ភ្នំពេញ ៖ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ នឹងចាប់ផ្តើមសេវាផ្តល់លិខិតឆ្លងដែនធម្មតាជូនប្រជាពលរដ្ឋ និងពលករកម្ពុជាដែលកំពុងស្នាក់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ តទៅ៕
បេរ៉ូត៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ថា ក្រុម Hezbollah បានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយថា មេបញ្ជាការជាន់ខ្ពស់របស់ខ្លួន និងសមាជិកម្នាក់ទៀតនៃក្រុមយោធាស៊ីអ៊ីត ត្រូវបានសម្លាប់នៅថ្ងៃចន្ទនេះ នៅក្នុងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើករបស់អ៊ីស្រាអ៊ែល ដែលសំដៅលើរថយន្តរបស់ពួកគេនៅក្នុងភូមិ Khirbet Selm ស្ថិតនៅភាគខាងត្បូងនៃប្រទេសលីបង់ ។ ក្រុមយោធាបានឲ្យដឹងថា លោក Wissam...
ភ្នំពេញ៖ លើកយកបទពិសោធន៍ ការប្រឡងជ្រើសរើសនាយទាហាន ក៏ដូចជាការប្រៀបធៀបទៅ ការប្រឡងមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) សម្តេចធិបតី ហ៊ុន ម៉ាណែត បានឲ្យដឹងថា សម្តេចធ្លាប់បានចាត់តាំងក្រុមការងារ ឲ្យតាមដានឃ្លាំមើលលើបណ្តាញសង្គម ទប់ស្កាត់ការបែកធ្លាយវិញ្ញាសា នៅមុនការប្រឡង រហូត២៤ម៉ោង ។ ការរំលឹកបទពិសោធន៍ផ្ទាល់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសអញ្ជើញជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេសA ជាសិស្សបានប្រឡងសញ្ញាបត្រ...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា ការធ្វើកំណែទម្រង់ប្រឡងបាក់ឌុបមិនមែនជាការធ្វើបដិវត្តន៍នោះទេ មិនផ្ដាច់ចោលនូវគោលនយោបាយពីមុន ហើយគោលនយោបាយរាជរដ្ឋាភិបាល អាណត្តិទី ៧នេះ គឺផ្អែកលើមូលដ្ឋាននៃគោលនយោបាយកាលពីអាណត្តិមុនៗ។ នាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A នាព្រឹកថ្ងៃ៩ មករា សម្ដេចធិបតីលើកឡើងថា កំណែងទម្រង់រយៈពេល១០ឆ្នាំកន្លងមក ក្នុងការប្រឡងនោះ សម្ដេចតេជោ ហ៊ុន...
ហ្គាហ្សា៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ថា ក្រសួងសុខាភិបាលដែលមានមូលដ្ឋាននៅតំបន់ហ្គាហ្សា បានឲ្យដឹងនៅថ្ងៃចន្ទនេះថា ចំនួនអ្នកស្លាប់របស់ជនជាតិប៉ាឡេស្ទីនពីការវាយប្រហារដែលកំពុងបន្តកើតមានឡើងពីសំណាក់អ៊ីស្រាអ៊ែល មកលើតំបន់ហ្គាហ្សាស្ទ្រីប បានកើនឡើងលើសពី២៣.០០០នាក់ ។ក្រសួងសុខាភិបាលបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងទ័ពអ៊ីស្រាអ៊ែលបានសម្លាប់ជនជាតិប៉ាឡេស្ទីនអស់ចំនួន២៤៩នាក់ និងបង្កឲ្យមានរបួស៥១០នាក់ផ្សេងទៀតក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ ។ ចំនួននេះនាំឱ្យចំនួនអ្នកស្លាប់សរុបមានរហូតដល់២៣.០៨៤នាក់ និងរបួសមានដល់ទៅ៥៨.៩២៦នាក់ ចាប់តាំងពីជម្លោះរវាងអ៊ីស្រាអ៊ែល និងក្រុមហាម៉ាស់បានផ្ទុះឡើងនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ៕...
