ដល់ថ្ងៃទី២៤ខែកុម្ភៈ ការប៉ះទង្គិចរវាងរុស្ស៊ី និង អ៊ុយក្រែន បានអូសបន្លាយរយៈពេលពីរឆ្នាំ គត់ទៅហើយ ។ បច្ចុប្បន្ននេះ កងទ័ពនៃប្រទេសទាំងពីរ កំពុងធ្លាក់ចូលក្នុងការ ប្រយុទ្ធជាប់គ្នា សហរដ្ឋអាមេរិក និងអឺរ៉ុប ត្រៀមលក្ខណៈ សម្រាប់អនុវត្ត ការដាក់ទណ្ឌកម្មថ្មី ទៅលើរុស្ស៊ី ដូច្នេះ ការឈប់បាញ់គ្នា និង បញ្ចប់សង្រ្គាម នៅតែពិបាកឈានដល់ដដែល...
												
																									បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT អគ្គលេខាធិការ នៃប្លុកដឹកនាំដោយ សហរដ្ឋអាមេរិក លោក Jens Stoltenberg បានប្រាប់ប្រព័ន្ធ ផ្សព្វផ្សាយ រដ្ឋអាមេរិកថា អ៊ុយក្រែន នឹងមានសេរីភាព ក្នុងការប្រើប្រាស់ យន្តហោះចម្បាំង F-16 ដែលខ្លួននឹងទទួលបានពីណាតូ ប្រឆាំងនឹងគោលដៅយោធា នៅក្នុងប្រទេសរុស្ស៊ី ឬលើសពីព្រំដែន...
												
																									ហៃណាន ៖ កាលពីថ្ងៃសុក្រ ម្សិលមិញនេះ ប្រទេសចិន បានបញ្ជូនផ្កាយរណប ពិសោធន៍បច្ចេកវិទ្យា ទូរគមនាគមន៍ ដោយទទួលបានជោគជ័យ ទាំងស្រុង ទៅកាន់ទីអវកាស ដែលបានបាញ់ចេញ ពីកន្លែងបង្ហោះយានអវកាស Wenchang នៅខេត្ត ហៃណាន (Hainan) ស្ថិតនៅភាគខាងត្បូងដែនកោះ កាលពីថ្ងៃសុក្រ ។ គួរបញ្ជាក់ថា ផ្កាយរណបនេះត្រូវបានបាញ់បង្ហោះនៅវេលាម៉ោង...
												
																									ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចផ្អាក ជាបណ្តោះអាសន្នសម្រាប់ រយៈពេល០៦(ប្រាំមួយ)ខែ គិតចាប់ពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៤ ។ នេះបើយោងតាមរយៈ សេចក្ដីជូនដំណឹង ស្តីពីការផ្អាកជាបណ្តោះអាសន្នលើការនាំចូលគ្រឿង ក្នុងនិងបំណែកសាច់បង្កកអគ្គនាយកដ្ឋានគយនិងរដ្ឋករកម្ពុជា ។ អគ្គនាយកដ្ឋានគយនិងរដ្ឋករកម្ពុជា បានឱ្យដឹងថា យោងតាមសេចក្តីប្រកាសជូនដំណឹង របស់ក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម...
												
																									បរទេស ៖ ប្រធានាធិបតី Joe Biden បាននិយាយថា សហរដ្ឋអាមេរិក នឹងត្រៀមដាក់ទណ្ឌកម្មថ្មី ប្រឆាំងនឹងរុស្ស៊ី ដើម្បីឆ្លើយតបទៅនឹងការ ស្លាប់របស់សកម្មជនប្រឆាំង ដែលជាប់គុក និងជាអ្នកធ្វើយុទ្ធនាការប្រឆាំង អំពើពុករលួយ លោក Alexey Navalny។ យោងតាមមន្ត្រីពន្ធនាគាររុស្សី បុរសវ័យ ៤៧ ឆ្នាំរូបនេះ ស្រាប់តែធ្លាក់ខ្លួនឈឺកាលពីថ្ងៃទី...
												
