ភ្នំពេញ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃសុក្រ ទី២២ ខែធ្នូ ឆ្នាំ២០២៣នេះ បានថ្លែងថារាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត មានការតាំងចិត្ត និងឆន្ទៈកាត់បន្ថយការធ្វើចំណាកស្រុកដោយខុសច្បាប់ និងលើកកម្ពស់ និងការពារសិទ្ធិពលករកម្ពុជា ដែលធ្វើការនៅបរទេស។ ការថ្លែងបែបនេះ របស់លោករដ្ឋមន្ត្រី ធ្វើឡើងនៅឯទីស្តីការក្រសួងការងារ...
ភ្នំពេញ ៖ ក្រុមការងារខណ្ឌរដ្ឋបាលជលផលកំពត និងអង្គការអភិរក្សធនធានសមុទ្រកម្ពុជា (MCC) បានរកឃើញហ្វូងផ្សោតពណ៌ផ្កាឈូក (Pink Dolphin) ប្រមាណ១៥ ទៅ២០ក្បាល បានចេញមកលេងទឹកនៅថ្ងៃទី២២ ខែ ធ្នូ ឆ្នាំ ២០២៣ ។ នេះបើតាមអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍នៃក្រសួងព័ត៌មាន ៕
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី កម្ពុជា នៅរសៀលថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣នេះ នឹងអញ្ជើញជាអធិបតី ក្នុងពិធី “បិទសន្និបាតបូកសរុបលទ្ធផលការងារ ពាណិជ្ជកម្មឆ្នាំ២០២៣ និងទិសដៅពាណិជ្ជកម្មឆ្នាំ២០២៤” នៅក្រសួងពាណិជ្ជកម្ម នៅរាជធានីភ្នំពេញ ៕
បរទេស៖ របបតាលីបង់ក្នុងប្រទេសអាហ្វហ្គានីស្ថាន បានបង្កើនការនាំចូលប្រេងពីរុស្ស៊ី កើនឡើងពី ២៤៦.០០០ តោនក្នុងឆ្នាំ ២០២២ ដល់ជាង ៧១០.០០០ តោនក្នុងរយៈពេល ១១ ខែកន្លងមក ដែលបណ្តាលឱ្យមានការពង្រីក ពាណិជ្ជកម្មប្រេងដល់ជាង ៣០០ លានដុល្លារ , នេះបើយោងតាមមន្ត្រីតាលីបង់។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២១ ខែធ្នូ...
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ បន្តអញ្ជើញសំណេះសំណាល និងដាក់ចេញនូវទិសដៅ ការងារមួយចំនួន ជូនមន្រ្តីអធិការដ្ឋាននគរបាល ខណ្ឌដូនពេញ ដើម្បីដឹកនាំអនុវត្តភារកិច្ច នៃកិច្ចការងារ ថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គមឲ្យកាន់ តែមានប្រសិទ្ធភាព។ ពិធីសំណេះសំណាល...
បរទេស ៖ សភាសហរដ្ឋអាមេរិក បានអនុម័តច្បាប់ដែលនឹង ហាមឃាត់ មន្ទីរបញ្ចកោណ ពីការប្រើប្រាស់កំពង់ផែ សមុទ្រណាមួយ នៅលើពិភពលោក ដែលពឹងផ្អែកលើវេទិកា ដឹកជញ្ជូនរបស់ចិនដែលគេស្គាល់ថា LOGINK ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា LOGINK តាមរយៈការតាមដានចលនាទំនិញ និងកប៉ាល់...
