ប៊ូហ្គូតា៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ថា ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍មកថា មនុស្សយ៉ាងហោចណាស់ចំនួន១៨នាក់បានស្លាប់ និងរាប់សិបនាក់បានរងរបួសកាលពីថ្ងៃសុក្រ នៅក្នុងពេលមានគ្រោះបាក់ដីដ៏ខ្លាំងមួយកើតឡើងនៅភាគពាយព្យនៃប្រទេសកូឡុំប៊ី ។ បើតាមការលើកឡើងរបស់លោក Francia Marquez អនុប្រធានាធិបតីរបស់ប្រទេសកូឡុំប៊ី បានថ្លែងនៅលើបណ្តាញ X អតីតបណ្តាញសង្គម Twitter ដោយបានដកស្រង់សម្តីដែលចេញផ្សាយបឋមថាយ៉ាងដូច្នេះ គ្រោះបាក់ដីបានកើតឡើងនៅលើផ្លូវមួយរវាងទីក្រុង Quibdo...
បាងកក៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ថា ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍មកថា យន្តហោះធុនតូចចំនួន១គ្រឿងបានធ្លាក់នៅភាគខាងកើតនៃប្រទេសថៃឡង់ដ៏នៅថ្ងៃសៅរ៍នេះ ដោយបានបណ្តាលឲ្យមនុស្សម្នាក់នៅលើយន្តហោះស្លាប់ និងម្នាក់ទៀតបានរងរបួស ។ អាជ្ញាធរត្រូវបានគេរាយការណ៍ឲ្យដឹងកាលពីវេលាម៉ោងប្រហែល៩ព្រឹកម៉ោងក្នុងតំបន់ ក្រោយពីយន្តហោះម៉ាស៊ីនតែមួយបានធ្លាក់ចូលក្នុងវាលស្រែនៅក្នុងខេត្ត ឈុន បុរី (Chon Buri)។ យោងតាមការផ្សព្វផ្សាយរបស់ទូរទស្សន៍ថៃ PBS បានឲ្យដឹងថា អ្នករងរបួសម្នាក់ដែលរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងស្រុក ។...
ភ្នំពេញ៖ នៅក្នុងជំនួបសម្ដែងការគួរសមរវាងលោក កែវ រតនៈ រដ្ឋមន្រ្ដីក្រសួងរ៉ែ និងថាមពល ជាមួយលោក Sonexay Siphandone នាយករដ្ឋមន្ត្រីឡាវ ភាគីទាំងពីរបានប្តេជ្ញាពង្រឹងសហប្រតិបត្តិការ គ្រប់ជ្រុងជ្រោយ ជាពិសេសលើវិស័យថាមពល។ បើតាមក្រសួងរ៉ែ ភាគីឡាវក៏បានត្រៀមខ្លួនរួចជាស្រេច ក្នុងការទទួលស្វាគមន៍ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីកម្ពុជា នាពេលខាងមុខដ៏ខ្លីផងដែរ៕
គៀវ៖ អ៊ុយក្រែន បានកំណត់អត្តសញ្ញាណកាំជ្រួចដែល ត្រូវបានបាញ់ចូលទៅក្នុងតំបន់ភាគខាងកើត របស់ខ្លួនដោយរុស្ស៊ី កាលពីដើមខែនេះថា មីស៊ីលផលិតដោយកូរ៉េខាងជើង នេះបើតាមមន្ត្រីអ៊ុយក្រែនបានឲ្យដឹងដោយផ្តល់ភស្តុតាងនៃការគាំទ្រផ្នែកយោធារបស់ទីក្រុងព្យុងយ៉ាង សម្រាប់ទីក្រុងម៉ូស្គូ។ វិទ្យាស្ថានស្រាវជ្រាវនៃក្រសួងការពារជាតិអ៊ុយក្រែនបានប្រមូល និងវិភាគកំទេចកំទីមីស៊ីលពីការទម្លាក់គ្រាប់បែករបស់រុស្ស៊ីនៅទីក្រុង Kharkov កាលពីថ្ងៃទី០២ ខែមករា ហើយបានរកឃើញថាវាត្រូវគ្នានឹងមីស៊ីលផ្លោងរយៈចម្ងាយខ្លី KN-23 របស់កូរ៉េខាងជើង។ វាគឺជាលើកទីមួយហើយដែលទីក្រុងគៀវ បានបញ្ជាក់ពីការប្រើប្រាស់មីស៊ីលរបស់កូរ៉េខាងជើង ចាប់តាំងពីប្រទេសរុស្ស៊ី បានបើកការឈ្លានពានពេញលេញរបស់ខ្លួនលើអ៊ុយក្រែន ក្នុងខែកុម្ភៈ...
