ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ បង្កដោយរថយន្តម៉ាក Ford Ranger ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AZ-5854 បើកបរក្នុងល្បឿនយ៉ាងលឿន ចុះពីស្ពាន បាឡេ ទិសដៅ ពីកើតទៅលិច បានបុករះម៉ូតូ ជាច្រើនគ្រឿង និង រថយន្តចំនួន ២គ្រឿង មានរថយន្ត Lexus Nx200t...
ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានលើឡើងថា ដើម្បីចូលរួមចំណែក ដល់ការគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាលក្រសួង «បាននិងកំពុងខិតខំ បំពេញបេសកកម្មយ៉ាងសកម្ម ធ្វើយ៉ាងណាឱ្យសម្រេចបាននូវចក្ខុវិស័យរបស់ខ្លួនគឺ “ការលើកកម្ពស់គុណភាព និងគុណតម្លៃនៃជីវិតរស់នៅរបស់ប្រជាជននៅតំបន់ជនបទប្រកបដោយបរិយាបន្ន ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌” ។ ការលើកឡើងនេះ ធ្វើឡើង នៅក្នុងជំនួបសំណេះសំណាល និងសាកសួរសុខទុក្ខ ជាមួយថ្នាក់ដឹកនាំ...
គៀវ៖ នាយករដ្ឋមន្ត្រីអ៊ុយក្រែន លោក Denys Shmyhal បានឲ្យដឹងថា រដ្ឋាភិបាលបានសម្រេចចិត្តបែងចែក កំណត់ត្រាថវិកាប្រហែល ៤៦៤លានដុល្លារអាមេរិក ដើម្បីពង្រឹងខ្សែការពាររបស់ប្រទេស។ លោក Shmyhal បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយនៅលើគេហទំព័រផ្លូវការរបស់រដ្ឋាភិបាលថា ប្រាក់នេះនឹងត្រូវប្រើប្រាស់ សម្រាប់ការសាងសង់សំណង់វិស្វកម្ម និងបន្ទាយ ឧបករណ៍ពាក់ព័ន្ធ និងប្រព័ន្ធរបាំងការពារមិនផ្ទុះ។ លោកបានកត់សម្គាល់ថា ថវិកានេះនឹងត្រូវបញ្ជូនទៅកាន់មន្ទីរពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់តំបន់...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានផ្ដល់អនុសាសន៍ណែនាំ ដល់សមាជិក សមាជិកាទាំងអស់ ដែលមានតួនាទីកំពុងបំពេញភារកិច្ចការងារ នៅក្នុងស្ថាប័នគ្រប់ជាន់ថ្នាក់ ត្រូវរួមគ្នារក្សាអោយបានដាច់ខាត សន្តិភាព ស្ថិរភាពសង្គម ទោះលះបង់ក្នុងតម្លៃណាក៏ដោយ ត្រូវខិតខំរក្សាឱ្យបាននូវកំណើនម៉ាក្រូសេដ្ឋកិច្ច ដែលជាចំណង១ខ្សែ២ (រក្សាស្ថិរភាពនយោបាយ និង រក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច)។ ក្នុងជំនួបសំណេះសំណាលជាមួយ សមាជិក សមាជិកា...
ដាវ៉ូស៖ សេដ្ឋកិច្ចពិភពលោក កំពុងផ្លាស់ប្តូរពីភាពប្រក្រតី ដែលឃើញកាលពីចុងឆ្នាំមុន ទៅជា “ភាពមិនប្រក្រតី” ថ្មីមួយ នេះបើយោងតាមលោកស្រី Christine Lagarde ប្រធានធនាគារកណ្តាលអឺរ៉ុប (ECB) ។ ថ្លែងនៅក្នុងកិច្ចពិភាក្សាជាក្រុម ស្តីពីទស្សនវិស័យសេដ្ឋកិច្ចពិភពលោកកាលពីថ្ងៃសុក្រនៅឯវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅទីក្រុងដាវ៉ូស ប្រទេសស្វីស លោកស្រី Lagarde បានឲ្យដឹងថាមានសូចនាករដែលថា ការប្រើប្រាស់ជាធម្មតាជាកម្លាំងជំរុញសម្រាប់កំណើន...