បរទេស៖ ប្រទេសចិន ដែលជាប្រទេសផលិតរ៉ែកម្រ លំដាប់កំពូលរបស់ពិភពលោក កាលពីថ្ងៃព្រហស្បតិ៍ បានហាមឃាត់ការនាំចេញបច្ចេកវិទ្យា ដើម្បីទាញយក និងបំបែកសារធាតុសំខាន់ៗ ដែលជាជំហានចុងក្រោយបង្អស់ របស់ប្រទេសនេះ ដើម្បីការពារការត្រួតត្រារបស់ខ្លួន លើលោហៈយុទ្ធសាស្ត្រជាច្រើន។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា Rare Earths ឬ ធាតុកម្រមាននៅលើផែនដី...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានលើកឡើងថា នៅឆ្នាំ២០២៩ ខាងមុខនេះ កម្ពុជានឹងស្វាគមន៍កប៉ាល់គ្រប់ប្រភេទ ពីបណ្ដាប្រទេសនានា ឲ្យចូលចតកំពង់ផែរបស់កម្ពុជា។ នាឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបើកការដ្ឋានសាងសង់ ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី១ នាថ្ងៃទី២២ ធ្នូ សម្តេចធិបតីមានប្រសាសន៍ថា ក្នុងឆ្នាំ២០២៩ នឹងមានការពង្រីកកំពង់ផែ ឲ្យមានជម្រៅទឹក រហូតដល់ជាង១៧ម៉ែត្រ...
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានថ្លែងបញ្ជាក់ច្បាស់ៗថា ការធ្វើព្រែកជីហ្វូណនតេជោ និងពង្រីកកំពង់ផែព្រះសីហនុ មិនមានអ្វីជាអាថ៌កំបាំងឡើយ គឺដើម្បីពង្រីកសក្ដានុពលសេដ្ឋកិច្ច លើកកម្ពស់សេដ្ឋកិច្ចជាតិ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ឲ្យកាន់តែរីកច្រើនបន្ថែមទៀត ។ ក្នុងពិធីបើកការដ្ឋានសាងសង់ ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី១ នាថ្ងៃ២២ ធ្នូនេះ សម្ដេចធិបតីមានប្រសាសន៍ថា «គេថា អាថ៌កំបាំងនូវការធ្វើព្រែកជីកហ្វូណន អាថ៌កំបាំងស្អី...
ភ្នំពេញ ៖ ក្នុងន័យនិយាយបែកកំប្លុកកំប្លែង នៅមុខឯកអគ្គទូតជប៉ុន ប្រចាំកម្ពុជា ក្នុងឱកាសអញ្ជើញបើកការដ្ឋាន សាងសង់ចំណតផែកុងតឺន័រ ទឹកជ្រៅថ្មី-ជំហានទី១ ប្រវែង ៣៥០ម៉ែត្រ និងសម្ពោធបើកឲ្យ ប្រើប្រាស់ជាផ្លូវការ គ្រឿងចក្រ លើកដាក់ចល័តនៅគែមផែ ចំនួន២គ្រឿង ក្រោមឥណទានសម្បទាន និងជំនួយឥតសំណងពីជប៉ុន នាថ្ងៃ២២ ធ្នូ សម្តេចធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្តី្រកម្ពុជា...
បរទេស៖ ប៉ូលិសឆេកបាននិយាយថា ខ្មាន់កាំភ្លើងម្នាក់ បានបាញ់សម្លាប់មនុស្ស ១៤ នាក់ និងធ្វើឱ្យរបួស ២២ នាក់ផ្សេងទៀត នៅក្នុងការ បាញ់ប្រហារនៅឯសាកលវិទ្យាល័យ Charles ក្នុងទីក្រុង Prague កាលពីថ្ងៃព្រហស្បតិ៍។ អ្នកបាញ់ប្រហារ ដែលត្រូវបានគេកំណត់អត្តសញ្ញាណថា ជានិស្សិតនៅសាកលវិទ្យាល័យ ត្រូវបានគេ “សម្លាប់” នៅកន្លែងកើតហេតុ ។...
