ភ្នំពេញ ៖ នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ លោកស្រី ចេង ស្រីវាសនា ទៀ សុខា ប្រធានកិត្តិយស ក្រុមការងារយេនឌ័រ កងទ័ពជើងទឹក បានអញ្ជើញ ជួបសំណេះសំណាល និងប្រគល់ថវិកាមិត្តជួយមិត្តក្រុមការងារយេនឌ័រដល់ យេនឌ័រកងទ័ពជើងទឹក ដែលបានសម្រាក លំហែរមាតុភាព ចំនួន២នាក់ ក្នុងម្នាក់ទទួលបានថវិកាចំនួន២០០,០០០រៀល និង...
កំពង់ចាម ៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា ពិធីបើកការដ្ឋានសាងសង់កំពង់ផែទេសចរណ៍កំពង់ចាម នាពេលនេះ គឺជាការបង្ហាញឱ្យឃើញអំពីកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាល ដើម្បីជំរុញកំណើនសេដ្ឋកិច្ចជាតិបន្ថែមទៀត។ ក្នុងពិធីបើកការដ្ឋាន សាងសង់កំពង់ផែទេសចរណ៍កំពង់ចាម នៅថ្ងៃទី៣ តុលា នេះ លោក រដ្ឋមន្ត្រី បានមានប្រសាសន៍ថា «ពិធីបើកការដ្ឋាន...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយនៅឯកិច្ចប្រជុំពេញអង្គ នៃក្លឹបពិភាក្សា Valdai ក្នុងទីក្រុង Sochi កាលពីថ្ងៃព្រហស្បតិ៍ថា ប្រជាជនឥណ្ឌា នឹងមិនអត់ឱនឡើយ នៅពេលដែលប្រទេសរបស់ពួកគេ ត្រូវបានគេសម្លុតធ្វើការសម្រេចចិត្ត ដែលផ្ទុយនឹងផល ប្រយោជន៍ជាតិ និងអាទិភាពរបស់ពួកគេ។ លោកប្រធានាធិបតី...
ភ្នំពេញ ៖ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យ ក្រសួងការពារជាតិកម្ពុជាបានឲ្យដឹងថា ក្រុមលេខា នៃគណៈកម្មាធិការព្រំដែន ថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) គឺយោធភូមិភាគទី៤ ភាគីកម្ពុជា និងយោធភូមិភាគទី២ ភាគីថៃ នៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ បានជួបប្រជុំគ្នា នៅសាលប្រជុំក្រុមទំនាក់ទំនងកម្ពុជា-ថៃ ច្រកអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ។...
ភ្នំពេញ ៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយកមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥ បានទទួលរថយន្តចំនួន ២ គ្រឿង ដែលជាអំណោយរបស់ អ្នកឧកញ៉ា សួរ វីរ: អគ្គនាយកក្រុមហ៊ុន វីរ:ប៊ុនថាំ ឧបត្ថម្ភ ជូនដល់ក្រសួងមហាផ្ទៃ ដើម្បីប្រើប្រាស់តាមតម្រូវការ...
ព្យុងយ៉ាង៖ ប្រភពព័ត៌មាន ពីកងកម្លាំងប្រដាប់អាវុធ របស់កូរ៉េខាងត្បូងបានឧ្យដឹងថា ប្រទេសកូរ៉េខាងជើង កំពុងរៀបចំធ្វើព្យុហយាត្រាយោធាទ្រង់ទ្រាយធំ ដើម្បីប្រារព្ធខួបលើកទី៨០ នៃគណបក្សពលករកូរ៉េ ដែលកំពុងកាន់អំណាចនៅថ្ងៃទី១០ ខែតុលា។ ប្រភពបានឧ្យដឹងថា ខាងជើងអាចនឹងធ្វើការដង្ហែពេលយប់ ជាមួយនឹងទាហានរាប់ម៉ឺននាក់។ យោធាកូរ៉េខាងត្បូងបានបង្កើនការឃ្លាំមើល ចាប់ចលនាយានយន្ត និងសញ្ញានៃការត្រៀមខ្លួន ។ មន្ត្រីជាន់ខ្ពស់មកពីប្រទេសចិន និងរុស្ស៊ី ត្រូវបានគេរំពឹងថា នឹងចូលរួម ដោយកូរ៉េខាងជើងទំនងជាចង់បង្ហាញព្រឹត្តិការណ៍នេះជាការជួបជុំអន្តរជាតិ។...
បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានថ្កោលទោសបារាំងដែលឃាត់នាវាដឹកប្រេង ដែលបារាំងអះអាងថា ដឹកទំនិញរបស់រុស្ស៊ីថាជា “ការលួចប្លន់តាមសមុទ្រ” ដោយកត់សម្គាល់ថា ការរឹបអូសបានធ្វើឡើងនៅក្នុងដែនទឹកអព្យាក្រឹតដោយគ្មានហេតុផល។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែតុលា ឆ្នំ២០២៥ បានឱ្យដឹងថា ថ្លែងនៅឯក្លឹបពិភាក្សា Valdai ក្នុងទីក្រុង Sochi កាលពីថ្ងៃព្រហស្បតិ៍...
ភ្នំពេញ ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា បានថ្លែងប្រាប់សមាជិកព្រឹទ្ធសភាម៉ាឡេស៊ី ថា កម្ពុជា ប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់អនុវត្តបទឈប់បាញ់ ដែលសម្រេចបាននៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងគូឡាឡាំពួ ក្រោមការដឹកនាំផ្ទាល់របស់ នាយករដ្ឋមន្ត្រីម៉ាឡេស៊ី។ ការលើកឡើងរបស់ ប្រធានរដ្ឋសភាកម្ពុជា នាឱកាសទទួលជួបពិភាក្សាការងារជាមួយ គណៈប្រតិភូសហព័ន្ធសភាសន្ដិភាពពិភពលោកនៃសភាម៉ាឡេស៊ី (PFWP) ដឹកនាំដោយ...
បាត់ដំបង ៖ ពីថ្ងៃទី ០២ ខែ តុលា ឆ្នាំ២០២៥ វេលាម៉ោង ១៦ និង ៤០ នាទី នៅចំណុចវាលស្រែក្រុមទី ០១ ភូមិ គោកឃ្មុំ ឃុំ គោកឃ្មុំ ស្រុក ថ្មគោល ខេត្តបាត់ដំបង ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម...
កំពង់ចាម ៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ នៅព្រឹកថ្ងៃទី ៣ ខែតុលា ឆ្នាំ ២០២៥ នេះ បានអញ្ជើញ បើកការដា្ឋនសាងសង់កំពង់ផែទេសចរណ៍ ដែកបណ្ដែតទឹក ក្នុងកំពង់ចាម ។ អភិបាលខេត្តកំពង់ចាម...
កណ្តាល ៖ គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូនិងរថយន្ត ដែលធ្វើឲ្យក្មេងប្រុសម្នាក់ ស្លាប់តែបងជីវិតភ្លាមៗ នៅកន្លែងកើតហេតុ។ ជនរងគ្រោះមានឈ្មោះ តាំង លាងសួរ ជាសិស្ស នៃវិទ្យាល័យ ហ៊ុនសែន សេរីភាព បានបាត់បង់ជីវិត ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដោយបានបើកបរម៉ូតូចេញពីសាលារៀនដើម្បីទៅផ្ទះ នៅភូមិលេខ៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល ក៏បានជួបគ្រោះថ្នាក់ជាមួយរថយន្ត Hyundai...
