បរទេស៖ សេវាសន្តិសុខរដ្ឋរបស់ប្រទេស ហ្សកហ្ស៊ី បាននិយាយថា ប្រតិបត្តិការរបស់ខ្លួនបានរឹបអូសគ្រឿងផ្ទុះជាច្រើន ដែលអ៊ុយក្រែនបានព្យាយាមបញ្ជូន ទៅកាន់ប្រទេសរុស្ស៊ីតាមរយៈប្រទេសទីបី ដើម្បីវាយប្រហារភេរវកម្ម។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងដោយផ្អែកតាម សេវាសន្តិសុខរដ្ឋរបស់ប្រទេស ហ្សកហ្ស៊ី ទីភ្នាក់ងារ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ កាលពីថ្ងៃចន្ទថា ទំនិញខុសច្បាប់ដែលរួមមានឧបករណ៍បំផ្ទុះដ៏ទំនើប ចំនួនប្រាំមួយមានទម្ងន់សរុប ១៤...
ភ្នំពេញ៖ បន្ទាប់ពីទទួលបានដំណឹងពី ដំណើរទស្សនកិច្ចផ្លូវការ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជាទៅកាន់ប្រទេសថៃ នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ មានពលរដ្ឋខ្មែរជាច្រើននាក់ ដែលកំពុងរស់នៅប្រទេសថៃ បានចេញសារអបអរសាទរនិងគាំទ្រយ៉ាងភ្លូកទឹកភ្លូកដី។ ក្រៅពីនេះក៏មានពលរដ្ឋថៃជាច្រើន បានចេញសារស្វាគមន៍ចំពោះដំណើរទស្សនកិច្ច របស់សម្តេចនាយករដ្ឋមន្ត្រីកម្ពុជាផងដែរ។ លោកធូ ឡេះ តារាកំប្លែងជើងចាស់ថៃ រស់នៅទីក្រុងបាងកក បានសម្តែងអារម្មណ៍រំភើបយ៉ាងខ្លាំង ដែលសម្តេចនាយករដ្ឋមន្ត្រីហ៊ុន...
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងធ្វើសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤ និងប្រកាសដាក់ឱ្យអនុវត្ត «ផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០២៤ -២០២៨ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ កុម្ភៈ ឆ្នាំ២០២៤ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ។ នៅក្នុងពិធីសន្និបាតការងាររបស់ក្រសួង...
ភ្នំពេញ៖ លោក ទូច សុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ បានឲ្យដឹងថា យោងតាមរបាយការណ៍ប្រចាំថ្ងៃរយៈពេល ៨ថ្ងៃចុងក្រោយ ដោយគិតពីថ្ងៃទី២៩ ខែមករា ដល់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ សមត្ថកិច្ចចំណុះក្រសួងមហាផ្ទៃ បានបង្ក្រាបករណីក្មេងទំនើងទូទាំងប្រទេស សរុប២៦ករណី និងឃាត់ខ្លួនជនសង្ស័យ៦៩នាក់ ដើម្បីចាត់ការតាមនីតិវិធី។ បើតាមការបញ្ជាក់បន្ថែមពី លោក ទូច សុឃៈ...
ភ្នំពេញ ៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកសាស្ត្រាចារ្យ ឈាង រ៉ា ក្នុងឱកាសដឹកនាំកិច្ចប្រជុំកម្រិតថ្នាក់ដឹកនាំ លើកទី១ នៃខែកុម្ភៈ ឆ្នាំ២០២៤ ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងទិសដៅការងារបន្ត នាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤បានស្នើឲ្យគណៈកម្មការទាំងឡាយ និងមន្រ្តីជំនាញពាក់ព័ន្ធ ត្រូវត្រៀមលក្ខណៈគ្រប់ពេលវេលា ក្នុងការចុះជួយប្រជាពលរដ្ឋកំឡុងពេលមានគ្រោះរាំងស្ងួត ការពុលអាហារ និងជំងឺរាគរូសដែលបណ្តាលមកពីកង្វះទឹកស្អាតប្រើប្រាស់ ដែលអាចនឹងកើតមានឡើងជាយថាហេតុ ។...