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានគូសបញ្ជាក់ថា សម្តេចជាអ្នកមានមនោសញ្ចេតនាជាខ្លាំង ចំពោះបេក្ខជនប្រឡងប្រជែងម្តងៗ ទោះបីមានការអន្តរាគមន៍ពីក្រុមគ្រួសារយ៉ាងណាក្តី គឺអ្នកចេះជាប់។ ក្នុងពិធីសំណេះសំណាលជាមួយ “សិស្សនិទ្ទេស A នាថ្ងៃ៩ មករានេះ សម្តេចធិបតីបញ្ជាក់ថា «ខ្ញុំមានមនោសញ្ចេតនា គឺអ្នកចេះប្រឡងជាប់ ។ ចំណុចនេះ ខ្ញុំមានសម្រាប់ប្អួនៗដែលប្រឡងទាំងអស់គ្នា»។...
តូក្យូ៖ ប្រភពពីទីភ្នាក់ងារ Xinhua បានផ្សព្វផ្សាយនៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ថា ចំនួនអ្នកស្លាប់បានកើនឡើងដល់ ១៦៨នាក់នៅ Ishikawa របស់ប្រទេសជប៉ុនគិតត្រឹមថ្ងៃចន្ទនេះ ក្រោយពីមានគ្រោះរញ្ជួយដីកម្រិត៧,៦រ៉ិចទ័រ បានវាយប្រហារមកលើខេត្តនៅភាគកណ្តាល និងតំបន់ជុំវិញរបស់ខ្លួនកាលពីសប្តាហ៍មុន ខណៈដែលព្រិល និងភ្លៀងបានធ្លាក់ចុះយ៉ាងខ្លាំងដែលបានរារាំងដល់ការជួយសង្គ្រោះ និងប្រតិបត្តិការរុករក ។ យោងតាមអាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា ចំនួនមនុស្សដែលគ្មានគណនីនាពេលបច្ចុប្បន្ននេះបានកើនឡើងដល់៣២៣នាក់នៅក្នុងខេត្តដែលរងគ្រោះខ្លាំងបំផុតគិតត្រឹមម៉ោង២រសៀល ម៉ោងក្នុងស្រុក ខណៈមនុស្សតិចបំផុតចំនួន៥៦៥នាក់បានរងរបួសដោយសារការរញ្ជួយដីនេះ ។...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានលើកឡើងថា ការប្រឡងមធ្យមសិក្សាទុតិយភូមិ ឬបាក់ឌុប បានជម្រុះចោលវប្បធម៌អន្តរាគមន៍ ដោយបង្កើតវប្បធម៌ម្ចាស់ការទទួលខុសត្រូវលើខ្លួនឯងវិញរបស់បេក្ខជនប្រឡង។ នាឱកាសអញ្ជើញសំណេះសំណាលជាមួយ “សិស្សនិទ្ទេស A នាព្រឹកថ្ងៃ៩ មករា សម្ដេចធិបតីចាត់ទុកការប្រឡងបាក់ឌុប ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាវប្បធម៌ថ្មីដ៏មានតម្លៃ ដោយបានលុបបំបាត់នូវវប្បធម៌អន្តរាគមន៍ ហើយវិលមករកការខិតខំ និងប្រឹងប្រែងដោយខ្លួនឯងវិញ។...
លោក Xi Jinping ថ្លែងសុន្ទរកថាគន្លឹះក្នុងសន្និសីទពេញអង្គលើកទី៣ នៃគណៈកម្មាធិការត្រួតពិនិត្យវិន័យមជ្ឈិមចិនអាណត្តិទី២០ ដោយគូសបញ្ជាក់ថា ត្រូវធ្វើកំណែទម្រង់ក្នុងបក្ស ដើម្បីពុះពារការលំបាកក្នុងន័យយកឈ្នះក្នុងសង្គ្រាមប្រឆាំងអំពើពុករលួយក្នុងរយៈពេលយូរ។ កាលពីព្រឹកថ្ងៃទី ៨ ខែមករា លោក Xi Jinping អគ្គលេខាធិការ នៃគណៈកម្មធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានអញ្ជើញថ្លែងសុន្ទរកថាគន្លឹះក្នុងសន្និសីទពេញអង្គលើកទី៣ នៃគណៈកម្មាធិការត្រួតពិនិត្យវិន័យមជ្ឈិមចិនអាណត្តិទី២០។ លោកបានគូសបញ្ជាក់ថា បន្ទាប់ពីបានខិតខំប្រឹងប្រែងឥតឈប់ឈរក្នុងការប្រឆាំងអំពើពុករលួយយ៉ាងម៉ឺងម៉ាត់អស់រយៈពេល...
