បរទេស៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយថា យោធារបស់អ៊ុយក្រែន គឺបានស្នើសុំប្រជាជនអ៊ុយក្រែនបន្ថែមពី ៤៥០.០០០នាក់ ទៅ ៥០០.០០០នាក់ ដើម្បីបំពេញបន្ថែមកងទ័ពរបស់ប្រទេស នៅពេលដែលអ៊ុយក្រែន ប្រយុទ្ធជាមួយប្រទេសរុស្ស៊ី។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា ក្នុងអំឡុងសន្និសីទសារព័ត៌មានចុងឆ្នាំនៅទីក្រុង គៀវ កាលពីថ្ងៃអង្គារ...
ដាម៉ាស់៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ថា ទីភ្នាក់ងារព័ត៌មានរដ្ឋ SANA បានរាយការណ៍ឲ្យដឹងថា លោក Faisal Mekdad រដ្ឋមន្ត្រីក្រសួងការបរទេសស៊ីរី និងសមភាគីអ៊ីរ៉ង់ លោក Hossein Amir-Abdollahian កាលពីថ្ងៃអង្គារបានថ្កោលទោស ចំពោះប្រតិបត្តិការយោធារបស់អ៊ីស្រាអ៊ែល ដែលកំពុងកើនឡើងនៅក្នុងតំបន់ហ្គាហ្សា ។ នៅក្នុងរបាយការណ៍បានដាក់ថា...
ពេលថ្មីៗកន្លងទៅនេះ ប្រព័ន្ធសារព័ត៌មានអង់គ្លេស បានបែកធ្លាយឱ្យដឹងថា បណ្តាញអគ្គិសនីជាតិអង់គ្លេសបានដកចេញគ្រឿងបន្លាស់ ដែលផ្តល់ដោយសហគ្រាសចិន ដោយយក”សន្តិសុខ”ធ្វើជាលេស ។ អ្នកវិភាគបានលើកឡើងថា ប្រសិនបើរឿងនេះជាការពិត នោះគឺមានន័យថា ភាគីអង់គ្លេសបានមួលបង្កាច់ និងបន្តុះបង្អាប់សហគ្រាសចិន ក៏ដូចជាឃោសនាបំប៉ោងពីអ្វីដែលហៅថា “ការគំរាមកំហែងពីប្រទេសចិន” ដើម្បីបង្កឧបសគ្គដល់ការអភិវឌ្ឍ របស់សហគ្រាសចិននៅបរទេស ។ តាមការផ្សាយដំណឹងនៃកាសែត 《Financial Times》 ឱ្យដឹងថា បុគ្គលិកនៃក្រុមហ៊ុនពាក់ព័ន្ធរបស់ចិនបានថ្លែងថា...
ព្រឹកថ្ងៃទី២០ ខែធ្នូ លោក Xi Jinping ប្រធានរដ្ឋចិនបានជួប ពិភាក្សាការងារជាមួយលោក Mishustin នាយករដ្ឋមន្ត្រីរុស្ស៊ីដែលអញ្ជើញ ទៅប្រទេសចិនដើម្បីចូលរួមកិច្ចជំនួប តាមពេលកំណត់រវាងនាយករដ្ឋចិន-រុស្ស៊ីលើកទី២៨។ លោក Xi Jinping បានគូសបញ្ជាក់ថា ប្រទេសចិនជំរុញយ៉ាងមុតមាំនូវ ការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ និងជំរុញការបើកទូលាយ ចំពោះក្រៅប្រទេសដោយកម្រិតខ្ពស់ ដែលនឹងផ្តល់ឱកាសថ្មីសម្រាប់ការអភិវឌ្ឍ នៃបណ្តាប្រទេសនានាក្នុងនោះបូករួមទាំងរុស្ស៊ីផងដែរ។ ភាគីទាំងពីរចិននិងរុស្ស៊ីគួរបន្ថែមខ្លឹមសារថ្មី...
ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ លោកLi Qiang នាយករដ្ឋមន្រ្តីចិន និងលោក Mishustin នាយករដ្ឋមន្ត្រីរុស្ស៊ី ដែលកំពុងបំពេញទស្សកិច្ចនៅប្រទេសចិន បានធ្វើជាសហអធិបតី ក្នុងកិច្ចជំនួបតាមពេលកំណត់រវាងនាយករដ្ឋមន្ត្រីចិន-រុស្ស៊ីលើកទី២៨ នៅវិមានសភាប្រជាជននៅទីក្រុងប៉េកាំង។ លោកLi Qiang បានថ្លែងថា ភាគីចិនរីករាយរួមជាមួយភាគីរុស្ស៊ី ដោយចាត់ទុកខួបទី៧៥ នៃការបង្កើតទំនាក់ទំនងការទូត រវាងចិននិងរុស្ស៊ីជាឱកាសមួយ ដើម្បីអនុវត្តជាក់ស្តែងនូវគំនិតឯកភាពរួម ដ៏សំខាន់របស់ប្រមុខរដ្ឋនៃប្រទេសទាំងពីរបន្តវេននិងផ្សព្វផ្សាយដោយឥតឈប់ឈរ...
អ.ស.ប៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ថា អ្នកនាំពាក្យរបស់អគ្គលេខាធិការ នៃអង្គការសហប្រជាជាតិ បានឲ្យដឹងពីថ្ងៃអង្គារថា លោក Antonio Guterres អគ្គលេខាធិការអង្គការសហប្រជាជាតិ មានការសោកស្ដាយជាខ្លាំង ចំពោះគ្រោះរញ្ជួយដីកើតឡើតនៅក្នុងប្រទេសចិន ។ លោក Stephane Dujarric អ្នកនាំពាក្យបានលើកឡើងថា លោកអគ្គលេខាធិការមានការសោកស្ដាយយ៉ាងខ្លាំង ចំពោះការរញ្ជួយដីដ៏សោកនាដកម្មនេះ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីក្រសួងការពារជាតិរុស្ស៊ី លោក Sergey Shoigu បានអះអាងថា ការខាតបង់សរុបរបស់អ៊ុយក្រែន ចាប់តាំងពីការចាប់ផ្តើមយុទ្ធនាការ យោធារបស់ទីក្រុងមូស្គូ គឺមានចំនួនទាហានជិត ៤០ម៉ឺននាក់មកហើយ។ ប្រធានាធិបតី Vladimir Putin ដែលបានធ្វើជាអធិបតីក្នុងកិច្ចប្រជុំនៃ សហសេវិករបស់ក្រសួងកាលពីថ្ងៃអង្គារ បាននិយាយថា កងទ័ពរុស្ស៊ីឥឡូវនេះមានបណ្តាញលើ នៅតាមបណ្តោយជួរមុខទាំងមូល។ យោងតាមការបញ្ជាក់បន្ថែមដោយលោក...
ភ្នំពេញ៖ គារធនាគារ វីងថៅវើ ដែលជាសំណង់ស្ថាបត្យកម្មដ៏ល្អឯក និងជានិមិត្តរូប នៃភាពប៉ិនប្រសព្វ ក្នុងការច្នៃប្រឌិត បានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការ នៅចំកណ្តាលនៃរាជធានីភ្នំពេញ នាថ្ងៃទី ២០ ខែធ្នូ ឆ្នាំ ២០២៣នេះ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ។ ជាមួយនឹងកម្ពស់រហូតដល់ ១២០...
ភ្នំពេញ៖ សណ្ឋាគារ ខតថ៍យ៉ាដ ម៉ារីយ៉ត សៀមរាប រីស៊ត មានក្តីសោមនស្សរីករាយ ជម្រាបជូនថា សណ្ឋាគារ នឹងមានការរៀបចំកម្មវិធីឆ្លងឆ្នាំសកល ២០២៤ នាថ្ងៃទី ៣១ធ្នូ ឆ្នាំ២០២៣ ខាងមុខនេះជាមួយនឹងតម្លៃពិសេស ចាប់ពី ៧៧ដុល្លារទ្បើងទៅ ក្នុងមួយនាក់។ តម្លៃពិសេសមិនធ្លាប់មាន រួមមានអាហារពេលល្ងាច និងភេសជ្ជៈ ស្រាបៀរ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT បានឲ្យដឹងថាប្រធានទីភ្នាក់ងារ ស៊ើបការណ៍សំងាត់អាមេរិក CIA លោក Bill Burns បានជួបពិភាក្សាជាមួយមន្ត្រីអ៊ីស្រាអែល និងកាតាក្នុងទីក្រុង Warsaw កាលពីថ្ងៃចន្ទ ដែលជាផ្នែកនៃកិច្ចខិតខំប្រឹងប្រែងជាថ្មី ដើម្បីចាប់ផ្តើមឡើងវិញនូវការដោះដូរ អ្នកទោសនិងចំណាប់ខ្មាំងរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់។ កាសែត Wall Street Journal ក៏បានចេញផ្សាយដែរថា...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT រដ្ឋមន្ត្រីការពារជាតិរុស្ស៊ី លោក Sergey Shoigu បានអះអាងថា ប្រទេសសមាជិកណាតូជាច្រើន កំពុងចាក់ឬសចាក់គល់នៅលើដី ក្នុងដែនជម្លោះរវាងអ៊ុយក្រែននិងរុស្សីហើយ។ លោករដ្ឋមន្ត្រីរូបនេះបានចោទប្រកាន់ថា បុគ្គលិកយោធាលោកខាងលិច កំពុងប្រតិបត្តិការប្រព័ន្ធសព្វាវុធមួយចំនួន ហើយផ្កាយរណបរបស់ប្លុកយោធា ដឹកនាំដោយសហរដ្ឋអាមេរិករាប់រយ កំពុងផ្តល់ទិន្នន័យឃ្លាំមើលដល់ទីក្រុងគៀវ។ ថ្លែងនៅក្នុងកិច្ចប្រជុំ មន្ត្រីក្រសួងការពារជាតិកាលពីថ្ងៃអង្គារ ជាទីដែលលោកប្រធានាធិបតី Vladimir Putin...