ភ្នំពេញ ៖ គណបក្សប្រជាជនកម្ពុជាដែលកំពុងកាន់អំណាចនៅកម្ពុជា បានស្នើទៅកាន់តុលាការឲ្យអនុវត្តច្បាប់ ចំពោះបុគ្គលជ្រកក្រោមផ្លាកសិទ្ធិមនុស្ស ឬ អង្គការមិនមែនរដ្ឋាភិបាល ដើម្បីបិទបាំងនូវទង្វើខុសច្បាប់។ នេះបើតាមសេចក្តីថ្លែងការណ៍គណបក្សប្រជាជនកម្ពុជា នាថ្ងៃ៦ កុម្ភៈ ។ ការស្នើនេះ ធ្វើឡើងបន្ទាប់ពីក្រុមមេធាវីរបស់ខ្លួន បានដាក់ពាក្យប្ដឹងលោក ស៊ឹង សែនករុណា អនុប្រធានសមាគម ការពារសិទ្ធិមនុស្ស អាដហុក (Adhoc) ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញឲ្យផ្តន្ទាទោសតាមផ្លូវច្បាប់...
ការចេញសារថ្លែងអំណរគុណនេះ ធ្វើឡើងក្នុងឱកាសដែលសម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងដឹកនាំប្រតិភូកម្ពុជាអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងបាងកក ប្រទេសថៃ នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ។ សូមស្តាប់ការថ្លែងអំណរគុណរបស់ពួកគាត់ដូចតទៅ…៖
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានត្រៀមកញ្ចប់ថវិកាប្រមាណ ១០០លានដុល្លារ ដើម្បីទុកជួយអន្តរាគមន៍ដល់វិស័យកសិកម្ម នៅពេលប្រជាកសិករ មានបញ្ហាប្រឈមនានាដែលកើតមានឡើង។ នាឱកាសអញ្ជើញជាអធិបតី បិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នាព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ សម្ដេចធិបតីបានថ្លែងថា គោលនយោបាយគាំពារសង្គម គឺជាការជួយប្រជាពលរដ្ឋក្នុងរយៈពេលខ្លី...
បរទេស៖ ព្រះបរមរាជវាំង Buckingham របស់ចក្រភពអង់គ្លេស បានប្រកាសកាលពីថ្ងៃចន្ទថា ស្តេច Charles ត្រូវបានគេធ្វើរោគវិនិច្ឆ័យថា មានជំងឺមហារីក។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា នៅក្នុងសេចក្តីថ្លែងការណ៍មួយ ព្រះបរមរាជវាំងបាននិយាយថា បញ្ហាសុខភាពត្រូវបានរកឃើញ ក្នុងអំឡុងពេលដែលព្រះមហាក្សត្រ យាងទៅមន្ទីរពេទ្យនាពេលថ្មីៗនេះ ដោយសារក្រពេញប្រូស្តាតរីកធំរបស់ទ្រង់។ សេចក្តីថ្លែងការណ៍បានអានថា...
បរទេស៖ ក្រុមសិទ្ធិសត្វបាននិយាយថា សត្វព្រាបមួយក្បាលដែលត្រូវបាន គេសង្ស័យថា បានធ្វើប្រតិបត្តិការចារកម្មក្នុងនាម សាធារណរដ្ឋប្រជាមានិតចិន ត្រូវបានដោះលែងដោយមន្ត្រីឥណ្ឌា បន្ទាប់ពីការឃុំខ្លួនរយៈពេល ៨ខែ បន្ទាប់ពីមានអន្តរាគមន៍ពីអង្គការ PETA ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយកាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា បក្សីនេះត្រូវបានគេចាប់ឃុំកាលពីខែឧសភាឆ្នាំមុន នៅជិតកំពង់ផែមួយក្នុងទីក្រុងបុមបៃ ប្រទេសឥណ្ឌា បន្ទាប់ពីវាត្រូវបានគេរកឃើញថា...
