ភ្នំពេញ៖ បន្ទាប់ពីបានដំណើរការអាជីវកម្ម អស់រយៈពេល១០ឆ្នាំ នៅកម្ពុជាហើយនោះ លោក Choi Yong-Sun ប្រធានក្រុមហ៊ុន Hanshin E&C បានបង្ហាញបំណង ពង្រីកទុនបន្ថែម វិនិយោគ លើវិស័យហិរញ្ញវត្ថុ ។ នេះបើតាមការលើកឡើងរបស់លោក ក្នុងឱកាស សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា...
ភ្នំពេញ៖ គណៈប្រតិភូសភាតំណាងប្រជាជនចិន ដឹកនាំដោយលោក Shohrat Zakir អនុប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនចិន នឹងមកបំពេញទស្សនកិច្ចជាផ្លូវការនិងមិត្តភាព នៅកម្ពុជា រយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី ២១ ដល់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៤។ បើតាមសេចក្តីជូនដំណឹង របស់អគ្គលេខាធិការដ្ឋានរដ្ឋសភា បានឱ្យដឹងថា នៅក្នុងកំឡុងពេលទស្សនកិច្ចផ្លូវការនេះ លោក Shohrat Zakir...
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤នេះ បានបដិសេធយ៉ាងដាច់អហង្ការចំពោះការចុះផ្សាយរបស់ឌឹខេមបូឌាដេលី(The Cambodia Daily) ដែលបានមួលបង្កាច់ បំផ្លើស បំភ្លៃ និងគ្មានការពិតទាល់តែសោះដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ប្រមុខរាជរដ្ឋាភិបាល និងលោកហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ក្រសួងបញ្ជាក់ថា៖ “ការផ្សាយនេះ គឺជាការប្រឌិតនូវព័ត៌មានមិនពិតដែលធ្វើឱ្យមានការយល់ច្រឡំ មួលបង្កាច់បង្ខូចកេរ្តិ៍ឈ្មោះ កិត្តិយស...
បរទេស៖ យោងតាមការចេញផ្សាយ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយនៅពេលលោកទៅដល់ទីក្រុងប៉េកាំងកាលពីថ្ងៃព្រហស្បតិ៍ថា ទំនាក់ទំនងជិតស្និទ្ធរវាងរុស្ស៊ី និងចិនមិនគួរត្រូវបានចាត់ទុកថាជាការគំរាមកំហែងប្រឆាំងនឹងប្រទេសណាមួយឡើយ។ មេដឹកនាំរុស្ស៊ីបានធ្វើការអត្ថាធិប្បាយរបស់លោកក្នុងពេលជួបជាមួយប្រធានាធិបតីចិនលោក Xi Jinpingហើយ ដំណើរទស្សនកិច្ចនេះជាដំណើរទស្សនកិច្ចបរទេសលើកដំបូងរបស់លោក Putin ចាប់តាំងពីលោកបានស្បថចូលកាន់ តំណែងជាប្រធានាធិបតីលើកទីប្រាំកាលពីដើមខែនេះ។ ដំណើរទស្សនកិច្ចរបស់លោក Putin ធ្វើឡើងចំពេលដែលភាពតានតឹងរវាងណាតូនៅម្ខាង និងរុស្ស៊ី និងចិននៅម្ខាងទៀត...
ភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញ បានជូនដំណឹងដល់សាធារណជន ឱ្យបានដឹងថា នៅក្នុងថ្ងៃរៀបចំព្រះរាជពិធីបដិបត្តិសមាធិ និងមហាបង្សុកូល ឧទ្ទិសព្រះរាជកុសលថ្វាយ ព្រះវិញ្ញាណក្ខន្ធព្រះបរមសព សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត ទេព វង្ស សម្តេចព្រះមហាសង្ឃរាជ នៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវនឹងថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ នៅខាងមុខវត្តឧណ្ណាលោម អាជ្ញាធរ នឹងធ្វើការបញ្ចៀសចរាចរ យានយន្តគ្រប់ប្រភេទ...
