បរទេស៖យោងតាមការចេញផ្សាយរបស់ RTលោករដ្ឋមន្ត្រីការបរទេសរុស្ស៊ី Sergey Lavrov បាននិយាយថា សហរដ្ឋអាមេរិកទំនងជានៅតែមិនអាចបញ្ចុះបញ្ចូលប្រទេសតួគីឱ្យអនុញ្ញាតឱ្យនាវាចម្បាំងរបស់ខ្លួនទៅកាន់សមុទ្រខ្មៅចំពេលមានជម្លោះអ៊ុយក្រែននោះទេ។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងញូវយ៉កកាលពីថ្ងៃពុធ ជាកន្លែងដែលគាត់កំពុងចូលរួមកិច្ចប្រជុំអង្គការសហប្រជាជាតិស្តីពីអ៊ុយក្រែន និងមជ្ឈិមបូព៌ា លោក Lavrov ត្រូវបានសួរថាតើតួគីនឹងអាចលុបចោលអនុសញ្ញា Montreux ដែលគ្រប់គ្រងចរាចរណ៍តាមសមុទ្រតាមរយៈច្រកសមុទ្រ Bosporus និង Dardanelles ដែលតភ្ជាប់ Aegean និង សមុទ្រខ្មៅឬយ៉ាងណា។ សំណួរនេះបានកើតឡើងបន្ទាប់ពីមន្ត្រីមន្ទីរបញ្ចកោណបាននិយាយកាលពីថ្ងៃអង្គារថា...
ប៉េកាំង៖ អ្នកនាំពាក្យក្រសួងការពារជាតិចិនបានឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ប្រទេសចិន មិនដែលផ្គត់ផ្គង់អាវុធ ឬឧបករណ៍ដល់តំបន់ជម្លោះចាប់តាំងពីការផ្ទុះឡើងនៃជម្លោះនាពេលថ្មីៗនេះរវាងប៉ាឡេស្ទីន និងអ៊ីស្រាអែលនោះទេ។ លោក Wu Qian អ្នកនាំពាក្យក្រសួងការពារជាតិចិន បានធ្វើការកត់សម្គាល់នេះ ដើម្បីឆ្លើយតបទៅនឹងសំណួររបស់ប្រព័ន្ធផ្សព្វផ្សាយ ទាក់ទងនឹងការអះអាងរបស់អ៊ីស្រាអែលថា ក្រុមហាម៉ាស ត្រូវបានគេរកឃើញថា ប្រើប្រាស់អាវុធដែលផលិតដោយចិន នៅក្នុងតំបន់ហ្គាហ្សាស្ទ្រីប។ អ្នកនាំពាក្យរូបនេះបានសង្កត់ធ្ងន់ថា ប្រទេសចិន តែងតែមានការប្រុងប្រយ័ត្ន និងទទួលខុសត្រូវចំពោះការនាំចេញរបស់របរយោធា។ប្រទេសចិន បានប្តេជ្ញាចិត្តចំពោះគោលការណ៍បី...
សេអ៊ូល៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ថា ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េ ហៅកាត់ថា (KCNA) បានរាយការណ៍ឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា រដ្ឋបាលមីស៊ីល របស់សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ ហៅថា (កូរ៉េខាងជើង) កាលពីថ្ងៃពុធ បានបាញ់សាកល្បងមីស៊ីលយុទ្ធសាស្ត្រប្រភេទថ្មី ឈ្មោះថា “Pulhwasal-3-31” ដែលកំពុងស្ថិតក្រោមការអភិវឌ្ឍន៍ ។ សេចក្តីរាយការណ៍បានឲ្យដឹងថា ចំពោះការបាញ់សាកល្បងនេះដែរ...
