តូក្យូ៖ រដ្ឋមន្ត្រីការបរទេសជប៉ុនលោកស្រី Yoko Kamikawa បានប្រាប់អ្នកយកព័ត៌មាននៅថ្ងៃអង្គារនេះថា ប្រទេសជប៉ុន នឹងបន្តផ្តល់មូលនិធិរបស់ខ្លួនសម្រាប់ទីភ្នាក់ងារអង្គការសហប្រជាជាតិដើម្បីគាំទ្រជនភៀសខ្លួនប៉ាឡេស្ទីន។ ប្រទេសនេះមានគម្រោងបរិច្ចាគ ៣៥លានដុល្លារដល់ទីភ្នាក់ងារជំនួយ និងការងាររបស់អង្គការសហប្រជាជាតិសម្រាប់ជនភៀសខ្លួនប៉ាឡេស្ទីននៅតំបន់ជិតបូព៌ា ឬ UNRWA ប៉ុន្តែការផ្តល់មូលនិធិត្រូវបានផ្អាកនៅក្នុងខែមករា បន្ទាប់ពីការចោទប្រកាន់ថា បុគ្គលិកនៅទីភ្នាក់ងារនេះបានជាប់ពាក់ព័ន្ធក្នុងការវាយប្រហារកាលពីឆ្នាំមុនលើអ៊ីស្រាអែល ដោយក្រុមសកម្មប្រយុទ្ធហាម៉ាស៕ ប្រែសម្រួល ឈូក បូរ៉ា
សេអ៊ូល៖ ក្រសួងការពារជាតិជប៉ុនបានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង បានបាញ់បង្ហោះកាំជ្រួចផ្លោងឆ្ពោះទៅសមុទ្រជប៉ុននៅព្រឹកថ្ងៃអង្គារនេះ ដោយគ្រាប់មីស៊ីលនោះបានធ្លាក់ចូលទៅក្នុងទឹកនៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ប្រទេសជប៉ុន។ យោងតាមក្រសួងបានឱ្យដឹងថា មីស៊ីលនេះត្រូវបានបាញ់ក្នុងទិសដៅភាគឦសានពីឆ្នេរសមុទ្រភាគខាងលិចរបស់ប្រទេសកូរ៉េខាងជើង នៅម៉ោង ៦ និង៥២នាទីព្រឹក ដោយហោះបានចម្ងាយជាង ៦៥០ គីឡូម៉ែត្រក្នុងរយៈកម្ពស់អតិបរមាប្រហែល ១០០ គីឡូម៉ែត្រ និងមិនមានរបាយការណ៍ពីការខូចខាតយន្តហោះ ឬកប៉ាល់នោះទេ។ យោធាកូរ៉េខាងត្បូងបានឲ្យដឹងថា កូរ៉េខាងជើងបានបាញ់អ្វីដែលមើលទៅដូចជាមីស៊ីលផ្លោងរយៈចម្ងាយមធ្យមចូលទៅក្នុងសមុទ្រជប៉ុន។ ខ្លួនបានរកឃើញមីស៊ីល ដែលបាញ់ចេញពីជិតក្រុងព្យុងយ៉ាងនៅម៉ោង ៦...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT អភិបាលក្នុងតំបន់បាននិយាយថា យ៉ាងហោចណាស់មនុស្សប្រាំបួននាក់បានរងរបួសកាលពីថ្ងៃចន្ទដោយការវាយប្រហារ ចុងក្រោយបង្អស់របស់អ៊ុយក្រែនទៅលើតំបន់ព្រំដែន Belgorod របស់ប្រទេសរុស្ស៊ីដែលក្នុងនោះ គោលដៅពីលើអាកាសជាង ៣៦ ត្រូវបានស្ទាក់ចាប់ដោយកងកម្លាំងរុស្ស៊ី។ អភិបាលខេត្ត Vyacheslav Gladkov បានសរសេរក្នុងសារ Telegram ថា បុរសម្នាក់បានទទួលរបួសទ្រូងយ៉ាងធ្ងន់ធ្ងរ ខណៈដែលកូនស្រីរបស់គាត់ត្រូវរង គ្រោះហើយទោះបីជាយ់ាងណាក្តី អ្នករបួសទាំងអស់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបានរួចរាល់ហើយ។ ការវាយប្រហារនេះបានបំផ្លាញផ្ទះជាច្រើនខ្នង ដោយបង្អួចបានបែកខ្ទេចខ្ទីនៅក្នុងអគារខ្ពស់ចំនួនប្រាំបីនៅក្នុងទីក្រុង...
ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងសុខាភិបាល លោកសាស្រ្តាចារ្យ ឈាង រ៉ា ក្នុងឱកាសអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារ និងសួរសុខទុក្ខ សំណេះសំណាលជាមួយ ថ្នាក់ដឹកនាំ មន្រ្តីរាជការ និងបុគ្គលិកនៃមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្រ្ត និងបាណកសាស្រ្ត នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ បានស្នើឲ្យថ្នាក់ដឹកនាំ និងមន្រ្តីរាជការ នៃមជ្ឈមណ្ឌល ត្រូវប្តេជ្ញាសម្រេចឲ្យបានគោលដៅលុបបំបាត់ជំងឺគ្រុនចាញ់ត្រឹមឆ្នាំ២០២៥។ លោករដ្ឋមន្រ្តីបានឲ្យដឹងបន្តថា...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT តុលាការស្រុក Basmanny បានប្រកាសកាលពីថ្ងៃច័ន្ទថា ជនសង្ស័យទី១០ ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការចាប់ខ្លួន ពាក់ព័ន្ធ នឹងការវាយប្រហារភេរវ កម្មកាលពីថ្ងៃទី ២៣ ខែមីនា លើសាលតន្ត្រី Crocus City ក្បែរទីក្រុងមូស្គូ។ បុរសដែលមានឈ្មោះថាYusufzoda Yakubjoni ដែលជាជនជាតិ Tajikistani ត្រូវបន្តឃុំខ្លួនរហូតដល់ថ្ងៃទី២២ឧសភា ហើយប្រឈមមុខនឹងការចោទប្រកាន់...
បរទេស៖ គណៈកម្មាធិការស៊ើបអង្កេតរុស្ស៊ីបានបើកការស៊ើបអង្កេតលើការចោទប្រកាន់ថាអ៊ុយក្រែន និងអ្នកគាំទ្រលោកខាងលិចរបស់ខ្លួនពាក់ព័ន្ធនឹងសកម្មភាពភេរវកម្មនៅលើដីរុស្ស៊ី។ ទាំងនេះត្រូវបានគាំទ្រដោយសមាជិកសភា និងឥស្សរជនសាធារណៈមួយចំនួនកាលពីសប្តាហ៍មុន។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា ស្ថាប័នអនុវត្តច្បាប់បានប្រកាសកាលពីថ្ងៃចន្ទថា ខ្លួនកំពុងឆ្ពោះទៅមុខជាមួយនឹងការស៊ើបអង្កេតតាមនីតិវិធី បន្ទាប់ពីបានពិនិត្យលើការអះអាងនេះ។ ពាក្យបណ្តឹងដំបូងដែលគណៈកម្មាធិការបានបញ្ជាក់ថា បានទទួលកាលពីថ្ងៃពុធសប្តាហ៍មុនបានកំណត់អត្តសញ្ញាណសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួនថា បានជំរុញឱ្យមានការវាយប្រហារជាច្រើនលើដីរុស្ស៊ី។ ទីភ្នាក់ងារនេះកំពុងស្វែងរក “អង្គការ ការផ្តល់ហិរញ្ញប្បទាន និងការប្រព្រឹត្តអំពើភេរវកម្ម”...