ភ្នំពេញ ៖ សិស្ស ដែលកំពុងសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេស នៅវិទ្យាស្ថានជាតិ ពហុបច្ចេកទេសកម្ពុជា (NPIC)បានលើកឡើងថា អ្នកសាព័ត៌មាន ជាភាគីចូលរួមចំណែកយ៉ាងសំខាន់ ក្នុងការផ្សព្វផ្សាយ ពីកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស របស់រាជរដ្ឋាភិបាលទៅដល់មូលដ្ឋាន របស់ពលរដ្ឋ យុវជនគោលដៅ ដើម្បីជួយជម្រុញ ពួកគេឱ្យមកចុះឈ្មោះចូលរៀន ជំនាញដោយឥតបង់ថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភ ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា អាណត្តិទី៧នេះ។...
ភ្នំពេញ៖ ក្នុងឱកាសអញ្ជើញ អមដំណើរសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បំពេញទស្សនកិច្ចផ្លូវការ នៅកូរ៉េ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នារសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤នេះ បានអញ្ជើញទស្សនាការតាំងពិព័រណ៌ នៅមជ្ឈមណ្ឌល Gallery Guruji ក្នុងទីក្រុងសេអ៊ូល សាធារណរដ្ឋកូរ៉េ ។...
ភ្នំពេញ ៖ កម្លាំងជំនាញ នៃមន្ទីរប្រឆាំងគ្រឿងញៀន (ក១១) សហការជាមួយស្នងការរាជធានីភ្នំពេញ ដោយមានការដឹកនាំសម្របសម្រួល ដោយលោក គឹម ហុងសាន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ បានចុះស្រាវជ្រាវស៊ើបអង្កេតរហូតឈាន ទៅបង្ក្រាបករណីរក្សារទុក ដឹកជញ្ជូន និងជួញដូរ ដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅចំណុចបុរីជ័រឧត្តម បន្ទប់ជួល...
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលនៅថ្ងៃ១៦ ឧសភា បានទទួលជួបសំដែងការគួរសម និងពិភាក្សាការងារជាមួយលោក Pedro Zwahlen ឯកអគ្គរដ្ឋទូតសហព័ន្ធស្វីសប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងបាងកក ប្រទេសថៃ។ ជាកិច្ចចាប់ផ្តើម សាស្ត្រាចារ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាល បានសម្តែងស្វាគមន៍យ៉ាងកក់ក្តៅចំពោះ លោក Pedro Zwahlen ឯកអគ្គរដ្ឋទូតសហព័ន្ធស្វីស និងគណៈប្រតិភូ។...
ភ្នំពេញ៖ លោកបណ្ឌិត Lee Joong Keun ស្ថាបនិកនៃក្រុមហ៊ុន Booyoung Group និងជាប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន Booyoung Khmer II Co.,Ltd. បានប្រាប់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាថា ការសម្រេចចិត្តវិនិយោគ របស់ក្រុមហ៊ុនក្រុមហ៊ុន Booyoung Khmer...
បរទេស ៖ ប្រទេសចិនគឺជាប្រទេសទីមួយដែលប្រធានាធិបតី រុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ធ្វើទស្សនកិច្ចបន្ទាប់ពីបានស្បថ ចូលកាន់តំណែងជាអាណត្តិទី ប្រាំរបស់លោក ដែលបង្ហាញពីអាទិភាព របស់រុស្ស៊ីក្នុងទំនាក់ទំនងអន្តរជាតិ ។ វាមិនច្បាស់ទេថាតើលោកពូទីន នឹងមកវៀតណាមឬក៏អត់ ប៉ុន្តែទំនាក់ទំនងកាន់តែរឹងមាំ រវាងរុស្ស៊ីនិង ចិន អាចធ្វើឱ្យទីក្រុងហាណូយ យកចិត្តទុកដាក់។ យោងតាមសារព័ត៌មាន BBC...
