គៀវ៖ ទីភ្នាក់ងារព័ត៌មាន Xinhua ចេញផ្សាយនៅថ្ងៃសុក្រ ទី០៣ ខែឧសភា ឆ្នាំ២០១៤ នេះថា លោក Volodymyr Zelensky ប្រធានាធិបតីអ៊ុយក្រែន បានជួបជាមួយលោក David Cameron រដ្ឋមន្ត្រីការបរទេសអង់គ្លេស ដែលកំពុងបំពេញទស្សនកិច្ច ដើម្បីពិភាក្សាអំពីជំនួយយោធា ដល់ប្រទេសអ៊ុយក្រែន។ នៅក្នុងកិច្ចប្រជុំដែលបានធ្វើឡើង ក្នុងទីក្រុងគៀវកាលពីថ្ងៃព្រហស្បតិ៍ លោក...
តូក្យូ៖ ទីភ្នាក់ងារ Xinhua បានចុះផ្សាយនៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤នេះថា ក្រុមអ្នកស៊ើបអង្កេតរបស់ប្រទេសជប៉ុន បានកំណត់ថា ការប៉ះទង្គិចគ្នា អំឡុងពេលសមយុទ្ធនាពេលយប់ បណ្តាលឱ្យធ្លាក់ឧទ្ធម្ភាគចក្រ របស់កងកម្លាំងស្វ័យការពារដែនសមុទ្រជប៉ុន (MSDF) ចំនួន២គ្រឿង បានធ្លាក់ក្នុងខែមេសា ។ លោក Minoru Kihara រដ្ឋមន្ត្រីការពារជាតិ បានលើកឡើងកាលពីថ្ងៃព្រហស្បតិ៍ថា ការពិនិត្យបឋមលើឧបករណ៍ថត...
សៅប៉ូឡូ៖ បើតាមអភិបាល Eduardo Leite បានលើកឡើងកាលពីថ្ងៃព្រហស្បតិ៍ថា ព្យុះដ៏អាក្រក់បំផុតបានសម្លាប់មនុស្ស ២៩នាក់ និង៦០នាក់ផ្សេងទៀតបាត់ខ្លួន ក្រោយពីមានភ្លៀងធ្លាក់ខ្លាំងចំនួន៤ថ្ងៃជាប់ៗគ្នា បង្កជាគ្រោះទឹកជំនន់ និងគ្រោះបាក់ដីបានវាយប្រហាររដ្ឋ Rio Grande do Sul ដែលស្ថិតនៅភាគខាងត្បូងនៃប្រទេសប្រេស៊ីល ។ លោក Leite បានលើកឡើងថា “ជាអកុសល យើងដឹងថា...
បរទេស៖ ប្រទេសថៃ មានមនុស្សប្រហែល ២៥០.០០០ នាក់ ដែលកំពុងធ្វើការ ក្នុងឧស្សាហកម្មផ្លូវភេទ ដែលបានធ្វើឱ្យ ប្រទេសថៃ ជាប់ចំណាត់ថ្នាក់ទី៨ នៅលើពិភពលោក ក្នុងឧស្សាហកម្មនេះ។ នេះបើយោង តាមស្ថិតិដែលចេញផ្សាយ ដោយសហភាពអន្តរជាតិ នៃអ្នកធ្វើការផ្លូវភេទ (IUSW) ។ ប្រទេសចិនបានឈរ នៅលំដាប់ទីមួយ ដោយមានស្ត្រីរកស៊ីផ្លូវភេទ ប្រមាណ៥លាននាក់។...
បរទេស៖ ចំនួនអ្នកធ្លាក់ខ្លួនឈឺ បន្ទាប់ពីហូបនំប៉័ង នៅភោជនីយដ្ឋានមួយកន្លែង ក្នុងក្រុងឡុងខាញ់ ខេត្តដុងណៃ ភាគខាងត្បូង ប្រទេសវៀតណាម គឺបានកើនឡើងដល់ ៤៦៩នាក់ ហើយ ១១ នាក់ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ។ យោងតាមសារ ព័ត៌មាន VN Express ចេញផ្សាយ នៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា...