យេរ៉ូសាឡឹម៖ ប្រមុខយោធាអ៊ីស្រាអែលបានឲ្យដឹងថា ជម្លោះនៅតំបន់ហ្គាហ្សា ដែលបន្តអូសបន្លាយរយៈពេល ៣ខែរួចមក ទំនងជានឹងអូសបន្លាយពេញឆ្នាំ២០២៤ ហើយហៀរទៅរណសិរ្សផ្សេងទៀត។ លោក Herzi Halevi ដែលជាប្រធានបុគ្គលិកនៃកងកម្លាំងការពារអ៊ីស្រាអែល (IDF) បានធ្វើការកត់សម្គាល់ក្នុងអំឡុងពេលដំណើរទស្សនកិច្ចទៅកាន់តំបន់វេសបែង ដែលជាទឹកដីប៉ាឡេស្ទីនកាន់កាប់ដោយអ៊ីស្រាអែលចាប់តាំងពីឆ្នាំ១៩៦៧ ។ លោក Halevi បានឲ្យដឹងថាឆ្នាំ២០២៤ នឹងមាន “ការប្រកួតប្រជែង” ហើយថាអ៊ីស្រាអែលនឹង “ពិតជាបានចូលរួមក្នុងការប្រយុទ្ធនៅក្នុងតំបន់ហ្គាហ្សា...
ព្រុចសែល៖ ប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក Charles Michel បានជូនដំណឹងដល់ប្រព័ន្ធផ្សព្វផ្សាយបែលហ្ស៊ិកអំពីការសម្រេចចិត្តរបស់លោក ក្នុងការឈរឈ្មោះ សម្រាប់ការបោះឆ្នោតសមាជិកសភាអឺរ៉ុប (MEP) នៅខែមិថុនា ដែលនាំឱ្យលោកចាកចេញពីតំណែងពីប្រធានក្រុមប្រឹក្សានៅខែកក្កដា។ ដោយឆ្លុះបញ្ចាំងពីអាណត្តិរយៈពេល ៤ ឆ្នាំរបស់លោកក្នុងនាមជាមេដឹកនាំអឺរ៉ុប លោក Michel បានលើកឡើងថា “វាជាទំនួលខុសត្រូវរបស់ខ្ញុំ ក្នុងការប្រាប់អំពីការងាររបស់ខ្ញុំកាលពីប៉ុន្មានឆ្នាំមុន និងដើម្បីស្នើគម្រោង សម្រាប់អនាគតរបស់អឺរ៉ុប” ។...
គ៊ែរ៖ អធិរាជកាតាបានសង្កត់ធ្ងន់ពីតម្រូវការនៃបទឈប់បាញ់ជាបន្ទាន់ក្នុងអំឡុងពេលនៃកិច្ចប្រជុំរបស់ទ្រង់ កាលពីថ្ងៃអាទិត្យជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken ដែលកំពុងធ្វើទស្សនកិច្ច។ អធិរាជកាតាSheikh Tamim bin Hamad Al Thani បានសង្កត់ធ្ងន់លើភាពចាំបាច់នៃការធ្វើការឆ្ពោះទៅរកបទឈប់បាញ់ជាបន្ទាន់ និងការការពារជនស៊ីវិល ការផ្តល់ជំនួយមនុស្សធម៌គ្រប់គ្រាន់ និងប្រកបដោយនិរន្តរភាពទៅកាន់គ្រប់តំបន់ទាំងអស់នៃហ្គាហ្សាស្រ្ទីប និងធ្វើការដើម្បីកាត់បន្ថយការកើនឡើង ដើម្បីធានាស្ថិរភាព និងសន្តិសុខក្នុងតំបន់។ ក្រោយមកនៅថ្ងៃនោះ នាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេសនៃប្រទេសកាតា...