ភ្នំពេញ៖ លោក វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា នៅរសៀលថ្ងៃទី១៧ ខែឧសភានេះ បានអនុញ្ញាតឱ្យគណៈប្រតិភូ សមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន (ស.ស.ក.ច.) ដឹកនាំដោយ លោក សយ សុភាព ជាប្រធាន និងលោក លី ស៊ាវហ្គ័ង អនុប្រធាន និងថ្នាក់ដឹកនាំរបស់សមាគម ចូលជួបសម្ដែងការគួរសម ក្នុងឱកាសមុនបញ្ចប់បេសកកម្មរបស់លោក...
បរទេស ៖ គណៈកម្មាធិការមជ្ឈិមបក្ស របស់វៀតណាម កំពុងផ្តល់អនុសាសន៍ សម្រាប់បេក្ខជនប្រធានាធិបតី និងប្រធានរដ្ឋសភា ដែលនឹងត្រូវបានបោះឆ្នោតដោយសភា ខណៈដែលអ្នកកាន់តំណែង មុនចុះចេញពីតំណែង។ យោងតាមសារព័ត៌មាន VN EXPRESS ចេញផ្សាយ កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា សេចក្តីប្រកាសដែលធ្វើឡើង ដោយការិយាល័យគណៈកម្មាធិការ មជ្ឈិមបក្សកាលពីថ្ងៃព្រហស្បតិ៍ បានធ្វើឡើងបន្ទាប់ពីមានការប្រកាសចាកចេញពីអតីតប្រធានាធិបតី...
ភ្នំពេញ៖ ផលិតផល «Made in Cambodia» នៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស ពិតជាត្រូវបានទទួលស្គាល់គុណភាព និងស្តង់ដារនៃផលិតផលលំដាប់ពិភពលោក តាមរយៈការទួលបាន មេដាយមាស Monde Selection ជាហូរហែ។ Monde Selection គឺជាស្ថាប័នអន្តរជាតិវាយតម្លៃយ៉ាងហ្មត់ចត់ ទៅលើគុណភាព ស្តង់ដារ និងការវេចខ្ចប់នៃផលិតផលស្រាបៀរ និងភេសជ្ជៈដ៏ធំមួយ...
ភ្នំពេញ ៖ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ លោក ទូច សុឃៈ បានលើកឡើងថា ក្នុងករណីប៉ូលិសសហព័ន្ធ FBI ចង់ស្វែងរកចាប់ខ្លួនបុរសជនជាតិខ្មែរសញ្ជាតិអាមេរិកម្នាក់ ក្នុងករណីបទចោទឃាតកម្មដ៏ឃោរឃៅនៅអាមេរិកកាលពី៧ឆ្នាំមុន ដែលស្ថាប័នអន្តរជាតិប៉ូលិសនេះអះអាងថា ឃាតកររូបនេះអាចរត់គេចពីការផ្តន្ទាទោសចូលកម្ពុជា គួរតែបំពេញឯកសារតាមផ្លូវច្បាប់ស្របតាមបទដ្ឋានគតិយុត្តច្បាប់អន្តរជាតិ ។ លោក ទូច សុឃៈ បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាថ្ងៃ១៧ ឧសភាថា សម្រាប់កម្ពុជាស្វាគមន៍សហការគ្រប់ពេល គ្រប់វេលាជាមួយបណ្តានៃសមត្ថកិច្ចនៃរដ្ឋអធិបតេយ្យផ្សេងៗទាំងឡាយដែលចង់សហការក្នុងការចាប់ខ្លួន...
បរទេស៖ ការលាលែងពីតំណែងរបស់លេខាធិការអចិន្ត្រៃយ៍ នៃលេខាធិការដ្ឋានរបស់វៀតណាម គឺលោកស្រី Truong Thi Mai គឺជាការរញ្ជួយផ្នែកនយោបាយមួយទៀត នៅក្នុងប្រទេសវៀតណាម បន្ទាប់ពីការបាត់បង់តំណែងប្រធានរដ្ឋរបស់លោក Vo Van Thuong និងប្រធានរដ្ឋសភាលោក Vuong Dinh Hue។ យោងតាមសារព័ត៌មាន BBC ជាភាសាវៀតណាម ដែលចេញផ្សាយកាលពីថ្ងៃទី១៦ ខែឧសភា...