គៀវ៖ រដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Dmytro Kuleba មិនបានច្រានចោលការចរចាជាមួយរុស្ស៊ីនោះទេ បន្ទាប់ពីសន្និសីទជាន់ខ្ពស់ ស្តីពីសន្តិភាព ដែលគ្រោង ធ្វើនៅខែក្រោយ នៅប្រទេសស្វីស នេះបើតាមគេហទំព័រ ព័ត៌មានអ៊ុយក្រែនបានរាយការណ៍ កាលពីថ្ងៃព្រហស្បតិ៍។ គេទំព័រ TSN.ua បានដកស្រង់សំដី រដ្ឋមន្រ្តីការបរទេស អ៊ុយក្រែនលោក Kuleba ឲ្យដឹងថា “នៅទីបញ្ចប់...
បរទេស៖ សមាជិកគណបក្ស សាធារណរដ្ឋមួយចំនួន នៅក្នុងសភាតំណាងរាស្រ្ត អាមេរិក ត្រូវបានគេរាយការណ៍ថា កំពុងសម្លឹងរកការបណ្តេញ ប្រធានសភា គឺលោក Mike Johnson ចេញពីតំណែង។ ពួកគេបានចោទប្រកាន់លោក Mike Johnson ថា បានក្បត់គណបក្ស ដោយព្រមព្រៀង ជាមួយគណបក្សប្រជាធិបតេយ្យ ដើម្បីអនុម័តសេចក្តីព្រាងច្បាប់ធំ ៗ រួមទាំងច្បាប់ចំណាយ...
បរទេស៖ ប្រធានាធិបតីអាមេរិក លោក អេម៉ានុយអែល ម៉ាក្រុង បានអះអាងថា ការព្រមានរបស់បារាំង ក្នុងការដាក់ពង្រាយទ័ពនៅអ៊ុយក្រែន គឺចាំបាច់ ជា “ការអំពាវនាវជាយុទ្ធសាស្ត្រសម្រាប់សមភាគីរបស់ខ្ញុំ”។ លោក ម៉ាក្រុង ក៏បានអះអាងម្តងទៀតថា រុស្ស៊ីមិនគួរត្រូវបានអនុញ្ញាតឱ្យឈ្នះក្នុងជម្លោះនោះទេ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៤ បានឱ្យដឹងថា មេដឹកនាំបារាំងរូបនេះ...
ភ្នំពេញ ៖ យុវជន នៃកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ១,៥ លាននាក់ លើកឡើងថា ខ្លួនសប្បាយចិត្ត នៅពេលមាន ឱកាសចូលហាត់ការ នៅក្រុមហ៊ុនឯកជន ពីព្រោះវាជាឱកាស ក្នុងការពង្រឹងសមត្ថភាព បន្ទាប់ពីបានសិក្សានៅក្នុងថ្នាក់អស់ជិត៤ខែកន្លងទៅ និងអាចចាប់យកឱកាសការងារ ក្លាយជាបុគ្គលិកពេញសិទ្ធិ នៅក្រុមហ៊ុនឯកជននោះផ្ទាល់តែម្តង ក្រោយបញ្ចប់វគ្គហាត់ការ។ យុវជន ជុំ ចំរើន...
តេអេរ៉ង់៖ ក្រសួងការបរទេសអ៊ីរ៉ង់ បានប្រកាសដាក់ទណ្ឌកម្មសង សឹកលើបុគ្គល និងអង្គភាពចំនួន ២៥ របស់សហរដ្ឋអាមេរិក និងអង់គ្លេស សម្រាប់ការគាំទ្រ អ៊ីស្រាអែល ក្នុងការរំលោភសិទ្ធិមនុស្ស របស់ខ្លួនប្រឆាំង នឹងប៉ាឡេស្ទីន។ ការដាក់ទណ្ឌកម្មលើបុគ្គល និង ក្រុមហ៊ុនអាមេរិក ត្រូវបានដាក់ សម្រាប់ “ការគាំទ្រ និងការផ្តល់ហិរញ្ញប្បទាន ដល់សកម្មភាពភេរវកររបស់អ៊ីស្រាអែល ការលើកកម្ពស់...