បរទេស៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បាននិយាយនៅក្នុងសន្និសីទ សារព័ត៌មាន កាលពីថ្ងៃព្រហស្បតិ៍ថា ទីក្រុងវ៉ាស៊ីនតោន កំពុងដឹកនាំកិច្ចខិតខំប្រឹងប្រែង របស់លោកខាងលិចដើម្បីស្វែង រកចន្លោះប្រហោងផ្លូវច្បាប់ ដើម្បីលួចទ្រព្យសម្បត្តិ របស់រុស្ស៊ី នៅទូទាំងពិភពលោក ហើយប្រើប្រាស់ទ្រព្យសម្បតិ្តរុស្ស៊ី ដើម្បីផ្តល់មូលនិធិ ដល់រដ្ឋាភិបាលក្នុងទីក្រុងគៀវ ។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២១...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានថ្លែងថា ការធ្វើពាណិជ្ជកម្ម របស់ពិភពលោក មកដល់ម៉ោងនេះ គឺការធ្វើពាណិជ្ជកម្ម តាមផ្លូវទឹក ដែលនៅតែតួនាទីយ៉ាងសំខាន់។ នាឱកាសអញ្ជើញជាអធិបតី ក្នុងពិធីបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី១ ប្រវែង ៣៥០ម៉ែត្រ និងសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការគ្រឿងចក្រលើកដាក់ចល័តនៅគែមផែ ចំនួន២គ្រឿង ក្រោមឥណទានសម្បទាន និងជំនួយឥតសំណងពីរដ្ឋាភិបាលជប៉ុន នាថ្ងៃទី២២...
បរទេស៖យោងតាមការចេញ ផ្សាយរបស់RT រាយការណ៍ កាលពីថ្ងៃព្រហស្បតិ៍ ដោយដកស្រង់សម្តីអ្នកវិភាគ មកពីក្រុមប្រឹក្សាធុរកិច្ចរុស្ស៊ី-អាស៊ី ដែលហៅកាត់ថាRABC បានឲ្យដឹងថា ទំហំពាណិជ្ជកម្មរវាងឥណ្ឌា និងរុស្ស៊ីត្រូវបានគេរំពឹងថា នឹងឈានដល់១០០ពាន់លានដុល្លារ នៅចុងទសវត្សរ៍នេះ។ ការនាំចេញរបស់រុស្ស៊ី ទៅកាន់ប្រទេសឥណ្ឌា ត្រូវបានគេព្យាករណ៍ថា នឹងកើន ឡើងពី៣២,៥ ពាន់លានដុល្លារក្នុងឆ្នាំ២០២២ ទៅដល់៩៥ពាន់លានដុល្លារក្នុងឆ្នាំ២០៣០ ខណៈដែលការនាំចូលត្រូវបាន ព្យាករណ៍ថានឹងកើនឡើងពី២,៥ពាន់លានដុល្លារ ដល់ជាង២០ពាន់លានដុល្លារ...
ភ្នំពេញ ៖ បើតាមការប្រកាស របស់ក្រសួងធនធានទឹក និងឧតុនិយមលើកឡើង ពីស្ថានភាពធាតុអាកាស នៅកម្ពុជាសម្រាប់ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣គឺចាប់ ពីថ្ងៃ២២-២៤ ធ្នូ គឺខេត្តឧត្តរមានជ័យ មណ្ឌលគិរី ព្រះវិហារ និងខេត្តរតនគិរី សីតុណ្ហភាពអប្បបរមាពី ១៥-១៧°C ។ ក្រសួងក៏បន្តថា ក្នុងនោះតំបន់វាលទំនាប សីតុណ្ហភាពអប្បបរមាពី១៦-២៣អង្សាសេ និងសីតុណ្ហភាពអតិបរមាពី២៨-៣០អង្សាសេ...
ភ្នំពេញ៖ អនុវត្តន៍តាមការណែនាំ និងបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកំលាំងសមត្ថកិច្ចផ្នែកប្រឆាំងគ្រឿងញៀន នៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានឃាត់ខ្លួនជនជាតិថៃចំនួន៦នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀននិងប្រើប្រាស់ថ្នាំញៀន នៅចំណុចក្នុងបុរីធីធី នៅភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត។ ប្រតិបត្តិការនេះ មានការសម្របសម្រួលនិតីវិធីដោយលោក លឹមប៊ុន សុភ័ក្រ្ត...
