បរទេស៖ យោងតាមការចេញផ្សាយរបស់ RT មេដឹកនាំកំពូលអ៊ីរ៉ង់ Ayatollah Ali Khamenei បានបញ្ជាឱ្យមន្ត្រីរបស់គាត់ជៀសវាង ការបង្កឱ្យទីក្រុងវ៉ាស៊ីនតោន ចូលទៅក្នុងសង្រ្គាមផ្ទាល់ ប៉ុន្តែត្រូវត្រៀមខ្លួនដើម្បីឆ្លើយតបទៅនឹង ការវាយប្រហារណាមួយដោយ សហរដ្ឋអាមេរិកលើដីអ៊ីរ៉ង់។ ក្រុមប្រឹក្សាសន្តិសុខជាតិជាន់ខ្ពស់របស់អ៊ីរ៉ង់ បានបើកកិច្ចប្រជុំបន្ទាន់មួយកាលពីថ្ងៃចន្ទ មិនដល់២៤ម៉ោងឡើយ បន្ទាប់ពីក្រុមជីវពលមួយក្រុមដែលតម្រង់ជួរ ទៅនឹងប្រទេសនេះបានវាយប្រហារលើ ប៉ុស្តិ៍កងទ័ពអាមេរិកក្នុងប្រទេសហ្ស៊កដានី ដោយបានសម្លាប់ទាហានអាមេរិកបីនាក់ និងរាប់សិបនាក់ទៀតរងរបួស។ នៅក្នុងកិច្ចប្រជុំនោះ...
បរទេស៖ គណបក្សប្រឆាំង ដ៏សំខាន់របស់ប្រទេសថៃ គឺគណបក្ស Move Forward នៅថ្ងៃសុក្រ បានទទួលរងការវាយប្រហារ យ៉ាងខ្លាំងពីអ្នកណែនាំ របស់ខ្លួន គឺលោក Piyabutr Saengkanokkul បន្ទាប់ពីសេចក្តីថ្លែងការណ៍ គោលនយោបាយ របស់គណបក្សស្តីពីច្បាប់ស្តីពីការ ប្រមាថព្រះមហាក្សត្រ ត្រូវបានលុបចេញ ពីគេហទំព័រផ្លូវការរបស់គណបក្ស បន្ទាប់ពីសេចក្តីសម្រេច របស់តុលាការធម្មនុញ្ញ ។...
បរទេស ៖ អភិបាលរដ្ឋ គឺលោក Ron DeSantis បានប្រកាសថា លោកនឹងដាក់ពង្រាយសមាជិក នៃឆ្មាំជាតិរដ្ឋ ផ្លរីដា ដើម្បីជួយរដ្ឋតិចសាស់ ក្នុងការរុញច្រាន “ការឈ្លានពាន” របស់ជនអន្តោប្រវេសន៍ខុសច្បាប់ ។ រដ្ឋបាលរបស់ប្រធានាធិបតី អាមេរិក Joe Biden បានប្រយុទ្ធដើម្បីការពាររដ្ឋតិចសាស់ ពីការបិទព្រំដែន ។...
ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.) បានថ្លែងថា ការផ្ទេរមុខងារអប់រំ យុវជន និងកីឡា ទៅឱ្យរដ្ឋបាលក្រុង ស្រុក ខណ្ឌ គឺជាការផ្តល់ឱកាសឱ្យរដ្ឋបាលមូលដ្ឋាន មានទំនួលខុសត្រូវដោយផ្ទាល់ និងច្បាស់លាស់លើការផ្តល់សេវា ជូនប្រជាជនក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ប្រកបដោយគុណភាព ប្រសិទ្ធភាព...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានចាត់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត យុវជនសម្តេចតេជោ (TYDA) បញ្ជូនស្ត្រីម្នាក់ មកទទួលការព្យាបាល នៅមជ្ឍមណ្ឌលជំងឺបេះដូង និងមនុស្សចាស់ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បន្ទាប់ពីស្ត្រីម្នាក់នេះ មានអាការៈ ហត់និងញ័រដេីមទ្រូង ជាប្រចាំយូរឆ្នាំ ។...