អង់ការ៉ា៖ តួកគី បានបញ្ឈប់ការនាំចេញ និងការនាំចូលទាំងអស់ទៅកាន់ និងមកពីប្រទេសអ៊ីស្រាអែល នេះបើតាមប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ កាលពីថ្ងៃព្រហស្បតិ៍។ គេហទំព័រ Bloomberg បានរាយការណ៍ថា ទីក្រុងអង់ការ៉ា បានបញ្ឈប់ពាណិជ្ជកម្មទាំងអស់ជាមួយអ៊ីស្រាអែល គិតត្រឹមថ្ងៃព្រហស្បតិ៍ ជុំវិញការកើនឡើងភាពតានតឹងដោយសារតែជម្លោះដែលកំពុងបន្តនៅតំបន់ហ្គាហ្សាស្ទ្រីប ដោយដកស្រង់សម្តីមន្ត្រីតួកគី ដែលមិនបញ្ចេញ ឈ្មោះពីរនាក់ ដែលដឹងពីបញ្ហានេះ។ មិនទាន់មានសេចក្តីថ្លែងការណ៍ផ្លូវការណាមួយត្រូវបានចេញដោយរដ្ឋាភិបាលតូកគី លើវានៅឡើយទេ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ កាលពីថ្ងៃព្រហស្បតិ៍ផងដែរ...
ហ្គាហ្សា៖ អ៊ីស្រាអែល បានដោះលែងជនជាតិប៉ាឡេស្ទីនចំនួន ៦៤នាក់ ដែលត្រូវបានចាប់ខ្លួន ក្នុងអំឡុងប្រតិបត្តិការយោធា នៅតំបន់ហ្គាហ្សាស្ទ្រីប នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារ សារព័ត៌មានចិនស៊ិនហួ។ អាជ្ញាធរបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អាជ្ញាធរអ៊ីស្រាអែល បានដោះលែងជនជាតិប៉ាឡេស្ទីនចំនួន ៦៤នាក់ ក្នុងនោះមានម្នាក់ស្លាប់ និងម្នាក់ទៀត រងរបួសយ៉ាងធ្ងន់ធ្ងរ តាមរយៈច្រក Kerem Shalom នៅភាគខាងត្បូងតំបន់ ហ្គាហ្សាស្ទ្រីប។...
លោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល និងភរិយា ព្រមទាំងមន្ត្រីក្រោមឱវាទទាំងអស់នាថ្ងៃ៣ ឧសភានេះ បានផ្ញើសាររំលែកមរណទុក្ខជូនលោកស្រី លាង ហៃ ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ លោក ជាវ តាយ អតីតអភិបាលខេត្តកំពត-ពោធិ៍សាត់និងបច្ចុប្បន្នជារដ្ឋលេខាធិការក្រសួងមហាផ្ទៃ ៕
ភ្នំពេញ៖ ក្រសួងការពារជាតិ សម្រេចលុបឈ្មោះ នាយទាហាន ចេញពីក្របខ័ណ្ឌនៃកងយោធពលខេមរភូមិន្ទ ចំពោះ វរសេនីយ៍ត្រី ផាត ផានណូ អត្តលេខ ០៦៩៣០១ ជំនួយការ នាយកដ្ឋានបញ្ជូនសារ ក្រសួងការពារជាតិ ក្រោមមូលហេតុ ល្មើស ច្បាប់ស្តីពីលក្ខន្តិកៈទូទៅចំពោះយោធិន នៃកងយោធពលខេមរភូមិន្ទ ។ សូមរំលឹកថា កាលពីយប់ថ្ងៃទីថ្ងៃទី២ ខែឧសភា...
តូក្យូ៖ មន្ត្រីក្រសួងការពារជាតិ បានឲ្យដឹងថា សហរដ្ឋអាមេរិក និង ជប៉ុន បានប៉ាន់ប្រមាណថា ការចំណាយសរុប នៃការរួមគ្នាអភិវឌ្ឍន៍ មីស៊ីលប្រភេទថ្មី ដែលមានសមត្ថភាព ស្ទាក់ចាប់អាវុធលឿន ជាងសំឡេងនឹងមានលើសពី ៣ពាន់លានដុល្លារ។ យោងតាមមន្ត្រីមកពីទីភ្នាក់ងារការពារ កាំជ្រួចអាមេរិកបានឲ្យដឹងថា ក្នុងចំណោមចំនួនសរុប ជប៉ុននឹងផ្តល់ថវិកាចំនួន ១ ពាន់លានដុល្លារដល់គម្រោង Glide Phase...
តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា និងប្រធានាធិបតី បារាំងលោក អេម៉ានុយអែល ម៉ាក្រុង បានព្រមព្រៀងគ្នា កាលពីថ្ងៃព្រហស្បតិ៍ ដើម្បីចាប់ផ្តើមការចរចា លើកិច្ចព្រមព្រៀង ចូលដំណើរការទៅវិញទៅមក ដូច្នេះប្រទេសទាំងពីរ អាចសម្របសម្រួលកិច្ច សហប្រតិបត្តិការការពារជាតិ កាន់តែជិតស្និទ្ធ ដូចជាសមយុទ្ធរួម និងប្រតិបត្តិការសង្គ្រោះគ្រោះ មហន្តរាយជាដើម។ ប្រទេសជប៉ុនមានកិច្ចព្រមព្រៀង ចូលដំណើរការទៅវិញទៅមកជាមួយអូស្ត្រាលី...
ប៉េកាំង៖ ប្រទេសចិន បានសម្តែង ការខកចិត្តយ៉ាងខ្លាំង និងប្រឆាំងដាច់ខាត ចំពោះសេចក្តីថ្លែងការណ៍ របស់រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken ដែលលោកបានឲ្យដឹងថា សហរដ្ឋអាមេរិក លើកទឹកចិត្តឱ្យអង្គការសុខភាពពិភពលោក (WHO) អញ្ជើញវត្តមានរបស់តៃវ៉ាន់ ជាអ្នកសង្កេតការណ៍ នៅក្នុងសន្និបាត សុខភាពពិភពលោកឆ្នាំនេះ។ អ្នកនាំពាក្យរូបនេះបានឲ្យដឹងថា “សេចក្តីថ្លែងការណ៍ របស់សហរដ្ឋអាមេរិក បានរំលោភយ៉ាងធ្ងន់ធ្ងរ...
យូអិន៖ របាយការណ៍របស់អង្គការសហប្រជាជាតិ បានព្រមានថា ការអភិវឌ្ឍន៍ធនធានមនុស្សនៅតំបន់ហ្គាហ្សា នឹងត្រូវកំណត់ត្រឡប់មកវិញត្រឹម ៤៤ឆ្នាំ ប្រសិនបើសង្រ្គាមបច្ចុប្បន្ននៅតែបន្តរយៈពេល ៩ខែ។ នៅក្នុងរបាយការណ៍របស់ពួកគេ ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) និងគណៈកម្មការសេដ្ឋកិច្ច និងសង្គម សម្រាប់អាស៊ីខាងលិច (ESCWA) បានប៉ាន់ប្រមាណថា នៅរយៈពេល ៩ខែនៃសង្រ្គាម សន្ទស្សន៍អភិវឌ្ឍន៍ មនុស្ស (HDI)...
ភ្នំពេញ៖ លោក ICHIRO KASHITANI ប្រធាននាយកប្រតិបត្តិក្រុមហ៊ុន តូយ៉ូតា ស៊ុយស៊ូ បានលើកឡើងថា បើពិភពលោកនេះ មានអ្នកដែលមានគំនិតដូច សម្តេចតេជោ ប្រទេសនានានឹងមានសុខសន្តិភាព ដូចកម្ពុជា។ ការលើកឡើងបែបនេះ ធ្វើឡើងក្នុងឱកាសប្រធាននាយកប្រតិបត្តិ រូបនេះ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា...
