យេរ៉ូសាឡឹម៖ អ៊ីស្រាអែលបានដាក់ពង្រាយនាវា Sa’ar 6-class corvette នៅក្នុងកំពង់ផែនៃទីក្រុង Eilat ភាគខាងត្បូងបំផុតរបស់ខ្លួន បន្ទាប់ពីការវាយប្រហារជាបន្តបន្ទាប់ ដែលធ្វើឡើងដោយក្រុមហួទី របស់យេម៉ែន ឆ្ពោះទៅរកអ៊ីស្រាអែល និងប្រឆាំងនឹងនាវា ដែលភ្ជាប់ជាមួយអ៊ីស្រាអែល នៅក្នុងសមុទ្រក្រហម។ យោធាអ៊ីស្រាអែលបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នាវាចម្បាំងប្រភេទ Sa’ar 6 ផលិតដោយអាល្លឺម៉ង់ បានបោះយុថ្កានៅក្នុងកំពង់ផែ Eilat...
រ៉ាម៉ាឡា៖ នាយករដ្ឋមន្ត្រីប៉ាឡេស្ទីន លោក Mohammed Ishtaye បានឲ្យដឹងថា អ៊ីស្រាអែលកំពុងស្វែងរកការប្រែក្លាយតំបន់ហ្គាហ្សាស្ទ្រីប ទៅជា “កន្លែងដែលមិនអាចរស់បាន” ដោយមានបំណងបង្ខំឱ្យប្រជាជនហ្គាហ្សា ផ្លាស់ទីលំនៅចេញពីទឹកដីរបស់ពួកគេ។ លោក Ishtaye បានឲ្យដឹងនៅឯកិច្ចប្រជុំគណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍ថា “ផែនការផ្លាស់ទីលំនៅនៅតែស្ថិតនៅលើតុរបស់អ៊ីស្រាអែល ប៉ុន្តែគ្មានកន្លែងសម្រាប់យើង ក្រៅពីស្រុកកំណើត និងទឹកដីរបស់យើងនោះទេ”។ លោកបានលើកឡើងថា “មានការអត់ឃ្លានដោយចេតនា នៅគ្រប់ទីកន្លែងនៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប ជាពិសេសនៅភាគខាងជើង”...
យូអិន៖ មហាសន្និបាតអង្គការសហប្រជាជាតិ បានអនុម័តដំណោះស្រាយមួយទាមទារឱ្យមាន “បទឈប់បាញ់មនុស្សធម៌ជាបន្ទាន់” នៅក្នុងតំបន់ហ្គាហ្សា នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ រដ្ឋជាសមាជិកបានបោះឆ្នោតទម្លាក់វិសោធនកម្មចំនួនពីរដែលធ្វើសេចក្តីយោងជាក់លាក់ចំពោះ “ក្រុមជ្រុលនិយមហាម៉ាស” ដោយមាន ១៥៣ គាំទ្រសេចក្តីព្រាងសេចក្តីសម្រេចនេះ ១០ប្រឆាំង និង ២៣ប្រទេសអនុប្បវាទ។ ដំណោះស្រាយទាមទារឱ្យមាន “បទឈប់បាញ់មនុស្សធម៌ជាបន្ទាន់” ការដោះលែងចំណាប់ខ្មាំងទាំងអស់ជាបន្ទាន់ និងដោយគ្មានលក្ខខណ្ឌ និង “ធានាឱ្យមានលទ្ធភាពទទួលបានមនុស្សធម៌”។ សម័យប្រជុំនៅថ្ងៃអង្គារគឺជាការបន្តនៃសម័យប្រជុំពិសេសគ្រាអាសន្នលើកទីដប់នៃមហាសន្និបាតអង្គការសហប្រជាជាតិ ដែលបានជួបប្រជុំគ្នាចុងក្រោយកាលពីថ្ងៃទី២៦...