ភ្នំពេញ៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាថ្ងៃ៥ កុម្ភៈ បានធ្វើការណែនាំដល់អធិការដ្ឋាននគរបាលខណ្ឌទាំង១៤ និងសាធារណជនទាំងអស់ ក្នុងរាជធានីភ្នំពេញឲ្យមានការ ប្រុងប្រយ័ត្នចំពោះបញ្ហា៥ចំណុច នាថ្ងៃបុណ្យចូលឆ្នាំប្រពៃណីចិន-វៀតណាម ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៩-១១ កុម្ភៈ ខាងមុខ។ ៥ចំណុចនោះរួមមាន ៖ ១-ហាមដាច់ខាតមិនឲ្យមានការដុតផាវ កាំជ្រួច ឬបង្កសម្លេងផ្ទុះគ្រប់ប្រភេទ ក្នុងឱកាសពិធីបុណ្យនេះ។ ២-នៅគ្រប់ទីកន្លែងកម្សាន្តសប្បាយនានា មន្ទីរអង្គភាព រោងចក្រ សហគ្រាស...
បរទេស៖ យោងតាមសារព័ត៌មាន Ukrainskaya Pravda បានឱ្យដឹងថា ប្រធានាធិបតីអ៊ុយក្រែន លោក Vladimir Zelensky ត្រូវបានគេរាយការណ៍ថា កំពុងពិចារណាលើការអនុញ្ញាតឱ្យ ចេញពីតំណែងមិនត្រឹមតែអគ្គមេបញ្ជាការ កងកម្លាំងប្រដាប់អាវុធលោក Valery Zaluzhny ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាអគ្គសេនាធិការផ្សេងទៀតផងដែរ។ របាយការណ៍នេះកើតឡើងបន្ទាប់ពី Zelensky បានសារភាពកាលពីសប្តាហ៍មុនថា គាត់មានបំណងបណ្តេញមេបញ្ជាការកំពូល នៃកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនពិតមែន។...
បរទេស៖ ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានសរសេរថាព្រះអង្គម្ចាស់ Mohammed bin Salman Al Saud នៃព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត និងរដ្ឋមន្ត្រីការបរទេសអាមេរិក ដែលកំពុងបំពេញទស្សនកិច្ច លោក Antony Blinken បានជួបប្រជុំគ្នាកាលពីថ្ងៃចន្ទ ក្នុងរដ្ឋធានី Riyadh ប្រទេសអារ៉ាប៊ីសាអូឌីត។ ប្រភពដដែលបានសរសេរដែរថា ភាគីទាំងពីរបានពិនិត្យឡើងវិញ នូវការអភិវឌ្ឍន៍ក្នុងតំបន់ និងទំនាក់ទំនងទ្វេភាគីព្រមទាំងបញ្ហា...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT លោក Donald Trump បានសរសើរអតីតប្រធានាធិបតីអាមេរិក Dwight D. Eisenhower ចំពោះការនិរទេសជនអន្តោប្រវេសន៍ខុសច្បាប់ នៅក្នុងទសវត្សរ៍ឆ្នាំ១៩៥០ ដោយលោកបានធ្វើការអះអាងម្តងទៀតថា លោកនឹងដាក់ពង្រាយយុទ្ធសាស្ត្រស្រដៀងគ្នានេះ ប្រសិនបើជាប់ឆ្នោតឡើងវិញនៅឆ្នាំនេះ។ លោក Trump បានប្រាប់ Fox News និងលោកស្រីMaria Bartiromo...
បរទេស៖ នាវាមុជទឹក INS Karanj របស់កងទ័ពជើងទឹកឥណ្ឌា ដែលជានាវាមុជទឹកវាយប្រហារដើរដោយម៉ាស៊ូត បានចូលចតនៅប្រទេសស្រីលង្កា កាលពីចុងសប្តាហ៍។ ការធ្វើដំណើររបស់នាវានេះ ស្របពេលនឹងការមកដល់របស់ កប៉ាល់ចិននៅប្រទេសម៉ាល់ឌីវ ជាប្រទេសកោះមួយទៀត ក្នុងមហាសមុទ្រឥណ្ឌា ដែលជាប់គាំងក្នុងជម្លោះការទូត ជាមួយក្រុងញូវដែលី។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ បានឱ្យដឹងថា នាវាមុជទឹក...