																									គៀវ៖ នៅថ្ងៃសៅរ៍ទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ប្រទេសអ៊ុយក្រែន បានប្រារព្ធខួប២ឆ្នាំ ចាប់តាំងពីការឈ្លានពាន របស់ប្រទេសរុស្ស៊ី ដែលឈានចូលឆ្នាំថ្មី នៃសង្រ្គាមដែលថមថយកម្លាំង ដោយសារការខ្វះខាតជំនួយ របស់លោកខាងលិច ខណៈដែលរុស្ស៊ី ត្រូវបានពង្រឹងកងកម្លាំង ដោយការកើនឡើងថ្មីៗនេះ ។នៅគ្រាដែលប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រកាសពី “ប្រតិបត្តិការយោធាពិសេស” នៅព្រឹកព្រលឹមថ្ងៃទី២៤...
												
																									បរទេស ៖ យោងតាមការដកស្រង់ ព័ត៌មានដោយ RT បានឲ្យដឹងថា យ៉ាងហោចណាស់ មានជនភៀសខ្លួនជនជាតិអ៊ុយក្រែន ដល់ទៅ១៥០០០នាក់ បានស្វែងរកការគាំទ្រ ផ្នែកគ្មានផ្ទះសម្បែងឬ Homeless បន្ទាប់ពីទំនាក់ទំនងជាមួយអ្នកឧបត្ថម្ភ អង់គ្លេស របស់ពួកគេអស់ សុពលភាព។ គិតត្រឹមខែមករា ប្រជាជនអ៊ុយក្រែន ប្រហែល ១៤១០០០នាក់បានធ្វើដំណើរមកចក្រភពអង់គ្លេស ក្រោមគម្រោង ផ្ទះសម្រាប់...
												
																									បរទេស ៖ យោងតាមការ ចេញផ្សាយរបស់ RT គណៈកម្មាធិការ ខុទ្ទកាល័យសន្តិសុខ នៃរដ្ឋាភិបាល ទីក្រុងញូវ ដែលីបានឈាទៅដល់ការ អនុម័តឲ្យមានការទិញ មីស៊ីលល្បឿនលឿន ជាងសំឡេង២០០ គ្រាប់ប្រភេទ BrahMos កាលពីថ្ងៃពុធ ។ សព្វាវុធថ្មីដែលត្រូវបានអភិវឌ្ឍរួមគ្នាដោយឥណ្ឌា និងរុស្ស៊ីនឹងត្រូវទិញក្នុងតម្លៃប្រហែល ១៩០ពាន់លានរូពីឬត្រូវជា ២,៣ពាន់លានដុល្លារ ។...
												
																									រភ្នំពេញ ៖ នារសៀលថ្ងៃ២៣ ខែកុម្ភៈ ឆ្នាំ២០២៤ នៅទីស្តីការក្រសួងសុខាភិបាល បានរៀបចំពិធីប្រគល់-ទទួល រថយន្តគិលានសង្គ្រោះចំនួន ១គ្រឿង វែនតាចំនួន៤២០០គឿង ដែលជាជំនួយឥតសំណង របស់លោកSusumu Tai កុងស៊ុលកិត្តិយសកម្ពុជា ប្រចាំទីក្រុងសេនដៃ (Sendai) ប្រទេសជប៉ុន ក្រោមអធិបតីភាពលោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ។...
												
																									មីនស៍៖ ក្រុមក្នុងតំបន់នៃកងទ័ពបេឡារុស្ស និងរុស្ស៊ី នឹងធ្វើសមយុទ្ធយោធានៅលើទឹកដី បេឡារុស្សនៅឆ្នាំ២០២៥ នេះបើយោងតាមរដ្ឋមន្ត្រីការពារជាតិ បេឡារុស្សលោក Viktor Khrenin។ លោក Khrenin បានឲ្យដឹងនៅក្នុងបទសម្ភាសន៍មួយថា ប្រធានាធិបតីរុស្ស៊ី និងបេឡារុស្សដំបូងបានស្នើឱ្យ ធ្វើសមយុទ្ធយោធាជាយុទ្ធសាស្ត្ររួមគ្នា រៀងរាល់ពីរឆ្នាំម្តងកាលពីឆ្នាំ២០០៩។ លោកបានលើកឡើងថា “សមយុទ្ធបន្ទាប់នឹងធ្វើឡើងនៅឆ្នាំ២០២៥ នៅលើទឹកដីនៃសាធារណរដ្ឋបេឡារុស្ស” លោកបានបន្ថែមថា សមយុទ្ធនេះនឹងផ្តោតលើការ ធានាសន្តិសុខយោធានៃរដ្ឋសហភាព។...
												