ហ្គាហ្សា៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ថា យោងតាមសេចក្តីថ្លែងការណ៍មួយរបស់ក្រសួងសុខាភិបាលដែលមានមូលដ្ឋាននៅតំបន់ហ្គាហ្សា បានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍នេះ កងទ័ពអ៊ីស្រាអ៊ែល បានសម្លាប់ពលរដ្ឋប៉ាឡេស្ទីន អស់តិចបំផុតចំនួន២០នាក់ដែលពួកគេកំពុងរង់ចាំជំនួយនៅជិតទីលានប្រទេសគុយវ៉ែត ដែលជាផ្លូវប្រសព្វដ៏សំខាន់ក្នុងទីក្រុងហ្គាហ្សា ។ លោក Ashraf al-Qidra អ្នកនាំពាក្យមកពីក្រសួងខាងលើបានឲ្យដឹងថា ពលរដ្ឋចំនួន១៥០នាក់ផ្សេងទៀតបានរងរបួសនៅក្នុងការវាយប្រហាររបស់អ៊ីស្រាអ៊ែល ដោយបន្ថែមទៀតថា ចំនួនអ្នកស្លាប់ទំនងជានឹងកើនឡើងថែមទៀត ខណៈពលរដ្ឋជាច្រើននាក់ដែលរងរបួសធ្ងន់ធ្ងរ...
ភ្នំពេញ ៖ លោក សុខ ចិន្តាសោភា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នឹងអញ្ជើញចូលរួមកិច្ច ប្រជុំចង្អៀតរដ្ឋមន្ត្រីការបរទេសអាស៊ាន ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៨-២៩ ខែមករា ឆ្នាំ២០២៤ នៅទីក្រុងហ្លួងព្រះបាង នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ ការទៅនេះរបស់រដ្ឋមន្រ្តីការបរទេសខ្មែរ តបតាមការអញ្ជើញ លោក សាលើមសៃ គុំម៉ាស៊ីត ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស...
ភ្នំពេញ ៖ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអំពាវនាវ ដល់ប្រជាពលរដ្ឋ កំពុងចិញ្ចឹមត្រី មានប្រភពមកពីក្រៅប្រទេស ត្រូវថែរក្សាឲ្យបានខ្ជាប់ខ្ជួន ចៀសវាងលែង ឬធ្វេសប្រហែល ឲ្យរួចចូលក្នុងដែនទឹកធម្មជាតិ ព្រោះត្រីមួយចំនួន ជាប្រភេទកាច ។ តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់ រដ្ឋបាលជលផល នាថ្ងៃទី២៥ មករា បានឲ្យដឹងថា...
ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញដឹកនាំកិច្ចប្រជុំប្រចាំខែមករា ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងលើកទិសដៅការងារបន្ត នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានជម្រុញឲ្យថ្នាក់ដឹកនាំគ្រប់កម្រឹត និងប្រធានមន្ទីរសុខាភិបាល ជាពិសេសមន្រ្តីជំនាញដែលបម្រើសេវាសាធារណៈ បន្តយកចិត្តទុកដាក់ ប្រុងប្រយ័ត្នខ្ពស់ និងមានមតិយោបល់ ដើម្បីដោះស្រាយនូវរាល់បញ្ហាប្រឈមមាននៅក្នុងបន្ទុក ដែលជួបប្រទះ ឬរាំងស្ទះជាយូរមកហើយ ។...
ភ្នំពេញ ៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួង បរិស្ថាន បានស្វាគមន៍ និងគាំទ្រ យ៉ាងពេញទំហឹង ចំពោះអ្នកវិនិយោគ ដែលមានបំណង ជួយបង្កើនការងារ ដល់ប្រជាសហគមន៍មូលដ្ឋាន និងជួយឱ្យបរិស្ថានកម្ពុជា ស្អាតតាមរយៈការ វិនិយោគដោយប្រើប្រាស់ ថាមពលកកើតឡើងវិញ។ ការលើកឡើងអំពីបរិស្ថាន ស្អាតរបស់ លោករដ្ឋមន្រ្តីធ្វើឡើងក្នុងជំនួបសម្តែងការគួរសម ជាមួយសមាគមសហគ្រាស...
អង់ការ៉ា៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ថា ប៉ូលិសតួកគី បានឃាត់ខ្លួន ជនសង្ស័យចំនួន២៨នាក់ដែលមានទំនាក់ទំនងនឹងក្រុមរដ្ឋឥស្លាម ហៅកាត់ថា (IS) ។ លោក Ali Yerlikaya រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសរសេរសារនៅលើបណ្តាញ X ដែលពីមុនជាស្គាល់ថា បណ្តាញសង្គម Twitter...