វ៉ាស៊ីនតោន៖ ប្រធានាធិបតីអាមេរិកលោក បៃដិន បានធ្វើជាម្ចាស់ផ្ទះទទួលប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេឡិនស្គី នៅសេតវិមានជាកន្លែងដែលលោកបានរំលឹកឡើងវិញពីតម្រូវការសម្រាប់សភា ដើម្បីអនុម័តសំណើរបស់រដ្ឋបាលរបស់លោក សម្រាប់ថវិកាបន្ថែមទៀត ដើម្បីជួយអ៊ុយក្រែន កម្ចាត់រុស្ស៊ី។ អង្គុយនៅការិយាល័យរាងពងក្រពើជាមួយសមភាគីអ៊ុយក្រែន ហើយនិយាយនៅចំពោះមុខអ្នកសារព័ត៌មាន លោក បៃដិន បានហៅពេលវេលានៅពេលនោះថាជា “ចំណុចបំផ្លិចបំផ្លាញពិតប្រាកដក្នុងប្រវត្តិសាស្ត្រ” ដោយបន្ថែមថា “សភាចាំបាច់ត្រូវផ្តល់មូលនិធិបន្ថែមសម្រាប់អ៊ុយក្រែន មុនពេលពួកគេសម្រាក សម្រាប់ថ្ងៃឈប់សម្រាក”។ លោកបានលើកឡើងថា...
ភ្នំពេញ ៖ សាខា ក.ប.ប. រាជធានីភ្នំពេញ សហការជាមួយមន្ត្រីបច្ចេកទេស នាយកដ្ឋានមន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋាន ក.ប.ប. កាលពីថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ បាននាំយករថយន្តមន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហារ ចុះត្រួតពិនិត្យទីតាំងកែឆ្នៃនិងចែកចាយខ្ញីហាន់ ១ទីតាំងស្ថិតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ក្នុងគោលបំណងការពារសុខភាពប្រជាពលរដ្ឋ ស្របតាមតួនាទីនិងភារកិច្ចរបស់អគ្គនាយកដ្ឋាន ក.ប.ប. ក្រែងម្ចាស់ទីតាំងមានដាក់លាយសារធាតុគីមីហាមឃាត់ ណាមួយក្នុងខ្ញីទាំងនោះ ។...
ភ្នំពេញ ៖ លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកអគ្គនាយក CMAC និងលោក Michael Raine ប្រធានអង្គការ APOPO ប្រចាំកម្ពុជា នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរវាង អង្គការ APOPO និង...
ភ្នំពេញ៖ រដ្ឋាភិបាលបារាំង សន្យានឹងបន្ថែមកិច្ចសហប្រតិបត្តិការ ដើម្បីរៀបចំវគ្គសិក្សា ដល់មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ឱ្យក្លាយជាវិទ្យាស្ថានបណ្តុះបណ្តាលគំរូក្នុងតំបន់ និងអាស៊ាន។ នេះបើតាមការបញ្ជាក់របស់នាយឧត្តមសេនីយ៍ឯក COLCOMBET Régis នាយកនៃនាយកដ្ឋានសហប្រតិបត្តិការ សន្តិសុខ និងការពារជាតិ ក្រសួងកិច្ចការអឺរ៉ុប និងការបរទេស នៃសាធារណរដ្ឋបារាំង ក្នុងជំនួបជាមួយនាយឧត្តមសេនីយ៍ សែម សុវណ្ណនី អគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព នាថ្ងៃទី១៣ ខែធ្នូ...
ភ្នំពេញ៖ នាវេលាម៉ោង១យប់រំលងអាធ្រាត ឈានចូលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣នេះ កងអនុសេនាធំអាវុធហត្ថលេខ២៧៨ ចំនួន៧៣នាក់ ក្នុងនោះមាននារី ៣៤នាក់ បានចេញទៅបំពេញបេសកកម្មរក្សាសន្តិភាព ក្រោមឆត្រអង្គការសហប្រជាជាតិ (UN) នៅសាធារណរដ្ឋស៊ូដង់ខាងត្បូង។ នេះជាកងទី១២ហើយដែលធ្វើយុទ្ធដំណើរប្តូរវេន ទៅកាន់សាធារណរដ្ឋស៊ូដង់ខាងត្បូង បន្ទាប់ពីកងទី១១ បានមកដល់មាតុភូមិវិញ នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣។ ថ្លែងក្នុងឱកាសអញ្ជើញជូនដំណើរកងទ័ពមួកខៀវនាឱកាសនោះ នាយឧត្តមសេនីយ៍...
ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត មិនបានផ្តល់ គោលការណ៍អនុញ្ញាត ឱ្យក្រុមហ៊ុន Vingroup របស់វៀតណាម បើកអាជីវកម្មតាក់ស៊ី នៅក្នុងប្រទេសកម្ពុជា នោះឡើយ។ យោងតាមសេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល បានឱ្យដឹងថា កាលពីថ្ងៃពុធ ទី១៣ ខែធ្នូ ឆ្នាំ២០២៣ មានបណ្តាញផ្សាយព័ត៌មានមួយចំនួន បានផ្សព្វផ្សាយថា ក្រុមហ៊ុន...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC) សេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២៣ ដល់ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៣ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម ។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់ ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ...
រាជរដ្ឋាភិបាល មិនបានផ្តល់ គោលការណ៍អនុញ្ញាត ឱ្យវៀតណាម បើកក្រុមហ៊ុនតាក់ស៊ី នៅកម្ពុជាhttps://dap-news.com/?p=379076 កងទ័ពមួកខៀវកម្ពុជា៧៣នាក់ ទៀត ចេញទៅបំពេញបេសកកម្មរក្សាសន្តិភាព ក្រោមឆត្រ UN នៅស៊ូដង់ខាងត្បូងhttps://dap-news.com/?p=379079 មន្ត្រីជំនាញ រកឃើញសាធាតុគីមី ហាមឃាត់មួយចំនួន នៅទីតាំងកែច្នៃ និងចែកចាយខ្ញីហាន់១កន្លែង ក្នុងខណ្ឌដង្កោhttps://dap-news.com/?p=379103 ប្រធាន ICAPP ជឿជាក់ថា ក្រោមការដឹកនាំរបស់សម្តេចធិបតី...
នាវា Westerdam នឹងនាំយកភ្ញៀវទេសចរ ចម្រុះជាតិសាសន៍ ជិត៤ពាន់នាក់ មកកម្ពុជា នៅថ្ងៃ២៨ ធ្នូ ខាងមុខhttps://dap-news.com/national/2023/12/13/378800/?fbclid=IwAR2_-ai6He33uTFFC-y4QOrvqotKzAd0C_QfZVxpplmHAihhM_nWjIxQUeU លោក ប្រាជ្ញ ចន្ទ ជាប់ឆ្នោតជាប្រធានគ.ជ.ប សម្រាប់អាណត្តិថ្មី ខណៈលោក ជឺ ចំណាន មកពីបក្សហ្វ៊ុនស៊ិនប៉ិចជាអនុប្រធានhttps://dap-news.com/national/2023/12/13/378775/ ក្រសួងសុខាភិបាល រកឃើញករណីជំងឺអុតស្វា លើបុរសម្នាក់អាយុ២៨ឆ្នាំ នៅសង្កាត់ទឹកថ្លាhttps://dap-news.com/national/2023/12/13/378830/...
ភ្នំពេញ ៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានកោតសរសើរចំពោះគុណភាពរបស់វ៉ាក់សាំងកូវីដ-១៩ និងឱសថរបស់ក្រុមហ៊ុន Pfizer។ ជាមួយនឹងការកោតសរសើរហើយ រដ្ឋមន្រ្តីក៏ស្វាគមន៍កិច្ចសហប្រតិបត្តិការពាក់ព័ន្ធនឹងគំនិតផ្តួចផ្តើមរបស់ក្រុមហ៊ុន Pfizer ក្នុងវិស័យសុខាភិបាល ក៏ដូចជាការផ្តល់ជំនួយ ឬការផ្គត់ផ្គង់ឱសថ និងវ៉ាក់សាំងដល់កម្ពុជាប្រកបដោយគុណភាព សុវត្ថិភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និរន្តរភាព និងសមធម៌។ ការលើកឡើងរបស់លោកសាស្ត្រាចារ្យ ឈាង...
