ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា (CPP) បានប្រកាសថា ក្នុងនាមជាប្រធានសម្របសម្រួលទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-រុស្ស៊ី កម្ពុជានឹងបន្តពង្រឹងបន្ថែមទៀត នូវទំនាក់ទំនង ភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-រុស្ស៊ី ជាពិសេសការអនុវត្តន៍ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព នូវផែនការសកម្មភាពគ្រប់ជ្រុងជ្រោយ ដើម្បីអនុវត្តភាពជាដៃគូអាស៊ាន-រុស្ស៊ី(២០២១-២០២៥)។ ការប្រកាសនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំតុមូលអន្តរគណបក្ស តាមប្រព័ន្ធវីដេអូ ក្រោមប្រធានបទ “តួនាទីគណបក្ស នយោបាយរុស្ស៊ី និងបណ្តាប្រទេសអាស៊ាន...
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក Pengiran Kasmirhan Pengiran Tahir ឯកអគ្គរាជទូតប្រុយណេប្រចាំនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃអង្គារ ទី២៣ ខែមករា ឆ្នាំ២០២៤នេះ បានជួបពិភាក្សាការងារនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ក្នុងជំនួបនោះ ថ្នាក់ដឹកនាំទាំងពីរ បានឯកភាពជំរុញ និងគាំទ្រគ្នាទៅវិញទៅមកចំពោះកិច្ចសហប្រតិបត្តិការលើវិស័យការងារក្នុងកម្រិតទ្វេភាគី...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានលើកឡើងថា ក្រមសីលធម៌របស់អ្នកសារព័ត៌មាន មានសារៈសំខាន់បំផុតក្នុងការកំណត់នូវបទដ្ឋាន និងកម្រិតនៃលំហអនុវត្តក្នុងវិស័យព័ត៌មាន ដើម្បីរក្សាបាននូវតម្លៃ និងមូលដ្ឋានរឹងមាំនៃទំនុកចិត្ត តាមរយៈការគោរពប្រតិបត្តិត្រឹមត្រូវរបស់ប្រតិបត្តិករគ្រប់រូបក្នុងវិស័យនេះ។ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ ២០២៤ របស់ក្រសួងព័ត៌មាន នារសៀលថ្ងៃទី ២៣ ខែមករា ឆ្នាំ២០២៤...
ភ្នំពេញ ៖ កម្ពុជា-វៀតណាម បានឯកភាពគ្នា បង្កើនកិច្ចសហការទប់ស្កាត់ និង បង្ក្រាបបទល្មើសឆ្លងដែន គ្រប់ប្រភេទ ព្រមទាំងការផ្លាស់ប្តូរ បទពិសោធន៍ការងារ សំដៅឆ្លើយតបបានសមស្រប ទៅនឹងការវិវត្តស្មុគស្មាញ នៃបទល្មើសនានា។ យោងតាមសេចក្តីប្រកាសព័ត៌មានស្តីពី កិច្ចប្រជុំពិនិត្យវាយតម្លៃ លទ្ធផលកិច្ចសហប្រតិបត្តិការឆ្នាំ២០២៣ និងចុះហត្ថលេខាលើ ផែនការសហប្រតិបត្តិការ ឆ្នាំ២០២៤ រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាល វៀតណាម...
ភ្នំពេញ៖សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្ស ប្រជាជនកម្ពុជា បានបញ្ជាក់ជាថ្មីម្តងទៀតថា គណបក្សប្រជាជនកម្ពុជា មិនជ្រើសរើសប្រទេសណា មួយនោះទេ ពោល គឺគណបក្ស ប្រជាជនកម្ពុជា ចាត់ទុកប្រទេសទាំងអស់ ជាមិត្តដូចគ្នា បើទោះបីជាបច្ចុប្បន្នតំបន់អាស៊ាន បានក្លាយជាទីលាន ដ៏ក្តៅគគុក ក្នុងការប្រកួតប្រជែងគ្នា រវាងប្រទេសមហាអំណាច នៅលើពិភពលោកក៏ដោយនោះ។ ការបញ្ជាក់នេះ ធ្វើឡើងក្នុងឱកាស...
ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអំពាវនាវ ដល់បណ្ដាប្រទេស ជាសមាជិក អង្គការសហប្រជាជាតិ ទាំងអស់ ត្រូវបន្តប្ដេជ្ញាចិត្ត ក្នុងការពង្រឹង តួនាទីអង្គការសហប្រជាជាតិ ជាពិសេសគោរព តាមធម្មនុញ្ញ អង្គការសហប្រជាជាតិ ដើម្បីសណ្ដាប់ធ្នាប់ពិភពលោក។ ការអំពាវនាវនេះធ្វើឡើង ក្នុងឱកាស សម្ដេចអញ្ជើញ ចូលរួមកិច្ចពិភាក្សាតុមូល អន្តរគណបក្ស ក្រោមប្រធានបទ...
ភ្នំពេញ ៖សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកទឹកចិត្ត ទៅដល់អភិបាលរាជធានី-ខេត្ត ត្រូវតាមដានព័ត៌មាន ឱ្យបានគ្រប់ជ្រុងជ្រោយ ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន ដើម្បីដោះស្រាយបញ្ហា ទាន់ពេលវេលា។ នាឱកាសអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារបន្តឆ្នាំ២០២៤ របស់ក្រសួងព័ត៌មាន នារសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបង្ហាញការ...
ភ្នំពេញ ៖ លោក សែម ប៉ាត នាយក នៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈ ខេត្តរតនគីរី បានលើកឡើងថា ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសវគ្គ១របស់វិទ្យាស្ថាន បានផ្តោតលើការរៀន ទ្រឹស្តីក្នុងថ្នាក់ និងការអនុវត្តន៍ផ្ទាល់ជាគោល ។ លោកបន្តថា តាមរយៈវិធីសាស្រ្តទាំងនេះ សិក្ខាកាមដែលជាយុវជន អាចមានចំណេះជំនាញពិត បូករួមទាំងទ្រឹស្តី បន្ទាប់ពីបញ្ជប់វគ្គសិក្សា រយៈពេល៤ខែ...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅរសៀលថ្ងៃ២៣ មករា នេះ បានបញ្ជាឲ្យលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការ នគរបាលជាតិ ត្រូវពង្រឹងការពិនិត្យឡើងវិញ នូវជាតិអាល់កុល ដល់អ្នកបើកបរយាន្តយន្តគ្រប់ប្រភេទ ដើម្បីជៀសវាងគ្រោះថ្នាក់ចរាចរណ៍ ខណៈថ្មីនេះ មានគ្រោះថ្នាក់ចរាចរណ៍ កើតឡើងជាញឹកញាប់ ធ្វើឲ្យមនុស្សស្លាប់...
ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធី “បិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងព័ត៌មាន នៅរសៀលថ្ងៃ២៣ មករា នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា ក្រមសីលធម៌វិជ្ជាជីវៈ អ្នកសារព័ត៌មាន ត្រូវបង្កើតឡើង ដើម្បីរក្សាតម្លៃអ្នកព័ត៌មាន ដូច្នេះត្រូវតែធ្វើអ្វីមួយឲ្យ...
ភ្នំពេញ ៖ អយ្យការអមសាលាដំបូង រាជធានីភ្នំពេញ បានសម្រេចបើកការស៊ើបសួរ លើជនសង្ស័យឈ្មោះ នាង សំអូន ពីបទ បើកបរដោយធ្វេសប្រហែស ខ្ជីខ្ជា មិនប្រុងប្រយ័ត្ន ឬមិនគោរព កាតព្វកិច្ចដែលបទប្បញ្ញត្តិ ស្តីពីចរាចរណ៍ផ្លូវគោក តម្រូវបណ្តាលឲ្យរបួស និងស្លាប់អ្នកដទៃ (បើកបរស្ថិតក្នុង ស្ថានភាពស្រវឹង ដោយមានអត្រាជាតិអាល់កុល ០.៥៤mg/l និងរបួសស្លាប់...
ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក តូ ឡឹម សមាជិកការិយាល័យនយោបាយ មជ្ឈឹមបក្សកុម្មុយនីស្តវៀតណាម និងជារដ្ឋមន្រ្តីក្រសួង នគរបាលវៀតណាម បានបញ្ជាក់ប្រាប់សម្ដេចតេជោ ហ៊ុន សែន ទំនាក់ទំនងវិស័យសន្តិសុខ រវាងកម្ពុជា-វៀតណាម គឺជាសសរស្ដម្ភដ៏រឹងមាំ ដែលត្រូវតែបន្តពង្រឹងនិងពង្រីក ឲ្យកាន់តែរីកចម្រើនថែមទៀត ។ ការបញ្ជាក់របស់ឧត្តមសេនីយ៍ឯក តូ ឡឹម ធ្វើឡើងក្នុងជំនួបពិភាក្សាការងារ...
បរទេស៖ តុលាការខេត្ត ញ៉េអាន ប្រទេសវៀតណាម បានកាត់ទោសប្រហារជីវិតមនុស្ស ៩ នាក់ និងពីរនាក់ទៀត ឱ្យជាប់ពន្ធនាគារអស់មួយ ជីវិតកាលពីថ្ងៃចន្ទ ពីបទជួញដូរគ្រឿងញៀនពីប្រទេសឡាវ និងជួញដូរនៅក្នុងប្រទេសវៀតណាម។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា ឈ្មោះ ត្រាន ធីម៉ៅ...
បរទេស ៖ នាយករដ្ឋមន្ត្រីស្លូវ៉ាគី លោក លោក Robert Fico បាននិយាយថា អ៊ុយក្រែនគួរតែទទួលស្គាល់ការបាត់បង់ទឹកដីមួយចំនួន ដែលពីមុនស្ថិតនៅក្រោម ការគ្រប់គ្រងរបស់ខ្លួន ដើម្បីបញ្ចប់ជម្លោះជាមួយរុស្ស៊ី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Fico បានធ្វើសេចក្តីថ្លែងការណ៍...
ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្តេចព្រះ បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់ដំឡើងព្រះឋានៈ សម្តេចព្រះមហិស្សរា នរោត្តម ច័ក្រពង្ស ជា សម្តេចក្រុមព្រះ នរោត្តម ច័ក្រពង្ស់ ៕
ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ នេះបានអញ្ជើញ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ សេចក្ដីព្រាងចុងក្រោយ នៃផែនការយុទ្ធសាស្រ្ដអភិវឌ្ឍន៍ជាតិ ឆ្នាំ២០២៤-២០២៨ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការអញ្ជើញចូលរួមពីសំណាក់ រដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គាធិការ អគ្គនាយករង លោក លោកស្រី...
ភ្នំពេញ៖ លោក ចាស្ទីន ខេវិន វ៉ាយអេត (Justin Kevin Whyatt) ឯកអគ្គរដ្ឋទូតអូស្រា្តលីប្រចាំកម្ពុជា បានគំាទ្រយុទ្ធសាស្រ្តបញ្ចកោណរាជរដ្ឋាភិបាល ដោយបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ទំាងស្ថាប័ននីតិប្បញ្ញត្តិ និងនីតិប្រតិបត្តិ ។ លោក ចាស្ទីន ខេវិន វ៉ាយអេត បានលើកឡើងបែបនេះ ក្នុងជំនួបពិភាក្សាការងារជាមួយសម្តេច ឃួន សុដារី...
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤នេះ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃកម្ពុជា និងឧត្តមសេនីយ៍ឯក តូ ឡឹម សមាជិកការិយាល័យនយោបាយ និងជារដ្ឋមន្ត្រីក្រសួងនគរបាលវៀតណាម បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ វាយតម្លៃលទ្ធផលកិច្ចសហប្រតិបត្តិការ ឆ្នាំ២០២៣ និងចុះហត្ថលេខាលើផែនការ សហប្រតិបត្តិការឆ្នាំ២០២៤ រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងនគរបាលវៀតណាម នៅទីស្តីការក្រសួងមហាផ្ទៃ...