ភ្នំពេញ ៖ នៅថ្ងៃសុក្រ ទី៣ ខែតុលា ឆ្នាំ២០២៥ ក្រសួងការពារជាតិកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អន្តរកាល (IOT) អញ្ជើញចុះពិនិត្យទីតាំងជាក់ស្តែង នៅភូមិចក់ពួក ឃុំស្លក្រាម ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដើម្បីសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍ នៅស្ថានភាពព្រំដែន ក្រោយបទឈប់បាញ់ចូលជាធរមាន៕
រាជធានីភ្នំពេញ៖ នាថ្ងៃទី 1 ខែតុលា ឆ្នាំ2025 ក្រុមហ៊ុន Smart Axiata មានកិត្តិយសក្នុងការស្វាគមន៍ លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងគណៈប្រតិភូមកកាន់មជ្ឈមណ្ឌលគាំទ្រសហគ្រិន Smart Startup Space។ ដំណើរទស្សនកិច្ចនេះបានបញ្ជាក់យ៉ាងច្បាស់ពីការប្តេជ្ញាដ៏យូរអង្វែងរបស់ក្រុមហ៊ុន Smart...
ភ្នំពេញ ៖ សម្ដេចព្រះមហាក្សត្រី នរោត្ដមមុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយស កាកបាទក្រហមកម្ពុជា បានប្រោសព្រះរាជទាន ព្រះរាជទ្រព្យចំនួន ២ម៉ឺនដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ជួយប្រជាជនរងគ្រោះ ដោយសារគ្រោះទឹកជំនន់៕
ដូហា៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខា លើបទបញ្ជាប្រតិបត្តិ ដោយសន្យាធានាសន្តិសុខ របស់ប្រទេសកាតា ដោយថា ការវាយប្រហារ ប្រដាប់អាវុធ ណាមួយលើរដ្ឋឈូងសមុទ្រ នឹងត្រូវចាត់ទុកថា ជាការគំរាមកំហែង ដល់សន្តិភាព និងសន្តិសុខ របស់សហរដ្ឋអាមេរិក។ បទបញ្ជាប្រតិបត្តិដែលត្រូវ បានចែករំលែកដោយស្ថានទូតអាមេរិកប្រចាំប្រទេសកាតា បង្ហាញពីកិច្ចសហប្រតិបត្តិការ ដ៏យូរអង្វែងរវាងប្រទេសទាំងពីរ...
ភ្នំពេញ ៖ លោក អ៊ិន តារា តំណាងអចិន្ត្រៃយ៍កម្ពុជា ប្រចាំអង្គការសហប្រជាជាតិប្រចាំ នៅទីក្រុងហ្សឺណែវ បានថ្លែងប្រាប់អន្តរជាតិថា ពលរដ្ឋកម្ពុជា កំពុងសិក្សារៀន សូត្រ និងរស់នៅលើទឹកដីថៃ បាននិងកំពុងទទួលរង ការរើសអើងជាតិសាសន៍ ការប្រើអំពើហិង្សា ពីសំណាក់ជនជាតិថៃ។ ក្នុងសម័យប្រជុំលើកទី៦០ នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស លោកឯកអគ្គរាជទូត អ៊ិន តារា...
បរទេស៖ អគ្គីភ័យឆាបឆេះឃ្លាំង នៅចំនុចប្រសព្វ Kameo ដោយផ្សែងខ្មៅកំពុងហុយខ្មួលខ្មាញ់ ហើយអណ្តាតភ្លើងកំពុង ឆាបឆេះយ៉ាងខ្លាំង។ យោងតាមសារព័ត៌មាន Khaosod English ចេញផ្សាយនៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា នៅវេលាម៉ោង០៧ និង២៥នាទីព្រឹក ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥ ករណីអគ្គិភ័យបានឆាបឆេះឃ្លាំងមួយកន្លែង ខេត្តរ៉ាក់យ៉ង។ ដំបូងឡើយ...
ភ្នំពេញ ៖ ក្នុងពិធីប្រគល់សញ្ញាបត្រ ដល់និស្សិតជ័យលាភី នៃសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិ, លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានលើកឡើងថា ប្អូនៗត្រូវដឹងថា ប្អូនៗទាំងអស់គ្នានេះហើយ នឹងក្លាយជាកម្លាំងចលករ ជំរុញឱ្យមានកំណើនសេដ្ឋកិច្ច ដែលជាដង្ហើមរបស់ជាតិ ។ ការលើកឡើងរបស់ លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន...
