ភ្នំពេញ ៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ក្នុងឱកាសអញ្ជើញ ជាអធិបតីក្នុងពិធីបើក សន្និបាតបូកសរុបការងារ សុខាភិបាល ឆ្នាំ២០២៣ និងលើកទិសដៅឆ្នាំ២០២៤ លើកទី១០ របស់មន្ទីរពេទ្យកុមារជាតិ នៅថ្ងៃទី២៧ មីនា បានស្នើឲ្យថ្នាក់ដឹកនាំ មន្ត្រី បុគ្គលិកមន្ទីរពេទ្យទាំងអស់ ត្រូវខិតខំពង្រីកនូវសមិទ្ធផលវិជ្ជមានបន្ថែមទៀត និងកាត់បន្ថយចំណុចអវិជ្ជមាន និងចំណុចខ្វះខាតដែលមាន...
ព្យុងយ៉ាង៖ ប្រទេសកូរ៉េខាងជើង បានច្រានចោលការទំនាក់ទំនង ឬការចរចាបន្ថែមទៀតជាមួយប្រទេសជប៉ុន ហើយបានឲ្យដឹងថា កិច្ចប្រជុំកំពូល រវាងមេដឹកនាំលោក គីម ជុងអ៊ុន និងនាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា មិនមានការព្រួយបារម្ភ ចំពោះវានោះទេ។ លោកស្រី គីម យូជុង ប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង បានបញ្ជាក់ពីជំហររបស់ទីក្រុងព្យុងយ៉ាង នៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលធ្វើឡើងដោយទីភ្នាក់ងារ ព័ត៌មានកណ្តាលកូរ៉េផ្លូវការ...
តូក្យូ៖ ប្រទេសជប៉ុន បានបន្ធូរបន្ថយច្បាប់ផ្ទេរ ឧបករណ៍ការពារជាតិ ដ៏តឹងរឹងរបស់ខ្លួន ដើម្បីអនុញ្ញាត ឱ្យមានការនាំចេញយន្តហោះ ចម្បាំងជំនាន់ក្រោយទូទាំងពិភពលោក ដែលត្រូវបានកំណត់ ដើម្បីអភិវឌ្ឍរួមគ្នាជាមួយចក្រភពអង់គ្លេស និងអ៊ីតាលី ដោយដកចេញនូវឧបសគ្គ សម្រាប់គម្រោងត្រីភាគី ។ ខុទ្ទកាល័យ របស់នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា បានអនុម័តគោលការណ៍ណែនាំថ្មីនៃ “គោលការណ៍ចំនួនបី ស្តីពីការផ្ទេរឧបករណ៍ការពារជាតិ និងបច្ចេកវិទ្យា”...
វ៉ាស៊ីនតោន ៖ រដ្ឋាភិបាលសហរដ្ឋអាមេរិក និងអង់គ្លេសបានចោទប្រកាន់ប្រទេសចិនថា បានធ្វើសកម្មភាពវាយប្រហារតាមអ៊ីនធឺណិតយ៉ាងទូលំទូលាយ ដោយបានដាក់ទណ្ឌកម្មលើបុគ្គលពីរនាក់ និងក្រុមហ៊ុនមួយ។ នៅក្នុងការអភិវឌ្ឍន៍ដែលពាក់ព័ន្ធ ក្រសួងយុត្តិធម៌អាមេរិក បានឲ្យដឹងថា ពលរដ្ឋចិនចំនួន ៧នាក់ រួមទាំងពីរនាក់ត្រូវបានចោទប្រកាន់ ពីបទជាប់ពាក់ព័ន្ធក្នុងក្រុមហេគឃ័រ ដែលគេស្គាល់ថា APT31 ដែលបានចូលរួមក្នុងប្រតិបត្តិការប្រហែល ១៤ឆ្នាំ ដែលបានកំណត់គោលដៅ ទៅលើមន្ត្រីរដ្ឋាភិបាល ក្រុមហ៊ុន អ្នកសារព័ត៌មាន...
ភ្នំពេញ ៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ ជាប្រធានសហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា បានថ្លែងទៅកាន់ ថ្នាក់ដឹកនាំ សហព័ន្ធនៅកិច្ចប្រជុំ គណៈកម្មាធិការ ប្រតិបត្តិថា សហព័ន្ធធ្វើការជ្រើសរើស កីឡាករ-កីឡាការិនីយុវជន ដើម្បីត្រៀមព្រឹត្តិការណ៍ការ ប្រកួតកីឡាយុវជនអាស៊ីឆ្នាំ២០២៩ ដែលកម្ពុជា ទទួលធ្វើជាម្ចាស់ផ្ទះ ថ្នាក់ដឹកនាំត្រូវយកចិត្តទុកដាក់ខ្ពស់រឿងអាយុជាគោល...
