ស្វាយរៀង៖ លោកជា ស្រ៊ុន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងមានការអមដំណើរដោយ លោកឈឹម បុរស អនុប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តស្វាយរៀងនៅថ្ងៃទី១២ខែធ្នូឆ្នាំ២០២៣បានដឹកនាំគណៈកម្មការអន្តរក្រសួង រួមមានតំណាងក្រសួងអភិវឌ្ឍន៍ជនបទ និងតំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពការងារកសាងផ្លូវរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ដែលអនុវត្តដោយ ក្រុមហ៊ុន សំណង់បុរីកម្មករ ខូអិលធីឌី ចំនួន...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា លទ្ធផលការងារ របស់សមាគមមិត្តភាព វៀតណាម-កម្ពុជា ពិតជាបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញពូនជ្រំស្មារតីមិត្តភាព និងបង្កើតភាពជិតស្និទ្ធ រវាងប្រជាជននៃប្រទេសទាំងពីរ ។ ការលើកឡើងរបស់សម្តេចធិបតី ខាងលើនេះ ធ្វើឡើងក្នុងឱកាស អនុញ្ញាតឱ្យ ប្រធានសមាគមមិត្តភាពវៀតណាម-កម្ពុជា ចូលជួបសម្តែងការគួរសម នៅរដ្ឋធានីហាណូយ នាថ្ងៃទី១២...
ព្រះមហាក្សត្រ ចេញព្រះរាជក្រម ដាក់ឲ្យប្រើច្បាប់ហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៤https://dap-news.com/?p=378385 វៀតណាម និងកម្ពុជា មានបំណងបង្កើនទំហំពាណិជ្ជកម្មទ្វេភាគី ឱ្យដល់ ២០ពាន់លានដុល្លារhttps://dap-news.com/?p=378440 ប៉ូលីសចរាចរណ៍ ៤នាក់ ដែល២នាក់ជាប់កិច្ចសន្យា ត្រូវបានហៅមកសួរបំភ្លឺ ក្រោយបំពេញការងារមិនត្រឹមត្រូវhttps://dap-news.com/?p=378459 កម្ពុជា-វៀតណាម ឯកភាពបើកដំណើរការហោះហើរត្រង់ ពីហាណូយ មកសៀមរាបhttps://dap-news.com/?p=378468 សម្តេចតេជោ ចាត់តាំងលោក នេត្រ...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ទៅកាន់ថ្នាក់ដឹកនាំប្រទេសវៀតណាម ដើម្បីកុំឱ្យមានការបារម្ភ ចំពោះផលអវិជ្ជមានណាមួយ ដោយសារគម្រោងព្រែកជីកហ្វូណនតេជោ ខណៈគម្រោងនេះនឹងរក្សាបាននូវស្ថិរភាពបរិស្ថាន អេកូឡូស៊ី និងជម្រកធម្មជាតិសម្រាប់ជីវៈចម្រុះ ។ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន ក្រោយបញ្ចប់ដំណើរទស្សនកិច្ចផ្លូវការ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នៅប្រទេសវៀតណាម ភ្លាមៗបន្ទាប់ពីបានចុះមកដល់ ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅរាត្រីថ្ងៃទី១២...
គេសង្កេតឃើញថា មានករណីពីរកំពុងផ្ទុះឡើងនៅពេលបច្ចុប្បន្ន។ ទី១ ស្ថានភាពសាច់បង្កកបាននាំចូលច្រើនដើម្បីផ្គត់ផ្គង់ទីផ្សារនៅកម្ពុជា និងស្រាខុសច្បាប់ដោះដូរដោយលុយ១០ម៉ឺនដុល្លារអាមេរិក។ ដំបូងគេនាំគ្នា និយាយរឿងនាំចូលសាច់បង្កកច្រើន។ ពលរដ្ឋពីតុកាហ្វេរហូតដល់បណ្តាញទំនាក់ទំនងសង្គមបាននាំគ្នាដេញដោលជជែកវែកញែករឿងសាច់បង្កកមិនចេះចប់មិនចេះហើយ។ មានសំណួរជាច្រើនបានចោទសួរទៅកាន់ មន្ត្រីជំនាញផ្នែកផលិតផលក្លែងក្លាយនិងមន្ត្រីកាន់ការងារគ្រប់គ្រង់តាមច្រកព្រំដែនថា “តើសាច់បង្កកជិត៤០០តោន(៣៧០តោន)នោះជាសាច់ជានាំចូលខុសច្បាប់? ចុះចំណែកស្រាចំនួន៤៨ដបនិងការដោះដូរដោយទឹកប្រាក់១០ម៉ឺនដុល្លារសហរដ្ឋអាមេរិក ជារឿងខុសច្បាប់ ឬត្រូវតាមច្បាប់? មុននឹងចូលទៅកាន់ចម្លើយនៃសំណួរខាងដើម គេអាចនាំគ្នាគិតបន្តិចសិនថា “តើមូលហេតុអ្វីនាំឱ្យទីផ្សារកម្ពុជាមានសាច់បង្កកច្រើន”? ជាការពិតណាស់ វិបត្តិកូវីដ១៩ សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងការដំឡើងធ្មង់ដាក់គ្នារវាងអាម៉េរិកអឺរ៉ុបជាមួយចិន និងអាម៉េរិកអឺរ៉ុបជាមួយនឹងរុស្ស៊ី...