ភ្នំពេញ ៖ ក្រុមហ៊ុន CAMKO INFRACORE របស់កូរ៉េ បានបង្ហាញទិសដៅ ក្នុងការដាក់ទុនវិនិយោគ បង្កើតរោងចក្រផលិតគ្រឿង បង្គុំរថយន្តអគ្គសនី នៅប្រទេសកម្ពុជា សម្រាប់នាំចេញទៅទីផ្សារពិភពលោក។ ថ្មីៗនេះ លោក ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអញ្ជើញទទួលជួប ពិភាក្សាការងារជាមួយ លោក...
ម៉ូស្គូ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ថា ទីភ្នាក់ងារព័ត៌មាន Sputnik របស់រុស្ស៊ី បានរាយការណ៍ឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា ប្រអប់ខ្មៅទាំង២របស់យន្តហោះដឹកជញ្ជូនយោធា Il-76 របស់ប្រទេសរុស្ស៊ី ដែលត្រូវបានគេបាញ់ទម្លាក់ ត្រូវបានរកឃើញនៅកន្លែងធ្លាក់ នៅក្នុងតំបន់ Belgorod ។ សារព័ត៌មាន Sputnik បានផ្សាយដោយបានដកស្រង់សម្តី ពីក្រុមសេវាកម្មសង្គ្រោះបន្ទាន់...
បរទេស៖ ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ នឹងបើកកិច្ចប្រជុំបន្ទាន់មួយ នៅថ្ងៃព្រហស្បតិ៍ បន្ទាប់ពីយន្តហោះដឹកជញ្ជូនយោធារុស្ស៊ី បានធ្លាក់នៅជិតព្រំដែនរុស្ស៊ី-អ៊ុយក្រែន ខណៈដែលទាំងមន្ត្រីរុស្ស៊ី និងអ៊ុយក្រែនអំពាវនាវ ឱ្យមានការស៊ើបអង្កេត។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា ភាគីរុស្ស៊ីបានចោទ ប្រកាន់អ៊ុយក្រែនថា បានបាញ់ទម្លាក់យន្តហោះដែលបានធ្លាក់កាលពីថ្ងៃពុធនៅក្នុងតំបន់ Belgorod ។...
ភ្នំពេញ ៖ អគ្គិសនីកម្ពុជា (EDC) សេចក្តីជូនដំណឹង ស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរដំឡើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញ អគ្គិសនី របស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ ដល់ថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តី ជូនដំណឹងលម្អិតខាងក្រោម។ អគ្គិសនីកម្ពុជាបានបញ្ជាក់ថា «ទោះជាមានការខិតខំថែរក្សា មិនឲ្យមានការប៉ះពាល់...
ពោធិ៍សាត់៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ បានលើកឡើងថា ប្រជាកសិករធ្វើស្រែនៅក្នុងខេត្តពោធិ៍សាត់ មានការវិវត្តន៍ការធ្វើស្រែ ពីទម្លាប់តាមបែបបុរាណ ធ្វើម្តងក្នុង១ឆ្នាំ មកធ្វើច្រើនដង ដោយសារការអភិវឌ្ឍន៍បច្ចេកទេសធ្វើស្រែ រហូតទាញឲ្យទឹក ក្នុងការផ្គត់ផ្គង់មានការខ្វះខាត ។ ការលើកឡើងនេះ ធ្វើឡើងក្នុងឱកាស លោកអភិបាលខេត្តអញ្ជើញចុះពិនិត្យស្ថានភាពទឹក និងបានផ្តល់បទសម្ភាសន៍ ដល់មជ្ឈមមណ្ឌលព័ត៌មាន ដើមអម្ពិល នាថ្ងៃទី២៥...
បរទេស៖ រដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិក (FAA) បានហាមឃាត់ជាបណ្ដោះអាសន្ន ក្រុមហ៊ុន Boeing ពីការពង្រីកការផលិតយន្តហោះ 737 MAX របស់ខ្លួនបន្ថែម ដោយលើកឡើងពីកង្វល់សុវត្ថិភាពអ្នកដំណើរ។ ការសម្រេចចិត្តនេះកើតឡើងដោយសារឧបទ្ទវហេតុផ្ទុះមួយក្នុងខែមករា ដែលយន្តហោះមួយគ្រឿងរបស់ក្រុមហ៊ុនបានបាត់បង់បំណែកតួយន្តហោះនៅកណ្តាលអាកាស។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា កាលពីថ្ងៃទី៥ ខែមករា ជើងហោះហើរ...