ភ្នំពេញ ៖ អនុវត្តតាមគោលការណ៍របស់រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ នឹងដាក់ឱ្យប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិកសលាកបត្រ ចូលព្រះរាជាណាចក្រកម្ពុជា មុនពេលមកដល់ ដើម្បីបង្កលក្ខណៈងាយស្រួលដល់អ្នកដំណើរជាជនបរទេស និងពលរដ្ឋខ្មែរ ក្នុងការបំពេញបែបបទនានា។ តាមរយៈសេចក្ដីជូនដំណឹងរបស់ ក្រសួងមហាផ្ទៃ នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានឯកភាពជាគោលការណ៍ឱ្យអនុវត្តសាកល្បង ប្រព័ន្ធអេឡិចត្រូនិកសាលាកបត្រចូលព្រះរាជាណាចក្រកម្ពុជា មុនពេលមកដល់ ដើម្បីបង្កលក្ខណៈងាយស្រួលដល់អ្នកដំណើរជាជនបរទេស និងពលរដ្ឋខ្មែរ...
យូអិន៖ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្ស លោក Volker Turk បានលើកឡើងពីសារៈសំខាន់នៃសន្តិភាព និងសន្តិសុខក្នុងការការពារ និងការលើកកម្ពស់សិទ្ធិមនុស្ស ដោយលើកឡើងថា វិធានការទាំងអស់គួរតែរួមចំណែកដល់ការទប់ស្កាត់ភាពតានតឹង និងជម្លោះ។ លោក Turk បានឲ្យដឹងនៅក្នុងព្រឹត្តិការណ៍រំលឹកខួបលើកទី៧៥ នៃសេចក្តីប្រកាសជាសកលស្តីពីសិទ្ធិមនុស្សថា “យើងនៅទីនេះ ដើម្បីកសាងឡើងវិញនូវមូលដ្ឋានគ្រឹះនៃក្តីសង្ឃឹម និងសង្ឃឹមថាឥឡូវនេះយើងត្រូវការច្រើនជាងពេលណាទាំងអស់” ។ ដោយបានហៅសិទ្ធិមនុស្សថា ជាគុណសម្បត្តិសាធារណៈសកល លោកបានលើកឡើងថា...
ភ្នំពេញ ៖ សម្តេច ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា និងជាអនុប្រធានសន្និសីទអន្តរជាតិ នៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP) បានទទួលជួបពិភាក្សាការងារជាមួយ លោក ជុង អ៊ី យ៉ុង (Chung Eui-hyong) ប្រធាន ICAPP និងជាអតីតរដ្ឋមន្រ្តីក្រសួងការបរទេសកូរ៉េ នៅវិមានរដ្ឋសភា នារសៀលថ្ងៃពុធ ទី១៣...
ភ្នំពេញ៖ក្រុមអ្នកជំនាញសេដ្ឋកិច្ច និងអ្នកវិភាគគោលនយោបាយ នៃរាជបណ្ឌិត្យសភាកម្ពុជា បានលើកឡើងថា «ផែនទីបង្ហាញផ្លូវស្តីពីការអភិវឌ្ឍជំនាញនៅកម្ពុជាឆ្នាំ២០២៣-២០៣៥» របស់រាជរដ្ឋាភិបាលកម្ពុជាគឺជាផែនការយុទ្ធសាស្រ្តដើម្បីដេីរទន្ទឹមនិងបណ្តាប្រទេសរីកចំរើននៅក្នុងតំបន់ និងពិភពលោក លើការអភិវឌ្ឍសមត្ថភាពជំនាញរបស់ពលរដ្ឋ ពីព្រោះវាជាកត្តាលើកកម្ពស់ការសិក្សាពេញមួយជីវិតរបស់ពលរដ្ឋ ជំរុញឱ្យពលរដ្ឋម្នាក់មានជំនាញមួយច្បាស់លាស់ ។ បើតាម «ផែនទីបង្ហាញផ្លូវស្តីពីការអភិវឌ្ឍជំនាញនៅកម្ពុជាឆ្នាំ២០២៣-២០៣៥» ដែលក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្សព្វផ្សាយក្នុងគេហទំព័រផ្លូវការរបស់ខ្លួនបានគូសបញ្ជាក់ផែនទីអភិវឌ្ឍជំនាញនៅកម្ពុជាដែលមានចក្ខុវិស័យដើម្បីផលិត ឬប្រែក្លាយកម្លាំងពលកម្ម ឬធនធានមនុស្សកម្ពុជា ជាធនធានជន្ទល់សម្រាប់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិដែលប្រកបដោយសមត្ថភាព និងផលិតភាពខ្ពស់ ឆ្លើយតបនឹងតម្រូវការទីផ្សារការងារបច្ចុប្បន្ន និងអនាគត...
