បរទេស៖ ប្រធានាធិបតីហ្វីលីពីនលោក Ferdinand Marcos Jr. កាលពីថ្ងៃអង្គារបានបញ្ជាឱ្យភ្នាក់ងាររដ្ឋាភិបាល មិនត្រូវសហការជាមួយតុលាការឧក្រិដ្ឋកម្មអន្តរជាតិ ឬ ICC ក្នុងការស៊ើបអង្កេតលើសង្រ្គាមគ្រឿងញៀនបណ្តាលឱ្យមានមនុស្សស្លាប់ក្នុងអំឡុងពេលរដ្ឋបាលមុនរបស់ប្រធានាធិបតី Rodrigo Duterte នោះឡើយ។ យោងតាមសារព័ត៌មាន Kyodo News ចេញផ្សាយកាលពីថ្ងៃទី២៣ ខែមករា បានឱ្យដឹងថា លោក Marcos បានប្រាប់អ្នកយកព័ត៌មានប៉ុន្មានថ្ងៃបន្ទាប់ពីលោក...
ភ្នំពេញ៖ក្រុមយុវជនមកពីគ្រួសារក្រីក្រនិងគ្រួសារងាយរងហានិភ័យបានលើកឡើងថាកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រាជរដ្ឋាភិបាលអាណត្តិទី៧នេះ នឹងប្រែក្លាយពួកគេជាបុគ្គលជន្ទល់ក្នុងគ្រួសារ អាចកែប្រែជីវភាពរបស់ពួកគេនាពេលអនាគត តាមរយៈការមានជំនាញមួយច្បាស់លាស់ មានការងារធ្វើ និងប្រាក់ចំណូមសមរម្យ។ យុវតី តិច ស្រីលាភ ដែលជាសិក្ខាកាមមកពីសង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញបានលើកឡើងថា៖«ខ្ញុំសង្ឃឹមថាបន្ទាប់ពីសិក្សាជំនាញវិជ្ជាជីវៈនេះហើយ ខ្ញុំនឹងមានជំនាញមួយច្បាស់លាស់ មានការងារធ្វើ និងទទួលបានប្រាក់ចំណូលសមរម្យ។ ខ្ញុំគិតថាតាមរយៈនេះខ្ញុំនឹងក្លាយជាជន្ទល់គ្រួសារមួយរូបដែលអាចរកចំណូលផ្គត់ផ្គង់គ្រួសារបាន និងអាចកែប្រែជីវភាពឱ្យល្អជាមុន»។ យុវតីរូបនេះពន្យល់ថា ដោយសារជីវភាពខ្វះខាតខ្លួនមិនអាចបន្តការសិក្សាថ្នាក់វិទ្យាល័យបានទេ។ ដោយចិត្តស្រលាញ់ការសិក្សាខ្លួនក៏បានដាក់ពាក្យរៀនជំនាញវិជ្ជាជីវៈ និងបច្ចេកទេសរបស់រាជរដ្ឋាភិបាលដើម្បីធានាថាខ្លួនបានបន្តការសិក្សា ហើយមានជំនាញមួយច្បាស់លាស់ប្រចាំជីវិត។...
ភ្នំពេញ ៖ សាលា ប៊ែលធី អន្តរជាតិ នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ បានរៀបចំពិធីសំណេះសំណាល និង ចែករំលែក បទពិសោធន៍សិក្សា របស់សិស្សប៊ែលធី និទ្ទេស A ចំនួន ១១៩រូប ជូនសិស្សថ្នាក់ទី១២ ដែលត្រៀមប្រឡង សញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ដោយមានការចូលរួមផ្ទាល់...
ខេត្តបន្ទាយមានជ័យ ៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អមដំណើរដោយថ្នាក់ដឹកនាំ លោក លោកស្រី មន្ត្រីបច្ចេកទេសក្រសួង និងមន្ទីរ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ បានអញ្ជើញចុះពិនិត្យ ជាក់ស្តែងវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្រ្ត និងកាត់បន្ថយទឹកជំនន់ (IDFMP) ខេត្តបន្ទាយមានជ័យ ដែលទទួលហិរញ្ញប្បទានសម្បទានពីធនាគារកូរ៉េ Eximbank...