បរទេស៖ បុរសម្នាក់រស់នៅទីក្រុង ហូជីមិញ ត្រូវបានពិន័យជាប្រាក់ចំនួន ៧,៥ លានដុង ស្មើនឹងប្រមាណ ៣០៤,៩៣ដុល្លារ ដោយសារតែបានផ្សាយផ្ទាល់ និងនិយាយមិនពិតថា គាត់កំពុងលក់ម៉ូតូដែលរឹបអូសបានចំនួន ៧.០០០គ្រឿងពីឃ្លាំងផ្ទុកភស្តុតាងរបស់ប៉ូលីស។ យោងតាមសារព័ត៌មាន VN Express ចេញផ្សាយកាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា បុរសអាយុ ៣៥ ឆ្នាំម្នាក់...
ម្តាយ ព្រហ្ម វិចិត្រសុសក្ដា បានដកពាក្យបណ្តឹង ពីក្រុមគ្រួសារជនរងគ្រោះhttps://dap-news.com/?p=388823 សាលាដំបូងខេត្តតាកែវ ផ្តន្ទាទោសបុគ្គល២នាក់ ដែលបង្ហោះហ្វេសប៊ុក បង្ខូចកិត្តិយសលោក ជិត ប៉ុណ្ណារ៉ា និងសហគ្រាស អេឡិចទ្រីស៊ីធីអង្គរកាhttps://dap-news.com/?p=388858 ឃោរឃៅណាស់! ជីដូន លើកដៃប្រល័យជីវិតចៅ បង្កើតខ្លួនឯង ដោយសារគ្មានសមត្ថភាពចិញ្ចឹមបន្តhttps://dap-news.com/?p=388908 រំលង១ខែ នាវា Westerdam ចូលចតលើផ្ទៃសមុទ្រកម្ពុជាម្តងទៀត...
បរទេស៖ សហរដ្ឋអាមេរិក បានអំពាវនាវឱ្យកូរ៉េខាងជើងអត់ធ្មត់ពីសកម្មភាពបង្កអស្ថិរភាពបន្ថែមទៀត និងឱ្យវិលត្រឡប់ទៅរកការភ្ជាប់ទំនាក់ទំនងការទូតវិញ បន្ទាប់ពីកូរ៉េខាងជើង បានបាញ់មីស៊ីលឆ្លងទ្វីបជាច្រើនគ្រាប់ចូលទៅក្នុងដែនទឹកនៃឆ្នេរសមុទ្រភាគខាងលិចរបស់ខ្លួនកាលពីថ្ងៃពុធ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា អ្នកនាំពាក្យរងក្រសួងការបរទេសអាមេរិក លោក Vedant Patel បានប្រាប់ VOA ក្នុងអំឡុងសន្និសីទសារព័ត៌មានកាលពីថ្ងៃពុធ ខណៈដែលបដិសេធមិនផ្តល់ការវាយតម្លៃរបស់អាមេរិកចំពោះចេតនារបស់កូរ៉េខាងជើងថា “យើងរកឃើញថា សកម្មភាព...