																									បរទេស ៖ យោងតាមការ ចេញផ្សាយរបស់ RT ប្រហែលជា៣៥ភាគរយ នៃក្រុមហ៊ុនជប៉ុន ដែលកំពុងប្រតិបត្តិការ នៅក្នុងប្រទេសរុស្ស៊ី បន្តធ្វើអាជីវកម្ម ដូចធម្មតា ទោះបីជាមានការប្តេជ្ញាចិត្ត របស់ទីក្រុងតូក្យូ ក្នុងការអនុវត្តតាមទណ្ឌកម្ម របស់លោក ខាងលិចក៏ដោយ ។ ការស្ទង់មតិរបស់អង្គការពាណិជ្ជកម្ម ខាងក្រៅរបស់ប្រទេសជប៉ុន (JETRO) បានបង្ហាញកាលពីថ្ងៃពុធបានបង្ហាញថា ក្រុមហ៊ុនចំនួន១៥៦...
												
																									បរទេស៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បាននិយាយថា លោកនឹងបើកភ្លើងខៀវ សម្រាប់យន្តហោះ Tu-160M ធ្វើទំនើបកម្ម ដើម្បីចូលបម្រើសេវាកម្ម បន្ទាប់ពីលោកបានបើកហោះហើរ កាលពីថ្ងៃព្រហស្បតិ៍ នៅលើយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ មានសមត្ថភាពនុយក្លេអ៊ែរ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា...
												
																									ហ្គាហ្សាៈ ការិយាល័យប្រព័ន្ធផ្សព្វផ្សាយ របស់រដ្ឋាភិបាលដែលគ្រប់គ្រង ដោយក្រុមហាម៉ាសនៅទីក្រុងហ្គាហ្សា បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ មួយកាលពីថ្ងៃព្រហស្បតិ៍ថា យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន ៤០នាក់បានស្លាប់ និង ១០០ នាក់ផ្សេងទៀតបានរងរបួសនៅក្នុង ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ទៅលើភាគកណ្តាលតំបន់ហ្គាហ្សាស្ទ្រីប។ ប្រភពសន្តិសុខប៉ាឡេស្ទីន បានប្រាប់កាសែតស៊ិនហួឲ្យដឹងថា យន្តហោះអ៊ីស្រាអែល បានបើកការវាយឆ្មក់ជាច្រើន ទៅលើផ្ទះលំនៅដ្ឋានមួយចំនួននៅក្នុងទីក្រុង Deir el-Balah ដែលនាំឱ្យមានការបំផ្លិចបំផ្លាញទាំងស្រុង។ ក្រសួងសុខាភិបាល...
												
																									បរទេស៖ យ៉ាងហោចណាស់មនុស្ស ៥ នាក់ បានស្លាប់ និង៣ នាក់ផ្សេងទៀតបានរងរបួស បន្ទាប់ពីកប៉ាល់ដឹកជញ្ជូនមួយគ្រឿង បានបុកជាមួយស្ពាននៅភាគខាងត្បូងប្រទេសចិន កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ដោយបានបំផ្លាញផ្នែកខ្លះនៃផ្លូវ និងធ្វើឱ្យរថយន្តធ្លាក់ចូលទៅក្នុងទឹក។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា កប៉ាល់នោះបានបុកស្ពាន Lixinsha នៅម៉ោងប្រហែល ៥:៣៩...
												
