ឧត្តរមានជ័យ ៖ នៅរសៀលថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៥ លោក វ៉ាង វិនពីន ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំកម្ពុជា បានចាត់តំណាងទូតចិននាំយក ថវិកាចំនួន ១០០ ០០០ដុល្លារ ដល់រដ្ឋបាលខេត្តឧត្តរមានជ័យ សម្រាប់រៀបចំមណ្ឌលសុវត្ថិភាពជនភៀសសឹក និងជួសជុលផ្ទះប្រជាពលរដ្ឋ និងវត្តអារាម ដែលរងផលប៉ះពាល់ពីសង្គ្រាមឈ្លានពាន របស់កងទ័ពថៃលើកម្ពុជា ៕
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើការណែនាំឱ្យអាជ្ញាធរខណ្ឌទាំង ១៤ និងកងកម្លាំងមានសមត្ថកិច្ចទាំងបីប្រភេទ, មន្ទីរចំណុះឱ្យរដ្ឋបាលរាជធានីភ្នំពេញទាំងអស់ ត្រូវយកចិត្តទុកដាក់ ក្នុងកិច្ចការការពារសន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ ជូនបងប្អូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ និងត្រូវយកចិត្តទុកដាក់ឱ្យបានខ្ពស់ ពាក់ព័ន្ធការត្រៀមទទួលបងប្អូនពលករ ដែលត្រឡប់ពីប្រទេសថៃ មកស្រុកកំណើតវិញ ជាមួយនិងការជួយសម្របសម្រួល ពេលដែលពួកគាត់ពឹងពាក់រកការងារធ្វើ។ ការណែនាំបែបនេះរបស់ លោក...
ភ្នំពេញ ៖ អគ្គស្នងការដ្ឋាននគរបាលជាតិ មានក្រុមព័ត៌មាន ទាន់ហេតុការណ៍ (HOTLINE) ជាសេនាធិការ ប្តេជ្ញាបន្តបំពេញបេសកកម្មស្នូល របស់ខ្លួនប្រកបដោយប្រសិទ្ធភាព ដើម្បីទទួលដោះស្រាយរាល់ទុក្ខកង្វល់ និងសំណើនានារបស់ជនបរទេសគ្រប់រូប។ ក្នុងកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេច ស្តីពីការកែសម្រួលសមាសភាពក្រុមការងារព័ត៌មានទាន់ហេតុការណ៍ (HOTLINE) ជាមួយជនបរទេស នៅទីស្ដីការក្រសួងមហាផ្ទៃ នៅថ្ងៃទី៦ សីហា នេះ នាយឧត្តមសេនីយ៍ ស ថេត...
ភ្នំពេញ ៖ បើតាមការសន្និដ្ឋានពីក្រុមអ្នកជំនាញជាតិ និងអន្តរជាតិ ស្រ្តីបារាំងម្នាក់ ដែលបានបាត់ខ្លួន ត្រូវបានរកឃើញថា ស្លាប់ដោយសារធ្លាក់ពីលើចិញ្ចើមផ្លូវ ចូលក្នុងប្រឡាយអមផ្លូវ៦០ម៉ែត្រ ត្រង់ចំណុចក្បែរ អាហារដ្ឋានមាន់ស្រែ ស្ថិតនៅភូមិអារក្សស្វាយ សង្កាត់នគរធំ ខេត្តសៀមរាបដែលអាចបណ្តាលមកពីគាំងបេះដូង ។ នេះបើយោងតាមស្នងការនគរបាលខេត្តសៀមរាប នាថ្ងៃ៦ សីហា។ ស្ត្រីបារាំងនេះមានឈ្មោះ Lisa Girard-Fabre អាយុ២៤ឆ្នាំ...
បាត់ដំបង ៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង ព្រមទាំងក្រុមការងារ គ្រប់ផ្នែកទាំងអស់ បានជួយសម្របសម្រួលដំណើរ វិលត្រឡប់របស់ពលករខ្មែរ មកពីប្រទេសថៃតាមច្រកទ្វារព្រំដែនអន្តរជាតិដូង ស្រុកកំរៀង ខណៈតាមតួលេខបឋម នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥នេះ មានពលករខ្មែរប្រមាណជាង ១០ម៉ឺននាក់ បាននិងកំពុងសម្រុកចាកចេញពីប្រទេសថៃ វិលត្រឡប់មកស្រុកកំណើតវិញ។ លោក អភិបាលខេត្ត...