តូក្យូ៖ អ្នកការទូតកំពូលរបស់ប្រទេសជប៉ុន និងសហរដ្ឋអាមេរិក បានព្រមព្រៀងគ្នាឲ្យដឹងថា ប្រទេសទាំងពីរនឹងសហការយ៉ាងជិតស្និទ្ធ ក្នុងការដោះស្រាយបញ្ហាទាក់ទង នឹងប្រទេសចិន និងលើសារៈសំខាន់នៃសន្តិភាព និងស្ថិរភាពជុំវិញកោះតៃវ៉ាន់។ បន្ទាប់ពីកិច្ចប្រជុំនៅទីក្រុងវ៉ាស៊ីនតោន រដ្ឋមន្ត្រីការបរទេសជប៉ុនលោកស្រី Yoko Kamikawa ក៏បានប្រាប់អ្នកសារព័ត៌មានថា លោកស្រីបានយល់ព្រមជាមួយ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ដើម្បីធ្វើការឆ្ពោះទៅរក “ជោគជ័យ” នៃដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅចុងឆ្នាំនេះ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថាធនាគារអភិវឌ្ឍន៍ថ្មី BRICS ហៅកាត់ថា NDB បានប្រកាសពីការអនុម័តប្រាក់កម្ចីចំនួន ៥០០លានដុល្លារ ដើម្បីផ្តល់មូលនិធិ ដល់គម្រោងផ្លូវជនបទក្នុងរដ្ឋ Gujarat ប្រទេសឥណ្ឌា។ មូលនិធិនេះនឹងត្រូវបាន ប្រើប្រាស់ក្រោមគំនិតផ្តួចផ្តើម Mukhyamantri Gram Sadak Yojana នេះបើយោងតាមធនាគារ ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១០...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីអង់គ្លេស Rishi Sunak បានបញ្ជាក់ក្នុងអំឡុងដំណើរទស្សនកិច្ច ទៅកាន់ទីក្រុងគៀវកាលពីថ្ងៃសុក្រថា រដ្ឋាភិបាលរបស់លោកនឹងផ្គត់ផ្គង់ អ៊ុយក្រែននូវជំនួយយោធាចំនួន២,៥ពាន់លានផោនឬត្រូវជា ៣,២ពាន់លានដុល្លារ ក្នុងឆ្នាំហិរញ្ញវត្ថុបន្ទាប់។ ប្រភពដដែលបានសរសេរទៀតថា វាគឺជាការប្តេជ្ញាចិត្តជំនួយយោថា ប្រចាំឆ្នាំដ៏សំខាន់បំផុតរបស់ចក្រភពអង់គ្លេស ចាប់តាំងពីការចាប់ផ្តើមនៃការ វាយលុករបស់រុស្ស៊ីក្នុងខែកុម្ភៈ ឆ្នាំ២០២២។ កញ្ចប់ជំនួយដែលនឹងចាប់ផ្តើម ក្នុងឆ្នាំហិរញ្ញវត្ថុបន្ទាប់ក្នុងខែមេសា ត្រូវបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍មួយដោយ Downing...