ភ្នំពេញ ៖ ក្រសួងសុខាភិបាល បានប្រកាសឲ្យម្ចាស់គ្រឹះស្ថានផលិតឱសថ គ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ និងគ្រឹះស្ថានផ្សេងៗទៀតថា ចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការស្នើសុំលិខិតអនុញ្ញាតនាំចេញ នាំចូលតាមប្រព័ន្ធបញ្ជរតែមួយជាតិ នៅថ្ងៃទី១១-១២ ខែមករា ឆ្នាំ២០២៤។ វគ្គបណ្តុះបណ្តាលនេះ ក្រសួងជាអ្នករៀបចំតែម្តង ។ ជាមួយគ្នានេះ ក្រសួងក៏បានឲ្យគ្រឹះស្ថានដែលមានចំណាប់អារម្មណ៍ចូលរួម ចុះឈ្មោះឲ្យបានរួសរាន់ ត្រឹមថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤៕
ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាយល់ឃើញថា ការចូលរួមរបស់ប្រជាពលរដ្ឋទូទាំងប្រទេសដែលជាកម្លាំងសរុបរបស់មហាជន បានចូលរួមយ៉ាងសំខាន់ និងជាផ្នែកមួយជួយដល់ការធ្វើកំណែទម្រងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) បន្តមាននិរន្តរភាព និងចីរភាព រហូតមកដល់បច្ចុប្បន្ន ដែលមានរយៈពេល១៤ឆ្នាំមកហើយ ។ ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយសិស្សនិទ្ទេសA នាថ្ងៃ៩ មករា សម្តេចធិបតីមានប្រសាសន៍ថា “កិច្ចការទាំងអស់នេះ មិនអាចមាននិរន្តរភាព និងចីរភាព...
ភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជា បានថ្លែងថា ការអប់រំមនុស្សមួយ មិនប្រាកដថា ពួកគាត់ចេញទៅការងារ ទាល់តែប្រាក់ខែខ្ពស់នោះទេ អ្នកខ្លះទៅធ្វើការក្នុងអង្គការសង្គមស៊ីវិល មានជំនាញខ្លួនស្រលាញ់ ដោយមិនគិតប្រាក់បៀវត្ស។ នាឱកាសអញ្ជើញជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស A ចំនួន ១ ៦៩១នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ នាព្រឹកថ្ងៃទី៩...
ភ្នំពេញ ៖ នៅល្ងាចថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការ នគរបាល រាជធានីភ្នំពេញ បានអញ្ជើញចូលរួមពិធីជួបជុំពិសាអាហារសាមគ្គីជាមួយកីឡាករបាល់ទះ គ្រូបង្វឹក និងក្រុមការងារ របស់ក្លឹបរដ្ឋបាលរាជធានីភ្នំពេញ និងអបអរសាទរក្លឹបរដ្ឋបាល រាជធានីភ្នំពេញ ទទួលបានចំណាត់ថ្នាក់លេខ២ ក្នុងប្រកួតពានរង្វាន់កីឡាបាល់ទះ សម្តេចក្រឡាហោម ស...
ពោធិ៍សាត់ ៖ លោកខូយ រីដា អភិបាលខេត្តពោធិ៍សាត់ ដឹកនាំមន្ត្រីជំនាញក្រោមឱវាទ ចុះអន្តរាគន៍បើកទ្វារទឹក ទំនប់ទី៣ និង ទ្វារទឹកទំនប់ទី៥ ជូយដល់ប្រជាកសិករ ដែលកំពុងធ្វើស្រែប្រាំង ដែលកំពុងកង្វះទឹកបន្ទាន់។ លោកហៃ ធូរ៉ា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និង នេសាទខេត្តពោធិ៍សាត់ បានបញ្ជាក់ថា ការបង្កបង្កើនផលស្រូវ រដូវប្រាំងទូទាំងខេត្ត...