ភ្នំពេញ៖ អ្នកឧកញ៉ា ទៀ វិចិត្រ ប្រធានគណៈកម្មាធិការគណបក្សមូលដ្ឋាន ភ្នាក់ងារដឹកជញ្ជូនទេសចរណ៍ជលយាន ខេត្តព្រះសីហនុ នៅយប់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ៨:៣០នាទីយប់ បានបញ្ជូនរថយន្តពន្លត់អគ្គិភ័យ របស់ក្រុមហ៊ុន GTVC ចំនួន ២គ្រឿង ចេញទៅសហការជាមួយសម្ថកិច្ចចម្រុះខេត្តព្រះសីហនុ ធ្វើការពន្លត់ករណីអគ្គិភ័យ ឆាបឆេះស្មៅទ្រង់ទ្រាយធំមួយកន្លែង នៅក្នុងតំបន់ចុងអូរឈើទាល ដែលស្ថិតនៅសង្កាត់លេខ៤...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានប្រកាសស្វាគមន៍នាវាទេសចរណ៍ Westerdam មកកាន់កម្ពុជាជាថ្មីម្តងទៀត ដោយនាំអ្នកទេសចរមក ចំនួន ១៨៧៣នាក់។ តាមរយៈបណ្ដាញសង្គម នារសៀលថ្ងៃទី២៥ មករា នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា «សូមស្វាគមន៍ នាវាទេសចរណ៍Westerdam...
ភ្នំពេញ ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃព្រហស្បតិ៍ ទី២៥ ខែមករា ឆ្នាំ២០២៤នេះ បានដឹកនាំកិច្ចប្រជុំ អន្តរក្រសួង ក្នុងគោលបំណងពិភាក្សា និងដាក់ចេញវិធានការ និង យុទ្ធនាការរួមគ្នា ដើម្បីទប់ស្កាត់អគ្គិភ័យ នៅតាមរោងចក្រសហគ្រាស និងគ្រឹះស្ថានក្នុងវិស័យ កម្មមន្តសាល និងវិស័យឧស្សាហកម្មទេសចរណ៍...
យេរ៉ូសាឡឹម ៖ ស្ត្រីជនជាតិអ៊ីស្រាអែល រាប់ពាន់នាក់ បានដើរតាមដងផ្លូវទូទាំង ប្រទេសកាលពីថ្ងៃពុធ ដោយជំរុញឱ្យរដ្ឋាភិបាល របស់ពួកគេចុះហត្ថលេខា លើកិច្ចព្រមព្រៀងឈប់បាញ់សម្រាប់ការដោះលែងចំណាប់ខ្មាំង ដែលឃុំខ្លួននៅតំបន់ហ្គាហ្សា។ នៅទីក្រុង Tel Aviv ក្រុមបាតុករស្លៀកពាក់ពណ៌ស បានបិទជាបណ្ដោះអាសន្ននូវផ្លូវធំរបស់អ៊ីស្រាអែល គឺផ្លូវ Ayalon Highway។ ពួកគេកាន់សញ្ញាក្រហមសរសេរថា “ឈប់បង្ហូរឈាមទៅ!” និង “ដោះស្រាយឥឡូវនេះ!”។...
យូអិន៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានឲ្យដឹងថា រុស្ស៊ីបានអំពាវនាវ ឱ្យមានកិច្ចប្រជុំបន្ទាន់មួយ នៃក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ បន្ទាប់ពីការទម្លាក់យន្តហោះរុស្ស៊ី ដែលដឹកទាហានអ៊ុយក្រែន ។ នៅក្នុងសន្និសីទសារព័ត៌មានមួយ នៅទីស្នាក់ការអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក លោក Lavrov បានលើកឡើងថា ទីក្រុងម៉ូស្គូ បានស្នើសុំកិច្ចប្រជុំមួយនៅម៉ោង ៣រសៀល...
ភ្នំពេញ ៖ យុវជនជនជាតិដើម ភាគតិចព្នង ខេត្តរតនគិរី បានលើកឡើងថា ខ្លួនមានក្តីសង្ឃឹមខ្ពស់ ក្នុងការបើកអាជីវកម្មដោយខ្លួនឯង បន្ទាប់ពីរូបគេបានបញ្ចប់ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ផ្នែកជំនាញសេវាកម្ម សម្អាងកាយដែលជាជំនាញមួយ ដែលមានទីផ្សារការងារល្អ សមរម្យនៅក្រុងបានលុង ខេត្តរតនគិរី។ យុវតីជាជនជាតិដើមភាគតិតព្នង កច ស៊ីវ៉ន មកពីក្រុងបានលុង ខេត្តរតនគិរីបានលើកឡើងថា៖«ខ្ញុំបានជ្រើសរើសយក ជំនាញសម្អាងកាយ។...