បរទេស៖ ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី TASS បាននិយាយកាលពីថ្ងៃសៅរ៍ថា អ្នកសរសេរប្លុកជនជាតិឈីលីកាត់អាមេរិកលោក Gonzalo Lira បានទទួលមរណភាពនៅ ក្នុងពន្ធនាគាររបស់ប្រទេសអ៊ុយក្រែន ដោយ ការស្លាប់របស់អ្នកសរសេរប្លុកនេះ ត្រូវបានប្រកាសជាលើកដំបូង ដោយគ្រួសាររបស់គាត់កាលពីថ្ងៃសុក្រ។ លោកLira ក្នុងវ័យ៥៥ឆ្នាំនៅពេលគាត់ស្លាប់បានរស់នៅក្នុង Kharkov ហើយសរសេរប្លុកដែលស្គាល់ឈ្មោះថាCoachRedPillប៉ុន្តែបានប្តូរទៅការអត្ថាធិប្បាយ YouTube បន្ទាប់ពីរុស្ស៊ីបានចាប់ផ្តើមប្រតិបត្តិការយោធារបស់ខ្លួននៅអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ ២០២២។ គាត់ត្រូវបានចាប់ខ្លួនដោយទីភ្នាក់ងារសន្តិសុខអ៊ុយក្រែន...
បរទេស៖ យោងតាមការចេញផ្សាយរបស់ទូរទស្សន៍ CNN បានឲ្យដឹងថារដ្ឋមន្ត្រីការពារជាតិអាមេរិក លោក Lloyd Austin បានបញ្ជា និងត្រួតពិនិត្យការវាយប្រហារពេញមួយយប់ លើគោលដៅជាច្រើន ដែលទាក់ទងនឹងក្រុម Houthi ក្នុងប្រទេសយេម៉ែន ពីគ្រែមន្ទីរពេទ្យ។ ប្រមុខការពារជាតិអាមេរិក ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យកាលពីថ្ងៃទី១ខែមករា សម្រាប់ផលវិបាកបន្ទាប់ពីការវះកាត់មហារីកក្រពេញប្រូស្តាតដែលធ្វើឱ្យប្រធានាធិបតី Joe Biden និងសភាមិនបាន ដឹងអំពីស្ថានភាពរបស់គាត់អស់រយៈពេលជាច្រើនថ្ងៃ។ ក្រសួងការពារជាតិបាននិយាយជាលើកដំបូង...
ហុងកុង៖ ប្រភពពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ថា នៅថ្ងៃសុក្រនេះ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ចិន បានព្រមានថា ទៅលើរបាយការណ៍មួយដែលចេញដោយក្រុមអ្នកវិភាគដ៏ល្បីរបស់សហរដ្ឋអាមេរិក ស្តីពីការប្រើប្រាស់យោធា នៃការស្រាវជ្រាវផ្នែកវិទ្យាសាស្ត្ររបស់ចិន នៅទូទាំងមហាសមុទ្រឥណ្ឌា ដោយបានផ្តល់នូវ” គ្រាប់រំសេវ” ដល់ប្រទេសដែលប្រកាន់យកការគំរាមកំហែងពីប្រទេសចិន ។ កាសែត Global Times ដែលបានចុះផ្សាយនៅក្នុងវិចារណកថាមួយយ៉ាងដូច្នេះ របាយការណ៍នៅក្នុងសប្តាហ៍នេះចេញដោយមជ្ឈមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្ត្រ...
ឡាអេ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ថា អ៊ីស្រាអ៊ែល នៅថ្ងៃសុក្រនេះបានច្រានចោលពីការចោទប្រកាន់ដោយ “បំភ្លៃយ៉ាងធ្ងន់ធ្ងរបំផុត” ដែលដឹកនាំដោយអាហ្វ្រិកខាងត្បូងនៅឯតុលាការកំពូលរបស់អង្គការសហប្រជាជាតិ (UN) ថា ប្រតិបត្តិការយោធារបស់ខ្លួននៅតំបន់ហ្គាហ្សា គឺជាយុទ្ធនាការប្រល័យពូជសាសន៍ដែលដឹកនាំដោយរដ្ឋប្រឆាំងនឹងពលរដ្ឋប៉ាឡេស្ទីន ។ អ៊ីស្រាអ៊ែល បានអំពាវនាវឱ្យចៅក្រមច្រានចោលពីសំណើរបស់ប្រទេសអាហ្រ្វិកខាងត្បូង ដើម្បីបញ្ឈប់ការវាយលុករបស់ខ្លួនដោយបានថ្លែងថា ខ្លួននឹងរក្សាករណីនេះគ្មានការការពារនោះទេ ។ ប្រទេសអាហ្រ្វិកខាងត្បូងដែលបានដាក់ពាក្យបណ្តឹងនៅតុលាការយុត្តិធម៌អន្តរជាតិ ហៅកាត់ថា...