ភ្នំពេញ ៖ លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃបានឲ្យមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ដឹងយ៉ាងខ្លីនាព្រឹកថ្ងៃ២៣ មករា ថាក្រោមគតិបណ្ឌិត«សម្អាតផ្ទះយើង»របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងទស្សនៈ «អ្វីៗដើម្បីភាពកក់ក្តៅ ជូនប្រជាពលរដ្ឋ» របស់លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានដាក់ចេញមកនេះ គឺបានសំអាតមន្រ្តីមិនល្អ ពោលបានបណ្តេញមន្រ្តីនគរបាលចេញពីក្របខ័ណ្ឌដែលល្មើសវិន័យកងកម្លាំងនគរបាលជាតិនោះ គិតរហូតមកទល់ពេលមានជិត១០០នាក់ហើយ...
ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ព្រមទាំងថ្នាក់ដឹកនាំនិងបុគ្គលិកទាំងអស់ សូមគោរពអនុញ្ញាតជូនពរ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក្នុងឱកាសចម្រើនជន្មាយុ សូម លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត និងសម្តេចមហាបវរធិបតី ព្រមទាំងក្រុមគ្រួសារ...
ភ្នំពេញ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានប្រកាសនូវវត្តមាន នៃកាសែតកម្ពុជា ដែលមានអាយុ ៤៥ឆ្នាំ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ខាងមុខនេះ ក្នុងនាមជាសារព័ត៌មានជាតិ ដែលពាំនាំនូវសំឡេងរបស់ជាតិ និងព័ត៌មានពិតអំពីកម្ពុជា ជូនដល់ប្រជាជននៅទូទាំងព្រះរាជាណាចក្រកម្ពុជា និងលើពិភពលោក។ នេះជាកិច្ចខិតខំដ៏សំខាន់មួយរបស់ក្រសួងព័ត៌មានក្រោមការដឹកនាំដ៏ឈ្លាសវៃ ប្រកបដោយយុទ្ធសាស្រ្ត និងចក្ខុវិស័យវែងឆ្ងាយ របស់លោក...
លោក ម៉ឹង យូឡេង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកណ្តាល និងភរិយា ព្រមទាំងមន្ត្រីក្រោមឱវាទទាំងអស់ សូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិ ក្នុងលោកតាមជួយបីបាច់ថែរក្សា និងប្រសិទ្ធិពរជ័យសិរីមង្គល មហាប្រសើរជូនចំពោះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក្នុងឱកាសចម្រើនជន្មាយុគម្រប់៤៣ ឈានចូល ៤៤ឆ្នាំ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤។...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃបានសម្រេចអនុវត្តវិន័យលើមន្ត្រីនគរបាល៤រូបទៀត នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងផលិតផលក្លែងក្លាយដែលបង្កគ្រោះថ្នាក់មានហានិភ័យខ្ពស់ដល់សុខភាព និងសុវត្ថិភាពសង្គមនៃក្រសួងមហាផ្ទៃ តាមរូបភាពដកហូតមុខតំណែង ឋានន្តរស័ក្តិ និងបណ្តេញចេញពីក្របខ័ណ្ឌ ដោយសារល្មើសវិន័យកងកម្លាំងនគរបាលជាតិ ៕
ភ្នំពេញ៖ បច្ចុប្បន្ននេះ បរិមាណត្រីនាគ បានបន្តធ្លាក់ចុះជាលំដាប់ បើទោះបីពុំមានអ្នកប្រមាញ់ និងពុំមានឈ្មួញមកប្រមូលទិញដូចពីមុនក៏ដោយ ហើយការធ្លាក់ចុះនេះដោយសារមានការរំខាន និងការបាត់បង់ទីជម្រក ព្រមទាំងមានអ្នកនេសាទ ចូលទៅនេសាទប្រភេទត្រីផ្សេងៗ នៅក្នុងតំបន់ទីជម្រករបស់វាថែមទៀតផង ។ យោងតាមហ្វេសប៊ុក គម្រោងអច្ឆរិយភាពនៃទន្លេមេគង្គ នាថ្ងៃទី២២ មករា បានឲ្យដឹងថា «ត្រីនាគ ឬត្រីតាពត» មានឈ្មោះវិទ្យាសាស្ត្រ (Scleropages formosus)...