ភ្នំពេញ ៖ រយៈពេល ១២ខែ ឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានប្រមូលចំណូលពន្ធអាករ សម្រាប់ថវិកាជាតិ បានចំនួន ១៤ ៦២៩,១០ប៊ីលានរៀល (ប្រមាណជា ៣ ៦១២,១២ លានដុល្លារ) ស្មើនឹង ១០១,១៣% នៃផែនការច្បាប់ ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងប្រចាំ...
ភ្នំពេញ ៖ សម្ដេចធិបតី នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់សារជាថ្មីថាការអភិវឌ្ឍមូលដ្ឋានទ័ពជើងទឹករាម គឺដើម្បីពង្រឹងសមត្ថភាព ការពារជាតិ មិនមែនសម្រាប់បង្កើតសង្រ្គាម ជាមួយប្រទេសណានោះទេ ខណៈរដ្ឋធម្មនុញ្ញកម្ពុជា មិនអនុញ្ញាតឱ្យមានមូលដ្ឋាន កងទ័ពបរទេស នៅលើទឹកដីរបស់ខ្លួននោះឡើយ ។ ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរខួបលើកទី២៥ឆ្នាំ ថ្ងៃបង្កើតបញ្ជាការដ្ឋាន កងទ័ពជើងគោក នៅថ្ងៃទី២៤...
ភ្នំពេញ៖ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល ការងារគ្រប់គ្រងប្រមូលចំណូលពន្ធប្រចាំខែធ្នូ និងប្រចាំឆ្នាំ២០២៣ ព្រមទាំងទិសដៅសម្រាប់អនុវត្តបន្ត របស់អគ្គនាយកដ្ឋានពន្ធដារ នាថ្ងៃទី២៣ មករា អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានវាយតម្លៃខ្ពស់ដោយបញ្ជាក់ថា អគ្គនាយកដ្ឋានពន្ធដារ ជាស្ថាប័នប្រមូលចំណូលដ៏សំខាន់បំផុត សម្រាប់ជាតិ ។ ជាមួយគ្នានោះអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន...
ប៉េកាំង៖ អាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារការបាក់ដី ដែលបានវាយប្រហារភូមិភ្នំមួយ ក្នុងខេត្តយូណានភាគនិរតីនៃប្រទេសចិន នៅថ្ងៃចន្ទបានកើនឡើងដល់ ៣១នាក់គិតត្រឹមម៉ោង ៥ និង ៤០ នាទីល្ងាច។ នៅថ្ងៃនេះដែរ ក៏មានគ្រោះរញ្ជួយដីកម្រិត ៧,១រ៉ិចទ័រ បានវាយប្រហារតំបន់ស្វយ័តស៊ីនជាំង ភាគខាងលិចនៃប្រទេសចិន នៅព្រឹកថ្ងៃអង្គារ ដោយបានបណ្តាលឲ្យមនុស្ស ជាច្រើននាក់រងរបួស និងបំផ្លាញផ្ទះសម្បែងមួយចំនួន នេះបើយោងតាមសេចក្តីរាយការណ៍ របស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋរបស់ប្រទេសចិន។...
ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា និងឧត្តមសេនីយ៍ឯក តូ ឡឹម រដ្ឋមន្រ្តីក្រសួង នគរបាលវៀតណាម ប្ដេជ្ញាបន្តពង្រឹងពង្រីក កិច្ចសហប្រតិបត្តិការ ក្នុងការកសាងធនធាន មនុស្សតាមរយៈការបណ្ដុះបណ្ដាល និងការផ្លាស់ប្ដូរសិក្ខាកាម នៃប្រទេសទាំងពីរ លើវិស័យសន្តិសុខជាតិ និង សណ្តាប់ធ្នាប់សាធារណៈ ។...
ភ្នំពេញ ៖ នៅក្នុងអនុសាសន៍ណែនាំ៥ចំណុច លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានផ្ដាំដល់ថ្នាក់ដឹកនាំ និងមន្ដ្រីចំណុះក្រសួងទាំងអស់ត្រូវប្រកាន់ខ្ជាប់ នូវភាពយុត្តិធម៌ មិនប្រកាន់បក្ខពួក មានតម្លាភាព ក្នុងការអនុវត្តតួនាទី ភារកិច្ចក្នុងអង្គភាព។ ការផ្ដាំនិងណែនាំនេះ ធ្វើឡើងក្នុងឱកាសលោករដ្ឋមន្រ្តី អញ្ជើញដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យសូចនាករ ផែនការយុទ្ធសាស្រ្ដ អភិវឌ្ឍន៍ជាតិ ឆ្នាំ២០២៤-២០២៨ របស់ក្រសួងអភិវឌ្ឍន៍ជនបទ...
