សត្វនាគបានដើរតួនាទី យ៉ាងសំខាន់ នៅក្នុងវប្បធម៌ និងអរិយធម៌ចិន ដែលមានប្រវត្តិសាស្ត្រដ៏យូរលង់ រហូតដល់កកើតបានជា «វប្បធម៌សត្វនាគ» ដែលមានលក្ខណៈ ពិសេសរបស់ចិនទៀតផង ។ ដោយសារវប្បធម៌សត្វនាគ បានជ្រាបចូលជីវភាពរស់នៅ របស់ប្រជាជនចិន អស់រយៈពេលរាប់ពាន់ឆ្នាំ មកហើយ អាស្រ័យហេតុនេះ មកទល់បច្ចុប្បន្នជនជាតិចិន នៅតែហៅខ្លួនឯងថាជា«ទាយាទសត្វនាគ» ។ កាលពីរាប់ពាន់ឆ្នាំមុន កុលសម្ព័ន្ធជនជាតិហួរសៀ (...
ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានជំរុញឱ្យសហជីព នៅកម្ពុជាទាំងអស់ ចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការជំរុញកម្មករ ឱ្យសិក្សាជំនាញបច្ចេកទេស ដើម្បីបង្កើនផលិតភាពការងារ ។ ថ្លែងក្នុងពិធីបើកសន្និបាតបូក សរុបការងារឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤ លោក ហាំង តុលា អគ្គនាយក...
ភ្នំពេញ៖ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សា និងគណៈកម្មាធិការប្រតិបត្តិ ប្រចាំឆ្នាំ២០២៣ របស់សមាគមក្រុមប្រឹក្សាខណ្ឌ-សង្កាត់ រាជធានីភ្នំពេញ នាថ្ងៃទី៧ ខែកុម្ភៈនេះលោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញ បានលើកឡើង ថា អាវុធនុយក្លេអ៊ែខ្លាំងយ៉ាងណា ក៏នៅចាញ់ទឹកប៊ិចដែរ ដូច្នេះអ្នកដែលមានសិទ្ធិប្រើប៊ិច ត្រូវគិតគូរឲ្យបានម៉ត់ចត់ មុននឹងចុះហត្ថលេខា លើឯកសារណាមួយ ។ ក្នុងកិច្ចប្រជុំខាងលើនេះ ត្រូវបានលោកអភិបាលរង...
ភ្នំពេញ៖ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីចិន និងវៀតណាម រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ចេញនូវគោលការណ៍ ៧ចំណុច ដើម្បីសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និង របៀបរៀបរយសាធារណៈ ក្នុងនោះ ហាមដាច់ខាត មិនឱ្យមានការដុតផាវ កាំជ្រួច ឬបង្កសម្លេងផ្ទុះ និងមិនឱ្យមានការ លេងល្បែង ស៊ីសងគ្រប់ប្រភេទ ។ យោងតាមសេចក្តីជូនដំណឹង...
ប៊ែរឡាំង ៖ ឧស្សាហកម្មអាល្លឺម៉ង់ បានទទួលការបញ្ជាទិញតិចជាង ៥,៩ភាគរយក្នុងឆ្នាំ២០២៣ ធៀបនឹងឆ្នាំមុន នេះបើយោងតាមទិន្នន័យបណ្តោះអាសន្ន ដែលចេញផ្សាយដោយការិយាល័យស្ថិតិសហព័ន្ធ (Dstatis) កាលពីថ្ងៃអង្គារ។ ការបញ្ជាទិញចូលក្នុង ឧស្សាហកម្មរថយន្តដែលធំជាងគេ ក្នុងប្រទេសអាល្លឺម៉ង់បានធ្លាក់ចុះ ៤,៥ ភាគរយ។ ទន្ទឹមនឹងនេះដែរ ឧស្សាហកម្មធំបំផុតទីពីរ របស់ប្រទេសគឺវិស្វកម្មមេកានិច បានកត់ត្រាការធ្លាក់ចុះ ១១,៩ភាគរយ។ លោក Ralph...