ភ្នំពេញ៖ ធនាគារ ARDB នាថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ កន្លងទៅនេះ បានរៀបចំកិច្ចប្រជុំ បូកសរុបការងារប្រចាំឆ្នាំ២០២៣របស់ខ្លួន ជាមួយលទ្ធផលមានការកើនឡើង ជាងឆ្នាំមុន និងសម្រេចបានលទ្ធផលការងារច្រើន បើទោះបីមានបញ្ហាជំងឺកូវីដ-១៩ ។ លោក ចាន់ សីហា អគ្គនាយករង នៃធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម តំណាងដ៏ខ្ពង់ខ្ពស់ លោកបណ្ឌិត...
ភ្នំពេញ ៖ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣នេះ ព្រះករុណា ព្រះបាទ សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងលោក ប្រាជ្ញ ចន្ទ ជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អមដោយអនុប្រធាន និងសមាជិក សរុបចំនួន៩រូប។ សូមរំលឹកថា...
បរទេស៖ លោកស្រី Rukchanok Srinork សមាជិកសភាគណបក្សចលនាឆ្ពោះទៅមុខ (Move Forward) ប្រចាំទីក្រុងបាងកក ត្រូវបានកាត់ទោសពីបទប្រមាថ ព្រះមហាក្សត្រចំនួនពីរបទល្មើស និងត្រូវបានកាត់ទោសឱ្យ ជាប់ពន្ធនាគាររយៈពេល៦ឆ្នាំ នៅតុលាការព្រហ្មទណ្ឌ នៅថ្ងៃពុធ។ យោងតាមសារព័ត៌មាន The Nation របស់ថៃ ចេញផ្សាយនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា...
បរទេស៖ នាយកដ្ឋានស៊ើបអង្កេតពិសេស (DSI) របស់ប្រទេសថៃ បានចោទប្រកាន់ជនសង្ស័យចំនួន ២២នាក់ ក្នុងនោះរួមមាន បុគ្គល ១២ នាក់ និងនីតិបុគ្គល ១០នាក់ ពាក់ព័ន្ធនឹងការរត់ពន្ធសាច់ជ្រូក និងរឹបអូសទ្រព្យសម្បត្តិ របស់ពួកគេដែលមានតម្លៃប្រហែល ៩០ លានបាត។ យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១៣ ខែធ្នូ...
