ភ្នំពេញ ៖ លោក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រលប់ថ្ងៃ៤ មេសានេះ បានប្រាប់មជ្ឈមមណ្ឌលព័ត៌មានដើមអម្ពិលថា បុគ្គល ឈ្មោះ គង់ សុខសែង ហៅ DEN SONY ភេទ ប្រុស អាយុ ៣៥ ឆ្នាំ ប្រើិហិង្សាលើស្រ្តីម្នាក់ជាប្អូនថ្លៃស្រី...
នាយប់ថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២៤ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចេញរថយន្ត និងម៉ូតូបម្រើឲ្យប្រតិបត្តិការ ធ្វើការល្បាតតាមបណ្តាគោលដៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ក្រុមក្មេងទំនើងប្រមូលផ្តុំគ្នា តាមដងផ្លូវសាធារណៈ បង្កភាពអនាធិបតេយ្យ បណ្តាលឱ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងធានារក្សាឱ្យបាននូវសន្តិសុខ សុវត្ថិភាព ជូនដល់បងប្អូនប្រជាពលរដ្ឋ។ ជានិច្ចកាល អាវុធហត្ថរាជធានីភ្នំពេញ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសដំឡើងឋានៈជូនប្រធានមន្ទីរជំនាញ ចំណុះឲ្យរដ្ឋបាលរាជធានី-ខេត្ត ស្មើនឹងប្រធាននាយកដ្ឋាន។ នាឱកាសអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅ ការងារឆ្នាំ២០២៤ របស់ក្រសួងមុខងារសាធារណៈ នារសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងឲ្យដឹងថា មុនការប្រកាសដំឡើងឋានៈនេះ ប្រធានមន្ទីរជំនាញនីមួយៗតាមបណ្តារាជធានី-ខេត្ត...
បរទេស៖ យោងតាមមន្ត្រីក្នុងតំបន់បានឲ្យដឹងថា បុរសចំណាស់ជាងគេបំផុតលើ គឺលោក Juan Vicente Perez Mora បានទទួលមរណភាពក្នុងអាយុ ១១៤ឆ្នាំ កាលពីថ្ងៃអង្គារ ក្នុងប្រទេសវេណេស៊ុយអេឡា។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា កសិករចូលនិវត្តន៍ លោក Juan Vicente...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានថ្លែងថា ការធ្វើកំណែទម្រង់មុខងារសាធារណៈ គឺត្រូវធ្វើជាប់ជាប្រចាំ មិនមែនធ្វើតែក្នុងពេលនេះ ឬធ្វើក្នុងឆ្នាំក្រោយឡើយ។ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅ ការងារឆ្នាំ២០២៤ របស់ក្រសួងមុខងារសាធារណៈ រសៀលថ្ងៃទី៤ មេសា សម្ដេចធិបតី មានប្រសាសន៍ថា ក្រសួងមុខងារសាធារណៈ ដើរតួនាទីសំខាន់ក្នុងការគាំទ្រដល់ការបំពេញមុខងាររបស់ក្រសួង ស្ថាប័នទាំងថ្នាក់ជាតិ...
បរទេស៖ រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergey Shoigu បានប្រាប់សមភាគីបារាំង លោក Sebastien Lecornu អំឡុងពេលការហៅទូរស័ព្ទដ៏កម្រមួយកាលពីថ្ងៃពុធថា ការដាក់ពង្រាយទាហានទៅកាន់អ៊ុយក្រែន នឹងក្លាយជាមហន្តរាយសម្រាប់ប្រទេសបារាំង។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា ការហៅទូរស័ព្ទរយៈពេលមួយម៉ោងគឺជាការសន្ទនាលើកដំបូងរវាងប្រមុខការពារជាតិបារាំង និងរុស្ស៊ី ចាប់តាំងពីខែតុលា ឆ្នាំ...
បរទេស៖ ក្មេងប្រុសអាយុ ៨ខែម្នាក់ត្រូវបានម៉ែដោះអាយុ ១៦ឆ្នាំវាយរហូតដល់ស្លាប់នៅឯកន្លែងថែទាំកុមារ Binh Duong ក្នុងប្រទេសវៀតណាម។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា ស្រ្តីជាមេដោះនោះឈ្មោះ Le Tran Thuy Vy ត្រូវបានប៉ូលិសក្រុង Ben Cat...