ភ្នំពេញ ៖ វេទិកាការងារ និង កម្មសិក្សាការងារ ដែលសហការរៀបចំ ដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាល វិជ្ជាជីវៈ ជាមួយនឹង ស.ស.យ.ក វិស័យការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៤ ស្អែកនេះ នឹងមានការចូលរួម ពីក្រុមហ៊ុនធំៗ...
ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃពុធ ទី២៧ ខែមីនា ឆ្នាំ២០២៤នេះ បានជួបពិភាក្សាការងារ ជាមួយនឹងលោក Eli Eliyahu Sneh អគ្គទីប្រឹក្សា នៃស្ថានទូតអ៊ីស្រាអែល ប្រចាំព្រះរាជាណាចក្រកម្ពុជា និងថៃ នៅទីស្តីការក្រសួងការងារ...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ បានអនុញ្ញាតឲ្យលោក ស៊ិន មីងរ៉ុង (Shen Mingrong ) ប្រធានក្រុមហ៊ុន Zhenjiang Zhoung Chao New Material Co,Ltd....
នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ ក្រុមហ៊ុន Unbox Marketing ដែលជាក្រុមហ៊ុនរៀបចំកម្មវិធី និងផ្សព្វផ្សាយពាណិជ្ជកម្មច្នៃប្រឌិតថ្មីមួយ ផ្តោតសំខាន់ទៅលើសេវាកម្មប្រឹក្សាយោបល់ សម្រាប់ការអភិវឌ្ឍទីផ្សារអាជីវកម្ម និង ក្រុមហ៊ុន អ័រគីដេ ឌីវែឡុបមិន ដែលជាក្រុមហ៊ុន អភិវឌ្ឍន៍អចលនទ្រព្យ ក្នុងប្រទេសកម្ពុជា បានធ្វើការចុះអនុស្សរណៈលើកិច្ចព្រមព្រៀង ក្នុងការបង្កើតនូវពិព័រណ៌ម្ហូបអាហារ និង វប្បធម៏មួយ ដែលមានឈ្មោះថា...
ភ្នំពេញ ៖ រដ្ឋសភាកម្ពុជា បានកំណត់យកថ្ងៃទី១ ខែមេសា ខាងមុខនេះ បើកសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ របស់ខ្លួន។ ការកំណត់ថ្ងៃប្រជុំនេះ បន្ទាប់ពីសម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា នៅព្រឹកថ្ងៃ២៧ មីនា បានអញ្ជើញដឹកនាំកិច្ចប្រជុំ គណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ដើម្បីអនុម័តរបៀបវារៈសំខាន់ៗមួយចំនួន ។ កិច្ចប្រជុំគណៈកម្មាធិការ អចិន្រ្តៃយ៍រដ្ឋសភា...
ភ្នំពេញ ៖ ស្នងការនគរបាលរាជធានីភ្នំពេញ នាថ្ងៃ២៧ មីនា បានប្រកាសជូនដំណឹងស្វែងរក ក្មេងប្រុសម្នាក់ឈ្មោះ សែត ភារុណ អាយុ៨ឆ្នាំ ពាក់អាវកីឡាឈុត ពណ៌ក្រហម បានចេញពីផ្ទះមិនដឹងទៅទីណា កាលពីថ្ងៃ២៦ មីនា ហើយមិនឃើញត្រឡប់មកផ្ទះវិញ។ ដូច្នេះបើប្រជាពលរដ្ឋបានឃើញ ដូចមានភិនភាគក្នុងរូបនេះ ជួយផ្តល់ព័ត៌មាន នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទួលទំពូងទី១ តាមរយៈលេខទូរស័ព្ទ ០១២...
កំពង់ចាម ៖ លោកឧបនាយករដ្ឋមន្ត្រី នេត សាវឿន បានលើកឡើងថា ទីវត្តអារាមព្រះពុទ្ធសាសនា មានសារៈសំខាន់ណាស់ ក្នុងការរួមចំណែក កសាងប្រទេសជាតិ ។ លោកឧបនាយករដ្ឋមន្ត្រី បានលើកឡើង ដូច្នេះនៅព្រឹកថ្ងៃទី ២៧ ខែមីនាឆ្នាំ ២០២៤ ក្នុងឱកាសសម្ពោធ ដាក់ឲ្យប្រើប្រាស់ នូវសមិទ្ធផលនានា ក្នុងបរិវេណវត្តខេមវ័នបឹងស្នាយ ស្ថិតនៅសង្កាត់សំបួរមាស ក្រុងកំពង់ចាម...
ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួង សាធារណការ និង ដឹកជញ្ជូន លោក ផន រឹម បានឲ្យដឹងថា ក្រុមវិស្វករ និងកម្មករ ដែលកំពុងសាង សងផ្លូវជាតិលេខ៤៨ ចាប់ពីស្រែអំបិល-កោះកុង គឺ ពួកគាត់ត្រូវបានអនុញ្ញាត ឲ្យឈប់សម្រាកទាំងអស់គ្នា ទៅតាមប្រតិទិន របស់រាជរដ្ឋាភិបាល ដោយក្រសួងគ្មានគោលការណ៍ ណែនាំឲ្យក្រុមហ៊ុន...
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលនាថ្ងៃ២៦ មីនា បានបន្តដឹកនាំវគ្គបណ្តុះបណ្តាលស្តីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍» សម្រាប់មន្រ្តីរាជការក្រោមឱវាទក្រសួងសុខាភិបាល តាមប្រព័ន្ធវីដេអូសន្និសីទ ដែលមានសមាសភាពចូលរួមសរុបចំនួន ២៤៤៤នាក់ ដើម្បីពង្រឹងការដឹកនាំនិងគ្រប់គ្រងស្ថាប័ន សុខាភិបាលដែលជា យុទ្ធសាស្រ្តអាទិភាពមួយ ក្នុងចំណោមអាទិភាព ៣ បានដាក់ចេញដោយក្រសួងសុខាភិបាល ក្នុងការគាំទ្រកំណែទម្រង់អនុវត្ត យុទ្ធសាស្រ្តបញ្ចកោណ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky បានបណ្តេញប្រធានក្រុមប្រឹក្សាសន្តិសុខ និងការពារជាតិ ហៅកាត់ថាSNBO លោក Aleksey Danilov កាលពីថ្ងៃអង្គារដែល ប្រធានសន្តិសុខរូបនេះត្រូវបាន គេដឹងថាប្រើប្រាស់វោហារសាស្ត្រ បែបមើលងាយនិងជេរប្រមាថ។ ក្រឹត្យដែលពាក់ព័ន្ធត្រូវបានផ្សព្វផ្សាយ នៅលើគេហទំព័រផ្លូវការរបស់ ប្រធានាធិបតីអ៊ុយក្រែន ប៉ុន្តែមិនបានផ្តល់ហេតុផល សម្រាប់ការសម្រេចចិត្តនោះទេ។...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អតីតប្រធានាធិបតីអាមេរិក លោក Donald Trump បានព្រមានថា អ៊ីស្រាអែល កំពុងបាត់បង់ការគាំទ្រយ៉ាងច្រើន ហើយត្រូវតែ បញ្ចប់ សង្គ្រាមរបស់ខ្លួននៅតំបន់ហ្គាហ្សា មុនពេលកេរ្តិ៍ឈ្មោះរបស់ខ្លួនធ្លាក់ចុះបន្ថែមទៀតដែល ការលើកឡើងនេះត្រូវបានគេមើលឃើញថា គឺជារឿងដ៏កម្រនៃការរិះគន់រដ្ឋជ្វីហ្វដោយលោក Trump។ នៅក្នុងបទសម្ភាសន៍ជាមួយអ៊ីស្រាអែល Hayom បានចេញផ្សាយមួយផ្នែកកាលពីថ្ងៃចន្ទ លោក Trump...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT លោក Aleksandr Bortnikov ប្រធានទីភ្នាក់ងារសន្តិសុខសហព័ន្ធរុស្ស៊ី ហៅកាត់ថាFSBបាននិយាយថា ខ្មាន់កាំភ្លើងទាំងបួននាក់ដែល ទទួលខុសត្រូវចំពោះការវាយប្រហារ ដោយភេរវកម្មកាលពីថ្ងៃសុក្រលើសាលតន្ត្រី Crocus City ក្នុងទីក្រុងមូស្គូ គ្រោងនឹងរត់គេចខ្លួនទៅកាន់ ប្រទេសអ៊ុយក្រែន មុនពេលពួកគេត្រូវបានចាប់ខ្លួន ដោយការអនុវត្តច្បាប់របស់រុស្ស៊ី។ ថ្លែងទៅកាន់អ្នកកាសែតរុស្ស៊ី Pavel Zarubin កាលពីថ្ងៃអង្គារ...