ភ្នំពេញ៖ ក្នុងពិធីបើកសន្និបាតបូក សរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងប្រកាសដាក់ឱ្យអនុវត្ត ផែនការយុទ្ធសាស្ត្រ អភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ លោកស្រី សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ បានថ្លែងបញ្ជាក់ថា ក្រសួងការងារបានដាក់ចេញយុទ្ធសាស្ត្របច្ចេកទេសចំនួន៥និងយុទ្ធសាស្ត្រគាំទ្រ១ ដើម្បីជំរុញវឌ្ឍនភាពលើវិស័យការងារ សន្តិសុខសង្គម...
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងលោក សេដ្ឋា ថាវីស៊ីន (Srettha Thavisin) នាយករដ្ឋមន្រ្តីថៃ បានបង្ហាញការពេញចិត្ត ចំពោះការគាំទ្រគ្នាទៅវិញទៅមក នៅលើវេទិកាអន្តរជាតិ និងការជំរុញកិច្ចសហប្រតិបត្តិការ ក្នុងការប្រយុទ្ធប្រឆាំង នឹងឧក្រិដ្ឋកម្មឆ្លងដែន និងការបោកប្រាស់តាមប្រព័ន្ធអនឡាញ ។ ការបង្ហាញនូវការពេញចិត្តចំពោះលទ្ធផលសម្រេចបានខាងលើនេះ ធ្វើឡើងក្នុងជំនួបប្រជុំពិភាក្សាការងារទ្វេភាគីជាមួយ លោក...
ភ្នំពេញ ៖ ក្នុងដំណើរបំពេញទស្សនកិច្ចនៅថៃនាព្រឹកថ្ងៃ៧ កុម្ភៈ របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ក្រៅពីការចុះអនុស្សរណៈយោគយល់គ្នា លើឯកសារសំខាន់ៗចំនួន៥ ក្រោមអធិបតីភាពនាយករដ្ឋមន្រ្តីកម្ពុជានិងថៃ គឺគ្មានបាននិយាយដល់តំបន់ត្រួតស៊ីគ្នារវាងកម្ពុជា-ថៃនោះទេ ។ តំបន់ត្រួតស៊ីគ្នា(OCA)នេះ រាជរដ្ឋាភិបាលថៃ ក្រោមការដឹកនាំរបស់ លោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីក៏ធ្លាប់បានលើកពីយុទ្ធសាស្ត្រចរចាជាមួយកម្ពុជាផងដែរ។ តំបន់ត្រួតស៊ីគ្នានៅដែនសមុទ្រជាប់ព្រំដែនកម្ពុជា-ថៃ បានជាប់គាំងជាយូរមកហើយ...
ភ្នំពេញ ៖ ក្រសួងអភិវឌ្ឍន៍ជនបទ បាននិងកំពុងពិនិត្យលទ្ធភាព ក្នុងការជួសជុលស្ថាបនាឡើងវិញនូវផ្លូវជនបទមួយខ្សែ ប្រវែងជិត១៥គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៧ខេត្តត្បូងឃ្មុំ ទៅកាន់ខេត្តព្រៃវែងដែលរងការខូចខាតខ្លាំង ដោយការដឹកលើសទំងន់កំណត់ ។ ក្រសួងបានឲ្យដឹងថា ផ្លូវនេះ គឺជាប្រភេទផ្លូវជនបទក្រាលកៅស៊ូពីរជាន់ DBST ដែលរងការខូចខាតជាដំណំមានទីតាំងតភ្ជាប់ពីផ្លូវជាតិលេខ៧ ត្រង់ចំណុចក្លោងទ្វាវត្តដំណាក់ចារ ភូមិដំណាក់ចារ ឃុំអញ្ចើម ស្រុកត្បូងឃ្មុំ ទៅដល់ភូមិឈូកសរ ឃុំដូនតី ស្រុកពញាក្រែក...
ភ្នំពេញ ៖ លោក ញឹម គឹមញ៉ុល អតីតអនុប្រធាន ក្រុមការងារខេត្តព្រះសីហនុ និងជាសមាជិកកម្មាធិការនាយក អតីតគណបក្សសង្គ្រោះជាតិ នៅប្រទេសអូស្ត្រាលី បានធ្វើការអំពាវនាវ ទៅដល់មនុស្សមួយចំនួន ដែលបាននិងកំពុងដើរតាម ការអូសទាញ របស់លោក សម រង្ស៊ី ក្រឡេកមើលមកកម្ពុជាផង កុំជឿតាមការញុះញង់ របស់បុគ្គលនេះពេក ។ ការអំវនាវ...