ភ្នំពេញ៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅព្រឹកថ្ងៃ៤ មេសានេះ បានអញ្ជើញជាអធិបតីបើកកិច្ចប្រជុំ បូកសរុបលទ្ធផលការងារអន្តរាគមន៍ សង្គ្រោះស្រូវប្រាំងជូនប្រជាកសិករឆ្នាំ២០២៤។ ក្នុងកិច្ចប្រជុំ រដ្ឋមន្ត្រីបានលើកឡើងថា ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ និងការឡើងកម្តៅនៃភពផែនដី បានធ្វើឲ្យស្ថានភាពធាតុអាកាស កាន់តែមានលក្ខណៈធ្ងន់ធ្ងរ និងបង្កឲ្យមានគ្រោះទឹកជំនន់ និងគ្រោះរាំងស្ងួតកាន់តែកើនឡើង ដែលបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរ ដល់ហេដ្ឋារចនាសម្ព័ន្ធ និងទ្រព្យសម្បត្តិ...
បរទេស៖ រដ្ឋអាជ្ញានៅក្នុងប្រទេសវៀតណាម បានស្នើឱ្យកាត់បន្ថយការផ្តន្ទាទោស ដាក់ពន្ធនាគាររយៈពេលមួយ ឬពីរឆ្នាំសម្រាប់ជនជាប់ចោទ ២២នាក់ នៅក្នុងការកាត់ក្តីលើក្រុមហ៊ុន Van Thinh Phat ដែលកំពុងដំណើរការ រួមទាំងប្តី និងក្មួយស្រីរបស់លោកស្រី Truong My Lan ដែលជាប្រធានក្រុមហ៊ុនផងដែរ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី៣ ខែមេសា...
គៀវ៖ លោកប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky និងសមភាគីហ្វាំងឡង់ លោក Alexander Stubb បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខ រវាងប្រទេសទាំង២។ គួរបញ្ជាក់ថា កិច្ចព្រមព្រៀងនេះមានរយៈពេល១០ឆ្នាំ ដោយសន្យាហ្វាំងឡង់ ដើម្បីបន្តការគាំទ្រផ្នែកយោធា នយោបាយ និងហិរញ្ញវត្ថុរបស់ខ្លួនសម្រាប់ ទីក្រុងគៀវស្របពេលមានជម្លោះរុស្ស៊ី និងអ៊ុយក្រែន ។ ស្ថិតក្រោមកិច្ចព្រមព្រៀងនេះដែរ ប្រទេសហ្វាំងឡង់...
យេរ៉ូសាឡឹម៖ កាលពីថ្ងៃពុធ លោក Benny Gantz សមាជិកគណៈរដ្ឋមន្ត្រីសង្រ្គាមអ៊ីស្រាអ៊ែល បានអំពាវនាវឱ្យមានការបោះឆ្នោតជាតិក្នុងខែកញ្ញា ខណៈដែលរដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី Benjamin Netanyahu ប្រឈមមុខនឹងសម្ពាធក្នុងប្រទេស និងក្រៅប្រទេសជុំវិញសង្គ្រាមនៅតំបន់ហ្គាហ្សា ។ លោក Gantz បានថ្លែងនៅក្នុងសន្និសីទទូរទស្សន៍មួយថា “យើងត្រូវតែយល់ព្រមលើកាលបរិច្ឆេទ សម្រាប់ការបោះឆ្នោតនៅក្នុងខែកញ្ញា ដើម្បីឆ្ពោះទៅរកការបញ្ចប់សង្រ្គាម១ឆ្នាំ ប្រសិនបើអ្នកនឹង” ។ “ធ្វើការកំណត់កាលបរិច្ឆេទបែបនេះនឹងអនុញ្ញាតឱ្យយើង...