នៅយប់ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥ វេលាម៉ោង ២:៣០នាទីយប់ ឧត្តមសេនីយ៍ទោ សេង ធារិន ប្រធានគណៈបញ្ជាការ ដឹកនាំបង្រ្កាបបទ លើ្មសនេសាទលើផ្ទៃបឹងទន្លេសាប បានចាត់តាំងកម្លាំងអង្គភាព ចំណុះយោធភូមិភាគទី៥ ដឹកនាំដោយវរសេនីយ៍ទោ ស វិបុល សហការជាមួយកម្លាំងតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង និងកម្លាំងការិយាល័យទី២ កងទ័ពជើងគោក ចុះប្រតិបត្តិការបង្រ្កាបការជួញដូរ និងដឹកលៀសដោយខុសច្បាប់ ចំនួន...
ភ្នំពេញ៖ ក្នុងករណីវិវាទព្រំដែន កម្ពុជា-ថៃ ការរក្សានូវបទឈប់បាញ់ឱ្យបាន ហើយដោះស្រាយបញ្ហាឈាន ទៅរកដំណោះស្រាយមួយ វិលមករកប្រក្រតីឡើងវិញ គឺជាជំហររបស់កម្ពុជា ដែលសម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចកក្រកម្ពុជា ប្រាប់ទៅកាន់ប្រតិភូសមាជិកព្រឹទ្ធសភា សហព័ន្ធម៉ាឡេស៊ី។ ក្នុងពេលអនុញ្ញាតឱ្យប្រតិភូសមាជិកព្រឹទ្ធសភាសហព័ន្ធម៉ាឡេស៊ីដឹកនាំដោយ លោក Datuk Wira Dr. Mohd Hatta bin...
ភ្នំពេញ ៖ លោក ផន រឹម អ្នកនាំពាក្យក្រសួង សាធារណការ និងដឹកជញ្ជូនបានថ្លែងថា កំពង់ផែទេសចរណ៍ដែក បណ្តែតទឹកមួយថ្មីស្រឡាងនឹងលេច ចេញជារូបរាងនៅលើទឹកដីខេត្តកំពង់ចាម នាពេលឆាប់ខាងមុខនេះហើយ ។ បើតាមហ្វេសប៊ុកលោក ផន រឹម ថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៥នេះ ខេត្តកំពង់ចាមមានភ័ព្វវាសនា ក្រៃលែង ដែលទទួលបានគម្រោងថ្មីមួយបន្ថែមទៀតរបស់រាជរដ្ឋាភិបាល...
បរទេស៖ យ៉ាងហោចណាស់មនុស្ស 3 នាក់បានស្លាប់នៅក្នុងប្រទេសម៉ារ៉ុក អំឡុង ពេលបាតុកម្មប្រឆាំងនឹងអំពើពុករលួយ និងការសម្រេចចិត្តក្នុងការ ចំណាយសាធារណៈ ខណៈដែលប្រទេសនេះរៀបចំ បាតុកម្មនៅយប់ទីប្រាំមួយ។ យោងតាមសារព័ត៌មាន Al Jazeera ចេញផ្សាយ កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ បានឱ្យដឹងថា កងកម្លាំងសន្តិសុខ បានបើកការបាញ់ប្រហារទៅលើក្រុមបាតុករកាលពីថ្ងៃពុធ ដោយបានសម្លាប់ មនុស្សបីនាក់នៅក្នុងទីក្រុង...