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានណែនាំឱ្យសមាជិក សមាជិកាទាំងអស់ ត្រូវអនុវត្តឱ្យបានល្អ នូវយុទ្ធសាស្ត្របញ្ចកោណ ក្នុងអាណត្តិទី៧។ ការណែនាំនេះធ្វើឡើងក្នុងជំនួបសំណះសំណាល ជាមួយ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ និង ខេត្តកណ្ដាល ដែលមានសមាជិកចូលរួមប្រមាណជិត៣ពាន់នាក់ ដែលពិធីនេះធ្វើឡើង នៅវិមាន៧មករា រាជធានីភ្នំពេញនៅព្រឹក...
ម៉ិកស៊ិកៈ ប្រធានាធិបតីម៉ិកស៊ិក លោក Andres Manuel Lopez Obrador បានជំរុញឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ជំរុញឱ្យមានបទឈប់បាញ់នៅតំបន់ហ្គាហ្សាស្ទ្រីប ដើម្បីដោះស្រាយជម្លោះតាមរយៈមធ្យោបាយការទូត។ នៅក្នុងសន្និសីទកាសែតប្រចាំថ្ងៃរបស់លោក ប្រធានាធិបតីម៉ិកស៊ិក បានស្នើឱ្យអង្គការសហប្រជាជាតិប្រកាសបទឈប់បាញ់ និងបង្កើតរយៈពេលនៃបទឈប់បាញ់រវាងភាគីទាំងពីរ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Lopez Obrador បានប្រាប់អ្នកយកព័ត៌មានថា “សូមឱ្យអ្នកការទូតមានឱកាស និងអនុញ្ញាតឱ្យមនុស្សគ្រប់គ្នា ដែលអាចជួយសម្រេចបានសន្តិភាពចូលរួម”...
ភ្នំពេញ៖ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញជួបសំណេះសំណាលជាមួយ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ និង ខេត្តកណ្ដាល ដែលមានសមាជិកចូលរួមប្រមាណជិត៣ពាន់នាក់ ដែលពិធីនេះធ្វើឡើង នៅវិមាន៧មករា រាជធានីភ្នំពេញ ។ ជាកិច្ចចាប់ផ្ដើម សម្ដេចតេជោ...
បរទេស៖ ប្រទេសចិនបានអំពាវនាវឱ្យបញ្ចប់ “ការយាយី” លើនាវាស៊ីវិលនៅសមុទ្រក្រហម កាលពីថ្ងៃសុក្រ បន្ទាប់ពីការវាយប្រហារលើនាវាជាច្រើន ដោយពួកឧទ្ទាមហួធី ក្នុងសាមគ្គីភាពជាមួយ ប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា ការឈ្លានពានរបស់ពូកឧទ្ទាម ហួធី ប្រឆាំងនឹងនាវាដឹកជញ្ជូននៅក្នុង និងជុំវិញសមុទ្រក្រហម គឺបាននាំឱ្យមានការវាយប្រហារសងសឹក នៅក្នុងប្រទេសយេម៉ែន ដោយកងកម្លាំងសហរដ្ឋអាមេរិក...
បរទេស៖ អគ្គីភ័យដ៏ធំមួយកំពុងឆេះ នៅឃ្លាំងស្តុកប្រេងក្នុងតំបន់ Bryansk ភាគខាងលិចនៃប្រទេសរុស្ស៊ី បន្ទាប់ពីការវាយប្រហារដោយ យន្តហោះគ្មានមនុស្សបើក របស់អ៊ុយក្រែនកាលពីថ្ងៃសុក្រ។ វាជាការវាយប្រហារ ចុងក្រោយបំផុតដែលបង្ហាញថា កងកម្លាំងអ៊ុយក្រែនកំពុងកំណត់គោលដៅ កាន់តែជ្រៅទៅក្នុងទឹកដីរុស្ស៊ីចាប់តាំងពី ការចាប់ផ្តើមសង្គ្រាមជិតពីរឆ្នាំមកនេះ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា ឃ្លាំងស្តុកប្រេងចំនួន៤ ដែលមានសមត្ថភាពស្តុកប្រេងសរុប ៦.០០០...