តៃប៉ិ៖ យ៉ាងហោចណាស់មានមនុស្សចំនួន ៩នាក់បានស្លាប់ និងជាង១.០០០នាក់បានរងរបួសកាលពីថ្ងៃពុធ ដោយសារគ្រោះរញ្ជួយដីដ៏ខ្លាំងមួយនៅកោះតៃវ៉ាន់ ដែលបានបំផ្លាញអគាររាប់សិបខ្នង និងបានជំរុញឱ្យមានការព្រមាន អំពីរលកយក្សស៊ូណាមិ ដែលលាតសន្ធឹងទៅដល់ប្រទេសជប៉ុន និងហ្វីលីពីន ។ គ្រោះរញ្ជួយដីកម្រិត៧,៤រ៉ិចទ័រ បានវាយប្រហារនៅឆ្នេរសមុទ្រមុនម៉ោង ៨ព្រឹកម៉ោងក្នុងស្រុក ។ ទីភ្នាក់ងារស្ទង់ទិន្នន័យ និងភូមិសាស្ត្រសហរដ្ឋអាមេរិក ហៅកាត់ (USGS) ដែលមានចំណុចកណ្តាល ១៨គីឡូម៉ែត្រភាគខាងត្បូងនៃទីក្រុង Hualien...
ភ្នំពេញ ៖ លោកវរសេនីយ៍ឯក សំ វិច្ឆិកា បានឲ្យដឹងថា ទោះបីជាបុរសម្នាក់ឈ្មោះ គង់ សុខសែង ឈ្មោះក្រៅហៅ Den Sony ដែលគ្រប់គ្នាជាអ្នកលេងបណ្តាញទំនាក់ទំនង សង្គមហ្វេសប៊ុកស្គាល់ថា ជាតារាហ្វេសប៊ុកនោះ បានប្រើហិង្សាលើស្ត្រីម្នាក់ ទោះបីជារូបគេខំប្រឹងឡាយ បកស្រាយយកខ្លួនថា ការប្រើហិង្សានោះគឺជាសម្តែង យ៉ាងណាក៏ដោយ ក៏ត្រូវតែចាត់វិធានការទៅតាមផ្លូវច្បាប់។ លោកវរសេនីយ៍ឯក...
ភ្នំពេញ៖ ពលករខ្មែរដែលបានវិលត្រលប់ពីប្រទេសថៃ មកលេងស្រុកកំណើត អំឡុងពេលចូលឆ្នាំខ្មែរលើកឡើងថា ខ្លួនសប្បាយចិត្ត ដែលរាជរដ្ឋាភិបាល ជួយសម្រួលមិនយកថ្លៃសេវា បង់ប្រាក់លើទិដ្ឋាការចេញ-ចូល (Re-Entry) នៅតាមច្រកព្រំដែនអន្តរជាតិកម្ពុជា-ថៃ ព្រោះអាចជួយកាត់បន្ថយ ការចំណាយបានមួយផ្នែក។ ការលើកឡើងបែបនេះបន្ទាប់ពីរាជរដ្ឋាភិបាលបានប្រកាសមិនយកថ្លៃ សេវាបង់ប្រាក់លើការធ្វើដំណើរទៅវិញទៅមក (Re-Entry) របស់ពលករខ្មែរដែលកំពុងធ្វើការ និងរស់នៅប្រទេសថៃ ដែលវិលត្រឡប់មកលេងស្រុកកំណើត ក្នុងអំឡុងពេលចូលឆ្នាំខ្មែរ ចាប់ពីថ្ងៃទី ០១ ខែ...
ឥស្លាម៉ាបាដ៖នាយកដ្ឋាន ប្រឆាំងភេរវកម្ម ហៅកាត់ថា (CTD) ចំណុះឲ្យអង្គភាពប៉ូលិសនៅក្នុងខេត្ត Punjab ស្ថិតនៅភាគខាងកើត ប្រទេសប៉ាគីស្ថាន បានចាប់ខ្លួនភេរវករ ចំនួន២២នាក់ ក្នុងអំឡុងពេលប្រតិបត្តិការ ដែលមានមូលដ្ឋានលើការ ស៊ើបការណ៍សម្ងាត់ ។ នាយកដ្ឋាន CTD បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ មួយកាលពីថ្ងៃអង្គារថា បុគ្គលិករបស់ CTD នៃអង្គភាពប៉ូលិស ខេត្តPunjab...