បរទេស៖ លោក Leo Varadkar នាយករដ្ឋមន្ត្រីនៃប្រទេសអៀរឡង់ បាននិយាយនៅក្នុងបទសម្ភាសមួយ ជាមួយក្រុមអ្នកផលិតវិដេអូរុស្ស៊ី Vovan និង Lexus ដែលបានបង្ហោះកាលពីថ្ងៃអង្គារថា អ៊ុយក្រែនក្លាយជាសមាជិកពេញសិទ្ធិ របស់សហភាពអឺរ៉ុបក្នុងពេលឆាប់ៗនេះគឺ មិនទំនងជានឹងអាចទៅរួចនោះឡើយ ។ នៅក្នុងវីដេអូមួយដែល បានបង្ហោះកាលពីថ្ងៃអង្គារ ជនជាតិរុស្សីដែលមានតួនាទីជាមន្ត្រីអាហ្រ្វិក បានសួរមេដឹកនាំអៀរឡង់ អំពីសមាជិកភាពដ៏មានសក្តានុពល របស់ទីក្រុងគៀវនៅក្នុងប្លុកនេះ។ ជាការឆ្លើយតបលោក...
គៀវ៖ ឧបនាយករដ្ឋមន្ត្រីអ៊ុយក្រែនលោក Oleksandr Kubrakov បានឲ្យដឹងថា ការនាំចេញរបស់អ៊ុយក្រែន តាមរយៈ “ច្រករបៀងមនុស្សធម៌” នៅក្នុងសមុទ្រខ្មៅ បានឈានដល់ ១០លានតោន ចាប់តាំងពីខែសីហា។ ក្នុងអំឡុងពេលប្រតិបត្តិការនៃច្រករបៀងថ្មីនេះ នាវាចំនួន ៣០២គ្រឿង បានចាកចេញពីប្រទេសអ៊ុយក្រែន ខណៈដែល ៣៣៧គ្រឿង ចូលកំពង់ផែរបស់ប្រទេសនេះ។ យោងតាមការឲ្យដឹងពី ឧបនាយករដ្ឋមន្រ្តីរូបនេះបានឲ្យដឹងថា កប៉ាល់ទាំងនោះបានដឹកជញ្ជូនគ្រាប់ធញ្ញជាតិ...
បរទេស៖ អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក Imran Khan ដែលបច្ចុប្បន្នកំពុងជាប់ពន្ធនាគារ បានប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ឬ AI ដើម្បីថ្លែងសុន្ទរកថា ទៅកាន់អ្នកគាំទ្ររបស់លោក។ ការថ្លែងនោះ គឺមានរយៈពេល ៤ នាទីត្រូវបានចាក់ផ្សាយក្នុងអំឡុងពេល ‘ការប្រមូលផ្តុំតាមអនឡាញ’ ដែលចូលរួមដោយមនុស្សជាង ៤,៥ លាននាក់នៅទូទាំង Facebook, X (អតីត...