ឡុងដ៏៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ថា កាលពីថ្ងៃសុក្រ លោក Rishi Sunak នាយករដ្ឋមន្ត្រីអង់គ្លេស បានបញ្ជាក់ថា ចក្រភពអង់គ្លេស រួមសហការជាមួយនឹងសហរដ្ឋអាមេរិក បានធ្វើការវាយប្រហារតាមផ្លូវអាកាសប្រឆាំងនឹងទីតាំងយោធារបស់ក្រុម ហួធី (Houthi) នៅក្នុងប្រទេសយេម៉ែន ។ លោក Sunak បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា...
ភ្នំពេញ៖ អ្វីទៅជា “ច្រក ETC” ?, “ETC” គឺជាច្រកអាទិភាព ស្ថិតនៅខាងឆ្វេងដៃបង្អស់ នៃបញ្ជរបង់ប្រាក់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ មានសញ្ញា ETC នៅពីលើ ហើយមានរបាំងបើក-បិទដោយស្វ័យប្រវត្តិ ដើម្បីឱ្យយានយន្តចូល-ចេញបាន ។ នេះបើតាមហ្វេសប៊ុកក្រសួងសាធារណការ និងដឹកជញ្ជូន ។ ដើម្បីចូល-ចេញច្រកនេះបាន បងប្អូនអ្នកបើកបរត្រូវមានបំពាក់ឧបករណ៍ OBU នៅលើកញ្ចក់រថយន្តផ្នែកខាងមុខជាដាច់ខាត...
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សកាន់អំណាច បានឆ្លើយតបទៅកាន់ បុគ្គលតាំងខ្លួនជាអ្នកស្នេហាជាតិ និរទេសខ្លួន នៅក្រៅប្រទេសថា បើជាអ្នកខ្លាហានដូចសម្តី ម្តេចកាលពីឆ្នាំ២០១៧ នៅពេលដែលខ្លួនមិនទាន់មានរឿងអ្វីសោះ បែរជារត់ចោល សមាជិកបក្សខ្លួនធ្វើអ្វី ។ ការលើកឡើងរបស់សម្តេចតេជោ បន្ទាប់ពី លោក អេង ឆៃអ៊ាង លើកឡើងថា សូមជូនយោបល់ទៅមេដឹកនាំនយោបាយប្រឆាំង...
ភ្នំពេញ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងថា គោលដៅបៃតងគឺជាធាតុផ្សំដែលមាន នៅក្នុងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានឆ្នាំ២០២៤-២០២៨ ដែលបានដាក់ចេញជាបន្តបន្ទាប់ និងជាជំហានៗ ផ្តោតលើគោលបំណងចម្បង គឺលើកកម្ពស់ជីវភាពប្រជាសហគមន៍តំបន់ការពារធម្មជាតិ ឱ្យទទួលបានប្រាក់ចំណូលខ្ពស់ តាមរយៈភ្ញៀវទេសចរ អ្នកវិនិយោគជាតិ អន្តរជាតិ ដែលនិយម និងស្រឡាញ់ធនធានធម្មជាតិ។ ការលើកឡើងរបស់រដ្ឋមន្រ្តីក្រសួងបរិស្ថានធ្វើឡើង នៅចំពោះមុខពាណិជ្ជករគ្រឿងអលង្ការ នៃសមាគមពាណិជ្ជករគ្រឿងអលង្ការ និងត្បូងមានតម្លៃកម្ពុជា...