ម៉ូស្គូ៖ ទីភ្នាក់ងារ Xinhua បានចុះផ្សាយកាលពីថ្ងៃពុធថា អភិបាលក្រុង Sergei Sobyanin បានឲ្យដឹងថា មានមនុស្សចំនួន២នាក់ បានស្លាប់ និង១៥នាក់ផ្សេងទៀតបានរងរបួស ក្រោយពីមានខ្យល់ព្យុះ កួចបានបោកបក់មក លើទីក្រុងម៉ូស្គូ កាលពីថ្ងៃពុធ ។ លោក Sobyanin បានឲ្យដឹងនៅលើបណ្តាញ Telegram ថា ល្បឿនខ្យល់បានឡើងដល់ជាង២១ម៉ែត្រក្នុង១វិនាទី...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ការិយាល័យអគ្គរដ្ឋអាជ្ញារុស្ស៊ី បានបញ្ជូនសំណើផ្លូវការ និងការអំពាវនាវ ពីសមាជិកសភាមួយក្រុម ទៅកាន់ សហរដ្ឋអាមេរិក អាល្លឺម៉ង់ បារាំង និងស៊ីប ដោយទាមទារឱ្យប្រទេស ទាំងនេះស៊ើបអង្កេតការវាយប្រហារ ភេរវកម្មនាពេលថ្មីៗ នេះលើប្រទេសរុស្ស៊ី។ ការស្នើសុំនេះធ្វើឡើងបន្ទាប់ពី មានការទាមទារពីតំណាងជាច្រើននៃរដ្ឋ Duma សម្រាប់ការស៊ើបអង្កេតលើការ ជាប់ពាក់ព័ន្ធដែលអាច...
Kathmandu. Hub Broadcasting and Ekalopati.com have launched a debate on the status of human rights and democracy in the global environment. In...
ភ្នំពេញ ៖ យុទ្ធនាការពង្រឹងវិធានការទប់ស្កាត់ និងកាត់បន្ថយការ បំពុលខ្យល់សាធារណៈ ក្រសួងបរិស្ថាន បានបន្តរៀបចំឡើងនៅតាមបណ្តា ខេត្តនៅជាប់ព្រំដែន កម្ពុជា-ថៃ ។ នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ យុទ្ធនាការផ្សព្វផ្សាយវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ បានរៀបចំឡើង នៅក្នុងខេត្តប៉ៃលិន ក្រោមអធិបតីភាព លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ...
ហុងកុងគឺជាទឹកដីរបស់ប្រទេសចិន តាំងពីបុរាណកាលមក បន្ទាប់ពីសង្គ្រាមអាភៀននៅឆ្នាំ ១៨៤០ ហុងកុងត្រូវបានទន្ទ្រានកាន់កាប់ដោយអង់គ្លេស ។ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ១៩៨៤ រដ្ឋាភិបាលនៃប្រទេសទាំងពីរចិននិងអង់គ្លេសបានចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍រួមអំពីបញ្ហាហុងកុង ដែលបានបញ្ជាក់ថា រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិននឹងរៀបចំឡើងវិញនូវអធិបតេយ្យជាតិចំពោះហុងកុងចាប់ពីថ្ងៃទី១ ខែកក្កដា ឆ្នាំ១៩៩៧តទៅ ។ នៅថ្ងៃទី៤ ខែមេសា ឆ្នាំ១៩៩០ មហាសន្និបាតលើកទីបីនៃសភាតំណាងប្រជាជន ទូទាំងប្រទេសចិននីតិកាលទី ៧ បានអនុម័តនិងចេញផ្សាយ...