ភ្នំពេញ ៖ ស្ថានទូតចិន ប្រចាំនៅកម្ពុជា និងវិទ្យាស្ថានខុងជឺ នៃរាជបណ្ឌិតសភាកម្ពុជា រៀបចំពិធីបុណ្យ ចូលឆ្នាំប្រពៃណីចិន ឆ្នាំ២០២៤ ដើម្បីរួមចំណែកយ៉ាងសំខាន់ ក្នុងការតភ្ជាប់រវាងបេះដូងប្រជាជន និងប្រជាជន នៃប្រទេសទាំងពីរកាន់តែស៊ីជម្រៅ ប្រកបដោយភាពស្និទ្ធស្នាល ។ ថ្លែងក្នុងពិធីអបអរសាទរ ពិធីបុណ្យចូលឆ្នាំប្រពៃណីចិនឆ្នាំ២០២៤កាលពីរសៀលថ្ងៃទី២ ខែកុម្ភៈឆ្នាំ ២០២៤ នៅសួនកម្សាន្តកោះពេជ្រ លោកបណ្ឌិតយង់ ពៅ...
ពោធិ៍សាត់៖ កូនអកត្តញូម្នាក់ដោយសារតែសូរ៉ាចូលក្នុងខ្លួន ភ្លេចអស់អ្នកមានគុណរហូតដល់ទាញដំបងឈើជ្រុង វាយម្តាយបង្កើតរបស់ខ្លួនបណ្តាលអោយរងរបួសធ្ងន់ ត្រូវបានក្រុមគ្រួសារ និង ញាតិជិតខាងជួយបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗ។ហេតុការណ៍នោះកើតឡើង កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅភូមិផ្ទះព្រីង ឃុំកោះជុំ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។ បើតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកកណ្ដៀង បានឲ្យដឹងថា ជនសង្ស័យដែលស្រវឹងស្រាយកដំបងឈើជ្រុងវាយទៅលើម្តាយបង្កើតរបស់ខ្លួន បណ្តាលឲ្យរងរបួសនោះមានឈ្មោះ ហុង ទី ហៅលីប ភេទប្រុសអាយុ...
បរទេស៖ សមាជិកសភារបស់កោះតៃវ៉ាន់បានជ្រើសរើសលោក Han Kuo-yu ដែលជាអ្នកនយោបាយមកពីគណបក្សប្រឆាំង Kuomintang ឬ KMT ដែលរួសរាយរាក់ទាក់ជាមួយចិន ធ្វើជាប្រធានសភាកាលពីថ្ងៃព្រហស្បតិ៍ – អ្នកវិភាគជ័យជំនះនិយាយថា វាអាចនាំឱ្យមានការជាប់គាំងនីតិបញ្ញត្តិ ហើយមួយទៀត ក៏នឹងមានសក្តានុពលបង្កើតការបើកចំហសម្រាប់ទីក្រុងប៉េកាំង ដើម្បីមានឥទ្ធិពលលើនយោបាយក្នុងស្រុករបស់កោះតៃវ៉ាន់ថែមទៀត។ យោងតាមសារព័ត៌មាន VOA ចេញនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា...
បរទេស៖ មន្ត្រីជាន់ខ្ពស់កងទ័ពអាកាសអ៊ុយក្រែន បានច្រានចោលការបរិច្ចាគរបស់យន្តហោះទម្លាក់គ្រាប់បែកអូស្ត្រាលី ដោយហៅយន្តហោះទាំងនោះថាជា “សំរាមដែលកំពុងហោះហើរ” នេះបើយោង Australian Financial Review (AFR) ដែលបានរាយការណ៍ កាលពីថ្ងៃអង្គារ។ ទោះជាយ៉ាងណាក៏ដោយ ក្រោយមកទីក្រុងគៀវ បានប្ដូរចិត្ត ហើយសុំយន្តហោះប៉ុន្មានខែក្រោយមក ប៉ុន្តែយន្តហោះ គឺត្រូវបានគេកម្ទេចចោលបាត់ទៅហើយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែកុម្ភៈ...