																									ហ្គាហ្សា៖ ក្រសួងសុខាភិបាលប៉ាឡេស្ទីន ដែលមានមូលដ្ឋាននៅតំបន់ហ្គាហ្សា បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងទ័ពអ៊ីស្រាអែល បានបញ្ជូនរថពាសដែកចំនួន ៤គ្រឿងចូលទៅក្នុងមន្ទីរពេទ្យ Nasser ភ្លាមៗបន្ទាប់ពីខ្លួនបានដកកងទ័ព ចេញពីកន្លែងនោះក្នុងរយៈពេលខ្លី។ ប្រភពសន្តិសុខប៉ាឡេស្ទីន បានប្រាប់កាសែតស៊ិនហួឲ្យដឹងថា កងកម្លាំងទាហានអ៊ីស្រាអែលបានបំប្លែងអគារនេះ ទៅជាបន្ទាយយោធាឆ្លងកាត់ការឡោមព័ទ្ធ និងការវាយប្រហារជាច្រើនថ្ងៃ។ របាយការណ៍មុនដោយសារព័ត៌មាន Channel១៣ របស់អ៊ីស្រាអែល បានអះអាងថា កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានបញ្ចប់ប្រតិបត្តិការ...
												
																									បរទេស៖ អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយក្នុងអំឡុងពេល ព្រឹត្តិការណ៍សាធារណៈមួយថា ជនជាតិអាមេរិកគួរតែខ្មាស មេដឹកនាំរបស់ពួកគេ បន្ទាប់ពីប្រធានាធិបតីរបស់ពួកគេ ត្រូវបានគេរាយការណ៍ថា បានហៅលោក វ្ល៉ាឌីមៀ ពូទីន របស់រុស្ស៊ីថា “ឆ្កួត S.O.B” ។ ការហៅឈ្មោះដែលត្រូវបានចោទប្រកាន់របស់ Joe Biden បានកើតឡើងក្នុងអំឡុងពេលនៃ...
												
																									ខេត្តសៀមរាប ៖ ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) បានរៀបចំឱ្យមានគម្រោង «បណ្ណាល័យវីតាល់» នាទឹកដីរុនតាឯក ខេត្តសៀមរាប ក្នុងគោលបំណង លើកកម្ពស់ទម្លាប់ នៃការអាន ដល់សិស្សានុសិស្ស តាមរយៈការរៀបចំជួសជុល បំពេញបន្ថែម ឡើងវិញនូវបណ្ណាល័យ ដែលមានស្រាប់ និងមានសភាព ចាស់ នៅសាលាបឋមសិក្សាជ័យ ដែលបានសម្ភោធ...
												
																									ភ្នំពេញ ៖ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៣ កុម្ភៈ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការទប់ស្កាត់សកម្មភាពចាក់ថ្មចូលផ្ទៃទន្លេ ដែលមានទីតាំងស្ថិតនៅ ភូមិព្រៃទទឹង ឃុំឫស្សីស្រុក ស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ក៏ដូចជានៅតាមបណ្តាទីតាំងផ្សេងៗទៀត។ ក្នុងសេចក្ដីប្រកាសព័ត៌មាន បញ្ជាក់ថា សកម្មភាព ចាក់ថ្មចូលផ្ទៃទន្លេដើម្បីចាក់ ខ្សាច់លុបនេះ នឹងបង្កឧបសគ្គ ឬធ្វើឱ្យមានការរាំងស្ទះ ដល់លំហូរទឹកធម្មជាតិ...
												
																									ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឱ្យដឹងថា រយៈពេលជិត ២ខែមកនេះ កម្ពុជាទទួលបានទេសចរ ចំនួន ៨ ៤១៩នាក់ ដែលធ្វើដំណើរកម្សាន្តតាមនាវាខ្នាតយក្ស ចំនួន ១០លើក។ ភ្ញៀវទេសចរ ដែលធ្វើដំណើរកម្សាន្តតាមនាវាខ្នាតយក្ស មានចំនួន ១០លើក នោះ រួមមាន៖...
												