ភ្នំពេញ៖លោក ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤នេះ បានអញ្ជើញដឹកនាំកិច្ចប្រជុំ ត្រួតពិនិត្យ សូចនាករ ផែនការយុទ្ធសាស្រ្ដ អភិវឌ្ឍន៍ជាតិ ឆ្នាំ២០២៤-២០២៨ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការអញ្ជើញចូលរួមពីសំណាក់ រដ្ឋលេខាធិការប្រចាំការ រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គាធិការ អគ្គនាយក ព្រមទាំងថ្នាក់ដឹកនាំ មន្ដ្រីរាជការគ្រប់លំដាប់ថ្នាក់...
ភ្នំពេញ ៖ កងកម្លាំងជំនាញ បានបើកប្រតិបត្តិការ ចុះស្រាវជ្រាវបង្ក្រាប និងឃាត់ខ្លួនក្រុមឧក្រិដ្ឋជន ជួញដូរគ្រឿងញៀន លួចដឹកតាមសមុទ្រ ជាជនជាតិចិន ចំនួន៥នាក់ រួមនឹងវត្ថុតាងជាង១តោន ។ សមត្ថកិច្ចនគរបាលមន្ទីរប្រឆាំងគ្រឿងញៀន នៃក្រសួងមហាផ្ទៃបានឲ្យដឹថា សារធាតុញៀន ដែលបង្ក្រាបបាននេះជាប្រភេទ កេតតាមីន និងមេតំហ្វេតាមី ដែលត្រូវបាន បង្ក្រាបកាលពីពេលថ្មីៗនេះ នៅលើដែនសមុទ្រនៃខេត្តព្រះសីហនុ ។...
នៅក្នុងសន្និសីទសារព័ត៌មានជាប្រចាំ នៃក្រសួងការបរទេសចិន នៅថ្ងៃទី ២៣ ខែមករា លោក Wang Wenbin អ្នកនាំពាក្យក្រសួងការបរទេសចិន បានថ្លែងថា ចាប់ពីថ្ងៃទី ១៩ ដល់ថ្ងៃទី ២១ ខែមករា លោក Liu Guozhong តំណាងពិសេស របស់លោក Xi Jinping...
ឆ្នាំ២០២៣ ដែលទើបកន្លងផុតទៅ ពិភពលោកបានចេញផុត យ៉ាងលំបាកពីការរាល ដាលខ្លាំង នៃជំងឺកូវីដ១៩ មានកន្លែងមួយចំនួន ស្ថិតក្នុងភ្លើង នៃសង្គ្រាម សេដ្ឋកិច្ចពិភពលោកស្តាឡើងយឺតយ៉ាវ ក្រៅពីនេះ នៅជួបបញ្ហាជាច្រើនទៀត ដូចជាការប៉ះទង្គិចភូមិសាស្ត្រ បម្រែបម្រួលអាកាសធាតុ វិបត្តិថាមពមនិងស្បៀងអាហារជាដើម និមាបកម្មអន្តរជាតិ និងប្រព័ន្ធគ្រប់គ្រងសកលលោក ត្រូវកែសម្រួលយ៉ាងជ្រាលជ្រៅ ។ កាលពី៧ឆ្នាំមុន លោក Xi...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានបញ្ជាក់សារជាថ្មីថា ការកសាងសមត្ថភាព របស់កងទ័ពជើងទឹក ជើងគោក និងជើងអាកាសរបស់កម្ពុជា ដើម្បីការពារជាតិកម្ពុជាប៉ុណ្ណោះ មិនមែនទៅបង្កើតសង្គ្រាម ជាមួយអ្នកណានោះទេ។ នាឱកាសអញ្ជើញជាអធិបតីពិធីអបអរសាទរ «ខួបអនុស្សាវរីយ៍លើកទី២៥ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ នាថ្ងៃទី២៤ មករា នេះ សម្ដេចធិបតីថ្លែងថា...
ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអះអាងថា កម្ពុជាគ្មានមហិច្ឆតារំលោភឈ្លានពានប្រទេសណាទេ ការបំពាក់ និងការធ្វើទំនើបកម្មយុទ្ធោបករណ៍ គ្រាន់តែពង្រឹងសមត្ថភាពការពារជាតិប៉ុណ្ណោះ ។ ក្នុងពិធីរំលឹកខួបលើកទី២៥ ថ្ងៃបង្កើតកងទ័ពជើងគោក នៃកងយោថពលខេមរភូមិន្ទ នាថ្ងៃទី២៤ មករា សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា «កម្ពុជាគ្មានមហិច្ឆតារំលោភ ឈ្លានពានអ្នកណាទេ...
ភ្នំពេញ៖ ប៉ុស្តិ៍ច្រកទ្វារព្រំដែនអន្តរជាតិ ប៉ោយប៉ែត នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ បានសហការជាមួយកម្លាំងស្នាក់ការត្រៀមបណ្តេញចេញខេត្តសៀមរាប នៃនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ យឿម ម៉ាន់ អនុប្រធាននាយដ្ឋាន ធ្វើការប្រគល់-ទទួល និងបញ្ជូនចេញពីប្រទេសនូវជនជាតិថៃចំនួន ២៥នាក់ ស្រី ១៣នាក់ (ខ្វះប្រកាសបណ្ដេញចេញ) ពីបទលួចឆ្លងដែន និងស្នាក់នៅធ្វើការងារខុសច្បាប់ ក្នុងព្រះរាជាណាចក្រកម្ពុជា...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា កំណែទម្រង់កងទ័ពត្រូវតែផ្អែកលើមូលដ្ឋាននៃស្មារតីជាតិនិយម ហើយធ្វើយ៉ាងណាការកែទម្រង់នេះ កុំឲ្យបាត់អត្តសញ្ញាណ និងស្មារតីក្នុងការការពារជាតិ ស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា និងព្រះមហាក្សត្រ ។ ក្នុងពិធីអបអររំលឹកខួបលើកទី២៥ ថ្ងៃបង្កើតកងទ័ពជើងគោក នៃកងយោថពលខេមរភូមិន្ទ (២៤ មករា ១៩៩៩ –...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានថ្លែងប្រកាសថា កងទ័ពកម្ពុជានៅតែបន្ដសកម្មភាពចូលរួមជាមួយអង្គការសហប្រជាជាតិ (UN) ដើម្បីថែរក្សាសុខសន្ដិភាព នៅតាមបណ្ដាប្រទេសផ្សេងៗក្នុងពិភពលោក ព្រោះកម្ពុជាយល់យ៉ាងច្បាស់អំពីផលលំបាកនៃសង្គ្រាម។ នាឱកាសអញ្ជើញជាអធិបតីពិធីអបអរសាទរ «ខួបអនុស្សាវរីយ៍លើកទី២៥ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ សម្ដេចធិបតី មានប្រសាសន៍ថា កម្ពុជា នៅតែបន្តរក្សាជំហរបញ្ជូនកងកម្លាំងចូលរួមសកម្មភាពថែរក្សាសន្តិភាព ក្រោមឆ័ត្រអង្គការសហប្រជាជាតិ។ សម្ដេចធិបតីបន្តថា...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT ទំនាក់ទំនងរវាងទីក្រុងមូស្គូ និងទីក្រុងវ៉ាស៊ីនតោន ទំនងជាមិនប្រសើរឡើងទេ បើទោះបីជាលោក Donald Trump ឈ្នះការបោះឆ្នោតប្រធានាធិបតីអាមេរិកឆ្នាំ ២០២៤នាពេលខាងមុខក៏ដោយ ។ ការលើកឡើងដែលធ្វើដោយរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បានប្រាប់ CBS នៅក្នុងបទសម្ភាសន៍មួយដែលបានចាក់ផ្សាយកាលពីថ្ងៃអង្គារដោយលោកបានបន្តថា អតីតប្រធានាធិបតីអាមេរិកធ្លាប់អួតម្តងហើយម្តងទៀតអំពីទំនាក់ទំនងល្អរបស់លោកជាមួយនឹងលោក Vladimir Putin។...