ខែធ្នូឆ្នាំ ១៩៧៨ ប្រទេសចិន បានដាក់ចេញ នូវគោលនយោបាយដ៏សំខាន់បំផុតមួយ ដែលប្រកប ដោយអត្ថន័យ ដ៏ជ្រាលជ្រៅ ចំពោះការកែប្រែ ជោគវាសនា របស់ប្រទេសជាតិ គឺគោលនយោបាយ «កំណែទម្រង់និងបើកចំហ» ។ វាជារបត់ប្រវត្ថិសាស្ត្រ ដ៏អស្ចារ្យដែលដឹកនាំនាវាយក្ស នៃប្រទេសចិនឱ្យឆ្ពោះទៅរកការអភិវឌ្ឍ និងវិបុលភាព និងនាំឱ្យប្រទេសចិន តភ្ជាប់ជាមួយពិភពលោកជាថ្មីឡើងវិញ ។ ៤៥...
ភ្នំពេញ ៖ អ្នកដឹកនាំនិងផ្តួចផ្តើមគំនិត ក្នុងឧស្សាហកម្មទូទាំងពិភពលោក បានចូលរួមកិច្ចប្រជុំកំពូលឆ្នាំនេះ ដើម្បីដោះស្រាយបញ្ហាអនាគត នៃទីក្រុង ទីក្រុងបាងកក ប្រទេសថៃ- PropertyGuru Group (NYSE: PGRU) ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាអចលនទ្រព្យ ឈានមុខគេនៅអាស៊ីអាគ្នេយ៍ បានត្រលប់មកកាន់វេទិកាភាពជាអ្នកដឹកនាំរបស់ខ្លួន ដែលជាវេទិកាអចលនទ្រព្យ PropertyGuru Asia Real Estate Summit...
ភ្នំពេញ៖ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ផ្តល់អាហារូបករណ៍ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ឱ្យចូលរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេសចំនួន ៦៣០នាក់ លើមុខជំនាញសំខាន់ៗចំនួន ១១ប្រភេទ ដោយឥតគិតថ្លៃ និងទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលផងដែរ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់វិទ្យាស្ថានកាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ ដែលអ្នកសារព័ត៌មានទទួលបាន។ បើតាមវិទ្យាស្ថានពហុបច្ចេកទេស ការបណ្តុះបណ្តាលជំនាញចំនួន១១មានដូចជា ការងារកំបោរ ការដំឡើងបំពង់ទឹក ការដំឡើងបណ្តាញអគ្គិសនីក្នុងអាគារ ការដំឡើងប្រព័ន្ធបញ្ជាម៉ូទ័រអគ្គិសនី ការដំឡើង...
ភ្នំពេញ ៖ សម្តេច សាយ ឈុំ ប្រមុខរដ្ឋស្តីទីកម្ពុជា មានប្រសាសន៍ថា កម្ពុជាបន្តគោរពយ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយចិនតែមួយ ហើយចាត់ទុកចិន ជាបងប្អូនល្អ មិត្តភក្តិល្អ ដៃគូល្អ និងជាអ្នកជិតខាងល្អ។ នាឱកាសអញ្ជើញទទួលជួបលោក កាវ អ៊ីនឡុង អនុប្រធានសភាប្រឹក្សានយោបាយប្រជាជនចិន នាថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ សម្តេចប្រមុខរដ្ឋស្តីទី បានគូសបញ្ជាក់ថា...
ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាប្រធានកិត្តិយសក្រុមការងារ សកម្មភាពជនមានពិការភាព ក្រសួងអភិវឌ្ឍន៍ជនបទ នៅព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាល ជាមួយមន្ត្រីរាជការ មន្ត្រីជាប់កិច្ចសន្យា និងបុគ្គលិកមានពិការភាព របស់ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងឱកាសទិវាជនមានពិការភាពកម្ពុជាលើកទី២៥ និងទិវាជនមានពិការភាពអន្តរជាតិលើកទី៤១ ក្រោមប្រធាន “ដំណោះស្រាយប្រកបដោយនវានុវត្តន៍ ដើម្បីសង្គមមួយមានផាសុកវត្ថុ និងសមធម៌”...
ចិន៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ថា ក្រុមអ្នកជួយសង្គ្រោះនៅក្នុងភូមិដាច់ស្រយាលមួយនៃភាគពាយព្យប្រទេសចិន បានធ្វើឲ្យមានគំនរបាក់បែកផ្ទះសម្បែងដែលដួលរលំនៅក្នុងស្ថានភាពត្រជាក់នៅថ្ងៃអង្គារនេះ បន្ទាប់ពីមានគ្រោះរញ្ជួយដីដ៏សាហាវបំផុតរបស់ប្រទេសនេះ នៅក្នុងរយៈពេលជាច្រើនឆ្នាំបានសម្លាប់មនុស្សយ៉ាងហោចណាស់១២៧នាក់ ។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឲ្យដឹងថា គ្រោះរញ្ជួយដីបានកើតឡើងនៅមុនពាក់កណ្តាល អធ្រាត្របានបណ្តាលឱ្យមនុស្សស្លាប់យ៉ាងហោចណាស់១១៣នាក់ និងរបួសជាង៥៣០នាក់នៅក្នុងខេត្ត Gansu ជាតំបន់ក្រីក្រ គិតត្រឹមរសៀលថ្ងៃអង្គារនេះ ។កាសែតរដ្ឋ People’s Daily បានរាយការណ៍មកថា...
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ បានអញ្ជើញសំណេះសំណាល និងដាក់ចេញនូវទិសដៅការងារមួយចំនួន ជូនមន្រ្តីអធិការដ្ឋាននគរបាលខណ្ឌប្ញស្សីកែវ ដើម្បីយកអនុវត្តភារកិច្ច នៃកិច្ចការងារថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ឲ្យកាន់តែមានប្រសិទ្ធភាព។ ពិធីសំណេះសំណាលនេះដែរ មានការអញ្ជើញចូលរួមពីលោក-លោកស្រីស្នងការរង លោកនាយការិយាល័យជំនាញ លោកអធិការនគរបាលខណ្ឌប្ញស្សីកែវ...
ភ្នំពេញ៖ ក្នុងសារលិខិត សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ផ្សាយជាសាធារណៈ នាថ្ងៃទី២០ធ្នូ ផ្ញើជូន វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី២០ បានផ្តល់អនុសាសន៍៧ចំណុច ដើម្បីជាមូលដ្ឋាន ក្នុងការពិភាក្សាដោះស្រាយបញ្ហាប្រឈមដែលពាក់ព័ន្ធការបំពានក្រមសីលធម៌ វិជ្ជាជីវៈ ការផ្សព្វផ្សាយ ព័ត៌មានក្លែងក្លាយ បំភ្លៃការពិត មានចរិតបំពុលសង្គម ជេរប្រមាថ និងញុះញង់ បង្កឲ្យកើតមាន...
ភ្នំពេញ៖ ស្ថានទូតបារាំងប្រចាំកម្ពុជា បានដាក់សម្ពោធជាផ្លូវការ នូវមជ្ឈមណ្ឌលថ្មី សម្រាប់ទទួលពាក្យសុំទិដ្ឋាការ ទៅបារាំង និងអឺរ៉ុប ។ ពិធីនេះ ធ្វើឡើងកាលពីថ្ងៃ១៩ ធ្នូ ស្ថិតនៅជាន់ទី៥នៃអគាវឌ្ឍនៈ មជ្ឈមណ្ឌល TLScontact ក្រោមអធិបតីភាពលោក ហ្សាក់រ៉ឺឡេ ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជា។ មជ្ឈមណ្ឌលនេះ បើកទ្វារទទួល ស្វាគមន៍អ្នកស្នើសុំទិដ្ឋាការ ពីថ្ងៃចន្ទដល់ថ្ងៃសុក្រ (ពីម៉ោង៨ព្រឹកដល់ម៉ោង៤រសៀល)...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានចាត់ទុកអ្នកសារព័ត៌មាន ជាដៃគូមួយដែលមិនអាចខ្វះបានជាមួយរាជរដ្ឋាភិបាលកម្ពុជា ។ ការលើកឡើងរបស់សម្តេចធិបតីនេះ តាមរយៈសារលិខិតដែលបានផ្សព្វផ្សាយជាសាធារណៈ នាថ្ងៃទី២០ធ្នូ ផ្ញើជូនវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា លើកទី២០ ដែលនឹងប្រព្រឹត្តិទៅនាថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៣ ។ សម្តេចធិបតីបានលើកឡើងថា “វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា ឆ្នាំ២០២៣ ក្រោមប្រធានបទ...