																									ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្ដមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ បានលើកឡើងថា ព្រះពុទ្ធសាសនា មិនត្រឹមតែបានធ្វើឱ្យបងប្អូន ប្រជាពលរដ្ឋ បានរស់នៅជាមួយគ្នាដោយសុខសាន្តខាងផ្លូវស្មារតីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកយ៉ាងសំខាន់ ក្នុងការពង្រឹងសណ្ដាប់ធ្នាប់ សុខសន្តិភាព ស្ថិរភាពសង្គម ការអភិវឌ្ឍលើគ្រប់វិស័យ និងថែរក្សា ការពារអត្តសញ្ញាណជាតិ ។ ការលើកឡើងរបស់សម្ដេចតេជោ ធ្វើឡើងស្របពេលដែលនៅថ្ងៃសៅរ៍ ១៥...
												
																									បរទេស៖ អគ្គស្នងការរងនគរបាលជាតិ របស់ប្រទេសថៃ លោក Surachate Hakparn ជឿជាក់ថា បណ្តឹងចំនួនពីរដែលលោកកំពុង ប្រឈមមុខលើករណីល្បែងស៊ីសង គឺជាផ្នែកមួយនៃការឃុបឃិតគ្នា ដោយប៉ូលិសផ្សេងទៀត ដើម្បីបង្ខូចកេរ្តិ៍ឈ្មោះលោក។ យោងតាមសារព័ត៌មាន The Nation របស់ថៃ ចេញផ្សាយកាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា ជាការឆ្លើយតបទៅនឹងរបាយការណ៍លេចធ្លាយ ដែលមិនបានបញ្ជាក់ដែលថា...
												
																									សាណា៖ ក្រុម Houthi របស់ប្រទេសយេម៉ែនបាននិឲ្យដឹងថា ខ្លួនបានបើកការវាយប្រហារ លើទីក្រុងអ៊ីស្រាអែលមួយ នាវាដឹកទំនិញអង់គ្លេស និងនាវាចម្បាំងអាមេរិក នៅក្នុងអ្វីដែលខ្លួនហៅថាជាការឆ្លើយតបទៅនឹង “ការឈ្លានពានរបស់អាមេរិក-អង់គ្លេស” ប្រឆាំងនឹងយេម៉ែន និងការគាំទ្ររបស់ប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សា។ អ្នកនាំពាក្យយោធា Houthi លោក Yahya Sarea បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលផ្សាយដោយទូរទស្សន៍ al-Masirah របស់ក្រុមថា...
												
																									បរទេស៖ មេបញ្ជាការក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីន Jenin Brigades លោក Yasser Hanoun ត្រូវបានសម្លាប់បន្ទាប់ពីការ វាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ត្រូវចំរថយន្តរបស់លោក នៅក្នុងជំរុំជនភៀសខ្លួន Jenin ក្នុងតំបន់ West Bank។ សាក្សីដែលបានឃើញផ្ទាល់ភ្នែកបានប្រាប់កាសែត ថាយន្តហោះឈ្លបយកការណ៍របស់អ៊ីស្រាអែល បានទម្លាក់គ្រាប់បែកលើរថយន្ត ដែលដឹកលោក Hanoun នៅតាមដងផ្លូវក្នុងជំរុំ Jenin...
												
																									ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ និងលោក រ៉ាជីវ ប្រាដាន (Rajiv PRADHAN) នាយកប្រចាំប្រទេសកម្ពុជា នៃមូលនិធីThe Dariu Foundation របស់ប្រទេសស្វីស នៅថ្ងៃសុក្រ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤...
												
																									ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកស្រី ហ្គោកឺឡាំងដេប៉ាលីយែរ លក្ខិណា នាយកគ្រប់គ្រងនៃអង្គការដើម្បីភាពញញឹមនៃកុមារ (PSE) នៅថ្ងៃសុក្រ ទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានឯកភាពគ្នាជំរុញការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់យុវជនកម្ពុជាដើម្បីទទួលបានជំនាញជាក់លាក់សម្រាប់ទីផ្សារការងារ។ ការឯកភាពនេះ ធ្វើឡើងក្នុងជំនួបរវាងលោករដ្ឋមន្ត្រី និងនាយកគ្រប់គ្រងនៃអង្គការPSEដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ក្នុងជំនួបនោះ លោករដ្ឋមន្ត្រី...
												