ភ្នំពេញ ៖លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ ប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានច្រានចោលចំពោះការចោទប្រកាន់ថា មានពលរដ្ឋកម្ពុជារហូតដល់ជាង ១០ម៉ឺននាក់ ត្រូវបានជាប់ក្នុងការបង្ខិតបង្ខំ ធ្វើការដោយខុសច្បាប់។ ក្នុងពិធីប្រារព្ធខួបលើកទី១៧ នៃទិវាជាតិប្រឆាំងការជួញដូរមនុស្ស ១២ធ្នូ ឆ្នាំ២០២៣ ក្រោមប្រធានបទ «បច្ចេកវិទ្យាជាមធ្យោបាយដើម្បីអភិវឌ្ឍន៍ជាតិ មិនមែនដើម្បីជួញដូរមនុស្ស» នារសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣...
ភ្នំពេញ ៖ នារសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមបានអនុញ្ញាតឱ្យលោកស្រី Charlee Lan នាយិកាក្រុមហ៊ុនចិន China Harbour Engineering Company Ltd (CHEC) និងប្រតិភូចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅទីស្តីការក្រសួង...
តូក្យូ៖ រឿងអាស្រូវរៃអង្គាសថវិកានយោបាយជុំវិញបក្សពួកធំជាងគេរបស់បក្សកាន់អំណាចជប៉ុន អាចជាសញ្ញាដល់ការបញ្ចប់ការគ្រប់គ្រងរបស់នាយករដ្ឋមន្ត្រីលោក ហ្វូមីអូ គីស៊ីដា ដែលកំពុងរងសម្ពាធរួចហើយជុំវិញទំនាក់ទំនងរបស់លោក ជាមួយក្រុមសាសនាដ៏ចម្រូងចម្រាស។ ប្រធានខុទ្ទកាល័យលោក Hirokazu Matsuno ត្រូវបានចោទប្រកាន់ពីបទខកខានមិនបានរាយការណ៍អំពីប្រាក់រាប់លានយ៉េន ដែលលោកទទួលបានពីប្រាក់ចំណូល ដែលបក្សពួកដែលពីមុនដឹកនាំដោយអតីតនាយករដ្ឋមន្ត្រីលោក ស៊ិនហ្ស៊ូ អាបេ ទទួលបានពីព្រឹត្តិការណ៍រៃអង្គាសប្រាក់។ ប្រភពបានឲ្យដឹងថា ជាមួយនឹងសមាជិកផ្សេងទៀតនៃបក្សពួកប្រឈមមុខនឹងការចោទប្រកាន់ស្រដៀងគ្នានេះ ខណៈដែលរឿងអាស្រូវកាន់តែរីកធំ លោក គីស៊ីដា បានសម្រេចចិត្តបណ្តេញលោក...
