ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានថ្លែងថា ការធានាឱ្យបាននូវការតភ្ជាប់ឌីជីថល (Digital Connectivity) ក្នុងតំបន់អាស៊ានឱ្យបានរឹងមាំ ទាមទារនូវការពង្រឹងផ្នែកសន្តិសុខ ផ្នែកឌីជីថល និងបទបញ្ញត្តិនានា ប្រកបដោយភាពត្រឹមត្រូវ។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងបែបនេះ នាឱកាសអនុញ្ញាតឱ្យលោក GOBIND...
ភ្នំពេញ៖ លោក ប្រាក់ សំអឿន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានផ្តាំផ្ញើដល់អាជ្ញាធរ ត្រូវយកចិត្តទុកដាក់ លើការរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ដែលជារឿងសំខាន់មិនអាចខ្វះបាន ដោយត្រូវរួមសហការគ្នា រក្សាឲ្យបាន ពិសេស គឺរក្សាសន្តិភាព ។ ការផ្តាំផ្ញើនេះ ធ្វើឡើងក្នុងឱកាស លោក ប្រាក់ សំអឿន អញ្ជេីញប្រកាសតែងតាំង លោក...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤នេះ បានផ្ញើសារអបអរសាទរ ចំពោះបងប្អូនសាសនិកខ្មែរឥស្លាម នៅក្នុងនិងក្រៅប្រទេសកម្ពុជា រួមទាំងបងប្អូនសាសនិកឥស្លាម នៅទូទាំងពិភពលោក ដែលនឹងចូលបួសខែរ៉ម៉ាឌន ខែពិសិដ្ឋក្នុងសាសនាឥស្លាម ។ យោងតាមបណ្តាញសង្គម សម្តេចធិបតី លើកឡើងថា “តាងនាមរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧...
ភ្នំពេញ៖ លោកស្រី ទុយ សិរីរតនៈ នេត្រ ភក្រ្តា ប្រធានកិត្តិយស សមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍សាខាក្រសួងព័ត៌មាន រួមនិងលោកស្រីជាថ្នាក់ដឹកនាំ អញ្ជើញនាំយកបច្ច័យបុណ្យចំនួន ៥លានរៀល និង ៣.៣៧០ដុល្លារអាមេរិក ដែលបានមកពីសទ្ធាជ្រះថ្លា ចូលរួមរបស់ លោក លោកស្រី នៅក្រសួងព័ត៌មាន ទៅចូលបុណ្យផ្កាសាមគ្គី ដើម្បីកសាងសាលាកុមារអូទីស្សឹម នៃអង្គការHHC...
ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃចន្ទ ទី១១ ខែមីនា ឆ្នាំ២០២៤នេះ បានអំពាវនាវ ឱ្យដៃគូអន្តរជាតិ ផ្តោតលើការពង្រឹង ការបណ្តុះបណ្តាល សមត្ថភាព ដល់ជនមានពិការភាព នៅកម្ពុជា ដើម្បីផ្តល់ឱកាសការងារ អោយកាន់តែទូលំទូលាយ និងមានជម្រើសកាន់តែច្រើន ។...
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ស្អែកនេះ នឹងអញ្ជើញចុះត្រួតពិនិត្យវឌ្ឍនភាព នៃគម្រោងសាងសង់ អាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ដំណាក់កាលទី១ ។
កំពង់ចាម ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត មេបញ្ជាការរង នៃបញ្ជាការដ្ឋានកងទ័ពជើងគោក និងជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ស្រាវជ្រាវចារកិច្ច នៃក្រសួងការពារជាតិ នៅថ្ងៃទី១១ ខែមិនា ឆ្នាំ២០២៤ នេះ បានអំពាវនាវទៅដល់ លោកអភិបាល ស្រុក មេឃុំ មេប៉ុស្តិ៍ អនុភូមិ និងបងប្អូនប្រជាពលរដ្ឋ...
ម៉ូស្គូ៖ ទស្សនាវដ្ដី Forbes បានរាយការណ៍ថា វាប្រហែលជាត្រូវការពេលវេលាច្រើន មិនអាចរៀបរាប់បាន សម្រាប់អ៊ុយក្រែន ដើម្បីទទួលបានប្រព័ន្ធបាញ់មីស៊ីលថ្មី សម្រាប់ប្រព័ន្ធការពារដែនអាកាស Patriot ដែលផលិត ដោយសហរដ្ឋអាមេរិក ដើម្បីជំនួសកន្លែង ដែលត្រូវបានបំផ្លាញនៅជិតទីក្រុង Pokrovsk ក្នុងសាធារណរដ្ឋប្រជាមានិត Donetsk (DPR) ។ ប្រភពបានឲ្យដឹងថា “អ៊ុយក្រែន ឬសម្ព័ន្ធមិត្តមួយចំនួន...