ភ្នំពេញ៖ ក្រុមហ៊ុនB.I.C Markets បានត្រៀមរៀបចំសិក្ខាសាលា ស្ដីអំពី “ចំណេះដឹងហិរញ្ញវត្ថុ សម្រាប់សហគ្រិនក្នុងការវិនិយោគលើទីផ្សារឌីជីថល” ដោយសហការជាមួយនិយ័តករមូលបត្រកម្ពុជា និងបញ្ចាំ។ សិក្ខាសាលានេះ នឹងធ្វើឡើងនៅថ្ងៃទី២៩ មិថុនាខាងមុខនេះ ដែលមានគោលបំណង ដើម្បីអាចឱ្យលោក អ្នកទទួលបាននូវចំណេះដឹង វិនិយោគបែបទំនើប យុទ្ធសាស្ត្រ ដែលអ្នកមិនបានដឹងពីមុនមក និងការស្វែងយល់ពីឱកាស បង្កើតប្រាក់ចំណូល ក្នុងយុគសម័យថ្មីមួយនេះ ជាមួយវាគ្មិនក្នុងស្រុកនឹងក្រៅស្រុក...
ភ្នំពេញ៖ អាជ្ញាធរកម្ពុជានៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ បានធ្វើការបណ្តេញជនជាតិវៀតណាមចំនួន ៤៥នាក់ ពាក់ព័ន្ធករណី លួចឆ្លងដែន លួចស្នាក់នៅធ្វើការងារខុសច្បាប់ និងគ្មានលិខិតឆ្លងដែនជាដើម។ តាមរយៈគេហទំព័រហ្វេសប៊ុករបស់ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានឲ្យដឹងថា នៅថ្ងៃទី១៧ ឧសភា តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ, ឧត្តមសេនីយ៍ឯក សុខ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ទីក្រុងមូស្គូ និងទីក្រុងប៉េកាំង អាចនឹងចុះកិច្ចសន្យាក្នុងពេលឆាប់ៗនេះ សម្រាប់ការសាងសង់បំពង់បង្ហូរមេហ្គា Power of Siberia 2 ដែលគ្រោងនឹងបញ្ជូន ឧស្ម័នធម្មជាតិរុស្ស៊ីទៅកាន់ប្រទេសចិន។ Power of Siberia 2 ត្រូវបានគេរំពឹងថានឹងអនុញ្ញាតឱ្យ បញ្ជូនឧស្ម័នរហូតដល់ ៥០ពាន់លានម៉ែត្រគូប (bcm) ក្នុងមួយឆ្នាំពីតំបន់...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ពិភពលោកទាំងមូលត្រូវស្តីបន្ទោស ចំពោះការបរាជ័យរបស់អ៊ុយក្រែនក្នុងការបញ្ឈប់ការជឿនលឿនថ្មីៗ របស់រុស្ស៊ីនៅក្នុងតំបន់ Kharkov ហើយឥឡូវនេះត្រូវតែជួយក្រុងគៀវ ក្នុងការផ្លាស់ប្តូរស្ថានភាពនេះ លោកប្រធានាធិបតី Vladimir Zelensky បានប្រាប់ ABC News នៅក្នុងបទសម្ភាសន៍មួយ កាលពីថ្ងៃព្រហស្បតិ៍។ វាបានកើតឡើងបន្ទាប់ពី កងកម្លាំងរុស្ស៊ីបានគ្រប់គ្រង ការតាំងទីលំនៅជាច្រើននៅជិត ទីក្រុងធំទីពីររបស់អ៊ុយក្រែនកាលពីសប្តាហ៍មុនហើយ មន្ត្រីយោធាកំពូលនៅទីក្រុងគៀវ...