																									ភ្នំពេញ៖ មន្ទីរសុខាភិបាលរាជធានីភ្នំពេញ ក្រុមគ្រូពេទ្យ អាជ្ញាធរខណ្ឌពាក់ព័ន្ធ និងកងកម្លាំងកងពលតូចលេខ៧០ នារសៀលថ្ងៃទី ២៣កុម្ភៈ ឆ្នាំ២០២៤នេះ បានជួបជុំគ្នា ស្តាប់ការណែនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដើម្បីចេញដំណើរ ធ្វើយុទ្ធនាការបាញ់សម្លាប់មូសខ្លា នៅខណ្ឌចំនួន៥ ដែលជាខណ្ឌមានបញ្ហាប្រឈម ជំងឺគ្រុនឈាមខ្លាំងជាងគេ។ នៅថ្ងៃទី១នៃយុទ្ធនាការបាញ់សម្លាប់មូសខ្លានេះ ប្រើប្រាស់ម៉ាស៊ីនបាញ់ថ្នាំសម្លាប់មូស ចំនួន១៥គ្រឿង ប្រើប្រាស់កម្លាំងកងពលតូចលេខ៧០...
												
																									ភ្នំពេញ៖ នាវាស្វ័យការពារជើងទឹកជប៉ុនចំនួន ២គ្រឿងShimakaze និង Suzunami បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជា រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤។+លក្ខណៈបច្ចេកទេសនាវា៖១ .ឈ្មោះ (DDG-172) TV-3521 SHIMAKAZE+ទម្ងន់ផ្ទុក 4650 ton ២. ឈ្មោះ DD-114 SUZUNAMI+ទម្ងន់...
												
																									ភ្នំពេញ៖ សូមស្វាគមន៍ មកកាន់កំពង់ផែទូកទេសចរណ៍ ជី.ធី.វី.ស៊ី ស្ពីដប៊ូត លោកអ្នកអាចធ្វើការកក់សំបុត្រអូប័រ ទៅលេងតាមបណ្តារកោះនានា បានយ៉ាងងាយស្រួលតាមរយៈ ក្រុមហ៊ុន ជី.ធី.វី.ស៊ី ស្ពីដប៊ូត ជម្រើសដ៏ស៊ីវីល័យ ក្នុងការធ្វើដំណើរលើផ្លូវទឹករបស់លោកអ្នក ជី.ធី.វី.ស៊ី ស្ពីដប៊ូត កាន់តែមានទំនុកចិត្តនិងភាពងាយស្រួល ៖អូបរ័ជួលឯកជន ទៅតាមបណ្តាកោះ នៅក្នុងខេត្តព្រះសីហនុ គោលដៅសំបុត្រអូបរ័ទៅមក ម៉ាហ្វីយ៉ារីស៊ត(ឆ្នេរឋានសួគ៍) –...
												
																									នៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានចាត់ឲ្យ លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដឹកនាំក្រុមការងារ នាំយកថវិកា ចំនួន ៥,០០០ដុល្លារ រួមនឹង ទឹកសុទ្ធ ៥កេស, ទឹកដោះគោបឺត ៣កេស យកទៅប្រគល់ជូន...
												
																									កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានថ្លែងថា ឆ្នាំសិក្សាថ្មីនេះ និងឆ្នាំសិក្សាបន្តទៅមុខទៀតបញ្ហាដែលយើងត្រូវដោះស្រាយចំពោះមុខ គឺការលើកកម្ពស់គុណភាពអប់រំឱ្យមានតុល្យភាពសមស្រប ទៅនឹងការពង្រីកបរិមាណអប់រំ ដែលប្រការនេះ គឺជាគោលដៅពីរនៃសកម្មភាពមួយ ដែលមិនអាចផ្តាច់ចេញពីគ្នាបាន។ លោកអភិបាលខេត្តបានលើកឡើងដូច្នេះនារសៀលថ្ងៃទី ២៣ ខែកុម្ភៈឆ្នាំ ២០២៤ នៅមន្ទីរអប់រំយុវជននិងកីឡាខេត្ត ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡាឆ្នាំសិក្សា ២០២២-២០២៣...