បរទេស៖ អគ្គលេខាបក្សរបស់វៀតណាម លោក ង្វៀន ភូទ្រុង បានឲ្យដឹងថា វៀតណាមចាត់ទុកការអភិវឌ្ឍន៍ទំនាក់ទំនង ជាមួយចិនជាអាទិភាពកំពូល និងជាជម្រើសយុទ្ធសាស្ត្រ ដើម្បីសុភមង្គលរបស់ប្រជាជន នៃប្រទេសទាំងពីរ និងដើម្បីសន្តិភាព និងវឌ្ឍនភាពសកល។ យោងតាមសារព័ត៌មាន Vietnam News ចេញផ្សាយនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា លោក ង្វៀន...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ក្រសួងការពារជាតិ បានរាយការណ៍ កាលពីថ្ងៃអង្គារម្សិលមិញថា ប្រព័ន្ធការពារដែនអាកាសរុស្ស៊ីបានបាញ់ ទម្លាក់មីស៊ីលផ្លោងយុទ្ធសាស្ត្រ Tochka-U របស់អ៊ុយក្រែន ពីលើតំបន់ព្រំដែន Belgorod ភាគនិរតីនៃប្រទេស ។ សេចក្តីថ្លែងការណ៍របស់ ក្រសួង បានដែលបានធ្វើឡើងនៅលើ បណ្តាញផ្សព្វផ្សាយ Telegram បានឲ្យដឹងទៀតថាការវាយប្រហារនេះបានកើតឡើងនៅម៉ោងប្រហែល៥ព្រឹកម៉ោងក្នុងស្រុក។ យោងតាមការវាយតម្លៃបឋម អភិបាលក្រុង...
តូក្យូ៖ សម័យប្រជុំសភាវិសា មញ្ញនឹងបញ្ចប់នៅថ្ងៃពុធនេះ ដោយនាយករដ្ឋមន្ត្រីជប៉ុន លោក ហ្វូមីអូ គីស៊ីដា បានកំណត់ជំនួសរដ្ឋមន្ត្រីមួយចំនួន ដែលជាប់ពាក់ព័ន្ធក្នុងរឿង អាស្រូវរៃអង្គាសថវិកា នយោបាយនៅប៉ុន្មាន ថ្ងៃខាងមុខនេះ ។ ថ្មីៗនេះ គណបក្សប្រជាធិបតេយ្យសេរី ដែលកំពុងកាន់អំណាចរបស់លោក បានស្ថិតនៅក្រោមការត្រួតពិនិត្យយ៉ាងធ្ងន់ធ្ងរ ចំពេលមានការចោទប្រកាន់ថា បក្សពួកដ៏ធំបំផុតរបស់ខ្លួនបានបរាជ័យក្នុងការប្រកាសប្រាក់រាប់រយលានយ៉េន ក្នុងការរៃអង្គាសប្រាក់ពីគណបក្សនៅក្នុងរបាយការណ៍មូលនិធិនយោបាយ ដែលអាចបង្កើតមូលនិធិសម្ងាត់។ ក្នុងចំណោមអ្នក...
វ៉ាស៊ីនតោន៖ ប្រធានាធិបតី អាមេរិកលោក ចូ បៃដិន បានឲ្យដឹងភ្លាមៗ បន្ទាប់ពីបានធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំជាមួយសមភាគីអ៊ុយក្រែន លោក វូឡូឌីមៀ ហ្សេឡិនស្គី ថាលោក “សង្ឃឹមថា” ការជាប់គាំងនៃសភាអាច ត្រូវបានដោះស្រាយ ដើម្បីអនុញ្ញាត ឱ្យមានការបញ្ជូន ជំនួយបន្ថែមទៀត ដើម្បីជួយប្រទេស ដែលហែកហួរដោយសង្រ្គាមក្នុងការ ប្រយុទ្ធជាមួយរុស្ស៊ី។ លោក...
តូក្យូ៖ ប្រភពរដ្ឋាភិបាល បានឲ្យដឹងថា នាយករដ្ឋមន្ត្រីជប៉ុនលោក ហ្វូមីអូ គីស៊ីដា គ្រោងនឹងជំនួសតំណែង រដ្ឋមន្ត្រីចំនួន ៤រូប រួមទាំងអ្នកនាំពាក្យរដ្ឋាភិបាល កំពូលផងដែរ នៅព្រឹកថ្ងៃព្រហស្បតិ៍ ស្អែកនេះ ជុំវិញការជាប់ពាក់ព័ន្ធ ក្នុងរឿងអាស្រូវរៃអង្គាស ថវិកានយោបាយ ដែលផ្តោតលើបក្សពួកដ៏ធំបំផុត របស់គណបក្សកាន់អំណាច។ នៅក្នុងការវិវឌ្ឍន៍ ដាច់ដោយឡែកមួយ ប្រភពស៊ើបអង្កេតបានឲ្យដឹងថា បក្សសម្ព័ន្ធប្រជាធិបតេយ្យសេរី...