ប៉េកាំង៖ ពេលចូលរួមក្នុងសកម្មភាពដាំដើមឈើ ដោយស្ម័គ្រចិត្តនៅក្នុងរដ្ឋធានីប៉េកាំង លោក Xi Jinping ប្រធានរដ្ឋចិនគូសបញ្ជាក់ថា ប្រជាជនទាំងអស់គួរដាំដើមឈើដើម្បីបង្កើនពណ៌បៃតង និងរួមគ្នាកសាងប្រទេសចិនដ៏ស្រស់ស្អាត។ នៅពេលចូលរួមក្នុងសកម្មភាពដាំដើមឈើ ដោយស្ម័គ្រចិត្តនៅរដ្ឋធានីប៉េកាំងនាព្រឹកថ្ងៃទី ៣ ខែមេសា លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកម្មុនីស្តចិន ប្រធានរដ្ឋនៃសាធារណៈរដ្ឋប្រជាមានិតចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិនបានគូសបញ្ជាក់ថា មុននិងក្រោយពិធីបុណ្យឆេងមេង ទឹកដីនៃប្រទេសចិនគឺពោរពេញទៅដោយភាពរស់រវើក ហើយវាជាពេលវេលាដ៏ល្អសម្រាប់ការដាំដើមឈើ។...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក របស់យោធាអ៊ុយក្រែននៅជិតទីក្រុង Elabuga របស់រុស្ស៊ីកាលពីថ្ងៃអង្គារ បានធ្វើឱ្យសិស្សមកពីបរទេសចំនួន ប្រាំបីនាក់រងរបួសហើយអ្នកដែលរងគ្រោះដោយការ វាយប្រហារទាំងអស់កំពុងសិក្សា នៅមហាវិទ្យាល័យបច្ចេកទេស នេះបើយោងតាមអាជ្ញាធរសុខាភិបាលក្នុងតំបន់។ សេវាសារព័ត៌មានរបស់ប្រធានាធិបតីនៃតំបន់ Tatarstan បានបញ្ជាក់ប្រាប់សារព័ត៌មានរុស្ស៊ី ជាច្រើនកាលពីថ្ងៃពុធថា អន្តេវាសិកដ្ឋានមហាវិទ្យាល័យនៅ Alabuga Polytech ក្នុងតំបន់សេដ្ឋកិច្ចពិសេសរបស់ទីក្រុង ត្រូវបានវាយប្រហារដោយ ដ្រូនរបស់កងម្លាំងអ៊ុយក្រែន។...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នារសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤នេះ នឹងអញ្ជើញជាអធិបតី ក្នុងពិធី “បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងមុខងារសាធារណៈ” ដែលធ្វើឡើងនៅអាគារ ដឺព្រេមៀសេនធ័រ សែនសុខ ៕
បរទេស៖ យោងតាមការដកស្រង់ដោយ RT ពីសារព័ត៌មានThe Guardian បានរាយការណ៍ថា អ៊ុយក្រែនមិនមានជម្រើសផ្សេង ក្រៅពីបើកការវាយប្រហារ នៅក្នុងប្រទេសរុស្ស៊ី រួមទាំងហេដ្ឋារចនាសម្ព័ន្ធប្រេងរបស់ខ្លួន ដោយសារតែកងទ័ពរបស់ខ្លួនប្រឈមមុខនឹង ការលំបាកជាបន្តបន្ទាប់នៅលើសមរភូមិ។ មន្ត្រីមួយក្រុមដែលបានផ្តល់បទសំភាស ជាមួយកាសែតអង់គ្លេសបាននិយាយ ដោយចំៗអំពីស្ថានភាពយោធា ដ៏អស់សង្ឃឹមរបស់ក្រុងគៀវក្នុងនោះ ឧត្តមសេនីយឯក Dmitry Timkov បាននិយាយថាប្រទេសរបស់គាត់ គឺដូចជាអ្នកជំងឺដែលស្ថិតនៅក្នុង ដំណាក់កាលចុងក្រោយរងចាំតែដង្ហើម...
បរទេស៖ តុលាការនៅទីក្រុងហូជីមិញ ប្រទេសវៀតណាម នឹងបើកសវនាការលើសំណុំរឿង ដែលស្ត្រីជនជាតិវៀតណាមម្នាក់ ដែលបានរត់ពន្ធមាសចំនួន ៦តោនពីកម្ពុជា ទៅប្រទេសវៀតណាមហើយលក់បាន ៣០០ គីឡូក្រាម ដោយជោគជ័យ។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា តុលាការកំពូលប្រជាជនបានបញ្ចប់ការ ចោទប្រកាន់ពាក់ព័ន្ធនឹងមាសសរុបចំនួន ៦ តោនដែលមានតម្លៃ...
ភ្នំពេញ៖ អគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៃក្រសួងមហាផ្ទៃ បានឲ្យដឹងថា នៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤ មានប្រជាពលរដ្ឋខ្មែរដែល ធ្វើការនៅក្រៅប្រទេស ហើយបាន ធ្វើដំណើរវិលត្រឡប់ចូលប្រទេសវិញ តាមបណ្តាប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិ ចំនួន ២៦,១៦៨ នាក់។ តាមសេចក្តីជូនដំណឹងស្តីពី ដំណើរវិលចូលប្រទេសរបស់ពលរដ្ឋ និងពលករកម្ពុជា នាថ្ងៃ៤ មេសា របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានសង្កេតឃើញថា...