ភ្នំពេញ៖ ក្នុងវេទិកាធុរកិច្ចកម្ពុជា និងកូរ៉េដែលមានតំណាងក្រុមហ៊ុន១៩៨ ចូលរួម សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ បានថ្លែងប្រាប់អ្នកវិនិយោគកូរ៉េថា កម្ពុជាមានកម្លាំងពលកម្មជំនាញ ដែលមានភាពបត់បែនខ្ពស់ក្នុងទីផ្សារ ដើម្បីបម្រើឱ្យសង្វាក់ផលិតកម្មជូនអ្នកវិនិយោគ។ សម្តេចបានគូសបញ្ជាក់ថា “កម្មវិធីបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដោយឥតគិតថ្លៃសម្រាប់យុវជន ១.៥លាននាក់ នឹងបង្កើតឱ្យមានកម្លាំងពលកម្ម ដែលមានជំនាញប្រកបដោយភាពបត់បែន នៅក្នុងទីផ្សារការងារ។...
ភ្នំពេញ ៖ ក្រុមហ៊ុនផលិតកម្មកម្សាន្តឈានមុខមួយ នៅលើពិភពលោករបស់កូរ៉េ កំពុងស្វែងរកឱកាសរពង្រីកការវិនិយោគ និងប្រតិបត្តិការអាជីវកម្មរបស់ខ្លួន នៅក្នុងព្រះរាជាណាចក្រកម្ពុជា ។ នេះជាការបញ្ជាក់របស់លោក ប៉ាក សុងជីន (PARK Sungjin) តំណាងក្រុមហ៊ុន SM Entertainment ក្នុងជំនួបជាមួយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី កម្ពុជា នាថ្ងៃទី១៧...
ភ្នំពេញ ៖ លោក LIM Jihoon ប្រធានផ្នែកយុទ្ធសាស្ត្រ នៃក្រុមហ៊ុន Dunamu ដែលជាក្រុមហ៊ុនផ្តោតលើសេវាកម្មលើវិស័យហិរញ្ញវត្ថុ ថ្នាលបច្ចេកវិទ្យា ការគ្រប់គ្រងទិន្នន័យ និងបច្ចេកវិទ្យាកម្សាន្ត បានបង្ហាញចំណាប់អារម្មណ៍របស់ខ្លួន លើការពង្រីកការវិនិយោគចូលមកកាន់កម្ពុជា លើវិស័យហិរញ្ញវត្ថុ ។ ការបង្ហាញចំណាប់អារម្មណ៍របស់ក្រុមហ៊ុន Dunamuនេះ ក្នុងឱកាសសម្តេចធិបតី អនុញ្ញាតឲ្យចូលជួបសម្តែងការគួរសម នាព្រឹកថ្ងៃ១៧ ឧសភា...
បរទេស៖ យន្តហោះទម្លាក់គ្រាប់បែក B-2 Stealth Bomber, យន្តហោះចម្បាំង F-35 Joint Strike Fighter និង F-15 Eagle ត្រូវបានអនុម័តឱ្យដឹក និងបញ្ជូនគ្រាប់បែកនុយក្លេអ៊ែរ B-61 ថ្មី, នេះបើយោងតាមការិយាល័យអគ្គអធិការកិច្ច (OIG) នៃក្រសួងការពារជាតិអាមេរិក (DoD) បានប្រកាសនៅក្នុង...
ប៉េកាំង៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង បានឲ្យដឹងថា លោក និងសមភាគីរុស្ស៊ីលោក វ្លាឌីមៀ ពូទីន បានព្រមព្រៀងគ្នាថា ការដោះស្រាយនយោបាយនៃវិបត្តិអ៊ុយក្រែនគឺជា “ផ្លូវត្រូវឆ្ពោះទៅមុខ” ហើយថាទីក្រុងប៉េកាំង ត្រៀមខ្លួនជាស្រេចដើម្បីដើរតួនាទី ស្ថាបនាក្នុងការសម្រេចបាននូវបញ្ហានេះ។ មេដឹកនាំទាំងពីរបានអំពាវនាវឱ្យ ទប់ស្កាត់វិបត្តិមិនឱ្យចេញពីការគ្រប់គ្រង និងបានសង្កត់ធ្ងន់លើសារៈសំខាន់ នៃការសន្ទនាដើម្បីដោះស្រាយស្ថានការណ៍ នេះបើយោងតាមសេចក្តីថ្លែងការណ៍រួម ដែលបានចេញផ្សាយបន្ទាប់ពីកិច្ចពិភាក្សាកំពូល របស់ពួកគេនៅទីក្រុងប៉េកាំង។...