បរទេស៖ ទីភ្នាក់ងារព័ត៌មាន Bloomberg បានរាយការណ៍ដោយលើកឡើង ពីមនុស្សដែលស្គាល់ពីការវាយតម្លៃថា ការស៊ើបការណ៍សម្ងាត់ របស់សហរដ្ឋអាមេរិកជឿថា ការបណ្តេញចេញនូវឥស្សរជន យោធាជាន់ខ្ពស់ របស់ចិនជាច្រើននាក់មុនពេលចូលឆ្នាំថ្មី គឺបានផ្សារភ្ជាប់ទៅនឹងអំពើពុករលួយ ដែលរីករាលដាលនៅក្នុង កងទ័ពរំដោះប្រជាជន (PLA)។ យោងតាមសារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា ទីភ្នាក់ងារ Bloomberg...
តូក្យូ៖ មន្ត្រីក្រសួងដឹកជញ្ជូនបានឲ្យដឹងថា ប្រធានក្រុម នៃយន្តហោះឆ្មាំឆ្នេរសមុទ្រ ដែលជាប់ពាក់ព័ន្ធនឹង ការប៉ះទង្គិចគ្នាជាមួយយន្តហោះ របស់ក្រុមហ៊ុនអាកាសចរណ៍ Japan Airlines នៅសប្តាហ៍នេះនៅឯអាកាសយានដ្ឋាន Haneda របស់ទីក្រុងតូក្យូ ប្រហែលជាមិនបានឮការដោះដូរ រវាងយន្តហោះ JAL និងអ្នកត្រួតពិនិត្យចរាចរណ៍ អាកាសយានដ្ឋានទេ ដោយសារវិទ្យុរបស់គាត់ អាចត្រូវបានកំណត់នៅប្រេកង់ផ្សេងគ្នា។ យោងតាមប្រតិចារិកនៃទំនាក់ទំនងវិទ្យុ ដែលបានចេញផ្សាយកាលពីថ្ងៃពុធដោយក្រសួងនេះ...
តូក្យូ៖ សមាជិកសភាម្នាក់ មកពីបក្សពួកដ៏ធំបំផុត នៅក្នុងគណបក្សប្រជាធិបតេយ្យសេរី ដែលកំពុងកាន់អំណាច របស់ប្រទេសជប៉ុន ត្រូវបានចាប់ខ្លួនកាលពីថ្ងៃអាទិត្យ ជុំវិញការចោទប្រកាន់ពាក់ព័ន្ធនឹង រឿងអាស្រូវនៃការរៃអង្គាស ប្រាក់ផ្នែកនយោបាយ ដែលបានលុកលុយគណបក្ស មកដល់បច្ចុប្បន្ននេះ។ ព្រះរាជអាជ្ញាសង្ស័យ Yoshitaka Ikeda សមាជិកសភាតំណាង បានទទួលប្រាក់សរុបចំនួន ៤៨,២៦ លានយ៉េន (៣៣៣,០០០ដុល្លារ) ក្នុងរយៈពេល ៥...
ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីជួបសំណេះសំណាល ជាមួយសិស្សនិទ្ទេស A ចំនួន ១ ៦៩១ នាក់ ក្នុងនោះ សិស្ស ១ ៦៧៣ ជាសិស្សបានប្រឡង...