ភ្នំពេញ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ នេះ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ទៅចូលរួមក្នុងកិច្ចប្រជុំប្រចាំឆ្នាំ នៃវេទិកាបូអាវ នៅសាធារណរដ្ឋប្រជាមានិតចិន តបតាមការអញ្ជើញរបស់លោក លី ប៉ោទុង អគ្គលេខាធិការនៃវេទិកាបូអាវសម្រាប់អាស៊ី។ ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា សន្និសីទប្រចាំឆ្នាំ នៃវេទិកាបូអាវ រៀបចំឡើងចាប់ពីថ្ងៃទី២៧ដល់ថ្ងៃទី២៩...
ភ្នំពេញ ៖ តបតាមការអញ្ជើញ របស់ឧត្តមសេនីយ៍ឯក តូ ឡឹម សមាជិកការិយាល័យនយោបាយ រដ្ឋមន្ត្រីក្រសួងនគរបាល វៀតណាម និងដោយបានការអនុញ្ញាតពី សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នឹងដឹកនាំគណៈប្រតិភូ ជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញបំពេញទស្សនកិច្ចការងារ នៅទីក្រុងដាណាំង...
កម្ពុជាគាំទ្រ និង ចាត់ទុក វេទិកា Boao មានសារៈសំខាន់ ក្នុងការរកដំណោះស្រាយ និងជំរុញ កិច្ចសហប្រតិបត្តិការ អន្តរជាតិ ។ នៅថ្ងៃទី២៦ ខែមីនា នេះ កិច្ចប្រជុំប្រចាំឆ្នាំ២០២៤នៃវេទិកាBoao សម្រាប់អាស៊ីបានចាប់ដំណើរការ នៅខេត្តហៃណាន សាធារណរដ្ឋប្រជាមានិតចិន ។ វេទិកានេះមានរយៈពេល៤ថ្ងៃ ជុំវិញប្រធានបទ”អាស៊ីនិងពិភពលោក ៖...
ភ្នំពេញ ៖ ពិធីចុះអនុស្សរណៈ នៃការយោគយល់គ្នា រវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសហភាពសហព័ន្ធ យុវជនកម្ពុជា បានប្រព្រឹត្ត ទៅក្រោមអធិបតីភាព លោក ហ៊ុន ម៉ានី ប្រធានសហភាព សហព័ន្ធយុវជនកម្ពុជា និងលោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អមដំណើរដោយសហការី នៅមជ្ឈមមណ្ឌលម៉ានី...
បរទេស ៖ សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស និងអ៊ុយក្រែន ប្រហែលជានៅពីក្រោយ ការវាយប្រហារភេរវកម្ម កាលពីថ្ងៃសុក្រសប្តាហ៍មុន លើកន្លែងប្រគុំតន្ត្រីមួយកន្លែងនៅជាយក្រុងមូស្គូ ដែលបានឆក់យកជីវិតមនុស្សអស់ ១៣៩នាក់ និងរបួសប្រហែល ២០០នាក់ ។ នេះបើយោងតាមប្រធាន សេវាសន្តិសុខសហព័ន្ធរុស្ស៊ី (FSB)។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤...
បរទេស៖ អាជ្ញាធរបាននិយាយថា ក្រុមអ្នកជួយសង្គ្រោះ កំពុងស្វែងរកមនុស្សប្រាំពីរនាក់ បន្ទាប់ពីការបាក់ស្ពាន ដ៏សំខាន់មួយនៅក្នុងទីក្រុង Baltimore រដ្ឋ Maryland ភាគខាងកើត សហរដ្ឋអាមេរិក ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា វីដេអូបង្ហាញពីស្ពាន Francis Scott Key...
ភ្នំពេញ៖ CAMBODIA BEER សូមអបអរសាទរដល់គូស្វាមីភរិយា ដែលបានឈ្នះរង្វាន់ធំរថយន្ត Ford Ranger ស៊េរីថ្មី ១គ្រឿង៖ វ៉ើត សឹម និង ឆិល កនិកា រស់នៅភូមិទ្រាជើង ឃុំស្រែថ្មី ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង និងអតិថិជន ៥០គូ ទៀតដែលបានឈ្នះរង្វាន់ទូរសព្ទដៃស៊េរីថ្មី iPhone...