ភ្នំពេញ ៖ អគ្គិភ័យកំពុងតែឆាបឆេះរថយន្តមួយគ្រឿង ដែលស្ថិតនៅតាមបណ្ដោយផ្លូវអូរត្រេះ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ វេលាម៉ោង ១០និង៥០ នាទីព្រឹក ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ដោយមិនទាន់ដឹងមូលហេតុអ្វីច្បាស់នៅឡើយ៕
ផែនការយុទ្ធសាស្ត្រ “៣៨២០”ជាគំនិតយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ចនិងសង្គមរយៈពេល ២០ ឆ្នាំរបស់ទីក្រុង Fuzhou ខេត្តFujian ដែលត្រូវបានចងក្រងក្រោមការដឹកនាំរបស់លោក Xi Jinping ដែលពេលនោះជាលេខាធិការនៃគណៈកម្មាធិការបក្សកុម្មុយនីស្តចិនប្រចាំក្រុង Fuzhou ដែលបានគូរប្លង់ផែនការគោលដ៏ល្អប្រសើរសម្រាប់ការអភិវឌ្ឍទីក្រុង Fuzhou ហើយបានកំណត់ផែនការមេនិងយុទ្ធសាស្ត្រទូទៅ។ តើធ្វើដូចម្តេចដើម្បីអនុវត្តយុទ្ធសាស្ត្រ “៣៨២០”ឱ្យមានប្រសិទ្ធភាព? លោក Xi Jinping បានលើកឡើងនូវគំនិតការងារស្តីពីការធ្វើកំណែទម្រង់យ៉ាងស៊ីជម្រៅ និងការពង្រីកការបើកចំហ។ លោកបានថ្លែងថា...
ក្នុងរយៈពេលជាង៣០ឆ្នាំកន្លងមកនេះ ក្រុង FuZhou បានប្រកាន់ខ្ជាប់នូវការតម្កល់ប្រជាជនជាចម្បង ប្រជាជនចាប់អារម្មណ៍ពីការទទួលបានផលប្រយោជន៍ សុខសុភមង្គលនិងសុវត្ថិភាពផ្លូវចិត្តកាន់តែខ្លាំងឡើងៗ។ ប្រាក់ចំណូលដែលអាចប្រើប្រាស់បានរបស់អ្នកក្រុងនិងអ្នកឃុំស្រុកគិតជាមធ្យមក្នុងមនុស្សម្នាក់ៗកើនឡើងពី២២៧៣យាន់ប្រាក់ចិនកាលពីឆ្នាំ១៩៩២ដល់៥៨០០៩យាន់ប្រាក់ចិននៅឆ្នាំ២០២៣ ហើយប្រាក់ចំណូលដែលអាចប្រើប្រាស់បានរបស់ប្រជាជននៅតាមជនបទគិតជាមធ្យមក្នុងមនុស្សម្នាក់ៗក៏បានកើនឡើងពី១១០៩យាន់កាលពីឆ្នាំ១៩៩២ដល់២៨៦៣៦យាន់នៅឆ្នាំ២០២៣។ បច្ចុប្បន្ននេះ បើដើរតាមវិថីនៃទីក្រុងFuZhou អ្វីដែលយើងចាប់អារម្មណ៍គឺភាពរស់រវើករបស់ទីក្រុងនេះនិងភាពសុខសាន្តនិងសុភមង្គលរបស់អ្នកក្រុង៕ អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជាចិន
ភ្នំពេញ ៖ ប្រពន្ធអ្នកស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍កាលពីចុងឆ្នាំ២០២៣បានអះអាងថា ម្តាយជនបង្កឈ្មោះព្រហ្ម វិចិត្រសុសក្ដា ជាអ្នកបើករថយន្ដទំនើបម៉ាក Jeep ធ្វើឲ្យប្តីខ្លួនស្លាប់ ហើយដែលបានប្តឹងបកត្រឡប់មកក្រុមគ្រួសារខ្លួន៤នាក់ បានទារសំណងសរុប៨០ម៉ឺនដុល្លារ ។ អាខោនហ្វេសប៊ុកឈ្មោះ “Juppy” ដែលជាប្រពន្ធកីឡាករជម្រើសជាតិផ្នែកវាយសីស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍បង្កការភ្ញាក់ផ្អើលកាលពីជាង១ខែមុនោះបានបង្ហាញសំណេរយ៉ាងខ្លីអមដោយរូបថតនៃបុណ្យសពប្តី នាថ្ងៃ២២ មករា ថា «ប្តឹងក្រុមគ្រួសារខ្ញុំ៤នាក់ទារសំណងសរុបប្រហាក់ប្រហែលនឹង៨០ម៉ឺនដុល្លារអាមេរិក» ។ ជាមួយគ្នានេះ ស្រ្តីជាប្រពន្ធក៏បានឲ្យដឹងទៀតថា ក្នុងចំណោមសាច់ញាតិខ្លួនទាំង៤នាក់ដែលរងបណ្តឹងពីស្រ្តី...
ភ្នំពេញ៖នាយកវិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈលោក ជិន តារ៉ា អំពាវនាវឱ្យយុវជនដែលមិនបានចុះឈ្មោះ មកចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈឱ្យបានគ្រប់ៗគ្នា ស្របពេលដែលការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសវគ្គទី១កំពុងដំណើរការទៅយ៉ាងរលូន។ លោកជិន តារ៉ា បន្ថែមថា សម្រាប់វិទ្យាស្ថាននៅតែបន្តទទួលពាក្យយុវជនមកចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈដដែលបើទោះបីការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈវគ្គទី១កំពុងដំណើរការក៏ដោយ។ សម្រាប់យុវជនដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យនៅតែបន្តអាចមកចុះឈ្មោះចូលរៀន និងទទួលបានប្រាក់ឧបត្ថម្ភដដែល។ នាយកសាលារូបនេះបញ្ជាក់ថា៖«បើតាមការអង្កេតរបស់សាលាផ្ទាល់មើលឃើញថា ចាប់តាំងពីថ្ងៃបើកបវេសនកាលជាផ្លូវការមកសិស្សរបស់យើងបានមករៀនគ្រប់ៗគ្នា សិស្សានុសិស្សរបស់យើងដើរចូលសាលាដោយភាពរីករាយ ស្នាមញញឹម ពូកគាត់ពេញចិត្តនិងការទទួលយកចំណេះជំនាញបណ្តុះបណ្តាលវិជ្ជាជីវៈនេះ ជារួមគាត់ចង់ចេះ ចង់ដឹង»។...
ភ្នំពេញ៖ នាថ្ងៃទី២០ ខែមករា នៅសណ្ឋាគារ Sun and Moon Riverside ក្រុមហ៊ុន វៀតធេល ខេមបូឌា (មិត្តហ្វូន) បានរៀបចំពិធីជួបជុំមួយដើម្បីគោរព និងទទួលស្គាល់ស្នាដៃ របស់ភ្នាក់ងារឆ្នើមក្នុងឆ្នាំ២០២៣ ដោយទន្ទឹងរង់ចាំជោគជ័យថ្មីៗ ជាច្រើនទៀតនៅឆ្នាំ២០២៤។ ពិធីជួបសំណេះសំណាល ជាមួយអ្នកចែកចាយទូទាំងប្រទេសនេះ គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំរបស់ក្រុមហ៊ុនមិត្តហ្វូន។ ព្រឹត្តិការណ៍នេះមិនត្រឹមតែជា ការបង្ហាញពីការដឹងគុណយ៉ាងជ្រាលជ្រៅប៉ុណ្ណោះទេ...