ភ្នំពេញ៖ អគ្គិសនីកម្ពុជា នឹងដាក់ឲ្យដេញថ្លៃជាសាធារណៈ ដើម្បីផ្គត់ផ្គង់និងដំឡើង Transformer Fire Preventive CTR (កញ្ចប់លេខ ១១) នៅអនុស្ថានីយអគ្គិសនីព្រៃទទឹង (GS4) នៃនាយកដ្ឋានបញ្ជូនអគ្គិសនី (ផែនការឆ្នាំ២០២៤) ។ តាមរយៈសេចក្ដីជូនដំណឹងបានឱ្យដឹងថា អគ្គិសនីកម្ពុជា បានរៀបចំឯកសារ សម្រាប់ក្រុមហ៊ុន/សហគ្រាស បំពេញដើម្បីចូលរួម ដេញថ្លៃ និងមានដាក់លក់នៅ...
ភ្នំពេញ៖ អគ្គិសនីកម្ពុជា នឹងដាក់ឲ្យដេញថ្លៃ ជាសាធារណៈដើម្បី ផ្គត់ផ្គង់ Relay NARI and Converter ចំនួន ០៣ មុខ (កញ្ចប់លេខ ០៣) ជូនការិយាល័យប្រព័ន្ធរ៉ឺឡេការពារ នៃនាយកដ្ឋានបញ្ជូនអគ្គិសនី (ផែនការឆ្នាំ ២០២៤) (អាទិភាពទី១) ។ តាមរយៈសេចក្ដីជូនដំណឹង បានឱ្យដឹងថា...
ភ្នំពេញ៖សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវដល់ អ្នកសារព័ត៌មានទាំងអស់កុំធ្វើអ្វី ឬផ្សាយអ្វីដើម្បីតែទៅគាបសង្កត់ យកលុយគេឱ្យសោះ ខណៈទង្វើបែបនេះនឹងធ្វើឲ្យប៉ះពាល់ដល់អ្នក សារព័ត៌មានដទៃទៀត ហើយមួយវិញទៀត ការធ្វើបែបនេះក៏អាចបាត់បង់នូវឥទ្ធិពលនៃអំណាចទី៤របស់ អ្នកសារព័ត៌មានផងដែរ។ ការអំពាវនាវនេះ ធ្វើឡើងនៅក្នុងឱកាសសម្ដេចធិបតីនាយករដ្ឋមន្រ្តី អញ្ជើញជួបសំណេះសំណាល និងពិសារអាហារសាមគ្គី ជាមួយអ្នកសារព័ត៌មាន នាសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤នេះ៕
ភ្នំពេញ៖សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើអ្នកសារព័ត៌មាន ត្រូវធ្វើការផ្សព្វផ្សាយឱ្យបានគ្រប់ជ្រុងជ្រោយ មិនត្រូវធ្វើការវិនិច្ឆ័យ តែម្ខាង ហើយដើរតួជាតុលាការ។ ការស្នើរនេះធ្វើឡើងក្នុងឱកាសសម្ដេចធិបតីនាយករដ្ឋមន្រ្តី អញ្ជើញសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយអ្នកសារព័ត៌មានលើកទី៦ នៅរសៀលថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ ៕
នារសៀល ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ តំណាងលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានដឹកនាំក្រុមការងារចុះសួរសុខទុក្ខលោកអនុសេនីយ៍ឯក ស៊ាន មនោ សមាជិកមូលដ្ឋានអាវុធហត្ថខណ្ឌបឹងកេងកង ដែលបានជួបឧបទ្ទវហេតុក្នុងកំឡុងពេលប្រកួតកីឡាបាល់ទាត់បណ្តាលឲ្យរបួសបាក់ជើង។ ក្នុងឱកាសនោះ...