តូក្យូ៖ នាវាផ្ទុកយន្តហោះដើរដោយថាមពលនុយក្លេអ៊ែរ Ronald Reagan របស់កងទ័ពជើងទឹកសហរដ្ឋអាមេរិក បានចាកចេញពីមូលដ្ឋានទ័ពជើងទឹក Yokosuka ក្បែរទីក្រុងតូក្យូកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីបានបញ្ចប់បេសកកម្មរយៈពេលជិត ៩ឆ្នាំ ចំពេលមានភាពតានតឹងកើនឡើងជុំវិញ ការបង្កហេតុដោយប្រទេសចិន និងកូរ៉េខាងជើង។ វានឹងត្រូវបានជំនួសដោយនាវា Nimitz-class មួយទៀតគឺ George Washington ដែលត្រូវបានដាក់ពង្រាយទៅកាន់មូលដ្ឋាន ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១៥។ យោធាអាមេរិកបានឲ្យដឹងថា...
ភ្នំពេញ៖ ក្រុមហ៊ុន WorldBridge Group ដែលជាក្រុមហ៊ុនពហុពាណិជ្ជកម្មរបស់អ្នកឧកញ៉ា សៀ ឫទ្ធី នៅថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ បានប្រកាសពីការចុះហត្ថលេខា លើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយក្រុមហ៊ុន Daewoo Engineering & Construction Co., Ltd. (Daewoo E&C)...
ភ្នំពេញ ៖ លោក ឃួង ស្រេង ប្រធានគណៈកម្មាធិការគណបក្ស ប្រជាជនកម្ពុជា រាជធានីភ្នំពេញ បានជឿជាក់ថា គណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ នឹងយកបានជ័យជំនះយ៉ាងពិតប្រាកដ ក្នុងការបោះឆ្នោត ជ្រើសរើសក្រុម ប្រឹក្សារាជធានី ក្រុមប្រឹក្សា ខណ្ឌ អាណត្តិទី៤ ឆ្នាំ២០២៤ នៅថ្ងៃអាទិត្យទី២៦ ខែឧសភា ឆ្នាំ២០២៤ខាងមុខ...
ភ្នំពេញ៖ ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ ខេមបូឌា បានសហការជាមួយក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ កូរ៉េ និងធនាគារ Joengbuk (JB) បង្កើតកិច្ចសហប្រតិបត្តិការលើសេវាចែករំលែក របាយការណ៍ព័ត៌មានឥណទានទ្វេភាគី រវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋកូរ៉េ។ ពិធីចុះអនុស្សារណៈយោគយល់នេះ ត្រូវបានប្រារព្ធឡើងនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៤ ក្នុងវេទិការធុរកិច្ចកម្ពុជា-កូរ៉េ នៅទីក្រុង សេអ៊ូល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់...
ភ្នំពេញ៖ លោក JEON Woo Jong នាយកប្រតិបត្តិ និង ជាប្រធានក្រុមហ៊ុន SK Securities បានគូសបញ្ជាក់ ប្រាប់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អំពីភាពជឿជាក់ លើបរិយាកាសវិនិយោគ នៅកម្ពុជា ដែលប្រកបដោយភាពកក់ក្ដៅ មានទំនុកចិត្តខ្ពស់ និងមានចំណាប់អារម្មណ៍លើការវិនិយោគ ក្នុងវិស័យហិរញ្ញវត្ថុ...