ភ្នំពេញ ៖ គណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ ស ច គ) បានអំពាវនាវដល់ប្រជាពលរដ្ឋ ត្រូវរួមគ្នាបង្ការ និងទប់ស្កាត់គ្រោះថ្នាក់ ចរាចរណ៍ផ្លូវគោក ក្នុងឱកាសពិធីបុណ្យចូលឆ្នាំចិន និងវៀតណាម ចាប់ពីថ្ងៃទី៩ ដល់ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ។ នេះបើយោងតាមសេចក្ដីអំពាវនាវរបស់ គ...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានបន្ដក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវប្រុងប្រយ័ត្នដោយស្មារតីទទួលខុសត្រូវខ្ពស់ ក្រោយរកឃើញជំងឺអឹមផក (Mpox) (ឈ្មោះដើមជំងឺអុតស្វា) ករណីទី៦។ តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងសុខាភិបាល នាថ្ងៃទី៨ កុម្ភៈ បញ្ជាក់ថា យោងតាមលទ្ធផល ទទួលបានពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ បានបញ្ជាក់ថា មានករណី ជំងឺអឹមផក (Mpox) ចំនួន ១ករណីបន្ថែមទៀត...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ បានចេញសេចក្តីប្រកាសព័ត៌មាន ដោយក្រើនរំលឹក ដល់ប្រជាពលរដ្ឋយកចិត្តទុកដាក់ ចំពោះសុខភាព និងណែនាំពីវិធានការការពារ និងរក្សាសុខភាព ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម។ តាមរយៈសេចក្ដីប្រកាសព័ត៌មាន ក៏បានបញ្ជាក់ថា ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន និងវៀតណាម ប្រជាពលរដ្ឋមួយចំនួនតែងមាន ការជួបជុំគ្រួសារ បងប្អូន ញាត្តិមិត្ត...
ភ្នំពេញ ៖ លោក ជុំ សុន្ទរី រដ្ឋលេខាធិការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤ បានជួបពិភាក្សាការងារជាមួយលោកស្រីវេជ្ជបណ្ឌិត Mandy Cohen នាយកមជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់សហរដ្ឋអាមេរិក (U.S. CDC) ដោយបានសង្កត់ធ្ងន់លើការបន្តកិច្ចសហប្រតិបត្តិការ និងមធ្យោបាយជាបន្តទៅមុខ ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងសហរដ្ឋអាមេរិក...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC) សេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤ ដល់ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៤ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនី...
ជូនដំណឹង! ជនអនាមឹក បង្កេីតតេលេក្រាមក្លែងក្លាយ បន្លំជាលោកស្រីបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត សម្រាប់ឆបោកhttps://dap-news.com/?p=392200 នាយករដ្ឋមន្ដ្រីកម្ពុជា-ថៃ មិនអនុញ្ញាត ក្រុមណាមួយប្រើទឹកដី របស់ខ្លួន ប្រឆាំងរដ្ឋាភិបាលhttps://dap-news.com/?p=392204 ពលរដ្ឋថៃ នៅតែចងចិត្តចង់ ឲ្យបើកច្រកព្រំដែនប្រាសាទ ព្រះវិហារវិញ ខណៈនាយករដ្ឋមន្ត្រីថៃ-កម្ពុជា មិនលើកយកមកពិភាក្សាhttps://dap-news.com/?p=392207 អាជ្ញាធរ នឹងផ្អាកចរាចរបណ្តោះអាសន្ន លើកំណាត់ផ្លូវមួយចំនួន...
តេអេរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Ebrahim Raisi បានសង្កត់ធ្ងន់ថា ប្រទេសរបស់លោកនឹងមិនចាកចេញពីតុចរចាឡើយ ហើយទទូចលើសិទ្ធិរបស់ខ្លួនក្នុងការអភិវឌ្ឍន៍បច្ចេកវិទ្យានុយក្លេអ៊ែរសម្រាប់គោលបំណង “សន្តិភាព”។ លោក Raisi បានធ្វើការកត់សម្គាល់នៅក្នុងពិធីមួយដែលមានការចូលរួមដោយឯកអគ្គរដ្ឋទូតបរទេសនៅក្នុងរដ្ឋធានីតេអេរ៉ង់ របស់ប្រទេសអ៊ីរ៉ង់ ដើម្បីប្រារព្ធខួបលើកទី៤៥ នៃជ័យជំនះនៃបដិវត្តន៍អ៊ីស្លាមឆ្នាំ១៩៧៩ របស់ប្រទេសនេះ ដែលត្រូវនឹងថ្ងៃទី១១ ខែកុម្ភៈ នេះបើយោងតាមសេចក្តីថ្លែងការណ៍ដែលបានចេញផ្សាយនៅលើគេហទំព័ររបស់ការិយាល័យរបស់លោក។ លោកបានកត់សម្គាល់ថា អ៊ីរ៉ង់ តែងតែត្រៀមខ្លួនសម្រាប់ការផ្ទៀងផ្ទាត់លក្ខណៈសន្តិភាពនៃសកម្មភាពនុយក្លេអ៊ែររបស់ខ្លួន...
ដោយអនុវត្តតាមគំរូដឹកនាំរបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ចការងារកងរាជអាវុធហត្ថ ខែមករា និងលើកទិសដៅការងារ...
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចេញផ្សាយ «ព្រឹត្តិបត្រព័ត៌មានទីផ្សារការងារ» ទស្សនវិស័យសេដ្ឋកិច្ចទីផ្សារការងារកម្ពុជាឆ្នាំ២០២៤ លើកទី១ សម្រាប់អាណត្តិទី៧នេះ។ព្រឹត្តិបត្រព័ត៌មានទីផ្សារការងារ គឺជាឯកសារឆ្លុះបញ្ចាំងអំពីចរន្តសកលនិងតំបន់ និងបម្រែបម្រួលនៃរចនាសម្ព័ន្ធសេដ្ឋកិច្ចកម្ពុជា ដែលនឹងជះឥទ្ធិពលដល់តម្រូវការទីផ្សារការងារ និងជំនាញកម្ពុជាក្នុងរយៈពេលខ្លី និងមធ្យម។ ព្រឹត្តិបត្រនេះនឹងផ្តល់ព័ត៌មានសំខាន់ៗបន្ថែមទៀតដល់សិស្ស និស្សិត ដើម្បីស្វែងយល់អំពីពិភពការងារនៅលើសកលលោក អាស៊ាន និងកម្ពុជា និងត្រៀមខ្លួនកាន់តែល្អប្រសើរក្នុងការចាប់យកឱកាសអភិវឌ្ឍជំនាញ និងឱកាសការងារ។ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងបន្តធ្វើបច្ចុប្បន្នភាពព្រឹត្តិបត្រព័ត៌មានទីផ្សារការងារនេះឱ្យកាន់តែល្អប្រសើរ...
ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី៨ កុម្ភៈ ឆ្នាំ២០២៤នេះ បានដាក់ចេញនូវទិសដៅការងារអាទិភាពចំនួន ១០ចំណុច សម្រាប់ការអនុវត្តនៅឆ្នាំ២០២៤។ បើតាមប្រសាសន៍លោករដ្ឋមន្រ្តី, ក្រសួងការងារនឹងអនុវត្តឱ្យបានត្រឹមត្រូវនូវកិច្ចទី១ បន្តអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់នូវអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ទាំង ១០ចំណុច របស់ សម្តេចតេជោ និងអនុសាសន៍ដ៏ខ្ពង់ខ្ពស់ទាំង ១០ចំណុច...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់អនុសាសន៍បន្ថែមចំនួន១៣ចំណុច ដើម្បីធានាបម្រើផលប្រយោជន៍ពលរដ្ឋ និងកម្មករនិយោជិត។ ថ្លែងក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី៨ កុម្ភៈ ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានលើកឡើងថា៖ ជាមួយនឹងសមិទ្ធផលជាច្រើននាពេលកន្លងមក, ក្រសួងត្រូវខិតខំបន្ថែមទៀតក្នុងការអនុវត្តការងារឱ្យកាន់តែប្រសើរ និងដោះស្រាយបញ្ហាប្រឈមនានា...