បរទេស៖ ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា ក្រុងប៉េកាំងបានទាមទារឱ្យអ៊ុយក្រែនដកក្រុមហ៊ុនចិនទាំង១៤ ចេញជាបន្ទាន់ ពីបញ្ជីអាជីវកម្មដែលទីក្រុងគៀវបានដាក់ស្លាកសញ្ញាថា ជា “អ្នកឧបត្ថម្ភអន្តរជាតិនៃសង្គ្រាម” ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងដោយយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters ថា ការទាមទារនេះកើតឡើងបន្ទាប់ពីឯកអគ្គរដ្ឋទូតរបស់ទីក្រុងប៉េកាំងប្រចាំទីក្រុងគៀវ បានប្រាប់មន្ត្រីរដ្ឋាភិបាលជាន់ខ្ពស់អ៊ុយក្រែនកាលពីខែមុនថា វត្តមានរបស់ក្រុមហ៊ុនចិននៅក្នុងបញ្ជីនេះ អាចប៉ះពាល់ដល់ទំនាក់ទំនងទ្វេភាគី...
បរទេស៖ រដ្ឋាភិបាលរុស្ស៊ី និងចិន បានបើកកិច្ចប្រជុំអន្តរទីភ្នាក់ងារនៅទីក្រុងប៉េកាំង ដើម្បីចែករំលែកការវាយតម្លៃ អំពីកង្វល់សន្តិសុខជីវសាស្រ្ត និងដោះស្រាយការគំរាមកំហែងដែលបង្កឡើងដោយអាវុធជីវសាស្ត្រ ជាពិសេសការចោទប្រកាន់ថាត្រូវបានបង្កើតឡើងដោយយោធាអាមេរិក។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា ទីក្រុងមូស្គូ និងទីក្រុងប៉េកាំង បានយល់ព្រមធ្វើការរួមគ្នាក្នុងការស្វែងរកការពង្រឹងអនុសញ្ញាអាវុធជីវសាស្ត្រ និងអាវុធជាតិពុល (BTWC) ដែលជាសន្ធិសញ្ញាចុះហត្ថលេខាដោយប្រទេសចំនួន ១០៩ ក្នុងឆ្នាំ...
យេរ៉ូសាឡឹម៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ុ បានច្រានចោល នូវបទបញ្ជាប្រតិបត្តិមួយ ដែលចេញដោយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ដែលដាក់ទណ្ឌកម្មលើអ្នកតាំងលំនៅអ៊ីស្រាអែល ដែលចោទប្រកាន់ថា បានវាយប្រហារជនជាតិប៉ាឡេស្ទីននៅតំបន់វេសបែង ដែលខ្លួនកាន់កាប់។ នៅក្នុងសេចក្តីថ្លែងការណ៍ដែលចេញផ្សាយដោយការិយាល័យរបស់លោក លោក ណេតាន់យ៉ាហ៊ូ បានឲ្យដឹងថា ប្រទេសរបស់លោក “ចាត់វិធានការប្រឆាំងនឹងអ្នកល្មើសច្បាប់ណាមួយដោយមិនគិតពីទីតាំងរបស់ពួកគេ ដូច្នេះវិធានការពិសេសក្នុងរឿងនេះ...
ហ្គាហ្សា៖ រដ្ឋមន្ត្រីការបរទេសអេហ្ស៊ីប លោក Sameh Shoukry និងសមភាគីអ៊ីរ៉ង់ លោក Hossein Amir-Abdollahian បានអំពាវនាវឱ្យមានការខិតខំប្រឹងប្រែងកាន់តែខ្លាំងឡើង ដើម្បីសម្រេចបានបទឈប់បាញ់ភ្លាមៗ និងទូលំទូលាយនៅក្នុងតំបន់ហ្គាហ្សា ដើម្បីការពារប្រជាជនប៉ាឡេស្ទីន។ នៅ ក្នុងការសន្ទនាតាមទូរស័ព្ទ អ្នកការទូតកំពូលទាំងពីរបានជំរុញឱ្យមានការខិតខំប្រឹងប្រែងអន្តរជាតិ ដើម្បីធានាការផ្តល់ជំនួយមនុស្សធម៌ និងដើម្បីដោះស្រាយឫសគល់នៃវិបត្តិ ទុកចោលបុព្វហេតុប៉ាឡេស្ទីន ដោយគ្មានដំណោះស្រាយ និងដោយមិនបង្កើតរដ្ឋប៉ាឡេស្ទីនឯករាជ្យក្នុងរយៈពេលជាច្រើនទស្សវត្ស។ ទន្ទឹមនឹងនេះ...