បរទេស៖ រដ្ឋមន្ត្រីការពារជាតិលោក Boris Pistorius បានប្រាប់កាសែត Der Tagesspiegel ថា ប្រទេសអាល្លឺម៉ង់គួរតែប្រុងប្រយ័ត្នខ្លះ ក្នុងការគាំទ្រអ៊ុយក្រែន។ លោកក៏បានបង្ហើបថា ទីក្រុងប៊ែរឡាំងកំពុងពិចារណាត្រលប់ទៅ ប្រព័ន្ធសេវាយោធាជាកាតព្វកិច្ចវិញ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា ប្រមុខការពារជាតិអាល្លឺម៉ង់រូបនេះ បានព្រមានកាលពីខែមុនថា បណ្តាប្រទេសនៅអឺរ៉ុប...
បរទេស៖ រដ្ឋមន្ត្រីការពារជាតិស្លូវ៉ាគីថ្មី លោក Robert Kalinak បាននិយាយថា ជំនួយយោធាជាបន្តបន្ទាប់របស់ស្លូវ៉ាគី ដល់អ៊ុយក្រែន ក្រោមរដ្ឋាភិបាលមុន បានធ្វើឱ្យស្ថានភាពការពារជាតិ របស់ប្រទេសនេះដុនដាបធ្ងន់ធ្ងរ ជាច្រើនឆ្នាំ ដែលបច្ចុប្បន្ននេះ ចាំបាច់ត្រូវការដោះស្រាយ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា រដ្ឋមន្ត្រីការពារជាតិស្លូវុគី ដែលបានចូលកាន់តំណែងកាលពីខែតុលា...
កំពង់ចាម ៖ លោកឧបនាយករដ្ឋមន្ត្រី កើត រិទ្ធ និងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅព្រឹកថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ នេះ រួមជាមួយ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងប្រតិភូអមដំណើរជាច្រើនទៀត បានអញ្ជើញ បញ្ចុះបឋមសិលា សាងសង់អាគារសិក្សា នៃសាលាបឋមសិក្សាព្រៃទទឹង ស្ថិតក្នុងឃុំជ្រៃវៀន ស្រុកព្រៃឈរ ។...
ភ្នំពេញ៖ លោក Ali Akbar Nazari ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាព នៃសារធារណរដ្ឋឥស្លាមអ៉ីរ៉ង់ ប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាន នៅទីក្រុងហាណូយ បានបង្ហាញចំណាប់អារម្មណ៍ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ រវាងប្រទេសអ៉ីរ៉ង់ជាមួយប្រទេសកម្ពុជា លើវិស័យ ថាមពល រ៉ែ និងប្រេងកាត ជាពិសេសលើវិស័យប្រេងកាត ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត តាមរយៈកិច្ចសហការ រវាងក្រុមហ៊ុនប្រេងកាតជាតិអ៉ីរ៉ង់ ជាមួយក្រសួងរ៉ែ...
បរទេស៖ ប្រទេសអេស្តូនីបានប្រកាសកាលពីថ្ងៃសុក្រថា ខ្លួនមានបំណងសាងសង់លេណដ្ឋានរាប់រយនៅតាមព្រំដែនជាមួយប្រទេសរុស្ស៊ី។ សមាជិកអង្គការណាតូផ្សេងទៀត រួមមាន ប្រទេស ឡាតវី និងលីទុយអានី ក៏បានចុះហត្ថលេខាលើគម្រោងនេះដូចគ្នាផងដែរ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២៤ បានឱ្យថា រដ្ឋមន្ត្រីការពារជាតិនៃរដ្ឋបាល់ទិកទាំងបីបានជួបប្រជុំគ្នាក្នុងទីក្រុង Riga ប្រទេសឡាតវី ហើយបានយល់ព្រមលើការសាងសង់នូវអ្វីដែលពួកគេហៅថា “ការដំឡើងប្រព័ន្ធការពារប្រឆាំងនឹងការចល័ត” នៅលើព្រំដែនភាគខាងកើតរបស់ពួកគេ “ដើម្បីទប់ស្កាត់ការឈ្លានពានរបស់រុស្ស៊ីដែលអាចកើតមាន”...