ភ្នំពេញ ៖ ក្នុងដំណើរបំពេញទស្សនកិច្ចនៅថៃនាព្រឹកថ្ងៃ៧ កុម្ភៈ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា និងលោកសេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្រ្តីថៃបានចូលរួមជាអធិបតី ក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នា លើឯកសារសំខាន់ៗចំនួន៥ ។ ឯកសារទាំង៥នោះរួមមាន ៖ ១- អនុស្សរណៈ នៃការយោគយល់គ្នាស្តីពី កិច្ចសហប្រតិបត្តិការ លើវិស័យកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងការឆ្លើយតប...
ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិ សុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបញ្ជាឲ្យផាកពិន័យ និងត្រួតពិនិត្យរថយន្ដគ្រប់ប្រភេទ បំពាក់ភ្លើងខុសបច្ចេកទេស ជាពិសេសភ្លើងស៊ីរ៉ែន និងភ្លើងហ្វា នាំឲ្យមានហានិភ័យដល់អ្នកដទៃ ។ នាឱកាសអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល ការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ នាថ្ងៃទី៧ ខែកុម្ភៈ...
ភ្នំពេញ ៖ លោក ថោ ជេដ្ឋា រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នៅថៃ្ងទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំគណៈប្រតិភូ ក្រសួង ជួបពិភាក្សាការងារ ជាមួយគណៈកម្មការ ផែនការ វិនិយោគ កសិកម្ម រុក្ខាប្រមាញ់ នេសាទ អភិវឌ្ឍន៍ជនបទ បរិស្ថាន ធនធានទឹក...
ដូហា៖ នាយករដ្ឋមន្ត្រីកាតា និងរដ្ឋមន្ត្រីការបរទេស Sheikh Mohammed bin Abdulrahman bin Jassim Al Thani បានឲ្យដឹងថា ប្រទេសកាតា បានទទួល “ការឆ្លើយតបជាវិជ្ជមាន” ពីក្រុមហាម៉ាស លើសំណើកិច្ចព្រមព្រៀងបទឈប់បាញ់នៅហ្គាហ្សា សម្រាប់ចំណាប់ខ្មាំង។ លោកបានថ្លែងសុន្ទរកថា ក្នុងសន្និសីទសារព័ត៌មានរួមជាមួយនឹងការធ្វើទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken...
ដាម៉ាស់៖ ទូរទស្សន៍រដ្ឋបានរាយការណ៍ថាការវាយប្រហារដោយមីស៊ីលអ៊ីស្រាអែល បានកំណត់គោលដៅនៅក្នុងខេត្ត Homs ភាគកណ្តាលបន្ទាប់ពីពាក់កណ្តាលអធ្រាត្រឈានចូលថ្ងៃពុធនេះ។ ក្រសួងការពារជាតិស៊ីរីបានឲ្យដឹងថា ការវាយប្រហារនេះត្រូវបានធ្វើឡើងនៅម៉ោងប្រហែល ១២ និង ៣០នាទីព្រឹក ម៉ោងក្នុងស្រុកនៅថ្ងៃពុធ ពីតំបន់ភាគខាងជើងនៃប្រទេសលីបង់នៃទីក្រុងទ្រីប៉ូលី ដោយផ្តោតលើទីតាំងផ្សេងៗនៅក្នុងទីក្រុង Homs និងតំបន់ជុំវិញនោះ។ កងការពារដែនអាកាសស៊ីរី បានស្ទាក់ចាប់ និងបំផ្លាញកាំជ្រួចជាច្រើនគ្រាប់ ខណៈខ្លះទៀតបានធ្លាក់នៅតំបន់ជនបទ Al-Qusayr ដែលបណ្តាលឱ្យមានភ្លើងឆេះនៅតំបន់នោះ។ ក្រុមឃ្លាំមើលសិទ្ធិមនុស្សស៊ីរីបានឲ្យដឹងថា...