បរទេស៖ យោងតាមការរាយការណ៍ របស់កាសែតរ៉យទ័រ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បានឲ្យដឹងថា រដ្ឋាភិបាលបារាំង បានសម្រេចចិត្តបិទស្ថានទូតរបស់ខ្លួន នៅក្នុងប្រទេសនីហ្សៀយ៉ា ជាស្ថាពរនិងដោយគ្មានកំណត់ឡើយ។ យោងតាមលិខិតរបស់ស្ថានទូត ទៅកាន់បុគ្គលិករបស់ខ្លួន ដែលឃើញដោយទីភ្នាក់ងារសារព័ត៌មាន បានបញ្ជាក់ថាការរឹតបន្តឹង ដែលដាក់ដោយរដ្ឋាភិបាលយោធា មានន័យថា បេសកកម្មកាទូតរបស់បារាំង មិនអាចបំពេញភារកិច្ចការទូត របស់ខ្លួនបានទៀតទេ។ លិខិតនោះត្រូវបានចុះកាលបរិច្ឆេទ នៅថ្ងៃអង្គារ ប៉ុន្តែទើបតែត្រូវបានផ្សព្វផ្សាឡើង នៅលើបណ្ដាញសង្គមពីរថ្ងៃក្រោយមក។...
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ជើញជាអធិបតីក្នុងពិធីបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រទឹកជ្រៅថ្មីជំហានទី១ ប្រវែង ៣៥០ម៉ែត្រ និងសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការគ្រឿងចក្រលើកដាក់ចល័តនៅគែមផែ ចំនួន ២គ្រឿង ក្រោមឥណទានសម្បទាន និងជំនួយឥតសំណង ពីរដ្ឋាភិបាលជប៉ុន។ សូមបញ្ជាក់ថា ចំណតផែទឹកជ្រៅថ្មីនេះ គ្រោងនឹងចំណាយថវិកាសាងសង់ប្រមាណ...
បរទេស៖យោងតាមការចេញផ្សាយ របស់ RT កងកម្លាំងយោធាអ៊ុយក្រែន ប្រហែលជា៨០០នាក់ កំពុងត្រូវបានសម្លាប់ និងរងរបួសជារៀងរាល់ថ្ងៃ ចំពេលមានជម្លោះជាមួយរុស្ស៊ី។ ការវិភាគដែលត្រូវបានធ្វើឡើងដោយអតីត វរសេនីយ៍ឯកកងទ័ពអាកាសអាល្លឺម៉ង់ចូលនិវត្តន៍ និងជាអ្នកវិភាគយោធាដ៏លេចធ្លោ លោកRalph D. Thiele។ នៅក្នុងគំនិតមួយ ដែលលោកបានផ្តល់ ទៅឲ្យទស្សនាវដ្ដី Focus កាលពីថ្ងៃព្រហស្បតិ៍ លោក Thiele ដែលធ្លាប់បម្រើការជាបុគ្គលិកផ្ទាល់...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានប្តេជ្ញាបន្តសង្រ្គាមប្រឆាំងក្រុមហាម៉ាស រហូតដល់ក្រុមប៉ាឡេស្ទីននេះ ត្រូវបានកំចាត់ចោលទាំងស្រុង ហើយហ្គាហ្សាមិនបង្កការគំរាមកំហែងទៀតឡើយ។ ការអត្ថាធិប្បាយរបស់លោកនាយករដ្ឋមន្ត្រីបានកើតឡើងបន្ទាប់ពីក្រុមហាម៉ាសត្រូវបានគេរាយការណ៍ថាបានច្រានចោលការផ្តល់ជូនរបស់ក្រុងយេរូសាឡឹមសម្រាប់ ដំណើរការនាំការផ្អាកមនុស្សធម៌រយៈពេលមួយសប្តាហ៍ទៀតជាថ្នូរនឹងការដោះលែងអ្នកចាប់ជនជាតិអ៊ីស្រាអែលចំនួន៤០នាក់ ។ លោក Netanyahu បាននិយាយនៅក្នុងសារវីដេអូមួយដែលត្រូវបានបង្ហោះនៅលើ X ដោយអ្នកនាំពាក្យរបស់លោក Ofir Gendelman កាលពីថ្ងៃព្រហស្បតិ៍ថា៖យើងនឹងតស៊ូរហូតដល់ទទួលបានជ័យជម្នះ។...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT មេដឹកនាំក្រុមលោក Abdel-Malek al-Houthi បានព្រមានកាលពីថ្ងៃពុធថា នាវាចម្បាំងរបស់សហរដ្ឋអាមេរិក អាចនឹងត្រូវបានវាយប្រហារ ប្រសិនបើក្រុម Houthi របស់យេម៉ែន ត្រូវបានកំណត់គោលដៅដោយទីក្រុងវ៉ាស៊ីនតោននោះ។ មេដឹកនាំក្រុមលោក Abdel-Malek al-Houthi បានចេញការព្រមាននេះកាលពីថ្ងៃព្រហស្បតិ៍ ដោយប្រតិកម្មទៅនឹងព័ត៌មានរបស់សហរដ្ឋអាមេរិក បង្កើតក្រុមចម្រុះ ដើម្បីប្រឆាំងនឹងការវាយប្រហាររបស់ពួកគេលើនាវាពាណិជ្ជកម្មនៅសមុទ្រក្រហម។ តាំងពីខែមុនមក ក្រុមសកម្មប្រយុទ្ធនេះបានបាញ់មីស៊ីលលើនាវាអន្តរជាតិដែលបើកកាត់សមុទ្រក្រហម។...