ភ្នំពេញ៖ កម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានចុះប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុក និងដឹកជញ្ជូនសារធាតុញៀន ដោយឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនម្នាក់ ជាមួយថ្នាំញៀន៣៨០ក្រាម និងសារធាតុផ្សំ ១០គីឡូក្រាម ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ។ ការបង្ក្រាបនេះធ្វើឡើងនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង២២៖៣០នាទី កម្លាំងជំនាញ នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដោយមានការដឹកនាំ និងសម្របសម្រួលដោយលោក សុក កែវបណ្ឌិត ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ...
ភ្នំពេញ៖ លោក វង្សី វិស្សុត លើកឡើងថា ការអភិវឌ្ឍធនធានមនុស្ស មានទិសដៅធំពីរ គឺទី១, ដើម្បីអភិវឌ្ឍធនធានមនុស្ស ឱ្យមានចំណេះដឹង មានវិន័យ និងសីលធម៌ នៃការរស់នៅល្អ និងទី២ ដើម្បីចូលរួមចំណែក ជួយអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ ។ ការលើកឡើងរបស់លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុក...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្លុកណាតូដែលដឹកនាំដោយ សហរដ្ឋអាមេរិកត្រូវតែរៀបចំ និងត្រៀមខ្លួនសម្រាប់ជម្លោះដ៏ធំមួយជាមួយរុស្ស៊ី ដែលនឹងតម្រូវឱ្យមានការកៀរគរ ជនស៊ីវិលយ៉ាងច្រើន ក៏ដូចជាការពង្រីកយ៉ាងឆាប់រហ័ស នៃទិន្នផលឧស្សាហកម្មដើម្បីទ្រទ្រង់ កិច្ចខិតខំប្រឹងប្រែងសង្រ្គាម។ ការលើកឡើងនេះត្រូវបាន ធ្វើឡើងដោយឧត្តមនាវីឯក Rob Bauer ដែលជាប្រធានគណៈកម្មាធិការយោធា របស់អង្គការណាតូហើយមន្ត្រីកំពូលនេះ បានធ្វើការកត់សម្គាល់បន្ទាប់ពី កិច្ចប្រជុំកាលពីថ្ងៃព្រហស្បតិ៍របស់ ប្រមុខការពារជាតិណាតូនៅទីក្រុងប្រ៊ូសែល ដោយអំពាវនាវឱ្យប្លុកនេះគួរត្រៀមខ្លួន សម្រាប់ជម្លោះដ៏ធំមួយជាមួយ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អតីតប្រធានាធិបតីអាមេរិក និងជាបេក្ខជនជួរមុខនៃគណបក្សសាធារណរដ្ឋ ក្នុងការប្រជែងយកកៅអីជា ប្រធានាធិបតីអាមេរិកថ្មី លោក Donald Trump បាននិយាយថា នៅពេលលោកជាប្រធានាធិបតីអាមេរិក លោកបានរក្សាទំនាក់ទំនងការងារដ៏ល្អ ជាមួយសហសេវិករុស្ស៊ីលោក Vladimir Putin ទោះបីជាមេដឹកនាំនៃប្រទេសមួយចំនួនទៀត ដែលទីក្រុងវ៉ាស៊ីនតោនមើលឃើញថា លោក Putin ជាសត្រូវក្តី។ លោក...
គៀវ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ថា ទីភ្នាក់ងារ សារព័ត៌មាន Interfax-Ukraine បានរាយការណ៍ កាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសអ៊ុយក្រែន កំពុងពិចារណាឡើងវិញ នូវការធ្វើចរាចរណ៍តាមផ្លូវអាកាស ចេញពីទីក្រុងគៀវ និងទីក្រុងភាគខាងលិចនៃទីក្រុង Lviv ។ ដោយដកស្រង់សម្តីរបស់អនុប្រធានការិយាល័យប្រធានាធិបតី Rostyslav Shurma បានលោកបានលើកឡើងដូច្នេះ...
