាយការណ៍បានឲ្យដឹងថា នៅក្នុងអំឡុងពេល ២៤ម៉ោងចុងក្រោយនេះ កងទ័ពអ៊ីស្រាអ៊ែល បានសម្លាប់ពលរដ្ឋប៉ាឡេស្ទីន អស់ចំនួន៨៦នាក់ និងចំនួន ១១៣នាក់ផ្សេងទៀតបានរងរបួស ។ ដែលនេះនាំឱ្យចំនួនអ្នកស្លាប់សរុបកើនដល់ ៣០.៧១៧នាក់...