តូក្យូ៖ ប្រតិបត្តិកររោងចក្របានឲ្យដឹងថា កម្មកររោងចក្រម្នាក់នៅរោងចក្រនុយក្លេអ៊ែរ Fukushima Daiichi ប្រហែលជាបានជ្រាបចូលនូវសារធាតុវិទ្យុសកម្ម បន្ទាប់ពីមុខរបស់គាត់ បានប៉ះពាល់នឹងសារធាតុនេះ។ ប្រតិបត្តិករក្រុមហ៊ុន Tokyo Electric Power Company Holdings Inc. បានឲ្យដឹងថា បុរសអាយុ ២០ឆ្នាំបានពាក់របាំងមុខ និងឈុតការពារពេញមួយកំឡុងពេលកំពុងធ្វើការនៅក្នុងបន្ទប់ក្បែរអគាររ៉េអាក់ទ័រលេខ ២ របស់រោងចក្រ ដោយបានសម្អាតរបង...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នារាត្រីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣នេះ បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ នៃរាជរដ្ឋាភិបាលកម្ពុជា អញ្ជើញមាតុភូមិនិវត្តន៍ប្រកបដោយសុវត្ថិភាព បន្ទាប់ពីបានបញ្ចប់ទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម ។ សូមរំលឹកថា សម្តេចធិបតី ហ៊ុន ម៉ាណែត បានអញ្ជេីញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាមរយៈពេល ០២ថ្ងៃ ចាប់ពីថ្ងៃទី១១...
ក្នុងនាមជាសមាជិក និងជាសហប្រធានក្រុមប្រឹក្សាធុរកិច្ច Grow Asia សម្រាប់ឆ្នាំ ២០២៣ ក្រុមហ៊ុន Visa នឹងធ្វើការពង្រឹងចំណេះដឹង និងសមត្ថភាពនៃកម្មវិធីរបស់អង្គការ Grow Asia ដោយរួមបញ្ចូលនូវដំណោះស្រាយហិរញ្ញវត្ថុឌីជីថល ដើម្បីលើកកម្ពស់ការធ្វើបរិយាបន្នហិរញ្ញវត្ថុសម្រាប់កសិកម្មខ្នាតតូច និងដោះស្រាយនូវបញ្ហាប្រឈមក្នុងជីវភាពរស់នៅ ក្នុងបណ្តាប្រទេសឥណ្ឌូនេស៊ី ហ្វីលីពីន វៀតណាម មីយ៉ាន់ម៉ា កម្ពុជា និង ប៉ាពួញូហ្គីណេ។ រាជធានីភ្នំពេញ...
ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងវិទ្យាស្ថានជាតិស្ថិតិ នៃក្រសួងផែនការ បានប្រកាសអំពីការចាប់ផ្ដើមប្រមូលទិន្នន័យ អង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២៣ដោយមានការចុះប្រមូល និងចងក្រងទិន្នន័យការដាំដុះដំណាំ ការចិញ្ចឹមសត្វ និងបសុបក្សី វារីវប្បកម្ម និងដំណើរការនេសាទ នៅទូទាំងប្រទេស។ ការអង្កេតកសិកម្មកម្ពុជា ឆ្នាំ២០២៣នឹងត្រូវធ្វើឡើងនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ ដោយស្ថាប័នរបស់រដ្ឋាភិបាលចំនួនពីរ គឺក្រសួងកសិកម្ម រុក្ខាប្រមាញ់...
[Kuala Lumpur, Malaysia, December 7, 2023] Huawei, a leading global provider of information and communications technology (ICT) infrastructure and smart devices, the...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា លើកទឹកចិត្តឱ្យធនាគារ BIDV របស់វៀតណាម បន្តពង្រីកវិសាលភាព នៃសេវាកម្ម និងនាំយកនូវបច្ចេកវិទ្យាថ្មីៗ ក្នុងផ្នែកសេវាកម្មហិរញ្ញវត្ថុ សម្រាប់ផ្តល់ជូនអតិថិជន នៅក្នុងប្រទេសកម្ពុជា ។ ការបញ្ជាក់នូវការលើកទឹកចិត្ត របស់នាយករដ្ឋមន្ត្រីចំពោះធនាគារខាងលើនេះ ធ្វើឡើងក្នុងឱកាសអនុញ្ញាតឱ្យលោក ផាន ឌុច ទូ...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រាប់ទៅកាន់ក្រុមហ៊ុនឯកជនវៀតណាមថា រាជរដ្ឋាភិបាលកម្ពុជា កំពុងដាក់ចេញនូវទិសដៅក្នុងការប្រែក្លាយ ការប្រកបរបរកសិកម្មជាលក្ខណៈគ្រួសារ ទៅជាបែបយុទ្ធសាស្ត្រ បម្រើឱ្យការនាំចេញ ។ ការលើកឡើងរបស់សម្តេចធិបតី ខាងលើនេះ ក្នុងឱកាសអនុញ្ញាតឱ្យលោក ជិន បា សឿង (Tran Ba Duong)...