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតគណៈកម្មការចំពោះកិច្ចចុះបញ្ជីដីតំបន់ទន្លេសាប ដោយមានឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នរគរូបនីយកម្ម និងសំណង់ ជាប្រធាន និងមានអនុប្រធាន ៤រូប រួមទាំងសមាជិក និងសមាជិកអចិន្ត្រៃយ៍ ១០រូប។នេះបេីយោងតាមសេចក្តីសម្តេច ស្តីពី ការបង្កើតគណៈកម្មការចំពោះកិច្ច ចុះបញ្ជីដីតំបន់ទន្លេសាប ចុះហត្ថលេខាដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី៦កុម្ភៈ និងផ្សព្វផ្សាយនាថ្ងៃទី៨កុម្ភៈនេះ...
ភ្នំពេញ ៖ អង្គភាពច្រកចេញចូលតែមួយរាជធានី-ខេត្ត បាននិងកំពុងបោះជំហានយ៉ាងសកម្មចូលទៅក្នុងវិស័យឌីជីថល ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ និងស្វាហាប់បំផុតរបស់ សម្ដេចមហាបវរធបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា។ ជាក់ស្ដែងនៅថ្ងៃទី៨ ខែកម្ភៈ ឆ្នាំ២០២៤នេះ លោក ស សុខា...
ភ្នំពេញ៖ ឆ្លើយតបនឹង ការលើកឡើង ពីមតិខាងក្រៅចោទសម្តេចធិបតី ជុំវិញកិច្ចចរចា លើតំបន់ត្រួតស៊ីគ្នា (OCA) រវាងកម្ពុជា និងថៃ ដែលមានកត្តាពីរ ពាក់ព័ន្ធ និងព្រំដែនទឹក និងជង្រុកស្តុកឧស្ម័នប្រេង ថាជាជនក្បត់ជាតិនោះ សម្តេចធិបតី បានធ្វើការអះអាងថា ក្រុមគ្រួសារសម្តេចដែលមានត្រកូល ហ៊ុន ទាំងអស់ មិនមានបំណងណាមួយ ចង់ទៅជាជនក្បត់ជាតិទេ ។...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ក្នុងដំណើរទស្សកិច្ចនៅប្រទេសថៃ សម្តេចនិងនាយករដ្ឋមន្ត្រីថៃ បានឯកភាពគ្នាដោះស្រាយចំណុចគាំងជាង២០ឆ្នាំ ដើម្បីចាប់ផ្តើម គិតគូរអំពីការទាញផលរួម នៅតំបន់ត្រួតស៊ីគ្នា នៃឧស្ម័ននិងប្រេងកាត ដែលមានពីធម្មជាតិ ខណៈការទាញយកប្រយោជន៍នេះដេីម្បីសេដ្ឋកិច្ចជាតិ និងធ្វើឲ្យកម្ពុជា អាចម្ចាស់ការលើវិស័យថាមពលដោយខ្លួនឯង មិនមែនដូចអ្វី ដែលជាការលើកឡើង របស់ក្រុមប្រឆាំងថា ជាទង្វើក្បត់ជាតិនោះទេ ។...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាល មិនអាចចិញ្ចឹមប្រជាពលរដ្ឋ ទាំងអស់នោះទេ ប៉ុន្ដែរដ្ឋ មានលទ្ធភាពបង្កលក្ខណៈ ឱ្យប្រជាពលរដ្ឋរស់ដោយខ្លួនឯង និងពង្រឹងខ្លួនឯង។ ក្នុងពិធីបិទសន្និបាតបូក សរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤...