ល្ងាចថ្ងៃទី ៣១ ខែមករា នៅក្រុងប៉េកាំង ការិយាល័យនយោបាយនៃគណៈកម្មាធិកាមជ្ឈិមបក្សកុម្មុយនីស្តចិនបានធ្វើកិច្ចប្រជុំសិក្សារៀនសូត្រលើកទី១១ ស្តីពីការជំរុញដោយជាក់លាក់ នូវការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់។ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបានធ្វើជាអធិបតីនិងគូសបញ្ជាក់ថា ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ជាខ្លឹមសារស្នូលនៃយុគសម័យថ្មី ត្រូវអនុវត្តដោយគ្រប់ជ្រុងជ្រោយនូវទស្សនៈអភិវឌ្ឍន៍ថ្មី ដើម្បីអនុវត្តជាក់ស្តែងនូវភារកិច្ចជាយុទ្ធសាស្ត្រដូចជា ពន្លឿនការកសាងប្រព័ន្ធសេដ្ឋកិច្ចទំនើប , ជំរុញភាពជាម្ចាស់ការនៃបច្ចេកវិទ្យាកម្រិតខ្ពស់ , ពន្លឿនការបង្កើតនិម្មាបនកម្មអភិវឌ្ឍន៍ថ្មី , គ្រោងផែនការទូទៅសម្រាប់ការធ្វើកំណែទម្រង់ឱ្យស៊ីជម្រៅនិងការបើកទូលាយដោយកម្រិតខ្ពស់ និងគ្រោងផែនការទូទៅសម្រាប់ជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់និងសន្តិសុខកម្រិតខ្ពស់ជាដើម។...
កំពង់ចាម ៖ អភិបាលរងខេត្តកំពង់ចាម លោក ហាន កុសល បានលើកឡើងថា វិស័យសុខាភិបាល ជាវិស័យមួយមានអទិភាពខ្ពស់ ក្នុងការចូលរួមចំណែក កាត់បន្ថយនូវភាពក្រីក្ររបស់ប្រជាពលរដ្ឋ ។ លោកអភិបាលរងខេត្តបានលើកឡើងដូច្នេះ នៅរសៀលថ្ងៃទី ២ ខែ កុម្ភៈ ឆ្នាំ២០២៤ នៅមន្ទីរសុខាភិបាល ក្នុងពិធីបិទកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ ២០២៣ និងលើកទិសដៅឆ្នាំ...
emart24 Inc. និង Saihan Partners Co., Ltd បានប្រារព្ធពិធីចុះហត្ថលេខាផ្តល់សិទ្ធិធ្វើអាជីវកម្មផ្តាច់មុខដើម្បីនាំយក emart24 ដែលជាផ្សារទំនើបខ្នាតតូចរបស់កូរ៉េខាងត្បូងមកកាន់ប្រទេសកម្ពុជា កម្មវិធីនេះប្រព្រឹត្តទៅនាថ្ងៃទី ១ ខែ កុម្ភៈ ឆ្នាំ ២០២៤ នៅ សណ្ឋាគារ ហ្វែរហ្វៀល បាយ ម៉ារៀត ភ្នំពេញ។...
ភ្នំពេញ៖ នៅទីបំផុត ជើងមាន់បង្កក ចំនួន៤កុងតឺន័រ ដែលសមត្ថកិច្ច កងរាជអាវុធហត្ថ ខេត្តស្វាយរៀង ចាប់បាន កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤កន្លងទៅថ្មីៗនេះត្រូវបានមន្រ្តីជំនាញ ត្រៀមកម្ទេចចោល នៅទីលានចាក់សំរាម ក្នុងក្រុងស្វាយរៀង។ សូមរំលឹកថា ជើងមាន់បង្កកចំនួន ៤កុងតឺន័រនេះ គឺត្រូវបានធ្លាយចេញពី ច្រកទ្វារអន្តរជាតិបាវិត ខេត្តស្វាយរៀង និងត្រូវបានឃាត់ដោយ កងកម្លាំងកងរាជអាវុធត្ថខេត្ត...