សិង្ហបុរី ៖ អាជ្ញាធរសិង្ហបុរី កំពុងស្វែងរកជនសង្ស័យចំនួន២នាក់ទៀត ដែលមានពាក់ព័ន្ធនឹងករណី លាងលុយកខ្វក់ដ៏ច្រើន ដែលត្រូវបានរកឃើញ កាលពីឆ្នាំមុន ខណៈដែលតម្លៃសរុបនៃទ្រព្យសម្បត្តិ ដែលត្រូវបានរឹបអូស ឬបង្កកទាក់ទងនឹងករណីនេះ បានកើនឡើងដល់ជាង៣ពាន់លានដុល្លារ សិង្ហបុរី ស្មើនឹង២,២ពាន់លានដុល្លារ សហរដ្ឋអាមេរិក ។ប៉ូលិសបានបញ្ជាក់ឲ្យដឹង នៅថ្ងៃសុក្រនេះថា ដីកាចាប់ខ្លួន និង លិខិតក្រហមរបស់ប៉ូលិសអន្តោប្រវេសន៍ ត្រូវបានប្រកាសដើម្បីប្រឆាំង នឹងជនជាតិខ្មែរ២នាក់...
សេអ៊ូល៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ថា ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ ហៅកាត់ថា KCNA បានផ្សព្វផ្សាយឲ្យដឹង នៅថ្ងៃសុក្រនេះថា ប្រទេសកូរ៉េ ខាងជើង បានធ្វើការសាកល្បង ប្រព័ន្ធអាវុធនុយក្លេអ៊ែរក្រោមទឹករបស់ខ្លួន ដើម្បីធ្វើការតវ៉ាប្រឆាំងនឹង ការធ្វើសមយុទ្ធយោធារួមគ្នានៅក្នុងសប្តាហ៍នេះ ដោយរួមមាន កូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងប្រទេសជប៉ុន ។សេចក្តីរាយការណ៍បានដាក់ថា...
បរទេស ៖ ក្រុមសកម្មប្រយុទ្ធ Houthi នៅក្នុងប្រទេសយេមែន បានសន្យាថាការឆ្លងកាត់សមុទ្រក្រហម ដោយនាវាពីគ្រប់ប្រទេស លើកលែងតែប្រទេស អ៊ីស្រាអែល និងប្រទេសនានា ដែលមានទំនាក់ទំនងជាមួយគ្នា ។ យោងតាមការចេញផ្សាយរបស់ RT ការបញ្ជាក់នោះបានធ្វើឡើង ដោយក្រុមអ្នកតំណាងរបស់ Houthiកាលពីថ្ងៃម្សិលមិញ ហើយបានបញ្ជាក់យ៉ាងច្បាស់ទៀតថា ជាពិសេសនាវារបស់ចិន និងរុស្សី នឹងមិនត្រូវបានប៉ះពាល់ជាដាច់ខាត ក្នុងពេលដែលពួកគេឆ្លងកាត់ទីនេះ។...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ទូរទស្សន៍ CNN បានសរសេរថារដ្ឋបាលលោក Biden មានឆន្ទៈ ក្នុងការអនុម័តកញ្ចប់ជំនួយ ចុងក្រោយបំផុត របស់អ៊ុយក្រែន ចំពេលមានការភ័យខ្លាចនៅក្នុងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងគៀវថា ការទទួលជ័យជម្នះរបស់លោក Donald Trump ក្នុងការបោះឆ្នោតប្រធានាធិបតី ខែវិច្ឆិកាខាងមុខនេះនឹងអាចកាត់បន្ថយការគាំទ្រ ផ្នែកហិរញ្ញវត្ថុរបស់សហរដ្ឋអាមេរិក សម្រាប់កិច្ចខិតខំប្រឹងប្រែងសង្រ្គាម របស់អ៊ុយក្រែន។ របាយការណ៍បានបន្ថែមថា...