បរទេស៖ មន្ត្រីធនាគារពិភពលោកបានប្រាប់សារព័ត៌មាន TASS កាលពីថ្ងៃសៅរ៍ថា ប្រទេសអ៊ុយក្រែនអាចនឹងក្ស័យធននៅដើមឆ្នាំក្រោយ លុះត្រាតែបណ្តាប្រទេសលោកខាងលិចយល់ព្រមកាត់ចេញ ឬរៀបចំរចនាសម្ព័ន្ធបំណុលរបស់ខ្លួនឡើងវិញ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា ទីក្រុងគៀវពឹងផ្អែកលើជំនួយហិរញ្ញវត្ថុពីអ្នកគាំទ្រលោកខាងលិចរបស់ខ្លួន ប៉ុន្តែការគាំទ្រពីបរទេសបានធ្លាក់ចុះក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ខណៈដែលកញ្ចប់ជំនួយចំនួន ៦០ ពាន់លានដុល្លារអាមេរិកនៅតែជាប់គាំងនៅក្នុងសភាអាមេរិកនៅឡើយ។ មន្ត្រីរូបនេះ ដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ដោយបានធ្វើអត្ថាធិប្បាយលើការផ្តល់មូលនិធិចុងក្រោយបំផុតចំនួន ១,៥...
បរទេស៖ វ៉ាស៊ីនតោនបានផ្ញើសារយ៉ាងច្បាស់ មួយទៅសមាជិកអង្គការណាតូនៅអឺរ៉ុបថា ពួកគេមិនអាចពឹងផ្អែកលើការការពារយោធារបស់ខ្លួនបានទៀតទេ។ នេះបើតាម ប្រមុខក្រុមហ៊ុនការពារជាតិយក្សរបស់អាល្លឺម៉ង់ Rheinmetall បានអះអាង។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់នាយកប្រតិបត្តិក្រុមហ៊ុនគឺលោក Armin Papperger បានប្រាប់កាសែត Financial Times ថា អស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ដែលសហភាពអឺរ៉ុបបានទទួលយកវាសម្រាប់ការយល់ព្រមថា...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រធានក្រុមហ៊ុននៅសាខាប្រទេសអាល្លឺម៉ង់នៃក្រុមហ៊ុនផលិតសព្វាវុធ អឺរ៉ុប MBDA បាននិយាយថា ការផលិត មីស៊ីលត្រកូល Taurus ទាំងអស់ដែលទីក្រុងកៀវបាននិងកំពុងដាក់សម្ពាធលើ ទីក្រុងប៊ែរឡាំង ដើម្បីផ្គត់ផ្គង់សម្រាប់ប្រើប្រាស់ប្រឆាំងនឹងរុស្ស៊ី បច្ចុប្បន្នត្រូវ បានផ្អាកទាំងស្រុង។ លោក Thomas Gottschild បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយកាសែត Augsburger Allgemeine ថា មីស៊ីលប្រហែល...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា បានអញ្ជើញជាអធិបតីពិធីបើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន កម្ពុជា ឆ្នាំ២០២៤ នៅព្រឹកថ្ងៃទី២ ខែមេសា ២០២៤។ សូមបញ្ជាក់ថា កិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា (Cambodia-ASEAN Business Summit) ឆ្នាំ២០២៤ ធ្វើឡើងក្រោមមូលបទ «បញ្ចេញសក្តានុពលអាស៊ាន៖ ការតភ្ជាប់...
ព្រះមហាក្សត្រ៖ សម្តេច ឃួន សុដារី ជាស្រ្តីឆ្នើម មានស្មារតីមោះមុត ដឹកនាំស្ថាប័នរដ្ឋសភាhttps://dap-news.com/?p=404726 សំណេរសម្ដេចតេជោ ក្នុងបញ្ជីវត្តមាន តំណាងរាស្ត្រ ថ្ងៃ ១មេសា នេះ “លាហើយរដ្ឋសភា”https://dap-news.com/?p=404736 ២១ថ្ងៃ សមត្ថកិច្ចឃ្លុំដីជិត ១ម៉ឺនហិកតា ឃាត់ខ្លួន ៣០នាក់ និងបញ្ជូនសំណុំរឿងទៅតុលាការ ១៦ករណីhttps://dap-news.com/?p=404816 សម្ដេចធិបតី...
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់ប្រាក់ឧបត្ថម្ភ ចំនួន៥០ ០០០រៀល ជូនមន្ដ្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មី និងពិធីបុណ្យភ្ជុំបិណ្ឌ នាពេលខាងមុខនេះ។ យោងតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ចេញផ្សាយនាថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ បានឲ្យដឹងថា ផ្តល់ប្រាក់ឧបត្ថម្ភ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៧...