ម៉ាទ្រីដ ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ថា យោងតាមទិន្នន័យ ដែលចេញផ្សាយ ដោយក្រសួងមហាផ្ទៃ កាលពីថ្ងៃចន្ទបានឲ្យដឹងថា ជនចំណាកស្រុកខុសច្បាប់ជាង ៥០.០០០នាក់បានទៅ ដល់ប្រទេសអេស្ប៉ាញ នៅក្នុងឆ្នាំ២០២៣នេះ ។ នៅក្នុងរបាយការណ៍បានដាក់ថា “ការធ្វើអន្តោប្រវេសន៍មិនទៀងទាត់” ចុងក្រោយបង្អស់ដែលគ្របដណ្តប់រយៈពេលពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១៥...
ភ្នំពេញ ៖ អនុព័ន្ធការងារអមស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ បានបង្កើតបណ្តាញសង្គម និងទំនាក់ទំនងទូរស័ព្ទពិសេស ដើម្បីបង្កើននូវប្រសិទ្ធភាពការទទួលទូរស័ព្ទ ពិគ្រោះយោបល់ និងឆ្លើយតបសារក្នុងការ ដោះស្រាយបញ្ហាផ្សេងៗ បន្ទាន់ ជូនបងប្អូនពលករកម្ពុជា ដែលកំពុងស្នាក់ និងធ្វើការនៅប្រទេសថៃ ។ នេះបើតាមការផ្សព្វផ្សាយ របស់អនុព័ន្ធការងារ អមស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ នៅលើបណ្តាញសង្គមនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣នេះ...
HELSINKI ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ថា ការិយាល័យឧតុនិយម អ៊ីស្លង់ បានឲ្យដឹងថា ភ្នំភ្លើងមួយបានផ្ទុះឡើង កាលពីយប់ថ្ងៃចន្ទ នៅលើឧបទ្វីប Reykjanes ដែលស្ថិតនៅភាគនិរតី នៃប្រទេសអ៊ីស្លង់ ។ ការិយាល័យខាងលើបានឲ្យដឹងថា “ការផ្ទុះនេះមានទីតាំង នៅជិតតំបន់ Sundhnukagigar ប្រហែល៤គីឡូម៉ែត្រ...
ភ្នំពេញ៖ ការចម្លងសំបុត្រកំណើត នៅតែជាបញ្ហាក្នុងសង្គមមួយ ដែលបង្ករភាពលំបាក ដល់ប្រជាពលរដ្ឋ ក្នុងការចំណាយពេលវេលាធ្វើដំណើរ ទៅកាន់ទីតាំងដើម ដែលពួកគាត់បានកើត។ ឧទាហរណ៍ បុគ្គល«ក» កើតនៅរាជធានីភ្នំពេញ ហើយត្រូវផ្លាស់លំនៅឋានទៅធ្វើការ ឬស្នាក់នៅតាមបណ្ដាខេត្តនានា ដូចជា រតនៈគិរី មណ្ឌលគិរី ស្ទឹងត្រែង ជាដើម ។ល។ ពេលមានតម្រូវការ ចម្លងសំបុត្រកំណើត គេត្រូវចំណាយពេលវេលាជាច្រើន...
ភ្នំពេញ ៖ លោកវរសេនីយ៍ឯក សំ វិច្ឆិកា អ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ បានផ្តាំផ្ញើទៅឪពុក-ម្តាយ ឬអាណាព្យាបាល និងក្រុមគ្រួសារបើបានឃើញសាររបស់លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ អំពាវនាវឲ្យនាំខ្លួនជនសង្ស័យ ឈ្មោះ ព្រហ្ម វិចិត្រសុសក្តា មកបង្ហាញខ្លួន ដើម្បីសារភាពកំហុសឆ្គងដែលបានប្រព្រឹត្តបទល្មើសបើករថយន្តបុកមនុស្សស្លាប់ សុំអនុវត្តតាមការអំពាវនាវផង ។ លោក...
VLADIVOSTOK៖ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៣ថា លោក ពូទីន ប្រធានាធិបតីរុស្ស៊ី បានបន្តការហាមឃាត់ លើប្រតិបត្តិការ ដោយជនបរទេសមកពី “ប្រទេសដែលមិនមានភាព រួសរាយរាក់ទាក់” ជាមួយនឹង ភាគហ៊ុននៅក្នុងធនាគារ និងក្រុមហ៊ុនរុស្ស៊ីជាយុទ្ធសាស្រ្ត រហូតដល់ចុងឆ្នាំ២០២៥ ។ យោងតាមក្រឹត្យ ដែលបានបន្តកាលពីថ្ងៃចន្ទ ។ ក្រឹត្យនេះត្រូវបានចេញផ្សាយ...