ម៉ូស្គូ៖ ក្រសួងការបរទេសរុស្ស៊ី បានឲ្យដឹងថា ប្រទេសនេះលែងចាត់ទុកខ្លួនឯងថា មានការរឹតត្បិតដោយខ្លួនឯង លើការដាក់ពង្រាយកាំជ្រួច រយៈចម្ងាយមធ្យម និងរយៈចម្ងាយខ្លី។ ក្រសួងការបរទេសបានកត់សម្គាល់ពីការបាត់ខ្លួននៃ “លក្ខខណ្ឌសម្រាប់ការរក្សាការផ្អាកជាឯកតោភាគី លើការដាក់ពង្រាយប្រព័ន្ធស្រដៀងគ្នា” ក្រោមសន្ធិសញ្ញាកងកម្លាំងនុយក្លេអ៊ែរកម្រិតមធ្យម។ ក្រសួងបានឲ្យដឹងថា ជំហានដោយលោកខាងលិច បាននាំទៅដល់ការកសាងអស្ថិរភាព នៃសក្តានុពលកាំជ្រួចនៅក្នុងតំបន់ជាប់នឹងប្រទេសរុស្ស៊ី ដែលបង្កការគំរាមកំហែងដោយផ្ទាល់ ដល់សន្តិសុខជាយុទ្ធសាស្ត្ររបស់ប្រទេស ។ សន្ធិសញ្ញានុយក្លេអ៊ែរ គឺជាកិច្ចព្រមព្រៀង គ្រប់គ្រងអាវុធរវាងសហរដ្ឋអាមេរិក...
បរទេស៖ ដោយសារកំណើន នៃលំហូរទំនិញទ្វេភាគីទៅ និងមកពីប្រទេសឡាវ, ប្រទេស រុស្ស៊ី មានបំណងពង្រីកការ ដឹកជញ្ជូនតាមសមុទ្រ តាមរយៈកំពង់ផែ របស់ប្រទេសវៀតណាម និងបើកការតភ្ជាប់ផ្លូវដែក ឆ្លងកាត់ប្រទេសចិន ។ យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយកាលពីដើមខែសីហា ឆ្នាំ២០២៥នេះថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន...
បរទេស ៖ មេបញ្ជាការកង សន្តិសុខមាតុភូមិរបស់កងទ័ពអាល្លឺម៉ង់ ឧត្តមសេនីយ Andreas Henne បាននិយាយថា រុស្ស៊ីប្តេជ្ញាចំពោះជម្លោះអ៊ុយក្រែន ហើយទំនងជាមិនបន្តការ វាយប្រហារប្រឆាំងនឹងអង្គការណាតូឡើយ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ បានឱ្យដឹងថា មន្ត្រីអឺរ៉ុបបានអះអាងកាន់តែខ្លាំងឡើងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះថា ទីក្រុងមូស្គូកំពុងរៀបចំផែនការ វាយប្រហារប្លុកយោធា ដែលដឹកនាំដោយសហរដ្ឋអាមេរិក...
បរទេស៖ នាយទាហាន និង ពលទាហានជិត ១៦.០០០ នាក់ មកពីអង្គភាពចំណុះក្រសួងការពារជាតិ និងសន្តិសុខសាធារណៈ បានចូលរួមការហាត់ សមរួមគ្នាលើកទី ២ សម្រាប់ព្យុហយាត្រាយោធា និងការដើរដង្ហែរខួបលើកទី ៨០ នៃបដិវត្តខែសីហា (19 សីហា 1945 – 2025) និងទិវាជាតិ (ថ្ងៃទី...