ភ្នំពេញ ៖ លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបណ្ដេញចេញពីក្របខ័ណ្ឌមន្ដ្រីនគរបាលជាតិ ចំពោះលោកអនុសេនីយ៍ឯក ណាត រតនា មន្ដ្រីនៃអធិការដ្ឋាននគរបាលស្រុកកញ្ជ្រៀច នៃស្នងការនគរបាលខេត្ដព្រៃវៃង ដោយមូលហេតុល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ៕
ភ្នំពេញ ៖ នាវាលំដាប់អន្តរជាតិ Westerdam បានចូលចតនៅលើផ្ទៃសមុទ្រ ក្នុងខេត្តព្រះសីហនុម្តងទៀតហើយ ពោលជាលើកទី៣ នៅព្រឹកថ្ងៃ២៥ មករានេះ ដោយនាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ចំនួន១៨០០នាក់។ ក្នុងនោះប្រមាណជា៦០នាក់បានធ្វើដំណើរទៅកំសាន្តនៅខេត្តសៀមរាប ។ លោក ឡុង ឌីម៉ង់អភិបាលរងខេត្តព្រះសីហនុ មានប្រសាសន៍ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលនាថ្ងៃ២៥ មករាថា ដូច្នេះ ការចូលចតរបស់នាវាលំដាប់អន្តរជាតិ Westerdam នៅកម្ពុជាជាលើកទី៣នេះបន្ទាប់ពីរាតត្បាតជំងឺជាសកលកូវីដកាលពីអំឡុងឆ្នាំ២០២០ និងលើកទី២កាលពីចុងខែធ្នូ...
ព្រុចសែល ៖ អង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង (ណាតូ) នៅថ្ងៃពុធបានចាប់ផ្តើម “សមយុទ្ធ Steadfast Defender 2024” ដែលជាសមយុទ្ធយោធា ដ៏ធំបំផុតរបស់ខ្លួន ក្នុងរយៈពេលជាច្រើនទសវត្សរ៍ ។ អង្គការណាតូ បានឲ្យដឹងថា “កប៉ាល់ចុះចត USS Gunston Hall (LSD 44) បានចាកចេញ...
ភ្នំពេញ ៖ ជីដូនចិត្តឃោរឃៅព្រៃផ្សៃវ័យ ៦៤ឆ្នាំម្នាក់ បានហ៊ានលើកដៃសម្លាប់ចៅបង្កើតខ្លួនឯង រួចហើយរត់ទៅប្តឹងសមត្ថកិច្ចថា បាត់ចៅប្រុស ឈ្មោះ វណ្ណឌី វីរៈ នៅចំណុចភូមិអូនាងហីង ឃុំតាំងក្រូច ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ ។ លុះថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង១៦៖៣០នាទី...
ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបំប៉នជំនាញរយៈពេលខ្លី ស្តីពីតួនាទីភារកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលជូនសិក្ខាកាមមន្រ្តីមកពីប៉ុស្តិ៍នគរបាលរដ្ឋបាល១០៥ សរុបចំនួន៣៦០នាក់ ក្នុងនោះស្រី៩៦នាក់។ ក្នុងកិច្ចប្រជុំនោះដែរ មានការចូលរួមពីលោក-លោកស្រីស្នងការរង លោកនាយការិយាល័យជំនាញ លោកអធិការនគរបាលខណ្ឌទាំង១៤ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាល១០៥ និងមន្រ្តីនគរបាលពាក់ព័ន្ធបានចូលរួម។ សូមបញ្ជាក់ថា វគ្គបំប៉នខ្លីខាងលើសិក្ខាកាមបានរៀនសូត្ររយៈពេល៣០ថ្ងៃ...
ភ្នំពេញ៖ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំ កិច្ចប្រជុំបូកសរុបលទ្ធការងារប្រចាំខែ និងលើកទិសដៅបន្តរបស់ខ្លួន ដោយមានការអញ្ជើញ ចូលរួមពីសំណាក់ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក មន្ត្រីតាមបណ្តានាយកដ្ឋាន និងបណ្តាមន្ទីរអភិវឌ្ឍន៍ជនបទទាំង ២៥ រាជធានី-ខេត្ត តាមរយៈប្រព័ន្ធនិម្មិត (Zoom...