ញូវយ៉កៈ តុលាការកំពូល របស់សហរដ្ឋអាមេរិក បានចេញដីកាសង្ខេប និងគ្មានចុះហត្ថលេខា ដោយអនុញ្ញាត ឱ្យអភិបាល ធនាគារកណ្តាលលោកស្រី Lisa Cook បន្តកាន់តំណែងមុនពេលតុលាការធ្វើការ ជជែកដេញដោលគ្នាក្នុងខែមករា ឆ្នាំ២០២៦។ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបាន រាយការណ៍ កាលពីថ្ងៃពុធថា នេះបានរារាំងជាបណ្តោះអាសន្ន នូវការប៉ុនប៉ងរបស់ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ក្នុង...
ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានគូសបញ្ជាក់ថា ការពង្រឹងសមត្ថភាពមន្ត្រីអធិការកិច្ចទេសចរណ៍ គឺពិតជាឆ្លើយតបទៅនឹងការប្ដេជ្ញាចិត្តដ៏មុតមាំ ក្នុងការលើកកម្ពស់សុចរិតភាព តម្លាភាព គណនេយ្យភាព និងភាពស្អាតស្អំនៅក្នុង រដ្ឋបាលសាធារណៈ ក្នុងបរិបទនៃការកែទម្រង់ស៊ីជម្រៅ ។ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ កាលពីថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥...
គៀវ៖ ប្រទេសអ៊ុយក្រែនកាលពីថ្ងៃពុធ បានទទួលប្រាក់ចំនួន ៤ពាន់លានអឺរ៉ូ (ប្រហែល ៤,៧ពាន់លានដុល្លារអាមេរិក) នៅក្នុងប្រាក់កម្ចីរបស់សហភាពអឺរ៉ុប ដែលបានមកពីទ្រព្យ សកម្មរបស់រុស្ស៊ី ដែលបង្កក នេះបើយោងតាមក្រសួងហិរញ្ញវត្ថុ របស់ប្រទេសនេះ។ ក្រសួងបានឧ្យដឹងថា មូលនិធិនេះត្រូវបានផ្ទេរទៅថវិការដ្ឋរបស់អ៊ុយក្រែន ក្រោមការបង្កើនល្បឿននៃប្រាក់ចំណូលវិសាមញ្ញរបស់ក្រុមប្រាំពីរសម្រាប់គំនិតផ្តួចផ្តើមអ៊ុយក្រែន។ មូលនិធិនេះនឹងត្រូវបានប្រើ ដើម្បីគាំទ្រដល់វិស័យសង្គមរបស់អ៊ុយក្រែន តម្រូវការការពារជាតិ និងកិច្ចខិតខំប្រឹងប្រែងស្តារឡើងវិញ នេះបេីយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ នៅថ្ងៃដដែល វិមានក្រឹមឡាំង...
ភ្នំពេញ ៖ លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួង ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា ថាមពលស្អាតជាកត្តាជំរុញភាពប្រកួតប្រជែង នៃឧស្សាហកម្មកម្ពុជា ហើយថាមពលស្អាត លែងជាជម្រើសទៀតហើយ តែជាតម្រូវការរបស់ទីផ្សារផងដែ។ ការលើកឡើងរបស់ លោក ហែម វណ្ណឌី ក្នុងវិធីសប្តាហ៍ថាមពលស្អាតឆ្នាំ២០២៥ នៅថ្ងៃទី២...
នៅវេលាម៉ោង០០ និង៤១នាទីរំលង អធ្រាតឈានចូល ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៥ កម្លាំងមូលដ្ឋាន កងរាជអាវុធហត្ថក្រុង ប៉ោយប៉ែត សហការជាមួយក្រុមល្បាតព្រំដែន ចុះល្បាតតាមព្រំដែនក្នុងភូមិសាស្ត្រ ក្រុងប៉ោយប៉ែត ដល់ចំណុចដីវាលមុខបុរីស្តារហ្គោល ស្ថិតក្នុងភូមិព្រៃព្រិច សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ក៏បានប្រទះឃើញករណីបាញ់បោះសេរី និងប្រើប្រាស់អាវុធដោយខុសច្បាប់ប្រព្រឹត្តដោយជនសង្ស័យចំនួន០២នាក់ ភ្លាមនោះកម្លាំងបានធ្វើការឃាត់ខ្លួនជនសង្ស័យទាំង២នាក់ ដែលជាជនជាតិថៃ រួមទាំងអាវុធខ្លី...