យូអិន៖ បេសកជនចិន ប្រចាំអង្គការសហប្រជាជាតិ បានអំពាវនាវឱ្យចាប់ផ្តើមការចរចាឡើងវិញមុនកាលកំណត់អំពីវិបត្តិអ៊ុយក្រែន នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។ លោក Zhang Jun តំណាងអចិន្ត្រៃយ៍របស់ចិនប្រចាំអង្គការសហប្រជាជាតិ បានឲ្យដឹងថា សន្តិភាពមិនអាចសម្រេចបានដោយការបញ្ជូនអាវុធទៅក្នុងសមរភូមិនោះទេ ដោយបន្ថែមថា ការប្រយុទ្ធគ្នាយូរនឹងនាំឱ្យជនស៊ីវិល បាត់បង់ជីវិតកាន់តែច្រើន។ លោក Zhang បានលើកឡើងថា “កិច្ចខិតខំប្រឹងប្រែងការទូតមិនត្រូវបោះបង់ចោលក្នុងកាលៈទេសៈណាក៏ដោយ។ យើងអំពាវនាវឱ្យចាប់ផ្តើមការចរចាដោយផ្ទាល់ភ្លាមៗ និងការបន្តការចរចាជាជំហាន ៗ ក្នុងគោលបំណងបង្កើតការឯកភាពគ្នាដើម្បីបញ្ចប់អរិភាព”...
ក្វាងចូវ៖ ផលិតផលក្នុងស្រុកសរុប (GDP) នៃខេត្តក្វាងទុងភាគខាងត្បូងប្រទេសចិនបានកើនឡើងលើសពី១៣ ពាន់ពាន់លានយន់ (ប្រហែល ១,៨៣ពាន់ពាន់លានដុល្លារ) ក្នុងឆ្នាំ 2023 ដោយបាននាំមុខប្រទេសក្នុងរយៈពេល 35 ឆ្នាំជាប់ៗគ្នា។ អភិបាលខេត្ដ លោក Wang Weizhong បានឲ្យដឹងនៅពេលលោកបានបញ្ជូនរបាយការណ៍ការងាររបស់រដ្ឋាភិបាលក្នុងអំឡុងពេលសម័យប្រជុំប្រចាំឆ្នាំនៃសភាប្រជាជនខេត្ត Guangdong ថា មហាអំណាចសេដ្ឋកិច្ចបានឃើញ GDP របស់ខ្លួនកើនឡើង...
ហ្គាហ្សា៖ ក្រសួងសុខាភិបាលប៉ាឡេស្ទីនបានឲ្យដឹងថា ចំនួនអ្នកស្លាប់របស់ប៉ាឡេស្ទីនពីការវាយប្រហាររបស់អ៊ីស្រាអែល លើតំបន់ហ្គាហ្សាស្ទ្រីប បានកើនឡើងដល់ ២៥,៤៩០2 នាក់ចាប់តាំងពីថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២៣មក។ ក្រសួងបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងទ័ពអ៊ីស្រាអែល បានសម្លាប់ជនជាតិប៉ាឡេស្ទីន ១៩៥នាក់ និងរបួស ៣៥៤នាក់ផ្សេងទៀតក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ។ ក្រសួងបានបន្ថែមថា “ជនរងគ្រោះមួយចំនួននៅតែស្ថិត នៅក្រោមគំនរបាក់បែក ហើយរថយន្តសង្គ្រោះបន្ទាន់ និងក្រុមការពារជនស៊ីវិល មិនអាចទៅដល់ពួកគេបាននោះទេ”...
ភ្នំពេញ ៖ ក្នុងឱកាសអញ្ជើញជាអធិបតីពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី២៥ ថ្ងៃបង្កើតបញ្ជាការដ្ឋានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ (២៤ មករា ១៩៩៩-២៤ មករា ២០២៤) នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤នេះ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា បើទោះបីជាមានបញ្ហាកើតឡើងច្រើននៅលើពិភពលោកយ៉ាងណាក៏ដោយ ប៉ុន្តែកម្ពុជាបានរងហានិភ័យបន្តិចបន្តួចនោះទេ ៕
តៃប៉ិ៖ ក្រសួងសុខភាព និងសុខុមាលភាពរបស់កោះតៃវ៉ាន់ បានឲ្យដឹងថា តៃវ៉ាន់បានរៃអង្គាសប្រាក់បានជាង ៥៤០ លានដុល្លារតៃវ៉ាន់ (១៧,២លានដុល្លារ) ពីវិស័យឯកជននៅក្នុងយុទ្ធនាការរៃអង្គាសថវិកា ដើម្បីជួយប្រទេសជប៉ុន ឱ្យងើបឡើងវិញពីគ្រោះរញ្ជួយដីដ៏ខ្លាំងក្លា កាលពីបីសប្តាហ៍មុនដែលបាន សម្លាប់មនុស្សជាង ២០០នាក់។ ក្នុងអំឡុងពេលយុទ្ធនាការរយៈពេលពីរសប្តាហ៍ រហូតដល់ថ្ងៃសុក្រសប្តាហ៍មុននេះ ទឹកប្រាក់ត្រូវបានរៃអង្គាស ដោយឡែក រដ្ឋាភិបាលតៃវ៉ាន់បានផ្តល់ជំនួយ ដល់ប្រទេសជប៉ុនចំនួន ៦០លានយ៉េន (៤០៥,០០០ដុល្លារ)...