ភ្នំពេញ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នាពេលថ្មីៗនេះ បានសម្រេចអនុវត្តវិន័យចំពោះ លោកវរសេនីយ៍ទោ ថុន សុផាន់ណារិទ្ធ នាយរងការិយាល័យ ប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ តាមរូបភាព ដកហូតមុខតំណែង ឋានន្តរស័ក្តិ និងបណ្តេញចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ដោយមូលហេតុល្មើសវិន័យ របស់កងកម្លាំងនគរបាលជាតិ៕
ភ្នំពេញ ៖ សមត្ថកិច្ច បានធ្វើការឃាត់ខ្លួនជនសង្ស័យ ចំនួន ២នាក់ ជាបុគ្គលិកសណ្ដាប់ធ្នាប់ នៃអាជ្ញាធរជាតិអប្សរា បន្ទាប់ពីប្រើហិង្សាទៅលើយុវជនដើរលក់កូនសត្វអណ្ដើកចល័ត នៅបរិវេណក សិន្ធុមុខប្រាសាទអង្គរវត្ត។ តាមរយៈគេហទំព័រ ហ្វេសប៊ុករបស់ ស្នងការដ្ឋាននគរបាល ខេត្តសៀមរាប នាថ្ងៃទី១៣ មករា នេះ បញ្ជាក់ថា «នាពេលកន្លងទៅថ្មីៗ នេះ ពាក់ព័ន្ធនឹងការប្រើហិង្សា...
ហាណូយ៖ ប្រភពពីទីភ្នាក់ងារ Reuters បានផ្សព្វផ្សាយនៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ថា នៅថ្ងៃសុក្រនេះ តុលាការនៅក្នុងប្រទេសវៀតណាម បានកាត់ទោសអតីតរដ្ឋមន្ត្រី ខុទ្ទកាល័យចំនួន២រូប ហើយបានរកឃើញថា មន្ត្រីរាប់សិបនាក់មានទោស ពីបទសូកប៉ាន់ និងការគ្រប់គ្រងមិនត្រឹមត្រូវ សម្រាប់តួនាទីរបស់ពួកគេ នៅក្នុងរឿងអាស្រូវ នៃការលក់ឧបករណ៍ ធ្វើតេស្តរកមេរោគឆ្លង ។ ក្រសួងសន្តិសុខ បានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយថា...
បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT អ្នកនាំពាក្យសន្តិសុខជាតិ របស់សេតវិមាន លោក John Kirby បាននិយាយ កាលពីថ្ងៃព្រហស្បតិ៍ថា លំហូរនៃជំនួយ យោធាអាមេរិក ទៅកាន់ទីក្រុងគៀវ ឥឡូវនេះបានឈាន ទៅដល់ការបញ្ចប់ទាំងអស់ហើយ ។ សេចក្តីថ្លែង របស់លោកបានកើតឡើង ចំពេលមានការជជែកដេញ ដោលគ្នាក្នុងសភាថា...
ភ្នំពេញ: អ្នកនាំពាក្យក្រសួងព័ត៌មាន លោកទេព អស្នារិទ្ធ បានបញ្ចេញ ប្រតិកម្មរបស់ខ្លួន នៅថ្ងៃសៅរ៍ ទី១៣ ខែមករា ឆ្នាំ២០២៤ ថា របាយការណ៍ របស់Human Rights Watch មិនបានឆ្លុះបញ្ចាំងអំពីការ ពិតនៅកម្ពុជាឡើយ ផ្ទុយទៅវិញ របាយការណ៍នេះ ជាការបរាជ័យក្នុងការបង្ហាញ អំពីស្ថានភាពពិតនៃសេរីភាព សារព័ត៌មាន...
បរទេស៖ ប៉ូលីសនៅទីក្រុង ញូវយ៉ក សហរដ្ឋអាមេរិក បានឆ្លើយ តបទៅនឹងការ គំរាមបំផ្ទុះគ្រាប់បែក នៅផ្ទះចៅក្រម ដែលត្រួតពិនិត្យករណី ចោទប្រកាន់អតីតប្រធានាធិបតី Donald Trump ពីការក្លែងបន្លំដ៏ធំ។ មន្ត្រីតុលាការនិយាយថា ឧបទ្ទវហេតុនេះនឹងមិនពន្យា ពេលបណ្តឹងរដ្ឋប្បវេណី ដែលបានចូលដល់ទឡ្ហីករណ៍ បិទនោះទេ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី១២...