ភ្នំពេញ៖ ក្រសួងរ៉ែ និងថាមពល បានសម្រេចផ្ទេរភារកិច្ចមន្ត្រីរាជការចំនួន២រូប គឺ លោក ជា សារិទ្ធ និងលោកស្រី ម៉ិច វ៉ាន់ឌី ពីមន្ទីររ៉ែនិងថាមពលខេត្តកណ្តាល ឱ្យមកបម្រើការងារនៃទីស្តីការក្រសួងរ៉ែនិងថាមពល។ យោងតាមតាមសេចក្ដីប្រកាស ចុះថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា មន្រ្តីទាំងពីររូបនោះរួមមាន៖ ១. លោក ជា...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC) សេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួល ដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ ដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម ។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ...
ប្រធានាធិបតីកូរ៉េខាងជើងថា សត្រូវគឺត្រូវតែភ័យ ក្រោយពីក្រុងព្យុងយ៉ាង សាកល្បងជោគជ័យ មីស៊ីលដែលបាញ់ដល់ ទឹកដីអាមេរិកhttps://dap-news.com/?p=381023 Politico៖ មន្ទីរបញ្ចកោណ បារម្ភអំពីការចំណាយកាន់តែច្រើន ក្នុងការទប់ទល់ជាមួយក្រុមឧទ្ទាមហួធី នៅសមុទ្រក្រហមhttps://dap-news.com/?p=381028 Update៖ ចំនួនអ្នកស្លាប់ប៉ាឡេស្ទីន នៅតំបន់ហ្គាហ្សា ឡើងដល់ ២ម៉ឺននាក់https://dap-news.com/?p=381043 កិច្ចព្រមព្រៀង ការពារជាតិអាមេរិក ជាមួយហ្វាំងឡង់ និងស៊ុយអែត ផ្តល់ឲ្យក្រុងវ៉ាស៊ីនតោន គ្រប់គ្រងលើអឺរ៉ុបខាងជើងhttps://dap-news.com/?p=381106...
គ៊ែរ៖ គណៈប្រតិភូជាន់ខ្ពស់ នៃចលនាតស៊ូអ៊ីស្លាម ដែលកំពុងគ្រប់គ្រងតំបន់ហ្គាហ្សា (ហាម៉ាស) បានមកដល់កាលពីថ្ងៃពុធ ក្នុងរដ្ឋធានីគែររបស់អេហ្ស៊ីប ដើម្បីជួបពិភាក្សាជាមួយមន្ត្រីអេហ្ស៊ីប ដើម្បីឈានដល់បទឈប់បាញ់មួយទៀតនៅតំបន់ហ្គាហ្សា និងការដោះដូរចំណាប់ខ្មាំង។ គណៈប្រតិភូក្រុមហាម៉ាស ដឹកនាំដោយលោក Ismail Haniyeh ប្រធានការិយាល័យនយោបាយរបស់ហាម៉ាស នេះបើយោងតាមរាយការណ៍ដោយដកស្រង់សេចក្តីថ្លែងការណ៍របស់ហាម៉ាស។ អតីតមន្ត្រីប៉ាឡេស្ទីននៅអេហ្ស៊ីប ដែលសុំមិនបញ្ចេញឈ្មោះក៏បានបញ្ជាក់ពីការមកដល់របស់លោក Haniyeh នៅមុនថ្ងៃនោះដែរ នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។...
គៀវ៖ ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសអ៊ុយក្រែន ក្នុងអំឡុងខែមករា ដល់ខែវិច្ឆិកា បានកើនឡើង ៥,៥ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ នេះបើយោងតាមតួលេខបឋម ដែលបានបង្ហាញដោយក្រសួងសេដ្ឋកិច្ចរបស់ប្រទេស។ ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថានៅក្នុងខែវិច្ឆិកាតែមួយ GDP របស់អ៊ុយក្រែន បានកើនឡើង ៤ភាគរយលើមូលដ្ឋានប្រចាំឆ្នាំធ្លាក់ចុះពី ១០,៥ ភាគរយនៅក្នុងខែតុលា។ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចអ៊ុយក្រែន Yulia Svyrydenko បានឲ្យដឹងថា ការបិទព្រំដែនអ៊ុយក្រែន...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានណែនាំថ្នាក់ដឹកនាំ និងសមាជិក សមាជិការ ក្រុមការងាររាជរដ្ឋបាល បន្តផ្ដល់កិច្ចសហការ និងគាំទ្រដល់រដ្ឋបាលខេត្ត ក្រុង ស្រុក និងឃុំ សង្កាត់ នៃខេត្តព្រៃវែង អនុវត្តឱ្យបានជោគជ័យនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលឲ្យជោគជ័យ។ ក្នុងពិធីប្រកាសសមាសភាពក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចេញបទបញ្ជាឲ្យកងកម្លាំងប្រដាប់អាវុធទាំងអស់ កុំប៉ះពាក់គ្រឿងញៀន ក្នុងករណីរកឃើញ ប្រើប្រាស់គ្រឿងញៀន ត្រូវតែបណ្តេញចេញពីក្របខ័ណ្ឌភ្លាមៗ។ នាឱកាសអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងបរិស្ថាន នារសៀលថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងនាមជាកម្លាំងប្រដាប់អាវុធ...
ម៉ារ៉ាកិច ៖ បណ្តាប្រទេសអារ៉ាប់ និងរុស្ស៊ី បានព្រមព្រៀងគ្នា កាលពីថ្ងៃពុធ ក្នុងការជំរុញកិច្ច សហប្រតិបត្តិការ លើបញ្ហាអន្តរជាតិ រួមទាំងការដោះស្រាយ វិបត្តិតំបន់ហ្គាហ្សា នៅវេទិកាសហប្រតិបត្តិការអារ៉ាប់ -រុស្ស៊ីលើកទី៦ ដែលធ្វើឡើងនៅទីក្រុងម៉ារ៉ាកិច ភាគខាងត្បូងប្រទេសម៉ារ៉ុក។ កិច្ចប្រជុំនេះ បានប្រមូលផ្តុំរដ្ឋមន្ត្រីការបរទេស នៃប្រទេសដែលចូលរួម រួមទាំងលោក Sergey Lavrov រដ្ឋមន្រ្តីការបរទេសរុស្ស៊ី...
នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនសង្ស័យចំនួន០៥នាក់ ទៅតុលាការពាក់ព័ន្ធករណី ជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ ក្រោយពីបង្ក្រាបបានចំនួន២ករណីផ្សេងគ្នា។ ប្រតិបត្តិការបង្រ្កាបគ្រឿងញៀនទាំង២ករណីរួមមាន៖ *ករណីទី១៖ កាលពី ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានធ្វើការឃាត់ខ្លួនជាក់ស្តែងជនសង្ស័យចំនួន០៣នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន នៅចំណុចដីឡូតិ៍ទុកចោលមួយកន្លែង ក្នុងសង្កាត់ទួលស្វាយព្រៃ១...