សាន់ទីហ្គោ៖ ចំនួនអ្នកស្លាប់ ដោយសារភ្លើងឆេះព្រៃ ដែលប៉ះពាល់ដល់តំបន់ Valparaiso នៅកណ្តាលប្រទេសឈីលី បានកើនឡើងដល់ ១៣១ នាក់ហើយ សេវាវេជ្ជសាស្រ្តស្របច្បាប់ របស់ប្រទេស (SML) បានរាយការណ៍កាលពីថ្ងៃអង្គារ។ ទីភ្នាក់ងារនេះបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ក្នុងចំណោមអ្នកស្លាប់ចំនួន ៣៥ នាក់ត្រូវបានកំណត់អត្តសញ្ញាណ ខណៈដែលក្រុមវេជ្ជសាស្ត្រ និងបច្ចេកទេសបានធ្វើកោសល្យវិច័យចំនួន ៨២នាក់ ។...
វ៉ាស៊ីនតោន៖ នៅក្នុងការប៉ះទង្គិចដ៏ធំ ចំពោះគណបក្សសាធារណរដ្ឋ រដ្ឋមន្ត្រីសន្តិសុខមាតុភូមិរបស់សហរដ្ឋអាមេរិក លោក Alejandro Mayorkas បានរួចផុតពីការបោះឆ្នោតចោទប្រកាន់លើបញ្ហាសន្តិសុខព្រំដែននៅក្នុងសភាតំណាងរាស្រ្ត។ សភាជាន់ទាបបានបោះឆ្នោត ២១៤ ទល់នឹង ២១៦ ដោយមានសមាជិកគណបក្សសាធារណរដ្ឋចំនួន ៤នាក់បានចាកចេញពីគណបក្សរបស់ពួកគេ និងចូលរួមជាមួយគណបក្សប្រជាធិបតេយ្យ ដើម្បីបោះឆ្នោតប្រឆាំងនឹងការចោទប្រកាន់មន្ត្រីព្រំដែនកំពូលរបស់រដ្ឋបាលលោក បៃដិន។ នៅក្នុងលិខិតមួយផ្ញើទៅកាន់សហសេវិករបស់គាត់ តំណាងរាស្រ្ត Tom McClintock នៃរដ្ឋកាលីហ្វ័រញ៉ាបានប្រកែកថា...
ភ្នំពេញ ៖ អង្គភាពអ្នកនាំពាក្យ រាជរដ្ឋាភិបាលកម្ពុជា បានធ្វើការបដិសេធ ចំពោះការចោទប្រកាន់ ពីសំណាក់លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងថា បានដាក់កាមេរ៉ា នៅផ្ទះរបស់លោក ។ ការបដិសេធនេះ បន្ទាប់ពីលោកទាវ វណ្ណុល និយាយនៅក្នុងបណ្តាញសារព័ត៌មានមួយចំនួនថា រាជរដ្ឋាភិបាល បានដាក់កាមេរ៉ានៅផ្ទះលោក ដើម្បីតាមដានសកម្មភាព២៤លើ២៤ ខណៈលោកកំពុងទស្សនកិច្ចនៅជប៉ុន ។...
បរទេស ៖ ទីភ្នាក់ងារចិនស៊ិនហួចេញ ផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា រដ្ឋមន្ត្រីការបរទេស អាល់ហ្សេរីលោក Ahmed Attaf កាលពីថ្ងៃអង្គារបានពិភាក្សា ជាមួយសមភាគី អាមេរិកលោករដ្ឋមន្ត្រី Anthony Blinken អំពីស្ថានភាព នៅតំបន់ហ្គាហ្សាស្ទ្រីប។ Attaf បានទទួលការហៅ ទូរស័ព្ទពី Blinken ក្នុងអំឡុងពេល ដែលពួកគេបានផ្លាស់ប្តូរទស្សនៈ ស្តីពីការវិវឌ្ឍន៍ដែលកំពុងបន្ត...