ភ្នំពេញ៖ វេទិកាការងារ និងកម្មសិក្សាការងារចុងខែនេះ មានក្រុមហ៊ុនធំៗចំនួន៦ នឹងផ្តល់ឱកាសការងារចំនួន៣០៤ កន្លែង ដែលជាឱកាសល្អមួយ សម្រាប់ សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើក្នុងវេទិកាការងារប្រចាំខែដែលសហការរៀបចំដោយ របស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ(NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង ស.ស.យ.ក វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ ចំពោះសិស្ស/និស្សិត និងអ្នកកំពុងតែស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារអាចយកប្រវត្តិរូបសង្ខេប (CV)...
ភ្នំពេញ៖ នៅទីស្នាក់ការកណ្តាល នាថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០២៣នេះ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានទទួលសៀវភៅពុម្ពឈ្មោះ «កម្ពុជាក្នុងយុទ្ធសាស្ត្រ មហាអំណាច» ចំនួន ១០០ក្បាល ជារបស់ លោកបណ្ឌិតសភាចារ្យ រស់ ចន្ត្រាបុត្រ ទីប្រឹក្សា សម្តេចមហាបវរធិបតី...
ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈនៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ នេះបានចុះសួរសុខទុក្ខ ទៅដល់បងប្អូនកម្មករ កម្មការិនី ដែលជួបគ្រោះថ្នាក់ចរាចរណ៍ចំនួន ៤៤នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីពេទ្យបង្អែក ស្ថិតក្នុងភូមិម្កាក់ ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ។ ការចុះសួរសុខទុក្ខ និងផ្តល់ប្រាក់ឧបត្ថម្ភនេះតាមការចង្អុលបង្ហាញពីលោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បន្ទាប់ពីទទួលដំណឹងអំពីមន្ត្រីនៃមន្ទីការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ស្ពឺ...
បរទេស៖ ក្រុមប្រឹក្សាប្រតិបត្តិរបស់មូលនិធិរូបិយវត្ថុអន្តរជាតិកាលពីថ្ងៃច័ន្ទបានអនុម័តការផ្តល់ប្រាក់ចំនួន ៩០០ លានដុល្លារសម្រាប់ប្រទេសអ៊ុយក្រែន ជាផ្នែកមួយនៃប្រាក់កម្ចីរយៈពេលវែងដែលកំពុងបន្ត ហើយប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានថ្លែងអំណរគុណដល់មូលនិធិរូបិយវត្ថុអន្តរជាតិ ឬ IMF សម្រាប់ “គាំទ្រ” ប្រទេសអ៊ុយក្រែនដែលកំពុងប្រយុទ្ធ។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ បានឱ្យដឹងថា លោក Zelenskyy...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានប្រាប់ទៅកាន់ប្រធានក្រុមប្រឹក្សាភិបាល សម្ព័ន្ធឧស្សាហកម្មកៅស៊ូវៀតណាម នៅរដ្ឋធានីហាណូយ នាថ្ងៃទី១២ ធ្នូនេះថា រាជរដ្ឋាភិបាល មិនផ្តោតតែទៅលើការទាក់ទាញ ការវិនិយោគថ្មីប៉ុណ្ណោះនោះទេ ប៉ុន្តែក៏តែងបានផ្តល់នូវ ការយកចិត្តទុកដាក់ជាប់ជានិច្ច ចំពោះរាល់គម្រោងវិនិយោគ ដែលមានស្រាប់នៅកម្ពុជា ។ ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការ រយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១១-១២ ខែធ្នូ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ The Economist បានរាយការណ៍ដោយដកស្រង់ប្រភព ដែលមានចំណេះដឹងអំពីការ ពិភាក្សាការទូតរវាងសម្ព័ន្ធមិត្តទាំងពីរថា អ៊ីស្រាអែលត្រូវតែបញ្ចប់សង្រ្គាមប្រឆាំងនឹង ក្រុមហាម៉ាស់នៅចុងឆ្នាំនេះ ឬប្រថុយនឹងការបាត់បង់ ការគាំទ្ររបស់វ៉ាស៊ីនតោន សម្រាប់ការវាយលុករបស់ខ្លួន នៅក្នុងតំបន់ហ្គាហ្សាបន្តទៅមុខទៀត។ គួរឲ្យដឹងដែរថាសេចក្តីថ្លែងការណ៍ និងប្រកាសនៃការថ្កោលទោសអន្តរជាតិ ចំពោះប្រតិបត្តិការយោធារបស់អ៊ីស្រាអែល នៅក្នុងតំបន់ដែលមានប្រជាជន រស់នៅច្រើនកុះករ បានកើនឡើងជាលំដាប់ក្នុងរយៈពេល ប្រាំបួនសប្តាហ៍កន្លងមកនេះ។ មេដឹកនាំពិភពលោកជាច្រើន បានព្រមានអំពីការព្រួយបារម្ភ...