ភ្នំពេញ៖ នាឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរដែលខិតជិតចូលមកដល់នាពេលខាងមុខនេះ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃចន្ទ ទី១ ខែមេសា ឆ្នាំ២០២៤នេះ បានអញ្ជើញជួបសំណេះសំណាល និងសួរសុខទុក្ខនាយទាហាន នាយទាហានរង ពលទាហាននានៅបញ្ជាការដ្ឋានអង្គរក្សក្រុងតាខ្មៅដោយមានការចូលរួមជាសហអធិបតីពីនាយឧត្តមសេនីយ៍ កិត្តិសង្គហបណ្ឌិត ហ៊ីង ប៊ុនហៀង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរ ភូមិន្ទ (ខ.ភ.ម.) និងជាមេបញ្ជាការបញ្ជាការដ្ឋានអង្គរក្ស។...
រថយន្ត Next-Generation Ford Ranger បានទទួលការផ្លាស់ប្តូររូបរាងថ្មីទាំងស្រុង និងរួមបញ្ចូលនូវបច្ចេកវិទ្យាចុងក្រោយដ៏ទំនើប និងឈានមុខគេរបស់ Ford ។មិនតែប៉ុណ្ណោះ រថយន្ត Next-Generation Ford Ranger ក៏មានជម្រើសជាច្រើនដូចជា Ford Ranger XL, Ford Ranger XLT, Ford Ranger...
ភ្នំពេញ៖លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា កម្ពុជាបានត្រៀមខ្លួនរួចរាល់ដើម្បីជួយគាំទ្រដល់អ្នកវិនិយោគិនជប៉ុនដែលចង់បោះទុនវិនិយោគនៅកម្ពុជា និងការពង្រីកកិច្ចសហការលើវិស័យការងាររវាងកម្ពុជា-ជប៉ុន។ នេះជាប្រសាសន៍ដែលលោករដ្ឋមន្ត្រី បានថ្លែងក្នុងជំនួបពិភាក្សាការងារជាមួយគណៈប្រតិភូក្រុងអាសាគូឈិ(Asakuchi)នៃខេត្តអូកាយ៉ាម៉ារបស់ប្រទេសជប៉ុន ដែលដឹកនាំដោយលោកអភិបាលក្រុង យ៉ាស៊ូហិកុ គុរិយ៉ាម៉ា(Yasuhiko Kuriyama) និងអមដោយប្រធានសមាគមជប៉ុន-កម្ពុជា លោក ហ្វូមីអាគិ តាកាហាស៊ិ (Fumiaki Takahashi) និងសមាជិកសមាជិករបស់សមាគម។ ក្នុងជំនួបដែលធ្វើឡើងនៅទីស្តីការក្រសួង...
ប៉េកាំង៖ ប្រទេសចិន បានសម្តែងការប្រឆាំងយ៉ាងខ្លាំង ចំពោះច្បាប់ដែលបានកែសម្រួលចុងក្រោយបង្អស់របស់សហរដ្ឋអាមេរិក ស្តីពីច្បាប់នាំចេញសារធាតុ semiconductor ដោយថាវានឹងរំខានដល់ទីផ្សារ semiconductor ពិភពលោក ក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងសហគ្រាស។ ក្រសួងពាណិជ្ជកម្មចិន បានឲ្យដឹងកាលពីថ្ងៃអាទិត្យថា ការកែប្រែចុងក្រោយបំផុតនៃការត្រួតពិនិត្យការនាំចេញ semiconductor បានកើតឡើងតិចជាង ៦ខែបន្ទាប់ពីសហរដ្ឋអាមេរិកបានណែនាំច្បាប់នេះកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣ ។ ក្រុមហ៊ុនសកល រួមទាំងសហរដ្ឋអាមេរិក ត្រូវការបរិយាកាសធុរកិច្ចដែលមានស្ថិរភាព...