កំពង់ចាម ៖ ប្រធានសាខាកាកបាទក្រហមខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា រួមនឹងសហការី នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ បាននាំអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជា ផ្ដល់ជូនប្រជាពលរដ្ឋងាយរងគ្រោះ សរុប ៨៥គ្រួសារ ក្នុងនេះ ប្រជាជនភៀសសឹកមកពីបណ្តាខេត្ត ៥ ជាប់តំបន់ព្រំដែន ១៨គ្រួសារ រួមទាំងគ្រួសារយោធិនជួរមុខ ៤គ្រួសារ...
ក្រុមហ៊ុន ហនុមាន បានបង្ហាញអោយឃើញពីចិត្តសប្បុរស និងគាំទ្រដល់ប្អូនស្រីដែលកំពុងភៀសសឹក ពីការឈ្លានពានរបស់ថៃ មកលើដែនអធិបតេយ្យភាពកម្ពុជា ដោយផ្តល់ជំនួយជាទឹកប្រាក់ចំនួន $300 រៀងរាល់ខែ រយៈពេល 3 ឆ្នាំ ដើម្បីជួយលើកស្ទួយប្អូនស្រីឲ្យបន្តការសិក្សា ដើម្បីបំពេញគោលបំណងក្លាយជាគ្រូបង្រៀន។ ជំនួយនេះ មិនមែនជាការផ្តល់ជាសាច់ប្រាក់ទេ ប៉ុន្តែជាការផ្តល់នៃ សេចក្ដីសង្ឃឹម ជីវិតថ្មី និងអនាគតថ្មី។ វាជាការរួមចំណែកនៃសេចក្ដីស្រមៃមួយដែល ប្អូនស្រីប៉ងប្រាថ្នា...
ភ្នំពេញ ៖ ១០ថ្ងៃ ពោលចាប់ពីថ្ងៃទី ២៧ ខែកក្កដា ដល់ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥នេះ សមត្ថកិច្ចនៃក្រសួងមហាផ្ទៃ បានបើកប្រតិបត្តិការបង្ក្រាបល្បែង ស៊ីសងសរុបចំនួន ៥ករណី ឃាត់ខ្លួនអ្នកពាក់ព័ន្ធចំនួន ៣០នាក់។ ក្នុងចំណោម ៣០នាក់ដែលបានឃាត់ខ្លួន មានចំនួន ៣នាក់ ត្រូវបានបញ្ចូនទៅតុលាការ និងអប់រំណែនាំធ្វើកិច្ចសន្យាបញ្ឈប់ចំនួន ២៧នាក់។នេះបើតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ...
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមទាត់ចោលការផ្សព្វផ្សាយ បែបបំភ្លៃរបស់កាសែតថៃ Khaosod English ដែលបានលើកឡើងថា ពលរដ្ឋកម្ពុជាវិលមកកម្ពុជា យ៉ាងគំហុកនេះ ក្រោមហេតុផលការគំរាមដកសញ្ជាតិ និងការរឹបអូសដីធ្លី។ អ្នកនាំពាក្យក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា បានអះអាងថា កម្ពុជាគ្មានការគំរាម កំហែងបែបនេះឡើយ ហើយមូលហេតុចម្បង...
ក្រចេះ ៖ លោក ម៉ុល វិបុល អនុរដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ អមដោយលោក សួន ដានី ប្រធានមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក សន ចំរ៉ុង អភិបាលរងស្រុកចិត្របុរី និងលោក មួន វល័ក្ខ ប្រធានមជ្ឈមណ្ឌលការងារខេត្តស្ទឹងត្រែង បានអញ្ជើញបើកកម្មវិធី «វេទិកាការងារ»...
ភ្នំពេញ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងក្រុមហ៊ុន Yalong Intelligent Equipment Group Co., Ltd បានចុះហត្ថលេខាលើអនុស្សរណៈ នៃការយោគយល់គ្នា (MoU) ដើម្បីបង្កើតក្របខណ្ឌ នៃកិច្ចសហប្រតិបត្តិការ រវាងភាគីទាំងពីរ ក្នុងការលើកកម្ពស់ការ ផ្លាស់ប្ដូរ ការសិក្សាបែបអន្តរជាតិ និងការសហការលើវិស័យអប់រំ បណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ។ ពិធីចុះហត្ថលេខានេះ...