ហ្គាហ្សា៖ ប្រភពពីទីភ្នាក់ងារ AFP បានផ្សព្វផ្សាយនៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២៣ថា នៅថ្ងៃចន្ទនេះ អ៊ីស្រាអ៊ែល បានទម្លាក់គ្រាប់បែកទៅលើ ទីក្រុងសំខាន់នៅតំបន់ហ្គាហ្សា ដែលនៅភាគខាងត្បូងថ្ងៃចន្ទ ក្រោយពីក្រុមហាម៉ាស់បានព្រមានថា គ្មានចំណាប់ខ្មាំងអ៊ីស្រាអ៊ែល ណាម្នាក់នឹងចាកចេញពីទឹកដីនេះ ហើយនៅរស់រានមានជីវិតឡើយ លុះត្រាតែមានការទាមទារឱ្យមានការ ដោះលែងអ្នកទោសរបស់ខ្លួន ។ យោងតាមតួលេខរបស់អ៊ីស្រាអ៊ែលបានឱ្យដឹងថា ក្រុមហាម៉ាស់បានបង្កជម្លោះ នៅគ្រាដែលក្រុមនេះបានធ្វើការ វាយប្រហារដ៏សាហាវបំផុត...
បរទេស៖ មន្ត្រីលោកខាងលិចកំពុងពិភាក្សា អំពីលទ្ធភាពក្នុងការដក ប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelensky ចេញពីអំណាច នេះបើយោងតាមប្រធានទីភ្នាក់ងារ ស៊ើបការណ៍សម្ងាត់បរទេសរបស់រុស្ស៊ីឬSVRលោក Sergey Naryshkin បានអះអាងកាលពីថ្ងៃចន្ទ។ ទីភ្នាក់ងារចារកម្មបានគូសបញ្ជាក់ អំពីហេតុផលជាច្រើនដែលលោក Zelensky ត្រូវបានគេមើលឃើញថាមិនចង់បាន ដែលសំខាន់បំផុតនោះ គឺការខ្វះភាពបត់បែនរបស់គាត់ទាក់ទងនឹង ផលប្រយោជន៍របស់លោកខាងលិចផងដែរ។ យោងតាមប្រធាន SVR លោកខាងលិចជឿថា...
ម៉ានីល៖ ប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr. បានថ្កោលទោសសកម្មភាពរបស់ចិន បន្ទាប់ពីការប្រឈមមុខដាក់គ្នារវាងកប៉ាល់របស់ប្រទេសទាំងពីរនៅសមុទ្រចិនខាងត្បូង កាលពីចុងសប្តាហ៍ដោយថារដ្ឋាភិបាលរបស់លោក នៅតែមិនមានការរារាំង ចំពោះ ការឈ្លានពាន និងការបង្កហេតុរបស់ទីក្រុងប៉េកាំង។ លោក Marcos បានឲ្យដឹងនៅក្នុងការបង្ហោះនៅលើ X អតីត Twitter កាលពីថ្ងៃអាទិត្យថា “គ្មាននរណាម្នាក់ក្រៅពីហ្វីលីពីន មានសិទ្ធិស្របច្បាប់ ឬមូលដ្ឋានស្របច្បាប់...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បានបើកសម្ពោធនាវាមុជទឹកនុយក្លេអ៊ែរជំនាន់ទី ៤ ថ្មីចំនួន ២ គ្រឿង នៅទីក្រុង Severodvinsk ភាគខាងជើង កាលពីថ្ងៃចន្ទម្សិលមិញនេះ។ នាវាមុជទឹទាំងពីរដែលមានឈ្មោះថាEmperor Alexan III និង Krasnoyarsk គ្រោងនឹងដាក់ឲ្យចូលរួមជាមួយកងនាវាចរប៉ាស៊ីហ្វិករបស់កងទ័ពជើងទឹករុស្ស៊ី...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានថ្លែងថា ការចាប់ផ្តើមដំណើរការជើងហោះហើរត្រង់ពីហាណូយ-ខេត្តសៀមរាប គឺជាការតភ្ជាប់ដ៏សំខាន់រវាងកម្ពុជា-វៀតណាម ដើម្បីជួយទៅដល់ការផ្លាស់ប្តូរអ្នកទេសចរទៅវិញទៅមក រវាងប្រទេសទាំងពីរ។ សម្តេចធិបតីលើកឡើងបែបនេះ នាឱកាសអនុញ្ញាតលោកង្វៀន ថាញ់ ហ៊ុង (Nguyen Thanh Hung) ស្ថាបនិកក្រុមហ៊ុន Sovico Group និងថ្នាក់ដឹកនាំក្រុមហ៊ុន...