ភ្នំពេញ៖ គិតត្រឹមថ្ងៃទី២៣ ខែមករា ២០២៤ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះសមាជិករបបសន្តិសុខ ផ្នែកថែទាំសុខភាពតាមរបបភាគទាន ដោយស្ម័គ្រចិត្តសរុបចំនួន ១២៦ ៤៧៥នាក់។ នេះបើតាមលោក ហេង សុផាន់ណារិទ្ធ អគ្គនាយករងបេឡាជាតិសន្តិសុខសង្គម នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។ បើតាមលោក ហេង សុផាន់ណារិទ្ធ ក្នុងចំណោមសមាជិក របបសន្តិសុខផ្នែកថែ...
ភ្នំពេញ៖លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃអង្គារ ទី២៣ ខែមករា ឆ្នាំ២០២៤ បានជំរុញឱ្យក្រុមហ៊ុន Hunan Construction Investment Group បង្កើតកិច្ចសហប្រតិបត្តិការ និងគាំទ្រការបណ្តុះបណ្តាល ដើម្បីពង្រឹងសមត្ថភាពជំនាញ បច្ចេកទេសលើវិស័យសំណង់ និងវិស័យគ្រឿងយន្តនៅកម្ពុជា។ នេះ គឺជាលើកឡើង របស់លោករដ្ឋមន្ត្រី...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញក្តីព្រួយបារម្ភចំពោះបច្ចេកវិទ្យាបញ្ញាសិប្បនិមិត្ត (Artificial Intelligence – AI) អាចបង្កើតនូវ ព័ត៌មានក្លែងក្លាយ នាំឲ្យមានគ្រោះថ្នាក់ដល់សង្គមជាតិ។ ក្នុងពិធីបិទសន្និបាតបូកសរុបការងារ ឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងព័ត៌មាន នៅថ្ងៃ២៣ មករា សម្តេចធិបតី បានថ្លែងថា...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានលើកឡើងថា អ្នកនឹងក្លាយជាឃាតករ បើនៅតែបើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ខណៈពេញមួយឆ្នាំ២០២៣ មានជនរងគ្រោះជាង១ ៥០០នាក់បានស្លាប់នៅលើដងផ្លូវ ដោយគ្រោះថ្នាក់ចរាចរណ៍។ តាមរយៈគេហទំព័រហ្វេសប៊ុកនាថ្ងៃ២៣ មករា លោកឧបនាយករដ្ឋមន្ត្រី ស សុខា គូសបញ្ជាក់ថា “ក្នុងរយៈពេញមួយឆ្នាំ២០២៣ មានជនរងគ្រោះជាង១ ៥០០នាក់...
តូក្យូ៖ ប្រធានក្រុមប្រឆាំង នុយក្លេអ៊ែរ អន្តរជាតិ ICAN បានឲ្យដឹងថា ថ្នាក់ដឹកនាំជប៉ុន មិនគួរភ័យខ្លាចប្រតិកម្ម របស់រដ្ឋាភិបាល សហរដ្ឋអាមេរិក និងផ្លាស់ប្តូរការទទួលស្គាល់ សន្ធិសញ្ញា ស្តីពីការហាមឃាត់ អាវុធនុយក្លេអ៊ែរ ខណៈដែលការហាមឃាត់នេះ ប្រារព្ធខួបលើកទីបី របស់ខ្លួន។ លោកស្រី Melissa Parke នាយកប្រតិបត្តិនៃយុទ្ធនាការអន្តរជាតិ ដើម្បីលុបបំបាត់អាវុធនុយក្លេអ៊ែរ...