ភ្នំពេញ ៖ ដើម្បីជួយបងប្អូនប្រជាពលករ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥នេះ បានចេញផ្សព្វផ្សាយពីឱកាសការងារនៅតាមរាជធានីខេត្តទូទាំងប្រទេសក្នុងនោះ តកំពង់ចាម កំពង់ឆ្នាំង កំពង់ធំ កំពត ត្បូងឃ្មុំ និងខេត្តបន្ទាយមានជ័យ មានក្រុមហ៊ុន រោងចក្រ សហគ្រាសចំនួន១១៤ បានផ្តល់ឱកាសការងារ ២២ ៩៤៥កន្លែងដែលភាគច្រើនគឺជាវិស័យឧស្សាហកម្ម និងសេវាកម្ម...
ភ្នំពេញ ៖ លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានលើកឡើងថា កងកំលាំងប្រដាប់ អាវុធរបស់កម្ពុជា នៅប្រចាំការតំបន់អានសេះ កំពុងឃ្លាំមើលយ៉ាងយកចិត្តទុកដាក់បំផុត នៅតំបន់នេះ ក្រោយមានការរុះរើបន្លាលួស ចេញកាលពីព្រលប់ថ្ងៃ៥ សីហារួចមក ។ ក្នុងសេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផល នៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅព្រឹកថ្ងៃទី៦ ខែសីហា...
ភ្នំពេញ ៖ ស្ថានទូតជប៉ុន បានឃើញពាក្យចចាម អារ៉ាម ឬព័ត៌មាន ដែលថា រដ្ឋាភិបាលជប៉ុន នឹងផ្តល់ដ្រូនចម្បាំង ដល់ប្រទេសថៃ ព័ត៌មាននេះ គឺមិនពិតទេ រដ្ឋាភិបាលជប៉ុន ពុំដែលមានគម្រោងផ្តល់គ្រឿង យន្តបែបនេះដល់ប្រទេសថៃ ហើយក៏មិនធ្លាប់បានទទួលសំណើ បែបនេះពីប្រទេសថៃដែរ។ នេះបើយោងតាមគេហទំព័រហ្វេសប៊ុករបស់ ស្ថានទូតជប៉ុន ប្រចាំកម្ពុជា នាថ្ងៃទី៦ ខែសីហា...
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក្នុងកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំលើកទី១ នៃខែសីហា ពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត បានលើកឡើងថា វិស័យសុខាភិបាល ជារឹសគល់នៃការអភិវឌ្ឍ ការផលិតបានធនធានមានសុខភាពល្អ នឹងជួយដល់សេដ្ឋកិច្ចជាតិ យ៉ាងសំខាន់ ។ សាស្រ្តាចារ្យរដ្ឋមន្រ្តីបន្តថា មន្រ្តីសុខាភិបាល បុគ្គលិកសុខាភិបាលគ្រប់លំដាប់ថ្នាក់ បានចូលរួមយ៉ាងសកម្ម ក្នុងស្មារតីរួបរួមសាមគ្គីភាពគ្នា...
ភ្នំពេញ ៖ លោក ជាម ច័ន្ទសោភ័ណ អភិបាលខេត្តកំពង់ស្ពឺ បានឱ្យដឹងថា ខេត្តកំពង់ស្ពឺ បាននិងកំពុងមានតម្រូវការកម្លាំងពលកម្មប្រមាណជាង ៦ម៉ឺននាក់ឱ្យចូលទៅបម្រើការងារនៅតាមបណ្តារោងចក្រ សហគ្រាស។ លោក ជាម ច័ន្ទសោភ័ណ បានលើកឡើងបែបនេះ ក្នុងឱកាសជួបសំណេះសំណាល និងផ្តល់គ្រឿងឧបភោគ បរិភោគដល់បងប្អូនប្រជាពលរដ្ឋជាពលករចំណាកស្រុកដែលទើបវិលនិវត្តន៍មកពីប្រទេសថៃ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ ក្នុងស្រុកបសេដ្ឋ។...