បរទេស៖ កាសែត Izvestia នៅក្នុងប្រទេសរុស្ស៊ី បានរាយការណ៍ដោយដកស្រង់ សម្តីអ្នកលក់រាយថា ការលក់កុំព្យូទ័រ MacBook Air និង Pro របស់ក្រុមហ៊ុន Apple នៅក្នុងប្រទេសរុស្ស៊ីបានកើនឡើង 20% ពីមួយឆ្នាំទៅមួយឆ្នាំ បើទោះបីជាក្រុមហ៊ុនបច្ចេកវិទ្យា យក្សមួយនេះ បានចាកចេញពីប្រទេសរុស្ស៊ីនៅឆ្នាំ ២០២២ ក៏ដោយ ។...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា ក្នុងដំណើរទស្សកិច្ចនៅប្រទេសថៃ កាលពីម្សិលមិញសម្តេចនិង នាយករដ្ឋមន្ត្រីថៃ បានឯកភាពគ្នាដើម្បីចាប់ផ្តើម គិតគូរអំពីការទាញផលរួម ពីឧស្ម័នប្រេងកាតនៅតំបន់ត្រួតស៊ីគ្នា ។
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្តែងនូវការពេញចិត្ត ចំពោះការប្រើប្រាស់ពាក្យ ផែនការសកម្មភាព ដែលរស់រវើក និងផ្តាំដល់ស្ថាប័នអនុវត្តទាំងឡាយ ត្រូវចេះបត់បែន កុំអនុវត្តត្រង់ដូចបន្ទាត់ ។ ក្នុងឱកាស អញ្ជើញ “បិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងប្រកាសដាក់ឱ្យអនុវត្ត...
ម៉ិកស៊ិកៈ ក្រសួងការបរទេសម៉ិកស៊ិកបានឲ្យដឹងថា ម៉ិកស៊ិក និងសហរដ្ឋអាមេរិកបានអះអាងជាថ្មីពីការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការរួមគ្នាដោះស្រាយបញ្ហាអន្តោប្រវេសន៍ និងសន្តិសុខនៅតាមព្រំដែនរបស់ពួកគេ។ ក្រសួងបានឲ្យដឹងនៅក្នុងការចេញផ្សាយមួយថា ចំពោះបញ្ហានោះ ប្រធានាធិបតីម៉ិកស៊ិកលោល Andres Manuel Lopez Obrador បានជួបកាលពីថ្ងៃអង្គារជាមួយទីប្រឹក្សាសន្តិសុខមាតុភូមិរបស់សេតវិមាន Elizabeth Sherwood-Randall នៅវិមានជាតិ ក្នុងទីក្រុងម៉ិកស៊ិក។ នៅក្នុងកិច្ចប្រជុំនេះ ប្រធានាធិបតីម៉ិកស៊ិក បានអះអាងសារជាថ្មីនូវការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលរបស់លោកក្នុងការធ្វើការជាមួយសហរដ្ឋអាមេរិកឆ្ពោះទៅរក “ការគ្រប់គ្រងការធ្វើចំណាកស្រុកប្រកបដោយសណ្តាប់ធ្នាប់ និងសុវត្ថិភាព”...
បរទេស៖ កាសែត Washington Post បានរាយការណ៍កាលពីថ្ងៃពុធថា ឧត្តមសេនីយជើងទឹកអាមេរិកចូលនិវត្តន៍ គឺលោក James Mattis ត្រូវបានគេជួលនៅក្នុងឆ្នាំ២០១៥ ដើម្បីផ្តល់ប្រឹក្សាដល់ប្រទេសអារ៉ាប់រួមអំពីយុទ្ធនាការដឹកនាំដោយអារ៉ាប៊ីសាអូឌីតនៅក្នុងប្រទេសយេម៉ែន។ លោក Mattis មិនបានបង្ហាញជាសាធារណៈអំពីសកម្មភាពនេះឡើយ នៅពេលដែលលោកក្លាយជារដ្ឋមន្រ្តីការពារជាតិក្នុងឆ្នាំ២០១៧ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា...
ម៉ូស្គូ៖ អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Andrei Rudenko នៅថ្ងៃពុធនេះ បានច្រានចោលលទ្ធភាពនៃការបន្តកិច្ចពិភាក្សាសន្ធិសញ្ញាសន្តិភាពជាមួយទីក្រុងតូក្យូ ក្រោមស្ថានភាពបច្ចុប្បន្ន។ លោក Rudenko ត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី TASS ថា “នៅក្នុងស្ថានភាពបច្ចុប្បន្ន ការត្រលប់ទៅការសន្ទនាលើបញ្ហានៃសន្ធិសញ្ញា ដែលបានរៀបរាប់ខាងលើ គឺមិនអាចទៅរួចនោះទេ” ។ លោក Rudenko បានលើកឡើងថា “គោលនយោបាយមើលឃើញខ្លី”...