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញជាអធិបតីក្នុងពិធីបើកកិច្ចប្រជុំកំពូលធុរកិច្ចអាស៊ាន-កម្ពុជា នាព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤នៅសណ្ឋាគារសូហ្វីតែល។
កំពង់ចាម ៖ នារសៀលថ្ងៃទី ១ ខែមេសា ឆ្នាំ២០២៤ នេះ រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ប្រាក់ សំអឿន បានដឹកនាំប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រ ដល់រដ្ឋបាលខេត្តកំពង់ចាម ស្តីពី « ការលើកកម្ពស់ការគ្រប់គ្រងរដ្ឋបាល សន្តិសុខជាតិ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ២០២៤-២០២៨ » កិច្ចប្រជុំនេះធ្វើឡើងនៅសាលាខេត្តកំពង់ចាម ដោយមានការអញ្ជើញចូលជាអធិមតី...
បរទេស៖ ជាមួយនឹងកិច្ចខិតខំប្រឹងប្រែងកំពុងដំណើរការដើម្បីសម្អាតកំទេចកំទីដែករាប់ពាន់តោនពីស្ពានដែលបាក់នៅកំពង់ផែ Baltimore សហរដ្ឋអាមេរិក, អភិបាលរដ្ឋ Maryland លោក Wes Moore កាលពីថ្ងៃអាទិត្យបានជំរុញឱ្យគណបក្សសាធារណរដ្ឋធ្វើការជាមួយគណបក្សប្រជាធិបតេយ្យ ដើម្បីអនុម័តថវិកាសហព័ន្ធដែលត្រូវការសម្រាប់ការសាងសង់ស្ពានឡើងវិញ និងដើម្បីទទួលបានសេដ្ឋកិច្ចសម្រាប់កំពង់ផែឡើងវិញ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា ស្ពាន Francis Scott Key...
ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន (អ.ជ.ប.គ.ញ) បានឲ្យដឹងថា ក្នុងករណីប្រសិនបើមានការតវ៉ាពីមន្ត្រី ដើម្បីបញ្ជាក់ពីលទ្ធផលតេស្តគ្រឿងញៀនឡើងវិញ ក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវទាក់ទងជាមួយ អ.ជ.ប.គ.ញ. ដើម្បីធ្វើតេស្តបញ្ជាក់ឡើងវិញ។ តាមសេចក្ដីណែនាំរបស់ អ.ជ.ប.គ.ញ នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤នេះ លោកឧបនាយករដ្ឋមន្ដ្រី នេត...
ភ្នំពេញ៖ ការលើកលែងការបង់ប្រាក់លើតម្លៃទិដ្ឋាការ ចេញ-ចូល (Re-Entry) តាមច្រកព្រំដែនកម្ពុជា-ថៃក្នុងអំឡុងពេលចូលឆ្នាំខ្មែរចាប់ពីថ្ងៃទី១ ខែមេសា រហូតដល់ថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០២៤ ទទួលបានការសាទរ និងអបអរយ៉ាងខ្លាំងពីសំណាក់ពលរដ្ឋខ្មែរដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសថៃ។ លោក នួន សុខហ៊ីម ជាពលករដែលកំពុងស្នាក់នៅ និងធ្វើការនៅក្នុងខេត្តសុងខ្លាប្រទេសថៃ បានបង្ហាញការ សប្បាយចិត្តនៅពេលទទួលបានព័ត៌មានថា រាជរដ្ឋាភិបាល លើកលែងការបង់ថ្លៃសេវាលើការធ្វើដំណើរទៅវិញទៅមក...
ភ្នំពេញ៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រើពេលមិនដល់២៤ម៉ោង ស្រាវជ្រាវបង្ក្រាបបានជន ដៃដល់ ដែលបាញ់សម្លាប់បុរសម្នាក់ នៅផ្លូវជាតិលេខ៣ ស្រុកសំរោង ខេត្តតាកែវ ព្រោះរឿងគំនុំ ។ កាលពីវេលាម៉ោង ៧៖៣៥នាទី យប់ថ្ងៃទី៣១ មីនា មានករណីឃាតកម្មបាញ់សម្លាប់ មួយកើតឡើងនៅចំណុចលើដងផ្លូវជាតិលេខ៣ ចន្លោះគីឡូម៉ែត្រ លេខ៥៧-៥៨ ស្ថិតនៅក្នុងភូមិ ត្រពាំងឃ្លោក ឃុំ...