ភ្នំពេញ៖ វិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស ដែលហៅកាត់ថា NTTI នៅថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤ បានបញ្ជូនសិក្ខាកាមC1 ចំនួន២៤នាក់ សិក្សាជំនាញផ្នែកអគ្គិសនី ចុះអនុវត្តផ្ទាល់នៅការដ្ឋាន ដើម្បីផ្សាភ្ជាប់ទ្រឹស្តីដែលសិស្សសិក្ខាកាម ទើបបានសិក្សានិងអនុវត្តក្នុងរោងជាងរួច ទៅនឹងការអនុវត្តជាក់ស្តែង នៅការដ្ឋាន។ លោកឯក ផាន់ណារ៉ាន់ នាយករងវិទ្យាស្ថានជាតិ បណ្តុះបណ្តាលបច្ចេកទេស បានបញ្ជាក់ថា ការបញ្ជូនសិក្ខាកាមចុះអនុវត្តការងារ ផ្ទាល់ចំនួន៣ថ្ងៃនេះ...
ភ្នំពេញ៖ មន្ទីរសាធារណការនិងដឹកជញ្ជូន ខេត្តកណ្តាល បានចេញសេចក្ដីជូនដំណឹង ស្ដីអំពីការបើកការដ្ឋានជួសជុលឡើងវិញ ផ្លូវជាតិលេខ១ ស្ថិតក្នុងស្រុកកៀនស្វាយ ខេត្តកណ្តាល ចាប់ពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤។ តាមរយៈសេចក្ដីជូនដំណឹង បានឱ្យដឹងថា មន្ទីរនឹងបើកការដ្ឋានជួសជុលឡើងវិញ ផ្លូវជាតិលេខ១ ប្រវែង ២ ៩៧០ម៉ែត្រ ទទឹង១២ម៉ែត្រ ស្មើនឹង៣៥ ៦៤០ម៉ែត្រក្រឡា (ចន្លោះគ.ម៣៨+១០០...
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូន អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៤ ។ ក្រសួងបញ្ជាក់ថា កម្រិតសម្ពាធទាបខ្សោយ គ្របដណ្តប់លើកម្ពុជា រួមជាមួយនឹងខ្យល់ មូសុងឦសានខ្សោយ នឹងធ្វើឱ្យចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤មានស្ថានភាពដូចខាងក្រោម ៖១-តំបន់វាលទំនាប ៖-សីតុណ្ហភាពអប្បបរមាពី២៤-២៧°C និងសីតុណ្ហភាព អតិបរមាពី៣៤-៣៦°C...
ភ្នំពេញ៖ថ្នាក់ដឹកនាំក្រសួងបរិស្ថាន នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងការបរទេសនៃប្រទេសថៃ បានប្តេជ្ញាចិត្តរួមគ្នា ទប់ស្កាត់ផ្សែងអ័ព្ទ និងការបំពុលទៅក្នុងបរិយាកាស ដើម្បីការពារសុខមាលភាព របស់ប្រជាពលរដ្ឋ នៃប្រទេសទាំងពីរ។ ការប្តេជ្ញាចិត្តបានធ្វើឡើងក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាង លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន និងលោក ចាក់កាពុង សុងម៉ានី អនុរដ្ឋមន្រ្តីក្រសួងការបរទេសនៃប្រទេសថៃ តាមទូរស័ព្ទ នៅរសៀលថ្ងៃទី២ ខែកុម្ភៈ...
នៅឆ្នាំ ២០២៣ ប្រទេសប៉ូឡូញដែលជាប្រទេសជិតខាង របស់អ៊ុយក្រែន បានបញ្ជាទិញសព្វាវុធពីអាមេរិក យ៉ាងច្រើនសន្ធឹក ដែលបូករួមទាំងការបញ្ញាទិញ ឧទ្ធម្ភាគចក្រ Apache ក្នុងតម្លៃ ១២ ពាន់លានដុល្លារអាមេរិក បញ្ជាទិញប្រព័ន្ធរ៉ុក្កែតចល័តខ្ពស់ ដែលត្រូវបានគេហៅថាជា “Haimas” ក្នុងតម្លៃ ១០ ពាន់លានដុល្លារអាមេរិក ក៏ដូចជាទិញរថក្រោះ Abrams M1A1 ក្នុងតម្លៃ...