ភ្នំពេញ ៖ គណបក្សប្រជាជនកម្ពុជា នៅថ្ងៃ៦ កុម្ភៈនេះ បានចេញសេចក្តីថ្លៃងការណ៍ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះពាក្យបណ្តឹងរបស់មេធាវីតំណាងគណបក្ស ដែលបានដាក់ពាក្យប្តឹងលោក ស៊ឹង សែនករុណា អ្នកនាំពាក្យអង្គការអាដហុក ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃ៥ កុម្ភៈពាក់ព័ន្ធទៅនឹងការប្រមាថមកលើបក្ស ៕
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលអាណត្តិទី៧ នឹងបន្តអនុវត្តគោលនយោបាយ ដែលមានស្រាប់តាំងពីអាណត្តិមុនៗ ពោលបន្តពីសម្តេចតេជោ ដែលធានាអះអាងថា មិនទុកឲ្យប្រជាពលរដ្ឋណាម្នាក់ ស្លាប់ដោយសារការអត់ឃ្លាននោះទេ ខណៈជំនួយមិនជួយជាអចិន្ត្រៃយ៍ គឺអន្តរាគមន៍ភាគច្រើន ផ្អែកទៅលើគ្រាមានអាសន្ន និងការលំបាក ។ ការបញ្ជាក់ជំហរ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចធិបតីខាងលើនេះ ធ្វើឡើង...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងប្រកាសថា គោលនយោបាយ របស់រាជរដ្ឋាភិបាល គ្រប់អាណត្តិទាំងអស់ គឺធ្វើយ៉ាងណា ឱ្យប្រទេសកម្ពុជាកាន់តែរីកចម្រើន ដើម្បីកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាព របស់ប្រជាជន។ នាឱកាសអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នាព្រឹកថ្ងៃទី៦ ខែកុម្ភៈ...
កំពង់ចាម ៖ អភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា នៅរសៀលថ្ងៃទី ៥ ខែកុម្ភៈ ឆ្នាំ ២០២៤ នេះ បានអញ្ជើញដឹកនាំ ក្រុមការងារ មន្ត្រីពាក់ព័ន្ធ ចុះពិនិត្យដោយផ្ទាល់ នូវដំណើរការសាងសង់ ទីលានចាក់សំរាមថ្មី នៅចំណុចភូមិកោះរកាក្នុង ឃុំកោះរកា ស្រុកកំពង់សៀម ខេត្តកំពង់ចាម...
ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតី ក្នុងពិធី “បិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា” ។ អង្គសន្និបាតនេះ បានរៀបចំឡើងរយៈពេល ១ថ្ងៃកន្លះ...
ភ្នំពេញ ៖ ក្នុងឱកាសចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី៥ ខែកម្ភៈ ឆ្នាំ២០៤នេះ នៅទីស្តីការក្រសួងមហាផ្ទៃ លោកស្រី Dena Fisher ប្រធានបេសកកម្មនៃគណៈកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC)) ប្រចាំកម្ពុជា បានសម្ដែងការកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការកែលម្អស្ថានភាពចង្អៀតណែននៅក្នុងពន្ធនាគារ។ ជាមួយគ្នានេះ លោកស្រីប្រធានបេសកកម្ម ICRC...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីការរកឃើញករណីជំងឺអឹមផត (Mpox) ឈ្មោះដើមជំងឺអុតស្វា ករណីទី៥ ។ ក្រសួងសុខាភិបាល គូសបញ្ជាក់ថា យោងតាមលទ្ធផល ទទួលបានពីវិទ្យាស្ថានជាតិសុខភាពសាធារណៈ និងវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤ បានបញ្ជាក់ថា មានករណីជំងឺអុតស្វា...
ភ្នំពេញ ៖ អ្នកនាំពាក្យក្រសួងមហាផ្ទៃ នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានចេញសេចក្តីបំភ្លឺជុំវិញករណីបញ្ចប់មុខតំណែងនាយនគរបាល ចំនួន ៩រូប នៅនាយកដ្ឋានបុគ្គលិក និងបណ្ឌិត្យសភានគរបាលកម្ពុជា។ តាមរយៈសេចក្ដីបំភ្លឺរបស់ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានជម្រាបជូនសាធារណជនជ្រាបថា នៅថ្ងៃសៅរ៍ ទី៣ ខែកុម្ភៈ ឆ្នាំ២០២៤ គណនីហ្វេសប៊ុកមួយចំនួន រួមទាំងបណ្តាញទំនាក់ទំនងសង្គមនានា បានផ្សព្វផ្សាយព័ត៌មានស្តីពី ការបញ្ចប់មុខតំណែងមន្ត្រីនគរបាលជាតិ។...
ភ្នំពេញ៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានគូសញ្ជាក់ ថាសម្រាប់វិស័យព័ត៌មាន គឺការឈរលើមូលដ្ឋាន ដំណើរការ នៃកំណែទម្រង់ និងការពង្រឹងអភិបាលកិច្ចល្អ ដោយផ្តោតលើការធានាគុណភាព និងប្រសិទ្ធភាពការងារ ការរៀបចំលិខិតបទដ្ឋានគតិយុត្ត និងការរៀបចំសណ្តាប់ធ្នាប់សារព័ត៌មាន ផ្អែកលើអភិក្រម «ថ្មី ពិត លឿន និងទូលំទូលាយ ប្រកបដោយជំនឿទុកចិត្ត និងវិជ្ជាជីវៈ...
ក្ភ្នំពេញ៖ក្រោយទទួលបានដំណឹងពីដំណើរទស្សនកិច្ចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ទៅកាន់ប្រទេសថៃនៅសប្តាហ៍នេះ ពលរដ្ឋថៃជាច្រើននាក់បានសម្តែងក្តីរីករាយ និងគាំទ្រចំពោះដំណើរទស្សនកិច្ចជាផ្លូវការនេះ។ លោកស្រី ម៉ារី តាយ៉ូ ជាប្រជាពលរដ្ឋថៃរស់នៅទីក្រុងបាងកក បានសម្តែងការស្វាគមន៍ចំពោះដំណើរទស្សនកិច្ចរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងគណៈប្រតិភូអមដំណើរដោយក្តីរីករាយ។ គួរបញ្ជាក់ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសថៃ...
ភ្នំពេញ៖ក្រោយទទួលបានដំណឹងពីដំណើរទស្សនកិច្ចរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ទៅកាន់ប្រទេសថៃនៅសប្តាហ៍នេះ ព្រះសង្ឃខ្មែរគង់នៅថៃបានសម្តែងក្តីរីករាយ និងគាំទ្រចំពោះដំណើរទស្សនកិច្ចជាផ្លូវការនេះ។ ព្រះមហា សុវណ្ណ ព្រះសង្ឃខ្មែរគង់នៅក្រុងបាងកក ប្រទេសថៃ បានមានសង្ឃដីការសម្តែងការស្វាគមន៍ដំណើរទស្សនកិច្ចរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលនឹងដឹកនាំប្រតិភូកម្ពុជាអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅទីក្រុងបាងកក ប្រទេសថៃ។ព្រះតេជគុណបានប្រគេនពរដល់សម្តេចនាយករដ្ឋមន្ត្រីឱ្យសម្រេចបាននៅក្តីបំណងទាំងឡាយ ពិសេសលើការកសាងសន្តិភាពនៅកម្ពុជា ជានិរន្តរ៍តរៀងទៅ។ ព្រះតេជគុណក៏បានប្រគេនក្តីនឹករលឹកដល់ប្រជាពលរដ្ឋខ្មែរ តាមរយៈសម្តេចនាយករដ្ឋមន្ត្រី...
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានស្នើកាណាដា ជួយលើបណ្តុះបណ្តាល ផ្លាស់ប្តូរព័ត៌មានដល់នគរបាលកម្ពុជា ជាពិសេសជំនាញឆ្លើយតបទៅនិងបទល្មើសដែលកំពុងមាននិន្នាការកើនឡើង។ នាយឧត្តមសេនីយ៍ ស ថេត បានលើកឡើងបែបនេះនាឱកាសអនុញ្ញាតឲ្យ លោកស្រី ជេនីលី ខេននីងឡឺ មន្រ្តីទំនាក់ទំនងនៃកងរាជតម្រួតកាណាដា ប្រចាំនៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃ និងលោក ថូម៉ាស់...
ថ្ងៃទី៤ ខែកុម្ភៈ គឺជារដូវកាលLichunដែលជារដូវកាលប្រពៃណីចិន កម្មវិធី«រាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិនឆ្នាំ២០២៤» ដែលរៀបចំដោយអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបញ្ចប់ការហាត់សមលើកទី៤ដោយរលូន។ការរួមបញ្ចូលរវាងសិល្បៈនិងបច្ចេកវិទ្យាកាន់តែស៊ីជម្រៅ ហើយការសម្ដែងរបស់អ្នកសម្តែងកាន់តែល្អពេញលេញ។កម្មវិធីនេះមានភាពកាន់តែល្អប្រសើរឡើង បន្ទាប់ពីការហាត់សមម្តងហើយម្តងទៀត ការតភ្ជាប់រវាងតំណភ្ជាប់នីមួយៗគឺមានភាពរលូន។រាត្រីសមោសរទាំងមូលគឺពោរពេញទៅដោយបរិយាកាសនិទាឃរដូវនិងថាមពលជីវិត។ អត្ថន័យនៃ “និទាឃរដូវ”ត្រូវបានបង្ហាញយ៉ាងឆ្លាតវៃនៅក្នុងកម្មវិធីច្នៃប្រឌិតជាច្រើននៃរាត្រីសមោសរនេះ។កម្មវិធីសិល្បៈក្បាច់គុនបង្ហាញឡើងវិញនូវក្បាច់គុនបុរាណចិន ដោយបង្ហាញយ៉ាងពេញលេញនូវភាពរស់វើកស្នាដៃនៅនិទាឃរដូវ។កម្មវិធីរបាំបកស្រាយនូវស្នាដៃបុរាណប្រកបដោយភាពច្នៃប្រឌិត។រដូវផ្ការីកមកដល់កាន់តែឆាប់ ប្រសិនបើមនុស្សឧស្សាហ៍ព្យាយាម។តំណាងនៃអ្នកតស៊ូដែលខិតខំប្រឹងប្រែងដោយសុទិដ្ឋិនិយមបាននាំមក នូវភាពកក់ក្តៅនិងទំនុកចិត្តពេញលេញដល់ឆាករាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិននិងទស្សនិកជន៕
កាលពីថ្ងៃទី ២ ខែកុម្ភៈ តាមម៉ោងក្នុងតំបន់ វីដេអូឃ្លីបផ្សព្វផ្សាយកម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ឆ្នាំ២០២៤នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិនបានចាក់ផ្សាយនៅ ក្នុងការប្រកួត នៃសម្ព័ន្ធកីឡាហុកគីលើទឹកកក(KHL) ដែលប្រារព្ធឡើងនៅកីឡដ្ឋាន Mytishchi ក្នុងក្រុង Moscow ប្រទេសរុស្ស៊ី ដែលធ្វើឱ្យទស្សនិកជននៅហ្នឹងកន្លែងមានការចាប់អារម្មណ៍ និងការឆ្លើយតបយ៉ាងសកម្ម ។ ទស្សនិកជនជាច្រើនបាននិយាយថា នេះជាលើកដំបូងហើយដែលពួកគេបានទស្សនាវីដេអូឃ្លីបផ្សព្វផ្សាយកម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន នៃអគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិននៅក្នុងការប្រកួតកីឡាហុកគី ហើយពួកគេមានអារម្មណ៍ថាប្លែកពិសេស និងគួរឱ្យចាប់អារម្មណ៍ណាស់។ ពួកគេបានផ្ញើការជូនពរឆ្នាំថ្មីដល់ប្រជាជនចិន...
ចាប់ពីថ្ងៃទី ២ ខែកុម្ភៈ តាមម៉ោងក្នុងតំបន់ឡើងទៅ វីដេអូផ្សព្វផ្សាយកម្មវិធីរាត្រីសមោសរអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន របស់អគ្គស្ថានីយវិទ្យុនិងទូរទស្សន៍មជ្ឈិមចិន ត្រូវបានចាក់ផ្សាយនៅក្នុងរោងភាពយន្ត AMC និងរោងភាពយន្ត Royal Cinema ដែលមានទ្រង់ទ្រាយធំបំផុតនៅក្នុងសហរដ្ឋអាមេរិក តាមរយៈអេក្រង់បញ្ចាំងភាពយន្ត និងអេក្រង់អេឡិចត្រូនិចរបស់រោងភាពយន្តចំនួន ១១៦៩ផ្ទាំងនៅទូទាំងសហរដ្ឋអាមេរិក។ តាមការប៉ាន់ប្រមាណ វីដេអូផ្សព្វផ្សាយនេះនឹងត្រូវបានចាក់ផ្សាយសរុបជាង ៦ម៉ឺនដង៕អត្ថបទ និងរូបភាពដោយវិទ្យុមិត្តភាពកម្ពុជចិន