បរទេស៖ យោធាអាមេរិកបានរាយការណ៍ កាលពីថ្ងៃអាទិត្យថា បានបំផ្លាញយន្តហោះគ្មានមនុស្សបើក ពីរគ្រឿងនៅក្នុងតំបន់ដែលគ្រប់គ្រង ដោយក្រុមឧទ្ទាម ហួធី នៅក្នុងប្រទេសយេម៉ែន ដោយនិយាយថាយន្តហោះទាំង ២គ្រឿងនោះ គឺបានបង្កការគំរាមកំហែងដល់នាវានៅក្នុងតំបន់។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា ទីបញ្ជាការកណ្តាលរបស់សហរដ្ឋអាមេរិក (CENTCOM) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងកម្លាំងរបស់ខ្លួនបានបាញ់ទម្លាក់ យន្តហោះគ្មានមនុស្សបើក...
បរទេស៖ ជាមួយនឹងការព្យាករណ៍កំដៅខ្លាំង នឹងប៉ះពាល់ដល់តំបន់មួយចំនួននៃភាគខាងជើង ភាគឦសាន ភាគខាងកើត និងកណ្តាលរបស់ប្រទេស រួមទាំងទីក្រុងបាងកក ចាប់ពីថ្ងៃនេះតទៅ ផងដែរ, នាយកដ្ឋានឧតុនិយម កំពុងព្រមានប្រឆាំងនឹងការធ្វើការងារ ឬសកម្មភាពក្រៅផ្ទះសម្រាប់រយៈពេលបន្ត។ យោងតាមសារព័ត៌មាន The Nation របស់ថៃ ចេញផ្សាយនៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៤ បានឱ្យដឹងថា ទីក្រុងបាងកកនឹងប្រឈមនឹងសីតុណ្ហភាព ៤០...
ភ្នំពេញ៖ ពលរដ្ឋខ្មែរដែលកំពុងរស់នៅ និងធ្វើការនៅប្រទេសថៃសប្បាយចិត្ត និងអរគុណរាជរដ្ឋាភិបាល ដែលមិនយកថ្លៃសេវាបង់ប្រាក់ លើការធ្វើដំណើរទៅវិញទៅមក (Re-Entry) ក្នុងអំឡុងពេលចូលឆ្នាំខ្មែរ ចាប់ពីថ្ងៃទី១ ខែមេសា រហូតដល់ថ្ងៃទី ១៥ ខែ ឧសភា ឆ្នាំ២០២៤ខាងមុខនេះ។ ការចេញសារថ្លែងអំណរគុណបែបនេះ បន្ទាប់ពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដឹកនាំប្រតិភូកម្ពុជាអញ្ជើញទៅ បំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងបាងកក...
ភ្នំពេញ៖ សេដ្ឋវិទូជាន់ខ្ពស់របស់ធនាគារពិភពលោកបានរក្សាការព្យាករណ៍ថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជា នឹងសម្រេចបានក្នុងរង្វង់៥,៨ភាគរយនៅឆ្នាំ២០២៤ កើនឡើងពី៥,៤ភាគរយក្នុងឆ្នាំ២០២៣។ កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា ត្រូវបានជំរុញដោយការនាំចេញសម្លៀកបំពាក់ វិស័យទេសចរណ៍ វិស័យកសិកម្ម ក៏ដូចជាវិស័យសំណង់ និងអចលនទ្រព្យផងដែរ។ ផលិតផលនាំចេញសំខាន់ៗរបស់ប្រទេសកម្ពុជា រួមមាន សម្លៀកបំពាក់ ស្បែកជើង ទំនិញធ្វើដំណើរ កង់ និងផលិតផលកសិកម្មដូចជា អង្ករ កៅស៊ូ ដំឡូងមី ចេក...