ភ្នំពេញ ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ បានណែនាំ ដល់ក្រុមការងារអ្នកនាំពាក្យ និងព័ត៌មានរបស់ក្រសួង ត្រូវបង្កើនការផ្សព្វផ្សាយអំពីសកម្មភាព និងសមិទ្ធផលរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងអភិវឌ្ឍន៍ជនបទ ឱ្យបានទូលំទូលាយ ដោយមិនត្រូវទុកឱកាស ឲ្យជនអគតិមួយចំនួន ប្រឌិតរឿងបំភ្លៃ បំប៉ោងសភាពការណ៍បាននោះឡើយ ។ ការណែនាំនេះធ្វើឡើង ក្នុងឱកាសដែលលោករដ្ឋមន្រ្តី អញ្ជើញជួបសំណេះសំណាល និងត្រួតពិនិត្យវឌ្ឍនភាពការងារក្រុមការងារអ្នកនាំពាក្យ...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានចេញសេចក្ដីសម្រេចបញ្ចប់មុខតំណែងលោក អូន សំអុល ពីនាយករដ្ឋបាលសាលាស្រុកជើងព្រៃ មកជាមន្ត្រីការិយាល័យរដ្ឋបាល និងហិរញ្ញវត្ថុនៃរដ្ឋបាលស្រុកជើងព្រៃ ខេត្តកំពង់ចាម ដោយមូលហេតុ សាមីខ្លួនស្នើសុំលាឈប់ពីមុខតំណែង។ ក្នុងសេចក្ដីសម្រេច ដដែល ក៏បានតែងតាំងលោក សួង ម៉ាដែន ឱ្យកាន់មុខតំណែងជានាយករដ្ឋបាល សាលាស្រុកជើងព្រៃ ខេត្តកំពង់ចាម៕
ភ្នំពេញ៖ខ្មាន់កាំភ្លើង២នាក់ បានជិះម៉ូតូមួយគ្រឿងចូលបាញ់ប្រហារគ្រួសារមួយ ដល់ក្នុងផ្ទះបណ្ដាលឱ្យ របួស៣នាក់ នៅល្ងាចថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ ស្ថិតនៅភូមិបណ្តុះសណ្តែក សង្កាត់បន្ទាយដី ក្រុងពោធិ៍សាត់។
ព្រឹកថ្ងៃទី២ ខែកុម្ភៈ សាលពិព័រណ៍ប្រទេសចិន ក្នុងពិព័រណ៍ពិភពលោក Osaka-Kansai ជប៉ុនឆ្នាំ ២០២៥ បានចាប់ផ្តើមសាងសង់ជាផ្លូវការ។ សូមបញ្ជាក់ថា សាលពិព័រណ៍ប្រទេសចិនក្នុងពិព័រណ៍ពិភពលោកឆ្នាំ២០២៥ គឺក្រោមប្រធានបទ «រួមគ្នាកសាងសហគមន៍មនុស្សនិងធម្មជាតិ-សង្គមអនាគតដែលអភិវឌ្ឍបៃតង» ក្នុងគោលបំណងបង្ហាញថា ប្រទេសចិននិងបណ្តាប្រទេសលើពិភពលោក រួមសុខរួមទុក្ខជាមួយគ្នា ជួយយកអាសាគ្នាទៅវិញទៅមក រួមគ្នាបង្កើតសហគមន៍រួមវាសនានៃមនុស្សជាតិ ខិតខំប្រឹងប្រែងឥតឈប់ឈរ ដើម្បីបន្សុលទុកពិភពលោកដ៏ស្រស់ស្អាតនិងល្អបវរចំពោះកូនចៅជំនាន់ក្រោយ។ សាលប្រទេសចិនមានទំហំប្រហែល ៣៥០០ ម៉ែត្រការ៉េ...
មុនពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន លោក Xi Jinping ប្រធានរដ្ឋចិនបានចុះត្រួតពិនិត្យនិងសិក្សានៅក្រុង Tianjin និងសួរសុខទុក្ខកម្មាភិបាលនិងមហាជនតាមមូលដ្ឋាន។ ព្រឹកថ្ងៃទី ១ ខែកុម្ភៈ លោកបានទៅដល់ភូមិ liubu ឃុំ Xinkou ដើម្បីឈ្វេងយល់ពីស្ថានភាពស្តារឡើងវិញនៃការបង្កបង្កើនផលកសិកម្មក្នុងតំបន់ក្រោយពីគ្រោះទឹកជំនន់កាលពីឆ្នាំទៅ និងសួរសុខទុក្ខមហាជនរងគ្រោះ។ នារសៀលថ្ងៃដដែលលោកបានទៅដល់វិថីវប្បធម៌បុរាណក្រុងTianjin ដើម្បីពិនិត្យមើលស្ថានភាពផ្គត់ផ្គង់ក្នុងទីផ្សារក្នុងឱកាសថ្ងៃបុណ្យ ការអភិរក្សនិងប្រើប្រាស់តំបន់វប្បធម៌ប្រវត្តិសាស្រ្តជាដើម៕
(ក្រុងព្រះសីហនុ កម្ពុជា ថ្ងៃទី០៩ កុម្ភៈ ២០២៤) រមណីយដ្ឋានបែបស៊ីវិល័យ បន្សំនូវបដិសណ្ឋារកិច្ចខ្មែរដ៏កក់ក្តៅ ជាមួយនឹងបែបបទរចនាទំនើប ដែលសមស្របសម្រាប់ អ្នកដំណើរដែលមានបំណងចង់ទទួលបាននូវបទពិសោធន៍សម្រាកលំហែ នៅក្បែរមាត់សមុទ្រក្នុងក្រុងព្រះសីហនុ។ សណ្ឋាគារ Novotel គឺជាក្រុមហ៊ុនបដិសណ្ឋារកិច្ចដ៏ល្បីល្បាញមួយ ក្នុងចំណោមបណ្តាញ Accor ជាប្រតិបត្តិករសណ្ឋាគារឈានមុខគេ បានដាក់ដំណើរការនូវរមណីយដ្ឋានសម្រាកកម្សាន្ដ Novotel Sihanoukville Holiday Resort។...
នៅថ្ងៃទី០១ ខែកុម្ភៈឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាត់ឲ្យក្រុមការងារធ្វើការបែងចែកភេសជ្ជៈ ដែលទទួលបានការឧបត្ថម្ភពីសប្បុរសជន ជូនដល់តំណាងតាមបណ្តាមូលដ្ឋាន អាវុធហត្ថខណ្ឌទាំង១៤ ក៏ដូចជាអង្គភាពចំណុះសម្រាប់យកទៅចែកជូនបន្តដល់ បងប្អូននាយទាហាន-នាយទាហានរង និងពលទាហាន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយម្នាក់ៗទទួលបានភេសជ្ជៈចំនួន ០១កេស ដូចៗគ្នា។ លោកឧត្តមសេនីយ៍ឯក រ័ត្ន...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធនានា ពិនិត្យមើលឡើងវិញ អំពីការផ្សព្វផ្សាយពាណិជ្ជកម្ម គ្រឿងស្រវឹង ជាពិសេសការផ្សព្វផ្សាយ នៅលើផ្ទាំងប៉ាណូ តាមទីសាធារណៈ។ គួរបញ្ជាក់ថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បណ្តាលមកពីគ្រឿងស្រវឹង មួយរយៈពេលចុងក្រោយនេះ បានបង្ហាញអំពីសញ្ញាណមួយដ៏គួរឲ្យព្រួយបារម្ភ ភាគច្រើនបណ្ដាលឲ្យជនរងគ្រោះស្លាប់បាត់បង់ជីវិត និងរបួសជាច្រើននាក់។ តាមរយៈសេចក្ដីប្រកាសព័ត៌មាន ស្ដីពីលទ្ធផលសម័យប្រជុំ...