បរទេស៖ ប្រទេសឥណ្ឌា និងហ្វីលីពីនបានប្រកាសបង្កើតភាព ជាដៃគូយុទ្ធសាស្ត្រ បន្ទាប់ពីកិច្ចពិភាក្សារវាងនាយករដ្ឋមន្ត្រី Narendra Modi និងប្រធានាធិបតីហ្វីលីពីនលោក Ferdinand R Marcos Jr កាលពីថ្ងៃអង្គារ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ បានឱ្យដឹងថា ប្រទេសទាំងពីរឥណ្ឌាហ្វីលីពីន ដែលកំពុងប្រារព្ធខួបលើកទី...
ភ្នំពេញ ៖ លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាបានលើកឡើងថា ប្រជាពលរដ្ឋខ្មែរត្រូវបន្តការរួបរួមគ្នាជាកម្លាំងមហាសាមគ្គីជាតិដ៏ធំធេងនៅពីក្រោយកងទ័ពដ៏អង់អាចក្លាហាន និងថ្នាក់ដឹកនាំដើម្បីផ្តល់កម្លាំងចិត្តដល់ពួកគាត់ ខណៈមន្ត្រីយោធា និងស៊ីវិល រួមទាំងបណ្តាញផ្សព្វផ្សាយព័ត៌មានថៃ បានបន្តផ្សព្វផ្សាយព័ត៌មានភូតកុហកពីកម្ពុជា ។ ក្នុងសេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥លោក ប៉ែន បូណា...
ភ្នំពេញ៖ លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួង ការបរទេស និងកិច្ចសហប្រតិបត្តិការ បានថ្លែងថា ការប្រកាសឡើង នូវវិធានការផ្លូវច្បាប់ ប្រឆាំងនិងកម្ពុជា ពីសំណាក់រដ្ឋាភិបាលថៃ គឺជាចេតនា បង្វែងការចាប់អារម្មណ៍ពីសាធារណមតិ និងអន្តរជាតិ ជុំវិញការខូចខាតរបស់ប្រជាជនស៊ីវិល, ការរំលោភបំពានច្បាប់ មនុស្សធម៌អន្តរជាតិ និងការមិនគោរព ជាបន្តបន្ទាប់ ចំពោះកិច្ចព្រមព្រៀងឈប់បាញ់ ។...
គៀវ៖ អាជ្ញាធរអ៊ុយក្រែនបានឲ្យដឹងថា កងកម្លាំងអ៊ុយក្រែន បានបើកការវាយប្រហារ ដាច់ដោយឡែកពីគ្នាលើទីតាំងយោធា និងប្រេងឥន្ធនៈរបស់រុស្ស៊ី នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារ ព័ត៌មានចិនស៊ិនហួ។ សេវាសន្តិសុខនៃប្រទេសអ៊ុយក្រែន បានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន បានបំផ្លាញយន្តហោះ Su-30SM របស់រុស្ស៊ី ខូចខាតមួយគ្រឿងទៀត និងបានចំយន្តហោះ Su-24 ចំនួន ៣គ្រឿងនៅក្នុងការវាយឆ្មក់លើអាកាសយានដ្ឋានយោធា Saky...
ញូវដែលី៖ ប្រទេសឥណ្ឌា បានជំទាស់នឹងសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ដែលកំណត់គោលដៅលើការនាំចូលប្រេងពីរុស្ស៊ី ដោយអះអាងថាវាមិនសមហេតុផល និងបានព្រមានថា ទីក្រុងញូវដេលី នឹងចាត់វិធានការចាំបាច់ថែមទៀត នេះបើយោងតាការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ នៅក្នុងសេចក្តីថ្លែងការណ៍ជាលាយលក្ខណ៍អក្សរ អ្នកនាំពាក្យរបស់ក្រសួងការបរទេសឥណ្ឌាលោក Randhir Jaiswal បានឲ្យដឹងថា ការនាំចូលថាមពលរបស់ឥណ្ឌាពីប្រទេសរុស្ស៊ី គឺមានសារៈសំខាន់ក្នុងការធានាតម្លៃប្រេងឥន្ធនៈដែលអាចទទួលយកបាន និងអាចព្យាករណ៍បានសម្រាប់អ្នកប្រើប្រាស់ឥណ្ឌា។ សេចក្តីថ្លែងការណ៍នេះបានធ្វើឡើងភ្លាមៗ បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គំរាមដំឡើងពន្ធយ៉ាងសន្ធឹកសន្ធាប់ លើទំនិញនាំចូលពីប្រទេសឥណ្ឌា ជាមួយនឹងលេសដែលឥណ្ឌាទិញ និងលក់ប្រេងរុស្ស៊ីឡើងវិញ។ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានឲ្យដឹងនៅក្នុងសារបង្ហោះនៅលើបណ្ដាញ Truth Social របស់លោកថា “ឥណ្ឌាមិនត្រឹមតែទិញប្រេងរុស្ស៊ីយ៉ាងច្រើនប៉ុណ្ណោះទេ ពួកគេក៏ទិញប្រេងជាច្រើន ដែលលក់វានៅលើទីផ្សារបើកចំហ សម្រាប់ប្រាក់ចំណេញដ៏ធំផងដែរ” ។ ទំនិញឥណ្ឌាដែលនាំចូលមកសហរដ្ឋអាមេរិកនឹងត្រូវដាក់ពន្ធ...