ស្វាយរៀង ៖ លោកបណ្ឌិតសម តារា អ្នកតំណាងរាស្ត្រមណ្ឌល ស្វាយរៀង បានថ្លែងស្នើដល់ស្ត្រី ត្រូវសិក្សារៀនសូត្រ បន្ថែមអំពីបច្ចេកវិទ្យា ដើម្បីដើរឲ្យទាន់បរិវត្តកម្មឌីជីថល ក្នុងការប្រើប្រាស់បច្ចេកវិទ្យានេះ ឲ្យមានប្រយោជន៍ ដល់ខ្លួនឯង និងសង្គមជាតិ។ ការថ្លែងស្នើបែបនេះ របស់លោកបណ្ឌិតសម តារា អ្នកតំណាងរាស្ត្រ មណ្ឌលស្វាយរៀង នៅក្នុងឱកាសដែលលោកបណ្ឌិត បានអញ្ជើញចូលរួម នៅក្នុងពិធីអបអរសាទរ...
ម៉ូស្គូ៖ អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បានធ្វើអត្ថាធិប្បាយលើសេចក្តីថ្លែងការណ៍របស់ រដ្ឋមន្ត្រីការបរទេសប៉ូឡូញលោក Radoslaw Sikorski អំពីវត្តមានរបស់ទាហានប្រទេសណាតូ ក្នុងប្រទេសអ៊ុយក្រែន ដោយប្រាប់កាសែរ Sputnik ថា “ពួកគេមិនអាចលាក់បាំងវាបានទៀតនោះទេ”។ នៅព្រឹកថ្ងៃដដែល រដ្ឋមន្ត្រីការបរទេសប៉ូឡូញ លោក Radoslaw Sikorski បានឲ្យដឹងក្នុងអំឡុងកិច្ចពិភាក្សា ជាក្រុមនៅក្នុងព្រឹត្តិការណ៍មួយ ដែលឧទ្ទិសដល់ខួបលើកទី២៥...
យេរ៉ូសាឡឹម៖ ប្រភពពីអ៊ីស្រាអែល និងលីបង់បានរាយការណ៍ថា ក្រុមសកម្មប្រយុទ្ធហេសបូឡា បានបាញ់រ៉ុក្កែតប្រហែល ៣៥គ្រាប់នៅភាគខាងជើងប្រទេសអ៊ីស្រាអែល កាលពីព្រឹកថ្ងៃអាទិត្យ ដោយជំរុញឱ្យមានការវាយប្រហារ តាមផ្លូវអាកាសបន្ថែមទៀតរបស់អ៊ីស្រាអែល។ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា គ្រាប់រ៉ុក្កែតត្រូវបានបាញ់ឆ្ពោះទៅកាន់តំបន់ Meron ក្នុងខេត្ត Upper Galilee ប្រទេសលីបង់ ។ IDF បានឲ្យដឹងទៀតថា គ្រាប់រ៉ុក្កែត...
ភ្នំពេញ ៖ នាវាទេសចរណ៍មួយគ្រឿងឈ្មោះ SEABOURN ENCORE សញ្ជាតិ BAHAMAS មានបណ្ដោយប្រវែង២១០.៥ ម៉ែត្រ និងទទឹងប្រវែង ២៨ ម៉ែត្រ ជម្រៅទឹក ៦ម៉ែត្រ បានចូលចតនៅកំពង់ផែស្វយត័ ក្រុងព្រះសីហនុ វេលាម៉ោង ៦និង៣០នាទីព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ ។ នេះបើតាមមន្ទីរទេសចរណ៍...
ភ្នំពេញ៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានស្នើឲ្យភាគីអាមេរិក ផ្តល់នូវកិច្ចសហប្រតិបត្តិការ លើវិស័យឧតុនិយម ជាពិសេសការព្យាករ អាកាសធាតុ និងការជូនដំណឹងជាមុន ដល់ប្រជាពលរដ្ឋ ងាយរងគ្រោះឲ្យត្រៀមលក្ខណៈប្រុងប្រយ័ត្នជាមុន ដើម្បីឈានទៅកាត់ បន្ថយគ្រោះមហន្តរាយធម្មជាតិនានា និងកាត់បន្ថយបានការខាតបង់ ផ្នែកសេដ្ឋកិច្ច ។ ក្នុងជំនួបពិភាក្សាការងារ ជាមួយលោក Patrick...
ភ្នំពេញ ៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នាព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ ២០២៤ បានអនុញ្ញាតឱ្យលោក Patrick Murphy ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព សហរដ្ឋអាម៉េរិក ប្រចាំព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណៈប្រតិភូ ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង...
ហ្គាហ្សា៖ ក្រសួងសុខាភិបាលប៉ាឡេស្ទីន បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃអាទិត្យថា ចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សាស្ទ្រីប ពីការវាយប្រហារ ដែលកំពុងបន្តរបស់អ៊ីស្រាអែល បានកើនឡើងដល់ជាង ៣១,០០០ នាក់ហើយ។ ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ កងទ័ពអ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនចំនួន ៨៥នាក់ និងរងរបួសចំនួន ១៣០ នាក់ទៀតនៅក្នុងតំបន់ផ្សេងៗនៃតំបន់ឆ្នេរ ដែលនាំឱ្យចំនួនអ្នកស្លាប់សរុបកើនឡើងដល់ ៣១,០៤៥នាក់ និងរបួសដល់ទៅ ៧២,៦៥៤នាក់...
បរទេស៖ រដ្ឋមន្ត្រីការពារជាតិអ៊ីតាលី លោក Guido Crosetto បានប្រាប់កាសែត La Stampa ក្នុងបទសម្ភាសន៍មួយដែលបាន ចេញផ្សាយកាលពីថ្ងៃអាទិត្យថា ទីក្រុងប៉ារីស និងទីក្រុង វ៉ារស្សាវ៉ា មិនមានសិទ្ធិនិយាយសម្រាប់ សមាជិកណាតូទាំងអស់ទេ នៅពេលនិយាយអំពីការដាក់ពង្រាយ កងទ័ពទៅក្នុងអ៊ុយក្រែន។ លោកបានបន្ថែមថា ទង្វើបែបនេះនឹងនាំទៅរកការកើនឡើង និងប៉ះពាល់ដល់កិច្ចខិតខំប្រឹងប្រែង ការទូតដ៏មានសក្តានុពលណាមួយ ដើម្បីបញ្ចប់អរិភាពរវាងទីក្រុងម៉ូស្គូ...
យេរ៉ូសាឡឹម៖ ក្រសួងហិរញ្ញវត្ថុរបស់អ៊ីស្រាអែលបានឲ្យដឹងថា ឱនភាពថវិការយៈពេល ១២ ខែរបស់រដ្ឋាភិបាលអ៊ីស្រាអែល បានកើនឡើងយ៉ាងខ្លាំងដល់ ១០៥,១ពាន់លានដុល្លារ (២៩,៤ពាន់លានដុល្លារអាមេរិក) នៅចុងខែកុម្ភៈ ឬ ៥,៦ ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ខ្លួន។ វាគឺជាការកើនឡើងប្រហែល ១៨ភាគរយ បើប្រៀបធៀបទៅនឹងឱនភាពរយៈពេល ១២ខែមុននៅចន្លោះខែកុម្ភៈ ឆ្នាំ២០២៣ ដល់ខែមករាឆ្នាំនេះ ដែលមានចំនួន ៨៩,១ពាន់លានដុល្លា (២៤,៩៣ ពាន់លានដុល្លារអាមេរិក)...
តូក្យូ៖ ការស្ទង់មតិរបស់កាសែតក្យូដូ បានបង្ហាញកាលពីថ្ងៃអាទិត្យថា ការវាយតម្លៃអនុម័ត សម្រាប់គណៈរដ្ឋមន្ត្រីរបស់ នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា បានធ្លាក់ចុះ ៤,៤ភាគរយដល់កម្រិតទាបបំផុត ២០,១ភាគរយ ជាមួយនឹងរឿងអាស្រូវមូលនិធិនយោបាយ ដែលកំពុងវាយប្រហារ គណបក្សប្រជាធិបតេយ្យសេរី ដែលកំពុងកាន់អំណាចរបស់លោក។ ការស្ទង់មតិក៏បានបង្ហាញផងដែរ ៩១,៤ភាគរយជឿថា សមាជិកសភា LDP ដែលពាក់ព័ន្ធនឹងរឿងអាស្រូវមូលនិធិនយោបាយ មិនបានបំពេញការទទួលខុសត្រូវ របស់ពួកគេនោះទេ...
ភ្នំពេញ ៖ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មាធិការ រដ្ឋាភិបាលឌីជីថលកម្ពុជា បានថ្លែងថា ក្រសួង កំពុងរៀបចំលិខិតបទដ្ឋានគតិយុត្តនានា ពាក់ព័ន្ធនឹងសន្តិសុខសាយប័រ ដើម្បីធានាថា ហេដ្ឋារចនាសម្ព័ន្ធ និងផលិតផលឌីជីថលត្រូវបានការពារយ៉ាងរឹងមាំ ធននឹងការវាយប្រហារ ។ នាឱកាសអញ្ជើញចូលរួម បើកវេទិការដ្ឋាភិបាលឌីជីថលលើកទី១ ឆ្នាំ២០២៤ ក្រោមអធិបតីភាព...
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានប្រកាសពីតម្លៃប្រេងឡើងថ្លៃ ចាប់ពីថ្ងៃទី១១-២០ ខែមីនា ឆ្នាំ២០២៤ ដោយសាំងធម្មតាមានតម្លៃ ៤.២៥០រៀល ចុះថ្លៃ ៥០រៀល ខណៈម៉ាស៊ូតតម្លៃ ៤.១៥០រៀល ចុះថ្លៃ ៥០រៀល ៕
ថ្មីៗកន្លងទៅនេះ ពាក្យក្តៅមួយបានក្លាយ ជាពាក្យពេញនិយម នៅក្នុងប្រទេសចិនគឺ ៖ កម្លាំងផលិតកម្មគុណភាពថ្មី ។ នៅដើមខែកញ្ញាឆ្នាំមុន លោក Xi Jinping មេដឹកនាំកំពូល របស់ប្រទេសចិន បានលើកឡើងពាក្យនេះ ជាលើកដំបូងក្នុងអំឡុង ចុះត្រួតពិនិត្យការងារ នៅភាគឦសានប្រទេសចិន ដែលបានទាក់ទាញ ការចាប់អារម្មណ៍ពីសង្គម និងបានក្លាយជាពាក្យ ពេញនិយមប្រចាំឆ្នាំ ។...
ភ្នំពេញ ៖ ទោះបីជាមានភាពយឺតយ៉ាវ បន្តិចបន្តួចក្តី ក៏វឌ្ឍនភាពគម្រោងលើក កម្រិតគុណភាពផ្លូវជាតិលេខ៤៨ ជាប់ពីស្រែអំបិល-កោះកុង កំពុងដំណើរការយ៉ាងរលូន ដោយសម្រេចបានលទ្ធផល ៤៥,១៧ភាគរយហើយ ខណៈមហិច្ចតា របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងត្រូវយ៉ាងណាឲ្យសម្រេច បាន៦០ភាគរយ ត្រឹមខែឧសភា ។ នេះបើតាមហ្វេសប៊ុករបស់លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការនាថ្ងៃ១១ មីនា...
ក្នុងមហាសន្និបាត នៃសភាទាំងពីររបស់ចិន ដែលបើកធ្វើជារៀងរាល់ឆ្នាំ របាយការណ៍ការងាររដ្ឋាភិបាល មិនត្រឹមតែជារបៀបវារៈ សំខាន់ប៉ុណ្ណោះទេ ថែមទាំងក៏ជាប្រធាន បទចំណុចក្តៅមួយ ដែលទទួលបានការ យកចិត្តទុកដាក់ខ្លាំងបំផុត ពីប្រព័ន្ធសារព័ត៌មានបរទេសផងដែរ ។ ដោយឡែកនៅក្នុង របាយការណ៍ ការងាររដ្ឋាភិបាលឆ្នាំ ២០២៤ នេះ មានពាក្យគន្លឹះមួយចំនួន ដូចខាងក្រោម ដែលទទួលការចាប់អារម្មណ៍ខ្លាំងបំផុត ពីប្រព័ន្ធសារព័ត៌មានបរទេស ។...
បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បាននិយាយថា ប្រទេសដែលភាគច្រើន កាន់សាសនាឥស្លាម មិនបានធ្វើគ្រប់គ្រាន់ ដើម្បីបញ្ឈប់កងកម្លាំងអ៊ីស្រាអែល ពីការសម្លាប់ជនស៊ីវិលប៉ាឡេស្ទីន នៅក្នុងតំបន់ហ្គាហ្សានោះទេ ។ ការអត្ថាធិប្បាយរបស់ មេដឹកនាំតួកគីរូបនេះ ត្រូវបានធ្វើឡើង នៅចំពេលដែលសង្រ្គាម រវាងអ៊ីស្រាអែល...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ការលើកឡើង របស់ក្រុមអ្នកការទូត ជាច្រើនមកពីប្រទេស ជាសមាជិក នៃប្លុកនេះថា ណាតូNATO អាចប្រឈមនឹងហានិភ័យធ្ងន់ធ្ងរអំពីការចាកចេញពីសម្ព័ន្ធភាព ប្រសិនបើលោក Donald Trump ពិតជាអាចជាប់ឆ្នោតឡើងវិញ នៅក្នុងខែវិច្ឆិកានោះ។ ការដកស្រង់សំដីចេញពីប្រភព The Telegraph ពួកគេដែលជាក្រុមមន្ត្រីទូត កម្រិតខ្ពស់បានព្រមានថា...
តូក្យូ៖ ប្រទេសជប៉ុន បានប្រារព្ធខួប ១៣ឆ្នាំ ចាប់តាំងពីការបំផ្លិចបំផ្លាញនៃគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមិ បានវាយប្រហារតំបន់ភាគឦសានរបស់ប្រទេស ហើយបានបណ្តាលឱ្យមនុស្សជាង ២២,០០០ នាក់បាត់បង់ជីវិត ដែលបង្កឱ្យមានគ្រោះមហន្តរាយនុយក្លេអ៊ែរ ដ៏អាក្រក់បំផុតរបស់ពិភពលោក ចាប់តាំងពីវិបត្តិ Chernobyl ឆ្នាំ១៩៨៦ ។ ខណៈពេលដែលការងើបឡើងវិញ នៅក្នុងតំបន់ដែលរងគ្រោះខ្លាំងបំផុត ដោយការរញ្ជួយដីកម្រិត ៩រ៉ិចទ័រ និងរលកយក្សស៊ូណាមិ បានរីកចម្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំបន្តបន្ទាប់...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT ប្រធានាធិបតីអាមេរិក លោក Joe Biden នៅតែបានបន្តភាពច្របូក ច្របល់មួយទៀត ចំពោះសាធារណៈជន ក្រោយពេល ដែលលោកបានចូលរួម ក្នុងបទសម្ភាសន៍ជាមួយ MSNBC កាលពីថ្ងៃសៅរ៍ ហើយលោក Biden បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន បានប្រព្រឹត្តកំហុសដោយចូល...
ភ្នំពេញ៖ កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន បានសហការជាមួយកម្លាំងនគរបាល ស្នងការដ្ឋាន រាជធានីភ្នំពេញ បានឆ្មក់ចូលបង្ក្រាប ទីតាំងក្លិបកម្សាន្តមួយកន្លែង ដែលបន្លំចែកចាយប្រើប្រាស់ គ្រឿងញៀន ឈ្មោះ City of Starry Sky ដែលជាអតីតក្លិបកម្សាន្ត BOEING នៅសង្កាត់ចតុមុខ ខណ្ឌដូនពេញ ។ កម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន និងកម្លាំងជំនាញរបស់ស្នងការដ្ឋានន គរបាលរាជធានីភ្នំពេញ...
ភ្នំពេញ ៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខាងមុខនេះ គណៈអភិបាលរាជធានីភ្នំពេញ នឹងដឹកនាំគណៈប្រតិភូ សាលារាជធានីភ្នំពេញ ចុះសួរសុខទុក្ខ កងយោធពលខេមរភូមិន្ទ ដែលជាសម្ព័ន្ធមេត្រីភាពជាមួយគ្នា ។ ដើម្បឲ្យការចុះសួរសុខទុក្ខនេះ ទទួលបានជោគជ័យ បង្ហាញពីមនោសញ្ចេតនា ដ៏ជ្រាលជ្រៅ ក្នុងការចូលរួមលើកទឹកចិត្ត ដល់យុទ្ធជន តាមបន្ទាប់ព្រំដែនជួរមុខ រដ្ឋបាលរាជធានីភ្នំពេញ បានអំពាវនាវដល់សប្បុរសជនទាំងអស់ ចូលរួមបរិច្ចាគអំណោយជាថវិកា ស្បៀងអាហារ...
ភ្នំពេញ៖ ក្រសួងរ៉ែ និងថាមពល សហការជាមួយ មជ្ឈមណ្ឌលជាតិផ្តល់ឈាម នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ ស្អែកនេះ នឹងរៀបចំកម្មវិធីបរិច្ចាគឈាម លើកទី១៣ ដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្រ្តីរាជការចំណុះក្រសួងរ៉ែ និងថាមពល បុគ្គលិកអគ្គិសនីកម្ពុជា និងអាជ្ញាធរអគ្គិសនីកម្ពុជា ដែលជាសកម្មភាពសង្គម ក្នុងគោលដៅមនុស្សធម៌ ផ្តល់ឈាម ផ្តល់ក្តីសង្ឃឹម សង្រ្គោះជីវិត ។...