កំពង់ចាមជាទឹកដីមួយដែលពោរពេញដោយសម្បូរសម្បត្តិ ដីស្រែ ចំការ ដំណៅកៅស៊ូ ចេក ល្ហុង ចន្ទី ម៉ាកប្រេងម៉ាកប្រាំង សាវម៉ាវ ខ្នុរ និងជាពិសេសដើមថ្នាំជក់ច្រើនអនេក។ សម្រស់ធម្មជាតិស្អាត ដីមានជីវជាតិល្អ រីឯកូនក្រម៉ុម អ្នកស្រុកវិញ គឺស្អាតមិនអាចយកអ្វីមកបរិយាយជំនួសបានឡើយ។ តទៅសូមលើកយកដើមថ្នាំជក់មកនិយាយបន្តិច។ ដើមថ្នាំជក់នៅកំពង់ចាម គេសង្កេតឃើញមានពលរដ្ឋដាំច្រើន។ នៅកោះសូទិន គេដាំដើមថ្នាំជក់បែបខ្មែរ រីនៅស្រុកស្ទឹងត្រង់និងស្រុកក្រូចឆ្មាដាំដើមថ្នាំជក់កាតាប។...
ភ្នំពេញ ៖ ដោយទទួលបានការអនុញ្ញាតពីលោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការ នគរបាលរាជធានីភ្នំពេញ បានអនុញ្ញាតឲ្យលោក លី ស៊ាងមីង ទីប្រឹក្សាទំនាក់ទំនងកិច្ចការនគរបាល នៃស្ថានទូតចិនប្រចាំកម្ពុជា ដឹកនាំប្រតិភូ ចូលជួបពិភាក្សាស្តីពីកិច្ចសហប្រតិបត្តិការការងារ...
ភ្នំពេញ៖ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណៈកម្មការ អន្តរក្រសួងនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣នេះ បានអញ្ជើញដឹកនាំកិច្ច ប្រជុំគណៈកម្មការអន្តរក្រសួង នៃគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ-ខេត្តសៀមរាប-ក្រុងប៉ោយប៉ែត។ កិច្ចប្រជុំនាឱកាសនេះ ត្រូវបានរៀបចំឡើង ក្នុងគោលបំណង ដើម្បីជំរុញការអនុវត្តគម្រោង ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ-ខេត្តសៀមរាប-ក្រុងប៉ោយប៉ែត...
បរទេស៖ យោងតាមការចេញផ្សាយរបស់កាសែត Financial Times បានរាយការណ៍កាលពីថ្ងៃអង្គារថា អ្នកគាំទ្រសំខាន់ៗរបស់ទីក្រុងគៀវ នៅក្នុងសហភាពអឺរ៉ុប នឹងត្រូវធ្វើការប្រឆាំងជាមួយនឹង ជំហរបស់ហុងគ្រីចំពោះការបែងចែក ដែលបានស្នើឡើងចំនួន៥៤ពាន់លានដុល្លារ ជាជំនួយរយៈពេលវែងសម្រាប់អ៊ុយក្រែន តាមរយៈការផ្តល់មូលនិធិ នៅខាងក្រៅថវិការួមរបស់ប្លុកនេះ ។ គណៈកម្មការអឺរ៉ុបកំពុងស្វែងរក ការផ្តល់មូលនិធិក្នុងរយៈពេល៤ឆ្នាំខាងមុខ តាមរយៈអ្វីដែលគេហៅថា ទីតាំងជំនួយសម្រាប់អ៊ុយក្រែន។ ថិវកានេះមានគោលបំណង ជួយក្រុងគៀវក្នុងជម្លោះជាមួយរុស្ស៊ី ព្រមទាំងកិច្ចប្រឹងប្រែងកសាង ប្រទេសជាតិឡើងវិញផងដែរ។...