ភ្នំពេញ៖ ឆ្លើយតបនឹងវិបត្តិនៅមជ្ឈឹមបូព៌ា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង បានអំពាវនាវ ឲ្យមានបទឈប់បាញ់ យូរអង្វែង ជាបន្ទាន់ រវាងអ៊ីស្រាអែល និងប៉ាឡេស្ទីន ដើម្បីសិទ្ធិរបស់ប្រជាជនអ៊ីស្រាអែល ក្នុងការទទួលបាននូវសន្តិសុខ និង សេចក្តីប្រាថ្នាស្របច្បាប់ របស់ប្រជាជនប៉ាឡេស្ទីន ដែលចង់បាននូវរដ្ឋឯករាជ្យ...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង បានបង្ហាញនូវក្តីរំពឹងថា ការចរចាដើម្បីធ្វើបច្ចុប្បន្នភាព លើកិច្ចព្រមព្រៀង អន្តររដ្ឋាភិបាល គ្របដណ្តប់លើកិច្ច សហប្រតិបត្តិការទ្វេភាគី ក្នុងវិស័យការពារជាតិ នឹងត្រូវបញ្ចប់ឲ្យបានឆាប់ ។ ការបង្ហាញក្តីរំពឹងរបស់ថ្នាក់ដឹកនាំជាន់ខ្ពស់ នៃប្រទេសទាំងពីរធ្វើឡើង ក្នុងឱកាសដំណើរបំពេញទស្សនកិច្ចផ្លូវការ របស់សម្តេចធិបតី...
ភ្នំពេញ៖ លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង បានប្រាប់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អំពីការត្រៀមខ្លួន ក្នុងការជ្រោមជ្រែងកម្ពុជា លើកិច្ចខំតខំប្រឹងប្រែង ដើម្បីចងភ្ជាប់ការអភវិឌ្ឍសេដ្ឋកិច្ចយ៉ាងឆាប់រហ័ស ទៅនឹងអន្តរកាលថាមពល តាមរយៈការចុះហត្ថលេខា កិច្ចព្រមព្រៀងចំនួន៣ មានទំហំទឹកប្រាក់ ២១៥លានអឺរ៉ូ ។ ការលើកឡើងនេះ ធ្វើឡើងក្នុងឱកាសដំណើរបំពេញ ទស្សនកិច្ចផ្លូវការ...
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាល រាជធានីភ្នំពេញ ឲ្យម្ចាស់គណនី ហ្វេសប៊ុកក្លែងក្លាយ ដែលដាក់បន្លំដាក់ឈ្មោះលោក ត្រូវបញ្ចប់រាល់សកម្មភាព របស់ខ្លួនបន្តទៀត ។ ការប្រកាស របស់លោកស្នងការនេះ បន្ទាប់គណនីផេកហ្វេសប៊ុកក្លែងក្លាយបានដាក់ Profile រូបថត ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ...
នៅដើមឆ្នាំ 2024 នេះ ក្រុមហ៊ុន សាមសុង បានរៀបចំព្រឹត្តិការណ៍ធំៗជាច្រើន ក្នុងនោះក៏ មានការរៀបចំកម្មវិធីជួបជុំជាមួយអាជីវករលក់ដុំ លក់រាយគ្រឿងបរិក្ខាអេឡិចត្រូនិក សាមសុងនៅទូទាំងប្រទេស ក្រោមកម្មវិធី “រាត្រីសេអ៊ូល” នៅសណ្ឋាគារ ហ្គាឌិន ស៊ីធី ភ្នំពេញ។ ក្នុងកម្មវិធី “រាត្រីសេអ៊ូល” នេះ បានដាក់តាំងបង្ហាញនូវផលិតផល, ការភ្លក់អាហារសម្រន់ បែបកូរ៉េ,...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីបារាំង បានព្រមព្រៀមគ្នា ពង្រឹងកិច្ចសហប្រតិបត្តិការ ទាំងផ្នែកនយោបាយ និងការការពារនូវ សិទ្ធិជាមូលដ្ឋាន ដើម្បីធានាភាពរឹងមាំនៃលទ្ធិប្រជាធិបតេយ្យ ។ ការព្រមព្រៀងគ្នានេះ ធ្វើឡើងក្នុងឱកាសដំណើរ បំពេញទស្សនកិច្ចផ្លូវការ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត...