យេរ៉ូសាឡឹម៖ អ៊ីស្រាអែល បានប្រកាសថា ការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងការបន្តប្រតិបត្តិការយោធា នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប ដោយច្រានចោលសេចក្តីថ្លែងការណ៍ របស់ហាម៉ាស ប្រកបដោយប្រសិទ្ធភាពថា ការដោះលែងចំណាប់ខ្មាំង នឹងកើតឡើងលុះត្រាតែ អ៊ីស្រាអែល យល់ព្រមបញ្ចប់សង្រ្គាម។ ទោះបីជាមានការចរចា បទឈប់បាញ់គ្នាក៏ដោយ ក៏ជម្លោះដ៏សាហាវរវាងភាគីទាំងពីរ បានកើនឡើងកាលពីថ្ងៃព្រហស្បតិ៍ ជាមួយនឹងការផ្ទុះដ៏ខ្លាំងក្លា និងផ្លុំខ្មៅដ៏ធំនៅក្នុងតំបន់ហ្គាហ្សា ដែលអាចមើលឃើញពីខាងអ៊ីស្រាអែល។ នៅពេលយប់ ពន្លឺពណ៌ទឹកក្រូច...
ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានលើកឡើងថា ដើម្បីរួមចំណែកអនុវត្តយុទ្ធសាស្រ្តបញ្ចកោណ និងចក្ខុវិស័យឆ្នាំ២០៣០ និងឆ្នាំ២០៥០ របស់រាជរដ្ឋាភិបាល ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងខិតខំធ្វើឱ្យសម្រេច បាននូវចក្ខុវិស័យរបស់ខ្លួនគឺ លើកកម្ពស់គុណភាព និងគុណតម្លៃរបស់ប្រជាជន នៅតំបន់ជនបទ ទាំងផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌។ ការលើកឡើងនេះធ្វើឡើងក្នុង ឱកាសដែលលោករដ្ឋមន្រ្តី អញ្ជើញជួបសំណេះសំណាល...
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣បានអញ្ជើញត្រួតពិនិត្យ និងដឹកនាំបញ្ជាកម្លាំងបង្ការពន្លត់អគ្គិភ័យជួយអន្តរាគមន៍ពន្លត់អគ្គិភ័យនៅអគារមួយកន្លែង ក្នុងសង្កាត់ទន្លេបាសាក់ដែលរងការឆាបឆេះនៅខណ្ឌចំការមន រយៈពេល២យប់៣ថ្ងៃមកហើយ។ ការចុះពិនិត្យក៏មានការចូលរួមពីលោកមាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញផងដែរ។ គិតមកដល់ថ្ងៃ២២ ធ្នូនេះ ការឆេះអគារនេះមិនបានរាលដាលទៅដល់កន្លែងផ្សេងនោះ ទោះបីជាការចូលសង្រ្គោះមានបញ្ហាប្រឈមខ្លាំងនៅក្នុងអគារផ្លូវចូលមានភាពចង្អៀតធ្វើឲ្យលំបាកដល់កងកម្លាំងចូលទៅអន្តរាគមន៍សង្រ្គោះអស់រយៈពេល៣ថ្ងៃមកនេះក៏ដោយ ប៉ុន្តែការជួយសង្រ្គោះមកដល់រសៀលថ្ងៃ២២ ធ្នូនេះគេឃើញការគ្រប់គ្រងអគ្គិភ័យបាននិងបង្កើនការទប់ស្កាត់មិនបង្ករាលដាលឆាបឆេះទៅកន្លែងផ្សេង...
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារបច្ចេកទេសសុខាភិបាល នាព្រឹកថ្ងៃទី២២ ធ្នូ បានដឹកនាំកិច្ចប្រជុំក្រុមការងារជាលើកដំបូង ដើម្បីពិនិត្យវឌ្ឍនភាពការងារផ្តល់អនុសាសន៍ និងលើកទិសដៅការងារបន្ត។ សាស្រ្តាចារ្យរដ្ឋមន្ត្រី បានលើកឡើងថា កិច្ចប្រជុំនេះ នឹងរួមចំណែកក្នុងការលើកកំពស់ប្រសិទ្ធភាពនៃដំណើរការរបស់ក្រុមការងារបច្ចេកទេសសុខាភិបាល (TWGH) និងក្រុមការការងារបច្ចេកទេសសុខាភិបាលរាជធានី-ខេត្ត (Pro-TWGH) ដែលជាយន្តការសម្របសម្រួលរួមរវាងវិស័យសុខាភិបាល និងដៃគូអភិវឌ្ឍន៍សុខាភិបាល ដើម្បីពិនិត្យ...
ភ្នំពេញ ៖ លោក ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣នេះ បានសម្រេចបណ្ដេញមន្ដ្រីនគរបាលជាតិចំនួន ១១រូប ចេញពីក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិ ដោយមូលហេតុ ល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ ពោលគឺ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ ក្នុងប្រកាសបណ្ដេញចេញបញ្ជាក់ថា មន្ដ្រីនគរបាលជាតិទាំង១១នាក់ ដែលក្រសួងមហាផ្ទៃបណ្ដេញចេញពីក្របខ័ណ្ឌនេះ ជាកម្លាំងស្ថិតក្រោមឱវាទស្នងការដ្ឋាននគរបាលខេត្តព្រៃវែង និងចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ...
ភ្នំពេញ៖លោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ នេះបានចូលរួមពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារក្រសួងពាណិជ្ជកម្ម ឆ្នាំ២០២៣ និងលើកទិសដៅការងារបន្ត ឆ្នាំ២០២៤ នាទីស្តីការក្រសួងពាណិជ្ជកម្ម។ ពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារក្រសួងពាណិជ្ជកម្ម ឆ្នាំ២០២៣ និងលើកទិសដៅការងារ ឆ្នាំ២០២៤ នេះក្រោមអធិបតីដ៏ខ្ពង់ខ្ពស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ។
នាយករដ្ឋមន្ត្រី៖ ការធ្វើព្រែកជីកហ្វូណនតេជោ គ្មានអ្វីជាអាថ៌កំបាំងឡើយhttps://dap-news.com/national/2023/12/22/381199/ រកឃើញ ហ្វូងផ្សោតពណ៌ផ្កាឈូក១៥-២០ក្បាលhttps://dap-news.com/national/2023/12/22/381189/ អគ្គិភ័យ កំពុងបន្តឆាបឆេះអគារមួយកន្លែង ស្ថិតនៅសង្កាត់ទន្លេបាសាក់https://dap-news.com/national/2023/12/22/381255/ និស្សិតសាកលវិទ្យាល័យម្នាក់ បាញ់សម្លាប់មនុស្ស១៤នាក់ និងធ្វើឱ្យរបួស២២នាក់ទៀត នៅសាកលវិទ្យាល័យ Charles ប្រទេសឆេកhttps://dap-news.com/?p=381193 ចិន ហាមនាំចេញលោហៈធាតុកម្រ នៅលើផែនដីសម្រាប់បច្ចេកវិទ្យាកែច្នៃ ដោយបារម្ភអំពីបញ្ហាសន្តិសុខhttps://dap-news.com/?p=381206 រដ្ឋមន្ត្រីយុត្តិធម៌ថៃថា លោក ថាក់ស៊ីន ពិតជាឈឺ...
ភ្នំពេញ ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងមហាផ្ទៃ អង្គការអន្តរជាតិទេសន្តរប្រវេសន៍ និងអង្គការអន្តរជាតិខាងការងារ នៅថ្ងៃទី២២ ខែធ្នូ ២០២៣នេះ បានបើកទិវាអន្តរជាតិសម្រាប់ទេសន្តរប្រវេសករឆ្នាំ២០២៣ ក្រោមមូលបទ“ជំរុញការធ្វើទេសន្តប្រវេសន៍ ការងារដោយស្របច្បាប់ តាមរយៈអភិបាលកិច្ច ការអភិវឌ្ឍជំនាញ និងការទទួលស្គាល់ជំនាញ សម្រាប់ទេសន្តរប្រវេសករកម្ពុជា” ។ ក្នុងនោះ លោករដ្ឋមន្រី្ត បានសង្កត់ធ្ងន់លើ៣ចំណុចសំខាន់ ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់ពលករ...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ជាថ្មី នូវការចង់បានឲ្យវិស័យឯកជនចូលរួមជាមួយនឹងរាជរដ្ឋាភិបាល ក្នុងការរួមគ្នាគិត រួមគ្នាធ្វើ និងរួមគ្នាទទួលខុសត្រូវ ។ នៅក្នុងឱកាស អញ្ជើញបិទសន្និបាត បូកសរុបលទ្ធផលការងារ ពាណិជ្ជកម្មឆ្នាំ២០២៣ និងទិសដៅពាណិជ្ជកម្មឆ្នាំ២០២៤ នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣នេះ សម្តេចធិបតី បានលើកឡើងថា “កិច្ចការសំខាន់...
ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ លោក ហាប់ ទូច រដ្ឋលេខាធិការប្រចាំ តំណាងដ៏ខ្ពង់ខ្ពស់លោកស្រីបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញដឹកនាំគណ:ប្រតិភូ ក្រសួងវប្បធម៌ និងវិចិត្រសិល្ប: រួមនឹងផលិតករ សិល្បករភាពយន្តកម្ពុជា ចូលរួមព្រឹត្តការណ៍ “សប្តាហ៍ផ្លាស់ប្តូរវប្បធម៌ និងភាពយន្តកម្ពុជា-ចិន ឆ្នាំ២០២៣ នៅទីក្រុងសៀកមិន ខេត្តហ្វូចៀន...
ភ្នំពេញ ៖ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍លើកទឹកចិត្តឱ្យស្ថាប័នអក្សរសំងាត់របស់ប្រទេសកម្ពុជា និងប្រទេសវៀតណាម បន្តពង្រឹងកិច្ចសហប្រតិបត្តិការដែលមានស្រាប់តាំងពីនីតិកាលទី៦ ហើយបន្តពង្រីកកិច្ចសហប្រតិបត្តិការថ្មីៗបន្ថែមទៀត ដើម្បីរួមចំណែកធានាសន្តិសុខ និងសុវត្ថិភាពសង្គម រក្សាសុខសន្តិភាព និងភាពសុខដុមរមនាជូនប្រជាជន នៃប្រទេសទាំងពីរ កម្ពុជា និងវៀតណាម។ ប្រសាសន៍លើកទឹកចិត្តនេះ បានធ្វើឡើងនារសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានដាសតឿនឲ្យគ្រប់ស្ថាប័នរដ្ឋទាំងអស់ ត្រូវត្រួតពិនិត្យឲ្យល្អិតល្អន់លេីការរៀបចំរចនាសម្ព័ន្ធ ដើម្បីពង្រឹងស្ថាប័ន ជាពិសេសការជ្រើសរើសមន្ត្រីថ្មី ។ ការលើកឡើងរបស់សម្តេចធិបតី ធ្វើឡើងក្នុងឱកាស អញ្ជើញបិទសន្និបាត បូកសរុបលទ្ធផលការងារ ពាណិជ្ជកម្មឆ្នាំ២០២៣ និងទិសដៅពាណិជ្ជកម្មឆ្នាំ២០២៤ នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣នេះ ។ សម្តេចធិបតី បានលើកឡើងថា...
កាលពីថ្ងៃទី ២០ ខែធ្នូ លោក Wang Yi សមាជិកការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្រ្តចិន និងជារដ្ឋមន្ត្រីការបរទេសចិន បានជួបពិភាក្សាការងារតាមទូរស័ព្ទជាមួយលោក Manalo រដ្ឋមន្ត្រីការបរទេសហ្វីលីពីនតាមការណាត់ ។ នៅពេលបច្ចុប្បន្នដែលទំនាក់ទំនងចិន-ហ្វីលីពីនបានធ្លាក់ចូលក្នុងសភាពជាប់គាំងដោយសារបញ្ហាសមុទ្រចិនខាងត្បូង កិច្ចជំនួបតាមទូរស័ព្ទលើកនេះបានទទួលការយកចិត្តទុកដាក់ខ្ពស់ពីមជ្ឈដ្ឋានខាងក្រៅ ។ ថ្លែងក្នុងកិច្ចជំនួប ប្រទេសចិន បានលើកឡើងយ៉ាងច្បាស់ថា មូលហេតុពីឬសគល់គឺដោយមកពីភាគីហ្វីលីពីន បានកែប្រែគោលជំហរនិងគោលនយោបាយចំពោះប្រទេសចិន ដោយរំលោភបំពានលើកិច្ចសន្យារបស់ខ្លួន...
ភ្នំពេញ ៖ ចាប់ពីថ្ងៃដាក់ឱ្យអនុវត្ត ជាផ្លូវការការ បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និង បច្ចេកទេស ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយ រងហានិភ័យ ពីថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៣ វិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា (NPIC) ទទួលបានយុវជនក្រីក្រ មកចុះឈ្មោះចូលរៀនជំនាញវិជ្ជាជីវៈចំនួន ១៣០០នាក់ ។ នេះបើតាមការបញ្ជាក់របស់ លោក ប៊ុន...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា មន្ត្រីកសិកម្មឃុំចំនួន ២៥០នាក់ បានជាប់ជាស្ថាពរ ដែលនឹងក្លាយជា ធនធានមនុស្សដ៏សំខាន់ ក្នុងការបម្រើប្រជាកសិករនៅមូលដ្ឋាន ក៏ដូចជាបម្រើជាតិ និងប្រជាជននៅក្នុងវិស័យកសិកម្ម ក្នុងការជំរុញនូវកំណើន សេដ្ឋកិច្ចមូលដ្ឋាន ។ តាមរយៈឆេណែល តេលេក្រាម នៅរសៀលថ្ងៃទី២២ ខែធ្នូ...
ភ្នំពេញ៖ ក្រសួងធនធានទឹកនិងឧតុនិយម បានចេញសេចក្ដីជូនដំណឹង ស្តីពីការព្យាករអាកាសធាតុលើកទី១ សម្រាប់រដូវប្រាំង (ខែធ្នូ ឆ្នាំ២០២៣ ដល់ដើមខែឧសភា ឆ្នាំ២០២៤) ក្នុងនោះ ក្រសួងបានជូនដំណឹងដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី និងសាធារណជន សូមចូលរួមសហការថែរក្សា និងប្រើប្រាស់ទឹក ដោយសន្សំសំចៃ ក្នុងកម្រិតខ្ពស់បំផុត ជាពិសេសបណ្តាតំបន់ជនបទ ដាច់ស្រយាល នៅឆ្ងាយពីប្រភពទឹក។ យោងតាមសេចក្ដីជូនដំណឹង...
ភ្នំពេញ ៖ អ្នកនាំពាក្យ នៃស្នងការដ្ឋាន នគរបាលខេត្តបន្ទាយមានជ័យ ជម្រាបជូនដល់សាធារណជន អ្នកសារ ព័ត៌មានក្នុងស្រុក-ក្រៅស្រុក និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមជ្រាបថា កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ មានសារព័ត៌មានថៃ ចុះផ្សាយថា ជនជាតិថៃចំនួន៩នាក់ បានរត់ឆ្លងដែនចូលទឹកដីថៃ ដើម្បីអោយសមត្ថកិច្ច ជួយសង្រ្គោះ កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ដោយពួកគេអះអាងថា...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានណែនាំឲ្យរដ្ឋមន្ត្រីអមដំណើរសម្តេច ទៅក្រៅប្រទេសទាំងអស់ កុំទៅគ្រាន់តែអម តែត្រូវប្រឹងជួប ចរចាជាមួយដៃគូនានា ទាំងឯកជន និងរដ្ឋ ធ្វើយ៉ាងណាទាញអត្ថប្រយោជន៍ ដល់កម្ពុជា ។ ការលើកឡើងរបស់សម្តេចធិបតី ធ្វើឡើងក្នុងឱកាស អញ្ជើញបិទសន្និបាត បូកសរុបលទ្ធផលការងារ ពាណិជ្ជកម្មឆ្នាំ២០២៣ និងទិសដៅពាណិជ្ជកម្មឆ្នាំ២០២៤ នាថ្ងៃទី២២...
ដាម៉ាស់៖ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ SANA បានរាយការណ៍ថា ក្បួនរថយន្តដឹកប្រេងចំនួន ៤៤ គ្រឿងដែលដឹកប្រេងពីទីវាលរបស់ស៊ីរី បានចាកចេញពីខេត្ត al-Hasakah ភាគឦសាននៃប្រទេសស៊ីរី ទៅកាន់មូលដ្ឋានទ័ពអាមេរិក នៅក្នុងប្រទេសអ៊ីរ៉ាក់ ដែលនៅជិតខាងនោះ កាលពីថ្ងៃព្រហស្បតិ៍។ យោងតាមប្រភពក្នុងស្រុកដែលដកស្រង់ដោយ SANA ក្បួនរថយន្តបានចាកចេញពីទីជនបទ Yarubiya នៅតាមព្រំដែនអ៊ីរ៉ាក់-ស៊ីរី តាមច្រក Mahmoudiya ដែលគ្មានការអនុញ្ញាត...
ម៉ូស្គូ៖ វិមានក្រឹមឡាំងបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន និងសមភាគីវ៉េណេស៊ុយអេឡារបស់លោក នីកូឡាស់ ម៉ាឌូរ៉ូ បានបង្ហាញពីមូលដ្ឋានរួមគ្នាលើការ បង្កើតសណ្តាប់ធ្នាប់ពិភពលោកដោយ យុត្តិធម៌ក្នុងអំឡុងពេលសន្ទនា តាមទូរស័ព្ទកាលពីថ្ងៃព្រហស្បតិ៍។ សេចក្តីថ្លែងការណ៍បានឲ្យដឹងថា “ក្នុងអំឡុងពេលផ្លាស់ប្តូរទស្សនៈ លើរបៀបវារៈអន្តរជាតិ ការសង្កត់ធ្ងន់មួយត្រូវបានដាក់លើ វិធីសាស្រ្តរួមនៃការបង្កើតសណ្តាប់ធ្នាប់ ពិភពលោកពហុប៉ូឡាដោយយុត្តិធម៌ ស្តីពីការបដិសេធទណ្ឌកម្មខុសច្បាប់ និងការជ្រៀតជ្រែកក្នុងកិច្ចការ ផ្ទៃក្នុងនៃប្រទេសនានា”។...
យូអិន៖ ក្រុមប្រឹក្សាសន្តិសុខអង្គការ សហប្រជាជាតិ ជាថ្មីម្តងទៀតបានពន្យារពេលការបោះឆ្នោត ដែលបានពន្យារពេលជាយូរមកហើយ លើដំណោះស្រាយដ៏សំខាន់មួយ សម្រាប់ជំនួយដែលត្រូវការ យ៉ាងខ្លាំងដល់តំបន់ហ្គាហ្សា ដោយសារតែការខ្វែងគំនិតគ្នា ពីសហរដ្ឋអាមេរិក។ នេះជាលើកទី៤ ក្នុងរយៈពេលមួយសប្តាហ៍ដែលការ បោះឆ្នោតត្រូវបានពន្យារពេល នេះបើយោងតាមការចុះផ្សាយរបស់ ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ ប្រភពការទូតបានបង្ហាញថា សហរដ្ឋអាមេរិកមានការព្រួយបារម្ភ អំពីឯកសារយោងនៅក្នុងអត្ថបទទៅកាន់ “ការបញ្ឈប់អរិភាព” នៅក្នុងជម្លោះប៉ាឡេស្ទីន-អ៊ីស្រាអែល និងបញ្ហាសំខាន់នៃការត្រួតពិនិត្យរថយន្តជំនួយ ដែលចូលទៅតំបន់ហ្គាហ្សា...
ប៉េកាំង៖ អ្នកជំនាញមកពីតំបន់ស្វយ័តស៊ីនជាំង អ៊ុយហ្គ័រ របស់ប្រទេសចិន និងខេត្តផ្សេងទៀតកាលពីថ្ងៃពុធ បានច្រានចោលការឃោសនា របស់រដ្ឋាភិបាលលោកខាងលិច បណ្តាញផ្សព្វផ្សាយ និងក្រុមអ្នកគិតគូរប្រឆាំងនឹងការអភិវឌ្ឍន៍ សិទ្ធិមនុស្សនៅក្នុងតំបន់ស៊ីនជាំង ដែលជាតំបន់មួយនៅភាគពាយ័ព្យប្រទេសចិន។ នៅក្នុងសិក្ខាសាលាមួយនៅខាងក្រៅសន្និសីទគំនិត និងចែករំលែករឿងរ៉ាវ ដែលបានធ្វើឡើងនៅទីនេះ អ្នកជំនាញបានឲ្យដឹងថា លោកខាងលិច ជាពិសេសសហរដ្ឋអាមេរិក មានស្តង់ដារទ្វេរដងលើបញ្ហាភេរវកម្ម និងសិទ្ធិមនុស្ស ខណៈពេលដែលកំពុងមើលរំលងការ អភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ស៊ីនជាំង ក៏ដូចជាការការពារសិទ្ធិមនុស្ស។...
តូក្យូ៖ ក្រុមហ៊ុន Honda Motor Co. បានឲ្យដឹងថា ខ្លួនកំពុងប្រមូលរថយន្តប្រហែល ២,៦លានគ្រឿងនៅក្នុងសហរដ្ឋអាមេរិក ដោយលើកឡើងពីម៉ាស៊ីនបូមប្រេង ដែលផលិតដោយក្រុមហ៊ុន Denso Corp. ដែលអាចបណ្តាលឱ្យម៉ាស៊ីនជាប់គាំង។ ក្រុមហ៊ុនផលិតរថយន្តជប៉ុនបានឲ្យដឹងថា រថយន្តដែលកំពុងត្រូវបានប្រមូល មកវិញនៅសហរដ្ឋអាមេរិក គឺជាម៉ូដែលដែលផលិតពីឆ្នាំ២០១៧ ដល់ឆ្នាំ២០២០ រួមទាំងម៉ូឌែល Accord, Civic និង...
រាជធានីភ្នំពេញ៖ ដើម្បីផ្តល់ជូននូវបទពិសោធន៍ជាមួយគំនិតច្នៃប្រឌិតថ្មី និងភាពស្រស់ស្រាយសប្បាយអារម្មណ៍ពិតៗជូនដល់អតិថិជន ជាពិសេសហ្វែនៗទាំងអស់របស់ខ្លួន ក្រុមហ៊ុន កូកា-កូឡា និងលោក វណ្ណដា កំពូលតារាចម្រៀងហ៊ីបហប់ (Hip Hop) នៃកម្ពុជា បានសហការគ្នាផលិតចេញនូវផ្ទាំងប៉ាណូបែប 3D ដ៏ពិសិដ្ឋមួយ ដែលបានចាក់បង្ហាញតាមបណ្តោយមហាវិថីព្រះមុនីវង្ស ក្នុងរាជធានីភ្នំពេញ។ លោកស្រី Che Marcaida ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុនភេសជ្ជៈ កូកា–កូឡា ប្រចាំកម្ពុជា បានលើកឡើងថា «នេះជាលើកទី 1 សម្រាប់អតិថិជនក្នុងប្រទេសកម្ពុជា ដែលទទួលបទពិសោធន៍នៃការបម្លែងរូបភាពដែលឃើញក្នុងកញ្ចក់ឲ្យក្លាយជាការពិតជាក់ស្តែងភ្លាមៗ តាមរយៈគម្រោងផ្សព្វផ្សាយមួយនេះ។ ក្រុមហ៊ុន កូកា-កូឡា ជាមួយនឹងលោក វណ្ណដា...
ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានដាក់ឲ្យប្រើប្រាស់វិញ្ញាបនបត្រ បណ្តោះអាសន្នមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៦ វិច្ឆិកា ២០២៣ ដែលមានដាក់ QR Code ស្តង់ដា ពុំតម្រូវឲ្យធ្វើនីត្យានុកូលកម្មលើឯកសារថតចម្លង និងអាចផ្ទៀងផ្ទាត់ភាពត្រឹមត្រូវបាន តាមរយៈ «ថ្នាលផ្ទៀងផ្ទាត់ឯកសារ verify.gov.kh»។ តាមរយៈសេចក្ដីជូនដំណឹងរបស់...
ភ្នំពេញ ៖ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានផ្សាយព័ត៌មានជាបឋមថា គិតត្រឹមម៉ោង១និង១៥ នាទីថ្ងៃត្រង់ នាថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ អគ្គិភ័យបាននិងកំពុងឆាបឆេះអគារមួយកន្លែងដែលស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ខណៈកំពុងឆាប់ឆេះនេះ កងកម្លាំងបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ កំពុងតែជួយពន្លត់នៅកន្លែងកើតហេតុផ្ទាល់ផងដែរ។ អគ្គិភ័យនេះបានកើតឡើងរយៈពេល៣ថ្ងៃមកហើយ តាំងពីម៉ោង១០និង២០នាទី ព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣...