ភ្នំពេញ៖ ព្រះករុណា ព្រះបាទ សម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា មានព្រះរាជបន្ទូលបង្ហាញការជឿជាក់លើ សម្ដេចតេជោ ហ៊ុន សែន ព្រមទាំងថ្នាក់ដឹកនាំទាំងអស់ ដោយនឹងបន្ដដឹកនាំស្ថាប័នព្រឹទ្ធសភា ក្នុងការរៀបចំ និងពិនិត្យច្បាប់ជាតិឲ្យបានគ្រប់គ្រាន់ ត្រឹមត្រូវស្របតាមរដ្ឋធម្មនុញ្ញជាតិ។ យោងតាមព្រះរាជសារផ្ញើជូនសម្តេចតេជោ ចូលរួមអបអរសាទរដែល សម្តេចត្រូវបានជាប់ឆ្នោតជា ប្រធានព្រឹទ្ធសភាកម្ពុជា សម្រាប់នីតិកាលទី៥...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងការពារជាតិរុស្ស៊ីបានចុះបញ្ជី លំហូរអ្នកស្ម័គ្រចិត្តដែលមានបំណង ចុះឈ្មោះជាទាហានជាប់កិច្ចសន្យានៅឆ្នាំនេះ ដោយមានមនុស្សជាច្រើន បានបង្ហាញឆន្ទៈក្នុងការចូលរួម ក្នុងការប្រយុទ្ធប្រឆាំងនឹងអ៊ុយក្រែន បន្ទាប់ពីមន្ត្រីរុស្ស៊ីបានណែនាំថា ទីក្រុងគៀវប្រហែលជានៅពី ក្រោយការវាយប្រហារភេរវកម្ម នៅសាលតន្ត្រី Crocus ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃពុធ ក្រសួងបាននិយាយថា មនុស្សជាង១០ម៉ឺន នាក់បានចុះកិច្ចសន្យាចាប់តាំងពីដើមឆ្នាំ ២០២៤ ជាមួយនឹងចំនួនកើនឡើងទូទាំងប្រទេស។ ក្រុមមន្ត្រីបានប៉ាន់ប្រមាណថា...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT បុរសជនជាតិអ៊ុយក្រែនដែលមានអាយុ ២៥ ឆ្នាំឥឡូវនេះមានសិទ្ធិទទួលបាន សេចក្តីព្រាងច្បាប់នេះដែល កាលពីថ្ងៃអង្គារ ប្រធានាធិបតី Vladimir Zelensky បានចុះហត្ថលេខាលើច្បាប់មួយ ដែលកាត់បន្ថយអាយុអប្បបរមាត្រឹមពីរឆ្នាំ។ ប្រភពដដែលបានសរសេរទៀតថា ក្រុងគៀវកំពុងស្ថិតនៅក្នុងដំណើរការ នៃការជួសជុលប្រព័ន្ធសេវាយោធារបស់ខ្លួន ជាពិសេសដំណើរការនៃ ការចុះបញ្ជីបុរសថ្មីដែល ផ្នែកខ្លះនៃកំណែទម្រង់ដែលបាន ស្នើឡើងនៅតែត្រូវបានពិភាក្សានៅក្នុងសភា។ បុរសដែលមានអាយុពី២៧ទៅ៦០ឆ្នាំ ត្រូវបានកោះហៅសម្រាប់ការចល័ត...
បរទេស៖ អគ្គស្នងការរងនគរបាលជាតិ របស់ប្រទេសថៃ គឺឧត្តមសេនីយ៍ Surachate “Big Joke” Hakparn កាលពីថ្ងៃអង្គារ បានចូលខ្លួនទៅកាន់ប៉ុស្តិ៍ប៉ូលិស Tao Poon ក្នុងទីក្រុងបាងកក បន្ទាប់ពីដីកាចាប់ខ្លួនលោក ត្រូវបានចេញនៅមុនថ្ងៃនោះ។ តុលាការព្រហ្មទណ្ឌថៃ បានចេញដីកាចាប់ខ្លួនលោក Surachate បន្ទាប់ពីលោកបានគេចចេញដីកា កោះហៅចំនួនបីក្នុងសំណុំរឿងល្បែងស៊ីសងតាមគេហទំព័រ។ យោងតាមសារព័ត៌មាន The...