ភ្នំពេញ៖ សិក្ខាកាមដែលកំពុងសិក្សាជំនាញបន្ថែម Re-Skill និង Up-Skill បានលើកឡើងថាកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ គឺជាឱកាសក្នុងការបង្កើនសមត្ថភាពជំនាញ អភិវឌ្ឍន៍ខ្លួនឱ្យបានខ្ពស់ជាងមុន ទាំងការងារ និងប្រាក់ចំណូល។ លោក ព្រហ្ម វាសនា បុគ្គលិកនៃក្រមហ៊ុនយ៉ូស ដែលបច្ចុប្បន្នកំពុងសិក្សាជំនាញនៅវិទ្យាស្ថានជាតិពហុបច្ចេកទេស ផ្នែក Automationបានលើកឡើងថា៖«គោលបំណងរបស់ខ្ញុំដែលសម្រេចចិត្តមករៀនជំនាញបន្ថែមនេះពីព្រោះខ្ញុំចង់បង្កើនសមត្ថភាពរបស់ខ្ញុំលើជំនាញដែលមានស្រាប់ ធ្វើយ៉ាងឱ្យមានសមត្ថភាពល្អជាងមុនដើម្បីទទួលបានឱកាសការងារល្អ និងប្រាក់ចំណូលខ្ពស់នៅក្រុមហ៊ុនបច្ចុប្បន្ន»។ លោកបន្ថែមថា ការសិក្សាជំនាញវិជ្ជាជីវៈ...
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នាថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤នេះ បានអញ្ជើញសំណេះសំណាល និងពិសាអាហារសាមគ្គីជាមួយអ្នកសារព័ត៌មាន លើកទី៦ ឆ្នាំ២០២៤។ ការជួបជុំនេះ ធ្វើឡើងស្របពេលដែល ពិភពលោកកំពុងប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោក លើកទី៣១...
សភាយុវពាណិជ្ជករអន្តរជាតិកម្ពុជា សាខាភ្នំពេញ (JCI Phnom Penh) កាលពីថ្ងៃទី ២៨ ខែមេសា កន្លងទៅនេះ បានរៀបចំកម្មវិធីបណ្តុះបណ្តាលមួយស្តីពី “ភាពជាអ្នកដឹកនាំនិងការបង្កើតទំនុកចិត្ត” (Cultivating leadership and self-esteem) ក្រោមកម្មវិធី អ្នកដឹកនាំវ័យក្មេង “Young Leaders Program”។ វគ្គបណ្តុះបណ្តាលនេះត្រូវបានប្រព្រឹត្តឡើងមួយព្រឹក គឺនៅថ្ងៃទី...
ភ្នំពេញ៖ លោក អ៊ុង គង្គា ប្រធានអង្គការសប្បុរសធម៌ ខ្វនថឹម និងគណៈប្រតិភូ នាព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤នេះ បាននាំយកថវិកា២០០០០ដុល្លារ (២ម៉ឺន) បរិច្ចាគជូនមន្ទីរពេទ្យគន្ធបុប្ផា ដើម្បីរួមចំណែកក្នុងការទ្រទ្រង់សកម្មភាព របស់មន្ទីរពេទ្យ ដែលបាននិងកំពុងព្យាបាលកុមារកម្ពុជាដ៏ច្រើន ជារៀងរាល់ឆ្នាំ ។ ពិធីប្រគល់ និងទទួលថវិកា របស់សប្បុរសធម៌ នៃអង្គការខ្វនថឹម...
ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល នាថ្ងៃ២ ឧសភា បានអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរទិវាឆ្មបជាតិ អន្តរជាតិ ៥ ឧសភា ២០២៤ ក្រោមប្រធានបទ «ពង្រឹងជំនាញវិជ្ជាជីវៈឆ្មប ដើម្បីលើកកម្ពស់សេវាថែទាំ ព្យាបាល សុខភាពមាតា ទារក និងយុវវ័យ ក្នុងបរិបទនៃការប្រែប្រួលអាកាសធាតុ» និងបំពាក់គ្រឿងឥស្សរិយយសមេដាយជូនដល់ថ្នាក់ដឹកនាំ...
ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីអបអរសាទរខួបលើកទី១៤ ទិវាអនាម័យដៃពិភពលោក ៥ ឧសភា ២០២៤ និងបំពាក់គ្រឿងឥស្សរិយយសមេដាយជូនដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការសុខាភិបាល នាថ្ងៃ៣ ឧសភានេះ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានលើកឡើងថា ប្រសិនបើពលរដ្ឋបានលាងដៃជាមួយសាប៊ូ និងទឹក ឬអាល់កុលបានត្រឹមត្រូវតាមក្បួន នឹងអាចជៀសផុតពីការចម្លងរោគ។ លោកថា “ដូច្នេះការលាងដៃគឺ...