ហ្គាហ្សា ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ថា ក្រសួងសុខាភិបាល ដែលមានមូលដ្ឋាន នៅហ្គាហ្សា បានឲ្យដឹង កាលពីថ្ងៃព្រហស្បតិ៍ថា ចំនួនអ្នកស្លាប់ របស់ប៉ាឡេស្ទីន ពីការវាយប្រហារបន្ត របស់អ៊ីស្រាអ៊ែល ទៅលើតំបន់ហ្គាហ្សាស្ទ្រីប បានកើនឡើងដល់២៣.៤៦៩នាក់ហើយ ។ លោក Ashraf...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត នៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤នេះ បានអញ្ជើញដឹកនាំ គណៈប្រតិភូ រាជរដ្ឋាភិបាលកម្ពុជា បំពេញទស្សនកិច្ច ផ្លូវការ នៅសាធារណរដ្ឋបារាំង និងចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោក នៅសហព័ន្ធស្វីស...
ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បានព្រមានទុកជាមុនចំពោះគណបក្សនយោបាយ បានចុះឈ្មោះចូលរួមការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ នាថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ ឱ្យបញ្ឈប់ជាបន្ទាន់រាល់សកម្មភាពដែលបំពានច្បាប់ ស្តីពីគណបក្សនយោបាយ។ ការព្រមានរបស់ ក្រសួងមហាផ្ទៃ ធ្វើឡើងក្រោយពេលថ្មីៗនេះទណ្ឌិត សម រង្ស៊ី ដែលកំពុងនិរទេសខ្លួននៅក្រៅប្រទេស បានចេញសេចក្តីអំពាវនាវដល់ គណបក្សនយោបាយចំនួន ៣...
មន្ត្រីនគរបាល ២រូប នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ ត្រូវបានបណ្តេញចេញ ពីក្របខណ្ឌhttps://dap-news.com/?p=385898 យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀន ៨លើក បង្រ្កាបសារធាតុញៀនជិត ៣ម៉ឺនគីឡូក្រាម, គីមីផ្សំជាង ៥២ម៉ឺនគីឡូក្រាម និងឃាត់ខ្លួនជនសង្ស័យជាង ១២ម៉ឺននាក់https://dap-news.com/?p=385906 Breaking News៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត សម្រេចដកតំណែង លោក ខេង យ័ន...
ភ្នំពេញ ៖ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានវាយតម្លៃខ្ពស់ដូចគ្នា ចំពោះលទ្ធផល នៃកិច្ចសហប្រតិបត្តិការរវាងស្ថាប័នអនុវត្តច្បាប់កម្ពុជា និងអាមេរិក ក្នុងការផ្លាស់ប្ដូរចែករំលែកព័ត៌មាន ការទប់ស្កាត់ និងការបង្ក្រាបបទល្មើសគ្រប់ទម្រង់ រួមទាំងបទល្មើសមិនមែនប្រពៃណី បទល្មើសគ្រឿងញៀន បទល្មើសពាក់ព័ន្ធអនីតិជន និងឧក្រិដ្ឋកម្មឆ្លងដែន។...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា ក្នុងនាមជាអ្នកដឹកនាំ ជំនាន់ក្រោយ សម្ដេច បន្តគាំទ្រយ៉ាងពេញទំហឹង ដោយឥតរេរនូវគំនិតផ្តួចផ្តើមស្តីពី «យុទ្ធសាស្ត្រខ្សែក្រវាត់ និងផ្លូវ» សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ របស់រដ្ឋាភិបាលចិន។ តាមរយៈសារលិខិតរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសអបអរសាទរពិធីបើក «ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន...
ភ្នំពេញ ៖ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកស្រី កែ សួនសុភី ស សុខា នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតី ប្រកាសតែងតាំងប្រធានកិត្តិយស អនុប្រធានកត្តិយស និងការកែសម្រួលសមាសភាពក្រុមការងារយេនឌ័រ ក្រសួងមហាផ្ទៃ និងស្តាប់សេចក្តីរាយការណ៍ អំពីវឌ្ឍនភាពការងារ...
ភ្នំពេញ ៖ លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានលើកឡើងថា រាជរដ្ឋាភិបាល ណែនាំក្រសួងសាធារណការ និងដឹកជញ្ជូន សហការគ្នាជាមួយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីពិនិត្យ និងសិក្សារៀបចំផែនការមេ និងក្របខណ្ឌអភិវឌ្ឍន៍ គ្រប់គ្រងអាជីវកម្មកំពង់ផែទន្លេ។ ក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនូវចំណតផែរណបពហុបំណង TS១១, UM២ និង...