ភ្នំពេញ ៖ លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានឱ្យដឹងថា គិតត្រឹមព្រឹកថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥នេះ សភាពការណ៍នៅតំបន់អានសេះ ហើយតំបន់នេះ ស្ថិតនៅក្រោមអធិបតេយ្យភាពរបស់កម្ពុជា។ លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា បានឡើងបែបនេះក្នុងសេចក្តីសង្ខេបព័ត៌មាន ស្តីពី «លទ្ធផលនៃការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ» នៅព្រឹកថ្ងៃពុធ...
ភ្នំពេញ៖ ដើម្បីជួយបងប្អូន ប្រជាពលករ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២ ខែសីហា ឆ្នាំ២០២៥នេះ បានចេញផ្សព្វផ្សាយ ពីឱកាសការងារនៅតាមរាជធានីខេត្តទូទាំងប្រទេសក្នុងនោះ ខេត្តស្ទឹងត្រែង សៀមរាប ឧត្តរមានជ័យ និងរតនគីរី មានក្រុមហ៊ុន រោងចក្រ សហគ្រាសចំនួន ៣៥ បានផ្តល់ឱកាសការងារជិត ៩ពាន់កន្លែងដែលភាគច្រើនគឺជាវិស័យឧស្សាហកម្ម និងសេវាកម្ម ។ក្នុងការផ្សព្វផ្សាយក្រសួង...
ភ្នំពេញ៖ ក្នុងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥នេះ ក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ បានផ្សព្វផ្សាយស្តីពីឱកាសការងារ និងការបណ្តុះបណ្តាលជំនាញ បច្ចេកទេសនិងវិជ្ជាជីវៈ ដល់ប្រជាពលរដ្ឋ និងពលករដែលទើបមកពីប្រទេសថៃបានចំនួនជាង ១ ម៉ឺននាក់ ខណៈដែលអ្នកចូលរួមប្រមាណជាង ២ពាន់នាក់ទទួលបានការងារបឋម។ នេះគឺជាការបញ្ជាក់ពីអ្នកនាំពាក្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ស៊ុន មេសា ដែលបានបញ្ជាក់នៅថ្ងៃទី៥...
ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥នេះ បានអំពាវនាវសារជាថ្មីម្តងទៀត ឱ្យបងប្អូនពលករ ដែលទើបត្រលប់មកពីថៃសូមទាក់ទង ទៅកាន់លេខ ១២៩៧ ដើម្បីទទួលបានឱកាសការងារដ៏សម្បូរបែបនៅកម្ពុជា។ បើតាមអ្នកនាំពាក្យដដែលរូបនេះ កម្ពុជាកំពុងមានតម្រូវការកម្លាំងពលកម្ម ប្រមាណជាង ២៥ម៉ឺនកន្លែង ខណៈដែលជារៀងរាល់សប្តាហ៍កម្ពុជា មានលទ្ធភាពបង្កើតឱកាសការងារប្រមាណជាង ១ម៉ឺនកន្លែងសម្រាប់ពលរដ្ឋ ក្នុងស្រុករបស់ខ្លួនតាមរយៈកំណើនសេដ្ឋកិច្ច...