ឡុងដ៍៖ នាវាផ្ទុកយន្តហោះទំនើបមួយគ្រឿងក្នុងចំណោមនាវាផ្ទុកយន្តហោះទំនើបបំផុតពីរគ្រឿងរបស់ចក្រភពអង់គ្លេស នឹងមិនចូលរួមក្នុងសមយុទ្ធដ៏ធំបំផុតរបស់អង្គការណាតូ នៅក្នុងទ្វីបអឺរ៉ុប ចាប់តាំងពីសង្គ្រាមត្រជាក់ បន្ទាប់ពីការត្រួតពិនិត្យនៅនាទីចុងក្រោយបានរកឃើញបញ្ហាជាមួយនឹងក្បាលម៉ាស៊ីន។ នាវា HMS Queen Elizabeth ដែលនឹងត្រូវចេញដំណើរនៅថ្ងៃអាទិត្យ (ទី០៤ ខែកុម្ភៈ) សម្រាប់លំហាត់សមយុទ្ធ Steadfast Defender នឹងត្រូវបានជំនួសដោយកប៉ាលនាវា HMS Prince of Wales ។...
តូក្យូ៖ នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា បានឲ្យដឹងថា ទំនាក់ទំនងរបស់ជប៉ុន ជាមួយរុស្ស៊ីបច្ចុប្បន្នមាន “ការលំបាក” ចំពេលដែលទីក្រុងម៉ូស្គូ មានសង្រ្គាមនៅអ៊ុយក្រែន ប៉ុន្តែបានសន្យាថានឹងបន្តខិតខំប្រឹងប្រែង ដើម្បីដោះស្រាយជម្លោះទឹកដី និងចុះហត្ថលេខាលើសន្ធិសញ្ញាសន្តិភាព។ នៅឯការជួបជុំប្រចាំឆ្នាំនៅទីក្រុងតូក្យូ ដែលធ្វើឡើងដើម្បីទាមទារឱ្យមានការវិលត្រឡប់នៃកោះដែលគ្រប់គ្រងដោយទីក្រុងមូស្គូ ដែលទីក្រុងតូក្យូទាមទារយកចេញពីកោះហុកកៃដូ លោក គីស៊ីដា ក៏បានជំរុញឱ្យប្រទេសរុស្ស៊ី ចាប់ផ្តើមគម្រោងផ្លាស់ប្តូរដោយគ្មានទិដ្ឋាការឡើងវិញ រួមទាំងគម្រោងដែលអនុញ្ញាតឱ្យមានដំណើរទស្សនកិច្ចដោយអតីតប្រជាជនជប៉ុន នៅលើកោះនេះទៅកាន់ផ្នូរគ្រួសាររបស់ពួកគេ។...
វ៉ាស៊ីនតោន៖ ទិន្នន័យពាណិជ្ជកម្មផ្លូវការបានបង្ហាញកាលពីថ្ងៃពុធថា ប្រទេសចិន គឺជាប្រភពធំបំផុតទីពីរ នៃទំនិញនាំចូលនៅក្នុងសហរដ្ឋអាមេរិកកាលពីឆ្នាំមុន នៅលើមូលដ្ឋានដែលបានជម្រះដោយគយ ដោយបានបាត់បង់តំណែងកំពូល ដែលខ្លួនបានកាន់កាប់ចាប់តាំងពីឆ្នាំ២០០៨ ទៅម៉ិកស៊ិក។ ការផ្លាស់ប្តូរចំណាត់ថ្នាក់បានផ្តល់ភស្តុតាងបន្ថែមទៀតនៃការកាត់បន្ថយការពឹងផ្អែកសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកលើប្រទេសចិន បើទោះបីជារដ្ឋបាលរបស់ប្រធានាធិបតីលោក ចូ បៃដិន បានអះអាងសារជាថ្មីថា ខ្លួនមិនមានចេតនាក្នុងការផ្តាច់ចេញពីមហាអំណាចអាស៊ីក៏ដោយ។ នៅឆ្នាំ២០២៣ ទំនិញនាំចេញពីប្រទេសចិនទៅកាន់សហរដ្ឋអាមេរិកបានធ្លាក់ចុះ ២០,៣ ភាគរយពីឆ្នាំមុនមកត្រឹម ៤២៧,២៣ ពាន់លានដុល្លារ ដែលស្មើនឹង...