តូក្យូ៖ ការសម្របសម្រួលនាពេលថ្មីៗនេះរបស់ចិន ក្នុងកិច្ចពិភាក្សារវាងរបបយោធា ដែលកំពុងកាន់អំណាចរបស់ប្រទេសមីយ៉ាន់ម៉ា និងក្រុមឧទ្ទាមជនជាតិភាគតិចចំនួន៣ នៅក្នុងប្រទេសនេះ បានបង្ហាញពីអវត្តមាន នៃការដឹកនាំរបស់ប្រទេសជប៉ុន ក្នុងការដោះស្រាយវិបត្តិដ៏យូរនៅទីនោះ ដែលអ្នកសង្កេតការណ៍ជឿថា បានឈានដល់ចំណុចរបត់មួយចាប់តាំងពីរដ្ឋប្រហារឆ្នាំ២០២១ ។ ការសម្រុះសម្រួលដែលទីក្រុងប៉េកាំង បានឲ្យដឹងថាបាននាំមកនូវបទឈប់បាញ់បណ្តោះអាសន្នរវាងភាគីទាំងពីរនៅភាគឦសានរបស់ប្រទេសនេះបានចោទជាសំណួរអំពីគោលនយោបាយមីយ៉ាន់ម៉ារបស់ប្រទេសជប៉ុន ដែលដោះស្រាយជាចម្បងជាមួយរបបយោធា ដោយមិនលើកកម្ពស់ទំនាក់ទំនងជាមួយរដ្ឋាភិបាលរួបរួមជាតិ ភាពជាអ្នកដឹកនាំស៊ីវិលស្រមោល និងសម្ព័ន្ធមិត្តជនជាតិភាគតិចរបស់ខ្លួន។ ព័ត៌មានលម្អិតនៃកិច្ចព្រមព្រៀងមួយ ដូចជារយៈពេលដែលបទឈប់បាញ់នឹងមានរយៈពេល និងផលប៉ះពាល់របស់វាសម្រាប់ជម្លោះទាំងមូល នៅតែត្រូវបានគេមើលឃើញ។...
វ៉ាស៊ីនតោន៖ នាយកក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិរបស់សហរដ្ឋអាមេរិក បានឲ្យដឹងថា ស្ថាប័ននេះបានត្រៀមខ្លួនជាស្រេច ដើម្បីពិនិត្យមើលការទិញយកក្រុមហ៊ុន United States Steel Corp ដែលមានតម្លៃ ១៤,១ ពាន់លានដុល្លារដោយក្រុមហ៊ុន Nippon Steel Corp របស់ប្រទេសជប៉ុន ចំពេលមានការប្រឆាំងទៅនឹងកិច្ចព្រមព្រៀងពីអ្នកនយោបាយ និងសហជីព។ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន “ជឿថាការទិញក្រុមហ៊ុនដ៏ល្បីរបស់អាមេរិកនេះ...
តូក្យូ៖ គណបក្សប្រជាធិបតេយ្យសេរី ដែលកំពុងកាន់អំណាចរបស់ប្រទេសជប៉ុន ដែលដឹកនាំដោយនាយករដ្ឋមន្ត្រីលោក ហ្វូមីអូ គីស៊ីដា បានជំនួសតំណែងនាយកប្រតិបត្តិរបស់ខ្លួនពីរនាក់នៅថ្ងៃសុក្រនេះ បន្ទាប់ពីរឿងអាស្រូវនៃការរៃអង្គាសថវិកានយោបាយ ពាក់ព័ន្ធនឹងបក្សពួកដ៏ធំបំផុត។ អតីតរដ្ឋមន្ត្រីអប់រំលោក Kisaburo Tokai បានក្លាយជាប្រធានគោលនយោបាយថ្មីជំនួសលោក Koichi Hagiuda ដែលបានស្នើឱ្យលាលែងពីតំណែងកាលពីសប្តាហ៍មុន នៅពេលដែល លោក គីស៊ីដា បានជំនួសសមាជិកគណៈរដ្ឋមន្ត្រី ៤រូបពីបក្សពួកដ៏មានឥទ្ធិពល ដែលពីមុនដឹកនាំដោយនាយករដ្ឋមន្ត្រីលោក...
បរទេស៖ យោងតាមរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ របស់ប្រទេសថៃគឺលោក Tawee Sodsong បាននិយាយថា អតីតនាយករដ្ឋមន្ត្រី លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា ពិតជាឈឺ ហើយនឹងបន្តសម្រាកព្យាបាល នៅមន្ទីរពេទ្យទូទៅប៉ូលីស បន្ទាប់ពីលោកសម្រាកព្យាបាលរយៈពេល ១២០ ថ្ងៃ។ យោងតាមសារព័ត៌មាន The Nation របស់ថៃ ចេញផ្សាយកាលពីថ្ងៃទី២១ ខែធ្នូ...