តូក្យូ៖ ប្រតិបត្តិការស្វែងរក និងសង្គ្រោះបានបន្តកាលពីថ្ងៃអាទិត្យក្រោមមេឃភ្លៀងរយៈពេល ៦ថ្ងៃបន្ទាប់ពីការរញ្ជួយដីដ៏ខ្លាំងមួយបានវាយប្រហារឧបទ្វីបណូតូ នៅកណ្តាលប្រទេសជប៉ុន ខណៈដែលរដ្ឋាភិបាលកំពុងជំរុញកិច្ចខិតខំប្រឹងប្រែង ដើម្បីទៅដល់សហគមន៍ ដែលដាច់ដោយផ្លូវថ្នល់ដាច់។ ប្រភពព័ត៌មានពីខេត្ត Ishikawa បានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីកម្រិត ៧,៦ រ៉ិចទ័រ ដែលបានវាយប្រហារនៅថ្ងៃបុណ្យចូលឆ្នាំថ្មី បានកើនឡើងដល់ ១២៨ នាក់កាលពីថ្ងៃអាទិត្យ ខណៈដែលមនុស្ស ១៩៥ នាក់នៅតែមិនទាន់រាប់បញ្ចូល។ នាយករដ្ឋមន្ត្រីជប៉ុនលោក...
តូក្យូ៖ ផ្លូវរត់នៅឯអាកាសយានដ្ឋាន Haneda នៃទីក្រុងតូក្យូ ដែលត្រូវបានបិទចាប់តាំងពីការប៉ះទង្គិចគ្នាយ៉ាងធ្ងន់ធ្ងររវាងយន្តហោះរបស់ក្រុមហ៊ុន Japan Airlines និងយន្តហោះរបស់យន្ដហោះឆ្នាំឆ្នេរសមុទ្រជប៉ុន បានបើកដំណើរការឡើងវិញហើយនៅថ្ងៃចន្ទនេះ។ ការបិទផ្លូវរតផ្នេក C ដែលជាផ្លូវរត់មួយក្នុងចំណោមផ្លូវរត់ចំនួន៤ នៅអាកាសយានដ្ឋានដ៏មមាញឹកបំផុតរបស់ប្រទេសបន្ទាប់ពីការប៉ះទង្គិចគ្នាកាលពីថ្ងៃទី០២ ខែមករា បាននាំឱ្យមានការលុបចោលជើងហោះហើរជាង ១២០០ ដែលប៉ះពាល់ដល់អ្នកដំណើរជាង ២០ម៉ឺន នាក់ក្នុងរដូវវិស្សមកាលឆ្នាំថ្មី។ ផ្លូវរត់ត្រូវបានបើកឡើងវិញបន្ទាប់ពីការយកចេញនៃបំណែកយន្តហោះដឹកអ្នកដំណើរ និងការបញ្ចប់ការជួសជុល នេះបើយោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ។...
សម្តេចធិបតី ៖ ទិវាសន្តិភាពដើម្បីទាំងអស់គ្នា មិនមែនផ្តាច់មុខត្រកូលហ៊ុនទេhttps://dap-news.com/?p=384978 រាជរដ្ឋាភិបាល ប្ដេជ្ញាបម្រើពលរដ្ឋកាន់តែល្អ ពីមួយឆ្នាំ ទៅមួយឆ្នាំ ដើម្បីបានផលកាន់តែច្រើនដល់ពលរដ្ឋhttps://dap-news.com/?p=384988 នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ផ្ដាំទៅអ្នករិះគន់ថា បើមិនសប្បាយចិត្ត កុំឈប់សម្រាកថ្ងៃទិវាសន្តិភាព ២៩ ធ្នូhttps://dap-news.com/?p=385006 សម្តេចធិបតី ឲ្យយកប្រវត្តិសាស្ត្រ បកស្រាយប្រវត្តិសាស្ត្រ ពាក់ព័ន្ធទិវាជ័យជម្នះ ៧មករាhttps://dap-news.com/?p=385030...
ភ្នំពេញ ៖ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត (គ.ជ.ប) បានណែនាំឱ្យភាគីពាក់ព័ន្ធត្រូវពង្រឹងកិច្ចសហការ ការងារសន្ដិសុខ សុវត្ថិភាព និងសណ្ដាប់ធ្នាប់សាធារណៈ សម្រាប់ដំណើរការបោះឆ្នោតជ្រើសតាំង សមាជិកព្រឹទ្ធសភា នីតិកាលទី៥ ឆ្នាំ២០២៤ នៅថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខនេះ ។ តាមរយៈសេចក្ដីណែនាំរបស់ គ.ជ.ប នាពេលថ្មីៗនេះ...