ភ្នំពេញ៖ ថ្នាក់ដឹកនាំស្ថាប័នសារព័ត៌មាន ជាង១០ស្ថាប័ន បានរួមគ្នាផ្តួចផ្តើមគំនិត បង្កើតសមាគមសហគ្រិនសារព័ត៌មានសេដ្ឋកិច្ចកម្ពុជា(CEMEA) ដើម្បីរួមចំណែកលើកកំពស់ការផ្សព្វផ្សាយព័ត៌មានសេដ្ឋកិច្ចជាតិ និងអន្តរជាតិ ប្រកបដោយស្ដង់ដារវិជ្ជាជីវៈនិងក្រមសីលធម៌។ លោក យិន លាងគង់ ស្ថាបនិក និងអគ្គនាយកគេហទំព័រ Propertyarea.asia& Cambodia Financialtimes.com ជាប្រធានសមាគមសហគ្រិនសារព័ត៌មានកម្ពជា ដែលទើបទទួលបានច្បាប់អនុ ញ្ញាតពីក្រសួងមហាផ្ទៃនាពេលថ្មីៗនេះបានថ្លែងថា សមាគមនេះផ្តោតតែលើការផ្សព្វផ្សាយព័ត៌មានសេដ្ឋកិច្ច ហិរញ្ញវត្ថុ ការអភិវឌ្ឍ...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានត្រៀមខ្លួនជាស្រេច ក្នុងការធ្វើកិច្ចសហប្រតិបត្តិការ ជំរុញវិនិយោគ រវាងប្រទេសកម្ពុជា និងឥណ្ឌូនេស៊ី ឱ្យបានកាន់តែប្រសើរឡើង មួយកម្រិតថែមទៀត។ នាឱកាសអនុញ្ញាតឱ្យ លោក សាន់តូ ដាម៉ូស៊ូម៉ាតូ (Santo Darmosumarto) ឯកអគ្គរដ្ឋទូតឥណ្ឌូនេស៊ី ប្រចាំកម្ពុជា...
បរទេស៖ មន្ត្រីរដ្ឋរបស់ប្រទេសម៉ាឡេស៊ីម្នាក់ បាននិយាយថា ជនជាតិថៃស្ថិតក្នុងចំណោមអ្នកសុំទានបរទេស ដែលត្រូវបានគេរកឃើញថា កំពុងស្វែងរកទ្រព្យសម្បត្តិនៅតាមដងផ្លូវក្នុងរដ្ឋ Kelantan របស់ប្រទេសម៉ាឡេស៊ី ក្នុងអំឡុងខែតមអាហារ របស់មូស្លីមនៃបុណ្យរ៉ាម៉ាដន។ យោងតាមសារព័ត៌មាន Bangkok Post របស់ថៃ ចេញផ្សាយនៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ បានឱ្យដឹងថា លោក Said Sudip ប្រធាននាយកដ្ឋាន...
ភ្នំពេញ ៖ នៅថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៤ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុញ្ញាតឱ្យគណៈប្រតិភូក្រុមហ៊ុន មកពីសាធារណរដ្ឋកូរ៉េ ដឹកនាំដោយលោក Hacheong Yun អគ្គនាយកទីភ្នាក់ងារជំរុញពាណិជ្ជកម្ម និងវិនិយោគកូរ៉េប្រចាំកម្ពុជា (KOTRA Phnom Penh) ចូលជួបពិភាក្សាការងារ...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្រ្តី ស សុខា រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានណែនាំ និងលើកទឹកចិត្តខ្ពស់ឱ្យថ្នាក់ដឹកនាំ និងកងកម្លាំងនគរបាលជាតិ គ្រប់កម្រិត ចាប់ពីថ្នាក់អគ្គស្នងការដ្ឋាន រហូតដល់ប៉ុស្តិ៍នគរបាល រដ្ឋបាលឃុំ សង្កាត់ និងកម្លាំងនគរបាល ដែលបំពេញបេសកកម្ម តាមតំបន់ព្រំដែននិងបណ្ដាច្រកទ្វារ បន្តបង្កើនការយកចិត្តទុកដាក់ ឱ្យបានខ្ពស់បន្ថែមទៀត ក្នុងការបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសនៅក្នុងមូលដ្ឋាន...
ភ្នំពេញ ៖ ក្នុងដំណើរទស្សនកិច្ចកំពង់ផែស្ងួត និងសួនឡូជីស្ទីកវៀងចន្ទន៍ នៅថ្ងៃទី២៦ មីនា នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក៏បានគូសបញ្ជាក់ពីសក្តានុពល និងភាពសម្បូរបែប នៃផ្នែកឡូជីស្ទីក នៅប្រទេសកម្ពុជា ទាំងខាងផ្លូវគោក និងសមុទ្រ ដែលជាសក្តានុពល ក្នុងការតភ្ជាប់កម្ពុជា ទៅក្នុងតំបន់ និងសកលលោក ។...