តូក្យូ៖ ប៉ូលិសបានឲ្យដឹងថា ជនជាតិវៀតណាម ៤ នាក់ ត្រូវបានចាប់ខ្លួនពីបទលួចលក់ទំនិញម្តងហើយម្តងទៀតនៅហាង Uniqlo និងហាងលក់សំលៀក បំពាក់ផ្សេងទៀត ក្នុងប្រទេសជប៉ុន ជាមួយនឹងការខាតបង់ នៃការលួចត្រូវបានគេប៉ាន់ស្មានថា មានចំនួនប្រហែល ២០លានយ៉េន (១៣៥,០០០ដុល្លារ) ។ អ្នកទាំង ៤នាក់ រួមមានឈ្មោះ ង្វៀន ហ័ងអាញ់ ភេទប្រុស...
ភ្នំពេញ៖ ថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅ ការងារឆ្នាំ២០២៤ របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងប្រកាសដាក់ឱ្យអនុវត្ត ផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៧ ខែកុម្ភៈនេះ លោកស្រី សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំ បានបញ្ជាក់ថា នៅឆ្នាំ២០២៣ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ...
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រធានាធិបតី អាហ្សង់ទីនJavier Milei បាននិយាយកាលពីថ្ងៃអង្គារថា ទីក្រុង Buenos Aires គ្រោងផ្លាស់ប្តូរស្ថានទូតរបស់ខ្លួនទៅកាន់ទីក្រុងយេរូសាឡឹម ដែលវាបានធ្វើឲ្យក្រុមហាម៉ាសដែលមានមូលដ្ឋាននៅហ្គាហ្សាបានបរិហារទង្វើនេះ។ លោកMilei ត្រូវបានទទួលស្វាគមន៍នៅអាកាសយានដ្ឋានអន្តរជាតិ Ben Gurion ក្បែរទីក្រុង Tel Aviv ដោយរដ្ឋមន្ត្រីការបរទេស Israel Katz ហើយគាត់បានបន្តទៅក្រុងយេរូសាឡឹម...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT នាយករដ្ឋមន្រ្តី Narendra Modi កាលពីដើមសប្តាហ៍បានសន្យាថានឹងដឹកនាំសេដ្ឋកិច្ចរបស់ប្រទេសឥណ្ឌាឱ្យក្លាយជាប្រទេសសេដ្ឋកិច្ចធំជាងគេទីបីរបស់ពិភពលោក ខណៈដែលការរំពឹងទុកនៃជ័យជម្នះមួយផ្សេងទៀតសម្រាប់គណបក្ស Bharatiya Janata Party (BJP) ដែលកំពុងកាន់អំណាចនៅមុនការបោះឆ្នោតសកលខាងមុខ។ អ្នកបោះឆ្នោតទូទាំងប្រទេសឥណ្ឌានឹងធ្វើដំណើរទៅបោះឆ្នោតនៅខែមេសា និងឧសភា ដើម្បីជ្រើសរើសសមាជិកសភាចំនួន៥៤៣នាក់ ដែលជាសភាជាន់ទាបហើយប្រសិនបើគណបក្សរបស់លោករក្សាបានសំឡេងភាគច្រើន លោក Modi នឹងដឹកនាំរដ្ឋាភិបាលរយៈពេលប្រាំឆ្នាំទៀត។ លោក Modi...
បរទេស៖ យោងតាមការចេញផ្សាយរបស់ RT អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី Maria Zakharova បានទទូចកាលពីថ្ងៃចន្ទថា គោលនយោបាយរបស់បារាំងក្នុងការគាំទ្រអ៊ុយក្រែន និងការព្យាយាមបង្ហាញអំពីភាពត្រឹមត្រូវចំពោះសកម្មភាពរបស់ទីក្រុងគៀវគឺ មិនផលិតភាព តែបែរជានឹងមានភាពគ្រោះថ្នាក់ទៅវិញនោះទេ។ ទីក្រុងប៉ារីសបានអះអាងកាលពីសប្តាហ៍មុនថា កបុគ្គលិកអង្គការមនុស្សធម៌បារាំងបីនាក់ត្រូវបានសម្លាប់ និងបីនាក់ទៀតរងរបួសនៅក្នុងការវាយប្រហាររបស់រុស្ស៊ីលើទឹកដីដែលកាន់កាប់ដោយអ៊ុយក្រែន។ ប្រធានាធិបតីបារាំង Emmanuel Macron បានហៅឧបទ្ទវហេតុនេះថាជា ទង្វើកំសាក ខណៈដែលរដ្ឋមន្ត្រីការបរទេសរបស់ប្រទេសនេះ លោក...
ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងបរិស្ថាន លោក ខ្វៃ អាទិត្យា បានបញ្ជាក់ថា ការនាំចូលប្លាស្ទិកនៅក្នុងត្រីមាសទី៤ ឆ្នាំ២០២៣ មានការថយចុះចំនួន ៣២ ២២៨,៧៣ គីឡូក្រាម ដែលស្មើនឹងប្រមាណ៥០% បើប្រៀបធៀបនឹងត្រីមាសទី៣ នៃឆ្នាំដដែល។ របាយការណ៍នេះ បានបង្ហាញផងដែរថា ការនាំចូលថង់ប្លាស្ទិកចំនួន ១២ ០៧៨,០៤ គីឡូក្រាម នៅក្នុងខែមករា...
ភ្នំពេញ ៖ នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ បានព្រមានដកមន្ដ្រីប៉ុស្ដិ៍នគរបាលរដ្ឋបាល ក្នុងករណីបញ្ជាក់ទីលំនៅឋានរបស់ប្រជាពលរដ្ឋ តែផ្ដេសផ្ដាស ធ្វើឲ្យពិបាកក្នុងការស្រាវជ្រាវ នៅពេលមានរឿងអ្វីកើតឡើង។ នាឱកាសអញ្ជើញចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ ក្រោមអធិបតីភាព លោក ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៅថ្ងៃទី៧...
ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានរៀបចំធ្វើសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងទិសដៅការងារឆ្នាំ២០២៤ និងប្រកាសដាក់ឱ្យអនុវត្ត«ផែនការយុទ្ធិសាស្រ្តអភិវឌ្ឍន៍វិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០២៤-២០២៨ នៅសណ្ឋាគាររ៉េស៊ីដង់ សុខាភ្នំពេញ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី៨ កុម្ភៈ ឆ្នាំ២០២៤ ។ លោកស្រី សុវណ្ណ វណ្ណារតន៍...
ភ្នំពេញ ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) នាថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៤ បានអនុញ្ញាតឲ្យ លោក ទូច គឹមស្រ៊ាង ប្រធានសមាគមអក្សរសាស្ត្រ និងវប្បធម៌ខ្មែរ និងសហការីចូលជួបសំដែងការគួរសម នៅទីស្នាក់ការកណ្ដាល ARDB។ នាឱកាសនោះ លោកប្រធានសមាគមបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ...
ភ្នំពេញ៖ លោកបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជា អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) បានដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំធនាគារ ARDB (ក្រុមប្រឹក្សាវិន័យ) ក្នុងការពិនិត្យនូវលទ្ធផលសមិទ្ធកម្មគន្លឹះសម្រាប់ការអនុវត្តការងាររបស់បុគ្គលិកក្នុងឆ្នាំ២០២៣ ។ កិច្ចប្រជុំនេះ មានគោលបំណងពិនិត្យ និងឆ្លុះបញ្ចាំងអំពីការអនុវត្តការងាររបស់បុគ្គលិកនៃធនាគារ ARDB ធៀបនឹងសមិទ្ធកម្មគន្លឹះដែលកំណត់ទុករួចជាស្រេច នាដើមឆ្នាំ២០២៣ ។ កិច្ចប្រជុំនេះធ្វើឡើងនាថ្ងៃទី៦ ខែកុម្ភៈ...
ភ្នំពេញ ៖ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានបង្ហាញសមាសភាពថ្មី នៃអ្នកនាំពាក្យរបស់ក្រសួងការបរទេសខ្មែរ ចំនួន២រូប ។ យោងតាមសេចក្ដីជូណដំណឹងរបស់ក្រសួងការបរទេស នាថ្ងៃទី៦ កុម្ភៈ បានឲ្យដឹងថា សមាសភាពថ្មីរបស់អ្នកនាំពាក្យទាំងពីររូបរួមមាន៖ ១. លោក ជុំ សុន្ទរី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ , ២. លោក...