ភ្នំពេញ ៖ កម្ពុជា ចិន នឹងរៀបចំព្រឹត្តិការណ៍ឆ្នាំ នៃការផ្លាស់ប្ដូរប្រជាជន និងប្រជាជនកម្ពុជា-ចិន ២០២៤»ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤, បរិវេណព្រះលានជល់ដំរី ខេត្តសៀមរាប ។ ព្រឹត្តិការណ៍ឆ្នាំនៃការផ្លាស់ប្ដូរប្រជាជន និងប្រជាជនកម្ពុជា-ចិន២០២៤»នេះរៀបចំដោយក្រសួងទេសចរណ៍ និងសហការ ជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ស្ថាប័នពាក់ព័ន្ធ ព្រមទាំងភាគីចិន ក្រោមអធិបតីភាព លោក...
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានកោតសរសើរក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលអនុវត្តបាននូវអនុសាសន៍របស់លោកទាំង៦ចំណុចនៅមុនឆ្នាំ២០២៣។ ថ្ងៃនេះយើងសង្ខេបអ្វីដែលយើងបានធ្វើក្នុងរយៈពេល៤ខែដើមអាណត្តិទី៧ ដោយខ្ញុំមិននិយាយពាក់ព័ន្ធនឹងវិស័យផ្សេងទៀតទេ។ យើងបានធ្វើច្រើនណាស់។ ប្រសាសន៍សំខាន់ៗរបស់ឯកឧត្តមហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលក្នុងពិធីសំណេះសំណាលជាមួយកម្មករនិយោជិត ស្ថិតនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុងនៅថ្ងៃចន្ទ ទី៨ ខែមករា ឆ្នាំ២០២៤។
បរទេស ៖ ទីក្រុងព្យុងយ៉ាង បានត្រៀមខ្លួនជាស្រេច ក្នុងការឆ្លើយតបដោយកម្លាំង ចំពោះអ្វីមួយ “ការគណនាខុសដោយល្ងង់” ដោយទីក្រុងសេអ៊ូល។ នេះបើតាមការព្រមាន របស់លោកស្រី គីម យ៉ូជុង ប្អូនស្រីដ៏មានឥទ្ធិពល របស់មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន ។ យោងតាម សារព័ត៌មាន RT ចេញផ្សាយនៅថ្ងៃទី៧ ខែមករា...
ភ្នំពេញ៖លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៤ បានដឹកនាំប្រតិភូអន្តរក្រសួង មន្ត្រីបច្ចេកទេស និងអាជ្ញាធរមូលដ្ឋានចុះទៅពិនិត្យជាក់ស្តែងលើខ្សែផ្លូវចំនួន ៣ខ្សែដែលរងការខូចខាត និងកំពុងជួសជុលបន្ទាន់នៅខេត្តស្វាយរៀង ។ ផ្លូវទាំង៣ខ្សែនោះរួមមាន៖ខ្សែផ្លូវទីមួយ៖ មានប្រវែងសរុប ១០,១គីឡូម៉ែត្រ ទទឹង ៧ម៉ែត្រ មានទីតាំងតភ្ជាប់ពី ផ្លូវជាតិលេខ១៣ ត្រង់ចំណុចភូមិតាណែង ឃុំសង្កែ...
បរទេស៖ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បានបង្ហាញទំនុកចិត្តថា រុស្ស៊ីអាចចាញ់សង្គ្រាម ហើយបានព្រមានថា សង្រ្គាមនៅអ៊ុយក្រែន បានបង្ហាញថា អឺរ៉ុបគួរតែអភិវឌ្ឍការផលិត អាវុធរួមគ្នាជាមួយអ៊ុយក្រែន និងសាងសង់ឃ្លាំងអាវុធ គ្រប់គ្រាន់សម្រាប់ការពារខ្លួន។ យោងតាមសារព័ត៌មាន VOA ចេញផ្សាយនៅថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងដោយផ្អែកតាមការលើកឡើងរបស់លោក Zelenskyy ថា...