ហាណូយ ៖ លោក ស៊ី ជិនពីង ប្រធានាធិបតីចិន នៅរសៀលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣នេះ បានធ្វើដំណើរដល់ទីក្រុងហាណូយ ប្រទេសវៀតណាម ដើម្បីបំពេញទស្សនកិច្ចផ្លូវការហើយ។ ការមកដល់របស់មេដឹកនាំចិន ត្រូវបាននាយករដ្ឋមន្រ្តីវៀតណាម ទទួលស្វាគមន៍ ដល់កាំជណ្តើរយន្តហោះតែម្តង៕នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន VNExpress៕
ភ្នំពេញ ៖ ក្នុងឱកាសទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយលោក Igor Driesmans ឯកអគ្គរដ្ឋទូតវិសមញ្ញ និងពេញសមត្ថភាពនៃសហភាពអឺរ៉ុបប្រចាំកម្ពុជា នៅថ្ងៃ១២ ធ្នូនេះ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយមបានប្រាប់ថា ក្រសួងនៅតែបន្តកសាងហេដ្ឋារចនាសម្ព័ន្ធ និងអភិវឌ្ឍន៍វិស័យធនធានទឹក និងឧតុនិយម ។ ការបន្តសកម្មភាពរបស់ក្រសួងនេះ ត្រូវបានលោករដ្ឋមន្រ្តីអះអាងថា ដើម្បីធានាបាននូវសុវត្ថិភាពទឹក...
ភ្នំពេញ៖លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានត្រៀមខ្លួនរួចជាស្រេចដើម្បីជួយគាំទ្រដល់វិនិយោគិនជប៉ុនដែលមានបំណងវិនិយោគនៅកម្ពុជា។ ការលើកឡើងបែបនេះ គឺធ្វើឡើងក្នុងកម្មវិធីជួបជុំដែលលោករដ្ឋមន្ត្រី បានធ្វើជាអធិបតីជាមួយនិងលោក UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ប្រធានសមាគមពាណិជ្ជកម្មកម្ពុជាជប៉ុន (JBAC) និងសមាគមអតីតនិស្សិតខ្មែរពីប្រទេសជប៉ុន(JAC)ដែលបានធ្វើឡើងនៅសណ្ឋាគារ Fairfield by Marriott ក្នុងរាជធានីភ្នំពេញនៅថ្ងៃទី១១ ខែធ្នូ...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អតីតប្រធានាធិបតីអាមេរិក Donald Trump បានច្រានចោលការព្រមានពីគណបក្សប្រជាធិបតេយ្យ ជុំវិញការវិលត្រឡប់ដ៏មានសក្តានុពលរបស់គាត់ទៅកាន់សេតវិមាន។ អតីតប្រធានាធិបតីអាមេរិក រូបនេះបានអះអាងថា បញ្ហាគឺជាអ្នកស្នងតំណែងរបស់គាត់គឺ Joe Biden ដែលបង្កគ្រោះថ្នាក់ដល់លទ្ធិប្រជាធិបតេយ្យរបស់ប្រទេស។ លោក Trump បានធ្វើអត្ថាធិប្បាយទាំងនេះនៅមុនពេលការប្រកួតប្រជែងឡើងវិញដែលអាចកើតមានរវាងអ្នកទាំងពីរនៅឯការបោះឆ្នោតនៅឆ្នាំក្រោយ។ លោក Trump បច្ចុប្បន្ននៅតែបន្តជាប់ពាក់ព័ន្ធក្នុងជម្លោះផ្លូវច្បាប់សហព័ន្ធ និងរដ្ឋជាបន្តបន្ទាប់និងក៏ដូចជាការពាក់ព័ន្ធនឹងការចោទប្រកាន់ថាលោកប៉ុនប៉ងផ្ដួលរំលំលទ្ធផលនៃការបោះឆ្នោតឆ្នាំ២០២០ផង។ លោកTrump...