បរទេស ៖ កាសែត The Politico បានរាយការណ៍ថា ប្រទេសអាល្លឺម៉ង់ កំពុងដាក់សម្ពាធ លើរដ្ឋាភិបាលហុងគ្រី ឱ្យផ្តល់សច្ចាប័ន លើការព្យាយាមរបស់ប្រទេស ស៊ុយអែត សម្រាប់សមាជិក ភាពណាតូ។ មន្ត្រីជាន់ខ្ពស់ របស់រដ្ឋាភិបាល ទីក្រុង ប៊ែរឡាំងម្នាក់ តាមសេចក្តីរាយការណ៍ បានប្រាប់សារព័ត៌មាន កាលពីថ្ងៃអង្គារថា ការអនុម័តគឺជាបញ្ហា...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នារសៀលថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតី “បិទសន្និបាតបូក សរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងប្រកាសដាក់ឲ្យអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ វិស័យការងារ សន្តិសុខសង្គម និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ឆ្នាំ២០២៤-២០២៨...
ភ្នំពេញ៖ ផ្លូវប្រភេទក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន៧ខ្សែ ប្រវែងសរុប ១០៦,៤០០ គីឡូម៉ែត្រ និងសំណង់សិល្បការ្យមួយចំនួនទៀត ក្នុងខេត្តបាត់ដំបង នឹងត្រូវបានធ្វើការសាងសង់ចាប់ពីខែកុម្ភៈ ឆ្នាំ២០២៤ ។ នេះបើយោងតាមលិខិត របស់ក្រសួងអភិវឌ្ឍន៍ជនបទ ស្នើសុំកិច្ចសហការពីរដ្ឋបាលលាខេត្តបាត់ដំបង។ ផ្លូវទាំង៧ខ្សែរួមមាន៖១/ ខ្សែផ្លូវទី១៖ ឈ្មោះផ្លូវ“បាដាក់-អន្លង់ស្វាយ” ពីភូមិបាដាក់ ឃុំរស្មីសង្ហា ទៅភូមិអន្លង់ ស្វាយ...
ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីបើកសិក្ខាសាលាស្ដីពី “ការប្រើប្រាស់វត្ថុធាតុដើម និងបច្ចេកវិទ្យាថ្មី Stabilizer” ដោយការអញ្ជើញចូលរួម ពីឯកឧត្តមរដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយកប្រធាននាយកដ្ឋានផ្លូវលំជនបទ មន្ទីរពិសោធន៍ ប្រធានគ្រប់គ្រងគម្រោង មន្ត្រីអធិការកិច្ចផ្លូវថ្នល់ថ្នាក់ជាតិ និងមន្ត្រីអធិការកិច្ចផ្លូវថ្នល់ ថ្នាក់ក្រោមជាតិ...
កាលពីថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៤ មានជនសង្ស័យចំនួន០៣នាក់ បានចូលលួច ខ្សែភ្លើង កាមេរ៉ា និងសម្ភារៈផ្សេងៗទៀត នៅចំណុចក្បែរផ្ទះលេខ៦តេ ផ្លូវ២៨៩ សង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ បន្ទាប់ពីទទួលបានបណ្តឹងផ្ទាល់មាត់របស់ជនរងគ្រោះ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌទួលគោក បានចុះដល់ទីតាំងកើតហេតុដើម្បីស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនបានជនសង្ស័យចំនួន០៣នាក់ និងចាប់យកវត្ថុតាង៖ ម៉ូតូកង់បីពណ៌ក្រហមសម្រាប់ជិះធ្វើសកម្មភាព ០១គ្រឿង រួមនឹងសម្ភារមួយចំនួនទៀត។ ជនទាំង០៣នាក់ រួមមាន...