ភ្នំពេញ ៖ ស្នងការដ្ឋាននគរបាលរាចធានីភ្នំពេញ នាថ្ងៃទី០១ ខែមេសា ឆ្នាំ២០២៤ បានប្រកាសឲ្យបញ្ឈប់ជាបន្ទាន់ រាល់សកម្មភាពលេងប៉ាតម្សៅ គប់ទឹក បាញ់ទឹក របស់ក្មេងសិស្សសាលាបង្កភាព អនាធិបតេយ្យនៅតាមផ្លូវសាធារណៈ ដែលនាំឲ្យប៉ះពាល់សណ្តាប់ធ្នាប់សុវត្ថិភាពសាធារណៈ និងនាំឲ្យរងការរិះគន់ពី ប្រជាពលរដ្ឋនិងសេចក្ដីថ្លៃថ្នូរ។ ការបញ្ជានេះ ដោយសារនៅវិទ្យាល័យវិទ្យាល័យជា ស៊ីម សាមគ្គី ក្នុងខណ្ឌទួលគោក កាលពីថ្ងៃទី៣០ និង៣១...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ប្រធានកិត្តិយសគណៈកម្មាធិការជាតិ ជំរុញចលនាភូមិមួយផលិតផលមួយ បានណែនាំដល់គ្រប់ក្រសួង ស្ថាប័នពាក់ព័ន្ធទាំងអស់ ត្រូវយកចិត្តទុកដាក់ចូលរួមចំណែកលើកកម្ពស់ ជំរុញ និងបំផុស ចលនាដាំដុះចិញ្ចឹមសត្វ ផលិត កែច្នៃ និងអភិវឌ្ឍន៍នូវផលិតផលគ្រប់ប្រភេទតាមគ្រួសារ សហគមន៍ បណ្តុំអ្នកផលិត ប្រកបដោយគំនិតច្នៃប្រឌិតនិងរស់រវើក។ តាមរយៈសារលិខិត សម្តេចធិបតី ក្នុងឱកាសអបអរសាទរទិវាជាតិ...
ស្ទឹងត្រែង៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានគូសបញ្ជាក់ថា តាមរយៈចំណងសម្ព័ន្ធមេត្រីភាព រដ្ឋបាលរាជធានីភ្នំពេញ តែងតែបានចងភ្ជាប់មនោសញ្ចេតនា ឧបត្ថម្ភគាំទ្រ និងចុះជួបសាកសួរសុខ ទុក្ខដូចភ្លៀងរលឹម ដោយបាននាំយកអំណោយ ជាគ្រឿងឧបភោគបរិភោគ និងសម្ភារៈប្រើប្រាស់ ព្រមទាំងថវិកាឧបត្ថម្ភមួយចំនួន ជូនចំពោះកងកម្លាំងប្រដាប់អាវុធ និងក្រុមគ្រួសារ ដើម្បីចូលរួមចែករំលែក គាំទ្រនិងសម្រាលការលំបាកជីវភាពរស់នៅមួយកម្រិត ។ ការលើកឡើងរបស់លោក...
ភ្នំពេញ៖ រយៈពេល២១ថ្ងៃ គឺចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤ កម្លាំងចម្រុះ បានចុះប្រតិបត្តិការក្តៅដើម្បីបង្រ្កាបទប់ស្កាត់ បទល្មើសធនធានធម្មជាតិនៅក្នុង ភូមិសាស្រ្តខេត្តពោធិ៍សាត់ សម្រេចឃ្លុំដីបានចំនួន ៩,៨០០.៨២ហិកតា រកឃើញជនសង្ស័យចំនួន ៣០នាក់ និងបញ្ជូនសំណុំរឿងបញ្ជូនទៅតុលាការបានចំនួន ១៦ករណី។ បើតាមហ្វេសប៊ុកក្រសួងបរិស្ថាន នាថ្ងៃទី១ មេសាបានឲ្យដឹងថា ក្រុមចម្រុះក៏បានរុះរើខ្ទមបណ្តោះអាសន្ន នៅលើទីតាំងដែលបានកាប់រុករានដីព្រៃ ក្នុងតំបន់ការពារធម្មជាតិ...