វ៉ាស៊ីនតោន ៖ អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក JD Vance បានព្រមានថា ការបិទរដ្ឋាភិបាលសហព័ន្ធ ដែលអូសបន្លាយនឹងនាំ ឱ្យមានការបញ្ឈប់ការងារ ដោយស្ដីបន្ទោស គណបក្សប្រជាធិបតេយ្យ ចំពោះភាពជាប់គាំងនា ពេលបច្ចុប្បន្ន។ លោក JD Vance បានប្រាប់អ្នកយកព័ត៌មាននៅឯសន្និសីទ សារព័ត៌មាននៅសេតវិមានថា “សូមនិយាយដោយស្មោះត្រង់ ប្រសិនបើរឿងនេះអូសបន្លាយរយៈពេលពីរបីថ្ងៃទៀត ឬពីរបីសប្តាហ៍ទៀត...
វ៉ាស៊ីនតោន៖ ព្រឹទ្ធសភាសហរដ្ឋអាមេរិកកាលពីថ្ងៃពុធ បានបរាជ័យក្នុងការ អនុម័តច្បាប់ចំណាយរយៈពេលខ្លីមួយ ដោយសាររដ្ឋាភិបាលសហព័ន្ធបានឈានចូល ដល់ការបិទទ្វារលើកដំបូងក្នុងរយៈពេលជិតប្រាំពីរឆ្នាំ។ ព្រឹទ្ធសភាបានបោះឆ្នោតលើសេចក្តីព្រាងច្បាប់ពីរដូចគ្នាដែលខ្លួនមិនបានអនុម័តកាលពីយប់ថ្ងៃអង្គារ ពោលគឺមួយមកពីគណបក្សប្រជាធិបតេយ្យ និងមួយទៀតមក ពីគណបក្សសាធារណរដ្ឋ។ អត្ថប្រយោជន៍នៃការថែទាំសុខភាព នៅតែជាចំណុចដ៏សំខាន់ នៅក្នុងការចរចាចុងក្រោយនេះ ដោយគណបក្សប្រជាធិបតេយ្យ បានតស៊ូមតិលើការផ្តល់មូលនិធិថែ ទាំសុខភាពកាន់តែខ្លាំង ខណៈដែលគណបក្សសាធារណរដ្ឋចោទ ប្រកាន់ពួកគេពីការស្វែងរកការផ្តល់ការថែទាំសុខភាពដោយឥតគិតថ្លៃ ដល់ជនអន្តោប្រវេសន៍ដែលគ្មានឯកសារ។ លោក JD Vance...
បូហ្គោ៖ មន្ត្រីរដ្ឋាភិបាលបានឧ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីកម្រិត ៦.៩ រ៉ិចទ័រ ដែលបានវាយប្រហារនៅខេត្ត Cebu ភាគកណ្តាលប្រទេសហ្វីលីពីន បានកើនដល់ ៦៩ នាក់ និងជាង ២០០ នាក់ផ្សេងទៀតបានរងរបួស។ រញ្ជួយដីបានវាយប្រហារនៅវេលាម៉ោង ៩និង៥៩នាទីយប់ថ្ងៃអង្គារនៅចម្ងាយ ១៩គីឡូម៉ែត្រភាគឦសាននៃទីក្រុង Bogo នៅភាគខាងជើងនៃកោះ នេះបើយោងតាមវិទ្យាស្ថានហ្វីលីពីននៃភ្នំភ្លើងនិងរញ្ជួយដី។ យោងតាមមន្ត្រីម្នាក់មកពីការិយាល័យការពារជនស៊ីវិលរបស់រដ្ឋាភិបាលបានឱ្យដឹងថា ប្រហែល...